ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

រថយន្ដកុងទីន័របើកបុកដើមឈើដួលរលំសង្កត់លើរថយន្ដCRVបណ្ដាលឲ្យរងការខូចខាតហើយព្យាយាមបើកគេចត្រូវសមត្ថកិច្ចតាមឃាត់បាន

ភ្នំពេញ៖ រថយន្ដកុងទីន័រមួយគ្រឿង បើកក្នុងល្បឿនលឿនមិនប្រយ័ត្នបុកដើមឈើជាមួយនឹងទូរថយន្ដផ្នែកខាងលើបណ្ដាលឲ្យដើមឈើដួលរលំសង្កត់លើរថយន្ដCRVមួយគ្រឿង ដែលម្ចាស់ចតទុកចោលរងការខូចខាត ហើយរថយន្ដបង្កព្យាយាមបើករត់គេចពីការទទួលខុសត្រូវ តែសមត្ថកិច្ចតាមឃាត់បាននៅផ្សារសុវណ្ណា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចខាងជើងស្ថានទូតចិនប្រហែល៣០០ម៉ែត្រ តាមបណ្ដោយផ្លូវម៉ៅសេទង់ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ... Read More »

មនុស្ស៤នាក់រងរបួសធ្ងន់ស្រាល ម៉ូតូ២គ្រឿងរងការខូចខាត ដោយសារស្ទាវទំនើង បើករថយន្តបុករះក្នុងស្ថានភាពស្រវឹង

ខេត្តកណ្តាលៈ យ៉ាងហោចណាស់មនុស្ស៤នាក់បានទទួលរងរបួសធ្ងន់ស្រាល រីឯម៉ូតូ២គ្រឿងរងការខូចខាត ដោយសារតែស្ទាវទំនើងបើករថយន្តបុករះក្នុងស្ថានភាពស្រវឹង ខណៈដែលជនរងគ្រោះកំពុងឈរ រីឯម៉ូតូកំពុងចតចោលនៅក្បែរចិញ្ចើមផ្លូវ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលំក្នុងតំបន់សេដ្ឋកិច្ចពិសេស7NG ស្ថិតក្នុងភូមិព្រៃចាស់ ... Read More »

​អ្នកជក់ត្រូវបានដោះលែង រីឯជនសង្ស័យជួញដូរគ្រឿងញៀនត្រូវកម្លាំងនគរបាលប៉ុស្តិ៍ ពន្សាំងចាប់ឃាត់ខ្លួន

ភ្នំពេញ៖ លោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ វង្ស ប៊ុនវិសុទ្ធ បានសម្រេចដោះលែងជនសង្ស័យម្នាក់ឈ្មោះ ហ៊ុយ អាយុ ១៤ ឆ្នាំដោយសំអាងថា ជាអនិតិជនប្រើប្រាស់គ្រឿញៀនប្រព្រឹត្តិនៅចំណុចក្រោយព្រៃតាគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដែលកម្លាំនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ពន្សាំងចាប់បញ្ជូនមកអធិការដ្ឋានខណ្ឌព្រែកព្នៅកាលពីថ្ងៃទី ០៥ ខែ ... Read More »

ទ្រីយ៉ាត្លុងរំពឹងថាថ្នាក់ដឹកកីឡារក្សាក្រុមខ្លួនទៅកីឡាស៊ីហ្គេមតាមរយៈជោគជ័យនៅប្រទេសថៃ

ភ្នំពេញ៖ ថ្នាក់ដឹកនាំកីឡាទ្រីយ៉ាត្លុង កម្ពុជាហាក់មានក្តីរំពឹងទុកកាន់តែខ្ពស់ ក្រោយពីកីឡាករកីឡាការិនីរបស់ខ្លួនឈ្នះមេដាយចំនួន៥គ្រឿងពីព្រឹត្តិការណ៍ប្រកួតTriathlon International Championship 2016 នៅប្រទេសថៃបានត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ។ ការព្រួយបារម្ភរបស់ថ្នាក់ដឹកនាំកីឡាទ្រីយ៉ាងត្លុងកម្ពុជាខាងលើធ្វើឡើងបន្ទាប់ពីបានឮព័ត៌មានខ្លះពីថ្នាក់ដឹកនាំ កីឡាថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៧នេះក្រសួងនិងដក់បេក្ខភាពកីឡាខ្លះ ដែលពុំធ្លាប់ដណ្តើមបានមេដាយពីព្រឹត្តិ ... Read More »

