ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

លោកស្នងការបែន រត្ន័ ណែនាំឲ្យអធិការអូរាំងឪបន្តធ្វើរដ្ឋបាលចំហ និងឆែករកឃើញសារធាតុញៀន១២កញ្ចប់ ហើយឃាត់ខ្លួនជនសង្ស័យ៤នាក់

ខេត្តត្បូងឃ្មំុ៖ ដោយមានការយកចិត្តទុកដាក់ដឹកនាំបញ្ជានិងណែនាំពីសំសំណាក់លោកឧត្តមសេនីយ៍ បែន រត្ន័ស្នងការនគរបាលខេត្តត្បូងឃ្មំុ ក្នុងរយៈពេល២ថ្ងៃនេះ កំលាំងអធិការដ្ឋាននគរបាលស្រុកអូរាំងឪ ដឹកនាំដោយលោក វរសេនីយ៍ លឿង រដ្ឋា បានចះុធ្វើរដ្ឋបាលចំហ និងឆែកអាវុធជាតិផ្ទុះតាមដងផ្លូវ ដោយរកឃើញនូវសារធាតុញៀន១២កញ្ចប់ និងជនសង្ស័យពាក់ពន្ធ័៤នាក់ក្នុងរយៈពេល២ថ្ងៃ។ លោក ... Read More »

ឪពុកតិរច្ឆានរំលោភកូនស្រីបង្កើតជាង២ឆ្នាំរហូតមានជំងឺផ្លូវភេទធ្ងន់ធ្ងរ

ខេត្តកំពង់ធំ៖ ពិតជារឿងព្រៃផ្សៃរក លេខដាក់គ្មានដែលឪពុកបង្កើតបានចាប់ រំលោភកូនស្រីខ្លួនឯងអាយុ១២ឆ្នាំជាបន្ត បន្ទាប់រយៈពេលជាង២ឆ្នាំមកហើយធ្វើឲ្យផ្លូវភេទរបស់កូនស្រីមានជំងឺធ្ងន់ធ្ងរ ហើយ ទើបតែបែកការណ៍ដឹងដល់ម្តាយមីងប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនឪពុកចិត្តតិរច្ឆានរូបនេះកាលពីល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦។ សមត្ថកិច្ចស្រុកបារាយណ៍បានឲ្យដឹងថា ឪពុកចិត្តតិរច្ឆានរូបនេះឈ្មោះ ស៊ឹម សេង អាយុ៣៨ឆ្នាំ រស់នៅឃុំបល្ល័ង្ក ... Read More »

ពលករទៅធ្វើការនៅ ថៃថ្ងូររឿងមន្ត្រីនៅច្រក អូររំដួលធ្វើលិខិតឆ្លង ដែនលើសសៀវភៅបន្ទុក

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋជាច្រើនដែលធ្វើដំណើរទៅរកការងារធ្វើនៅក្នុង ប្រទេសថៃតាមច្រកទ្វារតំបន់អូររំដួល ស្ថិតក្នុងស្រុកភ្នំព្រឹកបានរិះគន់ខ្លាំងៗទៅលើ នគរបាលព្រំដែនគោកវរសេនាតូច៨១៩ កំពុងឈរជើងប្រចាំការនៅច្រកទ្វារសហការគ្នាចាំទារលុយពីពួកគាត់ថ្លៃធ្វើលិខិត ឆ្លងដែនលើសសៀវភៅបន្ទុក ។ ប្រជាពលរដ្ឋជាពលករបានឲ្យដឹងថាការធ្វើលិខិតឆ្លងដែនក្នុងរយៈពេលមួយ សប្តាហ៍ត្រូវបានក្រសួងមហាផ្ទៃកំណត់ត្រឹម តែ២៥.០០០រៀលប៉ុណ្ណោះប៉ុន្តែខាងនគរបាលការពារព្រំដែនគោកដែលប្រចាំការនៅច្រកទ្វារតំបន់អូររំដួលស្រុកភ្នំព្រឹកបានយកលុយពីពួកគាត់ក្នុងតម្លៃ៦៥.០០០ រៀលទៅដល់៧០.០០០រៀល ។ ពាក់ព័ន្ធការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើលោក ... Read More »

