ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

រថយន្ត ហ៊ីយ៉ាន់ដាយបើកបុកជនពិការកំពុងជិះម៉ូតូពីក្រោយពេញទំហឹងបាក់ជើងស្ដាំម្ខាង

ខេត្តកំពង់ធំ៖ កាលពីល្ងាចវេលាម៉ោង៥និង៣០នាទីល្ងាច នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ចំណុះ២,៥ តោន បើកបុកម៉ូតូក្នុងទឹសដៅស្របគ្នានៅលើកំណាត់ផ្លូវក្រាលកៅស៊ូ ភូមិ ត្រពាំងសាលា ឃុំ ឈូក ... Read More »

ជនល្មើសជួញដូរគ្រឿងញៀន៣នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួន

ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកស្អាងសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លានិងនគរបាលប៉ុស្តិ៍រដ្ឋបាលតាលន់ចេញល្បាតចាប់ខ្លួនបានជនល្មើសជួញដូរគ្រឿងញៀន ៣នាក់ជាបន្តបន្ទាប់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិចុងកោះតូចនិងភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ មន្ត្រីនគបាលប្រឆាំងគ្រឿងញៀនស្រុកស្អាងបានឲ្យដឹងថា ជនល្មើសដែលត្រូវបានខ្លួននោះ ទី១-ឈ្មោះ ឡន វ៉ាន់ដា ... Read More »

បុរសម្នាក់កំពុងអង្គុយនិយាយទូរស័ព្ទលើម៉ូតូ ស្រាប់តែរថយន្តបាឡែនមកបុកពីក្រោយពេញទំហឹងបណ្ដោយឲ្យស្លាប់

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណះដែលកំពុងអង្គុយនិយាយទូរស័ព្ទលើម៉ូតូតាមផ្លូវ ស្រាប់តែមានរថយន្តបាឡែនមកបុកពីក្រោយពេញទំហឹង ។ គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងនៅកាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ... Read More »

សមត្ថកិច្ចនគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំស្ទាក់ចាប់បានរថយន្ដកាមរីឆ្លាម១គ្រឿងលួចដឹកឈើគ្រញូង

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងជំនាញនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចុះបង្ក្រាបរថយន្ដកាមរីឆ្លាម១គ្រឿងលួចដឹកឈើគ្រញូងនៅចំនុចក្បាលថ្នល់ក្នុងភូមិក្ដីដូងឃុំក្ដីដូងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ក្រោយពីទទួលពត័មានពីបណ្ដាញសម្ងាត់ថាមាន រថយន្ដឆ្លាម ពណ៍ស្ករ គ្មានផ្លាក់លេខ ... Read More »

ជនល្មើស​៤នាក់​ជាប់​គុក​មួយ​ជីវិត​ ករណី​ជំនួញ​កញ្ឆា​ក្រៀម​ជិត​២តោន​ តម្លៃ​ជាង​៧លានដុល្លារ​​

ភ្នំពេញ: ជនល្មើស៤នាក់ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ករណីជំនួញកញ្ឆាក្រៀមទម្ងន់ជិត២តោន និង មានតម្លៃជាង៧លានដុល្លារអាមេរិក ។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី ថាវរៈ កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ ... Read More »

ស្រាបៀរHeineken® រៀបចំកម្មវិធី Touch The Music

ភ្នំពេញ៖ ស្រាបៀរ Heineken® រៀបចំកម្មវិធី“Touch The Music” ដែលជាកម្មវិធីថ្មីចុងក្រោយក្នុងវេទិកាតន្ត្រីក្នុងតំបន់ Heineken Green Room ដែលបានទទួលជោគជ័យយ៉ាងខ្លាំងនិងកំពុងឈានចូលឆ្នាំទីពីរហើយ។កម្មវិធីថ្មីអស្ចារ្យនេះបន្តពីកម្មវិធី“Can You See Music?” ឆ្នាំ ... Read More »

នារីវ័យក្មេងម្នាក់ខឹងសង្សារលួចមានស្រីថ្មីឡើងលើផ្ទះជួលជាន់ទី៤បម្រុងលោតសម្លាប់ខ្លួន

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ជាបុគ្គលិកភោជនីយដ្ឋានមួយកន្លែង បានខឹងសង្សារលួចមានស្រីថ្មីបានរត់ឡើងលើផ្ទះជួលជាន់ទី៤បំរុងលាត់សម្លាប់ខ្លួន តែត្រូវបុរសជាមិត្តប្រុសឃាត់ទាន់ កាលវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែ ធ្នូ ២០១៦ នៅចំណុចផ្ទះជួលលេខ៤៧A តាមផ្លូវលេខសុធារស ក្រុម៤៤ ស្ថិតនៅភូមិ៨ សង្កាត់ទន្លេបាសាក់ ... Read More »

