ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ព្រះចន្ទពេញបូណ៌មី ឬ Supermoon ទ្រង់ទ្រាយធំមិនធ្លាប់មានបានបញ្ចេញរូបរាងក្នុងប្រទេសជាច្រើនលើពិភពលោក

ភ្នំពេញ៖ ព្រះចន្ទដ៏ធំបានផុសអណ្ដែតកាត់ផ្ទៃពពកនៅចំពីលើប្រទេសកម្ពុជា កាលពីយប់ថ្ងៃចន្ទទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ ដែលបានផ្ដល់ឱកាសសម្រាប់ មនុស្សទូទៅបានមើលឃើញដោយផ្ទាល់នឹងភ្នែកទទេជាមួយពន្លឺដ៏ភ្លឺថ្លា ។ គេនិយាយថា ព្រះចន្ទពេញវង់ ឬ “sup- ermoon”នេះនឹងមិនមានទៀតទេរហូត ដល់ឆ្នាំ២០៣៤ ... Read More »

លេខាធិការដ្ឋានគ.ជ.ប.ខេត្តរតនគិរីអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទៅចុះឈ្មោះបោះឆ្នោត

ខេត្តរតនគីរី ៖ បន្ទាប់ពីដំណើរការចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវបញ្ចប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ ។ លេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តរតនគិរីបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតមេត្តាប្រញាប់រួសរាន់ទៅចុះឈ្មោះឲ្យបានទាន់ពេលវេលា ។ យោងតាមការឲ្យដឹងពីលោក ប៉ែន ... Read More »

ដុតភ្លើងដាំទឹកទុកចោលដើរចេញទៅក្រៅបាត់បណ្ដាលឲ្យឆេះផ្ទះទាំងស្រុង

ខេត្តសៀមរាប ៖ ផ្ទះប្រជាពលរដ្ឋមួយគ្រួសាររស់នៅភូមិល្វា ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ត្រូវបានភ្លើងឆាបឆេះខ្ទេចនៅសល់តែគ្រោងឆ្អឹងបន្តិចបន្តួច ។ ករណី នេះបានកើតឡើងកាលពីវេលាម៉ោង១៤ និង ៣០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ... Read More »

ពេជ្រ អាវីហ្សា ខ្លាចដល់ថ្នាក់មិនហ៊ានប្តឹងអតីតសង្សារជាប្អូនថ្លៃលោកឧកញ៉ា ទ្រី ភាព

ភ្នំពេញ៖ តារាសម្តែង ពេជ្រ អាវីហ្សា ហៅម៉ី ដែលទើបនឹងប្រកាសបញ្ចប់ចំណងស្នេហាជាមួយនឹងប្អូនថ្លៃលោកឧកញ៉ាល្បីឈ្មោះមិនទាន់បានបាត់ហុយផ្សែងផងស្រាប់តែលេចចេញជម្លោះហិង្សាយ៉ាងព្រៃផ្សៃពីអតីតសង្សាររបស់នាង។ ទោះបីជា ហិង្សាក្នុងក្លិបកម្សាន្តនៅលើទឹកដីខេត្តព្រះសីហនុដែលធ្វើឲ្យល្បីខ្ទរខ្ទារពេញផ្ទៃ ប្រទេសក្តីក៏តារាសម្តែងសាច់សខ្ចីរូបនេះនៅមិនហ៊ានដាក់ពាក្យបណ្តឹងទៅកាន់ តុលាការទាមទាររកយុត្តិធម៌នៅឡើយព្រោះតែនាងនៅតែខ្លាចរអានឹងការយាយីពីសំណាក់អតីតគូស្នេហ៍ខាងលើ ។ ករណីបង្កហិង្សារហូតបែកមុខបែកមាត់ និងបន្សល់ស្នាមរបួសស្ទើរពេញរាងកាយ ចំពោះតារាសម្តែង ពេជ្រ ... Read More »

