ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

កងរាជអាវុធហត្ថស្រុកឆ្មក់ចាប់រថយន្តដឹកឈើ៣គ្រឿងដឹកពីតំបន់ជាំ

ខេត្តកំពង់ស្ពឺះ រថយន្តចំនួន៣គ្រឿង ត្រូវបានកំលាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ សហការជាមួយគណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក ប៊ុន វិចិត្រ អភិបាលរងស្រុកឱរ៉ាល់បង្ក្រាប ខណៈដែលឈើល្មើសច្បាប់នោះ ដឹកចេញពីតំបន់ជាំ ។ ហេតុការណ៍ឃាត់ចាប់រថយន្តទាំង៣គ្រឿងខាងលើនេះ បានកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២១ ខែតុលា ... Read More »

ប្រតិបត្តិការលើផ្ទៃទឹក: កម្លាំងចម្រុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ទ្រង់ទ្រាយធំនៅខេត្តកណ្តាល

ខេត្តកណ្តាល: កម្លាំងចម្រុះមកពី ស្ថាប័នរដ្ឋបាលជលផល កងរាជអាវុធហត្ថ នគរបាល និងអាជ្ញាធរមូលដ្ឋាន បានបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបបទល្មើសនេសាទនៅក្នុងស្រុកចំនួន៤រួមមានស្រុកកៀនស្វាយ ស្រុកលើកដែក ស្រុកស្អាង និងស្រុកកោះធំ ដោយរឹបអូសបាន ឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទយកមកដុតកម្ទេចចោល ព្រលែងកូនត្រីរាប់ម៉ឺនក្បាលចូលក្នុងបឹងធម្មជាតិ ។ ប្រតិបត្តិបត្តិការលើផ្ទៃទឹក ... Read More »

សមត្ថកិច្ចចាប់ចោរជើងខ្លាំងខាងឆក់កាបូប និងកាច់សោម៉ូតូម្នាក់នៅក្រុងទេសចរណ៍អង្គរ

ខេត្តសៀមរាប៖ នៅទីបំផុត ជនសង្ស័យម្នាក់ដែលល្បីថា ជាជើងខ្លាំងខាងឆក់កាបូប និងកាច់សោម៉ូតូដ៏សកម្មនៅក្នុងក្រុងទេសចរណ៍សៀមរាបនិងតាមបណ្តាខេត្តផ្សេងៗត្រូវបានកម្លាំងសតម្ថកិច្ចធ្វើការស្រាវជ្រាវនិងចាប់ឃាត់ខ្លួនបាន យកទៅកសាងសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីវិនិឆ័យតាមច្បាប់។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅវេលាម៉ោង១៩និង៤០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលោកតាណឺយសង្កាត់សាលាកំរើក ក្រុងសៀមរាប ។ លោកវរសេនីយ៍ត្រី ... Read More »

ផ្តើមបុណ្យកឋិនទានដង្ហែទៅវត្តពោធិ៍អង្គ ម្រេញតែផ្តល់ទានឲ្យចាស់ជរា និងអ្នកទីទ័ល ក្រមុន

ភ្នំពេញ ៖ ជារៀងរាល់ឆ្នាំគេតែងអង្កេត ឃើញបងប្អូនប្រជាពលរដ្ឋក៏ដូចជាមន្ត្រី រាជការតាមមន្ទីរ ក្រសួងនានាតែងតែមូល មតិគ្នាផ្តួចផ្តើមធ្វើបុណ្យកឋិនទានដើម្បីប្រមូលបច្ច័យយកទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងគោលបំណងភ្ជាប់និស្ស័យផលបុណ្យទៅជាតិខាងមុខ។ មហាឧបាសិកា អឹុង ហ៊ុយហួង ហៅ ម៉ៅហួង ព្រមទាំងកូននិងចៅបានផ្តួចផ្តើម មូលមតិគ្នាធ្វើបុណ្យកឋិនទានមួយដង្ហែទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់នៅក្នុង ព័ទ្ធសីមានៃវត្តពោធិ៍អង្គម្រេញ ... Read More »