កម្មករសំណង់ចូលរួមទស្សនារូបថតដែលថតដោយអ្នកឈ្នះពានរង្វាន់ក្នុងកម្មវិធីមហោស្រពរូបថតអង្គរ

ភ្នំពេញៈ អង្គការផ្ទះមេត្តាបានអញ្ជើញកម្មករសំណង់ភាគច្រើនជានារីមកទស្សនារូបថតដែលថតដោយអ្នកឈ្នះពានរង្វាន់នៅក្នុងកម្មវិធីមហោស្រពរូបថតអង្គរនៅក្នុងខេត្តសៀមរាប នៅមជ្ឈមណ្ឌលវប្បធម៌កម្ពុជា.អាល្លឺម៉ង់ ស្ថិតនៅសង្កាត់ទន្លេរបាក់ ខណ្ឌចំការមន កាលពីរាត្រីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ ។ លោក នីកូ ម៉ាស្ទ័រហាម ( Nico Masterham)ប្រធានអង្គការផ្ទះមេត្តាបានមានប្រសាសន៍ថា ... Read More »

ខឹងខាងស្រីផ្តាច់ពាក្យ ខាងប្រុសយកកាំបិតចាក់នារីជាគូដណ្ដឹងរបួសរួចអារកខ្លួនឯងតាមក្រោយ

ភ្នំពេញ ៖ មនុស្សប្រុសស្រី២នាក់ បានរងរបួសធ្ងន់ ហើយត្រូវសមត្ថកិច្ចអន្តរគមន៍ភ្លាមៗ ខណៈដែលបុរសម្នាក់បានយកកាំបិតចិតបន្លែចុងស្រួចទៅចាក់នារីជាគូដណ្តឹងរបស់ខ្លួន រួចអាកខ្លួនឯងតាមក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ទាំង២នាក់ មូលហេតុគឺបណ្តាលមកពីភាគីខាងស្រីសុំផ្តាច់ពាក្យ ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន ខណ្ឌដូនពេញបានឲ្យដឹងថា ករណីខាងលើនេះ បណ្តាលមកពីភាគីស្រីដែលជាគូដណ្តឹងបានសុំផ្តាច់ពាក្យ ទើបបណ្តាលអោយបុរសជាគូដណ្តឹងខឹងសម្បារយ៉ាងខ្លាំង រហូតឈានដល់ធ្វើបែបនេះតែម្តង ... Read More »

ប៊ែលធី គ្រុប រៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៧

ភ្នំពេញ៖ រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ប៊ែលធី គ្រុប បានរៀបចំ សន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅការងារសម្រាប់ អនុវត្តឆ្នាំ២០១៧ ដែលមានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ ចូលរួមចំនួន ... Read More »

សិល្បករចូលរួមពិធីទទួលទានអាហារជាមួយជនពិការ៥០០នាក់

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៧ ខែធ្នូ នៅក្នុងបរិវេណសាលសន្និសីទចតុមុខ មានរៀបចំពិធីសំណះសំណាល ទទួលទានអាហារ និងប្រគល់អំណោយជូនដល់ ជនពីការភ្នែកប្រមាណ៥០០នាក់។វត្តមានចូលរួមក្នុងកម្មវិធីនេះ មានមន្ត្រីព្រះបរមរាជវាំង មន្ត្រីកាកបាទក្រហមកម្ពុជា មន្ត្រីក្រសួងកិច្ចការនារី និងសិល្បករ សិល្បការិនីជាច្រើនរូបចូលរួម ។ ការរៀបចំពិធីនេះឡើងក្រោមគំនិតផ្តួចផ្តើមដោយមជ្ឈមណ្ឌលសិល្បៈ ... Read More »

ក្រុមវយុជនក១២ ឈ្នះក្រុមយុវជនសាធារណការ និងដឹកជញ្ជូន៧-0

ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជនក១២ បានប្រកួតយកឈ្នះក្រុមបាល់ទាត់យុវជនសាធារណការ និងដឹកជញ្ជូនយ៉ាងចាស់ដៃក្នុងលទ្ធផល៧ទល់០ ក្នុងពូល(A)នៅទីលានបាល់ទាត់ពហុកីឡាដ្ឋានជាតិកាលពីថៃ្ងទី២៧ ខែធ្នូ ឆ្នាំ២០១៦ ។ ការប្រកួតបាលទាត់វគ្គជម្រុះតាមពូល នៃពានរង្វាន់ Soccer League ឆ្នាំ២០១៦ ខណៈដែលក្រុមអាណាចក្របៃតងក្នុងពូល(A)ដែរបានប្រកួតយកឈ្នះលើក្រុមបាល់ទាត់យុវជន៧ មករា ... Read More »

