ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

លោកឧត្តមសេនីយ៍ត្រី ទូច គង្គា ដឹកនាំប្រជុំនាយអាវុធហត្ថតាមជំនាញអោយបំពេញការងារតាមការបែងចែកតួនាទី ភារកិច្ច

ភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ នៅសាលប្រជុំស្នងការដ្ឋានបច្ចេកទេស សន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី ទូច គង្គា ស្នងការរង ស្នងការដ្ឋានបច្ចេកទេស សន្តិសុខ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រជុំបែងចែកតួនាទី ... Read More »

សាលាខណ្ឌដូនពេញ បើកពិធីដេញគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ ឆ្នាំ២០១៧

ភ្នំពេញ៖ នៅព្រឹកថ្ងៃ០៧ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង០៨:០០នាទី នៅសាលាខណ្ឌដូនពេញ បានបើកពិធីដេញគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ ឆ្នាំ២០១៧ លើកទី២ សម្រាប់សង្កាត់បឹងរាំង សង្កាត់ផ្សារចាស់ និងសង្កាត់ស្រះចក ក្រោមអធិបតីភាព លោក សុខ ... Read More »

មេបញ្ជាការវរៈ៣៨២កងពលលេខ៨ប្រើអំណាច និងច្បាប់ព្រៃរឿងគេថយប៉ះរថយន្ដខ្លួន

ខេត្តឧត្តរមានជ័យ៖ លោកឡី លុន មេបញ្ជាការវរៈ៣៨២នៃកងពលតូចលេខ៨ ដោយសារតែឥទ្ធិពល និងអំណាចបានប្រើច្បាប់ព្រៃបំពានច្បាប់រដ្ឋ ដោយគ្រាន់តែគេថយរថយន្ដប៉ះ និងគូទរថយន្ដរបស់ខ្លួនបន្តិចទាមទារគេបង់ប្រាក់២០០ដុល្លារ ដោយជនបង្កបានសាភាព និងការទទួលទោសកំហុសរួចរាល់ និងព្រមសងសំណងក្តី និងរកប្រាក់មិនទាន់បាន ក៏ប្រើកូនចៅទៅគំរាមកំហែងដកសោឡានរួចបើករថយន្ដជនបង្កទាំងយប់យកមកទុកផ្ទះរបស់ខ្លួន ។ ហេតុការណ៍នេះ ... Read More »

រថយន្តសាំយ៉ុងដឹកឈើបន្តកើតមានដដែលឆ្លងកាត់ខេត្តក្រចេះ

ខេត្តក្រចេះ ៖ រថយន្តសាំយ៉ុងដឹកឈើបន្តកើតមានដដែលឆ្លងកាត់ខេត្តក្រចេះជាក់ស្ដែងនៅវេលាម៉ោង ជាង០៣ទាបភ្លឺថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ មានរថយន្តសាំង យ៉ុងដឹកឈើពេញៗចំនួន០២គ្រឿង ធ្វើសកម្មភាពនៅលើផ្លូវជាតិលេខ០៧ គោលដៅ ក្រចេះ-ស្រុកស្នួលលុះមកដល់ជិតផ្សារស្នួល ក៏ត្រូវបានមនុស្សមួយក្រុមបើកតាមពីក្រោយ ស្រាប់តែរថយន្ត១គ្រឿង ក្នុងចំណោម២គ្រឿង បានបើកគេចចូលតាមក្រោយផ្សារ ... Read More »

