ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ចូលលួចស្រាក្នុងផ្សារទំនើបឡាក់គីត្រូវបុគ្គលិក និងសន្តិសុខចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានចូលទៅលួចស្រានៅក្នុងផ្សារទំនើបឡាក់គី បានចំនួនពីរដបដាក់ចូលក្នុងកាបូបស្ពាយត្រូវបុគ្គលិកនិងសុន្តិសុខឃើញក៏នាំគ្នាចាប់ប្រគល់អោយសមត្ថកិច្ច។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្សារទំនើបឡាក់គី តាមបណ្ដោយមហាវិថីព្រះសីហនុ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ នៅ គ្រុយ ... Read More »

តម្លៃដំឡូងមីនៅស្រុកមេមត់ធ្លាក់ចុះខ្លាំង

ខេត្តត្បួងឃ្មុំៈ ប្រជាពលរដ្ឋនៅស្រុក មេមត់ ខេត្តត្បូងឃ្មុំ ព្រួយបារម្ភកាន់តែខ្លាំងចំពោះការខូចខាតដំឡូងមីរបស់ពួកគាត់។ ការខូចខាតនេះកើតឡើងក្រោយពេលភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់គ្នា បណ្ដាលឲ្យដំឡូង របស់ប្រជាពលរដ្ឋរលួយមើមជាបន្តបន្ទាប់។ ប្រជាកសិករកាន់តែជួបការលំបាកបន្ថែមទៀត ដោយសារតែមិនអាចរកប្រាក់សង បំណុលគ្រឹះស្ថានហិរញ្ញវត្ថុបាន ហើយមានពលរដ្ឋខ្លះនាំគ្នាចំណាកស្រុកជាហូរហែ។ ប្រជាកសិករនៅស្រុកមេមត់ ខេត្តត្បូង ឃ្មុំកាន់តែអស់សង្ឃឹមដោយបញ្ហាកសិផលរបស់ពួកគាត់កំពុងប្រឈមបញ្ហាមួយថ្មី ... Read More »

ជនជាតិញ៉ូវសេឡែនម្នាក់ប្រើប្រាស់គ្រឿងញៀន​ ក្នុងសណ្ឋាគារអង្គរអន្តរជាតិបណ្ដាលឲ្យស្លាប់

ភ្នំពេញ៖ សណ្ឋាគារយីហោអង្គរអន្តរជាតិ បើកដៃឲ្យភ្ញៀវបរទេសប្រើប្រាស់គ្រឿងញៀនរហូតដល់គាំងបេះដូងស្លាប់ នៅក្នុងបន្ទប់សណ្ឋាគារកាលពីវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចសណ្ឋាគារយីហោអង្គរអន្តរជាតិ ទីតាំងផ្ទះលេខ៥០អឺ០ ជាន់ទី៣ បន្ទប់លេខ៣១៩ ផ្លូវលេខ១៤៨ ភូមិទី៧ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ... Read More »

បង្រ្កាបមេឈ្មួញជួញដូរគ្រឿងញៀនស្រុកស្រែ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់រួមទាំងវត្ថុតាង

ខេត្តពោធិ៍សាត់៖ លោក វេរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងទទួលផែនយុត្តិធម៌នៃអធិការដ្ឋានគរបាលស្រុកក្រគរ ចុះសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយសនិងឈើតុំ បង្រ្កាបមេឈ្មួញជួញដូរស្រុកស្រែដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនបានចំនួន ២នាក់ក្នុងចំណោមបក្ខពួកចំនួន ៤នាក់រួមទាំងវត្ថុតាងផងដែរ ។ ប្រតិបត្តិការនេះអនុវត្តន៍ឡើងពេញមួយព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅភូមិត្រពាំងស្នួល ... Read More »

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញដល់ទីក្រុងហាណូយ ប្រទេសវៀតណាមនៅម៉ោង១០ព្រឹក

ហាណូយ៖ នៅម៉ោង ១០ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញដល់ទីក្រុងហាណូយ ប្រទេសវៀតណាមប្រកបដោយសុវត្ថិភាពហើយ ដើម្បីត្រៀមចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក (WEF) ស្តីពីតំបន់មេគង្គ ... Read More »

នគរបាលអន្តោប្រវេសន៍បន្តចុះឆែកឆេរឃាត់ខ្លួនជនជាតិរៀតណាមនៅក្បែរមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់​២២នាក់

