ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ការដេញថ្លៃគម្រោងសាងសង់ផ្លូវក្រាលគ្រួសក្រហម២ខ្សែនៅស្រុកត្បូងឃ្មុំមានភាពមិនប្រក្រតី

ខេត្តត្បូងឃ្មុំ៖ ឲ្យតែមានការដេញថ្លៃសាងសង់ផ្លូវលំក្រាលគ្រួសក្រហមនៅក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ គឺតែងតែមានភាពរញ៉េរញ៉ៃ, ភាពមិនប្រក្រតី, អនាធិបតេយ្យ និងពុករលួយមិនដែលខានឡើយ ។ ជាក់ស្តែងការដេញថ្លៃគម្រោងផ្លូវក្រាលគ្រួសក្រហម២ខ្សែ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ដែលបានដាក់ឲ្យដេញថ្លៃកាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបញ្ចប់ដោយមានក្រុមហ៊ុនតែ៥ប៉ុណ្ណោះ ដែលបានចូលរួមដាក់ពាក្យដេញថ្លៃ ដោយឡែកអ្នកកាន់ពាក្យដេញថ្លៃប្រមាណជាង២០នាក់ទៀត ... Read More »

ក្រសួងទេសចរណ៍បើកកិច្ចប្រជុំត្រៀមរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកយន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុបើកកិច្ចប្រជុំត្រួតពិនិត្យការងារ ត្រៀមរៀបចំបុណ្យសមុទ្រជុំទី២ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ២៤ និង២៥ ខែធ្នូ ឆ្នាំ២០១៦ និងបុណ្យឆ្លងឆ្នាំសកល ... Read More »

លួចរថយន្តពីខេត្តកំពង់ចាម​ ចូលមកដល់ភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចដេញចាប់​បាន

ភ្នំពេញ៖ ចោរលួចរថយន្តពីខេត្តកំពង់ចាម ចូលមកដល់ភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចដេញចាប់ ដោយភ័យស្លន់ស្លោពេក បើកលឿនបានបុករះរថយន្តច្រើនគ្រឿង ព្រមទាំងម៉ូតូរ៉ឺម៉កកង់បី និងម៉ូតូជាបន្តបន្ទាប់ បណ្ដាលឲ្យរងរបួសមនុស្សម្នាក់ និងខូចខាតស្រាលរថយន្ត៣គ្រឿង មិនតែប៉ុណ្ណោះបានចុះពីលើរថយន្តវាយ ទៅលើជនរងគ្រោះដែលជាអ្នក ជិះម៉ូតូថែមទៀតផង ហលយត្រូវកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនបានកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ... Read More »

ក្រសួងបរិស្ថានបើកទំព័រប្រវត្តិសាស្រ្តថ្មីលើការងារគ្រប់គ្រងបរិស្ថាន

ភ្នំពេញ ៖ យើងកំពុងតែបើកទំព័រប្រវត្តិសាស្ត្រថ្មីលើការងារគ្រប់គ្រងធនធានធម្មជាតិ និង អភិរក្សជីវៈចម្រុះនៅកម្ពុជា តាមរយៈការបង្កើតរបៀងអភិរក្សជីវៈចម្រុះសម្រាប់ប្រព័ន្ធតំបន់ការពារធម្មជាតិ»។ នេះគឺជាការថ្លែងរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុង ឱកាសបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី«ការបង្កើតរបៀងអភិរក្សជីវៈចម្រុះសម្រាប់ប្រព័ន្ធតំបន់ការពារធម្មជាតិ» ... Read More »

កម្លាំងនគរបាលខណ្ឌចំការមន ចុះរដ្ឋបាលនៅប្លុកដីឡូត៍មួយកន្លែងឃាត់ខ្លួនជនសង្ស័យ១២នាក់

ភ្នំពេញ: ជនសង្ស័យ១២នាក់ ត្រូវឃាត់ខ្លួន ពាក់ព័ន្ធករណីលាក់ទុកដាវសាំមូរ៉ៃខុសច្បាប់ ខណៈកម្លាំងនគរបាលខណ្ឌចំការមន ចុះរដ្ឋបាលនៅប្លុកដីឡូត៍មួយកន្លែង ។ ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង៩និង៣០ព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចដីឡូត៍មួយកន្លែងគ្មានលេខ ភូមិ១ ក្រុម១ ... Read More »

