ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

បុគ្គលិកកាស៊ីណូជាច្រើននាក់នាំគ្នាតវ៉ានៅមុខកាស៊ីណូម្កុដពេជ្រ ខណៈថៅកែអត់បានបើកប្រាក់ខែឱ្យតាមពេលកំណត់ និងផ្អាកការងារគ្មានដំណោះស្រាយ

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈខេត្តប៉ៃលិន សហការជាមួយកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះមកជួយសម្របសម្រួល រវាងភាគីតំណាងក្រុមហ៊ុន នឹងតំណាងបុគ្គលិក ចំនួន ៩៥នាក់ ដែលពួកគាត់បានមកប្រមូលផ្តុំគ្នា នៅខាងមុខកាស៊ីណូ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញរៀបចំកិច្ចប្រជុំជាមួយប្រធានផ្សារទាំងអស់នៅភ្នំពេញដើម្បីផ្សព្វផ្សាយអំពីខ្លឹមសារ សារាចរណែនាំរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកិច្ចប្រជុំ ជាមួយប្រធានផ្សារ ទាំងអស់នៅភ្នំពេញ ដើម្បីផ្សព្វផ្សាយអំពីខ្លឹមសារ សារាចរណែនាំ របស់រាជរដ្ឋាភិបាល ស្ដីពីការលុបចោល ការបង់ថ្លៃចំពោះប្រជាពលរដ្ឋ ដែលលក់ដូរតាមកញ្ច្រែង កញ្ចើ ល្អី នៅថ្ងៃទី១៣ ខែធ្នូ ... Read More »

បុរសម្នាក់មានជំងឺសរសៃប្រសាទផឹកស្រាស្រវឹងរួចយកខ្សែចងកនឹងធ្នឹមផ្ទះសម្លាប់ខ្លួន

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១១និង០៥នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ មានករណីបុរសម្នាក់មានជំងឺសរសៃប្រសាទ ផឹកស្រាស្រវឹង រួចយកខ្សែចងកនឹងធ្នឹមផ្ទះសម្លាប់ខ្លួន នៅលើផ្ទះរបស់ខ្លួនត្រង់ចំណុចទួលដំបូកយួន ឃុំពង្រ ស្រុកបារាយណ៌ ខេត្តកំពង់ធំ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អូន ... Read More »

ក្លែងជាព្រះសង្ឃ៤នាក់ដើរបិណ្ឌបាត្រធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា

ខេត្តបាត់ដំបង៖ កម្លាំងក្រុងបាត់ដំបង បានចាប់ជនក្លែងជាព្រះសង្ឃ៤នាក់ ធ្វើសកម្មភាពដើរបិណ្ឌបាត្រពីប្រជាពលរដ្ឋ ដែលធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងបន្ទប់ជួលមួយកន្លែងស្ថិតនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សមត្ថកិច្ចថ្លែងថា ជនកំហូច ឈ្មោះ ... Read More »

លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំច្រនាងចេញពីខារ៉ាអូខេបើករថយន្តបុកមនុស្សស្លាប់២នាក់ របួសធ្ងន់ម្នាក់

ខេត្តកំពង់ធំៈ លោក ម៉ុក អ៊ុកសំអាត នាយប៉ុស្តិ៍រដ្ឋបាលឃុំច្រនាង បានបើកបរក្នុងស្ថានភាពស្រវឹងជោក បុកមនុស្សស្លាប់២នាក់ និងរងរបួសធ្ងន់ម្នាក់ ខណៈបើកបរក្នុងទិសដៅបញ្ច្រាសគ្នារវាងរថយន្ត នឹងម៉ូតូ។ ហេតុការណ៍នេះ បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ... Read More »

បង្ក្រាបគ្រឿងញៀននៅកំពង់ស្ពឺចាប់បាន៣នាក់ និងថ្នាំញៀន១៩កញ្ចប់

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ បានចុះបង្រ្កាប និងឡោមពទ្ធផ្ទះសង្ស័យករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយឈានដល់ឃាត់ខ្លួនជនសង្ស័យបាន៣នាក់ និងចាប់យកវត្ថុតាងថ្នាំញៀន១៩កញ្ចប់ធំ និងតូចផងដែរ ។ ... Read More »