លោក Morinari Watanabe ទទួលតំណែងប្រធានកាយសម្ព័ន្ធពិភពលោកក្រោយឈ្នះឆ្នោត

ជប៉ុន ៖ លោក Morinari Watanabe ជនជាតិជប៉ុនបានជាប់ឆ្នោតជាប្រធាន កាយសម្ព័ន្ធពិភពលោកក្រោយពីបានឈ្នះឆ្នោតលើលោក Bruno Grandi អតីតប្រធាន កាយសម្ព័ន្ធចាស់ជនជាតិអុីតាលីដោយ សំឡេងឆ្នោត១០០ទល់១៩សំឡេង។ នេះ បើយោងតាមរបាយការណ៍របស់លោក ណយ ... Read More »

សាលាដំបូងខេត្តសៀមរាបសម្រេចបើកសោទ្វាររបងផ្ទះលោក លឹម សុទ្រី ឲ្យពលរដ្ឋ៣គ្រួសារចេញចូលបណ្តោះអាសន្ន

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ សាលាដំបូងខេត្ត សៀមរាបបានសម្រេចចេញដីកាឲ្យបើកសោទ្វាររបងបណ្តោះអាសន្នក្នុងរឿងដែលលោក លឹម សុទ្រី អនុប្រធានសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបបានសាងសង់សំណង់ផ្ទះនិងធ្វើរបងបិទផ្លូវ មិនឲ្យពលរដ្ឋ៣គ្រួសារចេញចូលឆ្លងកាត់។ សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៧ ខែតុលា កន្លងទៅនៅចំណុចភូមិស្លក្រាម ... Read More »

ជនជាតិអង់គ្លេសម្នាក់បើកម៉ូតូលឿនជ្រុលបុករបងថ្មស្លាប់

ខេត្តព្រះសីហនុ ៖ បុរសជនជាតិអង់ គ្លេសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបើកម៉ូតូក្នុងល្បឿនលឿនជ្រុលទៅ បុករបងថ្មកាលពីវេលាម៉ោង៣និង៣០នាទី ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ នៅ ចំណុចជិតបន្ទាយអាវុធហត្ថថ្មី ស្ថិតនៅ ក្រុមទី១៧ ភូមិ៥ ... Read More »

ម៉ូតូ២គ្រឿងបុកគ្នារងរបួសធ្ងន់ស្រាល២នាក់នៅក្រុង-ខេត្តកែប

ខេត្តកែប៖ មនុស្ស២នាក់របួសធ្ងន់ ស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកម៉ូតូ ខណៈបើកបរស្របទិសគ្នា ពីជើងទៅត្បូង កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅលើ កំណាត់ផ្លូវជាតិលេខ៣៣A ត្រង់ចំណុចផ្លូវ ... Read More »

គ.ជ.ប.៖រយៈពេល៥១ថ្ងៃប្រជាពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោតជាង៦លាននាក់

ភ្នំពេញ ៖ ប្រជាពលរដ្ឋកម្ពុជាជាងពាក់កណ្តាលហើយ ក្នុងចំណោមប្រជាពលរដ្ឋ ដែលមានសិទ្ធិចុះឈ្មោះបោះឆ្នោតជិត១០ លាននាក់ បានទៅចុះឈ្មោះបោះឆ្នោតបើទោះបីរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ នេះនៅតាមតំបន់នៃបណ្តាខេត្តមួយចំនួនមានភ្លៀងធ្លាក់ខ្លាំង និងជន់លិចក៏ដោយ នោះ ។ យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានចេញនៅថ្ងៃទី២១នេះ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរជាងប្រាំមួយលានមួយសែននាក់បានទៅចូលរួមចុះឈ្មោះបោះឆ្នោតក្នុងរយៈពេល៥១ថ្ងៃនេះ ... Read More »

សាខាគយខេត្តកំពង់ចាមចុះឆែកឆេរម៉ូតូអត់ពន្ធរកឃើញ១៤គ្រឿង

ខេត្តកំពង់ចាម ៖ កម្លាំងសមត្ថកិច្ចចម្រុះ ដែលមានសាខាគយ និងរដ្ឋាករខេត្តកំពង់ ចាម នគរបាលរ អាវុធហត្ថខេត្ត នៅព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះបានចុះ ពិនិត្យហាងលក់ម៉ូតូមួយចំនួន ស្ថិតនៅភូមិ ទី៣ ... Read More »

