ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ជនបោកប្រាស់ជ្រើសរើសកងទ័ព ដោយប្រើឈ្មោះលោក ហ៊ុន ម៉ាណែត ត្រូវបញ្ជូនទៅគុកព្រៃស

ភ្នំពេញ ៖ ក្រោយពីទទួលបានព័ត៌មានករណីជនបោកប្រាស់ជ្រើសរើសឲ្យចូល បម្រើកងទ័ពដោយបង់លុយ និងអនុវត្តតាម ការណែនាំរបស់ព្រះរាជអាជ្ញាអមសាលា ដំបូងរាជធានីភ្នំពេញ និងលោក សៀង សុខ ព្រះរាជអាជ្ញា រងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ក្រោមទម្រង់បទល្មើសជាក់ស្តែងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេតបន្ទាន់ ... Read More »

ផឹកស៊ីរួចចេញទៅបាត់ មួយសន្ទុះលើកគ្នាមកវាយផ្អើលហាង

ភ្នំពេញ៖ បុរស៣នាក់ជិះម៉ូតូ៣គ្រឿង ចូលផឹកស៊ីក្នុងហាងខារ៉ាអូខេយីហោ ប្លូរថោន មួយកន្លែងពេលចេញមកវិញ បានប្រហែល៥នាទីក្រោយបែជាលើកប័ក្ខពួកមកវាយបណ្តាលអោយបុរសម្នាក់ជាថៅកែហាងរងរបួសបែកមុខ បែបមាត់ ហើយរត់គេចបាត់ស្រមោលសូន្យឈឹង ។ ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង១និង២០ នាទីរំលង អធ្រាត្រថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ... Read More »

សម្ពោធហាងCITIZEN BOUT IQUE នៅណាហ្គាវើលជាន់ក្រោមដី

ភ្នំពេញ៖ ក្រុមហ៊ុន LDI ENTERPRISE LTD បានប្រារព្ធពិធីសម្ពោធហាង លក់នាឡិកាដៃឈ្មោះ CITIZEN BOUTIQUE នៅសណ្ឋាគារណាហ្គាវើលជាន់ក្រោមដីកាលពីយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនក្រោយពីទទួលបានសិទ្ធិលក់ផ្តាច់មុខ ពីក្រុមហ៊ុនដើមCITIZEN នៅប្រទេស ... Read More »

ក្រសួងធនធានទឹកប្រកាសបើកសន្និសីទអន្តរជាតិលើកទី១៣និងកិច្ចប្រជុំគណៈកម្មាធិការនៃបណ្តាញអន្តរជាតិស្តីពីទឹកនិងប្រព័ន្ធអេកូឡូសីុក្នុងស្រែ

ភ្នំពេញ៖ ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធន ធានទឹកនិងឧតុនិយមបានអញ្ជើញជាអធិបតីក្នុងពិធីក្រសួងធនធានទឹកប្រកាសបើកសន្និសីទអន្តរជាតិលើកទី១៣និងកិច្ចប្រជុំគណៈកម្មាធិការនៃបណ្តាញអន្តរជាតិស្តីពី ទឹកនិងប្រព័ន្ធអេកូឡូសុីក្នុងស្រែ (The 13th International Symposium and ... Read More »

សមត្ថកិច្ចចម្រុះ និងអាជ្ញាធរស្រុកមុខកំពូល បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់

ខេត្តកណ្តាល៖ សមត្ថកិច្ចចម្រុះ និង អាជ្ញាធរស្រុកមុខកំពូលព្រមទាំងមន្រ្តីពាក់ ព័ន្ធមួយចំនួនបានចុះបង្រ្កាបបទល្មើសប្រើ ឧបករណ៍នេសាទខុសច្បាប់ ដោយរឹបអូស បានឧបករណ៍នេសាទបានមួយចំនួនធំ ។ ការចុះបង្រ្កាបខាងលើនេះបានធ្វើឡើង កាលពីថៃ្ងទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុច វាលបឹងកគោ ... Read More »