ភ្នំពេញ៖ ជនជាតិវៀតណាម២២នាក់ ត្រូវកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះប្រតិបត្តិការបន្តចាប់ខ្លួនជនជាតិវៀតណាមតាមផ្ទះ ដែលបានលួចរស់នៅប្រទេសកម្ពុជាដោយខុសច្បាប់ តាំងពីព្រឹកព្រលឹមនៅក្រោយផ្សារ ម៉ុងឌីយ៉ាល ស្ថិតក្នុងភូមិ៨ សង្កាត់ផ្សារដើម.គ ខណ្ឌទួលគោក កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ... Read More »

សមត្ថកិច្ចបានអប់រំណែនាំបុរសម្នាក់កុំឱ្យដើរនិយាយបំផុសបំផុលបំប៉ោងព័ត៌មានថា មានអង្ករផ្លាស្ទីក

ខេត្តបាត់ដំបង៖ សមត្ថកិច្ចខេត្តបាត់ដំបង បានអប់រំបុរសម្នាក់ដែលជាសមាជិកគណបក្សសង្រ្គោះជាតិ និងជាអ្នកសង្កេតការណ៍ចុះឈ្មោះឆ្នោត ឈ្មោះ ឌុច សាវុធ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិ អង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោយពីបុរសរូបនោះបានដើរនិយាយផ្សព្វផ្សាយបំប៉ោងព័ត៌មានថាមានអង្ករផ្លាស្ទីកនាំចូលពីប្រទេសវៀតណាម ... Read More »

អភិបាលរងខេត្តដឹងនាំកម្លាំងចុះបង្រ្កាបការរុករានឈូកឆាយដីព្រៃខុសច្បាប់

ខេត្តពោធិ៍សាត់៖ លោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ ដឹងនាំកម្លាំងចម្រុះ ចុះទប់ស្កាត់ និងបង្រ្កាបការរុករាន, ឈូកឆាយ, ហ៊ុមព័ទ្ធដីព្រៃយកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ ក្នុងនោះកម្លាំងបានរុះរើលំនៅឋាន និងតម្រូវឲ្យប្រជាពលរដ្ឋរុះរើដោយខ្លួនឯងផងដែរ ។ ប្រតិបត្តិការណ៍នេះចាប់ផ្ដើមអនុវត្តន៍ឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៤ ... Read More »

សមត្ថកិច្ចចម្រុះបង្រ្កាបបទល្មើសនេសាទយ៉ាំងកាវក្នុងស្រុកកោះសូទិន និងឃាត់ខ្លួនមនុស្ស៤នាក់

ខេត្តកំពង់ចាម: បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋឲ្យដឹងថា មានករណីអូសយ៉ាំងកាវនៅចំណុចព្រែកកោះថ្មី ស្ថិតក្នុងភូមិទី១ ឃុំកោះសូទិន នៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ កម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយកងរាជអាវុធហត្ថស្រុក និង កម្លាំងសឹករងស្រុកកោះសូទិន បានចេញប្រតិបត្តការបង្រ្កាបភ្លាមៗ ។ ... Read More »

គ្រួសារកងទ័ព និងប្រជាពលរដ្ឋជាង១០០០គ្រួសារ ទទួលបានការពិនិត្យពិគ្រោះ និងព្យាបាលជំងឺពីក្រុមវេជ្ជសាស្ត្រសម្តេចតេជោដោយមិនគិតថ្លៃ

ខេត្តព្រះវិហារ៖ គ្រួសារកងទ័ព និងប្រជាពលរដ្ឋជាង១០០០គ្រួសារ ទទួលបានការពិនិត្យពិគ្រោះ និងព្យាបាលជំងឺពីក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ដោយឥតគិតថ្លៃនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបរិវេណកងពលតូចអន្តរាគមន៍លេខ៨ ចំណុះឲ្យកងពលធំលេខ៣ ភូមិមរតកសម្តេចតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ មុនពិធីពិនិត្យ ... Read More »

ផឹកចំស្រារករឿងអ្នកដទៃ និងវាយកាមរ៉ាសុវត្ថិភាព ត្រូវនគរបាលបង្ក្រាប

ភ្នំពេញ៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនបន្ទាប់ពីរួបគេបានផឹកស្រាស្រវឹងហើយរករឿងអ្នកជិតខាងនិងវាយកម្ទេចកាមរ៉ាសុវត្ថិភាពគេទៀត កាលពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី២៤ ខែតុលាឆ្នាំ២០១៦ នៅភូមិព្រៃព្រឹងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខណះកម្លាំងនគរបាលទៅហៅមកសួនាំបែជាប្រើអំពើរហឹង្សារវាយសមត្ថកិច្ចទៀត។ បុរសដែលបង្កហិង្សានោះឈ្មោះ ចិនរ៉ា ភេទប្រុសអាយុ២៩ឆ្នាំ ស្នាក់នៅភូមិពហរៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ... Read More »