ករណីគ្រោះថ្នាក់ចរាចរណ៍មួយនគរបាលស្រុកកៀនស្វាយសម្របសម្រួលក្រៅប្រព័ន្ធច្បាប់

ខេត្តកណ្តាល ៖ ប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តកាមរីបាឡែនបុក ម៉ូតូ បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័មនៅក្នុងថ្លុកឈាម ។ ប្រភពបានបញ្ជាក់ថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល១៨និង១០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចគីឡូម៉ែត្រ២០,២១ ស្ថិតក្នុង ភូមិចិនកោះ ... Read More »

ឪពុកទ្រាំការជេរប្រមាថ និងគំរាមសម្លាប់ពីកូនស្រវឹងខួបលែងបានទាញពូថៅកាប់ស្លាប់

ខេត្តពោធិ៍សាត់៖ មានករណីហិង្សា ក្នុងគ្រួសារមួយបានកើតឡើងដោយឪពុក កាប់កូនខ្លួនឯងស្លាប់ពេលបញ្ជូនទៅដល់ មន្ទីរពេទ្យ ព្រោះតែឪពុករូបនេះទ្រាំនឹងការ ជេរប្រមាថពីជនរងគ្រោះដែលជាកូនលែង បាន។ ករណីឪពុកកាប់កូនស្លាប់ខាងលើ នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៤៥នាទីល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៦ ... Read More »

ស្ត្រីម្នាក់ប្រកាសលក់កូនតូចព្រោះតែគ្មានប្រាក់ចិញ្ចឹម

ខេត្តកំពតៈ នៅក្នុងរូបភាពដែលបាន ចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកស្ត្រីម្នាក់បានប្រកាសរកសប្បុរសជន ឲ្យជួយចិញ្ចឹមកូនរបស់នាងផង ខណៈដែលនាងមិនមានលទ្ធភាពចិញ្ចឹមកូនឲ្យមានអនាគតភ្លឺស្វាងបាននោះទេ។ ការប្រកាសស្វែងរកសប្បុរសជនឲ្យ ជួយយកកូនរបស់នាងចិញ្ចឹមនោះបន្ទាប់ពីស្ត្រីជាម្តាយបានសម្រាលកូន៣ថ្ងៃ ប៉ុណ្ណោះ។ ស្ត្រីឈ្មោះនេវ មានស្រុកកំណើត នៅភូមិដូនស៊យ ស្រុកទឹកឈូ ខេត្តកំពត។ ម្តាយដែលគ្មានលទ្ធភាពចិញ្ចឹមកូនរូបនេះបាននិយាយថាគាត់ត្រូវបានប្តីចុះចោល តាំងពីពពោះកូនទី៣បាន៣ខែហើយប្តី ... Read More »

រកឃើញសិស្សស្រី៣នាក់​ដែលបាត់ខ្លួនពេលចេញទៅរៀនគួរ

ខេត្តកំពង់ចាម៖ សិស្សស្រីវ័យជំទង់ ដែលបានបាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ គ្រាដែលពួកនាងជិះកង់ចេញពីផ្ទះទៅរៀនគួរភាសាអង់គ្លេស ហើយមិនឃើញត្រឡប់មកផ្ទះវិញ រហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ សមត្ថកិច្ច និងអាណាព្យាបាលបានរកពួកនាងឃើញនៅឯរាជធានីភ្នំពេញ និងបាននាំនាងត្រឡប់ទៅលំនៅឋានវិញហើយ ។ លោកថុល ... Read More »

កម្លាំងកងរាជខណ្ឌដូនពេញ​ឃាត់ខ្លួនយុវជនម្នាក់​ក្រោយធ្វើសកម្មភាពលួចម៉ូតូ

ភ្នំពេញ៖ យុវជនម្នាក់ ត្រូវកម្លាំងអាវុធខណ្ឌដូនពេញ ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដា គុបជ្រុង ពណ៌ទឹកប៊ិច មិនទាន់បានសម្រេចផងក៏ត្រូវកម្លាំងល្បាតប្រទះឃើញចាប់ឃាត់ខ្លួនតែម្តង ។ ករណីឃាត់ខ្លួនចោរលួចម៉ូតូខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី២១ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៤៨ ... Read More »

គ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់យប់បណ្តាលឲ្យរបួសនិងស្លាប់ដោយសារបើកបរមិនគោរពច្បាប់ចរាចរណ៍