បង្ក្រាបគ្រឿងញៀននៅស្ទឹងត្រែងឃាត់ខ្លួន២នាក់ ដកហូតថ្នាំញៀនមួយកញ្ចប់ធំ

ខេត្តស្ទឹងត្រែង‌ៈ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ខាងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបង្ហាញមុខជនសង្ស័យជួញដូរថ្នាំញៀនចំនួន២នាក់ព្រមទាំងថ្នាំញៀនមួយកញ្ចប់ធំ និងបានធ្វើតេស្តិ៍រកសារធាតុញៀននៅចំពោះមុខជនសង្ស័យទាំង២នាក់នោះផងដែរ។ សមត្ថកិច្ចប៉ូលិសជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តការចុះនៅវេលាម៉ោង១៦និង០០នាទីល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៩ ស្ថិតនៅ‌សង្កាត់‌ស្ទឹងត្រែង‌ ក្រុងស្ទឹងត្រែង ... Read More »

មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសផ្តល់ប្រាក់២០លានរៀល ដល់ជនណាដែលរាយការណ៍ពីជនដៃដល់បាញ់សម្លាប់សង្សារនៅឫស្សីកែវ

ភ្នំពេញ: មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ បានប្រកាសថា នឹងផ្តល់ប្រាក់រង្វាន់ ចំនួន២០លានរៀលជូន ប្រជាពលរដ្ឋទាំងឡាយណា ដែលបានផ្តល់ព័ត៌មានដល់កងកម្លាំងអាវុធហត្ថ ពីជនដៃដល់ បាញ់សម្លាប់នារីម្នាក់ ... Read More »

ជួយសម្រួលចរាចរណ៍បែរជាត្រូវគេកាប់នឹងពូថៅដេរ៤ថ្នេរ

ខេត្តកណ្តាល: មន្ត្រីនគរបាលប៉ុស្តិ៍សំបួរមាសម្នាក បានរងរបួសបែកក្បាលដេរ៤ថ្នេរ ដោយត្រូវគេកាប់នឹងពូថៅ ខណៈកំពុងជួយសម្រួលចរាចរណ៍ ហើយមានម៉ូតូកៀរក្មេងនៅក្បែររោងការនោះ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៨និង១៥នាទី យប់ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៦ ... Read More »

ក្រសួងធនធានទឹកជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា

ក្រសួងធនធានទឹកជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា Read More »

ជនសង្ស័យប្រុសស្រី៣នាក់ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូថ្នាំញៀន នៅស្រុកបកែវ

ខេត្តរតនគិរី៖ ជនសង្ស័យប្រុសស្រី៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបកែវ ធ្វើការឃាត់ខ្លួនពីបទជួញដូថ្នាំញៀន នៅវេលាម៉ោង៤នឹង១៥នាទីល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចក្បែរផ្ទះឈ្មោះសុខសំអូន ស្ថិតនៅភូមិ១ ឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគិរី។ យោងតាមរបាយការណ៍ពីនគរបាលស្រុកបកែវបានឲ្យដឹងថា ជនសង្ស័យប្រុសស្រីចំនួន៣នាក់រួមមាន ទី១-ឈ្មោះ ... Read More »

ជនសង្ស័យម្នាក់រពឹសដៃគាស់បន្ទប់ជួលគេ តែត្រូវសមត្ថកិច្ចប៉ុស្ដិ៍ដង្កោក្របួចជាប់

ភ្នំពេញៈ ជនសង្ស័យម្នាក់រពឹសដៃគាស់បន្ទប់ជួលគេ តែត្រូវសមត្ថកិច្ចប៉ុស្ដិ៍ដង្កោក្របួចជាប់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ជនសង្ស័យមានឈ្មោះ ផា សុភាព អាយុ២៨ឆ្នាំ បុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ៣ ... Read More »