ប្រជាពលរដ្ឋប្រាប់ថាសង្វៀនបញ្ជល់មាន់មួយកន្លែងកំពុងដំណើរការក្នុងឃុំឈូកស្រុកក្រូចឆ្មារ

ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋបាន ឲ្យដឹងថា សង្វៀនបញ្ជល់មាន់មួយដែល មានទីតាំងក្នុងចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិស្រះត្រកួន ឃុំឈូក ស្រុកក្រូច ឆ្មារ ខេត្តត្បូងឃ្មុំ ពេលនេះកំពុងបើកដំណើរ ការយ៉ាងគគ្រឹកគគ្រេង ដោយគ្មានចំណាត់ការពីសមត្ថកិច្ចឡើយ ។ ... Read More »

ជម្លោះក្នុងការលក់ដូរព្រួតវាយបុរសម្នាក់រងរបួសធ្ងន់សមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវបាមសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធ័នឹងករណីហិង្សាដោយចេតនាទៅលើអ្នកដទៃ ដោយជម្លោះក្នុងការលក់ដូរកាលពីវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ នៅខាងមុខតំបន់សេដ្ឋកិច្ចពិសេសតាយសេង ស្ថិតក្នុងភូមិតាបិប សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ... Read More »

ក្រុមអាជីវករផ្សារកអណ្តើកចោទគណៈកម្មកាផ្សារសាងសង់តូបតូចជាងមុន

ខេត្តព្រៃវែង ៖ អាជីវករនៅផ្សារក អណ្ដើក ដែលស្ថិតនៅភូមិប្រាសាទ ឃុំ ប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានតវ៉ាជាច្រើនលើកច្រើនសាមកហើយ ដោយទាមទារឲ្យគណៈកម្មការផ្សារសាងសង់តូបថ្មីឲ្យដូចដើម ដែលបច្ចុប្បន្នគេកំពុងតែធ្វើតូចជាងតូបពីមុន ។ បើតាមក្រុមអាជីវករក្នុងផ្សារបាន អះអាងថា ... Read More »

ពលរដ្ឋនៅខេត្ដសៀមរាបរាប់រយនាក់នាំគ្នា ប្រារព្ធទិវាសិទ្ធិមនុស្ស ដើម្បីរកយុត្ដិធម៌ករណីជម្លោះដីធ្លី

ខេត្ដសៀមរាប៖ ប្រជាសហគមន៍និងសមាជិកសមាគម ប្រមាណ៥រយនាក់ នៅព្រឹកថ្ងៃអង្គារទី៦ ខែធ្នូ បានប្រមូលផ្ដុំគ្នានៅតំបន់អង្គរឃ្យុងយូខេត្ដសៀមរាប ដើម្បីទាមទារឲ្យអាជ្ញាធរផ្ដល់យុត្ដិធម៌ពាក់ព័ន្ធនឹងរឿងជម្លោះដីធ្លី បញ្ហាផ្នែកសេវាទេសចរណ៍ និងការរំលោភសិទ្ធិមនុស្ស ។ ពួកគេទាំងនោះមកពីសហគមន៍ចំនួន១៣និងសមាគមផ្នែកសេវាទេសចរណ៍ រួមមានសហគន៍ស្គន់ សហគមន៍តាពែន សហគមន៍ត្បែងលិច សហគមន៍ត្បែងកើត ... Read More »

