ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

រស់នៅជាមួយគ្នា៥ឆ្នាំ ខាងស្រីរត់ចោលទៅមានថ្មី ពេលប្រទះឃើញ ដេញតាមវាយ សមត្ថកិច្ចឃាត់ខ្លួន

  ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីគូស្នេហ៍មួយគូបានរស់នៅជាមួយគ្នារយះពេល៥ឆ្នាំមកហើយ ដោយសារតែខាងប្រុសរករឿងវាយដំស្ទើររាល់ថ្ងៃ ទើបខាងស្រីទ្រាំលែងបាន ចុះចេញអស់រយះពេល១ខែ ទើបជួបបុរសកម្មកររោងចក្រម្នាក់ទៀត និងស្រឡាញ់គ្នា ពេលកំពុងជិះម៉ូតូឌុបគ្នាតាមដងផ្លូវ ស្រាប់តែបុរសជាសង្សារដើមឃើញជិះម៉ូតូដេញវាយបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះឃាត់ហៅទៅសួរនាំនៅប៉ុស្តិ៍ចោមចៅ កាលពីវេលាម៉ោង១២ ថ្ងៃទី១២ ខែមករា ... Read More »

បើករថយន្តបញ្ច្រាសទិសដៅចរាចរបត់មិនប្រយ័ត្នបុកម៉ូតូ១គ្រឿងរងរបួសបាក់ភ្លៅ និងម្នាក់ទៀតរងរបួសស្រាល

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ បាក់ភ្លៅ និងម្នាក់ទៀតរងរបួសស្រាល ខណៈមានរថយន្ត១គ្រឿងបើកបរខ្វះការប្រុងប្រយ័ត្នបត់ទៅបុកទាំងកំរោល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២១និង ០០នាទី ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ ត្រង់ចំនុចផ្លូវ១៩៧៧ ... Read More »

សម្តេចតេជោ៖ កសាងទំនប់ប្រព័ន្ឋទឹកដើម្បីជំរុញការអភិវឌ្ឍកសិកម្ម និងអគ្គីសនី

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «កសាងទំនប់ប្រព័ន្ឋទឹកដើម្បីជំរុញការអភិវឌ្ឍកសិកម្ម និងអគ្គីសនី មកត្រឹមថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៧ នេះ ... Read More »

ក្រុម​ចោរ​ប្លន់​អាកា​៨នាក់ដែល​សម្លាប់​ប្រជាការពារ​ម្នាក់​​ ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​ទាំងអស់​

ភ្នំពេញ៖ ក្រុមចោរប្លន់អាកា៨នាក់ដែលប្លន់ថៅកែលក់ស្រូវនៅខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យប្រជាការពារម្នាក់ស្លាប់នោះ ត្រូវបានលោក ប៊ុន ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ឃុំខ្លួនដាក់ពន្ធនាគារដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។ មន្ត្រីតុលាការ បញ្ជាក់ថា ជនសង្ស័យទាំង៨នាក់នេះ ... Read More »

ការិយាល័យប្រឆាំងគ្រឿងបង្ហាញមុខជនសង្ស័យប្រើប្រាស់សារធាតុញៀន៧៥នាក់ គ្រឿងញៀនជាង១០០កញ្ចប់ជាលើកទី២

ភ្នំពេញ៖ ជនសង្ស័យទាំង៧៥នាក់ និងគ្រឿងញៀនជា១០០កញ្ចប់ មកពីបណ្តាខណ្ឌទាំង១២ ត្រូវបានធ្វើការបង្ហាញមុខជាសាធារណៈ នៅការិយាល័យប្រឆាំងគ្រឿងញៀន ពាក់ព័ន្ធករណីរក្សាទុក បិតបាំង ប្រើប្រាស់សេពគ្រឿងញៀន នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបរិវេណការិយាល័យកណ្តាលប្រឆាំងបទល្មើស ផ្លូវ២៣០ សង្កាត់ទឹកល្អក់៣ ... Read More »

