ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

គោយន្ត១គ្រឿងបែកកង់ ចតលើចិញ្ចើមផ្លូវ ត្រូវស្រ្តី២នាក់ ជិះម៉ូតូ ទៅបុកពីក្រោយស្លាប់

ខេត្តប៉ៃលិន ៖ ស្ត្រី២នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈជិះម៉ូតូយ៉ាងល្បឿនលឿន មិនប្រយ័ត្នជ្រុលបុក គោយន្តច្នៃបែកកងចតលើចិញ្ចើមផ្លូវ ចំពីក្រោយ រីឯម្ចាស់គោយន្តបាន រត់គេចខ្លួនក្រោយពេកើតហេតុ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ... Read More »

ស្លាប់និងរបួស២នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេស7NG

ខេត្តកណ្តាលៈ យ៉ាងហោចណាស់ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត យុវតីម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបើកជែងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូថម៉ូតូបើកស្របទិសគ្នា នៅលើកំណាត់ផ្លូវបេតុងក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេស7NG ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីវេលាម៉ោង១៦ និង១០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ... Read More »

ទំនាស់ដណ្តើមកន្លែងលក់ដូរឈានដល់ការវាយតប់គ្នារបួសបែកភ្នែក សមត្ថកិច្ចហៅយកមកសាងសួរ

ភ្នំពេញ ៖ អាជីវករ២បក្ខ ម្ខាងលក់សាច់មាន់ ម្ខាងលក់ផ្លែឈើ បានឈ្លោះប្រកែកគ្នា ព្រោះតែរឿងទីតាំងលក់ដូរ ទើបឈានទៅដល់ការវាយតប់គ្នា ម្ខាងប៉ោងភ្នែកស្តាំ រត់ទៅប្តឹងបូ៉លិស រីឯម្ខាងទៀតឈ្នះដណ្តើមបានកន្លែងលក់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៨ ... Read More »

រថយន្ដកាមរីហើមលួចដឹកឈើគ្រញូងលោតឆត្រសមត្ថកិច្ចមេព្រៃស្ទោងស្ទាក់ចាប់

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង ៤និង២០នាទីរសៀល ថ្ងៃទី៩ ខែវិច្ចិកា ឆ្នាំ២០១៦ កំលាំងសមត្ថកិច្ចមេព្រៃសង្កាត់កំពង់ស្វាយ សហការជាមួយមេព្រៃផ្នែកស្ទោង ដឹកនាំដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ចុះស្ទាក់ចាប់ រថយន្ដកាមរីហើម ១គ្រឿង ... Read More »

ឃាត់ស្ត្រីម្នាក់​ រួមនឹងថ្នាំញៀន២៣កញ្ចប់តូច​ពីបទចែកចាយគ្រឿងញៀន

ភ្នំពេញ៖ ស្រ្តីម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ឃាត់ខ្លួន បន្ទាប់ពីរូបគាត់បានធ្វើសកម្មភាពចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅប្លុកបឹងកក់លើផ្លូវរថភ្លើង ជាលិទ្ធិផលដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២៣កញ្ចប់តូច ។ ករណីឃាត់ខ្លួនស្រ្តីខាងលើនេះ បានធ្វើឡើងកាលពីម៉ោង៤រសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវរថភ្លើង ភូមិ៣ ក្រុម៣៩ សង្កាត់ស្រះចក ... Read More »

សាលាក្រុងចំណាយជាង១០ម៉ឺនដុល្លារធ្វើរោងសម្រាប់ កីឡាករទូក ស្នាក់នៅ

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានឲ្យដឹង នៅថ្ងៃ១០ វិចិ្ឆកា ថា ៖ ទឹកប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារអាម៉េរិក ត្រូវបាន ចំណាយទៅលើការធ្វើរោងស្នាក់នៅសម្រាប់កីឡាករទូកដែលមកពីតាមបណ្តាខេត្ត ក្នុងពេលអំឡុង ពិធីបុណ្យអុំទូក។ ពិធីបុណ្យអុំទូក បណ្តែតប្រទីប ... Read More »

អាជ្ញាធរខណ្ឌសែនសុខបន្តចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវឧកញ៉ាម៉ុង រិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី

ភ្នំពេញ៖ ដោយមើលឃើញអំពីភាពគ្មានសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន និងដោយ សារតែក្រុមអាជីវករ ក៏ដូចជាម្ចាស់ហាងមួយ ចំនួនរំលោភយកចិញ្ចើមផ្លូវសាធារណៈ ដាក់តាំងរបស់របរ លក់ដូរ ឬ ដាំស្លាកយីហោញ៉េរញ៉ៃនាំឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈនោះនៅពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅតាមបណ្តោយផ្លូវឧកញ ៉ា ... Read More »

សម្តេចតេជោ៖ បើគ្មានការតស៊ូទាមទារពីសម្តេចព្រះ នរោត្តម សីហនុ ពីអាណានិគមបារាំងបានទេកម្ពុជាគ្មានឯករាជ្យឡើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា បើគ្មានការ តស៊ូទាមទារឯករាជ្យពីព្រះបិតា អតីតព្រះ មហាក្សត្រខ្មែរសម្តេចព្រះ នរោត្តម សីហនុ ពីអាណានិគមបារាំងបានទេកម្ពុជានឹងគ្មាន ឯករាជ្យឡើយ។ សម្តេចតេជោ ហ៊ុន ... Read More »

គ្រោះថ្នាក់រថយន្តដាច់ហ្វ្រាំង២គ្រឿងកើតឡើងនៅកន្លែងតែមួយក្នុងខណ្ឌច្បារអំពៅ

ភ្នំពេញៈយ៉ាងហោចណាស់ មានរថយន្តតូចចំនួន៤គ្រឿងបានរងនូវការខូចខាតចន្តិចន្តួច និងរថយន្តតាកូម៉ា១គ្រឿង ទៀតបានខូចខាតធ្ងន់ធ្ងរ ក្នុងករណីគ្រោះថ្នាក់ចរាចរ២លើកនៅកន្លែងតែមួយកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៩ ខែវិច្ឆិការ ឆ្នាំ២០១៦ នៅគល់ស្ពានព្រះមុនីវង្សថ្មីត្រើយខាងកើត ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។ លោក ឯក សារ៉ន ... Read More »

គ្រូជម្រើសជាតិកម្ពុជាបារម្ភពីការបាត់បង់ទំនួលខុសត្រូវរបស់កីឡាករ

ភ្នំពេញ ៖ ទម្រង់លេងរបស់ក្រុមកីឡាករជម្រើសជាតិកម្ពុជាហាក់មានការធ្លាក់ចុះដោយសារតែពួកគេលែងសូវមានទំនួល ខុសត្រូវចំពោះការហ្វឹកហាត់ត្រៀមប្រកួតព្រឹត្តិការណ៍ធំៗខាងមុខ ។ នេះជាការព្រួយ បារម្ភរបស់លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាសម្រាប់ការត្រៀមចេញទៅប្រកួតវគ្គចាប់ពូលនៃពានរង្វាន់ AFF Suzuki Cup 2016 ... Read More »

កីឡាករ ឡៅ ចន្រ្ទា និងគ្រូបង្វឹកត្រូវបានសហព័ន្ធកីឡាប្រដាល់កម្ពុជា កោះហៅឲ្យមកបំភ្លឺជុំវិញការបង្ហោះវីដេអូប្រមាថមេដាយកីឡាជាតិលើកទី១

ភ្នំពេញ៖ កីឡាករមួយចំនួនបានទទួលការអប់រំផ្នែកសីលធម៌តិចតូចពីក្លិបសាមី របស់ខ្លួន ។ កន្លងមកគេតែងតែសង្កេតឃើញមានបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកខ្លះបង្ហោះសារបញ្ចេញមតិខ្វះការពិចារណា ដោយពុំយល់ជ្រួតជ្រាបពីវិស័យកីឡានៅឡើយ។ ជាក់ស្តែងកីឡាករល្បីស្ថិតក្នុងដួងចិត្តទស្សនិកជន ឡៅ ចន្ទ្រា មកពីក្លិបកង ទ័ពឆត្រយោងលេខ៩១១បានថតឃ្លីបវីដេអូប្រមាណជាង១នាទីចំអកថា “ខ្ញុំម្ចាស់ មេដាយមាសក្នុងព្រឹត្តិការណ៍កីឡាជាតិឬNational Games ... Read More »