ដីព្រៃរដ្ឋជាច្រើនហិកតានៅក្រុងសំរោងខេត្តឧត្តរមានជ័យកំពុងត្រូវបានក្រុមឈ្មួញវាតទីយក

ខេត្តឧត្តរមានជ័យ ៖ ក្រុមប្រជាពលរដ្ឋ បានឲ្យដឹងថា ដីគម្របព្រៃឈើរបស់រដ្ឋជាច្រើនហិកតា នៅចំណុចត្រពាំងចែងម៉ែង ស្ថិតក្នុងភូមិប្ញស្សីថ្មី ឃុំកូនក្រៀល ពេលនេះកំពុងត្រូវបានក្រុមឈ្មួញវាតទីយកយ៉ាងរាលដាល ។ អ្នកភូមិបានលើកឡើងថា ជាក់ស្ដែង កាលពីដើមសប្ដាហ៍នេះគេឃើញមានមនុស្សប្លែកមុខជាច្រើននាក់បានដាក់គ្រឿងចក្រ មកឈូសឆាយនឹងគាស់រំលើងដើមឈើ ធំៗ ... Read More »

ទីលានប្រជាធិបតេយ្យនឹងត្រូវប្តូរទៅទីតាំងថ្មីនៅតាមផ្លូវជាតិលេខ៥ ខណៈទីតាំងចាស់ត្រូវកែច្នៃជាសួនច្បារ និងកន្លែងប្រគំតន្ត្រីជនពិការ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហើបឲ្យដឹង ថា ទីលានប្រជាធិបតេយ្យស្ថិតនៅក្បែរស្ថានទូតអាមេរិកក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នឹងត្រូវប្តូរទៅទីតាំងថ្មីស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ហើយយកទីតាំងចាស់ទៅធ្វើជាសួនច្បារបម្រើជាប្រយោជន៍ សាធារណៈ ព្រមទាំងមានការសាងសង់ កន្លែងសម្រាប់ជនពិការប្រគំតន្ត្រីផងដែរ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានប្រកាស ឲ្យដឹងកាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ... Read More »

មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ផ្សារទំនើបៗបាននិងកំពុងរីកដុះដាលស្របតាមសេដ្ឋកិច្ចប្រទេសកម្ពុជា

ភ្នំពេញ ៖ បច្ចុប្បន្ននេះសេដ្ឋកិច្ចទីផ្សារសេរីនៅប្រទេសកម្ពុជាកំពុងតែរីកចម្រើន ដោយសារមានក្រុមហ៊ុនជាតិនិងអន្តរជាតិបានដាក់ទុនវិនិយោគក្នុងនោះគេសង្កេតឃើញមានអគារពាណិជ្ជកម្មជាច្រើនចាប់ផ្តើមលេចចេញជារូបរាង ។ ចំណែកផ្សារ ទំនើបៗជាច្រើនក៏បានបង្ហាញខ្លួននៅតាមតំបន់ជាយរាជធានីភ្នំពេញដើម្បីតម្រូវការ ទីផ្សារក៏ដូចជាបម្រើសេចក្តីត្រូវការរបស់ អតិថិជនដែលភាគច្រើនបានងាកទៅទិញផ្ទះនៅតាមបុរីផ្សេងៗ ដើម្បីសម្រួលការកកស្ទះចរាចរនៅរាជធានីភ្នំពេញក៏ដូចជាងាយស្រួលក្នុងការរស់នៅ ។ ទន្ទឹមគ្នានេះដែរផ្សារទំនើបដ៏ធំមួយនិងជាតំបន់សេដ្ឋកិច្ចពិសេសដែលស្ថិតក្នុងទឹកដីខណ្ឌជ្រោយចង្វាបានចាប់ផ្តើមសាង សង់ហើយគឺឌឹ ផ្លរ៉ា ផ្លាហ្សា ... Read More »