ឈ្មួញវៀតណាមប្រើឧបករណ៍វាយអួនល្មើសច្បាប់ជារៀងរាល់ថ្ងៃក្នុងដែននេសាទទឹកសាបខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ឈ្មួញអ្នកនេសាទល្មើសច្បាប់ជាជនជាតិវៀតណាមបានបញ្ចេញសកម្មភាពនេសាទដោយប្រើឧបករណ៍វាយអួនអូសទាញដោយកម្លាំង ម៉ាស៊ីនខ្នាតធំរយៈពេលមួយខែមកហើយ តែគ្មានសមត្ថកិច្ចណាចុះបង្ក្រាបនោះឡើយ ក្នុងដែននេសាទទឹកសាបខេត្តកំពង់ឆ្នាំង ហើយបទល្មើសមួយនេះប្រជាពលរដ្ឋបានអំពាវនាវដល់អភិបាលខេត្តកំពង់ឆ្នាំងលោកឈួរ ច័ន្ទឌឿន មេត្តាចុះបង្ក្រាបផង ។ ប្រជាពលរដ្ឋខ្មែររស់នៅលើផ្ទៃទឹកក្នុងខេត្តកំពង់ឆ្នាំងបានរាយការណ៍ថា អ្នកនេ សាទជនជាតិវៀតណាមបានប្រើឧបករណ៍ វាយអួនខុសច្បាប់ចាប់ត្រីដោយសេរី ខណៈ មានអ្នកកាងរត់ការបង់លុយទៅសមត្ថកិច្ចជំនាញ ... Read More »

ឈ្មួញឈើគ្រញូងជាមន្រ្ដីយោធានៅអង្គភាពកងពលតូចលេខ៤១ល្បីខាងនាំពលករឆ្លងដែនខុសច្បាប់

ខេត្តឧត្តមានជ័យ ៖ លោក រ៉ាត់ ឆេង មន្រ្តីយោធានៅទីបញ្ជាការវរៈ៤១៣នៃកងពលតូចលេខ៤១កំពុងតែល្បីឈ្មោះបោះសំឡេងក្នុងមុខជំនួញឈើគ្រញូងឆ្លងដែននិងកៀរគរពលករចំណាកស្រុកសម្ពាយ ឈើគ្រញូងនៅតំបន់ទិសទី២សមរភូមិមុខ ស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ បើតាមការឲ្យដឹងពីសមត្ថកិច្ចកាលពីយប់ថ្ងៃ៧ ខែធ្នូ ឆ្នាំ២០១៦ថា លោក ... Read More »

សកម្មភាពបូមខ្សាច់លុបដៃព្រែក កំពតនៅតែមានយ៉ាងអនាធិបតេយ្យ

ខេត្តកំពត ៖ ការបូមខ្សាច់គ្មានច្បាប់ អនុញ្ញាត និងសង់សំណង់រំលោភចំណីព្រែកខេត្តកំពតបានកើតជាថ្មីម្តងទៀត និង យ៉ាងអនាធិបតេយ្យ តែស្ថាប័នជំនាញ និង អាជ្ញាធរហាក់មិនអើពើ ហើយបានត្រឹមតែឆ្លើយយករួចខ្លួន។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា សំណង់រឹងមាំលើផ្ទៃដីទំហំប្រមាណជាពីរហិកតា នៅតាមបណ្តោយដងព្រែក ស្ថិត ... Read More »

ឃាត់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ បន្តចាប់បានអ្នកជក់៣នាក់ ដកហូតវត្ថុតាងមួយចំនួន