ចាប់ខ្លួនជនជាតិវៀតណាម៩នាក់ដែលចូលមកធ្វើការខុសច្បាប់នៅច្បារអំពៅ

ភ្នំពេញ:ជនបរទេសអន្តោប្រវេសន៍ចំនួន៩នាក់សុទ្ធតែជនជាតិវៀតណាមត្រូវបានកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃចាប់ខ្លួនកាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំនុចសិប្បកម្មធ្វើគ្រឿងសង្ហារឹមមួយកន្លែង ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន និងមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។ ... Read More »

ទីតាំងស្តុកឈើប្រណីតមួយកន្លែងត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកខេត្តបង្ក្រាប

ខេត្តរតនគិរី ៖ កម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តចុះបង្ក្រាបទីតាំងស្តុកឈើមួយកន្លែងនៅត្រង់ចំណុចមាត់ទន្លេសេសាន្ត ស្ថិតនៅក្នុងភូមិបាផ្តល់ ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីវេលាម៉ោង២នឹង២០នាទីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦រឹបអូសបានឈើប្រណីតប្រភេទឈើធ្នង់នឹងឈើសុក្រំចំនួន៥០០កំណាត់(២០ម្ភៃក្លុំប្រវែងមួយម៉ែត្រពីរតឹក)។ តាមប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា ឈើទាំងនេះឈ្មួញបានដឹកជញ្ជូនចេញពីចំណុចភូមិញ៉ាងស្រុកអណ្តូងមាសឆ្លងកាត់ទន្លេសេសាន្តយកមកស្តុកទុកក្នុងភូមិបាផ្តល់បម្រុងដឹកជញ្ជូនបន្តទៅលក់នៅប្រទេសវៀតណាម។ ប្រជាពលរដ្ឋជាជនជាតិដើមភាគតិចនៅតំបន់នោះប្រាប់អ្នកសារព័ត៌មានថា ឈើប្រណីតទាំងនេះជារបស់ឈ្មួញដែលមានគ្នា៣នាក់ ... Read More »

តុលាការ​ផ្តន្ទា​ទោស​មនុស្ស​១០នាក់​ ដាក់​ពន្ធនាគារ​ចន្លោះ​ពី​៥ឆ្នាំ​ទៅ​៩ឆ្នាំ​ ពី​បទ​រួម​គំនិត​ក្បត់​​

ភ្នំពេញ:សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ប្រកាសសាលក្រមផ្តន្ទាទោសមនុស្ស១០នាក់ ពាក់ព័ន្ធបទល្មើសរួមគំនិតក្បត់ ដាក់ពន្ធនាគារចន្លោះពី៥ឆ្នាំទៅ៩ឆ្នាំ ។ជនជាប់ចោទទាំង១០នាក់ ត្រូវបានចោទប្រកាន់ពីបទ ” រួមគំនិតក្បត់ ” តាមមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ។ ជនជាប់ចោទទាំង១០នាក់ មានឈ្មោះ ឈុន ... Read More »

បុរស​ចិន​ពីរ​នាក់​ពាក់ព័ន្ធ​គ្រឿង​ញៀន​ជា​ច្រើន​គីឡូក្រាម​ ត្រូវ​នាំ​មក​កាត់​ទោស​នៅ​តុលាការ​កំពូល​

ភ្នំពេញ: អនុរក្សពន្ធនាគារព្រៃស កាលពីព្រឹកថ្ងៃទី៧ ខែធ្នូ បាននាំខ្លួនបុរសជនជាតិចិនពីរនាក់ មកតុលាការកំពូល ដើម្បីជំនុំជម្រះបទល្មើស”នាំចូលដឹកជញ្ជូនសារធាតុគីមី ផ្សំគ្រឿងញៀន ក្នុងគោលដៅយកទៅផលិតគ្រឿងញៀនបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ” ។ បុរសទាំងពីរនាក់មានឈ្មោះ មី គួង អាយុ៥៦៦ឆ្នាំ ... Read More »