កីឡាករ វៀត ប៊ុនឌឿន ជួបម៉ន លីហួរ ខណៈឆាយ មាស ជួប បឺត សង្ឃឹមTV5 Boxing Knock Out

ភ្នំពេញ ៖ សម្រាប់ការប្រកួតជម្រុះសប្តាហ៍ទី៧នេះ ប្រជុំដោយអ្នកប្រដាល់ជើងខ្លាំង ដូចជាកីឡាករ វៀត ប៊ុនឌឿន មកពីសមាគមកីឡាក្រសួងការពារជាតិ ជួបប្រកួតជាមួយ ម៉ន លីហួរ មកពីក្លិបការិយាល័យទី៥ កងទ័ពជើងគោក ខណៈដែលកីឡាករឆាយ មាស ... Read More »

ថ្នាក់ដឹកនាំកីឡាកាយសម្ព័ន្ធប្តេជ្ញាធ្វើឲ្យធនធានមនុស្សសម្បូរបែបដើម្បីដណ្តើមមេដាយជូនជាតិនាថ្ងៃអនាគត

ភ្នំពេញ៖ ថ្នាក់ដឹកនាំរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធ មានសុទិដ្ឋិនិយម ចំពោះយុវជនវ័យក្មេង និងគ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រមរបស់ខ្លួនថា នៅថ្ងៃពេលខាងមុខដ៏ខ្លី សហព័ន្ធ នឹងខិតខំកៀរគរ និងសហការជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បីធ្វើយ៉ាងបន្តព្រឹងព្រីកបន្ថែម លើការបណ្តុះបណ្តាល ជំនាញបច្ចេកទេស តិចនិចក្នុងការប្រកួត ... Read More »

នគរបាលស្រុកត្បូងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងសារធាតុញៀន

ខេត្តត្បូងឃ្មំុ៖ ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន ខណៈរូបគេបើកម៉ូតូមកចំកន្លែងគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មំុហើយឆែកឆេរលើខ្លួនគេមានលាក់ទុកនូវសារធាតុញៀន ៣ កញ្ចប់។ ករណីនេះធ្វើឡើងនៅវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចលើផ្លូវជាតិលេខ ៧ ក្នុងភូមិទួលវិហារ ឃុំជីរោទី២ ស្រុក_ខេត្តត្បូងឃ្មំុ។ សម្មត្ថកិច្ចនគរបាលបានឲ្យដឹងថា ... Read More »

ស្រវឹងស្រាជោកជាំបើករថយន្តបាំងពីមុខ ត្រូវរថយន្តដឹកដីបុករងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្ដស្តារិច ជែងរថយន្ដដឹកដី ហើយស្ទាក់ខាងមុខរថយន្ដដឹកដី ក៏ត្រូវរថយន្ដដឹកដីបុកពីក្រោយបណ្ដាលអោយខូចខាតរថយន្ដបន្តិចបន្ទួច ប៉ុន្តែរឿងដែលចម្លែកគឺខាងម្ចាស់រថយន្ដស្តារិចបែជាចុះពីលើរថយន្ដហើយវាយបំបែកស្តុបរថយន្ដរបស់ខ្លួនអោយបែកហើយទាមទារអោយម្ចាស់រថយន្ដដឹកដីសងថ្លៃការខូចខាតទៅវិញ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង២២និង០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ៥១៦កែងនឹងផ្លូវលេខ២៨១ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ... Read More »

ឆក់បានសម្រេច តែរត់គេចមិនរួចត្រូវប្រជាពលរដ្ឋបើករថយន្តដេញចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យមានគ្នា៣នាក់បានធ្វើសកម្មភាពឆក់កាបួបពីនារីម្នាក់បានសម្រេច ហើយព្យាយាមជិះម៉ូតូគេចខ្លួនតែត្រូវបានប្រជាពលរដ្ឋបើករថយន្តដេញចាប់ប្រគល់អោយសមត្ថកិច្ច។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៤៣២កែងផ្លូវលេខ១៥៥ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។ ជនសង្ស័យទី១ ឈ្មោះ នូ រ័ត្ន ... Read More »