ស្រ្តីម្នាក់បានស្លាប់ និងក្មួយប្រុសរបួសស្រាល ខណៈបើកម៉ូតូបុកខឿនសួនច្បារផ្លោងធ្លាក់មកកណ្តាលថ្នល់ត្រូវរថយន្តកិនពីលើ

ភ្នំពេញ ៖ ស្ត្រីម្នាក់ជាម្តាយមីងនិងក្មួយប្រុស បើកម៉ូតូឌុបគ្នាទៅធ្វើការរោងចក្រ ក៏ចង្កូតជ្រុលទៅបុកខឿនសួនច្បារ បណ្តាលឱ្យផ្លោងមនុស្សធ្លាក់លើម៉ូតូខ្ទាតទៅកណ្តាលថ្នល់ក៏ត្រូវរថយន្តមួយគ្រឿង មកដល់ជាន់ហ្វ្រាំងមិនទាន់ បណ្តាលឲ្យកិនស្ត្រីម្តាយមីងនោះស្លាប់យ៉ាងអាណោចអាធ័ម និងក្មួយរងរបួសស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជាង០៦ ព្រឹកថ្ងៃទី១២ មករា ស្ថិតនៅតាមផ្លូវជាតិលេខ៦ចន្លោះស្ពាន៩-១០ ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ... Read More »

គ្រោះថ្នាក់​ចរាចរ​នឹង​មិន​អាច​ថយ​ចុះ​ទេ​ !​ ប្រសិន​បើ​ជនបង្ក​បុក​មនុស្ស​ស្លាប់​ចេះ​ត្រូវ​បាន​តុលាការ​ដោះលែង​បែបនេះ​

ខេត្តកណ្តាល៖ ស្ត្រីម្នាក់ដែលបើករថយន្តបុកម៉ូតូបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ ត្រូវបាននគរបាលស្រុកមុខកំពូលដោះលែងឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពីឃាត់ខ្លួនបានប៉ុន្មានម៉ោងប៉ុណ្ណោះ ។ អធិការរងនគរបាលចរាចរណ៍ស្រុកមុខកំពូល អះអាងថា ការសម្រេចដោះលែងនេះ គឺ មានការឯកភាពពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ។ មជ្ឈដ្ឋានមួយចំនួន ... Read More »

សមត្ថិច្ចចាប់មេឆ្នោតតូចតាច មិនទាន់ឃើញបង្រ្កាបកន្លែងធំៗ

ខេត្តកំពង់ឆ្នាំង៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ គេសង្កេតឃើញថា សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង ជាមួយនិងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កំពុងធ្វើការបង្ក្រាបល្បែងស៊ីសង ចាក់កន្ទុយលេខ ដោយបានចាប់បានមេឆ្នោតកំប៉ិកកំប៉ុក តាមភូមិ ចំពោះទីតាំងធំៗ នៅមិនទាន់បានបង្រ្កាបនោះនៅឡើយទេ ។ ជាក់ស្តែងកាលពីវេលាម៉ោងប្រមាណ១៤និង៣០នាទីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧បានចុះបង្ក្រាបករណីល្បែងស៊ីសង ... Read More »