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់មនុស្ស២នាក់កំពុងសម្ងំជក់គ្រឿងញៀន

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ឃាត់ខ្លួនជនសង្ស័យ២នាក់ រកឃើញថ្នាំញៀន៣កញ្ចប់តូច ឧបករណ៍សម្រាប់ជក់ និងសម្ភារៈមួយចំនួនទៀត កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅ ភូមិថ្មគោល សង្កាត់ចោមចៅ ... Read More »

នារីម្នាក់បើករថយន្តទំនើបក្នុងល្បឿនលឿនបុករះរនាំងដែកបាក់អស់១៥ផ្ទាំង និងរ៉ឺម៉កកង់បី ២គ្រឿងខ្ទេច

ភ្នំពេញ ៖ រនាំងដែកពុះចែកទ្រូងផ្លូវ១៥ផ្ទាំងបានបាក់រាយប៉ាយពេញផ្លូវ ដោយសារតែនារីម្នាក់បើករថយន្តឡិចស៊ីស ជីអេស ៣០០ ក្នុងល្បឿនយ៉ានលឿនបុករះពេញទំហឹង និងជ្រុលទៅបុករុឺម៉កម៉ូតូកង់បី២គ្រឿងទៀតខ្ទេច ហើយគៀបដើមឈើទៅមុខលែងរួច សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់នណាម្នាក់នោះទេ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០នឹង៤៥នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ... Read More »

ស្លាប់២ របួសធ្ងន់៣នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកគ្នានៅស្រុកកំពង់ស្វាយ

ខេត្តកំពង់ធំ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ បានកើតឡើងកាលពីម៉ោង១៨និង២០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រ លេខ១៨៩-១៩០ ក្នុងភូមិបល្ល័ង្គ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ... Read More »

ប្រធាន NOCC អំពាវនាវឲ្យពលរដ្ឋខែ្មរចូលទស្សនាការប្រកួតកីឡាជាតិលើកទី១ឲ្យបានច្រើនកុះករនៅពហុកីឡដ្ឋានជាតិ

ភ្នំពេញ៖ ដើម្បីឲ្យដំណើរការនៃប្រព្រឹត្ត ទៅចំពោះការរៀបចំព្រឹត្តិការណ៍ “កីឡា ជាតិលើកទី១” ឲ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់នោះក្រសូងអប់រំយុវជន និង កីឡាក៏ដូចជាក្រសួងវប្បធម៌និងវិចិត្រ សិល្បៈក្រួសួងការពារជាតិ និងគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជាត្រូវរួមសហការគ្នា ធ្វើយ៉ាងណាតម្រូងទិសព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ។ លោក ... Read More »

ទីបំផុតកីឡាករ ឈុន ​បញ្ញា និងកីឡាករ លីន វិបុល ជាគូប្រជែងយកពានរង្វាន់ជើងឯក TIFFY SUPER FIGHT

ភ្នំពេញ ៖ ប្រើរយៈពេលប្រកួតជម្រុះ ជាង៣ខែក្នុងចំណោមកីឡាករ៣២នាក់ មកពីស្ទើរគ្រប់រាជធានី-ខេត្តទាំង២៥ទីបំផុតវត្តមានកីឡាករដែលត្រូវប្រកួតដណ្តើមពានរង្វាន់ជើងឯក TIFFY SUPER FIGHT ទម្ងន់៥៤គីឡូក្រាមនេះ គឺកីឡាករ ឈុន បញ្ញា មកពីក្លិបរហាប់ស្វាយប៉ាកនិងកីឡាករ លីន វិបុល ... Read More »

ការដ្ឋានរ៉ែមាសជនជាតិវៀតណាមនិងចិននៅឃុំចុងផ្លាស់កំពុងបង្កភាពអនាធិបតេយ្យនិងបំពានច្បាប់ក្រសួងរ៉ែនិងថាមពល