ជិះម៉ូតូដួលរថយន្តដឹកដីមកពីក្រោយកិនពាក់កណ្តាលខ្លួនស្លាប់

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ក្នុងកន្លែងកើតហេតុបង្កការភ្ញាក់ផ្អើល ខណៈដែលគាត់បានជិះម៉ូតូមួយគ្រឿងរអិលដួលត្រូវរថយន្តដឹកដីកិនអូស៥ម៉ែតទាំងមនុស្សនឹងម៉ូតូបណ្តាលអោយស្លាប់បាត់បង់ជីវិតតែម្ត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវបេតុងស្ថិតនៅចំណុចភូមិឡកំបោសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ។ ជនរងគ្រោះមានឈ្មោះ ថោ សុវណ្ណា ភេទប្រុស អាយុ៥៣ឆ្នាំ ស្នាក់នៅភូមិព្រែកភ្នៅ ... Read More »

អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌចំការមន ហាក់បីដូចជាមើលស្រាលលើបទបញ្ជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជានិងដាក់ចេញមកថ្មីៗនេះ?

ភ្នំពេញ: ប្រសិនបើអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានមិនអើពើពីវិធានការបង្ក្រាបបទល្មើសបនល្បែងសុីសង ក្នុងដែនរដ្ឋបាលគ្រប់គ្រងរបស់ខ្លួន ឬមិនបានយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ពិសេសបទបញ្ជាដ៏តឹងតែងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជា និងដាក់ចេញមកថ្មីៗនេះ? បែបអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌចំការមន រឹតតែផ្គើនឡើងៗហើយដោយមិនព្រមអនុវត្តបទបញ្ជា ខាងលើសោះ ... Read More »

ធាក់ស្ត្រីម្នាក់មួយជើងបណ្ដាលឲ្យស្លាប់ទារកក្នុងផ្ទៃអាយុទើប២ខែ, ព្រោះខ្ចីលុយ៥ដុល្លារ

ភ្នំពេញ៖ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នគរបាលប៉ុស្តិ៍ រដ្ឋបាលបឹងសាឡាង ខណ្ឌទួលគោក បាន ឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចច្រកធ្យូង ផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោកពី ... Read More »

អភិបាលខេត្តឧត្តរមានជ័យព្រមាននគរបាលគយច្រកជាំសាង៉ាំរឿងយកលុយពីពលរដ្ឋ

ខេត្តឧត្តរមានជ័យ ៖ អភិបាលខេត្តឧត្តរមានជ័យអំពាវនាវឲ្យពលរដ្ឋណាដែលទៅធ្វើសៀវភៅឆ្លងដែន (Border Pass) ឬក៏ដឹកអីវ៉ាន់តិចតួចពីប្រទេសថៃ ហើយត្រូវនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនជាំសាង៉ាំ និងគយយកលុយថ្លៃពេក ឬក៏ជំរិត ឲ្យបង់ភាស៊ីខុសគោលការណ៍ គឺត្រូវតែហ៊ានដាក់ពាក្យប្ដឹងជាលាយលក្ខណ៍អក្សរមក អាជ្ញាធរ ។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានឮពលរដ្ឋខ្លះរិះគន់នគរបាលអន្តោប្រវេសន៍ ... Read More »

នាយឧត្តមសេនីយ៍ ប៉ុល សារឿន ជំរុញឲ្យមេទ័ពទាំងអស់បន្ដយកចិត្តទុកដាក់កសាងពង្រឹងរបៀបការពារជាតិឲ្យបានរឹងមាំលើគ្រប់វិស័យ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានជំរុញឲ្យអគ្គមេបញ្ជាការរងទាំងអស់ បន្ដយកចិត្តទុកដាក់កសាងពង្រឹងរបៀបការពារជាតិឲ្យបានរឹងមាំលើគ្រប់វិស័យ ដោយដើរទន្ទឹមនឹងការកសាងបណ្តាកង ឯកភាពទាំងអស់ឲ្យមានសមត្ថភាពគ្រប់ គ្រាន់ ក្នុងការរក្សាអធិបតេយ្យភាពបូរណ ភាពទឹកដី រក្សាសន្តិភាព ស្ថិរភាពនយោ បាយ ... Read More »

អាជ្ញាធរខេត្តក្រចេះបើកសិក្ខាសាលា”ការអភិរក្សជីវចម្រុះនៅតាមដងទន្លេមេគង្គ”

ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ឯសណ្ឋាគារហ៊រ ប៊ុន្នី ស្ថិត នៅក្នុងក្រុងក្រចេះបានរៀបចំសិក្ខាសាលាថ្នាក់ខេត្តដោយនិយាយអំពី”ការអភិរក្សជីវចម្រុះ នៅតាមដងទន្លេមេគង្គ”ដោយមានការចូលរួមពីលោក អៀ ម៉ុងដែន សមាជិកក្រុម ប្រឹក្សាខេត្ត, លោក ម៉េង ... Read More »