បុរសពីរនាក់រងរបួសក្នុងហេតុការណ៍រថយន្តធុនធំបុកគ្នា

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសពីរនាក់បានរងរបួសយ៉ាងធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ បុកគ្នា ខណៈកំពុងធ្វើដំណើរបញ្រ្ជាសទិសគ្នាកាលពីរំលងអធ្រាត្រ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥០-១៥១ ស្ថិតក្នុងភូមិឈើទាលខ្ពស់ ... Read More »

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ លោក Ingo Karsten ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែវិច្ចិកា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Ingo Karsten ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ... Read More »

ចុះពិនិត្យម៉ូទ័របូមទឹកឆ្លង់ចរន្តអគ្គិសនីឆក់ស្លាប់

ខេត្តពោធិ៍សាត់៖ កម្មករសំណង់នៅវិទ្យាល័យហ៊ុនសែនរំលេចម្នាក់ ត្រូវបានឆ្លង់ចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលត្រូវបានគេសង្ស័យកម្មកររូបនេះ បានដើរចុះទៅត្រួតពិនិត្យម៉ូទ័របូមទឹកស្រះខាងក្រោយសាលា ហើយអាចបណ្តាលមកពីភ្លេចដក់ឌុយខ្សែភ្លើង ។ ហេតុការណ៍នេះ បានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចស្រះទឹកក្នុងបរិវេណវិទ្យាល័យរំលេច ស្ថិតក្នុងភូមិប្រឡាយរំដេញ ឃុំរំលេច ... Read More »

បុរសម្នាក់ឈើដួលរលំសង្កត់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារកាប់ដើមឈើមួយដើមធំដួលរលំសង្កត់ ខណៈដែលជនរងគ្រោះ និងកូនបានទៅកាប់ដើមឈើរុករានដីព្រៃខុសច្បាប់ ប៉ុន្តែជាអកុសល ក៏ត្រូវដើមឈើដួលរលំសង្កត់ស្លាប់តែម្តង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងព្រៃត្រង់ចំណុចស្ទឹងខៀវ UTM លេខ ... Read More »

នគរបាល​ខណ្ឌដូនពេញបង្ក្រាបល្បែង​កន្ទុយលេខដុះស្លែ ​និងឃាត់ខ្លួន​ស្រ្តី២នាក់ ​

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានបន្តប្រតិបត្តិការចុះទៅបង្ក្រាបល្បែងកន្ទុយលេខមួយកន្លែងដុះស្លែ ដោយឃាត់ខ្លួនស្រ្តី២នាក់ ជាក់ស្តែងដកហូតវត្ថុតាំងជាក់ស្តែងមានលុយសរុបជាង៥០០ដុល្លារ និងឧបករណ៍ម៉ាស៊ីនហ្វាក់,ក្រដាស់កត់កន្ទុយលេខ; ក្រោយបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ និង លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ឲ្យបង្ក្រាបល្បែងស៊ីសងតាមមូលដ្ឋានទាំងនោះឲ្យអស់ពីមូលរបស់ខ្លួន ... Read More »

អាជ្ញាធររាជធានីភ្នំពេញ ប្រជុំត្រៀមកងកម្លាំងការពារព្រះរាជពិធីបុណ្យអុំទូក ចំនួន១០.០៣២នាក់

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៨ វិច្ឆិកា ឆ្នាំ ២០១៦ នៅសាលារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និង លោក នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ ... Read More »

ផ្ទុះហ្គាសថ្មស្អុយសិប្បកម្មទឹកកកជះចំហាយឧស្ម័នសន្លប់មនុស្ស៤នាក់

ភ្នំពេញ៖ សិស្សតូចៗរបស់សាលា អាមេរិកាំងដែលស្ថិតនៅក្បែរវត្តដំបូកខ្ពស់ត្រូវបានគ្រូៗជម្លៀសចេញពីក្នុងថ្នាក់រៀនទៅនៅក្នុងវត្តដំបូកខ្ពស់កាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ បន្ទាប់ពីខាងសិប្បកម្មផលិតទឹកកក មួយកន្លែងនៅក្បែរនោះបានធ្វើឲ្យផ្ទុះឧស្ម័ន អាម៉ូញា៉ក់ផលិតទឹកកកធ្លាយមកក្រៅចោលក្លិនមិនល្អ និងមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញទៅធ្វើអន្តរាគមន៍ ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ ... Read More »

បុរសម្នាក់បែកថ្នាំ​កំពុងបើកឡានសុខៗ​ ស្រាប់តែឈប់ឡានចុះចាក់សាំងដុតចោលផ្អើលទាំងព្រឹក

ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់សមត្ថកិច្ចមូលដ្ឋាននិងក្រុមសន្តិសុខធនាគារបានយកបំពង់ពន្លត់អគ្គីភ័យនាំគ្នាមកបាញ់ពន្លត់រថយន្តមួយគ្រឿងទាន់ពេល ដោយសារតែ បុរសម្នាក់សង្ស័យថាគាត់ញៀនថ្នាំ ខ្លាំងពេក ពេលដែលគាត់កំពុងតែបើករថយន្តមួយគ្រឿងម៉ាក Nissan Navaraសុខៗ ស្រាប់តែឈប់រថយន្តរបស់ខ្លួនរួចយកដបសាំងដែលទិញទុក៥ទៅ៦ដបយកមកចាក់ស្រោចត្រង់របាំងខាងក្រោយ ហើយដុតឆាប់ឆេះសន្ធោរសន្ធៅនៅខាងកើតព្រះសក្សមុនីចេតិយ្យ ទាំងកំរោលតែម្តង ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៩និង២០នាទីព្រឹក ... Read More »

តុលាការបានបញ្ចប់សវនាការសំណុំរឿងលោក សោម សឿន

ភ្នំពេញ៖ តុលាការបានបញ្ចប់សវនាការសំណុំរឿងលោក សោម សឿន ប្តឹងលោក សម រង្ស៊ី ។ លោកចៅក្រម អ៊ឹម វណ្ណៈ គ្រោងប្រកាសសាលក្រមនៅវេលាម៉ោង១៥ ថ្ងៃទី៨ ខែវិច្ឆិកា នេះ ... Read More »

អគ្គិភ័យឆាបឆេះកុដិលោកសង្ឃនៅវត្តកំពង់ពោន ដោយមូលហេតុដុតភ្លើងទៀន

ខេត្តកំពង់ធំ៖ កាលពីរវេលាម៉ោង២០និង៥នាទី ថ្ងៃទី៧ ខែវិច្ចិកា មានករណីអគ្គិភ័យឆាបឆេះកុដិលោកសង្ឃស្ថិតនៅក្នុងវត្តកំពង់ពោន ភូមិកំពង់ពោន ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ខ្ទេចខ្ទីទាំងស្រុង ។ តាមប្រភពពត័មានពីសមត្ថកិច្ចនគរបាល បានឲ្យដឹងថា កុដិ លោក ... Read More »

ជិះម៉ូតូជែងរថយន្តជ្រុលទៅបុករថយន្តម្ខាងទៀតស្លាប់មួយរំពេច

ភ្នំពេញៈបុរសម្នាក់បើកម៉ូតូហុងដាស្តុបពីក្នុងល្បឿនលឿនវ៉ារថយន្តមួយគ្រឿងមិនចាំម៉ាកក៏ជ្រុលទៅបុករថយន្ត DAEWOOបណ្តាលអោយស្លាប់ម្នាក់នៅកន្លែងកើតហេតុ ។ ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវ នតប្រិដ៏ នៅចំណុចខាងជើងសាលានតប្រិដ៏ប្រ ឮហែលជា៥០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕ ... Read More »

កម្មករសំណង់ម្នាក់ដេកស្លាប់សង្ស័យបណ្តាលមកពីមូលហេតុខ្យល់គរ

ភ្នំពេញ៖ បុរសកម្មករសំណង់ម្នាក់ត្រូវបានប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម ដែលករណីនេះ សង្ស័យថា បណ្តាលមកពីមូលហេតុខ្យល់គរ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចសំណង់ផ្ទះល្វែងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ... Read More »

រថយន្ត២គ្រឿងបុកគ្នា​ ត្រង់ចំណុចផ្លូវបំបែកព្រោះខ្វះការប្រុងប្រយ័ត្ន

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្ត និងរថយន្ត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្ន ត្រង់ចំណុចផ្លូវបំបែក តែមិនបណ្តាលអោយមានមនុស្សរងរបួសទេ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវបំបែកលេខ១៤៨ ... Read More »

តុលាការបន្តសវនាការសំណុំរឿងលោកសម រង្ស៊ី ដែលចោទប្រកាន់សម្តេចតេជោថាទិញ Facebook likes

ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា បន្តសវនាការសំណុំរឿងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដែលចោទប្រកាន់សម្តេចតេជោនាយករដ្ឋមន្ត្រីថា បានទិញ Facebook likes ដើម្បីបង្កើនប្រជាប្រិយភាពលើបណ្ដាញសង្គមដ៏ពេញនិយមមួយនេះ ។ ... Read More »

បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតក្មេងទារប្រាក់

ខេត្តរតនគិរី៖ បុរសម្នាក់បាននាំយកក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិបរញ៉ុក ឃុំសាមគ្គឺ ស្រុកអូរជុំខេត្តរតនគិរី ដើម្បីចាប់ជំរិតទាប្រាក់ មកដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវេលាម៉ោង៣និង១៥នាទី សមត្ថកិច្ចបានទទួលក្មេងនោះវិញហើយ នៅស្នងការរដ្ឋាននគរបាលខេត្តរតនគិរី ... Read More »

តុលាការឃុំខ្លួនជនសង្ស័យពីរនាក់ជាមួយគ្រឿងញៀនជាច្រើនកញ្ចប់

កណ្តាល:ជនសង្ស័យពីរនាក់ពាក់ព័ន្ធការជួញដូរគ្រឿងញៀនជាច្រើនកញ្ចប់ ត្រូវបានតុលាការខេត្តកណ្ដាលសម្រេចបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារកាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។ មន្ត្រីតុលាការ ថ្លែងថា ជនសង្ស័យមានឈ្មោះ ស៊ីម ណាត អាយុ៣៤ឆ្នាំ និងឈ្មោះ ម៉ៃ គឿន អាយុ២៩ឆ្នាំ ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យមនុស្ស២នាក់រងរបួស

ភ្នំពេញ ៖ មនុស្សចំនួន២នាក់ បានរងរបួសបន្ទាប់ពីពួកគេជិះម៉ូតូ២គ្រឿងលឿនបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវបេតុងក្នុងភូមិអណ្តូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័ហ ។ តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូម៉ាកស្កុបពីពណ៌ស ពាក់ស្លាកលេខ ... Read More »

ប្តីហេងស៊យមិនផ្តល់សុភមង្គលដល់គ្រួសារ បែរជាវាយប្រពន្ធដណ្តើមយកលុយ យកម៉ូតូ ទូរស័ព្ទហើយគេចខ្លួនបាត់

ភ្នំពេញ ៖ ស្រ្តីចំណាស់ម្នាក់រត់ទៅប្តឹងប៉ូលិស សុំឲ្យជួយអន្តរាគមន៍បន្ទាប់ពីបានប្តី ហេងស៊យបានវាយដណ្តើមយកម៉ូតូ និងលុយជាង១ពាន់ដុល្លារ ព្រមទាំងទូរស័ព្ទ បានហើយ គេចខ្លួនបាត់ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួល ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ... Read More »

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម៖

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម៖ Read More »

