ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

សំឡឹងមុខគ្នាក្នុងវង់ផឹកស៊ី វាយប្រ៉ាវផ្អើលអ្នកភូមិ 

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបែកក្បាល និងដៃជើងខណះត្រូវជនសង្ស័យវាយដៃនិងខ្សែក្រវាត់សង្ស័យមានជម្លោះពាក្យសំដីនឹងគ្នាកាលពីវេលាម៉ោង៨យប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវបំបែកជាបួនខាងលិចស្រះវង់ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា បុរសរងគ្រោះមានឈ្មោះប៊ី វិនហួយ អាយុ 20 ឆ្នាំ ... Read More »

ទទួលផលចោរកម្មឆែកឆេរប្រទះឃើញគ្រឿងញៀនទៀត

ភ្នំពេញៈ សមត្ថកិច្ចខណ្ឌឫស្សីកែវ សហការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទទទួលផលចោរកម្ម កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១៧ នៅចំណុចផ្ទះជួល ផ្លូវលេខ៥៣បេតេ ក្រុមទី១៥ ភូមិ ក្បាលទំនប់ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ ... Read More »

ខឹងប្រពន្ធឃាត់មិនឲ្យទៅកាត់សក់វាយធ្លាក់ពីលើគ្រែរងរបួសធ្ងន់  

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបាននគរបាលក្រុងស្វាយរៀងឃាត់ខ្លួន ខណៈដែលស្រវឹងស្រាជោករួចយកម៉ូតូជិះទៅកាត់សក់ ប៉ុន្តែប្រពន្ធមិនឲ្យទៅខឹងស្ទុះទៅវាយប្រពន្ធធ្លាក់ពីលើគ្រែ កាលវេលាម៉ោង១២ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិ ទាហ៊ានលើ សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា ជនសង្ស័យជាប្ដីមានឈ្មោះ ... Read More »

ក្រុមគ្រូពេទ្យស្មគ្រចិត្តរបស់លោកហ៊ុន ម៉ានី បានចុះពិនិត្យនិងព្យាបាលជំងឺកម្មករ និងប្រជាពលរដ្ឋបានចំនួន៤៤៥០នាក់នៅខណ្ឌដង្កោ

ភ្នំពេញ៖ សម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា កាលពីព្រឹកថ្ងៃទី៤ ខែធ្នួ ឆ្នាំ២០១៦ បានចុះទៅពិនិត្យនិងព្យាបាលជំងឺកម្មករ កម្មការិនី និងប្រជាពលរដ្ឋសរុបចំនួន៤៤៥០នាក់ នៅសាលាបឋមសិក្សាសំបួរមាស ខណ្ឌដង្កោរាជធានីភ្នំពេញ ដោយមានកិច្ចសហការពីសាលារាជធានីភ្នំពេញ អាជ្ញាធរខ័ណ្ឌដង្កោ សហភាពសហព័ន្ឋយុវជនកម្ពុជាខណ្ឌដង្កោ ទីភ្នាក់ងារជំរុញការវិនិយោគនិងពាណិជ្ជកម្មកូរ៉េ និងសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ... Read More »

ឆបោកលុយ២.៦០០ដុល្លារគេចខ្លួន ក្រោយមកម្ចាស់លុយឃើញប្តឹងសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញៈ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានឃាត់ខ្លួនបុរសម្នាក់ចោទពីបទរំលោភសេចក្តី ទុកចិត្តកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីមានប្រជាពលរដ្ឋរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ថា ជននេះបានឆបោកយកលុយរបស់គាត់អស់រាប់ពាន់ដុល្លារកាលពី២ខែមុនថា យកទៅរត់ការដើម្បីបានការសាងសង់។ ជនសង្ស័យឈ្មោះ តេង ឃាង ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ... Read More »

ផ្លូវបេតុង៣ខ្សែ និងប្រព័ន្ធលូ១ខ្សែក្នុងសង្កាត់៤បានបើកការដ្ឋានស្ថាបនា

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ០៣ខ្សែ ប្រវែងសរុប ១២៥០ម៉ែត្រ ក្នុងសង្កាត់ក្រាំងពង្រ សង្កាត់ព្រៃស និងសង្កាត់ប្រទះឡាង ... Read More »

រថយន្តឈ្នួលបុកម៉ូតូសាន់យ៉ាន់ ស្លាប់បុរសម្នាក់ និងរបួសធ្ងន់ក្មេងស្រីម្នាក់

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តបុកម៉ូតូ បណ្តាលឲ្យ បុរសម្នាក់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ និងក្មេងស្រីម្នាក់របួសធ្ងន់ កាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌ ជ្រោយចង្វា ។ ... Read More »