សមត្ថកិច្ចចម្រុះបង្ក្រាបកន្លែងស្តុកឈើរឹបអូសឈើគ្រញូង៤៤០ដុំ

ខេត្តកំពង់ស្ពឺ ៖ មន្រ្តីនគរបាលជំនាញការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោងប្រមាណ២និង៣០នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ បានសហការ ជាមួយកម្លាំងនគរបាល ស្រុកសំរោងទង និងកម្លាំងនគរបាប៉ុស្តិ៍សំរោងទង ចុះបង្ក្រាប កន្លែងស្តុកឈើប្រណីតមួយកន្លែង ។ ... Read More »

អាជ្ញាធរខេត្តប៉ៃលិនរងការចោទប្រកាន់ពីប្រជាពលរដ្ឋថា ចេញប្លង់កម្មសិទ្ធិដីធ្លីនៅចំណុចជើងភ្នំយ៉ាត អនុវត្តស្តង់ដា ២ បើឈ្មួញមានទឹកប្រាក់ និងអ្នកមានអំណាចទទួលបានប្លង់កម្មសិទ្ធិ ចំណែកពលរដ្ឋអត់ចេញប្លង់កម្មសិទ្ធិ

ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋអតីតយុទ្ធជនខ្មែរក្រហម រស់នៅចំណុចជើងភ្នំយ៉ាត ១៧គ្រួសារ នៅភូមិអូរតាប្រាំង សង្កាត់ព៉ៃលិន ក្រុងប៉ៃលិន ចាប់តាំងពីឆ្នាំ១៩៩៦ មុនសមាហរណកម្ម បានចោទប្រកាន់ដល់អាជ្ញាធរខេត្តប៉ៃលិនថា ចេញប្លង់កម្មសិទ្ធិដីធ្លី នៅចំណុចជើងភ្នំយ៉ាត អនុវត្តស្តង់ដា ២ បើ ... Read More »

អាវុធហត្ថខេត្តកណ្ដាលបង្ហាញមុខក្រុមជនសង្ស័យពាក់ព័ន្ធរបរថ្នាំញៀនចំនួន៥នាក់

កណ្ដាលៈ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថខេត្តកណ្ដាល បានបង្ហាញមុខក្រុមគ្រឿងញៀនចំនួន៥នាក់ ដែលកម្លាំងអាវុធហត្ថស្រុកកណ្តាលស្ទឹងបង្ក្រាបបានកាលពីថ្ងែទី៣ ទី៤ ខែធ្នូ ឆ្នាំ២០១៦ កន្លងមកនៅចំណុចភូមិ តាដោលទី១ ឃុំ អំពៅព្រៃ ស្រុកកណ្តាលស្ទឹង ... Read More »

សម្តេច សាយ ឈុំ ជួបសួរសុខទុក្ខ មន្ត្រីប៉ុស្តិ៍ និង អាជ្ញាធរសង្កាត់ក្រាំងធ្នង់

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១១:១៥ នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបសួរសុខទុក្ខ មន្ត្រីនគរបាលប៉ុស្តិ៍ និងអាជ្ញាធរសង្កាត់ក្រាំងធ្នង់ ... Read More »

នគរបាលសេដ្ឋកិច្ចខេត្តបង្ក្រាបរថយន្ត១គ្រឿងដឹកឈើប្រណីត ធ្នុង់ពេញ១រថយន្ត

ខេត្តរតនគិរី៖ រថយន្តទួរីស ១គ្រឿងផ្ទុកឈើពេញត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយជំនាញផ្នែករដ្ឋបាលព្រៃឈើ បង្ក្រាបបាននៅតាមកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចភូមិសិល្ប សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី នៅវេលាម៉ោង១១នឹង៣០នាទីព្រឹក ថ្ងៃទី៦ ខែឆ្នូ ឆ្នាំ២០១៦។ បើតាមសមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា រថយន្តទួរីសដឹកឈើធ្នុងខុសច្បាប់នេះពាក់ស្លាកលេខភ្នំពេញ២R.៤៧៤៦ ... Read More »

ជនសង្ស័យគាស់ផ្ទះលោកប្រធានមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ប៉ុន្តែទ្រព្យសម្បត្តិមិនមានបាត់បង់