ប្លន់ផ្ទះវេរលុយវីងទៀតហើយនៅក្នុងខេត្តកំពង់ស្ពឺអស់លុយច្រើនពាន់ដុល្លារ

  ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យជាចោរប្លន់បានធ្វើសកម្មភាពប្លន់កាបូបលុយពីអ្នកវេរលុយវីងមួយកន្លែង យកបានកាបូបលុយ ហើយក្នុងកាបូបលុយនោះ មានលុយដុល្លារ៧ពាន់ដុល្លារ និងគ្រឿងអលង្ការមួយចំនួនទៀតរួចរត់គេចខ្លួនបាត់ស្រមោល ។ ករណីនេះបានកើតឡើងកាលពីម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ... Read More »

ឆក់ពីខណ្ឌដង្កោមកអស់ល័ក្ខណ៍នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ជនជាតិបរទេស២នាក់ប្តី ប្រពន្ធជាជនជាតិអាល្លឺម៉ង់ ត្រូវបានជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេចខណៈដែលកំពុងដើរទេស ចរណ៍ មុខសារមន្ទីរបឹងជើងឯក ហើយ ជិះរត់ ដោយសារទូរស័ព្ទភ្ជាប់ប្រព័ន្ធGPS ជា ឱកាស ម្ចាស់ជិះដេញតាមពីក្រោយ រហូតដល់កន្លែង លក់ ... Read More »

ត្រីគល់រាំងទម្ងន់៥០គីឡូក្រាមត្រូវសមត្ថកិច្ចបង្ក្រាបខណៈឈ្មួញនាំយកទៅលក់

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅបានរកឃើញត្រីគល់រាំង១ក្បាល យ៉ាងកម្រ ដែលមានទម្ងន់៥០គីឡូក្រាម ក្រោយពីស្ទាក់រ៉ឺម៉កម៉ូតូមួយគ្រឿង ស្ថិតនៅ ចំណុចភូមិស្វាយគយ ឃុំពន្លៃ ស្រុក បរិបូណ៌ ខណៈត្រូវជនល្មើសដឹកសំដៅឡើងមកថ្នល់ជាតិចំណុចផ្សារពន្លៃ ... Read More »

រថយន្តធុនធំបុក និងកិនក្មេងស្រីម្នាក់ស្លាប់នៅខេត្តព្រៃវែង

ខេត្តព្រៃវែងៈ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲរន្ធត់មួយបានកើតឡើងបណ្តាលឲ្យក្មេងស្រីម្នាក់ បែកក្បាលស្លាប់នៅនឹងកន្លែង ដោយសារតែរថយន្តធុនធំមួយគ្រឿងបើកបុកក្មេងស្រីកាលពីវេលាម៉ោង១១ព្រឹក ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៣១៣ ភូមិចាន់ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ក្មេងស្រីដែលស្លាប់មានឈ្មោះផាត ស្រីទៃ អាយុ៤ឆ្នាំ ... Read More »

ប្រជាពលរដ្ឋស្រុកមង្គលបុរីកំពុងរស់នៅក្នុងភាពភ័យខ្លាចដោយសារការដ្ឋានវាយបំបែកថ្ម

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ នៅស្រុកមង្គលបុរីជាច្រើនគ្រួសារបាន អះអាងថា ក្រុមហ៊ុនធ្វើអាជីវកម្មវាយបំបែកថ្មលក់នៅភ្នំធំបានបំផ្ទុះថ្មឮសំឡេងខ្លាំង និងខ្ទាតដុំថ្មប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ ។ ប្រជាពលរដ្ឋព្រួយបារម្ភខ្លាចក្រែងក្រុមហ៊ុនធ្វើអាជីវកម្មថ្មយូរៗទៅនឹងរលាយអស់ភ្នំពីផែនដី ហើយធ្វើឲ្យកូនចៅជំនាន់ក្រោយមិនស្គាល់ភ្នំធំ និងបង្កឲ្យមានគ្រោះ ធម្មជាតិផ្សេងៗកើតឡើងនៅតំបន់នោះ ។ ប្រជាពលរដ្ឋរស់នៅចង្កេះភ្នំធំស្រុក មង្គលបុរីលើកឡើងថា ... Read More »