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ លោក តាន ហេងឈួ(Tan Heng Chew) ប្រធានក្រុមហ៊ុន Tan Chong Group

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៧ ខែវិច្ចិកា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក Tan Heng Chew ប្រធានក្រុមហ៊ុន Tan Chong Group ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោម៣នាក់ពាក់ពន្ធ័នឹងករណីឃាដកម្មយកជនរងគ្រោះមកទម្លាក់នៅព្រែកទន្លេវៃគោ

ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់ ក្នុងចំណោម៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញស្នងការនគរបាលខេត្តស្វាយរៀង បានឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅស្រុកចន្ទ្រា ពាក់ពន្ធ័នឹងករណីឃាដកម្ម ដោយយកជនរងគ្រោះទម្លាក់នៅព្រែកទន្លេវៃគោ ក្រុងស្វាយរៀង ធ្វើអោយមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ... Read More »

ស្រវឹងទាស់សំដីគ្នាវាយមួយប្រ៉ាវ អ្នកចាញ់ចូលពេទ្យ អ្នកឈ្នះរត់បាត់

ភ្នំពេញ ៖ បុរស២នាក់ បានអង្គុយផឹកសីុជាមួយគ្នា ពេលស្រវឹងរៀងខ្លួនខ្លាសម្តី ដោយម្នាក់ៗចង់ខ្លាំងរៀងខ្លួន ទើបទាស់ពាក្យសម្តីគ្នាបើកឆាកប្រយុទ្ធមួយប្រ៉ាវបណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ បែកក្បាលសន្លប់ឈឹងនៅកន្លែង និងម្នាក់ទៀតគេចខ្លួនបាត់។ ហេតុការណ៍នេះ បានបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០នាទីយប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួល ... Read More »

ជិះម៉ូតូលឿនគេចសត្វគោដួលបោកក្បាលស្លាប់

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ បន្ទាប់ពីរួបគេបានជិះម៉ូតូម៉ាកឌូកមួយគ្រឿង ក្នុងល្បឿនលឿនហើយបានគេចពីសត្វគោដែលដើរឆ្លងផ្លូវ រួចក៏ជ្រុលដួលបោកក្បាលទៅនឹងថ្នល់ កាលពីវេលាម៉ោង២២ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវកប់ស្រូវ ភូមិជម្ពូវ័ន សង្កាត់ចេាមចៅ ខណ្ឌពេាធិ៍សែនជ័យ ។ ជនរងគ្រេាះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ... Read More »

ជំងឺចាស់រើឡើងវិញ៖ ជម្លោះរឿងដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនផានអ៊ីម៉ិចនៅសង្កាត់វាលស្បូវ កំពុងធ្វើឲ្យអាជ្ញាខណ្ឌច្បារអំពៅឈឺក្បាល

ភ្នំពេញៈ បញ្ហាបណ្តឹង របស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់វាលស្បូវ ប្តឹងក្រុមហ៊ុនផាន អ៉ីម៉ិចដែលមានលោកស្រី ស៊ុយ សុផាន ជាប្រធានក្រុមហ៊ុន ពាក់ករណីរំលោភយកដីធ្លីរបស់ពួកគាត់ បានក្លាយជារឿងក្តៅគគុកជាថ្មីម្តងទៀតនៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅគ្រាដែលលោកស្រី ម៉ែន សំអន ... Read More »

ជិះកង់ដើម្បីស្វែងរកថវិកាជួយកុមារក្រីក្រ និងស្ត្រីនៅកម្ពុជា

ភ្នំពេញ៖ ដើម្បីលើកស្ទួយស្ត្រី និងកុមារក្រីក្រនៅកម្ពុជា អង្គការស្ដ្រី និងកុមារ សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសជាថ្មីថា នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងកង់លើកទី១១ ដើម្បីទេសចរណ៍នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅខេត្តសៀមរាប ក្នុងគោលបំណង ស្វែងរកថវិកាសម្រាប់ជួយដល់ស្រ្តី និង ... Read More »