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់អ្នកភូមិ និងរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ខណៈដែលផ្ទះលោកប្រធានមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ត្រូវក្រុមជនសង្ស័យលួចគាស់ចំរឹងដែកបង្អូចខាងក្រោយផ្ទះ បន្ទាប់ពីម្ចាស់ជាប់រវល់ទៅខេត្តផ្សេងប្រមាណ៥ថ្ងៃ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ... Read More »

ភ្លើងឆាបឆេះឃ្លាំងស្តុកឈើមួយកន្លែងក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ

ភ្នំពេញ៖ ខណ្ឌសែនសុខ រាជធានីភ្នំពេញ គិតតាំងពីយប់ថ្ងៃទី៥ រហូតដល់វេលារសៀលម៉ោង៣និង១០នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ មានករណីអគ្គិភ័យកើតឡើង២លើក ។ បច្ចុប្បន្ននេះ អគ្គិភ័យបាននិងកំពុងឆាបឆេះនៅទីតាំងសង្ស័យថា ឃ្លាំងស្តុកឈើមួយកន្លែង ស្ថិតនៅក្នុងភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ... Read More »

កម្លាំងចម្រុះសម្រេចបង្រ្កាបបទល្មើសនេសាទទ្រង់ទ្រាយធំនៅបឹងទន្លេសាប

ខេត្តពោធិ៍សាត់៖ កម្លាំងចម្រុះខេត្តពោធិ៍សាត់យ៉ាងច្រើនសន្ធឹកសន្ធាប់ បានចាប់ផ្ដើមសម្រេចចិត្តចុះបង្រ្កាបបទល្មើសនេសាទជាលក្ខណៈទ្រង់ទ្រាយធំហើយ ប៉ុន្តែមកដល់រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ គេពុំមានប្រភពណាមួយទម្លាយព័ត៌មាននៅឡើយនោះទេ ខណៈត្រូវបានគេដឹងថា កិច្ចការបង្រ្កាបនេះ មិនឲ្យមានអ្នកកាសែតណាម្នាក់ចូលរួមនោះទេ ដោយគេឃើញមានអ្នកកាន់កាមរាម្នាក់គត់ ដែលជាមន្រ្តីសាសាខេត្តពោធិ៍សាត់នោះ។ ប្រតិបត្តិការណ៍នេះចាប់ផ្ដើមអនុវត្តឡើងតាំងពីប្រលឹមថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ ... Read More »

នគរបាលខណ្ឌឫស្សីកែវបង្ហាញមុខក្រុមជនសង្ស័យ២៥នាក់ដែលបង្រ្កាបកន្លងមក

ភ្នំពេញៈ នគរបាលខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី៦ ខែធ្នូឆ្នាំ២០១៦ បានបង្ហាញមុខក្រុមជនសង្ស័យចំនួន២៥នាក់ពាក់ពន្ធ័នឹងប្រព្រឹត្តបទល្មើស១១ករណីផ្សេងៗគ្នា ក្នុងនោះក៏មានការបង្ក្រាបទីតាំងផលិតគ្រឿងញៀនដ៏ធំមួយកន្លែងផងដែរ ។ អធិការនគរបាលខណ្ឌឬស្សីកែវ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បានឲ្យដឹងថា ដោយមានការបញ្ជាពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ... Read More »

ចាប់ខ្លួនមនុស្ស១០នាក់ពាក់ព័ន្ធគ្រឿងញៀននៅមុខមន្ទីរពេទ្យលោកសង្ឃ

ភ្នំពេញ៖ ក្រុមក្មេងស្ទាវៗចំនួន១០នាក់ ដែលតែងតែប្រមូលផ្តុំគ្នាទៅប្រើប្រាស់គ្រឿងញៀននៅម្តុំមុខមន្ទីរពេទ្យព្រះកុសុមៈ(អតីតពេទ្យលោង្ឃ)នោះត្រូវនគរបាលខណ្ឌសែនសុខចុះបង្ក្រាបនិងឃាត់ខ្លួនរួមជាមួយសម្ភារប្រើប្រាស់មួយចំនួនកាលពីម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ក្រុម ១០ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ លោក ម៉ក់ ... Read More »

