ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

អាជ្ញាធរខេត្តព្រះសីហនុនៅតែតម្រូវឲ្យពលរដ្ឋជាង១៧០គ្រួសារដែលស្ថិតនៅក្នុងតំបន់ក្បាលឆាយរុះរើចេញពីតំបន់ហាមឃាត់

ខេត្តសីហនុ៖ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អភិបាលខេត្តព្រះសីហនុលោកយន្ត មីន បានធ្វើសន្និសីទសារព័ត៌មាន បកស្រាយពន្យល់អំពីរឿងរក្សាទុកតំបន់ដីព្រៃរក្សាប្រភពទឹកក្បាលឆាយ ។ តាម ប្រសាសន៍របស់អភិបាលខេត្តព្រះសីហនុគឺផ្តោតលើខ្លឹមសារសំខាន់ចំនួន២ ទី១-ការកំណត់ព្រំដីតំបន់ក្បាលឆាយនិងការកាត់ឆ្វៀលដីមួយផ្នែកសម្រាប់ជូនប្រជាពលរដ្ឋដែលបានរស់នៅលើផ្នែកខ្លះនៃតំបន់ក្បាលឆាយយូរឆ្នាំកន្លងមក ដែលផ្តល់ផល ប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណជាង៣.០០០គ្រួសារ , ... Read More »

ទីតាំងកោសជប់នៅតាមបណ្តោយផ្លូវ៣៧១សង្កាត់បឹងទំពុននិងសង្កាត់ស្ទឹងមានជ័យភាគច្រើនលួចលាក់អាជីវកម្មផ្លូវភេទ

ភ្នំពេញ ៖ ទីតាំងកោសជប់គិតចាប់ពី កែងផ្លូវលេខ២៧១ តាមបណ្តោយផ្លូវលេខ ៣៧១ក្នុងភូមិសាស្ត្រពីរសង្កាត់គឺសង្កាត់ ស្ទឹងមានជ័យ និងសង្កាត់បឹងទំពុន ខណ្ឌ មានជ័យ ភាគច្រើនលួចលាក់បង្កប់ធ្វើអាជីវកម្មផ្លូវភេទ ដោយម្ចាស់ទីតាំងទាំងនោះ និយាយថាពួកគាត់បានបង់លុយឲ្យក្រុមសមត្ថកិច្ចក្នុងមូលដ្ឋានប្រចាំខែ ។ ចំនួនទីតាំងកោសជប់ម៉ាស្សានៅតាម ... Read More »

ភ្ញៀវទេសចរជាតិ អន្តរជាតិទៅកម្សាន្តខេត្តព្រះសីហនុ៩ម៉ឺននាក់រយៈពេល៣ថ្ងៃព្រះរាជពិធីបុណ្យអុំទូក

ខេត្តព្រះសីហនុ៖ ចំនួនទេសចរជាតិ-អន្តរជាតិ ដែលចូលមកទស្សនាខេត្តព្រះ សីហនុរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះមានចំនួនជិត៩ម៉ឺននាក់។ អាជ្ញាធរអះអាងថា ក្នុងអំឡុងពេលពិធី បុណ្យនេះក៏មិនមានបញ្ហាអសន្តិសុខកើតឡើងនាំឲ្យមានការភ័យខ្លាចដល់ទេសចរនោះដែរ។ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា ... Read More »

សហព័ន្ធកីឡាស្គីទឹកកកគ្រោងកសាងទីលានស្តង់ដារអន្តរជាតិសម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ ២០២៣

ភ្នំពេញ ៖ សហព័ន្ធកីឡាស្គីទឹកកក កម្ពុជាគ្រោងកសាងទីលានស្ដង់ដារអន្តរជាតិផ្ទាល់មួយ ដើម្បីទទួលបានសិទ្ធិចូលជាសមាជិករបស់សហព័ន្ធកីឡាស្គីទឹកកក អន្តរជាតិនិងសម្រាប់ត្រៀមលក្ខណៈឲ្យ បានសមរម្យមុនព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួត កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខនេះ ។ កញ្ញា ឡុង សុធាវី អគ្គលេខាធិការ ... Read More »

កាំភ្លើងធំប្រភេទ១៣០មីល្លីម៉ែត្រ ដែលសេសសល់ពីសម័យសង្គ្រាម ត្រូវទាហានមួយក្រុមបម្រុងកាត់ជាកង់ៗលក់អេតចាយ

ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋបានរាយការណ៍ឱ្យដឹងថា កាំភ្លើងធំ ប្រភេទ១៣០មីលីម៉ែត្រ ចំនួន២ដើម ដែលសេសសល់ពីសម័យសង្គ្រាម ហើយត្រូវគេទុកចោលនៅក្នុងដីស្តង់ពោត ដំឡូងមី មួយកន្លែង ក្នុងភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលា ក្រៅ ... Read More »

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រតិភូយុវជន អាស៊ាន ជប៉ុន

  ភ្នំពេញៈ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យប្រតិភូនាវាយុវជនអាស៊ាន- ជប៉ុន ដឹកនាំដោយ លោកស្រី KAORI NAKAMURI ចូលជួបសំដែងការគួរសម ... Read More »

រថយន្តធុនធំ ម៉ាក FUSOដាច់ហ្វ្រាំង ថយក្រោយបុកផ្ទះវេរលុយ ក្រឡាប់

ខេត្តបន្ទាយមានជ័យ ៖ សំយ៉ាបផ្ទះអ្នកស្រុកមួយកន្លែង ត្រូវរថយន្តធុនធំម៉ាក FUSO មួយគ្រឿង ដាច់ហ្វ្រាំង ថយក្រោយ បណ្ដាលឲ្យបុករះផ្ទះលី ហួរវេរលុយ តែមិនបណ្ដាលឲ្យមនុស្សរងរបួសឡើយ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៨ និង១៥នាទីយប់ ... Read More »

បោកលុយគេជាង២ម៉ឺនដុល្លាហើយគេចបាន១ឆ្នាំមកវិញសមត្ថកិច្ចវាយខ្នោះ

ភ្នំពេញ៖ បុរសម្នាក់អះអាងថា ខ្លួនជាមេធាវី និងជាអង្គរក្សបានប្រើល្បិចឆបោក លុយពីប្រជាពលរដ្ឋជាបន្តបន្ទាប់រួចក៏គេចខ្លួនបាត់១ឆ្នាំពេលត្រឡប់មកវិញត្រូវជន រងគ្រោះប្រទះឃើញចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្បែរប៉ុស្តិ៍នគរបាលទួល សង្កែ តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុម ១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ... Read More »

បុរសម្នាក់ចាប់ក្មេងស្រីកំពុងដេកខ្ទប់មាត់បីទៅទ្រុងមាន់រំលោភ

ខេត្តពោធិ៍សាត់ ៖ ក្មេងស្រីម្នាក់នៅពេលនាងកំពុងដេកលង់លក់ពេលរសៀល ស្រាប់តែបុរសល្មោភកាមម្នាក់លបឡើងលើផ្ទះខ្ទប់មាត់ចាប់បីទៅទ្រុងមាន់ខាងក្រោយផ្ទះបម្រុងរំលោភ ប៉ុន្តែត្រូវបានអ្នកភូមិឃើញទាន់ក៏យកពូថៅដេញកាប់ និងចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចកាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ ... Read More »

ពៅ បញ្ញាពេជ្រ បង្ហាញមុខលើឆាកតន្ត្រីបន្ទាប់ពីបាត់មុខអស់ជាង១០ឆ្នាំ

ភ្នំពេញ៖ អតីតតារាចម្រៀងប្រចាំ ផលិតកម្មរស្មីហង្សមាស កញ្ញា ពៅ បញ្ញាពេជ្រ ដែលធ្លាប់រងរបួសធ្ងន់ដោយ អំពើបាញ់ប្រហារកាលពី១០ឆ្នាំមុន នោះបានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ ផ្អើលក្នុងកម្មវិធីកម្សាន្តបន្តផ្ទាល់របស់ស្ថានីយទូរទស្សន៍CNC។ បើទោះបីជាស្ថិតនៅលើរទេះរុញនៅឡើយក្តីក៏នាងបានបកស្រាយបទចម្រៀងជាច្រើន បទយ៉ាងពីរោះមិនខុសគ្នានឹងគ្រាដែលនាង អាចងើបឈរច្រៀងនោះទេ។ កញ្ញាពៅ បញ្ញាពេជ្រ ... Read More »