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀនដ៏សកម្មម្នាក់ ហើយបន្តចាប់បានក្រុមអ្នកជក់ថ្នាំ៣នាក់ទៀត ព្រមទាំងដកហូតវត្ថុតាងមួយចំនួនដើម្បីចាត់ការតាមច្បាប់ ។ ការចាប់ឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១២ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចតផ្លូវខាងលិចភូមិអង្គតាឡឹក ចម្ងាយ៣០០ម៉ែត្រ ភូមិអង្គតាឡឹក ... Read More »

មន្ត្រីកាំកុងត្រូលខេត្តពោធិ៍សាត់រកឃើញភេសជ្ជៈខូចគុណភាពនៅតាមផ្សារនានាក្នុងស្រុកភ្នំក្រវាញ

ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ លោកហ៊ុយ ភារម្យ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់សហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត និង សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះអង្កេតត្រួត ពិនិត្យស្វែងរកទំនិញនិងចំណីអាហារខូចគុណភាពដើម្បីធ្វើការដកហូតនៅតាមតូប លក់រាយនិងលក់ដុំក្នុងផ្សារចំនួន២គឺផ្សារ ភ្នំក្រវាញ និងផ្សារបត់រំដួល ស្ថិតក្នុងស្រុក ... Read More »

ជិះម៉ូតូចាប់ហ្វ្រាំងមិនទាន់បុកគូទរថយន្តដឹកសំរាមរងរបួសបាក់ជើង

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបាក់ជើងធ្ងន់ធ្ងរ ខណៈជិះម៉ូតូលឿន ហើយចាប់ហ្វ្រាំងមិនទាន់ ក៏បុកគូទរថយន្តដឹកសំរាមពីក្រោយទិសដៅស្របគ្នាពេញទំហឹង កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្លូវផាតិលេខ១ ស្ថិតនៅភូ មិសាលាទាន សង្កាត់ច្រម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ... Read More »

បញ្ជូនជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធនឹងការកាប់ឈើក្នុងតំបន់ រមណីយដ្ឋានប្រាសាទព្រះវិហារទៅអយ្យការអមសាលាដំបូងខេត្ត

ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងជំនាញយុត្តិធម៌នៃកង រាជអាវុធហត្ថលើផ្ទៃប្រទេសសហការជា មួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបញ្ជូនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន៤នាក់ទៅអយ្យការអម សាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការ បន្តតាមនីតិវិធី ។ សូមរំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី៤ ... Read More »

កសិករខេត្តត្បូងឃ្មុំ ចាប់ផ្តើមប្រមូលស្រូវ វស្សាជាមួយនឹងការ ព្រួយបារម្ភពីតម្លៃទាប

ខេត្តត្បូងឃ្មុំ ៖ ប្រជាកសិករមួយចំនួនធំក្នុងខេត្តត្បូងឃ្មុំកំពុងញាប់ដៃជើងប្រមូលផលស្រូវវស្សាដែលកំពុងទុំពេញវាល ប៉ុន្តែ អ្វីដែលជាការកត់សម្គាល់ផលស្រូវឆ្នាំនេះគឺមានការធ្លាក់ចុះដោយសារកាលពីដើមឆ្នាំនិងរហូតមកដល់ពេលនេះនៅតែមានភ្លៀងធ្លាក់មិនឈប់ដែលធ្វើឲ្យស្រូវដួល រាបខ្លះនៅក្នុងទឹកពិបាកច្រូតដោយម៉ាស៊ីនត្រូវបង្ខំចិត្តច្រូតដោយដៃ។ បើតាមការរៀបរាប់របស់ប្រជាកសិករក្នុងឃុំម៉ងរៀវបានឲ្យដឹងថាឆ្នាំនេះក្រៅពី ទិន្នផលធ្លាក់ចុះ គឺតម្លៃទាបពោលគឺក្នុងមួយ គីឡូក្រាមសម្រាប់ស្រូវល្អគឺបានតែ៧៥០រៀលប៉ុណ្ណោះ ដែលតម្លៃនេះពួកគាត់ ប្រឈមនឹងការគ្មានប្រាក់សម្រាប់ឲ្យថ្លៃជីថ្លៃថ្នាំដែលជំពាក់ចិនយកមកប្រើសន្យាឲ្យនៅពេលប្រមូលផលរួច។ ពួកគាត់បន្តថាបើទោះបីតម្លៃទាបក៏ត្រូវបង្ខំចិត្តលក់ដែរព្រោះគ្មានប្រាក់ឲ្យថ្លៃច្រូត និងថ្លៃចំណាយផ្សេងៗដែលការធ្វើស្រែនេះហាក់គ្មានបានផលចំណេញសូម្បី មួយកាក់មួយសេន ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូល រួមបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញដល់កម្លាំងត្រៀមចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពUN

ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នេះនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេ បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអញ្ជើញចូលរួមជាអធិបតី ក្នុង ពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធហត្ថ ដល់កម្លាំងត្រៀមចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅ មជ្ឈមណ្ឌលជាតិ ... Read More »

រដ្ឋមន្ត្រីក្រសួងកសិកម្មជួបពិភាក្សាការងារជា មួយជំនាញការជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ រសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអនុញ្ញាតឲ្យ លោកស្រី ចំរើន មូតិតា ជំនាញការជាន់ ខ្ពស់ផ្នែកអភិវឌ្ឍន៍ជនបទនិងលោក Eric ... Read More »

ព្រឹក​ថ្ងៃ​ទី​៩​ ខែ​ធ្នូ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នឹង​បន្ត​សវនាការ​សំណុំ​រឿង​លោក​ សម​ រង្ស៊ី

ភ្នំពេញ៖ ព្រឹកថ្ងៃទី៩ ខែធ្នូ សាលាដំបូងរាជធានីភ្នំពេញ នឹងបន្តសវនាការសំណុំរឿងលោក សម រង្ស៊ី លោក អ៊ឹង ជុងលាង ហៅ ម៉ាប់ ហៅ កូនជ្រូក និង ... Read More »

អាជ្ញាធរមូលដ្ឋានចុះទៅត្រួតពិនិត្យនិងណែនាំគ្រូហោរាអគ្គិនេត្រល្បីតាមហ្វេសប៊ុក

ភ្នំពេញ៖ ទីបំផុតគ្រូហោរាអគ្គិនេត្រជាគ្រូស្នហ៍ដែលគេនាំគ្នាភ្ញាក់ផ្អើលតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ចែករំលែកតៗគ្នាអំពីបណ្ណធានាដែលបានបញ្ជាក់ថា ពូកែមន្តអាគម បើមិនឆុតសងប្រាក់វិញគ្រប់ចំនួននោះ ត្រូវអាជ្ញាធរមូលដ្ឋានចុះទៅត្រួតពិនិត្យពីសកម្មភាពរកស៊ីបែបអបីជំនឿនេះដល់គេហដ្ឋាននាព្រឹកថ្ងៃទី ៨ខែ ធ្នូ ឆ្នាំ២០១៦ ផ្ទះលេខ១៤ ផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក ។ ... Read More »

ស្ត្រីុម្នាក់បន្ទាប់ពីមានជម្លោះតិចតួចជាមួយប្តីក៏ ទាញកូនកាំបិតចិតបន្លែចាក់ចំក្បាលពោះជាប់ឆ្កឹង

ខេត្តស្ទឹងត្រែងៈ ស្ត្រីម្នាក់បានប៉ុនប៉ង បញ្ចប់ជីវិតប៉ុន្តែមិនបានសម្រេចនោះទេ ដោយករណីនេះសង្ស័យថា ស្ត្រីរងគ្រោះ មានវិបត្តិផ្លូវចិត្តជាមួយនឹងប្តី។ ករណីនេះបានកើតហេតុឡើងនៅវេលា ម៉ោង១១និង៤០នាទីស្ថិតនៅភូមិ-ឃុំ សំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ បើតាមអ្នកភូមិបានឲ្យដឹងថាស្ត្រីរងគ្រោះប៉ុនប៉ងសម្លាប់ខ្លួនឈ្មោះ រឹម ខេម អាយុ២៥ឆ្នាំ ... Read More »

