ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

សាលាដំបូងសម្រេចឃុំខ្លួនយុវជនផ្លោះរបងរំលងប្រពៃណី

ខេត្តកំពង់ចាម៖ រឿងរ៉ាវកាលពីប៉ុន្មានថ្ងៃមុន ដែលយុវជនម្នាក់បើកទ្វារបន្ទប់កូនក្រមុំគេទៅដេកជាមួយគ្នា ហើយត្រូវម្តាយមីងខាងស្រីចាក់សោបន្ទប់ចាប់ប្រគល់ឲ្យសមត្ថកិច្ចនោះ ពេលនេះត្រូវសាលាដំបូងខេត្តកំពង់ចាមសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនហើយ ។ ករណីកំលោះក្រមុំមួយគូនៅផ្ទះក្បែរគ្នា បានចាប់ចិត្តស្រឡាញ់គ្នាទៅវិញទៅមករហូតដល់យុវជនជាកូនកំលោះឲ្យអាណាព្យាបាលចូលសួរអាណាព្យាបាលម្តាយខាងស្រី តែមិនទាន់បានភ្ជាប់ពាក្យអស់រយៈពេល២ឆ្នាំ ធ្វើឲ្យពួកគេទាំងពីរបានក្បត់ប្រពៃណី លួចរួមរ័កស្នេហាក្នុងបន្ទប់កូនក្រមុំ តែត្រូវបែកធ្លាយដល់ម្តាយមីងប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ... Read More »

ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍៖ ភ្លៀងអាចនឹងបន្តធ្លាក់ឡើងវិញនៅតាមបណ្តារាជធានី-ខេត្តមួយចំនួន

ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍៖ ភ្លៀងអាចនឹងបន្តធ្លាក់ឡើងវិញនៅតាមបណ្តារាជធានី-ខេត្តមួយចំនួន Read More »

មុខសញ្ញាចោរឆក់យ៉ាងសកម្ម៣នាក់ ត្រូវកម្លាំងនគរបាលខណ្ឌទួលគោកឃាត់ខ្លួន

ភ្នំពេញ៖ ក្រុមចោរឆក់ កាបូប ទូរស័ព្ទ ខ្សែក របស់ប្រជាពលរដ្ឋយ៉ាងសកម្មកន្លងមកក្នុងរាជធានីភ្នំពេញ ៣នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលក្រុងសហការជាមួយនគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនបានភ្លាមៗនិងដកហូតម៉ូតូ២គ្រឿង ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចខាងក្រោយទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ... Read More »

រថយន្ដកូរ៉េទម្ងន់១តោនកន្លះបើកយ៉ាងលឿនជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវដាច់ក្បាលរថយន្ដចេញពីតួខ្លួន

ភ្នំពេញ ៖ រថយន្តកូរ៉េចំណុះ១តោនកន្លះមួយគ្រឿងបានរងការខូតខាតដាច់ក្បាលរថយន្ដចេញពីតួរ ចេញពីគ្នា ខ្ទាតប្រហែល៥ម៉ែត្រ ដោយសារតែបើកទៅបុកជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលខូចខាតចំនួន៣កង់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់ទួលសង្កែ ... Read More »

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស្ប៉េស្យាលអនុតំបន់ទន្លមេគង្គលើកទី៦

ភ្នំពេញ ៖ គណៈកម្មាធិការជាតិកីឡាស្ប៉េស្យាលអូឡាំពិកកម្ពុជាគ្រោងរៀបចំការប្រកួតកីឡាបាល់ទាត់ខ្សោយបញ្ញាដែលប្រសិទ្ធនាមថា “ការប្រកួតបាល់ទាត់អនុ តំបន់ទន្លេមេគង្គលើកទី៦” ដោយមានអត្តពលិកមកពីប្រទេសស្ថិតនៅតាមដងទន្លេ ចំនួន៥ គឺប្រទេសកម្ពុជាម្ចាស់ផ្ទះវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា។ នេះបើតាមការ លើកឡើងរបស់លោក ឃ្លាំង ចាន់ធូ ... Read More »