ផឹកស្រវឹងរត់ទៅដេកក្នុងបន្ទប់ជាមួយប្រុសស្នេហ៍ ម៉ែឪឃើញបានត្រឹមយកដៃរឹតដើមទ្រូង

ភ្នំពេញ៖ នាងក្រមុំម្នាក់ ដោយសារស្រវឹងខ្លាំងពេកបានសុំបន្ទប់ប្រុសស្នេហ៍ដេកស្នាក់អាស្រ័យបណ្តោះអាសន្ន ប៉ុន្តែជ្រុលដំណើរទម្រាំដឹងខ្លួនដេកទល់ភ្លឺទៅហើយនោះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅពេលដែលឪពុកម្តាយរបស់នាងតាមរកឃើញនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងបន្ទប់ជួលមិត្តប្រុសរបស់នាង ស្ថិតនៅក្នុងភូមិទ្រាទី៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ នគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យបានឲ្យដឹងថា ... Read More »

ចាប់ខ្លួនម្តាយកូនក្នុងបទសមគំនិតលាក់ទុកអាវុធក្រោយពីជនដៃដល់បាញ់យុវជនម្នាក់ឲ្យរបួស

ក្រុងប៉ោយប៉ែត ៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានឃាត់ខ្លួនម្តាយ និង កូនពាក់ព័ន្ធករណីលាក់អាវុធរបស់ជនសង្ស័យក្រោយពីបាញ់យុវជនម្នាក់ឲ្យរបួស ។ ករណីឃាត់ខ្លួនម្តាយកូននេះសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នៅចំណុចមណ្ឌល១០ស្ថិតនៅភូមិប្រជា ធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ ។ ... Read More »

ជិះទូកដើរមើលសត្វអំពិលអំពែកតាមព្រៃកោងកាងសង្ស័យបុកគ្រិះស្ពានជ្រួលច្របល់លោតចូលទឹកលង់ស្លាប់៤នាក់

ខេត្តកំពត៖ ប្រជាពលរដ្ឋមួយទូកទេសចរណ៏ដែលគេប៉ាន់ប្រមាណមានអ្នកជិះជាង៧០នាក់បានទៅកម្សាន្តមើលសត្វអំពិលអំពែកតាមព្រៃកោងកាងសង្ស័យអ្នកបើកទូកបុកគ្រិះស្ពានបណ្តាលឲ្យបែកធ្លាយទូកធ្វើឲ្យអ្នកជិះខ្លះជ្រួលច្របល់ និងខ្លះទៀតលោតចូលទឹកលង់ស្លាប់៤នាក់។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០១៦នៅខាងត្បូងស្ពានព្រែកកំពង់បាយ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្តកំពត។ ស្នងការនគរបាលខេត្តកំពតលោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថា ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចជំនាញចម្រុះបានចុះទៅជួយអត្តរាគមន៍ដើម្បីរកជនរងគ្រោះហើយបានរកឃើញសាកសពជាបន្តបន្ទាប់រហូតមកដល់រសៀលថ្ងៃទី១៥ ។ លោកស្នងការបានឲ្យដឹងទៀតថាទូកទេសចរណ៍នេះបានជួបគ្រោះថ្នាក់នៅគ្រាដែលវិលត្រលប់មករកចំណតវិញ ... Read More »

ខឹងគេធាក់ទ្វារទាញដាវសាមូរ៉ៃកាប់ក្បាល របួសធ្ងន់ជនដៃដលត្រូវចាប់ខ្លួន

ប៉ោយប៉ែត៖ នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទហិង្សា (មានស្ថានទម្ងន់ទោស)ប្រព្រឹត្តនៅវេលាម៉ោង៥និង៣០នាទីថ្ងៃទៀបភ្លឺទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចកាសុីណូផ្កាយប្រាំស្ថិតភូមិក្បាលស្ពាន១ សង្កាត់ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ ... Read More »

អំបុកបិរភោគជាមួយអ្វីទើបមានឱជារសកាន់តែឆ្ងាញ់?