សម្តេចតេជោ៖ ថ្ងៃនេះខ្ញុំសប្បាយរីករាយ ដែលបានមកសម្ពោធរោងចក្រភេសជ្ជៈកូកាកូឡា ដែលបានវិនិយោគនៅកម្ពុជា

ថ្ងៃនេះខ្ញុំសប្បាយរីករាយ ដែលបានមកសម្ពោធរោងចក្រភេសជ្ជៈកូកាកូឡា ដែលបានវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ ១៩៩៣ ហើយពេលនេះបានបង្កើនទំហំសង្វាក់ផលិតកម្មដោយបានវិនិយោគបន្ថែម ១០០ លានដុល្លារទៀត នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ រោងចក្រនេះបានផ្តល់ការងារដល់ប្រជាពលរដ្ឋយើងជាង ៨១៧ នាក់។ នេះក៏ជាមោទនៈកម្ពុជា ដែលក្រុមហ៊ុនកូកាកូឡាបានដាក់អក្សរខ្មែរលើកំប៉ុងភេសជ្ជៈ។ កូកាកូឡាកម្ពុជា មិនត្រឹមតែបម្រើសេចក្តីត្រូវការក្នុងប្រទេសទេ ... Read More »

សម្តេច សាយ ឈុំ អញ្ជើញ បើកសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៣

ភ្នំពេញ៖ ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ០៨ព្រឹក នៅវិមានព្រឹទ្ធសភា អង្គព្រឹទ្ធសភា បានបន្តសម័យប្រជុំលើកទី៩ នីតិកាលទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ... Read More »

នាំស្ត្រីម្នាក់មកកាត់ទោសករណីនាំចូលជាអន្តរជាតិនូវគ្រឿងញៀនខុសច្បាប់ជិតមួយម៉ឺនគ្រាប់

ភ្នំពេញ:កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ តុលាការកំពូល អនុរក្សពន្ធនាគារ បាននាំខ្លួនស្ត្រីម្នាក់មកកាត់ទោសករណីនាំចូលជាអន្តរជាតិនូវគ្រឿងញៀនខុសច្បាប់ ជិត១ម៉ឺនគ្រាប់ ។ មន្ត្រីតុលាការកំពូល បញ្ជាក់ថា សវនាការនេះ ដឹកនាំដោយលោកឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល និង លោក ... Read More »

ភ្ញៀវទេសចរណ៍អន្ដរជាតិ៣នាក់ រងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍

ខេត្ដសៀមរាប៖ ភ្ញៀវទេសចរណ៍អន្ដរជាតិ ចំនួន៣នាក់ក្នុងចំណោម៦នាក់ បានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដសាំយ៉ុង នឹងម៉ូតូ កាលពីវេលាម៉ោង១៤និង៤០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុច គីឡូម៉ែត្រលេខ៨ និងលេខ៩ លើកំណាត់ផ្លូវជាតិលេ៦៨ ... Read More »

តុលាការផ្តន្ទាទោសលោក ស៊ាង ចែត មេឃុំគណបក្សសម រង្ស៊ី ដាក់ពន្ធនាគារ៥ឆ្នាំ

ភ្នំពេញ:លោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែធ្នូ នេះ ប្រកាសសាលក្រមផ្តន្ទាទោសលោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្សសម រង្ស៊ី ... Read More »

ក្មេងសិស្សសាលា៦នាក់ ចុះលេងទឹកស្ពានព្រែកវត្តចាស់លង់ស្លាប់ម្នាក់

ខេត្តស្វាយរៀង៖ មានការភ្ញាល់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមូលដ្ឋាន ខណៈមានក្មេងៗសិស្សសាលា៦នាក់ នាំគ្នាចុះហែលទឹកស្ពានខាងកើតវត្តចាស់ ហើយបានលង់ទឹកស្លាប់ខណៈប្រទះឃើញកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ។ អធិការនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា ក្មេងប្រុសដែលលង់ទឹកមានឈ្មោះ សាន សាវិត ... Read More »

