ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

អគ្គីភ័យឆាបឆេះព្រៃកក់នៅជិតស្ថានីយប្រេងឥន្ធនៈឡិម ឡុង ជិតផ្សារទួលពង្រ ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ច

  ភ្នំពេញ៖ អគ្គីភ័យបានឆាបឆេះព្រៃកក់មួយកន្លែងដែលមានទីតាំង ជិតផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គីភ័យ មកបាញ់ពន្លត់ ព្រោះខ្លាចរាលដាលដល់ស្ថានីយប្រេងឥន្ធនៈ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៩ ខែធ្នូ ... Read More »

លោក​​ ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស ត្រូវបានតែងតាំង ជា ឯកអគ្គរាជទូតថៃ

លោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស ត្រូវបានតែងតាំង ជា ឯកអគ្គរាជទូតថៃ Read More »

ក្រឡាបញ្ជី​តុលាការ​កំពូល​មួយ​រូប​ ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ មាន​«ភ័ព្វសំណាង​»​នឹង​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​

ភ្នំពេញ: លោក វ៉ាត ពិសិដ្ឋ ក្រឡាបញ្ជីតុលាការកំពូលមួយរូប ដែលប្រព្រឹត្តអំពើពុករលួយនិងរំលោភអំណាច នឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញ នាដើមខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ។ អនុរក្សពន្ធនាគារ កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ... Read More »

រថយន្តហាយឡែនឌ័របើកបុកម៉ូតូហុងដាឌ្រីមបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់របួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ នឹងបុរសម្នាក់បានរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូឌុបគ្នាហើយត្រូវរថយន្តហាយឡែនឌ័របើ បុកពេញទំហឹងផ្លោងជនងរងគ្រោះ ដែលស្លាប់ចូលទៅប្រឡាយទឹក។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតនៅវេលាម៉ោង៧យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិ៣ ទល់មុខក្លោងទ្វារវត្តព្រៃស្ពឺ ស្ថិតក្នុងភូមិអង្គត្រគៀត ... Read More »

កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅបង្ក្រាបសង្វៀនជល់មាន់ចាប់បានតែមាន់ងាប់មួយក្បាល ខណៈមនុស្សគេចអស់

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅ បានចុះទៅបង្ក្រាបសង្វៀនជល់មាន់មួយ កន្លែង ដែលមានបង្កប់វង់ល្បែងអាប៉ោង បៀរនៅក្នុងនោះផងដែរ ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ដោយបានរឹបអូសបាន ... Read More »

ក្រុម ហ្វូនណន និងក្រុមភ្នំពេញកុំព្យូទ័រមានសង្ឃឹមឡើងលេងវគ្គ១៦ក្រុមនៃពានរង្វាន់ Soccer League២០១៦

ភ្នំពេញ៖ ក្រុមបាល់ទាត់ភ្នំពេញកុំព្យូទ័រ បានយកឈ្នះលើក្រុមបាល់ទាត់ចលនាយុវជន ក១៥៧ ដោយលទ្ធផល២ទល់ ១ក្នុង ពូល “C” នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯក ពានរង្វាន់ Soccer League លើកទី៤ ឆ្នាំ២០១៦ នាពហុកីឡដ្ឋានជាតិអូឡាំពិកនៅព្រឹកថ្ងៃទី២៨ ... Read More »

ក្រុមសង្គមងងឹតប្រើរូបភាពថ្មីឲ្យ ក្មេងលក់គ្រឿងញៀនបន្លំភ្នែកសមត្ថកិច្ច តែគេចមិនផុតត្រូវសមត្ថកិច្ចឃាត់ខ្លួន ៣នាក់

ភ្នំពេញ៖ បើទោះបីជាក្រុមមេខ្លោងជួញដូរគ្រឿងញៀន ប្រើរូបភាពឲ្យក្មេងមិនទាន់គ្រប់អាយុឲ្យមកធ្វើសកម្មភាពចែកចាយ និងជួញដូរគ្រឿងញៀនយ៉ាងណាក៏ដោយ តែនៅមិនផុតពីភ្នែកសមត្ថកិច្ចនោះឡើយ ។ ជាក់ស្តែងកាលពីវេលាម៉ោង២២និង១០នាទី នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចប្លុករោង ចក្រឆ្នាំង ផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ ... Read More »