  ភ្នំពេញ៖ ស្របគ្នាដែលព្រះរាជាណា ចក្រកម្ពុជាកំពុងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះ ខែនោះអ្នកនិយមបណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជាបានធ្វើការចែករំលែកតៗគ្នាទាក់ទងពិធីដ៏ធំនិងសប្បាយរីករាយនេះ។ ជាមួយគ្នានេះផងដែរនាថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែគឺត្រូវនឹងថ្ងៃ១៥កើតដែល ព្រះចន្ទពេញបូរណ៍មី ដែលពលរដ្ឋខ្មែរទូទាំងប្រទេសចូលរួមរៀបចំពិធីសែនព្រះខែនិងអកអំបុក។ តើធ្វើយ៉ាងម៉េចឲ្យការទទួលទានអំបុក ... Read More »

លួចកាច់សោកម៉ូតូជិះរត់បានជាង២០ម៉ែត្រ ម្ចាស់ឃើញទាន់ដេញចាប់យកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទឹកថ្លា

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចកាច់សោក ម៉ូតូគេហើយជិះរត់គេចខ្លួនបានចំងាយប្រហែលជាង២០ម៉ែត្រ ត្រូវម្ចាស់ឃើញទាន់ចាប់ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទឹកថ្លាសាកសួរ។ ករណីនេះ កើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវបេតុង ភូមិអូគីដេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនសង្ស័យមានឈ្មោះ ... Read More »

ឧកញ៉ាល័ក្សកំពុងសម្រុកដឹកប្រេងគេចពន្ធតាមច្រកដាក់ដាំ

ខេត្តមណ្ឌលគិរី ៖ សកម្មភាពរថយន្តស៊ីទែនប្រេងបានចរាចរឆ្លងកាត់ច្រកដាក់ដាំរបស់ឧកញ៉ា ល័ក្សត្រូវបានគេសង្ស័យថា បង់ពន្ធនាំចូលមិនគ្រប់ ឬកើតឡើងដោយអំពើឃុបឃិតគ្នាជា លក្ខណ៍ប្រព័ន្ធជាមួយសមត្ថកិច្ចជំនាញ និងមិនបម្រើឲ្យតម្រូវការសម្រាប់ការប្រើប្រាស់ចែក ចាយក្នុងខេត្តមណ្ឌលគិរីនោះថែមទៀត ។ រថយន្តស៊ីទែនប្រេង ប្រមាណជិត១០គ្រឿង ត្រូវបានឆ្លងកាត់ច្រកដាក់ដាំចូលទឹកដី កម្ពុជាកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ... Read More »

នគរបាល​សេដ្ឋកិច្ច​ម្នាក់ទារ​លុយ​គេ ត្រូវ​ប្អូនប្រុស​អ្នក​ជំពាក់​លុយ​យក​ដំបង​សំពងបែកក្បាលហូរឈាម

ភ្នំពេញ ៖ មន្ដ្រីនគរបាលសេដ្ឋកិច្ចម្នាក់ រងរបួសបែកក្បាលឈាមហូរស្រោចពេញខ្លួន ខណៈទៅទារលុយគេ ត្រូវប្អូនប្រុសអ្នកជំពាក់លុយយកដំបងសំពងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងបុរីពិភពថ្មី នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ... Read More »

ប្រជាពលរដ្ឋចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៦ រយៈពេល ២ថ្ងៃកន្លងមក ប្រមាណ ១លាន ៧ សែននាក់

ភ្នំពេញ ៖ ប្រជាពលរដ្ឋចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៦ រយៈពេល ២ថ្ងៃកន្លងមក ប្រមាណ ១លាន ៧ សែននាក់ បន្ទាប់ពី ព្រះរាជពិធីបុណ្យអុំទូកដែលកម្ពុជាបានខកខានអស់ រយៈពេល៤ឆ្នាំ (២០១១ ,២០១២,២០១៣ និង២០១៥ ... Read More »

