ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវស៊ើបអង្កេតរកមុខជនបង្កដុតជញ្ជ្រាំងស្រូវរាលដាល់ឆេះស្រូវពលរដ្ឋ១៧ហិកតានៅស្រុកអូរជ្រៅ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកការស្រាវជ្រាវស៊ើបអង្កេតវែកមុខជនបង្កដែលដុតជញ្ជ្រាំងស្រូវរាលដាលឆេះស្រូវពលរដ្ឋ១៧ហិកតា មិនទាន់ប្រមូលផល ដើម្បីចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ក្រោយពីជនមិនស្គាល់អត្តសញ្ញាណ បានដុតជញ្រ្ជាំងស្រូវបង្កជាអគ្គិភ័យឆាបឆេះស្រូវកសិករនៅចំណុចត្រពាំងតំឡើង ក្នុងភូមិសិលា ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦។ បើតាមប្រភពព័ត៌មានពីសត្ថកិច្ច ឱ្យដឹងថា ... Read More »

ហុងដាសេ១០០បុកម៉ូតូវ៉េវរបួសធ្ងន់៣នាក់

ខេត្តស្វាយរៀង ៖ បុរស៣នាក់ រងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូហុងដាសេ១០០ បុកជាមួយហុងដាវ៉េវបញ្ច្រាសគ្នាពេញទំហឹង កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។ តាមនគរបាលក្រុងបាវិតបានឲ្យដឹងថា ... Read More »

សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុស ស្រី១៥នាក់ពាក់ព័ន្ធករណណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ខេត្តកំពង់ឆ្នាំង៖ មនុស្សប្រុសស្រីចំនួន១៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពប្រើប្រាស់ និង ជួញដូរគ្រឿងញៀន ។ ហេតុការណ៍ នេះ បង្ក្រាបកាលពីវេលាម៉ោង២និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុភូមិមិចំការតាម៉ៅឃុំឃុំស្រែថ្មី ... Read More »

អាកាសធាតុនឹងចុះត្រជាក់ខ្លាំងនៅខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី ២៨-៣០ ខែធ្នូ ឆ្នាំ ២០១៦៖

អាកាសធាតុនឹងចុះត្រជាក់ខ្លាំងនៅខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី ២៨-៣០ ខែធ្នូ ឆ្នាំ ២០១៦៖ Read More »

បង្ក្រាបអ្នកជល់មាន់នៅស្រុកស្វាយទាប បានមាន់១០ក្បាល និងម៉ូតូ៦គ្រឿង

ខេត្តស្វាយរៀង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប បើកប្រតិបត្តិការចុះបង្ក្រាបអ្នកញៀនល្បែងជល់មាន់ក្នុងភូមិកណ្តៀងរាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។ ការចុះបង្ក្រាបក្រុមអ្នកញៀនល្បែងជល់មាន់នេះ ធ្វើឡើងនៅវេលាម៉ោង១០និង២៥នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦។ បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា ការចុះបង្ក្រាបក្រុមអ្នកលែងល្បែងជល់មាន់នេះ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋល្អថា នៅចំណុចភូមិសាស្ត្រខាងលើ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យកីឡាករបាល់ទាត់ជប៉ុន លោក Keisuke Honda ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយកីឡាករបាល់ទាត់ដ៏ល្បីរបស់ជប៉ុន លោក Keisuke Honda ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានរដ្ឋសភា។ ... Read More »

នារីម្នាក់សង្ស័យបែកថ្នាំដើរមកដេកក្នុងបរិវេណការ៉ាស់សាំងTotal បង្កការភ្ញាក់ផ្អើល

ភ្នំពេញ៖ នារីម្នាក់ត្រូវបានគេសង្ស័យថា បែកថ្នាំអាចមកពីប្រើប្រាស់គ្រឿងញៀនលើសកំរិត ហើយបានដើរមកដេកក្នុងបរិវេណ ការ៉ាស់សាំងTotal ធ្វើអោយមានការភ្ញាក់ផ្អើលដល់ប្រជាលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៦តាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងបរិវេន ការ៉ាស់សាំងTotal ស្ថិតក្នុងភូមិទឹកថ្លា ... Read More »