កម្ពុជាបញ្ជូនមន្ត្រីទៅ ទីក្រុងហូជីមិញដើម្បី សុំយកជនសង្ស័យ ង្វៀន យ៉ុង មកកម្ពុជា

ភ្នំពេញ៖ ករណីជនជាតិវៀតណាម ឈ្មោះ ង្វៀន យ៉ុង ភេទប្រុស អាយុ២៥ឆ្នាំ ធ្វើទារុណកម្មលើកុមារាឈ្មោះ សូ សៅ អាយុ២ឆ្នាំ នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីត្រូវបាន ... Read More »

បាក់ជញ្ជាំងអាងទឹកសង្កត់បុរសម្ចាស់ផ្ទះម្នាក់រងរបួសធ្ងន់

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវជញ្ជាំងអាងទឹកសាងសង់ពីថ្មដ៏ក្រាស់ឃ្មឹកបានបាក់សង្កត់បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបាន ក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ កាលរសៀលថៃ្ងទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិកុមារទេព ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើតាមក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈាង ម៉ៅ ... Read More »

កូនប្រសាមកជួយរែកកណ្តាប់ម្តាយក្មេកឃើញ កូនក្រមុំគេកែ្បរផ្ទះចុះងូតទឹកចាប់រំលោភក្បែរពាង

ខេត្តកំពង់ស្ពឺ៖ បុរសមានប្រពន្ធកូនម្នាក់នៅពេលមកជួយរែកកណ្តាប់ម្តាយក្មេកបានចាប់រំលោភនាងក្រមុំក្បែរផ្ទះរហូតបានសម្រេចជិតពាងទឹក ខណៈដែលនារីរងគ្រោះ ចេញពីផ្ទះមកងូតទឹកក្រោយផ្ទះកាលពីវេលាម៉ោង៩និង៣០នាទីយប់ថៃ្ងទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ជាជនសង្ស័យបន្ទាប់ពីរំលោភរួចព្យាយាមរត់មិនឲ្យនារីរងគ្រោះស្គាល់មុខដើម្បីប្តឹងសមត្ថកិច្ចចាប់ ខ្លួនយ៉ាងណាក៏ដោយនៅព្រឹកថៃ្ងទី១០ ខែ ធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចបានឃាត់ខ្លួន ... Read More »

អ្នកនាំពាក្យប្រធានាធិបតីហ្វុីលីពីនថាអាចមាន កិច្ចពិភាក្សាអំពីបញ្ហាសមុទ្រចិនជាមួយកម្ពុជា

  ភ្នំពេញ៖ ប្រធានាធិបតីហ្វុីលីពីនលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ (Rodrigo Duterte) នឹងបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានិងប្រទេសសិង្ហបុរីដែលជាផ្នែក មួយនៃដំណើរទស្សនាកិច្ចណែនាំខ្លួនរបស់លោកទៅកាន់បណ្តាប្រទេសមួយចំនួនក្នុង តំបន់អាស៊ានក្រោយពីឡើងកាន់តំណែងជាប្រធានាធិបតី។ នេះបើតាមសារព័ត៌មានស៊ិនហួចេញផ្សាយកាលពីយប់ថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ២០១៦។ លោក ... Read More »

ប្រពន្ធទើបសម្រាលកូនបាន១០ថ្ងៃប្តីនាំស្រីមកបញ្ឈឺដល់ផ្ទះ

ភ្នំពេញ៖ ជម្លោះរវាងប្តីប្រពន្ធមួយគូ បានកើតឡើងដូចព្យុះនៅសាលាសង្កាត់ ចោមចៅកាលពីវេលាម៉ោង៤រសៀលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីប្តីប្រពន្ធមួយគូបាននាំគ្នាមករកដំណោះស្រាយដោយ សារភាគីខាងប្រពន្ធទើបកូនខ្ចីបាន១០ថ្ងៃហើយត្រូវបានលោកប្តីមិនទទួលស្គាល់កូន ថែមទាំងនាំស្រីមកបញ្ឈឺដល់ផ្ទះទៀត ។ បុរសជាប្តីឈ្មោះ ធាង គឹមថុង អាយុ ... Read More »

