ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ និងថ្នាំញៀន២កញ្ចប់តូច

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀនចំនួន២កញ្ចប់តូចត្រូវបាននគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួន ខណៈឆែកឆេររកឃើញលាក់ទុកគ្រឿងញៀននៅជាប់ខ្លួន កាលពីវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្បែរស្ពានអាកាស៧មករា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សមត្ថកិច្ចប្រាប់ឲ្យដឹងថា ... Read More »

អគ្គនាយកដ្ឋានកាំកុងត្រូល បើកពិធីសម្ពោធឲ្យប្រើប្រាស់មន្ទីរពិសោធន៍ចល័ត(Mobile Lab)

ភ្នំពេញៈ កាលពីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០១៦ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដាក់ឲ្យប្រើប្រាស់ មន្ទីរពិសោធន៍ចល័តដែលបំពាក់លើរថយន្តតម្លៃជិត១២ម៉ឺនដុល្លារអាមេរិកសម្រាប់វិភាគរកសារធាតុគីមីនៅក្នុងផលិតផលម្ហូបអាហារឬផ្លែឈើ នៅក្រសួងពាណិជ្ជកម្ម។ លោក ប៉ាន សូរស័ក្តិបានមានប្រសាសន៍ថា «ការដាក់ឲ្យដំណើរការមន្ទីរពិសោធន៍ចល័តថ្ងៃនេះគឺជាភស្តុតាងដែលបង្ហាញអំពីការគិតគូរយកចិត្តទុកដាក់របស់ក្រសួងចំពោះសុខមាលភាពប្រជាពលរដ្ឋបន្ថែមពីលើការប្រឹងប្រែងចរចារដើម្បីបើកទីផ្សារថ្មីៗជូនបងប្អូនអាជីវករនិងពាណិជ្ជករ»។ ... Read More »

បង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងនៅសង្កាត់ភ្នំពេញថ្មីឃាត់ខ្លួន៣នាក់

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងនៅសង្កាត់ភ្នំពេញថ្មីឃាត់ខ្លួនមនុស្ស៣នាក់ ក្នុងនោះមានអ្នកលេង២នាក់ អ្នកមើលការខុសត្រូវម្នាក់ និងចាប់យកទូហ្គេមប៉ាញ់ត្រីចំនួន២ទូ ។ ការចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង ២១ និង៣០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវ៥៩៨ ... Read More »

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មិនចូលបំភ្លឺតុលាការ តាមបណ្តឹងលោក ម៉ម សូណង់ដូ នោះទេ

ភ្នំពេញ:ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា មិនចូលបង្ហាញខ្លួនតាមដីកាកោះរបស់តុលាការនោះទេ ពាក់ព័ន្ធបណ្ដឹងរបស់លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ។ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ... Read More »

ខ្ញុំជាយុវជនគំរូកម្ពុជា លើកទី ១០ ចាប់ទទួលចុះឈ្មោះនៅថ្ងៃនេះ

ភ្នំពេញ៖ ខ្ញុំជាយុវជនគំរូកម្ពុជា លើកទី ១០ ចាប់ទទួលចុះឈ្មោះនៅថ្ងៃនេះ! ថ្ងៃនេះ បេក្ខជន បេក្ខនារី អាចចូលរួមដាក់ពាក្យប្រកួតប្រជែងក្នុងកម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា” លើកទី ១០ – I Am ... Read More »

គណៈប្រតិភូកម្ពុជាដឹកនាំដោយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានកំពុងមានវត្ដមាននៅក្នុងសន្និសីទបណ្តាភាគីលើកទី២២ ទីក្រុងម៉ារ៉ាកេស ប្រទេសម៉ារុក

ប្រទេសម៉ារ៉ុក៖ គណៈប្រតិភូកម្ពុជា ដែលមានសមាសភាពជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដឹកនាំដោយ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព កំពុងមានវត្ដមាននៅក្នុងសន្និសីទបណ្តាភាគីលើកទី២២ (CoP22) នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ... Read More »