តូចចិត្តនឹងជំងឺរ៉ាំរ៉ៃព្យាបាលមិនជា ផឹកថ្នាំបាញ់ស្រូវបញ្ចប់ជីវិត

ខេត្តស្វាយរៀង៖ បុរសម្នាក់មានអាការៈចេះតែថប់ដង្ហើម ណែនដើមទ្រូងជាច្រើនឆ្នាំមកហើយ ក៏ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យប្រទេសវៀតណា ដឹងថា មានជំងឺបេះដូង ហើយត្រូវផឹកថ្នាំជាប្រចាំនោះ ក៏តូចចិត្តផឹកថ្នាំបាញ់ស្រូវបញ្ចប់ជីវិត ខណៈដែលបញ្ជូនមកដល់មន្ទីរពេទ្យខេត្ត គ្រូពេទ្យមិនអាចជួយសង្គ្រោះបានដាច់ខ្យល់ស្លាប់ ព្រោះផឹកថ្នាំពុលអស់មួយដបកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកណ្តាល ... Read More »

អ្នកកាសែតសម្លេងចៅកំសត់ម្នាក់រថយន្តកាមរីបុកខ្ទាត់ចូលរថយន្តធំកិនស្លាប់

បន្ទាយមានជ័យ៖ អ្នកការសែតសំលេងចៅកំសត់ម្នាក់ ត្រូវរថយន្តកាមរីបុកស្លាប់នៅតាមផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ឋិតក្នុងភូមិសុភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ លោកអ៊ុំ សុផល ស្នងការរង ... Read More »

រថយន្តឡិចស៊ីសបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ទៅមុខលែងរួច

ភ្នំពេញ.បុរសម្នាក់ទំនងស្រវឹងស្រាបើករថយន្តឡិចស៊ីសRX300 ក្នុងល្បឿនលឿនដល់ផ្លូវបំបែកមិនប្រយត្ន័ ជ្រុលទៅរបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន២កង់រថយន្តរងខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែឆ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវម៉ៅសេទុង កែងផ្លូវ១៥៥ ជិតវត្ថទួលទំពួក ស្ថិតក្នុងសង្កាត់បឹងកេង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ... Read More »

សមត្ថកិច្ចនគរបាលក្រុងបង្ក្រាបករណីប្លន់ប្រដាប់អាវុធ និងឃាត់ជនសង្ស័យ១១នាក់

ភ្នំពេញ៖ ជនសង្ស័យ១១នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធនិងករណីប្លន់ប្រដាប់អាវុធនៅពេលយប់ ហើយករណីប្លន់ប្រដាប់អាវុធនេះភាគច្រើនគេប្លន់តែម៉ូតូម៉ាកZOOMER ខណៈដែលជនរងគ្រោះម្ចាស់ម៉ូតូចេញពីធ្វើការ ឬមកពីដើរលេង។ ដោយទទួលបានការឯកភាព និងចង្អុលបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាលោកស្នងការរងទទួលផែនយុតិ្តធម៌ និងមានការសម្របសម្រួលពីសំណាក់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចយើងក៏បានចុះសហការជាមួយកម្លាំងមូលដ្ឋានក្នុងរាជធានីភ្នំពេញបាន៩ ... Read More »

សមត្ថកិច្ចខណ្ឌឫស្សីកែវសហការខណ្ឌមានជ័យឃាត់ខ្លួនមនុស្សប្រុស ស្រី៥នាក់ ពាក់ពន្ធករណីជួញដូរគ្រឿងញៀន

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៥នាក់ ត្រូវបានក្រុមសមត្ថកិច្ចឃាត់ខ្លួននៅក្នុង លំនៅឋានផ្ទះជួល ដែលក្រុមសមត្ថកិច្ចអះអាងថាពាក់ព័ន្ធនិងករណីជួញដូរគ្រឿងញៀន។ ហេតុការណ៍ដែលក្រុមសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៥នាក់ខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលលេខ៩ ផ្លូវលេខ៣បេសេ ក្រុម១ ភូមិចំរើនផល សង្កាត់បឹងទំពុន ... Read More »

សិស្សវិទ្យាល័យសម្តេចតេជោហ៊ុន សែនត្រើយស្លាស្នើឲ្យមានការផ្លាស់ប្តូរនាយកសាលាដែលប្រព្រឹត្តអំពើពុករលួយ

ខេត្តកណ្តាលៈ  បើទោះបីជាមានដំណោះស្រាយយ៉ាងណាក្តី ក៏សិស្សានុសិស្ស នៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ត្រើយស្លា នៅតែមិនសុខចិត្ត ស្នើដល់ក្រសួងអប់រំយុវជន និងកីឡា មេត្តាធ្វើការផ្លាស់ប្តូរតំណែងនាយកសាលានេះចេញ ដោយដាក់នាយកថ្មីជំនួសលោក សុខ ពៅ វិញ ... Read More »