ភាពអនាធិបតេយ្យដោយសាររថយន្តឈ្មួលនៅតែកើតមាននៅស្ពានច្បារអំពៅ

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌច្បារអំពៅបានដាក់ចេញនូវបទបញ្ជានិងណែនាំទៅលើ ក្រុមអ្នករត់តាក់ស៊ីកុំឲ្យចតរថយន្តនិងរត់ហៅភ្ញៀវតាមផ្លូវសាធារណៈតែបទបញ្ជានេះគ្មានប្រសិទ្ធភាពឡើយព្រោះសព្វថ្ងៃនេះក្រុមអ្នករត់តាក់ស៊ីនៅគល់ស្ពានច្បារ អំពៅក៏ដូចជានៅតាមបណ្តោយផ្លូវជាតិលេខ១ហាក់ធ្វើព្រងើយគ្មានខ្វល់នឹងការណែនាំពីសំណាក់អស់លោកអាជ្ញាធរខណ្ឌបន្តិចឡើយ។ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះក្រុមអ្នករត់តាក់ស៊ីបានចតរថយន្តជាច្រើនគ្រឿងចាប់ពីគល់ស្ពានច្បារអំពៅរហូតដល់ស្តុបច្បារអំពៅ ដើម្បីឈប់ចាប់ម៉ូយ។ ចំណែកព្រូឡាននីមួយៗបានរត់ចាប់ម៉ូយយ៉ាងប្រសេចប្រសាចពេញផ្លូវបង្កឲ្យបាត់បង់ សណ្តាប់ធ្នាប់ និងកក់ស្ទះចរាចរណ៍ដោយ សារយានជំនិះផ្សេងៗបន្ថយល្បឿនឲ្យពួកគេចាប់និងហៅម៉ូយ។ អភិបាលរងខណ្ឌច្បារអំពៅម្នាក់បានប្រាប់ថា ... Read More »

គ្រួសារសពកីឡាករទូកងទាំង២នាក់មិនទាន់ទទួលយុត្តិធម៌

ភ្នំពេញ៖ គ្រួសារសពកីឡាករទូកង២នាក់បានស្លាប់ក្នុងហេតុការណ៍កប៉ាល់ ទេសចរណ៍បុកទូកងមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេដោយខាងក្រុមហ៊ុន បានពន្យារពេលដើម្បីនិយាយអំពីការផ្ដល់ប្រាក់សំណង។ ខណៈកំពុងរៀបចំពិធីបុណ្យគម្រប់ខួប៧ថ្ងៃឲ្យសពកូនប្រុសឈ្មោះ សុខ ច័ន្ទចេស្ដា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក សឹម សម្ផស្ស អះអាងថា គ្រួសាររបស់ ... Read More »

កីឡាករប្រដាល់ក្លឹបរស្មីកុរមាកំព្រា ញឿន សុធិ ត្រូវចរន្តភ្លើងឆក់ស្លាប់

ភ្នំពេញ៖ កីឡាករប្រដាល់របស់ក្លឹបរស្មីកុរមារកំព្រា ត្រូវបានខ្សែភ្លើងឆក់ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យបង្អែកដង្កោ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៩ និង ៣០ នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងភូមិតាឡី ... Read More »

សម្តេចចៅហ្វាវាំងគង់ សំអុលបានអញ្ជើញជួបសំណេះ សំណាលជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ សម្តេចចៅហ្វាវាំងគង់ សំអុល បានអញ្ជើញជួបសំណេះសំណាលជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ សម្តេចចៅហ្វាវាំងបានថ្លែងថា យុវជនជាទំពាំងស្នងឫស្សី និងជាកម្លាំងចលករយ៉ាងសំខាន់ និងក្លាយខ្លួនជាអ្នកបន្តវេណ ការចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិ ... Read More »

តាតិរិច្ឆានចាប់ចៅដុតសម្លាប់ទាំងរស់ ព្រោះខឹងកូនស្រីទៅរកស៊ីផ្លូវឆ្ងាយមានផ្ទៃពោះអត់ប្តី

ខេត្តកំពត ៖ ទារិការអាយុទើបបាន៣១ថ្ងៃត្រូវលោកតាឈាមក្តៅចិត្តជាសត្វតិរិច្ឆានបានចាប់រុំភួយចាក់សាំងដុតទាំងរស់ឆេះខ្លោចដូចធ្យូងបង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិភ្នំដំរី ឃុំដំណាក់កន្តួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ស្នងការខេត្តកំពតលោក ម៉ៅ ចន្ទមធុរិទ្ធ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ថា ... Read More »