ប្រទះឃើញរថយន្តមួយគ្រឿងដែលគេប្លុងចោលតាមផ្លូវខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រទះឃើញរថយន្តមួយគ្រឿង នៅតាមដងផ្លូវអស់រយៈពេលចំនួន២ថ្ងៃ ទើបរាយការណ៍ទៅ សមត្ថកិច្ច អូសយកទៅរក្សាទុកនៅប៉ុស្តិ៍ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនសុខ ... Read More »

របាយការណ៍បង្ហាញថា មានសិស្ស និស្សិតកម្ពុជាកាន់តែច្រើនឡើងកំពុងសិក្សានៅក្នុងសហរដ្ឋអាមេរិក

ភ្នំពេញ៖ បើយោងតាមរបាយការណ៍មួយដែលមានឈ្មោះថា របាយការណ៍ទ្វារបើកចំហ ឆ្នាំ ២០១៦ ស្តីពីការផ្លាស់ប្តូរផ្នែកសិក្សាអប់រំអន្តរជាតិ ដែលបានចេញនៅសប្តាហ៍នេះ រកឃើញថា ចំនួននិស្សិតអន្តរជាតិដែលកំពុងសិក្សានៅតាមមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ក្នុងសហរដ្ឋអាមេរិក មានចំនួនលើកសពី ១ លាននាក់ជាលើកដំបូង នៅក្នុងឆ្នាំសិក្សា ... Read More »

អាវុធហត្ថខណ្ឌពោធិ៍សែនជ័យបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន និងទទួលផលចោរកម្មឃាត់ជនសង្ស័យម្នាក់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនជាប់ពាក់ព័ន្ធពីបទជូញដូគ្រឿងញៀន និងទទួលផលចោរកម្មដកហូតថ្នាំញៀន និងសម្ភារមួយចំនួន ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិទ្រា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ ដោយមានការរាយការណ៍សម្ងាត់ពីបងប្អូនប្រជាពលរដ្ឋ ... Read More »

សិស្សានុសិស្សនៅសាលាបឋមសិក្សាត្រាំប៉ោង ឃុំព្រះប្រឡាយ១០៨នាក់បរិភោគបង្អែមចេកខ្ទិះមានអាការពុល

ខេត្តឧត្តរមានជ័យ៖ សិស្សានុសិស្សនៅសាលាបឋមសិក្សាត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ កំពុងកើនឡើងរហូត១០៨នាក់ហើយ ក្នុងចំណោមសិស្សសរុប១៩០នាក់ដែលបានបរិភោគបង្អែមចេកខ្ទិះ មានអាការពុល កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ សាលាបឋមសិក្សាត្រាំប៉ោង គឺជាសាលាជំនួយរបស់អង្គការយ៉េស៊ូ ព្រមទាំងជួយជាអាហារូបកណ៍ប្រចាំថ្ងៃដល់សិស្សទៀតផង ហើយចំពោះការពុលនេះ ... Read More »

លោកស្រី ម៉ែន សំអន នៅតែបន្ដគាំទ្រចំណងមិត្តភាព រវាងកម្ពុជា នឹងចិនលើវិស័យអង្គការមហាជន

ភ្នំពេញ ៖ លោកស្រីឧបនាយក រដ្ឋមន្ត្រី ម៉ែន សំអន សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈ ចលនា មហាជន គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតិឲ្យគណៈប្រតិភូនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក ... Read More »

អាជ្ញាធររាជធានីដោះលែងជនរងគ្រោះកបន្សាបថ្នាំញៀនចំនួន២៣៥នាក់ នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ឲ្យត្រឡប់ទៅផ្ទះវិញ

ភ្នំពេញ៖ មន្ត្រីសមត្ថកិច្ចចម្រុះរបស់អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចដោះលែងក្រុមជនរងគ្រោះ ដោយសារគ្រឿងញៀន២៣៥នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួនកន្លងមកយកមកអប់រំ និង បន្សាប សារធាតុថ្នាំញៀន ផ្ទុកក្នុងខ្លួននៅក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ ទីតាំងនៅភូមិសំរោ ង កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ សមាសភាពមន្ត្រីដែលចូលរួមក្នុងពិធី ... Read More »

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំកិច្ចប្រជុំការងារដើម្បីពិនិត្យ និងវាយតម្លៃលើសារពើភ័ណ្ឌប្រព័ន្ធធារាសាស្ត្រ