ខេត្តមណ្ឌលគិរី ៖ ការធ្វើអាជីវកម្មរ៉ែមាសដែលមានម្ចាស់ការដ្ឋានភាគច្រើនជាជនជាតិវៀតណាម និងចិននោះកំពុងធ្វើសកម្ម ភាពយ៉ាងគគ្រឹកគគ្រេង និងអនាធិបតេយ្យបំពានច្បាប់ក្នុងសហគមន៍មួយនៅចំណុចពូទុងអូរក្ល ក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ អាជីវកម្មរ៉ែមាសដែលប្រើប្រាស់ឧបករណ៍បច្ចេកវិជ្ជាទំនើបៗនេះ ត្រូវបានប្រជាពលរដ្ឋក្នុងសហគមន៍អះអាងថា ធ្វើផ្ទុយទាំងស្រុងពីច្បាប់អនុញ្ញាតរបស់ក្រសួង។ មន្រ្តីមូលដ្ឋានបានឲ្យដឹងថា ការជីក ... Read More »

នគរបាលខេត្តកំពតចាប់បានក្រុមចោរប្លន់៦នាក់

ខេត្តកំពត ៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពតដឹកនាំដោយលោកវរសេនីយ៍ត្រី លក ញ៉ាវ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងសម្ថកិច្ចក្រុងកំពត ដឹកនាំ ដោយលោកវរសេនីយ៍ទោ ងឹម វ៉េត អធិការ ក្រុងបើកប្រតិបត្តិការព័ទ្ធស្ទាក់ចាប់បានក្រុមចោរនៅត្រង់ចំណុច ជិតអូតែលបូកគោ សង្កាត់អណ្តូងខ្មែរ ... Read More »

ខ្ញុងបញ្ជាក់រឿងបងស្រីធម៌នៅអូស្ត្រាលីដកហូតទ្រព្យសម្បត្តិ

ភ្នំពេញ៖ តារាសម្តែងនិងកំប្លែងស្រី ល្បីឈ្មោះនាងស្រេង សុកាន់ដា ហៅនាង ខ្ញុង ដែលទទួលបានការសរសើរទាំងការ សម្តែងនិងភព្វវាសនាខ្ពស់ព្រោះមានបងស្រីធម៌នៅប្រទេសអូស្ត្រាលីប្រគល់ផ្ទះមួយល្វែងជាកម្មសិទ្ធិ។ ទោះជាយ៉ាងណាដំណឹងចុងក្រោយដែលគេទទួលបានបានទម្លាយថានាងត្រូវបានបងស្រីធម៌នៅឯនាយសមុទ្រដកហូតយកទ្រព្យនោះវិញ។ ប្រភពពីអ្នកក្នុងចង្កោមសិល្បៈបាន បញ្ជាក់ថា ប៉ុន្មានខែចុងក្រោយនេះតារា កំប្លែងស្រីនាងខ្ញុងកាន់តែប្រឹងប្រែងជាមួយនឹងការងារសិល្បៈទ្វេឡើងដើម្បីខិតខំរកប្រាក់សង់ផ្ទះផ្ទាល់ខ្លួនត្បិតបងស្រីធម៌នៅប្រទេសអូស្ត្រាលីដកហូតយកផ្ទះសម្បែងវិញ។ ប្រភពបន្តដែរថា ដោយសារទំនាក់ពាក្យសម្តីខ្លះៗជាមួយបងស្រីធម៌នោះទើបបញ្ហាខាងលើត្រូវបានផ្ទុះឡើង ... Read More »

ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៥នាក់ពាក់ព័ន្ធវាយខ្មែរម្នាក់ឲ្យរបួសនៅកន្លែងផឹកស៊ី

ខេត្តព្រះសីហនុ ៖ ជនជាតិឥណ្ឌូនេស៊ី៥នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួនតាមបណ្តឹងជនរងគ្រោះ ម្នាក់ឈ្មោះវែង លីង៉ូវ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល មានទីលំនៅ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្ត ព្រះសីហនុពាក់ព័ន្ធប្រេីអំពេីហិង្សាវាយមកលើខ្លួនឲ្យ រងរបួសដាច់កែងដៃខាងឆ្វេង១កន្លែង ... Read More »

លេចធ្លាយរូបយឹម ណារ៉ា សុំ ហេង កែវនីតារៀបការ

ភ្នំពេញ៖ ពិធីករស្រស់សង្ហា និងស្រស់ សោភា លោក យឹម ណារ៉ា និងកញ្ញា ហេង ផាន់ណា ហៅហេង កែវនីតា ទើបនឹងស្ងប់ស្ងាត់រឿងស្នេហាក្រៅឆាកមិនបានប៉ុន្មានផងស្រាប់តែពេលនេះផ្ទុះចេញជាថ្មីម្តងទៀត។ អ្នកទាំង២ត្រូវបានគេទម្លាយថា បាននិងកំពុងបន្តទំនាក់ទំនងស្នេហាយ៉ាងអាថ៌កំបាំងពីទស្សនិកជន ... Read More »