បុរសម្នាក់រងរបួសយ៉ាងធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍

ខេត្តពោធិ៍សាត់៖ ជនមិនស្គាល់អត្តសញ្ញាណម្នាក់បានបើករថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បានបើកកៀរអ្នកជិះម៉ូតូម៉ាកហុងដា ខណៈកំពុងធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យដួលបោកផ្ទប់នឹងថ្នល់រងរបួសយ៉ាងធ្ងន់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥៧-១៥៨ ស្ថិតក្នុងភូមិទទឹង ... Read More »

ប្រជាពលរដ្ឋខ្វះខាតស្បៀងរស់នៅសង្កាត់ទួលល្វា១០៥គ្រួសារទទួលអំណោយពីសប្បរសជនខ្មែរនៅរដ្ឋអាមេរិក

ខេត្តប៉ៃលិន: ក្នុងបរិវេណវត្តអូរច្រា ស្ថិតក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិនថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ មានចែកអំណោយស្បៀងដែលជាអំណោយរបស់សប្បរសជនខ្មែរនៅសហរដ្ឋអាមេរិកជូនដល់ប្រជាពលរដ្ឋ១០៥គ្រួសារដែលពិធីនេះ បានប្រព្រឹត្តិទៅស្ថិតក្រោមវត្តមានលោកស្រី គង់ស្តី កើតសុធា និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរដែនដីផងដែរ ។ ... Read More »

ដើមបណ្តឹងរដ្ឋប្បវេណីនៃសាលាក្តីខ្មែរក្រហមចូលរួមទស្សនាការសម្តែងល្ខោននិយាយរឿង«អណ្តើកក្លាហាន»

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ អង្គការផ្ទះមេត្តាបានអញ្ជើញដើមបណ្តឹងរដ្ឋប្បវេណីនៃសាលាក្តីខ្មែរក្រហមជាច្រើននាក់មកទស្សនាការសម្តែងល្ខោននិយាយរៀង«ណ្តើកក្លាហាន»នៅមជ្ឈមណ្ឌលវប្បធម៌កម្ពុជា.អាល្លឺម៉ង់ ។ លោក នីកូ ម៉ាស្ទ័រហាម ( Nico Masterham)ប្រធានអង្គការផ្ទះមេត្តាបានមានប្រសាសន៍ថាចាប់តាំងពីឆ្នាំ២០១៦មក គម្រោង«អណ្តើកក្លាហាន»បានដំណើរការចេញទៅសម្តែងតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា។ នេះជាលើកដំបូងដែលល្ខោននិយាយត្រូវបានប្រើជាវិធីសាស្ត្រអប់រំថ្មីនៅក្នុងថ្នាក់រៀនដើម្បីបង្កើនចំណេះដឹងនិងការយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រខ្មែរក្រហមទៅកាន់សិស្ស និស្សិតកម្ពុជា។ ... Read More »

ជនបរទេសក្លែងខ្លួនលោកសង្ឃ និងតាឥសីត្រូវមេគណពោធិ៍សាត់បកស្បង់ចីវរបញ្ជូនឲ្យមន្រ្តីជំនាញចាត់ការតាមនីតិវិធី

ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់អះអាងថា មានជនជាតិបទេសម្នាក់ ក្លែងខ្លួន ស្ទើរលោកសង្ឃបន្តិច ស្ទើរតាឥសីបន្តិច ដើរបិណ្ឌបាតនៅក្នុងក្រុងពោធិ៍សាត់ បង្កការប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនារបស់រដ្ឋ ត្រូវបានមេគណខេត្តចាប់បកសម្លៀកបំពាក់ បញ្ជូនឲ្យមន្រ្តីជំនាញចាត់ការតាមនីតិវិធី ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងកាលវេលាម៉ោង៦ល្ងាច ថ្ងៃទី១៨ ខែវិច្ឆិកា ... Read More »

ក្រុមជម្រើសជាតិកម្ពុជាប៉ះក្រុមជម្រើសជាតិម៉ាឡេស៊ី វគ្គជម្រុះពានរង្វាន់ AFF Suzuki Cup នៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ ក្រុមកីឡាករបាល់ទាត់កម្ពុជា ត្រូវជួបជាមួយម៉ាឡេស៊ីនៅថ្ងៃបើកការប្រកួតវគ្គជម្រុះក្នុងពូលBនៃព្រឹត្តិការណ៍ពាន រង្វាន់ AFF Suzuki Cup 2016 នាថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះលើទីលាន កីឡដ្ឋាន Wunna Theikdi ... Read More »