ភ្នំពេញ៖ ព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំការងារដើម្បីពិនិត្យ និងវាយតម្លៃលើសារពើភ័ណ្ឌប្រព័ន្ធធារាសាស្ត្រ (Cambodia Information ... Read More »

អ្នកស្រី ទេព វន្នី បរាជ័យក្នុងការសុំនៅក្រៅឃុំបណ្តោះអាសន្ន

ភ្នំពេញ: អ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ បរាជ័យក្នុងការសុំនៅក្រៅឃុំបណ្តោះអាសន្ន បន្ទាប់ពីលោក ងួន រតនា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរសាលាឧទ្ធរណ៍ សម្រេចបដិសេធសំណើនេះ កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ។ អ្នកស្រី ... Read More »

ឡិចស៊ីសពាក់ស្លាកលេខខេមរភូមិន្ទបុកម៉ូតូរបួសធ្ងន់ម្នាក់រួចគេចខ្លួនបាត់

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានរងរបួសធ្ងន់ដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីរថយឡិចស៊ីសមួយគ្រឿងដែលពាក់ស្លាកលេខខេមរភូមិន្ទបានបុកពេញមួយទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិកណ្តាល ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ... Read More »

បង្ក្រាបសង្វៀនជល់មាន់ ចាប់យកម៉ូតូ៤គ្រឿង មាន់៤ក្បាល រីឯអ្នកលេងរត់អស់

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ បង្ក្រាបចាប់សង្វៀនប្រជល់មាន់ មួយកន្លែងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលស្ថិតនៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដកហូតម៉ូតូចំនួន៤គ្រឿង មាន់ជល់៤ក្បាល មេអាប៉ោង១គ្រាប់ អ្នកលេងរត់គេចបាត់អស់ ... Read More »

ប្លន់នៅកំពតទៀតហើយ! បាញ់៣គ្រាប់ បុរសម្នាក់រងរបួស

ខេត្តកំពត: ក្រុមខ្មាន់កាំភ្លើងមានគ្នា៤នាក់បានធ្វើសកម្មភាពបាញ់ប្លន់អ្នកទិញស្រូវ បណ្តាលឲ្យបុរសម្នាក់រងរបួស ហើយក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនដោយសុវត្ថិភាព ។ នេះជាករណីប្លន់ដែលកើតមានឡើងថ្មីបំផុតក្នុងទឹកដីខេត្តកំពត បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈខ្លីប៉ុណ្ណោះ ។ ប្រភពព័ត៌មានបានរាយការណ៍ថា ករណីប្លន់ប្រដាប់អាវុធនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិធ្នង់ ឃុំបន្ទាយមាសខាងកើត ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនីនៅសាលចតុមុខ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាលជាមួយ អាចារ្យ អាចារិនីទូទាំងប្រទេស នៅសាលចតុមុខ រាជធានីភ្នំពេញ។ នេះគឺជាជួបជុំប្រចាំឆ្នាំរបស់អាចារ្យ និងអាចារិនីទូទាំងប្រទេសដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងអំពីក្បួនច្បាប់ក្រឹតក្រមអាចារ្យជាគោលដែលមានការឯកភាពរួម ... Read More »

បុរសជនជាតិវៀតណាមម្នាក់លង់ទឹកស្លាប់ នៅស្រុកអណ្តងមាស

ខេត្តរតនគិរី៖ សាកសពបុរសជនជាតិវៀតណាម លង់ទឹកស្លាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកទន្លេសេសាន ។ ហេតុការណ៍នេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦វេលាម៉ោង៥និង១៥នាទីល្ងាច នៅជិតកោះសាំងចំងាយ៣០០ម៉ែត្រ ស្ថិតនៅភូមិភិៈ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ ក្រោយពីប្រជាពលរដ្ឋប្រទះឃើញសាកសពបានរាយការណ៍ជួនសមត្ថកិច្ចនគរបាលមូលដ្ឋានដើម្បីត្រួតពិនិត្យសាកសពទើបដឹងថា ... Read More »