រថយន្តដឹកខ្សាច់ដាច់ក្រឡេរអិលថយក្រោយបុករះរថយន្ត២គ្រឿងនៅស្ពានព្រែកសំរោង

ភ្នំពេញ: រថយន្ត២គ្រឿងបានរងនូវការខូចខាតមួយចំហៀងដោយ សាររថយន្តដឹកខ្សាច់ធុនធ្ងន់បើកឡើងស្ពានព្រែកសំរោងស្រាប់ តែដាច់កាឡេ ហើយរអិលថយក្រោយបណ្តាលអោយបុករះរថយន្តតូច ២គ្រឿង តែសំណាងល្អមិនមានមនុស្សរងរបួសនោះឡើយ ។ ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង១១ថ្ងៃត្រង់ទី៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំនុចគល់ស្ពានព្រែកសំរោងខាងកើត ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ... Read More »

បត់ម៉ូតូមិនប្រយ័ត្នម៉ូតូMSXមកពីក្រោយបុករបួសធ្ងន់ស្រាល៤នាក់

ខេត្តស្វាយរៀង៖ យុវជន៤នាក់របួស ធ្ងន់ស្រាលករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូហុងដាសេ១២៥បុកម៉ូតូម៉ាកMSXស្របទិសគ្នាពេញទំហឹងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រ ១៣៦-១៣៧ ស្ថិតនៅ ភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយ ទាប ខេត្តស្វាយរៀង។ តាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យ ... Read More »

រថយន្តដឹកដំឡូងមីបុកប៉ុស្តិ៍ត្រួតពិនិត្យសមត្ថកិច្ចស្លាប់របួស៦នាក់

ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់ស្លាប់ និង៥នាក់ទៀតរងរបួសធ្ងន់ដោយសាររថយន្តដឹកដំឡូងដាច់ហ្វ្រាំងទៅបុកចូលប៉ុស្តិ៍សមត្ថកិច្ចព្រំដែន ច្រកទ្វារទ្វេរភាគីដាបាក់រាបដល់ដីកាលពី វេលាម៉ោងប្រមាណ១០និង៤០នាទីយប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិដា កណ្ដោល ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ តាមមន្រ្តីនគរបាលច្រកទ្វារព្រំដែនទ្វារ ... Read More »

អ្នកចាំចម្ការម្នាក់ត្រូវជ្រូកព្រៃខ្វេះរបួសធ្ងន់

ខេត្តកោះកុង៖ បុរសម្នាក់ត្រូវបានជ្រូកព្រៃមួយក្បាលវ័ធឲ្យរងរបួសធ្ងន់កាលពីវេ លាម៉ោង១រសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងចម្ការ១កន្លែង ស្ថិតក្នុងភូមិកោះប៉ោ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា។ ប្រភពពីជនរងគ្រោះឈ្មោះ សេង ណែម អាយុ៥១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិចាំយាម ... Read More »

ជិះម៉ូតូចេញពីបង្កក់កូនប្រុសបើកល្បឿនលឿនត្រង់ផ្លូវកោងបង្កគ្រោះថ្នាក់ខ្លួនឯងស្លាប់ទាំង៣នាក់

ខេត្តបន្ទាយមានជ័យ៖ បុរសនិងស្ត្រី ៣នាក់អ្នកជិះម៉ូតូ១គ្រឿឌុបគ្នាចេញពីបង្កក់ កូនប្រុសគេនៅស្រុកថ្មពួកក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញនៅស្រុកមង្គលបុរី។ លុះ មកដល់ចំណុចផ្លូវកោងបើកក្នុងល្បឿនលឿន ពេលកាច់ចង្កូតមិនទាន់ជ្រុលទៅបុកបង្គោលសញ្ញាចំណាំងផ្លាតចិញ្ចើមផ្លូវដួលបាក់កស្លាប់២នាក់នៅកន្លែងកើតហេតុ និងម្នាក់ទៀត ស្លាប់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបាកកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥៦ ក្នុង ... Read More »

ដល់ថ្ងៃសូត្រមន្តចូលរោងការកូនស្រី ឪពុកចងកសម្លាប់ខ្លួន ព្រោះវិបត្តិគ្មានលុយ រោងការក្លាយ ជារោងបុណ្យ