ស្អុយសំរាមខ្លាំងពេកពេលនាំគ្នាទៅមើលស្រាប់តែឃើញគាត់បុរសម្នាក់ដេកស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ បុរសជាជនអនាថាម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងសំណង់ផ្ទះល្វែងទុកចោល មួយកន្លែងបង្កឲ្យភ្ញាក់ផ្អើកកាលពីវេលា ម៉ោង១០ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងសំណង់ផ្ទះល្វែងទុកចោល តាមផ្លូវបេតុង បុរីព្រីនថោន ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ បុរសរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណមានអាយុជាង៥០ឆ្នាំតែបើតាមការអះអាងរបស់ប្រជាពលរដ្ឋបានឲ្យដឹងថាគាត់ជាមនុស្សអនាថា ដើររើសអេតចាយ ... Read More »

អ្នកធ្វើការនៅផ្ទះសំណាក់២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធលួចប្រាក់ភ្ញៀវ

ខេត្តសៀមរាប ៖ អ្នកធ្វើការនៅផ្ទះ សំណាក់យីហោមជ្ឈិម២នាក់ត្រូវបានសមត្ថ កិច្ចចាប់ខ្លួនបន្ទាប់ពីទទួលបានពាក្យបណ្តឹង របស់ម្ចាស់ផ្ទះសំណាក់ហើយសមត្ថកិច្ចបាន ឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ។ ផ្ទះសំណាក់យីហោមជ្ឈឹមមានទីតាំងស្ថិតនៅមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង-ខេត្ត សៀមរាប ។ ... Read More »

ចោរល្បិចខ្ពស់ទិញកាតទូរស័ព្ទ ចូលបន្លំលួចលុយអស់២ពាន់ដុល្លារ

  ខេត្តកំពង់ធំ៖ មានហេតុការបង្កឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦ ជាប់ផ្លូវអាស៊ានថ្មី ភូមិព្រៃតាត្រាវ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ អ្នកស្រី ... Read More »

នគរបាលខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់គ្នាពីបទប្រើប្រាស់សារធាតុញៀន

ភ្នំពេញ៖ នគរបាលខណ្ខដង្កោ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់គ្នា ករណីប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ។ក្នុងប្រតិបត្តិការខាងលើបានធ្វើឡើងកាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៦ស្ថិតនៅ ចំណុចកក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ពងទឹក ខណ្ខដង្កោ។ សមត្ថកិច្ចនគរបាលខណ្ឌដង្កោបានឲ្យដឹងថា ដោយកម្លាំងបានជិះម៉ូតូល្បាតដល់ចំណុចបុរីសន្តិភាព២បានជួបនឹងជនសង្ស័យម្នាក់ឈ្មោះ ... Read More »

កងរាជអាវុធហត្ថខេត្តស្វាយរៀងចុះបង្ក្រាបជនជួញដូរគ្រឿងញៀននៅឃុំកណ្តៀងរាយ ស្រុកស្វាយទាប និងក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ ជនសង្ស័យ៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តស្វាយរៀងបង្ក្រាប ក្រោមការសម្របសម្រួលពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងលោកវរៈសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការងកងរាជអាវុធហត្ថខេត្ត ទទួលផែនស្រាវជ្រាវ និងយុត្តិធម៌នៅម៉ោងប្រមាណ១២និង១៥នាទី ថ្ងៃទី២៧ ... Read More »

ខឹងឪពុកម្ដាយមិនចែកទ្រព្យ ដាក់ថ្នាំបំពុលសត្វក្នុងពាងទឹកសម្លាប់ ត្រូវនគរបាលឃាត់ខ្លួន​

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់ម្ដាយ ខណៈដែលម៉ួម៉ៅខឹងមិនចែកទ្រព្យសម្បត្តិឲ្យប៉ងសម្លាប់មួយគ្រួសារ ។ ការឃាត់ខ្លួន បានធ្វើឡើងកាលពីវេលារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា ... Read More »

យុវជនម្នាក់បានស្លាប់បន្ទាប់ពីបើកម៉ូតូទៅបុកសត្វគោដើរឆ្លងផ្លូវ

ខេត្តកណ្តាលៈ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗមួយរំពេច បន្ទាប់ពីយុវជនរូបនេះបើកម៉ូតូបោះពួយយ៉ាងលឿនបុកសត្វគោដើរឆ្លងផ្លូវ កាលពីវេលាម៉ោង១២ និង៥០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះស្ពានលេខ១៨-១៩ ខាងមុខក្លោងទ្វារវត្តជ្រុងថ្ម ស្ថិតក្នុងភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ... Read More »