ពលរដ្ឋស្រុកស្អាង និងស្រុកកៀនស្វាយរិះគន់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តមានការយឺតយ៉ាវក្នុងការជួសជុលផ្លូវជាតិលេខ១១០ដែលកំពុងរងការខូចខាត

ខេត្តកណ្តាលៈ ប្រជាពលរដ្ឋរស់នៅស្រុកស្អាង និង ស្រុកកៀនស្វាយ បាននាំគ្នានិយាយរិះគន់ទៅលើមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល ក្រោមការដឹកនាំដោយលោក ម៉ឹង យូរឡេង ថា មានការយឺតយ៉ាវក្នុងការជួសជុលផ្លូវជាតិលេខ១១០ត្រើយខាងកើតដងទន្លេបាសាក់ ខណៈដែលផ្លូវជាតិមួយខ្សែនេះកំពុងទទួលរងការខូចខាតស្ទើរតែធ្វើចរាចរណ៍លែងកើតទៅហើយនោះ ដោយនៅរដូវវស្សាទឹកដក់នៅលើផ្លូវជាតិដូចបឹង រីឯខែប្រាំងវិញហុយទ្រលោមមើលផ្លូវមិនចង់ឃើញ ។ ... Read More »

ចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់នៅស្រុកអង្គស្នួល

ខេត្កកណ្តាលៈ មុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបង្រ្កាបចាប់ខ្លួននៅលើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល កាលពីវេលាម៉ោង១៤ និង៥០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ រឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៤កញ្ចប់ និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ... Read More »

ស្រវឹងគ្រឿងញៀនចាប់ប្រពន្ធរួមភេទ ប្រពន្ធមិនព្រមបញ្ច្រកគ្រឿងញៀនរួចធ្វើទារុណកម្ម

ខេត្តកណ្ដាលៈ បុរសម្នាក់បន្ទាប់ពីប្រើប្រាស់គ្រឿងញៀនរួចនឹកចង់រួមភេទ ក៏ចាប់ស្រ្ដីជាប្រពន្ធស្រាតសារ៉ុង ខណៈស្រ្ដីជាប្រពន្ធមិនព្រមជនសង្ស័យរូបនេះបានយកទឹកក្នុងដបប្រើប្រាស់គ្រឿងញៀនចាក់ចូលទៅក្នុងមាត់ស្រ្ដីជាប្រពន្ធនិងធ្វើទារុណកម្ម បណ្ដាលឲ្យស្រ្ដីរងគ្រោះរងរបួសលើប្រដាប់ភេទយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យជាប្ដីកំណាចឃោឃៅរូបនេះ បានរត់គេចខ្លួនចេញពីលំនៅដ្ឋានបាត់ ... Read More »

បុរសម្នាក់ដើរឆ្លងផ្លូវត្រូវរថយន្តបុកស្លាប់កណ្តាលទ្រូងផ្លូវ

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលកំពុងតែ ដើរឆ្លងផ្លូវហើយត្រូវរថយន្ត២គ្រឿងបានបុកបន្ត ។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៥ ស្ថិតនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ... Read More »

រថយន្ត Nissan Navara ថយទៅបុកបង្គោលភ្លើងបាក់ដួលរលំលើរថយន្ត ឡង់គ្រីស័រស៊េរីទំនើប

ភ្នំពេញ៖ រថយន្តឡង់គ្រីស័រស៊េរីទំនើប(ឆ្នាំ២០១៣) ពណ៍ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AY-0008 បានរងការខូចខាត ដំបូលផ្នែកខាងក្រោយ ដោយសារតែរថយន្ត Nissan Navara មួយគ្រឿងពណ៍ខ្មៅ ថយក្រោយមិនប្រយ័ត្នទៅបុកបង្គោលភ្លើងមួយដើម បាក់ដួលរលំ ... Read More »

ហាងបាយមាន់ទេពផនបានយកចិញ្ចើមផ្លូវកែងធ្វើជាចំណតរថយន្តបង្កការកកស្ទះជារៀងរាល់ថ្ងៃ និងគ្មានផ្លូវសម្រាប់អ្នកថ្មើរជើង

ភ្នំពេញ៖ ហាងបាយមាន់មួយកន្លែង ដែលមានឈ្មោះល្បីថា ជាបាយមាន់ទេពផន មានភ្ញៀវចូលចិត្តមកញ៉ាំ វេចខ្ចប់ យកទៅផ្ញើជូនក្រុមគ្រួសារពិសារនៅតាមគេហដ្ឋាន ទាំងល្បីថា ឆ្ងាញ់ មាន់ស្រែ ទាំងគ្រឿងក្នុងមាន់ ទាំងសាច់មាន់ និង តម្លៃសមរម្យ ដែលមានទីតាំងនៅខាងជើងស្តុបទេពផន ... Read More »