ស្ត្រីម្នាក់គាំងបេះដូងសន្លប់តាមផ្លូវ ត្រូវបានក្រុមសង្គោះជួយអន្តរាគន៍ដឹកបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ ៖ ស្រ្តីម្នាក់ខណៈដែលកើតមានអាការមិនស្រួលខ្លួន ត្រូវក្រុមគ្រួសារនាំជួនក្នុងគោលបំណងទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ទើបតែដល់ពាក់កណ្តាលផ្លូវ ជម្ងឺរើធ្វើទុក្ខកាន់តែខ្លាំងស្រាប់តែងងឹតវិលមុខដួលខ្យល់គ ទើបសាច់ញាតិឆោឡោ ដឹកទៅរកគ្លីនិក ក្បែរសង្កាត់ចោមចៅ តែដោយសារស្ថានភាពជម្ងឺធ្ងន់ពេកមិនហ៊ានទទួល ទើបប្រជាពលរដ្ឋ ក្រុមគ្រួសារ ដឹកតាមម៉ូតូកង់បី ទៅសុំការអន្តរាគមន៍ ពីក្រុមសង្រ្គោះ ... Read More »

មជ្ឈមណ្ឌល​ផ្ទះ​មេត្តា បង្ហាញស្នាដៃអ្នករចនាម៉ូដ សម្លៀកបំពាក់ ចំនួន១៤រូប

ភ្នំពេញ ៖ អ្នករចនាម៉ូដសម្លៀកបំពាក់ សុទ្ធតែមានវ័យក្មេងៗចំនួន១៤រូប បាននាំយកនូវស្នាដៃរបស់ខ្លួន ដែលពួកគេបានសម្រិតសម្រាំង មកបង្ហាញជូន នៅក្នុងកម្មវិធី Modern Ethnic Design Centre (MEDC) Fashion Show ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រារព្ធពិធីបួងសួង រម្លឹកគុណដល់បុព្វបុរសខ្មែរ និងអបអរសាទរតំបន់ប្រាសាទសំបូរព្រៃគុក

ខេត្តកំពង់ធំ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកស្រី ភរិយាឥស្សរជន មន្ត្រីជាន់ខ្ពស់នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានប្រារព្ធពិធីបួងសួង រម្លឹកគុណដល់បុព្វបុរសខ្មែរ និងអបអរសាទរតំបន់ប្រាសាទសំបូរព្រៃគុក ... Read More »

រថយន្តទួរីសបើកបោះពួយបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់បាត់បង់ជីវិត

ខេត្តកណ្ដាល៖ រថយន្តទួរីសមួយគ្រឿងបើកបោះពួយបុកម៉ូតូជិះច្រាស់ទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យបុរសម្នាក់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។ មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតនោះឈ្មោះ ... Read More »

លោក​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ដឹកនាំប្រជុំពិភាក្សាការងារជាមួយបងប្អូនក្រុមការងាររបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសថៃ

​ប្រទេសថៃ​ :​ ​ នៅថ្ងៃអាទិត្យ ទី ៦ សីហា ២០១៧​ លោក​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បានដឹកនាំប្រជុំពិភាក្សាការងារជាមួយបងប្អូនក្រុមការងាររបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសថៃ។ កិច្ចពិភាក្សាគឺផ្តោតទៅលើការវាយតម្លៃការងារកន្លងមកនិងរិះរកមធ្យោបាយនានាដើម្បីបង្កើនល្បឿនក្នុងការផ្តល់លិខិតឆ្លងដែននិងលិខិតធ្វើដំណើរជូនដល់បងប្អូនពលករខ្មែរនៅប្រទេសថៃ។ លោក​បណ្ឌិត​បានថ្លែងអំណរគុណដល់លោកឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ... Read More »

សុខ ជំនោរ ភ្ជាប់ពាក្យជាមួយនារីស្រស់សោភាម្នាក់ក្រោយបែកសុគន្ធ នីសា ៧ឆ្នាំ

ភ្នំពេញ៖ អស់រយៈពេល៧ឆ្នាំហើយ ដែលកវីនិពន្ធ ខកស្នេហ៍ សុខ ជំនោរ បានចែកផ្លូវគ្នាដើរជាមួយតារាចម្រៀងសុគន្ធ នីសា ។ កាលពីថ្ងៃទី៦ខែសីហានេះលោកបានសម្រេចចិត្តភ្ជាប់ពាក្យជាផ្លូវការជាមួយនារីស្រស់សោភាម្នាក់ហើយ។ លោក សុខ ជំនោរ និងតារាចម្រៀង សុគន្ធ ... Read More »