ស៊ីឈ្នួលឡើងកាប់ស្លឹកត្នោតបាក់បង្អោងធ្លាក់មកដីរងរបួសធ្ងន់

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ដែលមានរបសដើរស៊ីឈ្នួលឡើងកាប់ស្លឹកត្នោតយកប្រាក់ចិញ្ចឹមគ្រួសារ បានរងរបួសធ្ងន់ដឹកមកង្រ្គោះនៅមន្ទីរពេទ្យខេត្ត បន្ទាប់ពីបុរសរូបនេះ បាក់បង្អោងឡើងត្តោតពេលកំពុងឡើងត្នោត ។ ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងភូមិដំបូកកកោះឃុំស្វាយជ្រុំស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះហង្ស ... Read More »

សាច់ញាតិលោកឌិន ពុទ្ធី ប្រមាន២០នាក់ប្រមូលផ្តុំតវ៉ានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ប៉ោយប៉ែត៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ សាច់ញាតិរបស់លោក ឌិន ពុទ្ធី ប្រមាណ២០នាក់ ត្រូវគេរាយការណ៍ថា បានប្រមូលផ្តុំគ្នាតវ៉ាទាមទាររកយុត្តិធម៌ស្ថិតនៅចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែត ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ... Read More »

រូបថតសិល្បៈរបស់ លី ឧត្តមទាក់ទាញការចាប់អារម្មណ៍ខ្លាំង

ភ្នំពេញ៖ រូបថតបែបសិល្បៈជាច្រើនរបស់តារាសម្តែងប្រុស លី ឧត្តមទទួលបានការចាប់អារម្មណ៍ខ្លាំងជាបន្តបន្ទាប់ក្រោយពីលោកបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ រូបថតទាំងនេះ ក៏អាចបើកផ្លូវឲ្យតារាវ័យក្មេងរូបនេះក្លាយជាតារាសម្តែងរឿងថ្មីពីរព្រមគ្នាផងដែរ។ រូបថតដែលពោរពេញដោយភាពច្នៃប្រឌិតជាច្រើនបន្តបន្ទាប់ បានធ្វើឲ្យអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកចាប់អារម្មណ៍ខ្លាំង។ ចាប់អារម្មណ៍ព្រោះតែស្ទីសនៃការថតរូបខុសពីរូបថតរបស់សិល្បករដទៃ ហើយរូបថតនេះក៏អាចជួយពង្រីកការងារសិល្បៈរបស់តារាសម្តែងវ័យ១៨ឆ្នាំរូបនេះ កាន់តែច្រើនជាងមុន ។ លី ឧត្តមប្រាប់ថា រយៈពេលជាងមួយឆ្នាំហើយដែលលោកឈានជើងចូលប្រឡូកក្នុងការងារសិល្បៈតាមរយៈការចូលសិក្សាថ្នាក់សម្តែងនៅសាលាសម្តែងភាពយន្តមួយ ... Read More »

ដឹកពោតឡើងចំណតភ្នំក្រឡាប់រថយន្តច្នៃសង្កត់ស្លាប់ម្នាក់

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណៈគាត់បើករថយន្តកែច្នៃដឹកពោតឡើងចំណតភ្នំ ដោយស្ថានភាពផ្លូវនោះលំបាកខ្លាំងពេក ក៏ក្រឡាប់ជាច្រើនត្រឡប់តែម្តង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានមនុស្សស្លាប់ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចចំការក្បែភ្នំក្រឡឹង ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ស្រុកវាលវែង។ ... Read More »

ជិះម៉ូតូបុកគោយន្តពីក្រោយរងរបួសធ្ងន់

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបើកបុកគោយន្តកន្ត្រៃពីក្រោយក្នុងទិសដៅស្របគ្នា។ ក្រោយកើតហេតុ តៃកុងគោយន្តកន្ត្រៃបានចុះរត់គេចខ្លួនបាត់ស្រមោលចេញពីកន្លែងកើតហេតុ។ ករណីគ្រោះថ្នាក់នេះបានកើតមានឡើងនៅម៉ោង១៩និង១៥នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើដងផ្លូវជាតិលេខ៣ចន្លោះគីឡូម៉ែត្រលេខ១៩០ និងលេខ១៩១ ភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាខណៈបើកបរបញ្ច្រាសទិស រងរបួស២នាក់របួសធ្ងន់

ខេត្តកំពង់ស្ពឹ៖ មនុស្សបានរងរបួស ខណៈបើកបរម៉ូតូបញ្ច្រាសទិសហើយជ្រុលបុកគ្នាពេញទំហឹង ។ សេចក្តីរាយការណ៍ឲ្យដឹងថា កាលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១៨និង២០នាទី ស្ថិតនៅត្រង់ចំណុភូមិត្រពាំងក្រឡូង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូបញ្រ្ចាសទិសគ្នាពីកើតទៅលិច ... Read More »