បុរសម្នាក់គាស់ផ្ទះប្រមូលទ្រព្យសម្បត្តិហើយ តែរត់មិនរួចត្រូវអ្នកក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ច

ខេត្តបាត់ដំបង៖ បុរសម្នាក់ជាចោរ ជំនាញគាស់ផ្ទះលួចទ្រព្យសម្បត្តិត្រូវបានម្ចាស់ផ្ទះ និងអ្នកភូមិចាប់ប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះគេលួចទ្រព្យសម្បត្តិហើយជិះម៉ូតូចាកចេញតែភ្លាត់ ស្នៀតដួលរត់មិនរួច ។ ករណីនេះបានកើតឡើងកាលពីថ្ងៃត្រង់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ... Read More »

ម៉ូតូស្មាស់វីបើកលឿនបុក និងម៉ូតូរ៉ឺម៉កកងបីរងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសសន្លាប់ស្តូកស្តឹងនិងសង្ស័យបាក់ឆ្អឹងដងកាំបិត ខណៈជិះម៉ូតូក្នុងល្បឿនលឿនចាប់ហ្វាំងមិនទាន់ក៍ជ្រុលទៅបុកនិងម៉ូតូរឺម៉កកងបីក្នុងទិសដៅស្របគ្នា។ ហេតុការនេះកើតឡើងកាលពីវេលម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចខាងត្បូងផ្សារទំនើបរតនាផ្លាហ្សារ ក្នុងភូមិចុងថ្នាល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូរ៉ឺម៉កកង់បី១គ្រឿង ... Read More »

កម្មករសំណង់២នាក់ធ្លាក់ពីលើជាន់ទី១ម្នាក់ រងរបួសធ្ងន់ម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញ៖ កម្មករសំណង់២នាក់បានរង របួសធ្ងន់ខណៈកំពុងធ្វើការនៅអគារ សំណង់ភោជនីយដ្នានមួយកន្លែងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ ខែ ឆ្នាំ២០១៦នៅតាមបណ្តោយផ្លូវមៅ៉សេទុងស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការ មន រាជធានីភ្នំពេញ ។ ជនរងគ្រោះក៏ត្រូវបានកម្មករសំណង់ជាច្រើនជួយសង្គ្រោះ ដោយការបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ ម៉ែតម្នាក់និងម្នាក់ទៀតបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ យោងតាមប្រភពព័ត៌មានពីកម្មករ ... Read More »

បុរសម្នាក់ផឹកស្រាស្រវឹងហើយចុះមុជទឹក ក៏លង់ស្លាប់គ្មាននរណាដឹង

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ បុរសម្នាក់ផឹកស្រាស្រវឹង ហើយចុះមុជទឹក ក៏លង់ស្លាប់គ្មាននរណាដឹង ។ ហេតុការណ៍នេះបានកើតឡើងត្រង់ចំណុច ភូមិប្រម៉ាត់ដី សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ... Read More »

ពលរដ្ឋស្រុកឆ្លូងព្រួយបារម្ភអំពីលំនៅឋានក្រោយបាក់ច្រាំងបន្តបន្ទាប់

ខេត្តក្រចេះ ៖ នៅពេលថ្មីៗកន្លងទៅនេះមានការបាក់ស្រុតច្រាំងទន្លេនៅចំណុចមុខ វត្តស្រុកឆ្លូងធ្វើឲ្យប្រជាពលរដ្ឋរស់នៅស្រុកឆ្លូងបាននិយាយតៗគ្នាថា ការបាក់ស្រុតច្រាំងទន្លេនេះកន្លងមកមិនដែលជួបប្រទះរឿងបែបនេះកើតឡើងនោះទេ ទើបតែ ប៉ុន្មានឆ្នាំមកនេះមានការបាក់ស្រុតយ៉ាង ខ្លាំងធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពី ព្រោះការបាក់ស្រុតច្រាំងទន្លេនេះមិនមែន ជារឿងធម្មតានោះទេបាក់ស្រុតរហូតទៅ ដល់១០០ម៉ែត្រទៅ១៥០ម៉ែត្រឯណោះ ។ ពួកគាត់បាននិយាយទៀតថាកាលពីដើមមានកោះមួយដុះនៅខាងមុខ ដែល គេហៅថាកោះកន្តោ ... Read More »

អន្តរក្រសួងប្រជុំបើកប្រាក់បៀវត្សគោល នយោបាយជូនយោធិនប្រភេទ២និងចូលនិវត្តន៍

ភ្នំពេញ ៖ អនុគណៈកម្មការបើកប្រាក់ បៀវត្សរ៍គោលនយោបាយជូនយោធិន ប្រភេទ២ និងយោធិនចូលនិវត្តន៍អន្តរ ក្រសួង របស់កងយោធពលខេមរភូមិន្ទបានបើកកិច្ចប្រជុំមួួយ ដើម្បីត្រួតពិនិត្យជំរុញបើកប្រាក់គោលនយោបាយ និងកាត់រំសាយទ័ពទូទាំងប្រទេសសម្រាប់ឆ្នាំ២០១៦នេះ ។ កិច្ចប្រជុំរៀបចំឡើង កាលពីថ្ងៃទី៨ ខែ ធ្នូ ... Read More »

ក្រសួងធនធានទឹកដឹកនាំប្រតិភូបណ្តាញអន្តរជាតិ ស្តីពីទឹកឈ្វេងយល់ប្រព័ន្ធធារាសាស្ត្រអាងទឹកត្រពាំងថ្ម

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីបាន បញ្ចប់សន្និសីទអន្តរជាតិលើកទី១៣ និង កិច្ចប្រជុំគណៈកម្មាធិការនៃបណ្តាញអន្តរជាតិ ស្តីពីទឹក និងប្រព័ន្ធអេកូឡូស៊ីក្នុងស្រែ ដែលបានប្រពឹត្តទៅអស់រយៈពេល២ថ្ងៃ រួចមក នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ប្រតិភូ គណៈកម្មាធិការ ... Read More »

បុរសម្នាក់ស្រវឹងស្រាដើរធ្លាក់ពីលើស្ពានអ្នកលឿងស្លាប់

ខេត្តព្រៃវែង៖ បុរសម្នាក់បានស្លាប់ធ្វើ ឲ្យមានការភ្ញាក់ផ្អើលទាំងព្រលឹមអុរថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវទៅវត្ត ព្រែករាំង ក្នុងភូមិឧត្តម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ស្ពានអ្នកលឿងត្រើយខាង កើត ។ បុរសរងគ្រោះឈ្មោះ ... Read More »

តារាល្បីៗលើកពាន រង្វាន់ Apsaras Award 2016 ទាំងរំភើប និងក្តុកក្តួល

ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងសមត្ថភាព សិល្បៈគ្រប់ទម្រង់Apsaras Award 2016 រដូលកាលទី៣របស់ទូរទស្សន៍អប្សរាបានឈានដល់វគ្គបិទបញ្ចប់ប្រកាសលើកពានកាលពីរាត្រីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នាសាល សនិ្នសិទចតុម្មុខ។ កម្មវិធីនេះត្រូវបានចូល រួមដោយរដ្ឋមន្រី្តក្រសួងព័ត៌មានមន្ត្រីក្រសួងពាក់ព័ន្ធនិងតារាល្បីៗមកពីគ្រប់ជំនាន់ចូលរួម ។ ក្នុងឱកាសនោះសិល្បករដែលលើកពានទាំង២០រូប(ប្រុស១០រូប)ត្រូវបានធ្វើពិធីប្រកាសលទ្ធផលរៀងៗខ្លួននូវជំនាញដែលខ្លួនបានសម្តែងដែលជាប្រភេទវិញ្ញាសា ទម្រង់សិល្ប:គ្រប់ទម្រង់មានយីកេ ល្ខោន ... Read More »