រថយន្តកុងតឺន័របើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួស

ភ្នំពេញៈ បុរសម្នាក់ ស្លាប់បាត់បងជិវិត និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ខណៈដែលកំពុងជិះម៉ូតូហើយត្រូវរថយន្តបើកបុកពេញទំហឹង ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅ ... Read More »

លោកយាយម្នាក់រត់ហាត់ប្រាណវង្វេងដល់ប៉ុស្ដិ៍នគរបាលកាកាប រកផ្លូវទៅផ្ទះមិនឃើញ

ភ្នំពេញ៖ លោកយាយវ័យ៧៧ឆ្នាំម្នាក់ ទើបមកពីស្រុកកំណើត នៅឯខេត្តតាកែវ មករស់នៅជាមួយកូនប្រុស ទី២របស់គាត់នៅក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ ទើបបានរយៈពេល២ថ្ងៃ ប៉ុណ្ណោះ។ នៅវេលា ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ... Read More »

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ស្តីពី វឌ្ឍនភាពគម្រោងប្រព័ន្ធធារាសាស្ត្រតំបន់ខ្ពង់រាប និងការគ្រប់គ្រងវិស័យធនធានទឹក

ភ្នំពេញ៖ ព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ស្តីពី វឌ្ឍនភាពគម្រោងប្រព័ន្ធធារាសាស្ត្រតំបន់ខ្ពង់រាប និងការគ្រប់គ្រងវិស័យធនធានទឹក ... Read More »

បុរស៤នាក់រងរបួសយ៉ាងធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

ខេត្តពោធិ៍សាត់៖ រថយន្តប្រភេទទេសចរណ៍ចំណុះ ១៥កៅអី បុករថយន្តធុនធំដឹកទំនិញ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា ហើយបានបត់ឆ្វេងដៃខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យបុរស០៤នាក់បានរងរបួសយ៉ាងធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៩នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៧-១៩៨ ... Read More »

អាជ្ញាធររាជធានីភ្នំពេញ ចំណាយថវិកាជាង១០លានដុល្លារ ដើម្បីជួសជុលផ្លូវប្រវែង ៥៧ខ្សែ ស្មើនិង៦៤ គីឡូម៉ែត្រក្នុងក្រុងដែលរងការខួចខាតកន្លងមក

ភ្នំពេញ ៖ នៅចុងឆ្នាំ២០១៦ និង ដើម ឆ្នាំ ២០១៧ រយៈពេល៣ខែ នៃយុទ្ធនាការជួសជុលផ្លូវខូច និងការបំផ្លាញពីរថយន្តធំៗ ដែលលបលួចចូលក្រុង កាលពីរដូវវស្សា ឆ្នាំ២០១៦ នោះ រដ្ឋបាលរាជធានីភ្នំពេញ ... Read More »

បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនពាក់ព័ន្ធករណីឆបោកម៉ូតូមួយគ្រឿងម៉ាកZoomer-X

ខេត្តកណ្តាលៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលនគរបាលក្រុងតាខ្មៅសហការជាមួយនគរបាលស្រុកខ្សាច់កណ្តាលព្រមទាំងជនរងគ្រោះ ចាប់ខ្លួនពាក់ព័ន្ធករណីឆបោកម៉ូតូមួយគ្រឿងម៉ាកZoomer-X ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ប្រតិបត្តិការនេះធ្វើឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងបរិវេនតំបន់សេដ្ឋកិច្ចពិសេស7NG ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ... Read More »

សម័យប្រជុំរដ្ឋសភាព្រឹកនេះពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រាខ្លះ នៃច្បាប់ចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ រដ្ឋសភាបានបើកសម័យប្រជុំលើកទី៧ នីតិកាលទី៥ បន្ត ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៨ មាត្រា៤០ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ ... Read More »

សាស្ត្រាចារ្យវិទ្យាល័យកំពង់ស្ពឺចាត់ទុកអតីត សិស្សឆ្នាំ១៩៩៦ថាជាសិស្សល្អ កូនល្អ និង ពលរដ្ឋល្អ