ម៉ូតូកង់បី និងរ៉ឺម៉កម៉ូតូជាង១​ម៉ឺន​គ្រឿងធ្វើចរាចរ​នៅភ្នំ​ពេញ កំពុងរងការចោទ​ប្រកាន់​​​​ពាក់ពន្ធ័ទៅនឹងបញ្ហាកកស្ទះចរាចរ

ភ្នំពេញ៖ ក្នុងព្រះរាជពិធីបុណ្យអុំទូកកន្លងមកថ្មីៗនេះ ម៉ូតូកង់បីឬតុតុ និង រ៉ឺម៉កម៉ូតូឬម៉ូតូសណ្តោងរ៉ឺម៉ក ធ្វើចរាចរនៅរាជធានីភ្នំពេញ បានរងការចោទប្រកាន់ថា បង្កការកកស្ទះចរាចរ ដោយសារ ការបើកបរ និងពេលឈប់ឬចតមិនមានសណ្តាប់ធ្នាប់ចំណែកឯ សមត្ថកិច្ច និងអាជ្ញាធរហាក់មិនមានការចាប់អារម្មណ៏ឡើយ ។ ក្នុងដំណើរកំសាន្តពេលយប់ ... Read More »

អភិបាលរងរាជធានីភ្នំពេញណែនាំឲ្យអាជ្ញាធរខណ្ឌច្បារអំពៅត្រូវធ្វើផែនការឲ្យបានសុក្រិត្យ

ភ្នំពេញ: ដើម្បីរួមចំណែកកែលំអរ ក្នុងន័យស្ថាបនាលើ កិច្ចការរដ្ឋបាលមួយឋ ដែលទទួលបន្ទុកដោយមន្ត្រីជំនាញគ្រប់ការិយាល័យចំណុះអោយរដ្ឋបាលខណ្ឌច្បារអំពៅ លោកអៀង អូននី អភិបាលរងរាជធានីភ្នំពេញ បានធ្វើការិះគន់ជាសាធារណៈ ទៅលើមន្ត្រីជំនាញក្នុងការរៀបចំគម្រោងផែនការអភិវឌ្ឍន៍នៅតាមសង្កាត់ទាំង៨និងថ្នាក់ខណ្ឌ មិនទាន់មានភាពសុក្រិត្យ មិនទាន់ប្រមូលប្រមូលផ្តុំបានគ្រប់ជ្រុងជ្រោយនូវផែនការដែលជាតម្រូវការពិតប្រាកដក្នុងការ លើកគម្រោង ដើម្បីដាក់អោយដៃគូអភិវឌ្ឍន៍ អង្កការអន្តរជាតិ ... Read More »

នគរបាលខណ្ឌពោធិ៍សែនជ័យឆ្មក់បង្ក្រាបជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួន៣នាក់

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលប៉ុស្តិ៍កន្ទោក ឆ្មក់បង្ក្រាបជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន៣នាក់ ដោយដកហូតបានគ្រឿងញៀន រួមទាំងវត្ថុតាងមួយចំនួនទៀត ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ... Read More »

ទិញអាវនគរបាលពាក់ដើរជំរិតទារប្រាក់ប្រជាពលរដ្ឋ ទីបំផុតអស់លក្ខណ៍៦នាក់

ខេត្តក្រចេះ៖ បុរស៦នាក់បានទិញអាវនគរបាលមកពាក់ ក្លែងបន្លំខ្លួនជាមន្រ្តីនគរបាលក្រសួងមហាផ្ទៃ ដើរធ្វើសកម្មភាពជម្រិតទារប្រាក់ពីក្រុមម៉ូតូ និងរថយន្តដឹកឈើកូនក្រឡឹង នៅចំណុចគីឡូម៉ែត្រ៨៨ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចចាប់ក្របួចជាប់ កាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ... Read More »

ទោះឆ្កួត​ឬជា​ ក៏នៅតែជាគ្រួសារ!​ បុរសម្នាក់មានជំងឺសរសៃប្រសាទ​ ចងកសម្លាប់ខ្លួន២លើក គ្រួសារជួយទាន់ពេល