ភ្នំពេញ ៖ ជារៀងរាល់យប់នៅក្នុងរាជ ធានីភ្នំពេញគេបានសង្កេតឃើញថា បញ្ហា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាញឹក ញាប់នៅលើដងផ្លូវដែលករណីខ្លះឈាន ដល់បាត់បង់អាយុជីវិត ខ្លះទៀតរងរបួស ធ្ងន់និងស្រាល និងរងការខូចខាតទ្រព្យសម្បត្តិជាច្រើនផងដែរ។ បញ្ហាទាំងអស់នេះផ្តើមឡើងជាច្រើន ករណីដោយខ្លះបើកបរក្នុងស្ថានភាពស្រវឹង ខ្លះទៀតបើកបរក្នុងល្បឿនហួសកំណត់ ខ្លះទៀតបើកបរមិនគោរពច្បាប់ ... Read More »

នគរបាលខណ្ឌបញ្ជួនខ្លួនមេកន្ទុយលេខ២នាក់ទៅពន្ធធនាគារព្រៃសឃុំខ្លួនជាបណ្តោះអាសន្ន

ភ្នំពេញ៖ មេកន្ទុយលេខ២នាក់ ដែលមសត្ថកិច្ចនគរបាលខណ្ឌសែនសុខបង្ក្រាបនាពេលកន្លងមកនោះ ត្រូវបញ្ជួនទៅឃុំខ្លួននៅពន្ធធនាគារព្រៃសហើយ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ។ ជនសង្ស័យទី១ ឈ្មោះ ហ៊ួត គឹមហុង ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរកាត់ដេរ ... Read More »

ក្រសួងធនធានទឹកព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៦

ព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៦ ។ ភ្លៀងនឹងបន្តធ្លាក់ឡើងវិញ ក្នុងបរិមាណពីមធ្យមទៅច្រើន នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ។ សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ៖ Read More »

អាវុធហត្ថបង្ក្រាបក្រុមចោរប្លន់ជិតសាលាខេត្ត ពីរនាក់ ខណៈរត់រួចម្នាក់

ខេត្តសៀមរាប៖ ចោរថ្លើមធំហ៊ានចូលប្លន់យកម៉ូតូក្បែសាលាខេត្តសៀមរាប ប៉ុន្ដែសំណាងល្អត្រូវកម្លាំងអាវុធហត្ថតាមប្រម៉ាញ់ និងចាប់ខ្លួនបក្ខពួកចំនួន២នាក់ ក្នុងចំណោមបីនាក់ហើយកំពង់រត់គេចខ្លួន បណ្ដាលឲ្យមានការប៉ះទង្គិចគ្នារបួសមន្ត្រីអាវុធហត្ថម្នាក់ផងដែរ ។ ហេតុការណ៍បង្ក្រាបក្រុមចោរប្លន់នេះដែរ គឺនៅវេលាម៉ោង២១យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅផ្លូវ៦០ម៉ែត្រ ក្នុងភូមិចុងកៅស៊ូសង្កាត់ស្លក្រាម ក្រុងសៀមរាប ។ ... Read More »

អាជ្ញាធរស្រុកអូរយ៉ាដាវនាំគ្រឿងចក្រទៅកកាយដាក់បង្ហូរទឹកជូនប្រជាពលរដ្ឋរួចហើយ

ខេត្តរតនគិរី៖ ប្រជាពលរដ្ឋភូមិគង ឃុំបាតេ ស្រុកអូរយ៉ាដាវ រងការរិះគន់លោកមេឃុំថា យកលុយពួកគាត់ចំនួន៤លានរៀល ទៅដោយមិនបានធ្វើអ្វីសោះ ការលើកឡើងរបស់ប្រជាពលរដ្ឋនេះ គឺបន្ទាប់ពីលោក លី ធុជ ទេសរដ្ឋមន្ត្រីបេក្ខជនពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ខេត្តរតនគិរី ... Read More »