រថយន្តកុងតឺន័រក្រុមផែស្ងួតអូលែបើកបុករថយន្តបាឡែនរងការខូចខាតហើយព្យាយាមបើករត់ត្រូវម្ចាស់ដេញចាប់បានវិញ

ភ្នំពេញ៖ រថយន្តកាមរីបាឡែនមួយគ្រឿងបើកឆ្លងផ្លូវត្រូវរថយន្តកុងតឺន័របើកបុកចំពីចំហៀងបណ្តាលអោយរងការខូចខាតធ្លាកកាងមួយមុខហើយរថយន្តបង្កបានព្យាយាមបើករត់ប្រម៉ាណ២គីឡូម៉ែត្រទើបម្ចាស់រថយន្តបាឡែនហៅម៉ូតូឌុបដេញឃាត់បានតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខប៉ុស្តិ៍២៤ម៉ោង ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកាមរីបាឡែនមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AL ... Read More »

ចេញទៅ​ធ្វើការមួយថ្ងៃ មកវិញត្រូវចោរលួច​គាស់បន្ទប់យកលុយ និង​គ្រឿង​អលង្ការ​អស់

ភ្នំពេញ៖ នារី២នាក់បងប្អូនរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ បន្ទាប់ពីចាក់សោបន្ទប់រួចរាល់ ហើយទៅធ្វើការបាត់ ខណៈមកវិញ ស្រាប់តែទ្វារចំហត្រូវចោរលួចគាស់យកសម្ភារ និងលុយសរុប៦ពាន់ដុល្លារ ថែមទាំងគ្រឿងអលង្កាមួយចំនួន បង្កការភ្ញាក់ផ្អើកកាលពីវេម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅផ្ទះលេខ១៤៨E បុរី ... Read More »

ជនសង្ស័យ២នាក់ឆក់កាបូបពីជនបរទេស ពលរដ្ឋ និងសមត្ថកិច្ចដេញចាប់បាន

ភ្នំពេញ៖ ជនសង្ស័យ២នាក់ បើកម៉ូតូធ្វើសកម្មភាពឆក់កាបូបពីជនបរទេសកំពុងដើរតាមផ្លូវបានសម្រេច រួចបើកម៉ូតូគេចខ្លួនជ្រុលទៅបុករថយន្តបណ្តាលឲ្យដួលម៉ូតូ ភ្លាមនោះប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញចាប់បានទាំង២នាក់។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោងជិត១១ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមផ្លូវលេខ៥១កែងផ្លូវ២៤២ ខាងមុខភោជនីយដ្ឋានចំប៉ា ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ... Read More »

វិទ្យុ កាសែត ទូរទស្សន៍ និងបណ្តាញសង្គម ត្រូវពង្រឹងព័ត៌មាន ជាជាងការប្រជែងគ្នា

ភ្នំពេញ៖ ពាក់ព័ន្ធនឹងវិស័យព័ត៌មានមានពេលបច្ចុប្បន្ននេះ ត្រូវបានលោករដ្ឋមន្រ្តី ក្រសួងព័ត៌មានបញ្ជាក់ថា ឥឡូវនេះបច្ចេកវិទ្យាព័ត៌មានមានភាពលឿនរហ័សណាស់ ជាពិសេសបណ្តាញផ្សព្វផ្សាយសង្គមក៏កំពុងប្រជែងជាមួយនឹងប្រព័ន្ធព័ត៌មានដែលមានជាប្រពៃណី ដូចជាវិទ្យុ ទូរទស្សន៍ កាសែត និងវេបសាយអនឡាញ ជាដើម។ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងបែបនេះកាលពីព្រឹកថ្ងៃទី១៩ ... Read More »