ខេត្តកំពង់ស្ពឺ ៖ អតីតសិស្សវិទ្យាល័យ កំពង់ស្ពឺ(១៩៩៣-១៩៩៦)បានរៀបចំ ប្រារព្ធពិធីរំលឹកគុណគ្រូ ឬរំលឹកខួប២០ឆ្នាំ នៅរមណីយដ្ឋានអំពែភ្នំ ស្ថិតក្នុងសង្កាត់ សុពណ៌ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦។ ពិធីនេះប្រារព្ធធ្វើក្នុងគោលបំណងរឹតចំណង ... Read More »

ជិះម៉ូតូប៉ះដៃចង្កូតគ្នាបន្តិចបន្តួច គេតាមកាប់ រត់ចូលប៉ុស្សិ៍នគរបាលឲ្យជួយទាន់

ភ្នំពេញៈ យុវជន៣នាក់ បានបើកម៉ូតូទៅប៉ះដៃចង្កូតជាមួយនឹងម៉ូតូក្រុមក្មេងទំនើង ជាហេតុបង្កទៅជារឿងដេញតាមគប់ និងវាយគ្នាតាមដងផ្លូវយ៉ាងនាធិបតេយ្យ ធ្វើឲ្យភាគីជនរងគ្រោះភ័យរត់មកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីយុវជនរងគ្រោះទាំង៣បានឲ្យដឹងថា នៅមុនពេលកើតហេតុ ... Read More »

ស្ត្រីជនជាតិចិនម្នាក់ត្រូវរថយន្តបើកកៀរដួលរងរបួសធ្ងន់នៅក្បែរផ្សារប៉េសេចាស់ផ្លូវ៣៧១

ភ្នំពេញ៖ ស្ត្រីជនជាតិចិនម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកTODAY ពីលិចទៅកើត តាមបណ្តោយផ្លូវ៣៧១ ហើយត្រូវរថយន្តដឹកទំនិញ១គ្រឿងបើកបរកៀរបណ្តាលឲ្យដួលរងរបួសធ្ងន់កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចក្បែរផ្សារប៉េសេចាស់ ផ្លូវ ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ប្រភពពីពលរដ្ឋឃើញហេតុការណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

រថយន្តបែនដឹកដីបើកកៀរបុរសម្នាក់កំពុងជិះម៉ូតូបណ្តាលឲ្យដួលបោកក្បាលស្លាប់យ៉ាងមួយរំពេច

ខេត្តកណ្តាលៈ រថយន្តធុនធំប្រភេទបែនដឹកដីមិនស្គាល់ម៉ាក បើកកៀរបុរសម្នាក់កំពុងជិះម៉ូតូ បណ្តាលឲ្យដួលបោកក្បាលដេកស្លាប់ក្នុងថ្លុកឈាមមួយរំពេច ធ្វើឲ្យអ្នកឃើញហេតុការណ៍រន្ធត់ចិត្តគ្រប់ៗគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៦ និង៣៥នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៤១-៤២ ស្ថិតក្នុងភូមិព្រៃគោ ... Read More »

របួសធ្ងន់ ស្រាលពីរនាក់ជិះម៉ូតូបុកគ្នានៅប៉ៃលិន

ខេត្តប៉ៃលិន៖ មនុស្ស២នាក់បានរងរបួសធ្ងន់ ស្រាលបន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ជិះម៉ូតូបុកគ្នា ។ រងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តប៉ៃលិន។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៦និង២០នាទី ថ្ងៃទិី២៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ... Read More »

នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនយុវជនម្នាក់ករណីលាក់ទុកជំពាមកៅស៊ូនៅជាប់ខ្លួន

ភ្នំពេញ : យុវជនម្នាក់ត្រូវនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួន ខណៈឆែកឆេររកឃើញមានលាក់នូវជំពាមកៅស៊ូជាប់ខ្លួន។ ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៦ នៅចំណុច មុខស្ថានីយ៍ប្រេងឥន្ធនៈ លី ហ៊ាង សែនសុខ២ ... Read More »

លោកនាយឧត្តមសេនីយ៍ មាស សុភា បានធ្វើទស្សកិច្ចសិក្សាស្តីពីការកសាង ពង្រឹងអង្គភាពកងទ័ពឲ្យរឹងមាំលើគ្រប់វិស័យនៅផ្នែកសឹករងស្រុកសាលាក្រៅ និងកងការពារព្រំដែនគោក ៥០៤ ខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ លោកនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូកងទ័ពជើងគោកដែលរួមពីលោកឧត្តមសេនីយឯក ជា សារ៉ន មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក ... Read More »

យុទ្ធនាការបង្រ្កាបបទល្មើសនេសាទលើកទី២ ក្រោយពីឧទ្ធម្ភាគចក្រហោះហើរថតយករូបភាពបទល្មើសនេសាទ

ខេត្តពោធិ៍សាត់៖ កម្លាំងចម្រុះរួមមានមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់លួង កងរាជអាវុធហត្ថស្រុក-ខេត្ត យោធាស្រុក-ខេត្ត បរិស្ថានស្រុក-ខេត្ត សហគមន៍នេសាទ សហការគ្នាចុះបង្រ្កាបបទល្មើសនេសាទទ្រុងទ្រាយធំជាលើកទី២នៅស្រុកក្រគរ បន្ទាប់ពីឧទ្ធម្ភាគចក្រហោះហើរក្រឡឹងប៉ប្រះៗមាត់ព្រៃនៅបឹងទន្លេសាប ដែលគេសង្ស័យហោះហើថតរូបភាពបទល្មើសនេសាទ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ខណៈដែលចំណុចដដែលនេះត្រូវបានធ្វើការបង្រ្កាបរួចថ្មី ... Read More »

កងរាជអាវុធខេត្តស្ទឹងត្រែងចាប់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធជួញដូរថ្នាំញៀន

ខេត្តស្ទឹងត្រែង៖ កងរាជអាវុធខេត្តបានបង្ក្រាបបុរសបីនាក់ ជាមួយនឹងវត្ថុតាងថ្នាំញៀន និងសម្ភារមួយចំនួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ ការបង្ក្រាបខាងលើធ្វើឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី២៣ ខែធ្នូ កន្លងមក ស្ថិតនៅចំណុចផ្លូវជាតិលេខ៩ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុង-ខេត្តស្ទឹងត្រែង។ លោកដួង វិចិត្តមេបញ្ចាការរងកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា: ... Read More »

នគរបាលខេត្តព្រះសីហនុបង្ក្រាបទីតាំងផលិតគ្រឿងញៀន ចាប់ខ្លួន៥នាក់ សុទ្ធសឹងជនបរទេស

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា នៅយប់ទៀបភ្លឺថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០១៦ នគរបាលជំនាញបានបង្ក្រាបបានបទល្មេីសផលិត និងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ២ករណី ឃាត់ខ្លួនជនសង្ស័យសុទ្ធសឹងជាជនបរទេស៥នាក់ និងដកហូតបានថ្នាំញៀនរហូតដល់ជិត១គីឡូក្រាម ។ ប្រភពបន្តថា ករណីទី១ សមត្ថកិច្ចបង្ក្រាបនៅទីតាំងមួយកន្លែង ស្ថិតនៅក្រុមទី១៤ ... Read More »

ចោរឆក់ទូស័ព្ទដៃជនបរទេសម្នាក់ត្រូវនគរបាលប៉ុស្តិ៍វត្តភ្នំឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍វត្តភ្នំឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះជាជនជាតិបរទេសម្នាក់ មិនបានសម្រេច ត្រូវសមត្ថកិច្ចក្របួចជាប់តែម្តង ។ ករណីចោរឆក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង០៥នាទីទៀបភ្លី នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចមុខផ្សាររាត្រី តាមបណ្ដោយផ្លូវព្រះសុីសុវត្តិ ... Read More »

លោកម៉ក់ ពេជ្ជរិទ្ធ : ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ គឺជាក្តីបារម្ភរបស់ក្រុមការងារគណបក្សប្រជាជន

ខេត្តកណ្តាល : ជាថ្មីម្តងទៀត លោកម៉ក់ ពេជ្ជរិទ្ធ ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំចំនួន២នៅក្នុងស្រុកកៀនស្វាយ បានបញ្ជាក់ដូច្នេះថា ” ក្រុមការងាររបស់គណបក្សប្រជាជន ចុះមកជួបសំណេះសំណាលជាមួយបងប្អូននៅពេលនេះ គឺដើម្បីស្វែងយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ មិនមែនចុះមកដើម្បីសន្យាហើយមិនធ្វើនោះទេ ទង្វើបែបនេះមិនអាចទទួលយកបានឡើយ ហើយក៍មិនមែនជាមន្ត្រីក្រុមការងាររបស់គណបក្សប្រជាជនចុះជួយប្រជាជននៅតាមមូលដ្ឋានដែរ! បើជាមន្ត្រីរបស់គណបក្សប្រជាជនពិតប្រាកដគឺបំរើប្រជាជន ... Read More »

ចាប់ខ្លួនមុខសញ្ញារកស៊ីចែកចាយថ្នាំញៀន២នាក់នៅកៀនស្វាយ

ខេត្តកណ្តាល: ជនសង្ស័យ២នាក់ក្នុងចំណោម៥នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកកៀនស្វាយចាប់ខ្លួនដកហូតបានថ្នាំញៀនប្រ ភេទម៉ាទឹកកក១១៩កញ្ចប់តូចនិងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំនុចកោះតូច ក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ... Read More »

សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ដែលអុកឡុកគំរាមយកលុយពីគ្រួសារ

ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍មនោរម្យបានឃាត់ខ្លួនបុរសសង្ស័យម្នាក់យកមកអប់រំ បន្ទាប់ពីទទួលបានពាក្យ បណ្ដឹងពីអាណាព្យាបាល កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៦ ។ សមត្ថកិច្ចបានអោយដឹងថា យុវជនរូបនេះឈ្មោះ ងិន ប៊ុនធឿន អាយុ៣៣ឆ្នាំ ហើយការឃាត់ខ្លួនយុវជនខាងលើនេះ ដោយតែយុវជនរូបនេះចេះតែគំរាមឪពុកម្ដាយ បងប្អូនយកលុយជារៀងរាល់ថ្ងៃ ... Read More »

ខឹងសង្សារមិនដើរលេងជាមួយលោតពីអគារសំណង់សម្លាប់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦វេលាម៉ោង២១ មានករណីលោតសម្លាប់ខ្លួនកើតឡើងនៅចំណុចផ្ទះលេខ២៧០ផ្លូវព្រះសីហនុ ក្រុម៣៤ភូមិ០៤សង្កាត់អូឡាំពិក ខណ្ឌចំការមន បណ្តាលអោយរងរបួសធ្ងន់។ ជនរងគ្រោះមានឈ្មោះផាន់ ផារិន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះកើតហេតុខាងលើមុខរបរកម្មករសំណង់។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថា មុនកើតហេតុបានបុរសកម្មករសំណង់ខាងលើបានកំពុងនិយាយទួរសព្ទ័ជាមួយសង្សារ ... Read More »

ឈិន ម៉ានិច្ច ដែលមានជីវិតតស៊ូលើកពាន Cambodian Idol រដូវកាលទី២

ភ្នំពេញ៖ កម្មវិធី «CAMBODIAN IDOL» រដូវកាលទី២បានឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ខណៈដែលបេក្ខជន-បេក្ខនារីចុងក្រោយមានចំនួន៣នាក់បានធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញ។ ឈិន ម៉ានិច្ចដែលគេស្គាល់ថា ជាបេក្ខជនមកពីខេត្តកំពង់ស្ពឺ និងជាក្មេងស្រីដែលតស៊ូខ្លាំងក្នុងឆាកជីវិតបានសម្រេចក្តីបំណងក្នុងការលើកពានក្នុងកម្មវិធីលំដាប់ពិភពលោកនេះ។ បេក្ខជន-បេក្ខនារីដែលមានវាសនា និងសមត្ថភាពល្អឥតខ្ចោះចំនួន៣រូបត្រូវប្រកួតប្រជែងមានដូចជាកញ្ញា ហ៊ិន ... Read More »