ឆក់ត្រីភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់នៅក្បាលទូក

ខេត្តក្រចេះ៖ សាកសពបុរសម្នាក់ត្រូវគេប្រទះឃើញស្លាប់ផ្កាប់មុខសង្កត់ពីលើ ឧប្បករណ៍ឆក់ នៅលើក្បាលទូកក្នុងបឹងមួយកន្លែងនៅចំនុចបឹងកូនសត្វ ស្ថិតក្នុងភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះកាលពីល្ងាចថ្ងៃទី៩ខែធ្នូ ឆ្នាំ២០១៤ ឆ្នាំ២០១៦នេះ ។ សាកសពបុរសរងគ្រោះ ឈ្មោះ ឈន ទី ... Read More »

ជំនឿគ្មានហេតុផលនឹងធ្វើឱ្យមនុស្សបាត់បង់បញ្ញា

ភ្នំពេញ ៖ បើទោះបីជាវិទ្យាសាស្ត្រមាន ការរីកចម្រើនខ្លាំងយ៉ាងណាក្តីក៏បច្ចុប្បន្នផ្នត់គំនិតនៃការជឿទៅលើកម្លាំងក្រៅខ្លួននៅមិនទាន់ រលុបបាត់នៅឡើយ។ ទោះជាយ៉ាងណាងតាមទ្រឹស្តីព្រះពុទ្ធសាសនាជំនឿគ្មានហេតុផលអាចធ្វើឱ្យមនុស្សបាត់បង់បញ្ញា ការ តស៊ូព្យាយាម និងក្តីសង្ឃឹម។ មួយរយៈចុងក្រោយនេះការអួតអាង របស់គ្រូវ័យក្មេងម្នាក់បានធ្វើឲ្យមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំងដល់មហាជន ពិសេសនៅ ក្នុងបណ្តាញសង្គមហ្វេសប៊ុកអំពីអំនួតនៃការកាប់មិនមុត ដុតមិនឆេះ ... Read More »

ស្ទាវអាយុ១៩ឆ្នាំចាប់នាង២៩ឆ្នាំរំលោភពេលដើរមកពីច្រូតស្រូវទៅផ្ទះ

ខេត្តកំពង់ស្ពឺ៖ យុវជនវ័យ១៩ឆ្នាំម្នាក់ជាប់ចោទចាប់រំលោភនាង២៩ឆ្នាំរហូតបានសម្រេចនៅក្នុងព្រៃគ្រាដែលនាងដើរមកពីច្រូតស្រូវទៅផ្ទះ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នៅចំណុចជ្រូកខ្វេះ ខាងលិចភូមិព្រៃនរា ចម្ងាយ៨០០ម៉ែត្រ ក្នុងឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយជនសង្ស័យត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី១០ ខែធ្នូ បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងនារីរងគ្រោះ។ មន្រ្តីនគរបាលស្រុកសំរោងទងឲ្យដឹងថា ... Read More »

លោក ម៉ក់ ពេជ្ជរិទ្ធ ធានាដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ

ខេត្តកណ្តាល : ទុក្ខលំបាករបស់ប្រជាពលរដ្ឋគឺជាទុក្ខលំបាករបស់អាជ្ញាធរនិងក្រុមការងារចុះជួយមូលដ្ឋាន បើបងប្អូនមានបញ្ហាអ្វីនៅក្នុងគ្រួសារសូមនិយាយអោយត្រងទៅត្រងមក កុំខ្លាចរអែងអី ដើម្បីអោយក្រុមការងាររបស់គណបក្សប្រជាជនបានដឹងនិងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ។ នេះជាប្រសាសន៍លើកឡើងរបស់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបានទទួលបន្ទុកប្រធានអគ្គនាយកដ្ឋានកាំកុងត្រូល និងជាប្រធានក្រុមការងារចុះជួយឃុំភូមិធំ និង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល នៅគ្រាដែល ... Read More »