ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ព្រះសង្ឃ និងពុទ្ធបរិស័ទប្រារព្វពិធីកាន់បិណ្ឌ១២វត្ត នាខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ ដើម្បីចូលរួមពិធីបុណ្យកាន់បិណ្ឌស្របតាមទំនៀមទម្លាប់ប្រពៃពណីខ្មែរ និងចូលរួមគោរពលើកតម្កើងវិស័យព្រះពុទ្ធសាសនា ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត គង់នៅកុដលេខ២៤ នៃវត្តនាគវ័ន្ត នារាជធានីភ្នំពេញ លោកស្រីឧកញ៉ា សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេង អភិវឌ្ឍន៍ រួមទាំងពុទ្ធបរិស័ទបានរួមគ្នា ... Read More »

រថយន្តក្រុងភ្នំពេញហូជីមិញបើកបុកម៉ូតូសណ្តោងរ៉ឺម៉ករបួសធ្ងន់ម្នាក់នៅក្រុងតាខ្មៅ

ខេត្តកណ្តាលៈ រថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-ហូជីមិញ បើកបុកម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសបាក់ស្មងជើង កាលពីវេលា១៤ និង១០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ២១អា កែងផ្លូវលេខ២១០ ត្រង់ចំណុចខាងមុខបុរីសេនធើស៊ីធីក្រុងតាខ្មៅ ស្ថិតក្នុងភូមិតាខ្មៅ១ សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល ... Read More »

មន្ទីរពេទ្យកាល់ម៉ែត និមន្តព្រះសង្ឃសូត្រមន្ត និងបង្សុកូលឧទ្ទិសជូនបុព្វការីជន

ភ្នំពេញ ៖ ក្រុមវេជ្ជបណ្ឌិត គ្រូពេទ្យ និងបុគ្គលិកកម្មករនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ បាននិមន្តព្រះសង្ឃសម្ដែងនូវព្រះបរិត្តិ រាបបាតនិង បង្សុកូល ឧទ្ទិសបុណ្យកុសល ជូនបុព្វការីជន ទាំងប្រាំពីរសណ្ដាន និងក្នុងសង្សារវដ្ដទាំងអស់ កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ... Read More »

កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ បិទផ្សាយឯកសារវិនិច្ឆ័យដីធ្លី នៅភូមិ១៥ សង្កាត់ស្រះចក

ភ្នំពេញ៖ លោកសារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីរាជធានីភ្នំពេញ បានថ្លែងថា ចាប់ពីពេលនេះតទៅ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីរាជធានីភ្នំពេញនិងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ ... Read More »

អ្នកប្រដាល់ទាំង៨នាក់នឹងត្រូវជួបប្រកួតគ្នាជម្រុះដំណាក់កាលទី៣ សប្តាហ៍ទី១ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ភ្នំពេញ ៖ អ្នកប្រដាល់ទាំង៨នាក់នឹង ត្រូវជួបប្រកួតគ្នាដើម្បីឈានទៅដណ្តើមយកកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយ១សប្តាហ៍ត្រូវប្រកួតចំនួន២គូយកអ្នកឈ្នះ រង់ចាំប្រកួតផ្តាច់ព្រ័ត្រសម្រាប់គ្រងតំណែងជាម្ចាស់ពានរង្វាន់ TV5 Knock Out Seriesក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមចាប់ពីថ្ងៃ អាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅ លើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥។ ... Read More »

ជិះម៉ូតូបញ្ច្រាសទិសម៉ូតូមួយគ្រឿងមកដល់ចាប់ហ្រ្វាំងមិនទាន់បុកដួលរបួសធ្ងន់

ភ្នំពេញ៖ យុវជនម្នាក់រងរបួសបែកក្បាលសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុយ៉ាងធ្ងន់ធ្ងរ ដោយសារជិះម៉ូតូបញ្ច្រាស់ផ្លូវចរាចរណ៍ក្នុងល្បឿនលឿន ហើយត្រូវម៉ូតូគ្រឿងបុកពេញទំហឹង កាលពីវេលាម៉ោង១១ និង១០ទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅផ្លូវព្រះមុនីរ៉េតស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនមិនស្គាល់ឈ្មោះម្នាក់ បានជិះម៉ូតូម៉ាក Today ... Read More »

សង្ស័យរឿងគំនុំបុរសម្នាក់លីពូថៅតាមកាប់ មនុស្សមួយគ្រួសារស្លាប់ម្នាក់របួសធ្ងន់ឪពុកកូន

ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានលី ពូថៅទៅកាប់បណ្តាលឲ្យស្ត្រីម្នាក់របួស ធ្ងន់ហើយបានស្លាប់នៅក្នុងគ្លីនិកឯកជន មួយនិង២នាក់ទៀតរងរបួសធ្ងន់។ ករណីមនុស្សឃាតដ៏សាហាវនេះបានកើតកាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងចំណុច បរិវេណដីជនរងគ្រោះក្នុងក្រុមទី៥ ភូមិ ត្រពាំងស្អុយ១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ... Read More »

ព្រឹត្តបត្រព័ត៌មាន​ និងព្យាករណ៍កម្ពស់ទឹកជំនន់​ ថ្ងៃទី២៣​ ខែកញ្ញា​ ឆ្នាំ២០១៦​ របស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រឹត្តបត្រព័ត៌មាន​ និងព្យាករណ៍កម្ពស់ទឹកជំនន់​ ថ្ងៃទី២៣​ ខែកញ្ញា​ ឆ្នាំ២០១៦​ របស់ក្រសួងធនធានទឹក និងឧតុនិយម Read More »

នារីម្នាក់ត្រូវជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់កាតាប ដាក់កុំព្យុទ័របានសម្រេច

ភ្នំពេញៈ នារីម្នាក់ជិះកង់ទើបនឹងមកពីរៀន ត្រូវជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់កាតាបដាក់កុំព្យុទ័រ និងកាបូបលុយបានសម្រេចហើយជិះរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវមុនីរ៉េត គល់ស្ពានអាកាសស្ទឹងមានជ័យស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។ របៀបវារៈនៃកិច្ចប្រជុំថ្ងៃនេះរួមមាន ៖ ១)-សេចក្ដីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា៨ មាត្រា៤០ ... Read More »

ថ្នាក់ដឹកនាំថ្មីត្រូវប្រកបដោយសមត្ថភាព វិជ្ជាជីវៈច្បាស់លាស់និងមានបទពិសោធន៍

ខេត្តកំពង់ស្ពឺ ៖ លោកនាយឧត្តម សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកង យោធពលខេមរភូមិន្ទ(ខ.ភ.ម.)បានផ្តល់ ឱវាទដល់លោកនាយកសាលានាយ ទាហានសកម្មថ្មីដែលទើបទទួលការតែង តាំងពីប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារ ជាតិ អគ្គបញ្ជាការត្រូវខិតខំបំពេញភារកិច្ច ឲ្យបានល្អបំផុត ... Read More »

សម្តេចតេជោ៖ ស្រឡាញ់កូនតៅ ស្រឡាញ់ចៅមួយតោន

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងថា ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយតោន ។ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក សម្តេចតេជោហ៊ុន សែន ថ្លែងថា៖ «សុំជួយមើលចៅៗខ្ញុំពេលពួកគេជួបគ្នា ។ បន្ទប់ខ្ញុំក្លាយជាទីកន្លែងងាយស្រួលសំរាប់ប្រឡែងគ្នារបស់ពួកគេ ។ ... Read More »

ឈុតស្រើបស្រាលមួយចំនួនក្នុងរឿង«នារីវេទមន្ត» ត្រូវក្រសួងកាត់ចោល និងហាមក្មេងអាយុក្រោម១៥ឆ្នាំទស្សនា

ភ្នំពេញ៖ ដើម្បីបញ្ចៀសការរិះគន់ពីសំណាក់ទស្សនិកជន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចកាត់ចោល នូវឈុតឆាកមួយចំនួនក្នុងខ្សែភាពយន្តរឿង«នារីវេទមន្ត»របស់ផលិតកម្មRock ដែលបង្ហាញពីការរំលោភ និងរូបរាងកាយអាក្រាតរបស់តារាសម្តែងក្នុងរឿងនេះ ។ ខ្សែភាពយន្តនេះក៏នឹងត្រូវបានដាក់បម្រាមមិនឲ្យក្មេងអាយុក្រោម១៥ឆ្នាំចូលទស្សនានោះទេ ។ ខ្សែភាពយន្តរឿង«នារីវេទមន្ត» ដែលដឹកនាំសម្តែងដោយ លោកJimmy Henderson ... Read More »

តារាល្បីៗចូលរួមកម្មវិធី The Face Shop

ភ្នំពេញ៖ តារាសម្តែង តារាចម្រៀង ពិធីករ និងក្រុមរាំជាច្រើនបានចូលរួមកម្មវិធីបើកសម្ពោធ និងដាក់តាំងបង្ហាញផលិតផលថ្មីរបស់The Face Shop ។ កម្មវិធីនេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងបរិវេណផ្សទំនើបAeon Mallជាន់ផ្ទាល់ដី។ ... Read More »