ចាប់ខ្ទើយធ្វើទារុណកម្មលើកុមារប្រមូលបាន វត្ថុតាងជាច្រើនទាំងនៅស្រុកខ្មែរនិងនៅវៀតណាម

ភ្នំពេញ៖ ជនភេទទី៣ដែលបានធ្វើទារុណកម្មយ៉ាងឃោរឃៅទៅលើកុមារាអាយុ ២ឆ្នាំម្នាក់ជាកូនកម្មករចម្ការកាកាវនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ហើយរត់គេច ខ្លួននោះរហូតមកដល់យប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន ហើយ។ ការចាប់ខ្លួននេះធ្វើឡើងនៅខណ្ឌលេខ៧ ទីក្រុងហូជីមិញ ប្រទេសវៀតណាម។ នេះបើតាមការអះអាងរបស់លោកស្នងការនគរបាលខេត្តមណ្ឌលគិរី ។ ... Read More »

ស្រវឹងដល់ក ទៅមុខលែងរួចឈប់រថយន្តកណ្តាលផ្លូវស្វាងស្រាទើបទៅមុខទៀត

ភ្នំពេញ ៖ បុរសម្នាក់បន្ទាប់ពីចេញពីផឹកស៊ីស្រវឹងជោក បើករថយន្តទៅផ្ទះលែងរួច សុខចិត្តឈប់ដេកនៅពាក់កណ្តាលផ្លូវបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ធ្នូ ខែ ធ្នូ ឆ្នាំ២០១៦ ស្ថិតនៅទល់មុខអតិតរោងមហោស្រពចេនឡា លើផ្លូវម៉ៅសេទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ... Read More »

ថៃចាប់ពលរដ្ឋខ្មែរម្នាក់ក្នុងចំណោម៤នាក់ ខណៈលួចចូលកាប់ឈើគ្រញូង

ខេត្តពោធិ៍សាត់៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចនគរបាលរដ្ឋបាល នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃបានឲ្យដឹងថា សមត្តកិច្ចប្រទេសថៃបានចាប់ខ្លួនប្រជាពលរដ្ឋខ្មែរម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ខណៈពួកគេនាំគ្នាលួចចូលទៅក្នុងទឹកដីប្រទេសថៃ ដើម្បីក្នុងគោលបំណងលួចកាប់ឈើគ្រញូងខុសច្បាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨និង០០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចលេខ 50021 42059 (ប្រទេសថៃ) ។ ... Read More »

ការប្រកួតយកជើងឯកកីឡាវាយកូនគោលលើកទី២របស់ស្រាបៀរ HEINEKEN បានបញ្ចប់ដោយជោគជ័យ

រាជធានីភ្នំពេញ៖ ស្រាបៀរ Heineken ដែលជាម៉ាកសញ្ញាស្រាបៀរលំដាប់ថ្នាក់អន្ដរជាតិមានគុណភាពខ្ពស់លេខ ១ ក្នុងពិភពលោក បានបង្ហាញពីភាពទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាថ្មីម្តងទៀតជាមួយនឹងវិស័យកីឡាវាយកូនគោលរបស់កម្ពុជា តាមរយៈការរៀបចំការប្រកួតយកជើងឯកកីឡាវាយកូនគោលលើកទី 2 កាលពីថ្ងៃទី 2 ខែធ្នូនៅក្លិប Garden City Golf ... Read More »