ភ្នំពេញ៖ ដោយសារតែមានជំងឺសរសៃប្រសាទនៅជាប់នឹងខ្លួន ធ្វើឲ្យបុរសម្នាក់ចេះតែចង់ចងកសម្លាប់ខ្លួនចោលប្រពន្ធ និងកូន ប៉ុន្តែមិនបាន សម្រេចតាមបំណងនោះឡើយ ដោយសារបានកូនប្រុសប្រទះឃើញទាន់ ស្រែកឆោឡោឲ្យអ្នកភូមិជួយ កាត់ខ្សែទម្លាក់ចុះរួច នាំទៅសង្គ្រោះនៅមន្ទីរពេទ្យ ទើបមិនស្លាប់ និងបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ... Read More »

ប្រទះឃើញបុរសម្នាក់ស្លាប់ សង្ស័យករណីខ្យល់គរ

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅខាងក្រោយសាលាបឋមសិក្សាអនុវត្ត ភូមិព្រែក សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ បុរសរងគ្រោះត្រូវបានស្គាល់ឈ្មោះ កៅ វុទ្ធី អាយុ២៩ឆ្នាំ ... Read More »

មេនគរបាលសេដ្ឋកិច្ចខេត្តព្រះសីហនុបង្កគ្រោះថ្នាក់ចរាចរណ៍ហើយមិនទទួលខុសត្រូវ

ខេត្តព្រះសីហនុ៖ អំណាចស្រាបានធ្វើឲ្យមន្ត្រីថ្នាក់ខ្ពស់ម្នាក់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លែងដឹងខុសត្រូវ ក្នុងករណីបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ មហាជនកំពុងរង់ចាំមើលថា តើស្នងការនគរបាលខេត្តព្រះសីហនុចាត់ការកូនចៅរបស់ខ្លួនដើម្បីឲ្យប្រជាពលរដ្ឋមើលជាគំរូយ៉ាងដូចម្តេចទៅ? នោះគឺករណីដែលលោកចៅ ម៉េង នាយការិយាល័យនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានបើករថយន្តទាំងស្រវឹងជោកជាំទៅបុកម៉ូតូជនបរទេស ហើយមិនព្រមចេញមុខទទួលខុសត្រូវនោះទេ បែរជាប្រឹងបន្ថែមល្បឿនគេចចេញពីកន្លែងកើតហេតុបានចម្ងាយ១គីឡូម៉ែត្រ ... Read More »

ទំនើងបង្ហោះម៉ូតូ៣នាក់ត្រូវនគរបាលហៅអប់រំ

ភ្នំពេញ៖ ទំនើង៣នាក់ ធ្វើសកម្មភាពបង្ហោះម៉ូតូពេលយប់ព្រលប់ បង្កភាពអនាធិបតេយ្យតាមដងវិថី ក៏ដូចរំខានដល់សេចក្តីសុខ ផលប្រយោជន៍របស់អ្នកដទៃនោះ ត្រូវនគរបាលចាប់ឃាត់ខ្លួនដើម្បីណែនាំ អប់រំ កុំឲ្យចេះធ្វើអំពើដែលមិនគប្បីដូច្នេះបន្តទៅទៀត ។ ករណីបង្ក្រាបក្រុមបង្ហោះម៉ូតូយ៉ាងអនាធិប្បតេយ្យនេះ បាន ធ្វើឡើងនៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ... Read More »

មន្ត្រីនគរបាលម្នាក់សង្ស័យបាញ់សម្លាប់ខ្លួនឯងនៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងថ្លុកឈាមលើគ្រែ និងកាំភ្លើងវែងមួយដើមនៅពីខ្លួនសាកសព បង្កឲ្យមានការភ្ញាក់ផ្អើល ។ ករណីនេះ ជនរងគ្រោះត្រូវបានគេស្គាល់ថា ជាមន្ត្រីនគរបាលម្នាក់ និងជាអ្នកមានជំងឺរ៉ាំរ៉ៃយូរហើយព្យាបាលមិនជា ។ សេចក្តីរាយការណ៍បានឲ្យដឹងថា បុរសម្នាក់បានដាច់ចិត្តធ្វើអត្តឃាតកាលពីវេលាទៀបភ្លឺ ម៉ោង៤ ថ្ងៃទី១៨ ខែវិច្ឆិកា ... Read More »