ភ្នំពេញ៖ បុរសម្នាក់បានសម្រេចចិត្តធ្វើឃាតខ្ងួនឯងដោយចងក សម្លាប់ខ្លួន ព្រោះតែមានវិបត្តិសេដ្ឋកិច្ចក្នងគ្រួសារ ដល់ថ្ងៃសូត្រមន្តចូលរោងការកូនស្រី តែគ្មានលុយសម្រាប់ចាត់ចែងក្នុងពិធីនេះ ដែលជាហេតុធ្វើឲ្យរោងការកូននេះក្លាយជារោងបុណ្យសពឪពុកទៅវិញ។ ហេតុការណ៍នេះ បានភ្ញាក់ផ្អើលនៅម៉ោងប្រហែល៧ព្រឹកនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ... Read More »

សិប្បកម្មកែច្នៃឈើមួយកន្លែងនៅស្រុកថ្មគោលត្រូវបានអគ្គិភ័យឆេះអស់ទាំងព្រឹកព្រលឹម

ខេត្តបាត់ដំបង៖ សិប្បកម្មកែច្នៃឈើ១ខ្នងធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ១២ម៉ែត្រ គុណ៨.៥ ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងព្រឹកព្រលឹម ខណៈដែលម្ចាស់ចាក់សោចោល ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ... Read More »

តភ្លើងម៉ូតូខុសបច្ចេកទេស ឆេះម៉ូតូ២គ្រឿង ពន្លត់ទាន់ពេល

ភ្នំពេញ៖ ករណីភ្ញាក់ផ្អើល មួយ ដោយសារតភ្លើងម៉ូតូខុសបច្ចេកទេស បង្កជាអគ្គិភ័យឆេះម៉ូតូ២គ្រឿង ស្ថិតនៅ ផ្ទះលេខ១៧៣ ក្រុម៤ភូមិទំនប់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង៨និង៣០ នាទីព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ។ ... Read More »

រថយន្តកូរ៉េបើកជែងរថយន្តព្រូស ជ្រុលបុក និងកិនម៉ូតូឌ្រឹមសង់អូសជិត៥០ម៉ែត្រ រងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងជិះម៉ូតូហើយត្រូវរថយន្តកូរ៉េ១តោនបើកជែងរថយន្តព្រូសហើយជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹង និងកិនអូសជិត៥០ម៉ែត្ររងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចមុខផែស្ងួតសូងួន តាមបណ្តោយផ្លូវវេងស្រេង ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ... Read More »

សិស្សប្រុសស្រី៤នាក់នាំគ្នាជិះទូកទៅលេងកណ្តាលទំនប់លិចទូកស្លាប់ម្នាក់ សង្រ្គោះបានបីនាក់

ខេត្តក្រចេះ៖ សិស្សសាលាប្រុស,ស្រី វ័យជំទង់ចំនួន៤នាក់ ដែលបាននាំគ្នាជិះទូកលេងទឹកនៅកណ្តាលទំនប់ថ្ពង់ បានលិចទូកស្លាប់ម្នាក់ ខណះដែលមានមិត្តភក្កិរបស់គេបីនាក់ដែលជួបហេតុការណ៍ជាមួយគ្នាត្រូវបាននគរបាលជួយស្រង់ទាន់ចេញពីទឹកទាន់ពេល ។ ហេតុការណ៍ភ្ញាក់ផ្អើលរបស់អ្នកភូមិបានកើតឡើងកាលពីរសៀលថ្ងៃទី៦ ខែធ្នូ ខណះដែល មានក្មេងប្រុស-ស្រីជាសិស្ស ចំនួន៤នាក់បានជួបហេតុការណ៍លង់ទឹកទំនប់ថ្ពង ក្នុងឃុំស្នួល ស្រុកស្នួល បណ្តាលឲ្យស្លាប់ម្នាក់នៅកណ្តាលបឹង។ ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំបន្តសម័យប្រជុំពេញអង្គ លើកទី៧ នីតិកាលទី៥ នៃរដ្ឋសភា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ រដ្ឋសភា បានធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ ដែលមាន ៣ជំពូក ១២មាត្រា នៃសម្លេងភាគច្រើនដាច់ខាត នៃសមាជិករដ្ឋសភាទាំងមូល។ សេចក្តីព្រាងច្បាប់នេះ ... Read More »