ប្រាសាទ តានៃ ដែលអ្នកទេសចរណ៍ភាគច្រើនមិនបានទៅដល់

ខេត្តសៀមរាប៖ ប្រាសាទតានៃ គឺជាប្រាសាទមួយដែលមានទេសភាព និងរចនាប័ទ្មដ៏ស្រស់ស្អាត។ មានទីតាំងក្នុងព្រៃ និងផ្លូវចូលជាច្រកផ្លូវលំតូចមួយនោះ ដូច្នេះមិនសូវមានអ្នកទេសចរច្រើនទេ ដែលបានទៅដល់ប្រាសាទមួយនេះ។ ប្រាសាទតានៃ មានទីតាំងនៅខាងកើតប្រាសាទតាកែវ ឆ្ពោះទៅខាងជើងប្រហែល ៨០០ម៉ែត្រ។ ប្រាសាទតានៃកសាងឡើងក្នុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ ... Read More »

ខឹងអ្នកជួញដូរថ្នាំញៀនជាមួយស៊ីដាច់លុយចំណេញ និងចាប់រំលោភប្រពន្ធរបស់ខ្លួន លើកបក្ខពួកតាមកាប់សម្លាប់ដល់កន្លែងស្នាក់នៅ

ខេត្តកណ្តាល៖ ដោយសារតែខឹងទៅនឹងអ្នកជួញដូរថ្នាំញៀនជាមួយស៊ីដាច់លុយចំណេញ និងចាប់ប្រពន្ធខ្លួនរំលោភសេពសន្ថវៈ បានធ្វើឲ្យមុខសញ្ញាជួញដូរនិងជាអ្នកញៀនថ្នាំបបួលបក្ខពួក២នាក់ទៀតតាមទៅកាប់គូរទំនាស់ដល់កន្លែងស្នាក់នៅ កាលពីវេលាម៉ោង១០ និង៥០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្ទះរបស់ឈ្មោះ ហ៊ីវ សិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ ស្ថិតក្នុងភូមិប្រជុំអង្គ ... Read More »

របងថ្មលោកផ្កាយ៣ក្រសួងមហាផ្ទៃម្នាក់ដែលសង់រំលោភលើចិញ្ចើមផ្លូវ ចុងក្រោយបានត្រឹមតែវាយកម្ទេចពាក់កណ្ដាល ទុកពាក់កណ្ដាលក្រោយចរចាជាមួយអាជ្ញាធរអស់រយៈពេល១ម៉ោង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ លោកចាន់ បណ្ឌិត នាយករងរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះវាយកម្ទេចរបងថ្ម លោកផ្កាយ៣ម្នាក់នៅក្រសួងមហាផ្ទៃ ដែលបានឲ្យជាងសង់របងថ្មកម្ពស់ជិត២ម៉ែត្រលយមកលើចិញ្ចើមផ្លូវសាធារណៈ ប៉ុន្តែត្រូវម្ចាស់ផ្ទះហៅចូលទៅក្នុងផ្ទះដើម្បីធ្វើការចរចា និងដាក់ថ្នាំសណ្ដាំអាជ្ញាធរទាំងនោះ ក្រោយអាជ្ញាធរដើរចេញពីក្នុងផ្ទះមកវិញ ក៏ឡើងលើរថយន្តរៀងៗខ្លួនចេញទៅបាត់ ... Read More »

រពឹសដៃស្ទាបប្រដាប់ភេទក្មេងស្រីផ្ទះក្បែរគ្នាត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញះ សមត្ថកិច្ចនគរបាល ប៉ុស្ត៍ភ្នំពេញថ្មី បានឃាត់ខ្លួនបុរសម្នាក់តាមបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះជាអនីតិជនកូនភ្លោះ២នាក់ ចោទពីបទ ប្រទូសកេរ្ត៍ខ្មាស ប្រព្រឹត្ត កាលពីល្ងាចថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ... Read More »