“ផ្ទះសិល្បៈ” នឹងបង្ហាញទស្សនីយភាពសិល្បៈខ្មែរជាច្រើនទម្រង់

ភ្នំពេញ៖ ផ្ទាំងទស្សនីយភាពសិល្បៈខ្មែរទាំងបុរាណ និងសម័យជាច្រើនទម្រង់នឹងត្រូវលើកយកមកបង្ហាញក្នុងព្រឹត្តិការណ៍”ផ្ទះសិល្បៈ”។ កម្មវិធីនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ខែមករាឆ្នាំ២០១៧ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៧យប់នៅក្នុងបរិវេណសាលាមធ្យម វិចិត្រសិល្បៈ។ កម្មវិធីនេះត្រូវបានរៀបចំដោយក្រុមយុវជនល្ខោនខោលកម្ពុជា ក្រោមការគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតដែលគេរំពឹងថានឹងមានអ្នកចូលរួមច្រើនកុះករ និងជាឱកាផ្សព្វផ្សាយ អភិរក្សសិល្បៈវប្បធម៌ខ្មែរ។ យោងតាមឯកសាររបស់ក្រុមយុវជនល្ខោនខោលកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍”ផ្ទះសិល្បៈ”គឺជាឱកាសដាក់តាំងបង្ហាញស្នាដៃ និងការសម្តែងរបស់ក្រុមនិស្សិតនៃជំនាញទាំង៥នៃសាលានេះ។ ... Read More »

រថយន្តដឹកឥដ្ឋដាច់ចង្កូតរេបុករបងផ្ទះប្រជាពលរដ្ឋរបួសស្រាលម្នាក់

ភ្នំពេញ៖ រថយន្តដឹកឥដ្ឋ មួយគ្រឿង ខណៈដែលកំពុងបើកដឹកឥដ្ឋបោះឲ្យម៉ូយ ស្រាប់តែ ដាច់ចង្កូតរេទៅបុករបងផ្ទះ ប្រជាពលរដ្ឋបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ និងធ្វើឲ្យរបួសស្រាលម្ចាស់ផ្ទះម្នាក់ដែលកំពុងអង្គុយក្នុងផ្ទះមិនដឹងខ្លួន ។ ឧប្បត្តិហេតុនេះកាលពីវេលាម៉ោង ៣និង ២០ រសៀល ថ្ងៃទី១១ ខែមករាឆ្នាំ២០១៧ ... Read More »

ជន​មិន​ស្គាល់មុខ​ចាប់រំលោភរួចសម្លាប់ស្ត្រីម្នាក់នៅ​វាលស្រែ

ខេត្តតាកែវ៖ ស្ត្រីម្នាក់ត្រូវជនមិនស្គាល់មុខបានរំលោភសេពសន្ថវៈរួចសម្លាប់ និងបានយកសាកសពទៅបោះចោលត្រូវគេប្រទះឃើញនៅវាលស្រែមួយកន្លែង។ ករណីនេះបង្កការភ្ញាក់ផ្អើលបានកើតឡើងនៅចំណុចភូមិយុលចេក ឃុំជីខ្មា ខេត្តតាកែវកាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។ ប្រភពបានឲ្យដឹងថាករណីរំលោភសម្លាប់ស្ត្រីយ៉ាងព្រៃផ្សៃបំផុត ហើយយកសាកសពចោលនៅកម្ពោធព្រៃរបោះវាលស្រែនោះ សាកសពនារីរងគ្រោះ នៅមិនទាន់មានអ្នកស្គាល់អត្តសញ្ញាណនៅឡើយទេ ។ ប្រភពពីសមត្ថកិច្ចអះអាងថា ជនរងគ្រោះមានឈ្មោះ ... Read More »

ជនជាតិអង់គ្លេសម្នាក់ចងកសម្លាប់ខ្លួន មិនដឹងមូលហេតុ

ខេត្តព្រះសីហនុ៖ សាកសពបុរសជនបរទេសម្នាក់ត្រូវមិត្តភក្តិប្រទះឃើញស្លាប់ ដោយមានក្រពាត់កំរាលពូកពណ៌សចងជាប់និងក ជាមួយចម្រឹងបង្អូចរីដូក្នុងបន្ទប់ដេកជើងហើបផុតពីឥដ្ឋការ៉ូប្រហែល3តឹក។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតមាបឡើងនៅម៉ោងប្រមាណ១២ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅបន្ទប់ជួល មួយកន្លែងដែលមានទីតាំង ស្ថិតនៅ ក្រុម 9 ភូមិ ... Read More »