លោកហ៊ុន ម៉ាណែត ជួបសមាជិកសភាកូរ៉េ

ប្រទេសកូរ៉េ៖ លោកហ៊ុន ម៉ាណែត និងគណៈប្រតិភូត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅខណៈដែលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសមាជិកសភាជាតិនៃសាធារណរដ្ឋកូរ៉េ លោកស្រី Park Soon Ja និងលោក Baek Seung Ju និង ជួបជាមួយប្រធានសហព័ន្ធនិយោជកធុនតូចនិងមធ្យម ... Read More »

លោកស្រីឧបនាយករដ្ឋមន្ត្រីអញ្ជើញស្រោចស្រពព្រះសុគន្ធវារីព្រះមេគណនៅវត្តជម្ពូព្រឹក្សា

ខេត្តស្វាយរៀង ៖ លោកស្រីឧបនាយក រដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិ ការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រកាសតែងតាំងមេគណនិងសហការីនៅវត្តជម្ពូព្រឹក្សា ស្ថិតក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀងព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ ... Read More »

ឱកាសបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជាជាមួយ Go-X

ភ្នំពេញ៖ លោកឆាយ លាង ដែលជា ស្ថាបនិកនៃកម្មវិធីទូរស័ព្ទមួយឈ្មោះថា Go-X ធ្លាប់បានធ្វើដំណើរទៅតាមរ៉ឺម៉កម៉ូតូ និងរថយន្តតាក់ស៊ីជាច្រើនដងមក ហើយ ដើម្បីទៅជួបអតិថិជនរបស់លោក ហើយ ពេលខ្លះលោកក៏បានឲ្យអ្នករត់ម៉ូតូឌុបដឹក ជញ្ជូនម្ហូបអាហារជូនដល់ម្តាយរបស់លោក ផងដែរ។ នៅពេលដែលធ្វើដំណើរលោកចូលចិត្ត ... Read More »

អ្នកនាំពាក្សស្ថានទូតអាមេរិកប្រចាំកម្ពុជា៖ ទោះបីបេក្ខភាពណាឈ្នះឆ្នោត ក៏ទំនាក់ទំនងកម្ពុជាអាមរិកនៅតែបន្តនឹងពង្រីកកាន់តែរឹងមាំ

ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកកាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានអញ្ជើញថ្នាក់ដឹកនាំ មន្ត្រីរាជរដ្ឋាភិបាល មន្ត្រីអង្គទូត និស្សិត សិស្សានុសិស្សនិងអ្នកសារព័ត៌មានជាតិ.អន្តរជាតិចូលរួមទស្សនាតាមដានការប្រកាសលទ្ធផលតាមកញ្ចក់ទូរទស្សន៍នៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាក្បែរវត្តភ្នំ។ ជាលទ្ធផលគឺលោក ដូណាល់ ត្រាំ ជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋជាប់ជាប្រធានាធិបតីថ្មីសហរដ្ឋអាមេរិកអាណត្តិទី៤៥។ ជាមួយនឹងលទ្ធផលនេះមន្ត្រីអ្នកនាំពាក្យប្រចាំស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានលើកឡើងថា បេក្ខភាពណាឈ្នះឆ្នោត ... Read More »

រថយន្តទេសចរណ៍ដឹកអ្នកដំណើរជាប់ហ្វ្រាំងដៃឆេះហុយទ្រលោម ផ្អើលមនុស្សរត់ជាន់ជើងគ្នា

ភ្នំពេញ ៖ រថយន្តក្រុងរបស់ក្រុមហុ៑ន ទេសចរណ៍ eKttransportation បើកបរសុខៗ ស្រាប់តែជាប់ហ្វ្រាំងដៃឆេះហុយ ទ្រលោម ផ្អើលទេសចរជនជាតិចិនជិះក្នុងរថយន្ត២៥នាក់រត់ជាន់ជើងគ្នាភ្លាមៗតៃកុងនិងព្រូឡានរួមជាមួយអ្នកជិតខាងបានចុះមកបើកមើលហើយនាំគ្នាយកទុយោបាញ់ទឹកពន្លត់ទើបរលត់ នេះសំណាងដែលរថយន្ត មានមនុស្សជិះពេញតែមិនមានរបួសអ្នកណាម្នាក់ឡើយ ។ ហេតុការណ៍ នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជិត២រសៀល ថ្ងៃទី០៩ ខែវិច្ឆិកា ... Read More »

អាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនចោរឆក់ទូរស័ព្ទដៃ២នាក់​

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះម្នាក់កំពុងតែជិះម៉ូតូតាមផ្លូវ កាលពីវេលាម៉ោង១៥និង០៥នាទី ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំនុចផ្លូវ៩០កែងស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ... Read More »

រថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ ដាច់កាឡេខាងឆ្វេងទៅមុខលែងរួច

ភ្នំពេញ៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន២កង់ ត្រួវបានរងការខូចខាត ដោយសារតែ រថយន្តមក ព្រួស មួយគ្រឿងបានបើកជ្រុល ទៅបុកយ៉ាងពេញទំហឹង បណ្ដោយឲ្យរថយន្តបង្កដាច់កាឡេខាងឆ្វេងទៅមុខលែងរួច កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវលេខ១៦៩ជិតសាលាបាក់ទូក ស្ថិតក្នុងសង្កាត់វាល់វង ... Read More »

ឈ្មួញជញ្ជូនឈើគ្រញូងដ៏ធំ មន្រ្តីជំនាញមិនបង្រ្កាបសង្ស័យពុករលួយជាប្រព័ន្ធ

ខេត្តពោធិ៍សាត់៖ តាមសេចក្តីរាយការណ៍ចេញពីមាត់ប្រជាពលរដ្ឋ ក៏ដូចមន្ត្រីជំនាញតូចតាចតាមដងផ្លូវស្ទើរម៉ាខេត្តពោធិ៍សាត់ លើកឡើងស្រដៀងៗថា គេសង្កេតមិនដែលឃើញមន្រ្តីជំនាញ ឬស្ថាប័នពាក់ព័ន្ធ ពិសេសកម្លាំងគណៈបញ្ជាការឯកភាពខេត្ត សហការគ្នាមានចំណាត់ការ ឬបង្រ្កាបបទល្មើសការដឹកជញ្ជូនផល អនុផលព្រៃឈើ ឈើប្រណីតប្រភេទគ្រញូងនៅក្នុងខេត្តពោធិ៍សាត់ ដែលគេស្គាល់មុខសញ្ញាអស់ហើយនោះ ត្រូវបានគេសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើរបុករលួយជាប្រព័ន្ធ ។ ប្រភពព័ត៌មានខាងលើបន្តថា ... Read More »

បុរសម្នាក់អំពាវនាវសមត្ថកិច្ចចាប់ខ្លួនជនដៃដល់២នាក់ ដែលបាញ់២គ្រាប់ត្រូវកូនរបស់គាត់របួសធ្ងន់

ក្រុងប៉ោយប៉ែត ៖ បុរសម្នាក់ អំពាវនាវដល់សមត្ថកិច្ចស្ថាប័នបង្កើនការស្រាវជ្រាវស៊ីបអង្កេត វែកមុខចាប់ជនដៃដល់២នាក់ មកផ្ដន្ទាទោសតាមច្បាប់ គ្រាដែលជនដៃដល់២នាក់បានយកកាំភ្លើងខ្លីមិនស្គាល់ម៉ាក បាញ់កូនរបស់គាត់បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៨យប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងភូមិ-សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ បុរសដែលបានអះអាងថា ... Read More »

ផ្លូវជាតិលេខ៥ក្លាយជាចំណតរថយន្តតូច ធំ និងជាទីតាំងលក់ដូរគ្មានសណ្តាប់ធ្នាប់

ប៉ោយប៉ែត៖ ផ្លូវជាតិលេខ៥ ចាប់ពីរង្វង់មូលក្រុងប៉ោយប៉ែតរហូតមកដល់ផ្សារកណ្ដាលរងការិះគន់ពីអ្នកធ្វើដំណើរជាតិ និងអន្តរជាតិថា គ្មានសណ្តាប់ធ្នាប់ ព្រោះតែសងខាងផ្លូវស្ទើរក្លាយទៅជាចំណតយានយន្ត និងអ្នកលក់ស្ទើរ ស្មើទីផ្សារទៅហើយ។ សកម្មភាពនេះ ធ្វើឲ្យពួកគាត់ពិបាកធ្វើដំណើរឆ្លងកាត់ទីក្រុងដែលពុំសូវមានសោភណភាពមួយនេះណាស់ ។ អ្នកដំណើរតែងតែរអ៊ូរទាំថា ថ្ងៃណាក៏ដូចថ្ងៃណាដែរ បើកភ្នែកឆ្លងកាត់ផ្លូវជាតិលេខ៥ឃើញមានតែការកកស្ទះចរាចរ ពិសេសនៅពេលព្រឹកធ្វើឲ្យអ្នកធ្វើដំណើរ ... Read More »