សម្ដេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួបសំណេះសំណាលជាមួយមន្រ្តីរាជការខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀង។ ... Read More »

លោកក្រឹម ត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ ពីបទឆក់ខ្សែកទម្ងន់៥ជី

ភ្នំពេញ៖ យុវជនម្នាក់ឈ្មោះថា ឃឹម ហៅអាក្រឹម ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ឃាត់ខ្លួនពីបទឆក់ខ្សែក ពីលោកយាយអាយុ៨៤ឆ្នាំម្នាក់បានសម្រេចហើយព្យាយាមរត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋដេញចាប់ជាប់តែម្តង ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០១៦ នៅចំណុចមុខយាន្តដ្ឋានអេអេស៊ី ... Read More »

សមត្ថកិច្ចនាំខ្លួនជនសង្ស័យធ្វើត្រាប់សកម្មភាពសម្លាប់នារីបម្រើការក្លឹប៥៥ 

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២២០១៦ កម្លាំងសមត្ថកិច្ចចម្រុះ រួមមាន កងរាជអាវុធហត្ថ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បាននាំខ្លួនជនសង្ស័យជាឃាតក ដែលសម្លាប់ស្ដ្រីបុគ្គលិក «ក្លឹប55» ទៅធ្វើតំរាប់តាមពេលធ្វើសកម្មភាពសម្លាប់ នៅកន្លែងកើតហេតុ ក្នុងបុរីប៉េងហួត ភូមិទំបន់ ... Read More »

រថយន្តទួរីសមួយគ្រឿងដឹកឈើប្រណីតត្រូវសមត្ថកិច្ចជំនាញបង្ក្រាប

ខេត្តរតនគិរី៖ កម្លាំងសមត្ថកិច្ចចម្រុះស្រុកអូរយ៉ាដាវ អនុវត្តន៍តាមបទបញ្ជាគណៈបញ្ជាការឯកភាពខេត្តរតនគិរីស្ទាក់ចាប់រថយន្តកាមរីកែឆ្នៃកាត់គូតបង្កប់ដឹកឈើប្រណិតលោតឆ័តមួយគ្រឿងខណៈបំរ៉ុងឆ្លងដែនចេញទៅលក់នៅប្រទេសវៀតណាម ។ សេចក្ដីរាយការណ៍អះអាងថាកម្លាំងសមត្ថកិច្ចមានអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ កម្លាំងកងរាជអាវុធហត្ថស្រុក និងកម្លាំងនគរបាលការពារព្រំដែន នៅវេលាម៉ោង១និ៥០នាទីរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦បាន ស្ទាក់ចាប់រថយន្តកាមរីដឹកឈើប្រណីតមួយគ្រឿងនៅចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញៃស្រុកអូរយ៉ាដាវ ខេត្តរតគិរី។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ... Read More »

យ៉ាងហោចណាស់បុរស២នាក់បានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធំ៣គ្រឿងបុកគ្នា

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរស២នាក់ ដែលនគរបាលអះអាងថា អ្នកបើកបរ និងព្រូរថយន្ត បានរងរបួសស្រាលធ្ងន់ ដោយគៀបជាប់ក្នុងកាប៊ីនរថយន្ត នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំ៣គ្រឿងបុកគ្នា កាលពីរំលងអធ្រាត្រនៅក្រុងពោធិ៍សាត់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ... Read More »