លោកវ៉ាត់ ចំរើន ៖ តួលេខប្រាក់រង្វាន់មេដាយ ស៊ីហ្គេមលើកទី២៩ គឺជាចិត្តសាស្ត្រកីឡា

ភ្នំពេញ៖ ដើម្បីជំរុញនិងលើកទឹកចិត្ត អត្តពលិកកម្ពុជា មន្ត្រីជាន់ខ្ពស់គណៈកម្មាធធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសពីចំនួនប្រាក់រង្វាន់ សម្រាប់ម្ចាស់ជ័យលាភី មេដាយ មាស ប្រាក់ និងមេដាយសំរឹទ្ធិ កីឡាស៊ីហ្គេមលើកទី២៩ ដែលពួកគេនឹងត្រូវចេញដំណើរទៅចូលរួមប្រកួត ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែសីហា ... Read More »

បុរសម្នាក់រងរបួសធ្ងន់បន្ទាប់ពីបើកម៉ូតូបុកពីក្រោយរថយន្តឈប់ស្ងៀមនៅលើផ្លូវបេតុង

ខេត្តកណ្តាលៈ បុរសម្នាក់បានទទួលរងរបួសយ៉ាងធ្ងន់ បន្ទាប់ពីបុរសរូបនេះបើកបរម៉ូតូក្នុងសភាពស្រវឹងជ្រុលទៅបុកគូថរថយន្តធុនធំឈប់ស្ងៀមពេញមួយទំហឹង កាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃអាទិត្យ ទី០៦ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវបេតុងចូលឆ្ពោះទៅចក្រកាត់ដេរយីហោ “ហ្គោហ្វេម” ស្ថិតក្នុងភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ... Read More »

ចង់ស៊ីប្រពន្ធគេ នាងមិនព្រមប្តឹងនគរបាលចាប់ញាត់គុក

ភ្នំពេញ ៖ បុរសម្នាក់បានប្រើល្បិចលួងលោមស្ត្រីម្នាក់ ដែលនាងមានប្តីរួចហើយ ប៉ុនប៉ងរំលោភសេពសន្ថវៈ តែមិនបានសម្រេច ត្រូវនាងស្រែកឲ្យគេជួយ និងប្តឹងប៉ូលិសឲ្យជួយអន្តរាគមន៍ និងឃាត់ខ្លួនទាន់ពេលវេលា កាលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៧ និង១០នាទី នៅចំណុចក្រុម១ ... Read More »

ភ្ជង់ប្លន់មិនបានសម្រេច សមត្ថកិច្ចដេញតាមរត់ចោលម៉ូតូ

ភ្នំពេញ៖ សមត្ថកិច្ចដេញតាមចាប់ និងឡោមព័ទ្ធជនសង្ស័យ២នាក់ ក្នុងចំណោម៦នាក់ បានរត់​ចូលផ្ទះសំណង់មិនរៀបរយគេចខ្លួនបាត់ស្រមោល​ ខណៈដែលកំពុងរុករក ក៏ប្រទះឃើញទូហ្គេមបាញ់ត្រីមួយកន្លែងឃាត់បុរស៣នាក់យកទៅសាកសួរ។ ហេតុការណ៍កើតឡើងនៅផ្លវR6 ចំណុចផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានជនរងគ្រោះបានស្រែកឆោឡោឡើងថា មានជនសង្ស័យមានគ្នា៦នាក់ ... Read More »

រថយន្តកុងតឺន័រដឹកលើសចំណុះដល់ផ្លូវ​កោងបត់មិនប្រយ័ត្នក្រឡាប់ផ្ងារជើងឡើងលើ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកុងតឺន័រផ្ទុកទំងន់លើសចំណុះ ខណៈមកដល់ផ្លូវកោង​បំបែកជាបួនក្រឡាប់ផ្ងារជើងឡើងលើចាក់សាប៊ូចោលពេញផ្លូវតែមិនមានអ្នករបួស។ ក្នុងហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១កែង និងផ្លូវ១៨២ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។ យោងតាមព័ត៌មានពីកន្លែងកើតហេតុបានឲ្យ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកុងកុងតឺន័រក្បាលពណ៌ស ពាក់ស្លាកលេខ ... Read More »