រថយន្តឡិចសុីសRX300 មួយគ្រឿងបើកលឿនជ្រុលបុកសត្វក្របីដើរឆ្លងផ្លូវ

ខេត្តព្រះសីហនុ៖ រថយន្តឡិចសុីសRX300 មួយគ្រឿង បើកលឿនបុកសត្វក្របីដើរឆ្លងផ្លូវបណ្តាលឲ្យក្បាលរថយន្តផ្នែកខាងមុខរងការខូចខាត ។ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត និងសត្វនេះ មិនបណ្តាលឲ្យមនុស្សជិះក្នុងរថយន្តនេះរងរបួសនោះទេ ពោលគឺមានតែសត្វក្របីមួយក្បាលប៉ុណ្ណោះ បានរងរបួសធ្ងន់ដេកនៅក្បែរកន្លែងកើតហេតុ។ ហេតុការណ៌នេះបានកើតមានឡើងនៅម៉ោង ៥និង៥០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែមករា ... Read More »

រថយន្តដឹកសុីទែនប្រេងក្រុមហ៊ុនសូគីមិចបុករថយន្តដឹកបង្គោលភ្លើងពីក្រោយ របួសម្នាក់

ខេត្តព្រះសីហនុ៖ រថយន្តដឹកសុីទែនប្រេងក្រុមហ៊ុនសូគីមិចមួយគ្រឿងសង្ស័យបើកលឿនបានបុករថយន្តដឹកបង្គោលភ្លើងពីក្រោយបណ្តាលឲ្យក្បាលរថយន្តដឹកប្រេងរងការកំពិតខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុ អ្នកបើករថយន្តដឹកបង្គោលភ្លើង បានចុះរត់គេចខ្លួនបាត់ស្រមោល ក្នុងខណៈពេលដែលអ្នកបើករថយន្តដឹកប្រេងរងរបួសធ្ងន់ ហើយត្រូវគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ ។ មិនមានសាក្សីណាបញ្ជាក់ថា បានឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយផ្ទាល់ភ្នែកនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងនៅវេលាម៉ោង ៤និង៣០នាទិីព្រឹកថ្ងៃទី ១២ ខែមករា នៅតាមបណ្តោយផ្លូវជាតិលេខ៤ ... Read More »

ហេង ចាន់វិសាល ចុះកុងត្រាថតរឿងថ្មីក្រោយលេចធ្លោ ក្នុងរឿង«កំណត់ហេតុនាងនាថ»

ភ្នំពេញ៖ ទេពកោសល្យសម្តែងដ៏ប៉ិនប្រសប់របស់តារា ហេង ចាន់វិសាល ទទួលបានការកោតសរសើរខ្លាំងពីអ្នកទស្សនាក្នុងតួសម្តែងជាភេទទី៣ក្នុងរឿង”កំណត់ហេតុនាងនាថ”។ តារាចម្រៀង និងតារាសម្តែងរូបនេះនឹងចុះកិច្ចសន្យា សម្តែងខ្សែភាពយន្តថ្មីមួយទៀតក្នុងពេលដ៏ខ្លីខាងមុខនេះ។ អតីតម្ចាស់ជ័យលាភីលេខ១លើការប្រឡងចម្រៀងក្នុងកម្មវិធី«ពេជ្រកំពុងឆ្នៃ» ឆ្នាំ២០១០របស់ទូរទស្សន៍អាស៊ីអាគ្នេហ៍ គឺលោក ហេង វិសាលបានចាប់ផ្តើមប្រឡូកក្នុងអាជីពសម្តែងភាពយន្ត ក្រោយពីផលិតករបានសំឡឹងមើលឃើញពីសមត្ថភាពទេពកោសល្យដ៏ប៉ិនប្រសប់របស់លោកក្នុងការសម្តែងជាតួគ្រប់ទម្រង់។ ក្រៅពីខ្សែភាពយន្តភាគតារាសម្តែងវ័យ២៤ឆ្នាំរូបនេះ ... Read More »