អ្នកកាសែតមួយរូប ស្វែងរកអន្ដរាគមន៍ពីសម្ដេចហ៊ុន សែន ក្រោយរកយុត្ដិធម៌២ឆ្នាំមិនបាន

ខេត្ដសៀមរាប៖ ភ្នាក់ងារទូរទស្សន៍ក្នុងស្រុកមួយមកពីស្ថាប័នទូរទស្សន៍ANN ប្រចាំខេត្តសៀមរាប លោក តាំង ហូ សុំអន្ដរាគមន៍ និងអំពាវអំនាវដល់សម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឲ្យជួយរកអយុត្តិធម៌ ករណីជនជាតិ បារាំង០២នាក់ ឪពុក និងកូន ប្រើអំពើហិង្សាពេលចុះយកព័ត៌មានកាលពីថ្ងៃទី៧ ... Read More »

បុរស២នាក់ត្រូវរន្ទះបាញ់បណ្តាលឲ្យរងរបួសធ្ងន់

ខេត្តរតនគិរី៖ គ្រោះធម្មជាតិរន្ទះបាញ់បានបណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ នៅស្រុកអូរយ៉ាដាវ និងស្រុកលំផាត់ ។ ករណីគ្រោះធម្មជាតិ រន្ទះបាញ់នេះ កើតឡើងនៅវេលាម៉ោង៤និង០០នាទីល្ងាច ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចចំការបណ្តាលឲ្យ ជនរងគ្រោះឈ្មោះ រម៉ាម ... Read More »

នាយរងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីម្នាក់ត្រូវគេប្រទះឃើញស្លាប់

ខេត្តមណ្ឌលគិរី៖ នាយរងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីម្នាក់ត្រូវគេប្រទះឃើញស្លាប់នៅក្នុងព្រៃបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ កម្លាំងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សន ភឿន ភេទប្រុស ... Read More »

នារីម្នាក់លក់ម្ជូរតាមហាងផឹកសុីស្រាប់តែមានជនសង្ស័យ២នាក់ជិះមូ៉តូ ធ្វើសកម្មភាពឆក់កាបូបយកទៅបាត់

ភ្នំពេញ ៖ នារីម្នាក់ ជាអ្នកលក់ម្ជួរតាមហាងផឹកសុី ក្រោយពីលក់ម្ជូរអស់ហើយ ក៏បានជិះម៉ូតូទៅទិញទឹកក្រឡុកយកមកផឹក ក៏ស្រាប់តែមានជនសង្ស័យ២នាក់ ជិះមូ៉តូ១គ្រឿង មកធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះយកទៅបាត់ រួចក្រុមជនសង្ស័យជិះមូ៉តូគេចខ្លួនដោយសុវត្ថិភាព បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ... Read More »

ចេញពីខួបកំណើតបងប្អូនត្រូវក្រុមចោរដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូ Zoomer Xរួចគេចខ្លួនដោយសុវត្ថិភាព

ភ្នំពេញ : យុវជនម្នាក់ ត្រូវក្រុមចោរមួយក្រុមមានគ្នា៤នាក់ ធ្វើសកម្មភាពដកកាំភ្លើងខ្លីភ្ជង់ប្លន់យកម៉ូតូ១គ្រឿងម៉ាក Zoomer X ហើយជិះគេចខ្លួនដោយសុវត្ថិភាព ខណៈជនរងគ្រោះត្រឡប់មកពីចូលរួមខួបកំណើតបងប្អូន ។ ករណីភ្ជង់ប្លន់នេះ បានកើតឡើងកាលពីវេលាម៉ោង២០និង៣៥នាទី ថ្ងៃទី១៧ ខែវិច្ចិកា ឆ្នាំ ... Read More »

លោកស្រីឧបនាយក រដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និអភិវឌ្ឍខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ លោកស្រីឧបនាយក រដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និអភិវឌ្ឍខេត្តស្វាយរៀង និងមន្ត្រីរាជការជានារីជុំវិញខេត្ត ... Read More »