សម្តេចតេជោហ៊ុន សែន សូមឲ្យបងប្អូនជនរួមជាតិបន្តការសប្បាយរីករាយថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន សូមឲ្យបងប្អូនជនរួមជាតិបន្តការសប្បាយរីករាយថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក ។ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា សម្តេចតេជោហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុកថា៖ « ថ្ងៃនេះជាថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក។ សូមបងប្អូនជនរួមជាតិ ... Read More »

ពិធីបុណ្យអុំទូកនៅសៀមរាប មានភ្ញៀវទេសចរណ៍១១ម៉ឺននាក់

ខេត្តសៀមរាប៖ មន្ដ្រីទេសចរណ៍ខេត្ដសៀមរាប អះអាងថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ទស្សនាកំសាន្ដនាពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នាខេត្ដសៀមរាប នៅឆ្នាំ២០១៦នេះ មានប្រមាណ១១ម៉ឺននាក់។ លោក ង៉ូវ សេងកាក់ ... Read More »

សមត្ថកិច្ចខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធថ្នាំញៀន៤កញ្ចប់

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលអង្គភាពអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការ ដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះឃាត់ខ្លួនជនសង្ស័យករណីជួញដូរថ្នាំញៀន ម្នាក់ កាលពីវេលាម៉ោង៨និង៤០ នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នៅចំណុច ក្បែរហាងស៊ុំគោភ្នំធំ ស្ថិតក្នុងភូមិ ព្រែក មហាទេព សង្កាត់ស្វាយប៉ោ ក្រុង-ខេត្ត ... Read More »

ករណីទូកទេសចរណ៍នៅខេត្តកំពត៖ ស្លាប់កើនកើនឡើង ខណៈ២នាក់ទៀតរកមិនទាន់ឃើញ

ខេត្តកំពត៖ ករណីទូកទេសចរណ៍ដឹកភ្ញៀវមើលអំពិលអំពែកតាមមាត់សមុទ្រ ហើយគឿងជាមួយខ្សាច់ ផ្អើលលោតចូលទឹកនោះ រហូតមកដល់ពេលនេះ អ្នកស្លាប់កើនឡើង២នាក់ហើយ ខណ:ដែលជនរងគ្រោះ២នាក់ទៀតមិនទាន់ឃើញនៅឡើយទេ ។ នគរបាលខេត្តកំពតបានប្រាប់ប្រភពព័ត៌មានថា សពស្រ្តីម្នាក់ទៀតបានរកឃើញ តែ២នាក់ ម្តាយកូននោះ នៅមិនទាន់រកឃើញនៅឡើយទេ ។ ជាមួយគ្នានេះ ... Read More »

ម៉ូតូបុកអ្នកថ្មើរជើងរបួសធ្ងន់៤នាក់នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖យ៉ាងហោចណាស់មនុស្សប្រុសស្រី៤នាក់រងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់រវាងម៉ូតូបើកបុកអ្នកថ្មើរជើងពេញទំហឹងបណ្ដាលអោយបែលក្បាលហូឈាមរណូករណែលកាលពីវេលាម៉ោង១៦និង១០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើផ្លូវលេខ៣១៦ ស្ថិតនៅក្នុងភូមិកំពោតលៀប សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានឲ្យដឹងថា ភាគីដែលជិះម៉ូតូឈ្មោះ ឌី សាទូ ភេទប្រុស ... Read More »

បុរសម្នាក់ស្លាប់ និងពីរនាក់របួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកជាមួយគោយន្ដនៅស្រុកសន្ទុក

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១២ និង៤០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ ៦ ចំនុចភូមិធម្មនាថ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងម៉ូតូបុក និង ... Read More »

បុរសម្នាក់ផឹកស្រាស្រវឹងជោកជាំចុះបង់ត្រីក្នុងទឹកប្រឡាយបណ្ដាលឲ្យលង់ទឹកស្លាប់នៅស្រុកបារាយណ៍