ពុលសម្លម្ជូរគ្រឿងសាច់ជ្រូកមានអាការធ្ងន់ ស្រាល៤នាក់

ខេត្តកំពង់ឆ្នាំង ៖ មនុស្សប្រុស ស្រី៤នាក់ ត្រូវបានក្រុមគ្រួសារដឹកមកសង្រ្គោះបន្ទាន់ភ្លាម ៗនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីពួកគាត់ចាប់ផ្តើមមានអាការៈវិលមុខ ឈឺ ពោះ និង ក្អួតចង្អោរ ក្រោយពីបានហូបបាយជាមួយសម្លម្ជូគ្រឿងសាច់ជ្រូកជាង២០នាទី។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃទី៨ ... Read More »

ព្រះចៅអធិការវត្ត មហាមន្រ្តីទទួលអនិច្ចធម្មក្នុងព្រះជន្ម៩៣ព្រះវស្សា

ភ្នំពេញៈ ចាត់ទុកជាការប្រគេន ជូនដំណឹង ដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ជិតឆ្ងាយឲ្យបានជ្រាបផងដែរថា ព្រះតេជគុណ ព្រះនាម ព្រះវិរិយសំវរ ខៀវ អឿន ព្រះចៅអធិការ វត្តមហាមន្ត្រី បានទទួលអនិច្ចធម្មហើយ កាលពីវេលាម៉ោង៨និង៤០ព្រឹក៩ ... Read More »

លោក ហង្ស សុវណ្ណារិទ្ធិ ត្រៀមទម្លាយដៃថ្មីធ្វើឲ្យកក្រើក

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម រស្មីស្ទឹងសែន លោក ហង្ស សុវណ្ណារិទ្ធិ ទើប នឹងធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាមួយនឹងស្នាដៃបទចម្រៀងថ្មីពីរោះរណ្តំចិត្តមួយចំនួន។ តារាចម្រៀងរូបនេះក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញស្នាដៃបទចម្រៀងថ្មីជាមួយនឹងក្បាច់រាំនិងក្រុមរាំជាច្រើន នាក់ដើម្បីធ្វើឲ្យកក្រើកឆាកតន្ត្រីនានានៅពេលខាងមុខនេះ។ ការបញ្ជាក់ពីគោលជំហរថ្មីនេះបានធ្វើឡើងក្រោយតារាចម្រៀង ហង្ស សុវណ្ណា រិទ្ធិ ទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រពិសេសក្រុមយុវវ័យជាមួយនឹងបទចម្រៀងថ្មីពីរោះមួយចំនួនដូចជា”បែកពីគេមិនមែនដើម្បីអូន” ... Read More »

ក្រុមហ៊ុនស្រាបៀរ Heineken ធ្វើយុទ្ធនាការពិសាគ្រឿង ស្រវឹងដោយទទួលខុសត្រូវ “Get Your Sexy Back” 2016

ភ្នំពេញ៖ យុទ្ធនាការយកភាពសង្ហារបស់អ្នកត្រលប់មកវិញ (Get Your Sexy Back) 2016 ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគារសុខាដោយ ក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំ ... Read More »

នគរបាលស្រុកអង្គស្នួលចាប់ខ្លួនអ្នកកាសែតជាតិសែនជ័យ និងបក្ខពួកពីបទជំរិតទារប្រាក់និងក្លែងឯកសណ្ឋាននគរបាលជាតិ

  ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាល ស្រុកអង្គស្នួលបានចាប់ខ្លួនអ្នកយកព័ត៌មាន ឲ្យអង្គភាពសារព័ត៌មានជាតិសែនជ័យម្នាក់ និងបក្ខពួកម្នាក់ទៀតពីបទជំរិតទារប្រាក់ និងក្លែងឯកសណ្ឋាននគរបាលជាតិ ដើម្បី កសាងសំណុំរឿងបញ្ជូនទៅកាន់សាលា ដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់ បន្ទាប់ ពីជនសង្ស័យទាំង២នាក់នេះយកឯក សណ្ឋាននគរបាលជាតិស្លៀកពាក់ទៅជំរិត ទារប្រាក់ពីម្ចាស់ការដ្ឋានសំណង់សួន កម្សាន្តមួយកន្លែង ... Read More »