ឡើងដាក់កញ្ចក់មិនប្រយ័ត្នរអិលជើងធ្លាក់ស្លាប់នៅក្នុងការដ្ឋានលោកឧកញ្ញ៉ា អ៊ូឆាយ

ខេត្តព្រះសីហនុៈ មេជាងកញ្ចក់ម្នាក់បានបាត់បង់ជិវិត ពេលដឹកបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីបានរអិលជើងធ្លាក់ពីអគារជាន់ទី២ក្នុងការដ្ឋានលោកឧកញ៉ា អ៊ូឆាយ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្នុងការដ្ឋានបុរី លោកអ៊ូ ឆាយ ស្ថិតក្នុងភូមិ០២ ... Read More »

ជនសង្ស័យមួយក្រុមប្រដាប់ដោយកាំភ្លើងខ្លីធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ ZOOMER X​ បានសម្រេច​ រួចជិះគេចខ្លួនបាត់ស្រមោល

ភ្នំពេញ៖ មានករណីប្លន់ផ្ទួនៗគ្នា នៅទឹកដីខណ្ឌចំការមនតែសមត្ថកិច្ចមិនអាចបង្ក្រាបបាន ជាក់ស្ដែងនៅវេលាម៉ោង៨យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅជាប់របងសាលាពេទ្យកែងនឹងផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទំបន់ទឹក ខណ្ឌចំកាមន ដោយជនសង្ស័យមានគ្នា៤ទៅ៥នាក់ ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី មិនចាំម៉ាកធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូពីយុវជនម្នាក់បានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។ ពាក់ព័ន្ធនឹងករណីប្លន់ប្រដាប់អាវុធខាងលើនេះ ... Read More »

ស្ថានទូតអាមេរិកសូមប្រកាសអញ្ជើញការដាក់ពាក្យសុំថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌ ឆ្នាំ ២០១៧

ភ្នំពេញ៖ ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញមានសេចក្តីរីករាយសូមប្រកាសអញ្ជើញការដាក់ពាក្យសុំថវិកាពីកម្មវិធីជំនួយថវិកាខ្នាតធំ និងខ្នាតតូចរបស់មូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌(AFCP)សំរាប់ឆ្នាំ ២០១៧។ អង្គការមិនធ្វើពាណិជ្ជកម្ម ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចដាក់ពាក្យសុំបាន។ កាលបរិច្ឆេទចុងក្រោយដែលស្ថានទទួលពាក្យសុំគឺថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៦។ ព័ត៌មានពេញលេញមាននៅក្នុងគេហទំព័រនេះ https://kh.usembassy.gov/education-culture/grant-programs/ambassadors-fund-for-cultural-preservation/ ។ មូលនិធិ ... Read More »

ស្រវឹងស្រាស្ទុះទៅវាយរថយន្តគេទាំងកំរោលត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីស្រវឹងស្រាជោកខ្លួន ទៅវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ កាលពីវេលាម៉ោង៥រសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ... Read More »

រថយន្តកែច្នៃខុសបច្ចេកទេសដឹកអង្កាមលេចធ្លាយ ប៉ះពាល់អ្នកដទៃត្រូវនគរបាលចរាចរណ៍ឃាត់ព្រមាន

ខេត្តបន្ទាយមានជ័យ៖ រថយន្តធុនធំ១គ្រឿង គេមើលឃើញថា កែច្នៃខុសបច្ចេកទេស ដឹកអង្កាមនាំចេញយកទៅលក់ឱ្យថៃលេចធ្លាយជ្រុះ ខ្ចាត់ខ្ចាយ បង្កឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ ហើយរងការប្តឹងពីពលរដ្ឋអ្នកធ្វើដំណើរ ត្រូវបាននគរបាលចរាចរណ៍នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ចាប់ឃាត់រថយន្ត ហៅម្ចាស់មកព្រមាន និងអប់រំដើម្បីឱ្យម្ចាស់រថយន្តមានការវិចខ្ចប់ឱ្យបានត្រឹមត្រូវឡើងវិញ ។ រថយន្តដឹកអង្កាមត្រូវបាននគរបាលចរាចរណ៍ឃាត់កាលពីព្រឹកថ្ងៃទី១៧ ... Read More »