រថយន្តស្ព័រស៊េរីទំនើប ចេញពីក្លឹបលឿនដូចហោះជ្រុលទៅបុកគេផ្អើលទាំងព្រឹក

ភ្នំពេញ :ករណីគ្រោះចរាចរមួយបានកើតឡើងរវាងរថយន្តស៊េរីទំនើប២គ្រឿង បានរងការខូចខាត ខណៈដែលរថយន្តស័្ពរមួយគ្រឿងបានបើក ចេញពីក្លឹបទ្រូហ្វេស យ៉ាង លឿនជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកជាមួយនិងរថយន្តកាមរីហាយប្រ៊េមួយគ្រឿងទៀត ដែលកំពុងចតចោលពីក្រោយពេញទំហឹងបង្កឲ្យភ្ញាក់ផ្អើលតែម្តង ។ ហេតុការណ៍គ្រោះថា្នក់ចរាចរខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចតាមបណ្តោយផ្លូវលេខ៩០កែង ផ្លូវ ... Read More »

ថៅកែហាងលក់សាច់អាំងយីហោ២០០២ខឹងសង្សារ និងបងថ្លៃទាញកាំបិតបុ័ងតោដេញកាប់ផ្អើលភ្ញៀវរត់ចែកជើងគ្នា

ភ្នំពេញ ៖ ថៅកែហាងលក់សាច់អាំងយីហោ២០០២ ខឹងសង្សារ និងបងថ្លៃទាញកាំបិតបុ័ងតោដេញកាប់បង្កការភ្ញាក់ផ្អើលធ្វើឲ្យភ្ញៀវរត់ចែកជើងគ្នា ទាំងមិនទាន់គិតលុយផងនោះ ហើយត្រូវសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ និងឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលទឹកថ្លា ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជួលផ្លូវ២០០២ ... Read More »

ស្លាប់០២នាក់របួស០៦នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីផ្សេងគ្នា

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរស២នាក់បានប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងមនុស្សស្រី ប្រុសចំនួន ០៦នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍០២លើកផ្សេងៗគ្នា នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសខាងលើនេះ បើតាមសមត្ថកិច្ចនគរបាលស្រុកក្រគរប្រាប់ថា នៅវេលាម៉ោងប្រមាណ៧និង១៥យប់ ថ្ងៃទី៤ ... Read More »

ក្រុមនិស្សិតកម្ពុជារដ្ឋធានីប៉េកាំងបានចូលរួមកិច្ចប្រជុំកំពូលយុវជនចិន-អាស៊ាន

ទីក្រុងប៉េកាំង ៖ ក្រុមនិស្សិតខ្មែររៀននៅរដ្ឋធានីប៉េកាំងចំនួន២០រូបបានចូលរួម កិច្ចប្រជុំកំពូលយុវជនចិន-អាស៊ានរយៈ ពេល៣ថ្ងៃចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ និង១០រូបផ្សេងៗទៀតចូលរួម សម្តែងរបាំគោះត្រឡោកក្នុងកម្មវិធី Cultu-ral Night យុវជនចិន-អាស៊ាននេះ ។ កិច្ចប្រជុំកំពូលយុវជនចិន-អាស៊ានបានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យប៉េកាំង ... Read More »

នាំខ្លួនលោក នី ចរិយា មកសាលាឧទ្ធរណ៍ កាត់ទោសបទបរិហារកេរ្តិ៍មន្ត្រីតុលាការខេត្តសៀមរាបពីររូប

ភ្នំពេញ: អនុរក្សពន្ធនាគាររាជធានីភ្នំពេញ ឬ ប៉េហ្ស៊ី បាននាំខ្លួនលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មកសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ដើម្បីជំនុំជម្រះបទល្មើសករណីបរិហារកេរ្តិ៍ មន្ត្រីតុលាការខេត្តសៀមរាបពីររូប។ លោក នី ... Read More »