អាវុធហត្ថសែនសុខឃាត់បុរស២នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លូនជាបន្តបន្ទាប់ ដើម្បីសាកសួរពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។ ដែលករណីនេះផ្តើមចេញពីម្តាយប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនកូនប្រុសរបស់គាត់ យកទៅធ្វើការអប់រំ ដោយសារការប្រើប្រាស់គ្រឿងញៀន ។ ជនសង្ស័យ ទាំង ២នាក់ ទី១ ... Read More »

ជិះម៉ូតូជ្រុលបុករ៉ឺម៉ក់ក្រឡាប់របួសយ៉ាងធ្ងន់

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជនភ្លាមៗ ខណះយុវជនរងគ្រោះរូបនោះបានជិះម៉ូតូយ៉ាងលឿន ហើយជ្រុលទៅបុករ៉ម៉ក់ដឹកភោជ្ជៈចំពីក្រោយពេញទំហឹង ។ ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១១និង៥០យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខក្រសួងមហាផ្ទៃ តាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ... Read More »

ស្ត្រី២នាក់ដែលរារាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសត្រូវបានឃុំខ្លួន

ខេត្តមណ្ឌលគិរី ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរីបានសម្រេចឃុំខ្លួនស្ត្រី២នាក់ដាក់ពន្ធនាគារខេត្ត បណ្ដោះអាសន្ននៅរសៀលថ្ងៃទី១០ ខែ មករា ដើម្បីស៊ើបអង្កេតបទចោទប្រកាន់ធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ ។ ស្ត្រីទាំង ២នាក់មានឈ្មោះ សំ យ៉េត អាយុ៤៤ឆ្នាំ និងឈ្មោះ ស៊ូ ... Read More »

ប្រជាពលរដ្ឋម្ចាស់ចម្ការប្រទះគ្រាប់ធុនយក្សទម្លាក់ពីលើយន្តហោះក្នុងអំឡុងសង្រ្គាម

ខេត្តត្បូងឃ្មុំ ៖ គ្រាប់ប្រភេទMK82 ដែលទម្លាក់ពីលើយន្តហោះត្រូវបានគេប្រទះឃើញនៅក្នុងដីចម្ការដំឡូងរបស់ប្រជាពលរដ្ឋឈ្មោះ ទ្រី ស៊ីណុន ភេទប្រុស រស់នៅភូមិ ត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូង ឃ្មុំ ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ។ ... Read More »

ស្ត្រីជនជាតិបរទេសម្នាក់ស្លាប់ដោយសារមានជំងឺបេះដូង

ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង៧និង២៥នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៧ មានជនបរទេសម្នាក់ស្លាប់មុន ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ។ ជនរងគ្រោះឈ្មោះ GALINA NIKITINA កើតថ្ងៃទី៩ ខែសីហា ... Read More »