សាលាខណ្ឌដូនពេញប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញថ្មី

ភ្នំពេញ៖ តាមការគ្រោងទុករបស់សាលាខណ្ឌដូនពេញ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹក នឹងមានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅសាលប្រជុំសាលាខណ្ឌដូនពេញ ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ... Read More »

ម្ដាយយកកូនអាយុទើប៤ខែ ដេកក្នុងអង្រឹងជាមួយពេលភ្ញាក់ឡើងទើបដឹងថា ដេកសង្កត់កូនស្លាប់

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលទាំងព្រលឹមមួយ បានកើតឡើងបន្ទាប់ពី ប្តីប្រពន្ធ២នាក់ជាជាងប៉ះកង់តាមចិញ្ចើមផ្លូវ ដោយសារតែការធ្វេសប្រហែសរបស់ម្តាយបានយកកូនអាយុទើបតែ៤ខែ ទៅដាក់ដេកក្នុងអង្រឹងជាមួយមិនបានប្រុងប្រយ័ត្នពេល ភ្ញាក់ឡើងទើប ម្តាយដឹងថាដេកកិនពីលើកូនបណ្ដាលឲ្យស្លាប់តែម្តង ។ ករណីភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ០៥ និង ៣០ ... Read More »

បង្ក្រាបទីតាំងផលិតគ្រឿងញៀនទ្រង់ទ្រាយធំ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ

ភ្នំពេញ៖ សមត្ថកិច្ចបានធ្វើសកម្មភាពបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន និងលទ្ធផលនៃការស្រាវជ្រាវបន្ត យកបក្ខពួកឈានទៅដល់ការបង្ក្រាបទីតាំងផលិតសារធាតុញៀនដោយខុសច្បាប់ ។ ប្រភពពីសមត្ថកិច្ចបានបញ្ជាក់នៅក្នុងរបាយការណ៍ថា នៅថ្ងៃទី៤ ខែធ្នូ ២០១៦វេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានបើកការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ដែលមានដីការចាប់ខ្លួនលេច៤១១ រ.ដ.ច.ន ចុះថ្ងៃទី២៣ ... Read More »

សវនាការរឿងក្ដីអតីតសមាជិកក្រុមប្រឹក្សាឃុំនៃគណបក្ស សម រង្ស៊ី សម្លាប់ថៅកែលក់ណែម ត្រូវលើកពេល

ភ្នំពេញ: តុលាការកំពូល នៅព្រឹកថ្ងៃទី៧ ខែធ្នូ សម្រេចលើកពេលកាត់ទោសអតីតសមាជិកក្រុមប្រឹក្សាឃុំស្វាយរលំ ខេត្តកណ្តាល នៃគណបក្ស សម រង្ស៊ី ពីបទឃាតកម្មគិតទុកជាមុន ទៅលើថៅកែលក់ណែម ទៅថ្ងៃក្រោយវិញ ។ មូលហេតុនៃការលើកពេលសវនាការនេះ គឺ ... Read More »

មនុស្ស៣នាក់ត្រូវបាននគរបាលខេត្តមណ្ឌលគិរីកំពុងសាកសួរជុំវិញករណីធ្វើទារុណកម្មលើកុមារ

ខេត្តមណ្ឌលគិរី៖ យ៉ាងតិចមានមនុស្ស៣នាក់ ត្រូវបាននគរបាលខេត្តកំពង់ចាមឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការនគរបាលខេត្តមណ្ឌលគិរី ពាក់ព័ន្ធទៅនឹងអំពើធ្វើទារុណកម្មយ៉ាងសាហាវឃោរឃៅលើកុមារដ៏តូច ហើយត្រូវបានផ្អើល និងរន្ធត់ពីមហាជន ពិសេសលើបណ្តាញទំនាក់ទំនងសង្គមចំនួន២ថ្ងៃគត់បានបង្ហោះសកម្មភាពឃោរឃៅនេះ ជាមួយនឹងការដាក់ផ្តាស្សា និងសំណូមពរឲ្យសមត្ថកិច្ចអាជ្ញាធរ ទាំងកម្ពុជា និងវៀតណាម ធ្វើយ៉ាងណា ឃាត់ខ្លួនជនល្មើស ដើម្បីយកមកផ្តន្ទាទោសតាមនីតិវិធី ។ ... Read More »