បុរស២នាក់ផឹកស្រាស្រវឹងជិះម៉ូតូបុកដើមឈើស្លាប់

ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោង៧និង៤៥នាទីយប់មានករណីគ្រោះថ្នាក់ចរាចរណ៍១ករណីកើតឡើងបណ្តាលឲ្យបុរស២នាក់ជិះម៉ូតូទៅបុកដើមឈើស្លាប់ភ្លាមៗនៅចំណុចផ្លូវកោង ឋិតនៅ ភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន។ សមត្ថកិច្ចបានឲ្យដឹងថា បុរស២នាក់ ដែលផឹកស្រាស្រវឹងជិះម៉ូតូទៅបុកនឹងដើមឈើស្លាប់ ... Read More »

ព្រះ​ករុណា​ ព្រះ​បាទ​ សម្តេច​ព្រះបរមនាថ​ នរោត្ដម​ សីហមុនី​ សព្វព្រះរាជហឫទ័យ​ ស្ដេច​យាង​ចូល​រួម​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៣​នៃ​បុណ្យ​ឯករាជ្យ​ជាតិ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា ... Read More »

ម៉ូតូស្មាស់២គ្រឿងបើកបុកគ្នាពេញមួយទំហឹងរបួសធ្ងន់ ស្រាល៤នាក់

ខេត្តកណ្តាលៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូហ៊ុយហ្ស៊ូគីស្មាស់២គ្រឿងបើកបុកគ្នាពេញមួយទំហឹង បណ្តាលឲ្យមនុស្សប្រុស-ស្រី៤នាក់រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង៩ និង២០នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ២១បេ ត្រង់ចំណុចខាងមុខហាងលក់ទូរស័ព្ទយីហោ ឆាយ ហេងថ្មី ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ... Read More »

ជនជាតិអាមេរិកម្នាក់ដេកស្លាប់ក្នុងផ្ទះសំណាក់EIHTY8​ សង្ស័យប្រើប្រាស់គ្រឿងញៀន​ជ្រុល

ភ្នំពេញ ៖ បុរសជនជាតិអាមេរិកម្នាក់បានដេកស្លាប់ក្នុងផ្ទះសំណាក់ ហើយត្រូវបានគេសង្ស័យថា ប្រើប្រាស់គ្រឿងញៀជ្រុលរហូតគាំងបេះដូង ហើយបង្កឲ្យបានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៨ ខែវិច្ឆកា ឆ្នាំ២០១៦ ចំណុចផ្ទះសំណាក់ EIHTY8 ផ្ទះលេខ96+98 បន្ទប់លេខ៨ ជាន់ទី១ សង្កាត់វត្តភ្នំ ... Read More »

លួចម៉ូតូពីសង្កាត់ទឹកថ្លាទៅបញ្ចាំនៅខណ្ឌទួលគោក សមត្ថកិច្ចឃាត់ខ្លួន២នាក់

ភ្នំពេញ៖ ជនសង្ស័យ២ នាក់ត្រូវសមត្ថយកិច្ចខណ្ឌទួលគោកចាប់យកមកប្រគល់អោសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា ខណៈពួកគេបានលួចម៉ូតូមួយគ្រឿងម៉ាក Nexបាន១ថ្ងៃ យកទៅបញ្ចាំនៅហាងម្តុំឃ្លាំងរំសេវ ក្នុងតំលៃ៥០០ដុល្លារ ដោយសារម្ចាស់ប្តឹងប៉ូលិសអោយជួយឆែកតាមរយះប្រព័ន្ធGPS ។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង ៨យប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦នៅចំណុចឃ្លាំងបញ្ចាំម៉ូតូ ... Read More »