សិល្បករ និងផលិតករល្បីៗចូលរួមព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៦

ភ្នំពេញ៖ តារាសម្តែងប្រុស ស្រីល្បីឈ្មោះ និងផលិតករឆ្នើមជាច្រើនរូប បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៦ (Movies Of The Year 2016) ដែលរៀបចំឡើង ដោយរោងភាពយន្តលេជេន។ កម្មវិធីនេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៨ ខែធ្នុ ... Read More »

ម៉ូតូសណ្តោងរ៉ឺម៉កដឹកប៉េងប៉ោងដើរលក់ចល័តមួយគ្រឿងឆាបឆេះអស់ស្ទើរតែទាំងស្រុងសង្ស័យមកពីភ្លើងកន្ទុយបារី

ខេត្តព្រះសីហនុ៖ ម៉ូតូសណ្តោងរ៉ឺម៉កដឹកប៉េងប៉ោងរូបសត្វដើរលក់ចល័តមួយគ្រឿង បានឆាបឆេះអស់ស្ទើរតែទាំងស្រុង ខណៈពេលដែលម្ចាស់កំពុងតែបើកសុខៗក្នុងទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ ស្រាប់តែមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ ម្ចាស់ភ័យលោតចុះយ៉ាងប្រញ៉ាប់។ ករណីនេះគេសង្ស័យថា អាចបណ្តាលមកពីភ្លើងកន្ទុយបារីដែលបុរសម្ចាស់ម៉ូតូជក់ហើយបោះចោលហើយបើុងធ្លាក់ចូលក្នុងរ៉ឺម៉កដែលមានផ្ទុកសម្ភារៈផលិតពីជ័រប្លាស្ទីកសំរាប់ក្មេងលេង។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៨និង១០នាទីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៤០ និងលេខ១៤១ ភូមិចំការហ្លួង ... Read More »

សមត្ថកិច្ចចាប់ឈើសង្ស័យជាឈើរបស់សមត្ថកិច្ចជាអ្នករត់ការ

ខេត្តកំពង់ចាម-ត្បូងឃ្មំុ៖ រថយន្តដឹកឈើប្រណីតមួយគ្រឿង ត្រូវបានសមត្ថកិច្ចរដ្ធបាលព្រៃឈើ សហការជាមួយនគរបាលអន្តរាគមន៍ខេត្តកំពង់ចាម បង្ក្រាប បន្ទាប់ពីរថយន្តនោះជួបគ្រោះថ្នាក់ចរាចរណ៍ ។ ហេតុការណ៍សមត្ថកិច្ចទៅទាន់ឃើញឈើនេះ នៅវេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំនុចគល់ស្ពានគីហ្សូណា ត្រើយខាងកើត ... Read More »

តុលាការ​កំពូល​តម្កល់​ទោស​យុវជន​ គង់​ រ៉ៃយ៉ា​ ដាក់​ពន្ធនាគារ​១ឆ្នាំ​៦ខែ​ដដែល​

ភ្នំពេញ: លោក សាលី ធារ៉ា ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ប្រកាសសាលដីកាតម្កល់ការសម្រេចរបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល ពោលគឺផ្តន្ទាទោសយុវជន គង់ រ៉ៃយ៉ា ដាក់ពន្ធនាគារ១ឆ្នាំ៦ខែ ករណីប្រកាសធ្វើបដិវត្តន៍ពណ៌តាមបណ្ដាញសង្គមហ្វេសប៊ុក ។ ... Read More »

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាចង់មានធនធានមនុស្សផ្នែកវាយតម្លៃប្រភេទពិការដូចប្រទេសក្នុងតំបន់ដែរ

ភ្នំពេញ៖ លោក យី វាសានា អគ្គលេខាធិការគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា បានថ្លែងថា ក្នុងពិធីបើក សិក្ខាសលា ស្តីពីការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព កម្រិតមូលដ្ឋាន ដល់មន្ត្រី ដែលទើបជាប់ក្របខ័ណ្ឌ នាព្រឹកថ្ងៃទី២៨ ... Read More »

ជនវិកលចរិកដេកនៅលើផ្លូវជាតិលេខ៤ត្រូវរថយន្តកិនស្លាប់

ខេត្តកណ្តាលៈ ស្ត្រីម្នាក់ជាជនវិកលចរិកដើរទៅដេកនៅលើផ្លូវត្រូវរថយន្តបើកកិនស្លាប់ាងអាណោចអាធ័ម កាលពីដល់ម៉ោង១៧និង២០នាទី ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៦ លេីកំណាត់ផ្លូវជាតិ លេខ៤ លេីកំណាត់ផ្លូវជាតិលេខ៤ ត្រង់ ចំណុចចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ស្ថិត ក្នុងភូមិព្រៃពពេល ឃុំពេីក ... Read More »

នគរបាលឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ពាក់ព័ន្ធករណីប្រើប្រាស់ និងជួញដូគ្រឿងញៀននៅក្រុងបានលុង

ខេត្តរតនគិរី៖ ជនសង្ស័យប្រុសស្រី៣នាក់ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឡាបានសៀក ឃាត់ខ្លួនកាលពីវេលាម៉ោង២ រសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។ យោងតាមរបាយការណ៍ពីនគរបាលប៉ុស្ថ៍ឡាបានសៀកបានឲ្យដឹងថា បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ជាប់ពាក់ព័ន្ធករណីជួញដូរ នឹងប្រើប្រាស់នូវសាធាតុញៀននៅចំណុចផ្ទះសំណាក់មិត្តភាពសំណាងល្អ ស្ថិតនៅភូមិ ថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ... Read More »

តាអាយុ៥៩ឆ្នាំជាប់ចោទរំលោភក្មេងស្រីអាយុ៦ឆ្នាំពេលម្តាយឪពុកទៅស្រែ

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាល ស្រុកជីក្រែងបានឃាត់ខ្លួនតាចាស់ល្មោភកាមម្នាក់តាមពាក្យបណ្ដឹងរបស់ឪពុកម្ដាយ ក្មេងស្រីរងគ្រោះចោទជនសង្ស័យថាបានចាប់រំលោភកូនស្រីរបស់ពួកគាត់ ខណៈ ពួកគាត់មិននៅផ្ទះ ។ ករណីឃាត់ខ្លួននេះសមត្ថកិច្ចបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្ត សៀមរាប ... Read More »

បន្លំធ្វើប្តីប៉ងរំលោភប្រពន្ធគេត្រូវនាងធាក់មិនឲ្យសម្រេចបំណង

ខេត្តកំពង់ចាម៖ បុរសល្មោភកាម ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនដោយសារ បន្លំធ្វើប្តីគេហើយប៉ុនប៉ងរំលោភប្រពន្ធ គេ តែជាអកុសលត្រូវនារីរងគ្រោះធាក់បុរសកំហូចនេះ ហើយប្តឹងសមត្ថកិច្ចឲ្យ ចាប់ខ្លួន ។ លោក កែវ ស៊ាងហ័ន អធិការនគរ បាលស្រុកព្រៃឈរបានឲ្យដឹងថា នៅ ... Read More »

នគរបាលស្រុកពោធិ៍រៀងចាប់បានដើមគល់រាំងទឹកដ៏ធំបម្រុងដឹកទៅប្រទេសជិតខាង

ខេត្តព្រៃវែង៖ នគរបាលស្រុកពោធិ៍រៀង បានចាប់រឹបអូសយកគល់ដើមរាំងទឹកដ៏ធំមួយដើម ដែលឈ្មួញប្រុងនាំយកទៅលក់នៅទីផ្សារប្រទេសវៀតណាម កាលពីល្ងាច ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចខាង ជើងស្ពានអូរផ្ទោល ស្ថិតភូមិសាស្ត្រភូមិកំពង់ ក្រមួន ឃុំព្រែករោង ស្រុកពោធិ៍រៀង ។ ... Read More »

កម្លាំងចម្រុះខេត្តឧត្តរមានជ័យបង្ក្រាបបទល្មើសព្រៃឈើដកហូតឈើគ្រញូងជិត១០០ដុំនៅស្រុកត្រពាំងប្រាសាទ

ខេត្តឧត្តរមានជ័យ ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តឧត្តរមានជ័យ រួមមានកម្លាំងនគរ បាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត , កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ និងកម្លាំងរដ្ឋបាលព្រៃឈើស្រុកនៅរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦បានបើកប្រតិបត្តិការបង្ក្រាបទីតាំងស្ដុកឈើមួយកន្លែងដក ហូតបានឈើគ្រញូងជិត១០០ដុំ ។ លោកឧត្តមសេនីយ៍ទោ ម៉ែន ... Read More »