ខេត្តកំពង់ធំ ៖ កាលពីរវេលាម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែ វិច្ចិកា ឆ្នាំ២០១៦ បុរសម្នាក់បានផឹកស្រាស្រវឹងចុះបង់ត្រីក្នុងទឹកប្រឡាយបណ្ដាលឲ្យលង់ទឹកស្លាប់នៅស្រុកបារាយណ៍ ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចប្រឡាយទឹកខាងកើត ភូមិខ្នាយទង ចំងាយ១០០ម៉ែត្រ ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ... Read More »

ក្របួចក្រុមជនសង្ស័យលូកហោប៉ៅក្នុងពេលបុណ្យអុំទូកបាន ៨នាក់

ភ្នំពេញ៖ យ៉ាងហោចណាស់ជនសង្ស័យចំនួន៨នាក់ ដែលជាក្រុមលូកហោប៉ៅ និងកាបូប ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឃាត់ខ្លួនដោយក្នុងនោះមានស្រី្ត៣នាក់ផង ព្រមទាំងដកហូតវត្ថុតាងមួយចំនួន រួចបញ្ជូនទៅកាន់នាយកដ្ឋានដើម្បីក សាងសំណុំរឿងបញ្ជូនទៅតុលាការវិនិច្ឆ័យទោសតាមច្បាប់ ។ ប្រតិបត្តិការនេះប្រព្រឹត្តទៅនៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដែលត្រូវនឹងថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីត ... Read More »

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ៥០នាក់ ចុះអប់រំផ្សព្វផ្សាយជំងឺអេដស៍ដល់ប្រជាពលរដ្ឋមកចូលរួមព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ

ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ចំនួន៥០នាក់ សហការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានចុះ អប់រំផ្សព្វផ្សាយ វិធីនៃការការពារ មេរោគអេដស៍និង ការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ នៅឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក០៣ ថ្ងៃ ចាប់ ... Read More »

យុវជនម្នាក់សង្ស័យបែកថ្នាំរត់ឡើងផ្ទះប្រជាពលរដ្ឋ ចៃដន្យធ្លាក់មកចំលើចម្រឹងដែកស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ យុវជនម្នាក់សង្ស័យបែកថ្នាំរត់ឡើងផ្ទះប្រជាពលរដ្ឋ ចៃដន្យធ្លាក់មកចំលើចម្រឹងដែកស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្នុងក្រុមទី៥ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សាកសពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ... Read More »

ប្រពន្ធប្រើឲ្យទៅឆ្លុះត្រីបែរជាទៅចាប់រំលោភយុវតីទៅវិញមានអីចុងក្រោយនគរបាលដាក់់ខ្នោះ

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវប្រពន្ធប្រើឲ្យទៅឆ្លុះត្រីយកមកធ្វើម្ហូបតែបែរជាទៅ ចាប់រំលោភយុវតីដែលជាអ្នកឆ្លុះត្រីជាមួយគ្នាហើយចុងក្រោយបែកការណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តឹងរបស់ក្មេងស្រីរង គ្រោះ អាយុ១៦ឆ្នាំ រស់នៅឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ លោកវរសេនីយ៍ត្រី ប៊ុត ... Read More »

លោក ហ៊ុន ម៉ាណែត ប្រាប់ សួន សេរីរដ្ឋា ថា រិះគន់ចុះតែជួយធ្វើផង

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានសរសេរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក របស់លោកឆ្លើយតបចំពោះលោក សួន សេរីរដ្ឋាថា សួស្តីមិត្តតាមបណ្តាហ្វេសប៊ុក ទាំងអស់! ថ្ងៃនេះខ្ញុំសូមឆ្លើយតបជាមួយ លោក សួន សេរីរដ្ឋា បន្តិចចំពោះការលើកឡើងរបស់គាត់ទាក់ទងនឹងការនាំយកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច ... Read More »