ឈ្មួញសម្រុកដឹកឈើប្រណីតទាំងឡានៗយីឌុបទៅវៀតណាមតាមច្រកខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ សកម្មភាពបទល្មើសព្រៃឈើនៅតំបន់ភូមិភាគឦសាន្ត ត្រូវបានថបថយ បន្ទាប់ពីកម្លាំងសមត្ថកិច្ច ក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះបង្ក្រាប និងចាប់បាន បញ្ជូនខ្លួនជនពាក់ព័ន្ធទៅចាត់ការតាមផ្លូវតុលាការ ។ ទន្ទឹមនឹងបទល្មើសព្រៃឈើនៅភូមិភាគឦសាន្ត ប្រភពច្បាស់ការបានបញ្ជាក់ថាឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើជាលក្ខណៈទ្រង់ទ្រាយធំបាននិងកំពុងកើតមាននៅខេត្តស្វាយរៀង ដែលជាចំណុចឆ្លងកាត់ចូលទៅប្រទេសវៀតណាម ហើយក្រុមឈ្មួញប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសុទ្ធតែប្រភេទរថយន្តយីឌុប មានជាសុក្រំមូល ... Read More »

រថយន្តដឹកដែកខ្ពស់ពេក ទាក់បាក់បង្គោលភ្លើងថ្ម២ដើម និងទ្រេតមួយដើម

ភ្នំពេញ ៖ បង្គោលភ្លើងថ្ម២ដើម បានបាក់រាបដល់ដី និងបង្គោលភ្លើងដែកមួយដើមទៀតបានទ្រេតផងដែរ បន្ទាប់ពីរថយន្តដឹកដែក១គ្រឿងខ្ពស់ពេក បណ្តាលឲ្យទាក់នឹងខ្សែភ្លើង បាក់ជាបន្តបន្ទាប់ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ។ ប៉ុន្តែសំណាងល្អ មិនបង្កឲ្យផ្ទុះសេឆេះឬឆក់នោះទេ ក្រោយកើតហេតុអ្នកបើកបររថយន្តបានគេចខ្លួនបាត់ស្រមោលតែម្តង ។ ហេតុការណ៍នេះ ... Read More »

ប្រកាសមាសភាពគណៈកម្មាធិការបក្សសង្កាត់ ទួលសង្កែ១និង២

ភ្នំពេញ ៖ នៅក្នុងទីតាំងបរិវេណមជ្ឈ មណ្ឌលម៉ូឌែន៥ស្ថិតនៅតាមបណ្តោយផ្លូវ ជាតិលេខ៥ ក្នុងសង្កាត់ឫស្សីកែវបានរៀប ចំពិធីប្រកាសសមាភាពគណៈកម្មាធិការ បក្សសង្កាត់ទួលសង្កែ១និង២នៃខណ្ឌ ឫស្សីកែវដើម្បីងាយគ្រប់គ្រងនៅថ្ងៃខាង មុខដោយគេដឹងថា សង្កាត់ទួលសង្កែមាន វិសាលភាពដីធំធេង។ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណ បក្សរាជធានីភ្នំពេញបានសម្រេចដោយប្រកា១បំបែកបង្កើតគណៈកម្មាធិការគណ បក្សសង្កាត់ទួលសង្កែជា២ចំណុះគណៈ ... Read More »

ក្មេងទំនើងមួយក្រុមដេញកាបយុវជន​មួយ​ក្រុមបណ្តាលឲ្យរបួសធ្ងន់ ស្រាល២នាក់ បន្ទាប់ពី​ត្រឡប់មកពីមើលកីឡាបាល់ទាត់

ភ្នំពេញ៖ យុវជនមួយក្រុម ខណៈមកពីមើលកីឡាបាល់ទាន់នៅស្តាតអូឡាំពិកវិញ ត្រូវក្មេងទំនើងមួយក្រុម ប្រដាប់ដោយដាវសាំម៉ូរៃដេញកាប់បណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់ ។ ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង១១យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវកប់ស្រូវ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រថៃ នៅ​ទីក្រុងបាកក ប្រទេសថៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រភិភូកម្ពុជាទៅគោរពវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រថៃ Bhumibol Adulyadej នាទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ។ អតីតព្រះមហាក្សត្រថៃ ... Read More »