ករណីលិចទូកនេសាទកាលពីថ្ងៃទី២ ខែធ្នូ នៅខេត្តព្រះសីហនុ រកឃើញសាកសពម្នាក់

ខេត្តព្រះសីហនុ៖ សាកសពបុរសអ្នកនេសាទម្នាក់ត្រូវបានគេរកឃេីញ និងដឹកយកពីកោះព្រីង មកកាន់ដីគោកក្នុងក្រុងព្រះសីហនុកាលពីម៉ោងជាង៩យប់ ថ្ងៃ៦ ខែធ្នូ ឆ្នាំ២០១៦ ។ សមត្ថកិច្ចឲ្យដឹងថា សាកសពមានឈ្មោះស៊ុំ លុច ភេទប្រុស អាយុ៣៣ឆ្នាំ ជាម្ចាស់ទូកនេសាទមួយគ្រឿង ដែលបានលិចក្នុងលម្ហសមុទ្រពេលចេញនេសាទ ... Read More »

ស្ត្រីម្នាក់ជិះកង់ឆ្លងផ្លូវ ត្រូវរថយន្តហាយឡែនឌ័របើកបុកស្លាប់ភ្លាមៗនៅនឹងកន្លែង

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែង បន្ទាប់ពីស្ត្រីរងគ្រោះជិះកង់ឆ្លងផ្លូវ ហើយត្រូវរថយន្តហាយឡែនឌ័របើកបុកចំពីចហៀងមុខពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។ ស្ត្រីរងគ្រោះដែលជិះកង់មានឈ្មោះលឹម ធី ... Read More »

លួចមូ៉តូបានសម្រេច បាត់មួយយប់ម្ចាស់ប្រទះឃើញវិញចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចមូ៉តូមួយគ្រឿងបានសម្រេចហើយ គេចខ្លួនបាត់មួយយប់ តែសំណាងអាក្រក់ខណះជិះទៅ លក់បន្តត្រូវបានម្ចាស់តាមស្វែងរក ប្រទះឃើញ ចាប់ឃាត់ខ្លួនយកទៅប្រគល់ឲ្យសមត្ថកិច្ចបុ៉ស្តិ៍ចោមចៅ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅមុខមន្ទីរពេទលោកសង្ឃ ភូមិបុរីកម្មករ ហៅភូមិបឹងឈូក ... Read More »

ម្ដាយជំពាក់លុយ៨០ដុល្លារ ហៅកូនស្រីទៅវាយ ព្រោះខឹងមិនប្រាប់លេខទូរស័ព្ទ

ភ្នំពេញ៖ ស្រ្តីវ័យប្រហែល៣០ឆ្នាំម្នាក់ បានហៅក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ទៀតទៅជួប ហើយបានសុំលេខ ទូរស័ព្ទម្ដាយរបស់នាង ដើម្បីខលទៅទារលុយ ព្រោះម្ដាយក្មេងស្រីខាងលើនោះ ជំពាក់លុយចំនួន៨០ដុល្លារ តែខណះក្មេងស្រីនោះទៅដល់បែជាបង្កជម្លោះប្រើហិង្សារប្រតាយប្រតបគ្នារងរបួសបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង១៥នាទីល្ងាច ថ្ងៃទី ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងផ្សារទួលពង្រ សង្កាត់ចោមចៅ ... Read More »

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីគណៈកម្មាធិការសុខាភិបាលជាតិ និងផែនការចិន

ភ្នំពេញ៖ នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី៦ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតអោយលោកស្រី Li bin រដ្ឋមន្ត្រីគណៈកម្មាធិការសុខាភិបាលជាតិ និងផែនការនៃ សាធារណរដ្ឋប្រជាមានិតចិន ជួបសំដែងការគួរសម និងពិភាក្សាការងារ។ ... Read More »