សង្ស័យងងុយដេកបេីករថយន្តដឹកទំនិញធុនធ្ងន់ធ្លាក់ផ្លូវ

ខេត្តព្រះសីហនុ៖ រថយន្តដឹកទំនិញធុនធ្ងន់មួយគ្រឿង បានបេីកធ្លាក់ផ្លូវខ្លួនឯង កាលពីម៉ោងជិត៤ទៀបភ្លឺ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៥៧-១៥៨ ភូមិអូរតាហយ ឃុំសឹ្ទងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ សមត្ថកិច្ចកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ ... Read More »

ពិធីបើក​ការដ្ឋាន​ស្ថាបនា​បន្ថែម​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចំនួន​៤​ខ្សែ​បន្ថែមទៀត

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យទី០៤ ខែធ្នូ ឆ្នាំ២០១៦ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោកស្រីជាភរិយាបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាបន្ថែមស្ពានអាកាស និងផ្លូវក្រោមដីចំនួន៤ខ្សែបន្ថែមទៀតនៅស្ពានអាកាសក្បាលថ្នល់។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយមើលឃើញពីការដោះស្រាយការកកស្ទះចរាចរណ៍ ដែលកំពុងកើតមាននៅតំបន់ស្ពានអាកាសក្បាលថ្នល់មិនទាន់ល្អប្រសើរនៅឡើយនោះ អាជ្ញាធររាជធានីភ្នំពេញនឹងស្ថាបនាស្ពានអាកាសចំនួន៣ និងផ្លូវក្រោមដី១ខ្សែបន្ថែមទៀត ... Read More »

ចាប់ខ្លួនជនសង្ស័យចោរប្លន់៤នាក់នៅខណ្ឌមានជ័យ

ភ្នំពេញ៖ ជនសង្ស័យជាចោរប្លន់ម៉ូតូក្នុងរាជធានីភ្នំពេញ៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះចាប់ខ្លួន ក្រោយសង្ស័យថា ជនទាំងនេះបានធ្វើសកម្មភាពប្លន់ម៉ូតូយ៉ាងកក្រើកក្នុងរាជធានីភ្នំពេញអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជួល ផ្លូវលេខ៦៧បេតេ ក្រុមទី០៥ ភូមិ ត្នោតជ្រុំ១ សង្កាត់ ... Read More »

ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ អសមត្ថភាពបណ្ដោយពេទ្យសត្វដេកស៊ីប្រាក់ខែរដ្ឋអត់ធ្វើការ

ខេត្តកំពង់ធំ៖ ការដឹកជញ្ជូនផលិតផលកើតពីសត្វ បានធ្វើសកម្មភាពដឹកជញ្ជូនដោយគ្មានការត្រួតពិនិត្យសុខភាពម្ដងហើយ ម្ដងទៀត ចេញពីស្រុកនានា នៅក្នុងខេត្តកំពង់ធំ ឆ្ពោះទៅកាន់ខេត្តផ្សេងៗ និងការដឹកជញ្ជូនទៅប្រទេសវៀតណាម បានកំពុងតែមានភាពធូររលុង ដោយសារតែពេទ្យសត្វអសមត្ថភាព ក្នុងការបំពេញតួនាទីរបស់ខ្លួន ទើបឈ្មួញហ៊ានដឹកជញ្ជូនដោយសេរី ។ ជាក់ស្ដែងការដឹកជញ្ជូនសេះ ក៏គ្មានការត្រួតពិនិត្យពីពេទ្យសត្វ ... Read More »

កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងស្នាក់ការសន្តិសុខ.បេ.៨.ឃាត់ខ្លួនអ្នកនេសាទខុសច្បាប់ ប្រុស ស្រី ៨នាក់បញ្ជូនទៅតុលាការខេត្ត

ខេត្តសៀមរាប៖ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងស្នាក់ការសន្តិសុខ.បេ.៨. ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី យូ រ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ក្រោមការដឹកនាំចង្អុលបង្ហាញដោយលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឱ្យកម្លាំងក្រោមឱវាទ បានចុះប្រតិបត្តិការបង្ក្រាបករណីបទល្មើសនេសាទខុសច្បាប់មួយកន្លែង ... Read More »