កម្លាំងអាវុធហត្ថនាំឃាតកទៅធ្វើត្រាបសកម្មភាពសម្លាប់បុរសរត់តាក់ស៊ីទម្លាក់ទឹកស្អុយ

ភ្នំពេញ៖ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បាននាំឃាតកយកទៅធ្វើត្រាបសកម្មភាពសម្លាប់បុរសអ្នករត់តាក់ស៊ីម្នាក់រួចទម្លាក់ទឹកស្អុយ បន្ទាប់ពីកម្លាំងសមត្ថកិច្ចទើបតែបំបែកសំណុំរឿងមួយនេះ ។ ការនាំឃាតកយកទៅឲ្យធ្វើត្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចប្រឡាយទឹកស្អុយ ភូមិគោកចំបក់ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕ ... Read More »

សមត្ថកិច្ចគយ ចាប់ទូរស័ព្ទទំនើប៥៥គ្រឿង ខណៈនំាចូលពីប្រទេសចិនខុសច្បាប់ នៅព្រលានយន្ដហន្ដហោះសៀមរាប

ខេត្តសៀមរាប៖ សមត្ថកិច្ចគយអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានចាប់ទូរស័ព្ទ iPhone 7 និង iPhone 7 Plus ចំនួន ៥៥គ្រឿង ខណៈដែលឈ្មួញបានលួចនាំចូលពីទីក្រុងហុងកុង ប្រទេសចិន តាមច្រកព្រលានយន្ដហោះអន្ដរជាតិ ខេត្ដសៀមរាប ... Read More »

ថ្នាក់ដឹកនាំខណ្ឌមានជ័យចែកអំណោយកាកបាទក្រហមកម្ពុជាជូនប្រជាពលរដ្ឋ៤៥គ្រួសារ

ភ្នំពេញ៖ សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ រួមទាំងការរស់នៅជួបទុក្ខលំបាក ខ្វះខាត ក្នុងជីវភាព ចាស់ជរាពិការ គឺអាជ្ញាធរ មិនអាចមើលរំលងបាននោះទេ ហើយថា ដែលនិយាយដូច្នេះ ក៏ព្រោះតែគ្រប់យ៉ាង គឺអាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យទាំងមូល ទាំងអាជ្ញាធរសង្កាត់គ្រប់ជាន់ថ្នាក់ត្រូវតែគិតគូរបញ្ហានេះ ហើយក៏ជាការទុក្ខលំបាក់តែមួយជាមួយនឹងអាជ្ញាធរខណ្ឌមានជ័យផងដែរ ជាពិសេសកាកបាទកម្ពុជា ... Read More »

សិល្បករនឹងរួមគ្នាប្រគំតន្ត្រីរយៈពេល៦ថ្ងៃ រកលុយជួយពេទ្យគន្ធបុប្ផា និងជនក្រីក្រ

ភ្នំពេញ៖ សិល្បកររួមមានតារាចម្រៀង តារាសម្តែង និង តារាកំប្លែងជាច្រើនរូប នឹងរូមគ្នាជាថ្មីចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌ រយៈពេល៦ថ្ងៃជាប់ៗគ្នា ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជនក្រីក្រមួយចំនួននៅតាមបណ្តាខេត្ត ។ ការបញ្ជាកក់នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅក្នុងបរិវេណមជ្ឈមណ្ឌលកីឡា ... Read More »

គង់ វង្សយ៉ាទី ប៉ះ សាយ សៀរ៉ា លើកដំបូងក្នុងរឿងភាគ«លេខាថ្មី»

ភ្នំពេញ៖ តារាសម្តែងប្រុសស្រីពីររូបគឺលោក សាយ សៀរ៉ា និងកញ្ញា គង់វង្សយ៉ាទី នឹងជួបគ្នាជាលើកដំបូងក្នុងស្នាដៃខ្សែភាពយន្តភាគថ្មីរឿង “លេខាថ្មី” របស់ផលិតកម្មចក្រវាឡពេជ្រភាពយន្ត។ ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធីក្រុងពាលីចេញដំណើរការថតកាលពីថ្ងៃទី២១ខែតុលានេះនៅទីស្នាក់ការផលតិកម្មនាបុរីវិមានភ្នំពេញ ក្រោមវត្តមានផលិតករសិល្បករជាច្រើនរូបចូលរួម។ លោកសាយសៀរ៉ាបានថ្លែងថា នេះជាលើកទី១របស់លោកចាប់តាំងពីចូលប្រឡូកសិល្បៈ គឺលោកមិនធ្លាប់ចាប់ដៃគូសម្តែងជាមួយយ៉ាទីនោះទេ ... Read More »