រោងម៉ាស៊ីនកិនស្រូវបង្ហុយលំអងស្រូវលើលំនៅឋានពលរដ្ឋ

ខេត្តបាត់ដំបង ៖ ក្រុមហ៊ុនម៉ាស៊ីនកិនស្រូវសម្ងួតស្រូវ ឈន ឌីន ដែលមានទីតាំង នៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុង បាត់ដំបងបានទទួលរងការរិះគន់ពីប្រជា ពលរដ្ឋ ថាបានបង្ហុយលំអងស្រូវមកលើ លំនៅឋានពួកគាត់និងបង្កសំឡេងរំខាន ដល់ការរស់នៅ ។ ... Read More »

បើកមហោស្រពភាពយន្តកូរ៉េលើកទី១០នៅកម្ពុជា

ភ្នំពេញ៖ យ៉ាងហោចណាស់មានខ្សែភាពយន្តខ្នាតធំរបស់សាធារណរដ្ឋកូរ៉េចំនួន ៤រឿងត្រូវបានចាក់បញ្ចាំងក្នុងឱកាស មហោស្រពភាពយន្តកូរ៉េលើកទី១០នៅ កម្ពុជា។ ការប្រកាសបើកមហោស្រពនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទីថ្ងៃទី២១ខែតុលា ឆ្នាំ២០១៦នេះនៅក្នុងបរិវេណសាលមហោស្រពចតុមុខ ក្រោមវត្តមានមន្ត្រីស្ថានទូតនានាប្រចាំនៅកម្ពុជា សិល្បករ ផលិតករ និងមហាជនជាច្រើនកុះករ។ ស្នាដៃចំនួន៤រឿងដែលជាស្នាដៃរបស់អ្នកដឹកនាំរឿងដ៏ឆ្នើមរបស់កូរ៉េត្រូវបានធ្វើការចាក់បញ្ចាំងចាប់ពីថ្ងៃទី២ដល់ថ្ងៃទី២៣ខែធ្នូនេះនៅរោងភាពយន្តMajor Cineplex នៃផ្សារទំនើបAeon Mall ... Read More »

យុវជន៣នាក់នាំនារីរត់តុផ្ទុកមេរោគអេដស៍ទៅរំលោភក្នុងចម្ការពេញមួយយប់

ភ្នំពេញ ៖ កាលពីវេលាម៉ោង២រំលង អធ្រាត្រឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៦ នៅភូមិរបោះអង្កាញ់ សង្កាត់ ព្រែកឯង ខណ្ឌមានជ័យ រាជធានីភ្នំពេញ មាននារីម្នាក់ដែលលេចឮថា នាងមានផ្ទុកមេរោគអេដស៍ប្រចាំកាយយូរខែទៀតផងស្រាប់តែក្រុមក្មេងស្ទាវ៣នាក់នេះចាប់ រំលោភបូកលើនាងនៅក្នុងចម្ការដាំជីមួយយប់រហូតដល់ភ្លឺ ... Read More »

ទម្រាំតែដឹងថា ចាប់ច្រឡំ បុរសម្នាក់គេចោមវាយទក់សាច់

ភ្នំពេញ៖ បុរសម្នាក់បានឲ្យម៉ូតូទៅមិត្តភក្ដិទៀតខ្ចីជិះ ដោយប្រាប់ថា ជិះទៅទិញទឹកសុទ្ធ ហើយ ក៏មានមិត្តភក្ដិ ម្នាក់ទៀត បានសុំជិះដោយសារទៅកន្លែង លក់ទឹកសុទ្ធនោះដែរ លុះពេលទៅដល់អ្មកសុំជិះដោយសារ បានចុះនៅទីនោះ ចំណែកឯអ្នកខ្ចីម៉ូតូគេជិះនោះ ក៏បានជិះម៉ូតូនោះទៅបាត់ស្រមោល មិនបានត្រឡប់យក ម៉ូតូទៅប្រគល់ឲ្យម្ចាស់ដើមវិញឡើយ ... Read More »

មន្ត្រីនគរបាល៣រូបរងការចោទប្រកាន់ថាវាយជនសង្ស័យស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ១យប់

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់បានស្លាប់បន្ទាប់ពីមន្ត្រីនគរបាលបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ១យប់ ហើយគ្រួសារជនរងគ្រោះចោទប្រកាន់ថា ដោយសារ នគរបាលព្រួតគ្នាវាយនិងបានសំណូមពរឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ ។ ជនសង្ស័យដែលស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនោះឈ្មោះ ចំរើន សីហា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំ នៅភូមិតានង់ ឃុំក្រាំងអំពិល ... Read More »

ខេត្តរតនគិរី ៖ ស្ត្រីម្នាក់ទៀតហើយសម្រាលកូនភ្លោះនៅកណ្តាលព្រៃដោយសុវត្ថិភាពទាំងម្តាយនិងកូន

ខេត្តរតនគិរី៖ ស្ត្រីម្នាក់បានឈឺពោះ សម្រាលនៅកណ្តាលព្រៃខណៈធ្វើដំណើរ តាមគោយន្តមកកាន់មន្ទីរពេទ្យតែត្រូវបានឆ្មបនៅមណ្ឌលសុខភាពលំផាត់ជួយសម្រាលនិងកាត់ផ្ចិតដោយសុវត្ថិភាព។ ករណីស្ត្រីសម្រាលកូនភ្លោះ២នាក់នៅកណ្តាលព្រៃមុនពេលមកដល់មន្ទីរពេទ្យនេះបានកើតឡើងកាលពីថ្ងៃទី២២ ខែ តុលា ឆ្នាំ២០១៦ នៅចំណុចភូមិជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។ លោក រិទ្ធ ប៊ុន្នី ប្រធានមណ្ឌល់សុខភាពលំផាត់បានប្រាប់អ្នកយកព័ត៌មាននគរវត្តឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៤ ... Read More »

ព័ទ្ធចាប់មេតុងទីនឲ្យសមត្ថកិច្ចក្រោយវេចលុយជិត១០ម៉ឺនដុល្លាររត់

ខេត្តប៉ៃលិន ៖ បុរសម្នាក់ត្រូវគេស្គាល់ ថា ជាប្តីស្ត្រីជាមេតុងទីនដែលបាននាំគ្នាវេចលុយកូនតុងទីននៅផ្សារប៉ាងរលឹម ជិត១០ម៉ឺនដុល្លាររត់គេចខ្លួនអស់រយៈពេលជិត១ខែ ។ លុះយកលុយមកទិញ ត្រាក់ទ័រនៅក្នុង ខេត្តប៉ៃលិន ខណៈកំពុងបើកបរនៅលើផ្លូវជាតិក៏ត្រូវប្រជាពលរដ្ឋឃើញស្គាល់ប្តឹង សមត្ថកិច្ចកងរាជអាវុធហត្ថស្រុករតន មណ្ឌលចាប់ឃាត់ខ្លួនតែម្តង ។ ក្រោយមក ... Read More »

បាត់កូនស្រី១យប់១ថ្ងៃ ម្តាយទឹកភ្នែករត់ទៅប្តឹងប៉ូលិសសុំជួយអន្តរាគមន៍

ភ្នំពេញ ៖ ស្រ្តីម្នាក់រត់ទៅប្តឹងនគរបាលទាំងទឹកភ្នែក ហូររហាម បន្ទាប់ពីបាត់កូនស្រី១យប់១ថ្ងៃ គ្មានដំណឹង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ រហូតមកដល់ល្ងាចថ្ងៃទី២៤  ខែតុលា មិនដឹងទៅរកទីណា មានតែម្តាយរត់ទៅសុំការអន្តរាគមន៍ពីនគរបាលចោមចៅ ។ ... Read More »

នគរបាលខេត្តបន្ទាយមានជ័យ សហការនគរបាលខេត្តព្រះវិហារ បន្តឃាត់ខ្លួនមេក្លោងគ្រឿងញៀនជនជាតិថៃម្នាក់ទៀត មានប្រពន្ធខ្មែរ នៅស្រុកម៉ាឡៃ

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យមេខ្លោងគ្រឿងញៀនជាជនជាតិថៃម្នាក់ យកប្រពន្ធខ្មែរ នៅស្រុកម៉ាឡៃ ជាបក្ខពួក ជនសង្ស័យគ្រឿងញៀន ដែលនគរបាលខេត្តព្រះវិហារបង្រ្កាបបានថ្នាំញៀនជាង១០ម៉ឺនគ្រាប់ កាលពីកន្លងទៅថ្មីៗនេះ ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ សហការ នឹងនគរបាលខេត្តព្រះវិហារ បង្រ្កាបចាប់ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ... Read More »