ប្រជាពលរដ្ឋរិះគន់អាជ្ញាធរខេត្តកោះកុងបើកដៃឲ្យក្រុមឈ្មួញជីកកកាយដីភ្នំរបស់រដ្ឋ

ខេត្តកោះកុង៖ ប្រជាពលរដ្ឋក្នុងខេត្ត កោះកុងបានរិះគន់អាជ្ញាធរ និងមន្ត្រីជំនាញ ថា បានបើកដៃឲ្យក្រុមឈ្មួញជីកកកាយដីភ្នំ របស់រដ្ឋ នៅចំណុចភូមិបឹងឃុនឆាង សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។ ប្រជាពលរដ្ឋបានលើកឡើងថា ករណីកាយភ្នំរបស់រដ្ឋនេះពីមុនបានធ្វើឡើងម្តង រួចមកហើយ ... Read More »

សមាគមអតីតយុទ្ធជនកម្ពុជាផ្តល់ផ្ទះ៤ខ្នងដល់អតីតយុទ្ធជនខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ផ្ទះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាចាត់ ចែង សាងសង់ជូនអតីតយុទ្ធជនកម្ពុជានៅក្នុងខេត្តពោធិ៍សាត់ បន្ទាប់ពីរកឃើញថា ពួកគេមានការលំបាកក្នុងជីវភាព និងគ្មាន លំនៅឋានសម្រាប់ស្នាក់នៅ ។ ... Read More »

ពេជ្រ អាវីហ្សា ឡើងបំភ្លឺនៅតុលាការសប្តាហ៍នេះ

ភ្នំពេញ៖ ករណីប្រើប្រាស់អំពើហិង្សាលើតារាសម្តែង ពេជ្រ អាវីហ្សា ពីសំណាក់អតីតសង្សារជាប្អូនថ្លៃលោកឧកញ៉ា ទ្រី ភាព បានឈានដល់ដំណាក់កាលសាកសួរជនរងគ្រោះហើយនៅសប្តាហ៍នេះ។ តារា សម្តែងពេជ្រ អាវីហ្សា នឹងចេញដំណើរទៅកាន់ទឹកដីខេត្តព្រះសីហនុដែលជាទីតាំងនៃកន្លែងកើតហេតុនៅចុងសប្តាហ៍នេះ ប្រយោជន៍ដើម្បីឆ្លើយបំភ្លឺនៅខាងមុខមន្ត្រីតុលាការជុំវិញករណីហិង្សាកាលពីខែមុន។ ពេជ្រ អាវីហ្សា ... Read More »

ក្រុមហ៊ុនឡាចហុក និង ភ្លន់លាងហេង ធ្វើអាជីវកម្មកាយអាចម៌ដីយកលក់នៅក្រុងសិរីសោភ័ណ បានរងការចោទពីពលរដ្ឋបណ្តាលបាក់ដីចំការដំឡូង រថយន្តដឹកដីហ៊ុយប៉ះពាល់សុខភាពនិងរថយន្ត បើកលឿនកន្លែងសាលារៀន

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានធ្វើការចោទប្រកាន់ទៅលើក្រុមហ៊ុនចំនួន២គឺក្រុមហ៊ុន ឡាច ហុក និងក្រុមហ៊ុន ភ្លន់ លាងហេង ដែលពលរដ្ឋប្រាប់ថាជាក្រុមរបស់កូនប្រុស លោកមេបញ្ជាការសឹករងខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពជីកកកាយអាចម៌ដីយកលក់ បង្កឱ្យបាក់ដីចំការដំឡូងមី របស់ប្រជាពលរដ្ឋ ... Read More »

សម្តេចក្រឡាហោមប្រកាសចាត់វិធានការ បង្ក្រាបបទល្មើសនេសាទ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានប្រកាសចាត់វិធានការ បង្ក្រាបឲ្យខាងតែបានបទល្មើសនេសាទ ត្រីទាំងឡាយណា ដែលប្រឆាំងតបតនឹង សមត្ថកិច្ចនៅផ្ទៃបឹងទន្លេសាប ហើយត្រូវស្រាវជ្រាវរកមេខ្លោងបទល្មើស នេសាទត្រីបញ្ជូនទៅតុលាការ។ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារ ... Read More »

ស្នេហាត្រីកោណបង្កជម្លោះផ្អើលពេញផ្ទះសំណាក់ សមត្ថកិច្ចឃាត់៣នាក់សាកសួរ

  ភ្នំពេញ៖ ស្នេហាត្រីកោណប្រុស២ស្រី១ បង្កជម្លោះពេញផ្ទះសំណាក់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចឃាត់ទាំង៣នាក់មកប៉ុស្តិ៍សាកសួ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់គីមចោមចៅ ក្នុងបូរីប៊ុនហួ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ បុរសជាសង្សាទី១ឈ្មោះ សុវណ្ណ ពិសិទ្ធ ... Read More »