សាំយ៉ុងដឹកទ្វារបង្អួចរត់គេចពីការតាមប្រមាញ់យកលុយពីក្រុមដាក់កុងត្រូលជជុះរេចង្កូតបុកចូលផ្ទះពលរដ្ឋ

ខេត្តក្រចេះ៖ នគរបាលក្រុងក្រចេះ បាននិយាយថា រថយន្តសាំយ៉ុង១គ្រឿង មានដឹកទ្វារ,បង្អួចជាច្រើនវង់ បើកបរក្នុងល្បឿនលឿន បានរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៩ ខែវិច្ឆិកា នៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ បង្កឱ្យម្ចាស់ផ្ទះពីរនាក់ប្តីប្រពន្ឋរបួសធ្ងន់ និងសម្ភារៈមួយចំនួនត្រូវខូចខាត ចំណែកអ្នកបើកបររថយន្តបានគេចខ្លួនបាត់ ... Read More »

ហាយឡេនឌ័របុកម៉ូតូមន្រី្តនគរបាលជិះល្បាតរបួសធ្ងន់២នាក់ ម៉ូតូកៀបជាប់ក្រោមរថយន្ត

ភ្នំពេញ ៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តបុកម៉ូតូ បណ្តាលឲ្យលោកនាយរងនគរបាលប៉ុស្តិ៍ម្នាក់ និងមន្ត្រីនគរបាលប៉ុស្តិ៍ទឹកល្អក់២ម្នាក់ទៀត បានរងរបួសធ្ងន់ ខណៈកំពុងតែជិះម៉ូតូល្បាតក្នុងមូលដ្ឋានរបស់ខ្លួនហើយម៉ូតូអូសជាប់ក្រោមរថយន្ត ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី០៨ វិច្ឆិកា ស្ថិតតាមបណ្តោយផ្លូវ១៨២ កែងផ្លូវ២៦១ នៅចំណុចទល់មុខស្ថានីយប្រេងឥន្ធនៈ TOTAL ... Read More »

សង្ស័យនគរបាលភ្លេចត្រចៀកលើករណីឪពុកទាញពូថៅកាប់ក្បាលកូនប្រុសប្រកាច់ដាច់ខ្យល់ស្លាប់ក្នុងថ្លុកឈាម

ខេត្តពោធិ៍សាត់៖ រហូតមកដល់ត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតែមានសភាពស្ងប់ស្ងាត់ដូចចោរលួចសេះ គ្មានតំរ៉ុយគ្មានដំណឹងអ្វីទាំងអស់ដដែល លើករណីឃាតកម្មមួយបានកើតឡើង រវាងឪពុកបង្កើតក្លាយឃាតក ខណៈទាញពូថៅកាប់ក្បាលកូនប្រុសបង្កើត បណ្ដាលឲ្យប្រកាច់ដាច់ខ្យល់ស្លាប់ក្នុងថ្លុកឈាមយ៉ាយងអាណោចអាធ័ម ដែលករណីនេះត្រូវបានមហាជនសង្ស័យលើនគរបាលអាចភ្លេចត្រចៀក ក៏ថាបាន ព្រោះត្រូវបានគេក្សិបក្សាវថា ឪពុកចិត្តឃោរឃៅជាឃាតករូបនេះ នៅវិលវល់ក្បែរៗនេះនោះទេ ... Read More »

ករណីប្លន់បណ្ណាគារស៊ីន ហួរ នៅចោមចៅ នគរបាលចាប់បាន២នាក់

ភ្នំពេញ៖ បន្ទាប់ពីស្រាវជ្រាវអស់រយៈពេល៣ថ្ងៃ កម្លាំងជំនាញ់នគរបាលខណ្ឌពោធិ៍សែនជ័យ ដោយមានការបញ្ជាផ្ទាល់ពីលោកយឹម សារ៉ាន់ អធិការខណ្ឌ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បានរឃាត់ខ្លួនជនជាតិចិន២នាក់ ជាបក្ខពួកជនដៃដល់ដែលបាញ់សម្លាប់ទាហ៊ានម្នាក់ ក្រោយពីជនសង្ស័យប្លន់នៅក្នុងបណ្ណាគារស៊ីន ហួ កាលពីវេលា ម៉ោង១និង៥៥នាទីរសៀល ... Read More »