ស្លាប់១១នាក់ និងកំពុងសង្រ្គោះ៣៧នាក់ ដោយពុលស្រាស

ខេត្តកំពង់ឆ្នាំង៖ ករណីពុលស្រាស នៅភូមិក្តុល ឃុំក្តុល ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានអ្នកស្លាប់ចំនួន១១នាក់ និង ៣៧នាក់ទៀតកំពុងសង្រ្គោះ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ។ ... Read More »

ស្ត្រីវិកលចរឹកម្នាក់បាត់បង់ជីវិតសង្ស័យដោយសារគ្រោះថ្នាក់ចរាចរណ៍

ខេត្តស្ទឹងត្រែង៖ ស្ត្រីវិកលចរឹកម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម សង្ស័យដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅនៅចំណុចបង្គោលគីឡូម៉ែត្រលេខ៤៧៧ បណ្តោយផ្លូវជាតិលេខ៩ ភូមិស្រែឫស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ។ លោកសែម ស៊ីថាអធិការស្រុកថាឡាបរីវ៉ាត់ ... Read More »

បុរស​ម្នាក់​ថប់ដង្ហើម​ស្ទើរ​ស្លាប់ ខណៈ​កំពុង​ដេក​នៅ​ក្នុង​បន្ទប់​ឡៅតឿ​ខាងក្រោម​សុខ​ៗ ស្រាប់តែមាន​អគ្គីភ័យ​ឆេះ

ភ្នំពេញ ៖ បុរសម្នាក់ថប់ដង្ហើមស្ទើរស្លាប់ រត់ចេញមកទាំងរោលខ្មៅពេញខ្លួន ខណៈកំពុងដេកនៅក្នុងបន្ទប់ឡៅតឿខាងក្រោមសុខៗ ស្រាប់តែអគ្គិភ័យឆេះឡៅតឿខាងមុខ កុំតែបានគេវាយកញ្ចក់បំបែកឲ្យចេញកុំអីមិនដឹងជាយ៉ាងណាឡើយ ។ ហេតុការណ៍អគ្គិភ័យនេះកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ក្នុងបូរី ល្អពេញចិត្ត ផ្លូវបេតុង ... Read More »

សម្តេចតេជោ៖ ខ្ញុំរីករាយ និងមានកិត្តិយដែលបានមកចូលរួមអបអរសាទរខួប ៥ឆ្នាំ នៃជោគជ័យរបស់ក្រុមហ៊ុនជប៉ុន Minebea

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ «នៅព្រឹកថ្ងៃទី០៨ ខែធ្នូ នេះ ខ្ញុំរីករាយ និងមានកិត្តិយដែលបានមកចូលរួមអបអរសាទរខួប ៥ឆ្នាំ នៃជោគជ័យរបស់ក្រុមហ៊ុនជប៉ុន Minebea នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញ។ រោងចក្រនេះគឺប្រៀបដូចជាកូនខ្ញុំដែលបានបង្កើតតាំងពីដើមទុនជាង ២៣ ... Read More »

សមត្ថកិច្ចឃត់យុវជនញៀនថ្នាំម្នាក់បន្ទាប់ពីធ្វើបាបយាយខ្លួន​ឯង​​អាយុ​៧៦​​ឆ្នាំ​

ភ្នំពេញ ៖យុវជនម្នាក់ដែលញៀនថ្នាំហើយបានធ្វើបាប់លោកយាយខ្លួនឯងជារៀងរាល់ថ្ងៃ ត្រូវបានកម្លាំងសមត្ថកិច្ចចុះទៅចាប់ឃាត់ខ្លួន ខណៈកំពុងអុកឡុកក្នុងផ្ទះ ក្រោយពីសុំលុយមិនបាន ។ ហេតុការណ៍នេះ បានកើតឡើងកាលណពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »