ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

សង្ស័យដឹកឈើច្រើនជើង ពេលបង្រ្កាបទើបធ្លាយរឿងផ្សេង

ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មានបានបង្ហើបចេញពីកម្លាំងមន្រ្តីជំនាញចុះអនុវត្តបានឲ្យដឹងថារថយន្តធុនធំម៉ាក FUSO ពណ៌ស គ្មានស្លាកលេខ១គ្រឿង ត្រូវបានកម្លាំងចម្រុះបង្រ្កាប នៅពេលកំពុងដឹកជញ្ជូនឈើហើយ ត្រូវបានគេសង្ស័យថា រថយន្តខាងលើនេះដឹកជញ្ជូនឈើច្រើនជើងមកហើយៗកំពុងធ្លាយរឿង ជាប់ពាក់ព័ន្ធនឹងរឿងច្រើនរវាងឈ្មួញ នឹងមន្រ្តីសមត្ថកិច្ច ។ ប្រភពខាងលើបន្តថា បើតាមចម្លើយបែបលាក់លៀមខ្លះៗពីបុរសជាអ្នកបើកបររថយន្តធុនធំដឹកឈើម្នាក់ ឈ្មោះ ... Read More »

កម្មករសំណង់ម្នាក់ធ្លាក់ពីអគារធនាគារវឌ្ឍនៈកម្ពស់ជាន់ទី១៣ទើរជាន់ទី១២រងរបួសធ្ងន់

ខេត្តបាត់ដំបង៖ កម្មករសំណង់ម្នាក់ធ្វើកិច្ចការងារធ្វេសប្រហែស បានធ្លាក់ពីលើអគារជាន់ទី១៣ ទើរជាប់និងជាន់ទី១២ របស់អគារធនាគារវឌ្ឍនៈ បានទទួលរងរបួសធ្ងន់ត្រូវបានគេដឹកបញ្ជូនយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យខណៈជនរងគ្រោះកំពុងធ្វើការងារផ្សារដែក។ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី៨ខែធ្នូឆ្នាំ២០១៦នៅចំណុចខាជើងផ្សារណាត់ប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ លោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបងប្រាប់ឱ្យដឹងថា កម្មករ ... Read More »

ប្រជាពលរដ្ឋ២៨គ្រួសារចោទមេភូមិនិងចៅ សង្កាត់យកដីពួកគាត់ទំហំ១២៥ហិកតា

ខេត្តឧត្តរមានជ័យ ៖ មេភូមិស្រះទឹក និងចៅសង្កាត់កូនក្រៀល នៃក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានប្រជាពលរដ្ឋ ២៨គ្រួសារចោទប្រកាន់ថា យកដីពួកគាត់ ទំហំ១២៥ហិកតា ។ លោកពូ សេង សឿត អាយុ៦៤ឆ្នាំ ... Read More »

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចុះឆែកឆេរការដ្ឋានសំណង់មួយកន្លែងនៅខណ្ឌទួលគោក ឃាត់ខ្លួនជនបរទេស៥០នាក់

ភ្នំពេញ ៖ កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយនគរ បាលខណ្ឌទួលគោកបានចុះប្រតិបត្តិការ បន្តធ្វើការឆែកឆេរការដ្ឋានសំណង់មួយ កន្លែងនៅក្នុងមូលដ្ឋានខណ្ឌទួលគោកដោយ បានឃាត់ខ្លួនជនបរទេស៥០នាក់ ក្នុងនោះមានស្រី៥នាក់ ប៉ុន្តែសមត្ថកិច្ច ឃាត់តែ ជនជាតិចិន១២នាក់ទេ ដែលគ្មាន លិខិតឆ្លងដែន រួចបញ្ជូនទៅសាកសួរនៅ ... Read More »

លោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ ត្រូវបានប្រកាសតែងតាំងជាអភិបាលខណ្ឌ ដូនពេញ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នេះលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានអញ្ជើញធ្វើជាអធិបតី នៅក្នុងពិធីប្រកាសតែងតាំងអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញនៅសាលាខណ្ឌដូនពេញ។ នៅក្នុងពិធីនោះក៏មានការចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី ភ្នំពេញ ... Read More »

លោក ប៉ា សុជាតិវង្ស៖ នៅកម្ពុជាវិបត្តិនយោ បាយ មិនមានទេតែបញ្ហារបស់អ្នកនយោបាយ គឺមានអ្នកដែលធ្វើខុសច្បាប់ត្រូវតែ ទទួលទោស

ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញបានចូលរួមប្រកាសតែង តាំង លោក សុខ ពេញវុធ ជាអភិបាលខណ្ឌ ដូនពេញជំនួសលោក គួច ចំរើន ... Read More »

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ផ្សព្វផ្សាយគោលនយោបាយដីធ្លី ជូននិស្សិតយោធា

ខេត្តកំពង់ស្ពឺ ៖ លោក ជា សុផារ៉ា រដ្ឋ មន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិង សំណង់ អមដំណើរដោយយោធា និង មន្ត្រីរាជការរបស់ក្រសួងជាច្រើនរូបទៀតបានអញ្ជើញជួបសំណេះសំណាលជាមួយ និស្សិត យោធាចារ្យ បុគ្គលិក ដែលកំពុង ... Read More »

តុលាការកាត់ទោសនិស្សិតសម្លាប់មន្ត្រីយោធានៅខណ្ឌទួលគោក

ភ្នំពេញ ៖ យុវនិស្សិតម្នាក់ដែលចាក់ សម្លាប់ស្ត្រីមន្ត្រីយោធានៅខណ្ឌទួលគោក ត្រូវបានអនុរក្សពន្ធនាគារព្រៃស កាលពី ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នាំមកសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីជំនុំជម្រះ ។ ក្រោយការសួរដេញដោលតុលាការបានលើកពេលប្រកាសសាលក្រមទៅព្រឹកថ្ងៃទី២១ ខែធ្នូ ... Read More »

កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ចុះបង្រ្កាបមុខសញ្ញាប្រើ ប្រាស់ថ្នាំញៀន៤នាក់

ខេត្តឧត្តរមានជ័យ៖ នៅយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ២១ និង៣០ នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរ បាលស្រុកត្រពាំងប្រាសាទបានចុះបង្រ្កាបមុខសញ្ញាប្រើប្រាស់ថ្នាំញៀន នៅភូមិទួល តាសេក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំង ប្រាសាទ ... Read More »

អាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ករណី លក់ និងប្រើប្រាស់ថ្នាំញៀន

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបានអាវុធហត្ថក្រុងបានលុងឃាត់ខ្លួនក្នុង ករណីរក្សាទុក ចែកចាយ និងប្រើប្រាស់ថ្នាំញៀនដែលករណីឃាត់ខ្លួនជនសង្ស័យ ខាងលើនេះធ្វើឡើងនៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅផ្ទះ សំណាក់ពន្លឺពេជ្រ ស្ថិតក្នុងភូមិថ្មី សង្កាត់ ឡាបានសៀក ក្រុងបានលុង ... Read More »

រថយន្តក្រឡុកសីុម៉ង់ត៍ពន្លះជាមួយរថភ្លើង ក្រឡា​ប់ផ្ងារជើងសំណាងគ្មានមនុស្សគ្រោះ ថ្នាក់

ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន BSTខណៈកំពុងបើកឆ្លងកាត់ផ្លូវរថភ្លើងមិនប្រយ័ត្នត្រូវក្បាលរថភ្លើងកំពុងរត់លើផ្លូវដែកបុកបណ្តាលឲ្យក្រឡាប់ផ្ងាជើរ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៥នាទីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្រែ សង្កាត់ភ្លើង ឆេះរទេះ ខណ្ឌពោធិ៍សែនជ័យតែសំណាងល្អមិនមានអ្នករងគ្រោះ។ រថយន្តក្រឡុកស៊ីម៉ង់ត៍ដែលក្រឡាប់ផ្ងារជើងនោះម៉ាក OTRUK ពណ៌ស្លែ ពាក់ ស្លាក់លេខ ... Read More »

ឆាយ វីរៈយុទ្ធ ប្រកាសជំហរបន្តយុទ្ធនាការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ

ភ្នំពេញ៖ តារាចម្រៀងប្រុសល្បីឈ្មោះ លោក ឆាយ វីរៈយុទ្ធបានប្រកាសពីជំហរ របស់ខ្លួនក្នុងការត្រៀមខ្លួនជាថ្មីក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយតាម រយៈការផ្ញើសារនានាទៅកាន់មហាជន។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីលោក ថ្នាក់ដឹកនាំផលិតកម្មសាន់ដេនិង សិល្បករ មួយចំនួនទៀតទទួលបានគ្រឿងឥស្សរិយយស ពីអង្គភាពប្រឆាំងអំពើពុក រលួយកាលពីព្រឹកថ្ងៃទី៩ខែធ្នូនេះ។ តារាចម្រៀងឆាយ វីរៈយុទ្ធបានបញ្ជាក់ថាលោកពិតជាសប្បាយចិត្តក្រោយពីទទួលបានកិត្តិយសដ៏ធំធេងនេះពីរដ្ឋាភិបាល។ ... Read More »

“កំពូលល្ងង់នៅអាស៊ី” នឹងឲ្យកម្មការិនី២០០នាក់ដំបូងចូលទស្សនាដោយឥតគិតថ្លៃ

ភ្នំពេញ៖ ខ្សែភាពយន្តបែបកំប្លែងដែលជាស្នាដៃដំបូងរបស់ផលិតកម្ម Galaxy នឹងធ្វើការចាក់បញ្ចាំងជូនអ្នកគាំទ្ររបស់ខ្លួនចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះតទៅ។ ផលិតករខ្សែភាពយន្តនេះនឹងផ្តល់ឱកាសដល់កម្មការិនីប្រមាណ២០០នាក់ដំបូង ចូលទស្សនាខ្សែភាពយន្តនេះដោយមិន គិតថ្លៃ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងកម្មវិធីសន្និសីទសារព័ត៌មាននៅផ្សារទំនើប City Mall ថ្ងៃទី៨ ខែធ្នូនេះ ក្រោមវត្តមាន ... Read More »

មរតកមនុស្សរស់ព្រឹទ្ធាចារ្យល្ខោនខោល យិត សារិន ចូលមន្ទីរពេទ្យក្រោយជំងឺចាស់ធ្វើទុក្ខ

ភ្នំពេញ៖ លោកព្រឹទ្ធាចារ្យ យិត សារិនហៅលោកគ្រូសសាស្ត្រាចារ្យផ្នែកល្ខោនខោលដែលគ្រានេះមានវ័យ៩១ឆ្នាំត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យកាលពីព្រឹកថ្ងៃទី៨ ខែធ្នូនេះបន្ទាប់ពីជំងឺចាស់ធ្វើទុក្ខខ្លាំង។ ព្រឹទ្ធាចារ្យដែលគេឲ្យរហស្សនាមថាជាស្តេចស្វាសនេះមានជំងឺប្រចាំកាយជាច្រើនមុខ ជាពិសេសជំងឺលើសឈាម សួត ជាដើម ហើយពេលនេះលោកសាស្ត្រា ចារ្យបាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរ ពេទ្យកាល់ម៉ែត។ កូនប្រុសពៅរបស់លោក យិត សារិន ... Read More »

ស្លាប់៣នាក់ក្នុងករណីផ្សេងគ្នានៅថ្ងៃតែមួយក្នុងខណ្ឌឫស្សីកែវ

ភ្នំពេញ៖ បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួន ដោយសារតែតូចចិត្តនឹងវាសនារបស់ខ្លួន ដែលត្រូវបានប្រពន្ធរត់ចោលទៅយកប្តីថ្មី ខណៈខ្លួនចេញពីពន្ធនាគារ ។ ជាមួយគ្នានោះពីរករណីផ្សេងទៀត ស្លាប់ដោយសារគាំងបេះដូង និងស្លាប់ដោយសារតែលង់ទឹក ។ ករណីទី១ ចងកសម្លាប់ខ្លួនបានភ្ញាក់ផ្អើលឡើងវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ... Read More »

បើកការដ្ឋានជួសជុលផ្លូវបេតុងឆ្អឹងដែក២ខ្សែក្នុងសង្កាត់គីឡូម៉ែត្រលេខ៦

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ លោកជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌ រួមជាមួយនឹងភរិយា និងមន្ត្រីក្រោមឱវាទជាច្រើនរូប ដោយមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានរៀបចំពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងឆ្អឹងដែកចំនួន២ខ្សែ ស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ... Read More »

ក្មេងៗសិស្សសាលាទួលប្រាសាទសែនសុខ១០នាក់ត្រូវនាយកសាលាប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនយកមកអប់រំខណៈពួកគេបានផ្លោះរបងចូលក្នុងសាលា

ភ្នំពេញ៖ ក្មេងៗសិស្សសាលាទួលប្រាសាទសែនសុខចំនួន១០នាក់ ត្រូវលោកនាយកសាលាប្តឹងសមត្ថកិច្ចប៉ុស្តិ៍ឃ្មួញឲ្យឃាត់ខ្លួនយកមកអប់រំ ខណៈពួកគេបានផ្លោះរបងចូលក្នុងសាលាគ្មានការអនុញ្ញាតខុសនឹងវិន័យសាលា។ ប្រភពពីលោក អ៊ុំ សុកំ នាយកវិទ្យាល័យទួលប្រាសទសែនសុខបានអោយដឹងថា ការដែលលោកប្តឹងអោយសមត្ថកិច្ចអោយឃាត់ខ្លួនក្មេងៗទាំងអស់យកមកអប់រំនេះ គឺដោយសារតែពួកគេមិនគោរពតាមវិន័យរបស់សាលា ហើយកន្លងមក គាត់ធ្លាប់បានអប់រំ និងណែនាំហើយ ក៏ប្រាប់ទៅអាណាព្យាបាលអោយជួយអប់រំផងដែរ ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍

ភ្នំពេញ៖ នៅវិមានសន្តិភាព ល្ងាចថ្ងៃទី០៨ ធ្នូ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតអោយ លោក Sun Fuyou ប្រធានក្រុមហ៊ុន Huawei ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ ... Read More »

លោកស្រី ម៉ែន សំអន ៖ គាំទ្រសកម្មភាពមជ្ឈមណ្ឌលកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការច្បាប់អាស៊ានកម្ពុជា-ចិន

ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាល កម្ពុជា បានគាំទ្រ រាល់សកម្មភាព ចំពោះ មជ្ឈមណ្ឌលកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការច្បាប់អាស៊ានកម្ពុជា-ចិន ដើម្បីចូលរួមកំណែទម្រង់ ប្រព័ន្ធច្បាប់ឲ្យកាន់តែមាន ... Read More »

ទីតាំងស្តុកឈើប្រណីតមួយកន្លែងត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ និងកម្លាំងប៉េអឹមខេត្តបង្ក្រាប

ខេត្តរតនគិរី៖ ផ្នែករដ្ឋបាលព្រៃឈើបរកែវ សហការជាមួយកម្លាំងប៉េអឹមស្រុកអូរយ៉ាដាវកម្លាំងប៉ុស្តិ៍រដ្ឋបាលសេសាន្ត និងកម្លាំងយោធាព្រំដែនវរៈ១០២ចុះបង្ក្រាបបានទីតាំងស្តុកឈើមួយកន្លែងនៅត្រង់ចំណុចមាត់ទន្លេសេសាន្ត ស្តិតនៅក្នុងភូមិបាដល ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ ការចុះរុករកឃើញគំនរឈើលេខ១សុក្រំនៅរាយប៉ាយតាមមាត់ទន្លេសេសាន្តនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ចំនួន២៣០កំណាត់ស្មើនឹង១៦,៥៥៥ម៉ែត្រគូប(២០ម្ភៃក្លុំប្រវែងមួយម៉ែត្រពីរតឹក)។ តាមប្រភពពីសមត្ថកិច្ច ដែលចុះបង្ក្រាបបានឲ្យដឹងថា ... Read More »

ពលរដ្ឋជាង៧០នាក់ នៅខេត្ដសៀមរាប មានអាការៈរាករួសក្រោយទទួលទានផ្អកកំពឹស

ខេត្ដសៀមរាប៖ មនុស្សក្មេងចាស់ ប្រុសស្រី និងព្រះសង្ឃជាង៧០នាក់អង្គ មានអាការៈរាករួស និងក្អួតចង្អោរ សង្ស័យពុលម្ហូបអាហារ ក្រោយពេលពួកគេទទួលទានផ្អកកំពឹស នៅក្នុងពិធីបុណ្យសពមួយនៅក្នុងភូមិ ។ ហេតុការណ៍នេះ កើតឡើងនៅម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី៨ ខែធ្នូ ស្ថិតភូមិអារញ្ញសាគរ ... Read More »

តុលាការ​ចាប់ផ្ដើម​សវនាការ​រឿង​ក្ដី​លោក​ សម​ រង្ស៊ី​ ,​ លោក​ ហុង​ សុខហួរ​ ជា​សាក្សី​

ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែធ្នូ នេះ ចាប់ផ្ដើមសវនាការរឿងក្ដីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និង ជំនួយការពីរនាក់ ។ លោក ហុង សុខហួរ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា សហការជាកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកលៀបឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ថ្នាំញៀន ៧នាក់ដកហូតបានថ្នាំញៀន៣កញ្ចប់ និងម៉ូតូ៣គ្រឿង

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា សហការជាកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកលៀប ឃាត់ខ្លួនក្រុមយុវជនសង្ស័យប្រើប្រាស់ថ្នាំញៀន ចំនួន៧នាក់ទៀតជាបន្តបន្ទាប់ ដកហូតបានថ្នាំញៀន៣កញ្ចប់ និងម៉ូតូ៣គ្រឿង ប្រតិបត្តិការនេះធ្វើឡើង កាលល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ ជាតិលេខ៦ ស្ថិតនៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ... Read More »

ជនជាតិខ្មែរឥស្លាមប្រមាណជា៥០នាក់មកកាន់មជ្ឈមណ្ឌលផ្ទះមេត្តា បង្ហាញខ្សែភាពយន្តឯកសារខ្លី មានចំណងជើងថា “អ្នកតស៊ូចាមនៅស្វាយឃ្លាំង”

ភ្នំពេញ ៖ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ប្រជាជនឥស្លាម ប្រមាណជា៥០នាក់ បានកាន់មជ្ឈមណ្ឌលផ្ទះមេត្តា ដើម្បីដាក់បង្ហាញជូននូវពិព័រណ៍រូបភាពខ្សែវីដេអូរ មួយចំនួន ដែលនិយាយពីទំនៀមទំលាប់ វប្បធម៌ ប្រពៃណី សាសនា ... Read More »

ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងមិនរំពឹងឈ្នះមេដាយ តែអាចទទួលបានបទពិសោធន៍ថ្មី និងទំនាក់ទំនងល្អ

ភ្នំពេញ៖ លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ក្នុងឱកាសជួបសំណាលជាមួយកីឡាករបាញ់កាំភ្លើងកម្ពុជា៧នាក់ ត្រៀមចេញទៅចូលរួមប្រកួតបាញ់កាំភ្លើង ASIA-PACIFIC IPSC Handgun Championship Level 3 2016 នៅទីក្រុងប៉ាតាយ៉ា ... Read More »

រកឃើញជនជាតិអាមេរិកធ្លាក់ពីលើទូក ឃើញសពអណ្ដែតទឹកនៅក្បែរកោះពេជ្រ

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសជនជាតិអាមេរិកាំងម្នាក់ ដែលរអិលជើងធ្លាក់ពីលើក្បាលទូកកាលពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នៅផែអណ្ដែតភ្នំពេញ ជិតនឹងផ្សាររាត្រី ហើយបានរំលងមួយថ្ងៃ ក៏បានអណ្ដែតទឹកមកនៅមាត់ទន្លេកោះពេជ្រ។ ហេតុការណ៍បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង៥៥នាទីយប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ ត្រង់ចំណុចច្រាំងទន្លេកោះពេជ្រ ... Read More »

យោធាម្នាក់ស្រវឹងស្រាបើកឡានបុករបាំងថ្មពុះចែកទ្រូងអូសជាង១០០ម៉ែត្រ ទើបទៅមុខលែងរួច

ភ្នំពេញ៖ បុរសម្នាក់ជាមន្ត្រីយោធាបើករថយន្ដម៉ាក NAVARA ក្នុងស្ថានភាពស្រវឹង បើកក្នុងល្បឿនលឿន ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត ហើយរថយន្ដមិនទាន់អស់ល្បឿន អូសប្រហែល១០០ម៉ែត្រទើបអស់ល្បឿនទៅមុខលែងរួច តែបែរជាសមត្ថកិច្ចមូលដ្ឋានអោយអោយម្ចាស់រថយន្ដហៅរថយន្ដស្ទួចឯកជនមកស្ទួចយករថយន្ដទៅជួសជុលដោយខ្លួនឯងទៅវិញ គឺមិនបានទំនាក់ទំនងទៅកម្លាំងជំនាញចុះទៅវាស់វែងដោះស្រាយតាមផ្លូវច្បាប់នោះទេ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី៨ ... Read More »

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនក្មេងទំនើងម្នាក់ករណីដាក់ដាវសាំម៉ូរ៉ៃនៅក្នុងកាបូប

  ភ្នំពេញ៖ ក្មេងទំនើងម្នាក់ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួន ខណៈឆែករកឃើញមានរក្សាទុកដាវសាំម៉ូរ៉ៃចំនួន១ដើម នៅក្នុងកាបូបស្ពាយ ។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចក្បែររបងវិទ្យាល័យទួលប្រាសាទសែនសុខ ស្ថិតក្នុងភូមិសំរោង សង្កាត់ឃ្មួញ ... Read More »

អភិបាលខណ្ឌដូនពេញថ្មី ចូលកាន់តំណែងព្រឹកនេះជំនួសលោកគួច ចំរើន

ភ្នំពេញ៖ សាលាខណ្ឌដូនពេញ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦  មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ  ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។ តាមការប្រកាសរបស់ក្រសួងមហាផ្ទៃ ... Read More »

រថយន្តកុងតឺន័របុកជាមួយម៉ូតូហ្ស៊ុយសាគីឡែត បណ្តាលឲ្យយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿង បានបើកបុកគ្នាជាមួយនិងម៉ូតូម៉ាកហ្ស៊ុយសាគីឡែត ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់ជិះ ត្រូវរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង១៦និង៥០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវបេតុងព្រៃស ក្បែនិងផ្សារថ្នល់បត់ ស្ថិតក្នុងភូមិថ្មី ... Read More »