ផ្ទុះការតវ៉ានៅសាលាសង្កាត់បឹងទំពុនរឿងផ្ទៀងផ្ទាត់ឈ្មោះបោះឆ្នោត

ភ្នំពេញ: នៅសាលាសង្កាត់បឹងទំពុននារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ លោកសួស សារិនចៅសង្កាត់ បឹងទពន់បានបើកអង្គប្រជុំដោះស្រាយលើបណ្តឹង របស់ក្រុមអ្នកសង្កេតការចុះឈ្មោះបោះឆ្នោតនៅសង្កាត់បឹងទំពុនមកពីគណបក្សសង្រ្គោះជាតិ ដែលប្តឹងចោទប្រកាន់មន្ត្រីនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត(គ.ជ.ប)នៅសង្កាត់បឹងទំពុនថា ចុះឈ្មោះអ្នកបោះឆ្នោតឲ្យជនជាតិវៀតណាមនៅសង្កាត់បឹងទំពន់ទាំង២ចំនួន៣៣នាក់។ ពិធីបើកសវនាការជនុំជម្រះនៅថ្នាក់សង្កាត់ទាក់ទងជាមួយបណ្តឹងខាងលើនេះធ្វើឡើងដោយមានការចូលរួមពីក្រុមប្រិក្សាសង្កាត់ដែលជាបេក្ខជនគណបក្សសង្រ្គោះជាតិគ្រប់រូបផងដែរ។ ក្នុងអង្គសវនាកាខាងលើនេះ លោកសួស សារិនបានកោះ ហៅប្រជាពលរដ្ឋដែលទទួលរងបណ្តឹងខាងលើមកបង្ហាញខ្លួននៅចំពោះមុខ ... Read More »

ក្តៅចិត្តខឹងមកទារលុយញឹកញាប់ពេកដាល់ប៉ោងភ្នែក

ខេត្តឧត្តរមានជ័យ ៖ ស្រ្តីម្នាក់ត្រូវបាននារីម្នាក់ដាល់ប៉ោងមុខខណៈទៅទារលុយដែលគេជំពាក់ដែលហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅភូមិគិរីវ័ន សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ តាមអ្នកភូមិឲ្យដឹងថា ស្រ្តីរងគ្រោះមាន ឈ្មោះ ចិន ស្រីលីស ... Read More »

លោក ថៃ នរៈសត្យា ថាមិនអន្តរាគមន៍លើ ករណីកូនប្រុសត្រូវគេចាប់ខ្លួនទេ

ភ្នំពេញ ៖ ការិយាល័យប្រឆាំងគ្រឿង ញៀនសហការជាមួយក្រុមអន្តរាគមន៍ បង្ការ និងបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចាប់ខ្លួនជនសង្ស័យ៦ នាក់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនដែលក្នុងនោះក៏មានតារាសម្តែង ថៃ នរៈពិទូ រួមទាំងប្រពន្ធឈ្មោះ អោក រតនៈ ប៉ុណ្ណិកា ផងដែរ ។ ... Read More »

ឆ្នាំ២០១៦ក្រសួងការបរទេសជួយសង្គ្រោះនិងសម្រួលការងារដល់ពលរដ្ឋខ្មែរបានជាង១ពាន់នាក់ពីប្រទេសចំនួន១៣

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តី ជូនព័ត៌មានឲ្យដឹងពីការជួយសង្គ្រោះ និង សម្រួលការងារដល់ពលករ ពលការិនី និងស្ត្រីខ្មែរទាំងស្របច្បាប់ និងខុសច្បាប់ បានជាង១ពាន់នាក់ចេញពីការធ្វើបាបពីសំណាក់ប្តី និងថៅកែបរទេសរបស់ពួកគេ កាលពីឆ្នាំ២០១៦មកពី១៣ប្រទេស។ យោងតាមសេចក្តីជូនព័ត៌មានរបស់ ក្រសួងការបរទេស ... Read More »

កងរាជអាវុធហត្ថខេត្តកណ្តាលតាមចាប់ជនសង្ស័យទទួលផលចោរកម្មនិងកាន់កាប់គ្រឿងផ្ទុះខុសច្បាប់ដល់ខេត្តតាកែវ

ខេត្តកណ្តាល ៖ ជនសង្ស័យទទួលផល ចោរកម្ម និងកាន់កាប់គ្រឿងផ្ទុះខុសច្បាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថបង្ហាញមុខ ក្រោយពីធ្វើខ្លួនជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី៥ ខែមករាមក ។ យោងតាមសមត្ថកិច្ចបានឲ្យដឹងថា កាល ពីថ្ងៃទី៥ ខែមករា កម្លាំងបានឃាត់ខ្លួនជន សង្ស័យម្នាក់ឈ្មោះ ... Read More »

បុរសម្នាក់ជិះម៉ូតូសណ្ដោងរ៉ឺម៉កដែក បែកកង់ក្រោយទាញចូលប្រឡាយធ្លាក់ម្ចាស់បោកក្បាលនឹងថ្មស្លាប់នឹងកន្លែងកើតហេតុ

ប៉ោយប៉ែតៈ បុរសម្នាក់ បើករម៉ូតូសណ្ដោងរ៉ឺម៉កដឹកទំនិញចាប់ហួយ យកទៅលក់ ចៃដន្យរ៉ឺម៉កបែកកង់ក្រោយ ទាញចូលក្នុងប្រឡាយដួលបោកក្បាលនឹងថ្ម បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចំងាយពីមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតប្រហែល១០០ម៉ែត្រ ឋិតក្នុងភូមិផ្សារកណ្តាល ... Read More »

ក្រុមហ៊ុនធំ២កំពុងប្រជែងគ្នាវាតយកដីឆ្នេរសមុទ្រប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានឆ្នេរ

ខេត្តព្រះសីហនុ ៖ ក្រុមហ៊ុន សុខ គង់ (អូតែលសុខា ) និងក្រុមហ៊ុនស៊ីហួរ ដែល ជាក្រុមហ៊ុនចិនដ៏ធំមួយ កំពុងដំណើរការ សាងសង់សណ្ឋាគារលំដាប់ផ្កាយប្រាំនៅជាប់នឹងឆ្នេរសមុទ្រតំបន់កំពេញ ស្ថិតក្នុង ភូមិលេខ១ សង្កាត់លេខ៣ ... Read More »

ក្រសួងធនធានទឹកជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពវិសម្ពាធ ឬព្យុះទី ១ ឈ្មោះ MUIFA

ក្រសួងធនធានទឹកជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពវិសម្ពាធ ឬព្យុះទី ១ ឈ្មោះ MUIFA Read More »

មួយថ្ងៃនគរបាលខេត្តបាត់ដំបងបង្រ្កាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់៣កន្លែង

ខេត្តបាត់ដំបង៖ មួយថ្ងៃនគរបាលខេត្តបាត់ដំបង បានចេញប្រតិបត្តិការបង្រ្កាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ចំនួន៣កន្លែងផ្សេងគ្នា ល្បែងទូហ្គេមបាញ់ត្រី ២កន្លែង និងល្បែងជល់មាន់១កន្លែង ស្ថិតនៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង និងស្រុកថ្មគោល។ ក្នុងប្រតិបត្តិការនៃការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ត្រូវគេមើលឃើញថាដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ អ្នកលេងល្បែងស៊ីសងចាញ់អស់បា្រក់អាចឈានទៅប្រព្រឹត្តបទល្មើសនូវអំពើហិង្សាក្នុងគ្រួសារ លួចឆក់ប្លន់ ជាដើម។ នៅក្រុងបាត់ដំបង កាលពីរសៀលថ្ងៃទី១០ ខែមករា ... Read More »

ឆ្នាំ២០១៦កម្ពុជាមានរោងចក្រសរុប១.៥៧៩និងកម្មករជាង៩សែននាក់

ភ្នំពេញ ៖ យោងតាមរបាយការណ៍អគ្គនាយកដ្ឋានឧស្សាហកម្មនៃក្រសួងឧស្សាហ កម្ម និងសិប្បកម្មបានឲ្យដឹងថា ឆ្នាំ២០១៦ កម្ពុជាមានរោងចក្រកើនឡើងដល់ ១.៥៧៩ ហើយបានស្រូបយកកម្លាំងពលកម្មបម្រើការងារចំនួន៩២១.៨៥៨នាក់ ផងដែរ ។ របាយការណ៍ដដែលបានឲ្យដឹងទៀត ថា ការចុះបញ្ជីរោងចក្រនៅក្រសួងឧស្សាហ កម្ម ... Read More »