សត្វគោលែងអនាធិបតេយ្យបះពាល់សណ្តាប់សាធារណៈ និងបង្កគ្រោះថ្នាក់គ្មានអ្នកទទួលខុសត្រូវ

ខេត្តស្ទឹងត្រែងៈ ពលរដ្ឋបានលើកឡើងថា ចាប់តាំងពីមានការអភិវឌ្ឍនៅហេដ្ឋារចនាសម្ព័ន្ធគ្រប់កន្លែងក្នុងក្រុងស្ទឹងត្រែងមក ដោយឡែកខាងអាជ្ញាធរខេត្ត និងក្រុង បានអភិវឌ្ឍន៍សួនច្បារនៅមុខសាលាខេត្តរួចរាល់ហើយ ប៉ុន្តែនៅមានជាច្រើនកន្លែងទៀត នៅមិនទាន់អភិវឌ្ឍន៍នៅឡើយ មានដូចជានៅតាមមាត់ទន្លេចាប់ពីគល់ស្ពានសេកុងរហូតមកដល់គល់ស្ពានមេគង្គ រួមនិងខាងមុខផ្សារទាំងមូលនៅមិនទាន់ស្ថាបនានៅឡើយ ក្នុងនោះផងដែរ គេសង្កេតឃើញថា មានហ្វូងសត្វគោជាច្រើនមានម្ចាស់លែងចោលពាសវាលពាសកាល ធ្វើឲ្យខូចសម្រស់ទីក្រុងទាំងមូល និងដើ ... Read More »

រថយន្ដដឹកអេតចាយពីលើឈើពីក្រោមត្រូវផ្នែករដ្ឋបាលព្រៃឈើរវៀងចុះក្របួច

ព្រះវិហារ.ថ្ងៃទី០៦ ខែ សីហារ ឆ្នាំ២០១៧ លោក សុំ ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀងបានដឹកនាំ កំលាំងចុះបង្រ្កាបរថយន្ដដឹកឈើប្រណីតប្រភេទធ្នុងបាន១គ្រឿងបង្កប់អេតចាយពីលើនិងមួយគ្រឿងទៀត ដឹងខ្លួនមុនទំលាក់ឈើចោលរត់គេចបាត់។ លោក ស៊ុំ ស៊ីវត្ថា នាយផ្នែករដ្ឋបាលព្រៃឈើវៀង បានឲដឹងថា.ក្រោយពីទទួលបានដំណឹងពីភ្នាក់ងាររាយការមកថាមានរថយន្ដកូរ៉េពណ៌ស២តោនកន្លះពាក់ស្លាកលេខ ... Read More »

គរបាលនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទចរាចរគ្រឿងញៀន

ខេត្តត្បូងឃ្មុំ៖ លោក ស៊ួស ស៊ាងលី អធិការនគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងថា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១២និង៤៥នាទី នៅចំណុចភូមិចន្ទ័និមិត្ត ឃុំរកាពប្រាំ ស្រុក_ខេត្តត្បូងឃ្មុំ។ ជំនាញនគរបាលនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានប្រើវិធានញុះញង់ អោយមានការជួញដូរនូសារធាតុញៀនខុសច្បាប់នៅចំនុខាងលើ ... Read More »

អតីតឧបនាយករដ្ឋមន្ត្រី ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងបច្ចុប្បន្នជាប្រធានគណបក្សខ្មែររួបរួមជាតិលោក ញិក ប៊ុនឆៃ ត្រូវបានបញ្ជូនទៅពន្ធនាគារ

ភ្នំពេញ៖លោក ញិក ប៊ុនឆៃ អតីតមានងារជាឧបនាយករដ្ឋមន្ត្រីទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជានិងបច្ចុប្បន្នជាប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានបញ្ជូនទៅពន្ធនាគារហើយ នៅល្ងាចថ្ងៃទី០៦ ខែសីហានេះ ។ នេះបើតាមការបញ្ជាក់របស់លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ សេចក្ដីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ... Read More »

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា   Read More »

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ មន្ត្រីរាជការអញ្ជើញអុជធូប នៅតំបន់ប្រាសាទសំបូរព្រៃគុក

ខេត្តកំពង់ធំ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋជាច្រើននាក់ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧នេះ បានអញ្ជើញអុជធូប នៅតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្ដិបេតិកភណ្ឌពិភពលោក ... Read More »

អបអរសាទរកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម៤៥ប្រទេសចូលរួមប្រកួតកីឡាវ៉ូវីណាមពិភពលោកនៅឥណ្ឌា

ភ្នំពេញ៖ កម្ពុជាបានឈ្នះមេដាយសរុបរហូតដល់ទៅ២២គ្រឿង (មាស៤ ប្រាក់៩ និងសំរឹទ្ធ៩) បានធ្វើឲ្យអត្តពលិកកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ(៣) ក្នុងចំណោម៤៥ប្រទេសដែលចូលរួមប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក ឆ្នាំ២០១៧ ដែលមានឥណ្ឌាធ្វើម្ចាស់ផ្ទះ។ ការប្រកួតកីឡាវ៉ូវីណាមពិភពលោក(5th World Vovinam Championship 2017) ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនិស្សិតខ្មែរសិក្សានៅប្រទេសជប៉ុន

ប្រទេសជប៉ុន៖ នាល្ងាចថ្ងៃទី ០៦ ខែសីហា ២០១៧ បន្ទាប់ពីបានអញ្ជើញមកដល់ប្រទេសជប៉ុនប្រកបដោយ សុវត្ថិភាពហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតខ្មែរជាង ២៥០នាក់ ក្នុងនោះរួមមានក្រុមគ្រួសារ និស្សិតមកពីទីក្រុងផ្សេងៗនៃប្រទេសជប៉ុន។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី០៦ ដល់០៩ ខែសីហា ឆ្នាំ២០១៧ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។ ... Read More »

លោកឃួង ស្រេង៖ ប្ដេជ្ញាទប់ស្កាត់ មិនឲ្យមានការសង់សំណង់ខុសច្បាប់ និងចាក់ដីលុបប្រឡាយ លុបអាងស្តុកទឹកបន្ដទៀតឡើយ 

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានប្រកាសជាសាធារណៈ ទៅកាន់ប្រជាពលរដ្ឋទាំងអស់ ពីវិធានការដ៏តឹងរឹង និងគ្មានការយោគយល់ ក្នុងគោលបំណងទប់ស្កាត់ ការសង់សំណង់ខុសច្បាប់ និងចាក់ដីលុបប្រឡាយ លុបអាងស្តុកទឹក នៅក្នុងរាជធានីភ្នំពេញ ដែលកត្តាទាំងអស់នេះហើយ ដែលបានចូលរួមចំណែក ... Read More »

ស្រ្ដីម្នាក់កំពុងជិះកង់ត្រូវម៉ូតូបុកពីក្រោយដួលហើយរថយន្ដកិច​បន្ថែមទៀត បណ្ដាលស្លាប់នៅកន្លែងកើតហេតុ

ខេត្តកំពង់ធំ៖ ​កាលពីវេលាម៉ោង០៧ និង០៥នាទព្រលប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកកង់ខ្ទាតមនុស្សចូលក្រោមរថយន្តកិនស្លាប់នៅកន្លែងកើតហេតុ នៅលើកំណាត់ផ្លូវជាតិលេខ6​ត្រង់ចំណុច ភូមិជីអោក ឃុំបារាយណ៍  ស្រុកបារាយណ៍ ខេត្តកំពង់ធំ​។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បង្កឡើងដោយម៉ូតូមិនស្គាល់ម៉ាកនិង រថយន្តមិនស្គាល់ម៉ាកបានបើកទៅបុកអ្នកជិះកង់ហើយរថយន្តមកកិនបន្ថែមទៀតរួចបើករត់គេចខ្លូនបាត់ទាំងម៉ូតូ​និងរថយន្ដ​។ ... Read More »

តុលាការបន្តនីតិវិធី សំណុំរឿងអតីតឧបនាយករដ្ឋមន្រ្តី ញឹក ប៊ុនឆៃ ករណីផលិតគ្រឿងញៀន

ភ្នំពេញ៖ រហូតមកទល់ល្ងាចថ្ងៃទី០៥ ខែសីហា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ចំពោះសំណុំរឿងលោក ញឹក ប៊ុនឆៃ អតីតឧបនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានគណបក្សខ្មែររួបរួមជាតិ ពាក់ព័ន្ធបទល្មើសកែច្នៃនិងផលិតគ្រឿងញៀន ។ លោក លី សុផាណា ... Read More »

កម្មករឡឥដ្ឋម្នាក់ស្រវឹងស្រាឡើងទៅតភ្លើងបណ្តាលឱ្យឆក់ដួលបោកក្បាលស្លាប់ភ្លាមៗ

ខេត្តសៀមរាប៖ បុរសម្នាក់អាយុ២៥ឆ្នាំ ជាកម្មករឡឥដ្ឋ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៦និង៣០នាទីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិដូរ្យតន្ត្រី ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ តាមប្រភពព័ត៌មានពី ... Read More »

រថយន្តដឹកស្រាបៀរអង្គរជែងរថយន្តផ្សេងរេចង្កូតក្រឡាប់ខ្លួនឯង

ភ្នំពេញ៖ រថយន្តទ្រុងម៉ាកISUZUរបស់ក្រុមហ៊ុនស្រាបៀរអង្គរ ខណៈដឹកស្រាបៀរពេញទ្រុងហើយបានបើកបរក្នុងល្បឿនយ៉ាងលឿនជែងរថយន្ត១គ្រឿងទៀត ដែលបើកបរនៅខាងមុខក៏បានរេចង្កូតចុះឡើងៗរួច ក៏ក្រឡាប់ដេកស្ដូកនៅលើផ្លូវ ប៉ុន្តែមិនបានបណ្ដាលឲ្យអ្នកបើកបរឬនរណាម្នាក់រងរបួសនោះឡើយ ចំណែកស្រាបៀរនៅក្នុងទ្រុងរថយន្តនោះ ក៏មិនបានជ្រុះនោះដែរ។ ឧប្បត្តិហេតុក្រឡាប់រថយន្តខាងលើនោះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ២១៧ ត្រង់ចំណុចភូមិខ្វា ... Read More »

គំនរសំរាមស្អុយរលួយនៅទីតាំងរូបសំណាកដាវដែកកំពង់ស្វាយ អាជ្ញាធរមិនខ្ចីអើពើ

ខេត្តកំពង់ធំ៖ ក្រោយពីលោកអភិបាលខេត្តចាស់បានចូលនិវត្តន៍ បានបន្សល់ទុកនកនូវគំរោងសាងសង រូបសំណាក់ដាវដែកកំពង់ស្វាយ នៅមេម៉ាយ ពុំមានការសាងសងបន្ដឡើយ ឥឡូវក្លាយជាកន្លែងចាក់សំរាម គរ រាយប៉ាយ ពីសំណាកបងប្អូនអ្នកលក់ដូរនៅទីនោះ ដោយពុំមានការគ្រង់គ្រោងកាក់សំណល់អោយបានត្រឹមត្រូវឡើយ ជាហេតុធ្វើមានការរឹះលើអាជ្ញាធរមូលដ្ឋាន គ្មានការចំណាត់ គ្មានភាពទទួលខុសត្រូវ មានទីតាំងនេះ ... Read More »