ចេញពីធ្វើការដើរត្រឡប់មកផ្ទះត្រូវរថយន្តកៀររបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បានដួលសន្លប់រងរបួសធ្ងន់ ដោយសារតែរថយន្តបើកកៀរពីក្រោយ ខណៈពេលចេញពីធ្វើការដើរតាមផ្លូវត្រឡប់ទៅផ្ទះវិញ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវព្រះសូរាម្រិត មុខមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ តាមសំដីរបស់មិត្តភក្តិជនរងគ្រោះ ... Read More »

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៦

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម៖ Read More »

បង្រ្កាបបទល្មើសនេសាទដាក់ដាយចាប់ត្រីនៅក្នុងដែនសហគមន៍នេសាទ

ខេត្តពោធិ៍សាត់ ៖ មន្រ្តីសហគមន៍ នេសាទស្រីចឹកនិងកម្លាំងអង្គការសហការការពារសម្បត្តិធនធានធម្មជាតិបានសហការគ្នាបង្រ្កាបបទល្មើសនេសាទ(ដាយ)ខុសច្បាប់ស្តីពីជលផលក្នុងដែនសមត្ថកិច្ច របស់ខ្លួន ។ ប្រតិបត្តិការនេះចាប់ផ្តើមអនុវត្តន៍ឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុច ព្រែកប្រយាប ស្ថិតក្នុងភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ... Read More »

អគ្គិភ័យឆេះផ្ទះមួយខ្នងសល់តែគ្រោងឆ្អឹងខូចខាតទ្រព្យសម្បត្តិជាង២ម៉ឺនដុល្លារនៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង ៖ មានអគ្គិភ័យឆាបឆេះផ្ទះអស់មួយខ្នងសល់តែគ្រោងឆ្អឹង រីឯទ្រព្យសម្បត្តិឆេះអស់ក្លាយជាផេះគិតជាប្រាក់ជាង២ម៉ឺនដុល្លារ មូលហេតុឆ្លងចរន្ត អគ្គិសនី ។ ករណីភ្លើងអគ្គីឆាបឆេះផ្ទះនេះបានកើតឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលា ម៉ោង ៣រសៀល នៅភូមិតាប៉ ឃុំតាសួស ... Read More »

តម្លៃដំឡូងមីខេត្តឧត្តរមានជ័យចុះថោកពេលប្រជាកសិករប្រមូលផល

ខេត្តឧត្តរមានជ័យ ៖ ប្រជាកសិករនៅ ខេត្តឧត្តរមានជ័យចាប់ផ្ដើមប្រមូលផលស្រូវនិងដំឡូងមីជាបន្តបន្ទាប់ចាប់ពីពេលនេះតទៅ ។ បើទោះបីជាពួកគេបានទទួល ផលស្រូវ និងដំឡូងច្រើនគួរសមក៏ដោយ ក៏ក្រុមកសិករភាគច្រើនមិនសប្បាយចិត្តទេ ដោយសារតែផលស្រូវ និងដំឡូងមី ត្រូវពួកឈ្មួញដើរទិញចុះថ្លៃយ៉ាងគំហុក ។ កសិករជាច្រើននៅខេត្តឧត្តរមានជ័យ អំពាវនាវឲ្យអាជ្ញាធរខេត្តជ្រោមជ្រែងធ្វើ ... Read More »

ជនជាតិវៀតណាម១៤នាក់ត្រូវបានដាក់ក្រោមការត្រួតពិនិត្យពីបទថតចម្លងបង្កាន់ដៃត្រួតពិនិត្យជនបរទេសខុសច្បាប់

ភ្នំពេញ ៖ ជនជាតិវៀតណាម១៤នាក់ ក្នុងនោះស្រី៦នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដែលបានប្រើប្រាស់បង្កាន់ ដៃ ត្រួតពិនិត្យជនបរទេសអន្តោប្រវេសន៍ ថតចម្លងខុសច្បាប់ ។ ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ... Read More »

បញ្ជូនសំណុំរឿងហិង្សាលើកញ្ញា ពេជ្រ អាវីហ្សា ឲ្យសាលាដំបូងជាអ្នកសម្រេចសេចក្តីចុងក្រោយ

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៦ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគបាលខេត្តព្រះសីហនុបានផ្តល់ ដំណឹងតាមប្រព័ន្ធ WhatsApp មកថា គូជម្លោះដោយហិង្សារវាងលោក គៀង ហេង ... Read More »

ថៅកែស៊ុបឆ្នាំងដីជនជាតិចិនត្រូវចោរចូលប្លន់ដល់ក្នុងផ្ទះទាំងព្រឹក

ខេត្តព្រះសីហនុ៖ ស្រ្តីជនជាតិចិនជាថៅកែហាងស៊ុបឆ្នាំងដីម្នាក់បានរងរបួសធ្ងន់ ធ្ងរ ខណៈក្រោកពីដំណេកជួបចោរប្លន់ចេញ ពីបន្ទប់ទឹកវាយប្លន់យកកាបូបលុយរួច គេចខ្លួនបាត់។ ហេតុការណ៍ប្លន់នេះបានកើត ឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅផ្ទះស្ត្រីរង គ្រោះស្ថិតក្នុងក្រុមទី២៧ ភូមិ៣ សង្កាត់ ... Read More »

ប្រើថ្នាំញៀនលើសចំណុះគំរាមសម្លាប់ប្រពន្ធទៅដល់ប៉ុស្តិ៍នគរបាលថើបប្រពន្ធលួងចិត្តដើម្បីរួចខ្លួន

ភ្នំពេញ៖ កម្លាំងនគរបាលបានឃាត់ ខ្លួនបុរសម្នាក់ដែលប្រើប្រាស់ថ្នាំញៀនហួស ប្រមាណរហូតឈានដល់យកកូនកាំបិតមកភ្ជង់កគំរាមសម្លាប់ប្រពន្ធដោយសារតែការប្រចណ្ឌ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំមកប៉ុស្តិ៍នគរបាលកាលវេលាម៉ោង៥ ល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ ចំណុចសួនច្បារសាកលវិទ្យាល័យបៀលប្រាយ តាមមហាវិថីព្រះសុធារស ស្ថិតក្នុង ភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ... Read More »

ប្រជាពលរដ្ឋនាំគ្នាសាលាស្រុកបរិបូរណ៍ដើម្បី រកដំណោះស្រាយ ក្រោយពីកុងទ័រភ្លើងឡើងខ្ពស់កប់ពពក

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋនៅពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដែលជាអ្នកប្រើប្រាស់ភ្លើង(ចរន្តអគ្គិសនី)របស់ក្រុមហ៊ុនអគ្គិសនីពន្លៃប្រមាណជាង៥០នាក់ បានលើកគ្នាមកសាលាស្រុកបរិបូរណ៍ ដើម្បីបានជួបជាមួយអាជ្ញាធរស្រុក រួមនិងមន្រ្តីបចេ្ចអគ្គិសនី របស់ក្រុមហ៊ុនអគ្គិសនីពន្លៃ បន្ទាប់ពីកុងទ័អគ្គិសនីរបស់ពួកគាត់បានឡើងខ្ពស់កប់ពពកហួសពីកម្រិនៃការប្រើប្រាស់កន្លងមក។ ការជួបជុំប្រជាពលរដ្ឋនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ... Read More »

កម្លាំងកងរាជអាវុធហត្ថបញ្ជូនជនសង្ស័យជាម្តាយនិងកូន២នាក់ទៅតុលាការករណីប្រើប្រាស់អាវុធខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជា ម្តាយ និងកូនត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនហើយចោទពីបទរក្សាទុកអាវុធខុសច្បាប់ក្រោយពី សមត្ថកិច្ចស្រាវជ្រាវរកឃើញថាអាវុធខ្លីនោះជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់បាញ់បោះសេរីបណ្តាលឲ្យមនុស្ស២នាក់រង របួសនៅចំណុចកាស៊ីណូ និងនៅខាងក្រោយ សណ្ឋាគារនាគមាសចាស់ក្នុងមូលដ្ឋាន ក្រុងប៉ោយប៉ែត។ លោកជា ដា មេបញ្ជាការកងរាជ អាវុហត្ថអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យម្តាយ និងកូនទាំង២ ... Read More »