រថយន្តសាំយ៉ុងបុកម៉ូតូអូសក្រោមរថយន្តបណ្តាលឲ្យលោកតាម្នាក់ស្លាប់នៅនឹងកន្លែង

ភ្នំពេញៈ រថយន្តសាំយ៉ុង ជែងគ្នាជ្រុលចង្កូតទៅបុកម៉ូតូឆ្លងផ្លូវយ៉ាងពេញទំហឹង អូស ២០ម៉ែត្រ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៦:៣០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចកំពង់ចម្លងកោះដាច់ (ខ្ទរ) តាមបណ្តោយផ្លូវជាតិលេខ៦ ... Read More »

ខឹងតាមស្រឡាញ់មិនបានយកសាំងបម្រុងដុតឲ្យស្លាប់ជាមួយគ្នា

ភ្នំពេញ៖ បុរសម្នាក់បានតាមស្រឡាញ់នារីម៉ាស្សា ប៉ុន្តែនាងមិនស្រឡាញ់ ក៏បានទិញសាំងយកមកប៉ុនប៉ងដុតសម្លាប់ជាមួយគ្នាបង្កឲ្យមានការភ្ញាក់ផ្អើល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង៥០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះម៉ាស្សាយីហោ៩៩៩៩ ផ្ទះលេខ៣៧៥ ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ ... Read More »

សន្តិសុខផ្សារថៃព្រួតគ្នាយកដំបងវាយពលករខ្មែរ៣នាក់ប៉ងសម្លាប់ចោល គ្រាន់តែរឿងសំរាម

ខេត្តបាត់ដំបង៖ ពលករខ្មែរ៣នាក់ប្តីប្រពន្ធនិងប្អូនថ្លៃប្រុស រងការព្រួតវាយប៉ងសម្លាប់ពីសំណាក់សន្តិសុខផ្សារថៃបណ្តាលសន្លប់បាត់ស្មារតីរងរបួសយ៉ាងធ្ងន់ នៅក្នុងដីថៃ ត្រង់ចំណុចផ្សារបានឡែម ឃុំបានឡែម ស្រុកប៉ូងណាំរ៉ន ខេត្តច័ន្ទបុរី ឈម និង ច្រកអន្តរជាតិ ដូង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីវេលាម៉ោង៦ ... Read More »

សិស្សប៊ែលធីថ្នាក់ទី៩ ចំនួន ១.៧០៧នាក់ បានចូលរួមកម្មវិធីសិក្សាបន្ថែម តាមរយៈការសិក្សា “ទស្សនទានព្រះពុទ្ធសាសនា”  

ភ្នំពេញ៖ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ សាលាប៊ែលធី អន្តរជាតិ បានប្រារព្ធកម្មវិធីសិក្សាបន្ថែម តាមរយៈការសិក្សា “ទស្សនទានព្រះពុទ្ធសាសនា” ជូនដល់សិស្ស ថ្នាក់ទី៩ចំនួន ១.៧០៧នាក់ ដែលមកពី ១៦សាខានៃសាលាប៊ែលធី អន្តរជាតិ ដែលមាន ព្រះលិខិតបញ្ញា ប៉ែន វិបុល នាយកប្រតិបត្តិសមាគមទ្រទ្រង់ការបោះពុម្ព និងអប់រំ ជាធម្មកថិកនិមន្តមកសម្តែងធម៌នៅពេលនេះ។ លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប ទទួលបន្ទុកសាលាប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា៖ សាលាប៊ែលធី អន្តរជាតិ បានបញ្ជូល កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន ៧  សម្រាប់ថ្នាក់ចំណេះទូទៅ ... Read More »

បុរសម្នាក់ដេកស្លាប់សង្ស័យខ្យល់គរ

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦មានករណីខ្យល់គរស្លាប់មួយកើតឡើង នៅតំបន់ព្រៃជាំធំ ភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អៀ សរ ... Read More »

សមត្ថកិច្ចនគរបាលស្រុកអូរយ៉ាដាវ ចុះល្បាតប្រទះឃើញឈើដែលជនល្មើសលាក់ទុក៥០កំណាត់

ខេត្តរតនគិរី៖ សមត្ថកិច្ចនគរបាលស្រុកអូរយ៉ាដាវ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចុះល្បាតនៅចំណុចភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ បើតាមការបញ្ជក់ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក៍បានប្រទះឃើញក្នុងព្រៃប្រភេទឈើកកោះនឹងឈើសុក្រំប្រមាណ៥០កំណាត់ ប្រវែង១,២០តឹក ដែលឈ្មួញបានលាក់ទុក។ ប្រភពបន្តទៀតថា ... Read More »