រថយន្ត ឡិចស៊ីសបើកបុករ៉ឺម៉កដឹកបន្លែ សងសំណង១៨០០ដុល្លារដើម្បីបញ្ចប់រឿង

ភ្នំពេញ : បុរសជាអ្នកបើករ៉ឺម៉កដឹកបន្លែម្នាក់ បានរងរបួសបាក់ភ្លៅខាងឆ្វេង ដោយសាររថយន្ត ឡិចស៊ីស របស់ជនជាតិចិន បើកមកបុក បណ្តាលអោយក្រឡប់ផ្ងារជើងក្រោយដំណក់ភ្លៀង ។ ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ... Read More »

ជម្លោះរឿងជំពាក់លុយឡេ ៦ម៉ឺនរៀល ម្ចាស់លុយវាយកូនបំណុល ចុងក្រោយសងគេវិញ១៥០ដុល្លារ

ភ្នំពេញ: ២នាក់ប្តី ប្រពន្ធមួយគូ ជាអ្នកលក់គ្រឿងក្រអូបបាន កើតទំនាស់ហិង្សាជាមួយ២នាក់ប្តីប្រពន្ធមួយគូទៀត ដែលបានជំពាក់លុយថ្លៃឡេ៦០០០០រៀល បណ្តាលអោយរងរបួសទាំងសងខាង រួចរត់មកប្តឹងសមត្ថកិច្ចរកត្រូវរៀងខ្លួនអោយជួយអត្តរាគមន៍ ។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុច ភូមិក្រោយផ្សារកាណាស៊ីធី ... Read More »

បុរសវ័យចំណាស់ម្នាក់ចងក សម្លាប់ខ្លួនឯងមិនដឹងមូលហេតុ

ខេត្តរតនគិរី៖ បុរសវ័យចំណាស់ម្នាក់ បានដាច់ចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងមិនដឹងមូលហេតុ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងដីចំការកៅស៊ូ មានម្ចាស់ឈ្មោះ ថា ស្ថិតក្នុងភូមិកាម្មាំង ឃុំឡាមិញ ... Read More »

បុរសជីកត្បូងម្នាក់ស្លាប់ដោយសារដីបាក់សង្កត់ពីលើ នៅស្រុកបកែវ

ខេត្តរតនគិរី៖ មនុស្សម្នាក់បាន ស្លាប់ដោយសារទៅជីកត្បូងនៅស្រុកបកែវ ហើយត្រូវដីបាក់សង្កក់ពីលើ ។ លោក ជួប វណ្ណារក្ស អធិការនគរបាលស្រុកបកែវ បានឲ្យដឹងថា នៅវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ... Read More »

ក្មេងម្នាក់លង់ទឹកស្លាប់ ខណៈពុកម្តាយ យកទៅផ្ញើជាមួយជីតា

  ខេត្តពោធិ៍សាត់ ៖ កុមារា អាយុ១ឆ្នាំ ៣ខែម្នាក់បានលង់ទឹកស្រះខាងក្រោយផ្ទះជីតាស្លាប់ ខណៈ ឪពុកម្ដាយរបស់កុមារារងគ្រោះ ជាប់រវល់ហើយបានយកផ្ញើជាមួយជីតា(ឪពុក) ។ ហេតុការណ៍នេះ បានភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ... Read More »

សំណេះសំណាលសាកសួរសុខទុក្ខបុគ្គលិកយោធិនជំងឺក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ ៖ លោក នាយឧត្តមសេនីយ៍ មឹុង សំផន រដ្ឋលេខាធិការក្រសួងការពារ ជាតិជំនួសមុខឲ្យសម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំក្រសួង ការពារជាតិបានពាំនាំការផ្តាំផ្ញើសាកសួរ សុខទុក្ខនាយទាហាន បុគ្គលិកមន្ទីរពេទ្យ ព្រះកេតុមាលា ... Read More »

រោងចក្រទឹកកកលួចទឹករដ្ឋយកទៅប្រើប្រាស់ជិត១ឆ្នាំគ្មាននរណាដឹង

ភ្នំពេញ ៖ មន្រ្តីអធិការកិច្ច និងមន្រ្តីរដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញបានដឹកនាំកម្លាំងចុះទៅត្រួតពិនិត្យរោងចក្រធុនតូចផលិតទឹកកកដើមតាម៉ុន ដែលមានទីតាំងស្ថិតនៅ តាមផ្លូវ៣៦៩ ស្ថិតនៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ កាលពី វេលាម៉ោង២រសៀលថ្ងៃទី២១ ខែកញ្ញា ក្រោយសង្ស័យថារោងចក្រនេះលួចទឹក ... Read More »

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិឡាវ

ភ្នំពេញៈ នៅសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ ឯកឧត្តម ចាន់សាម៉ន ចាន់ញ៉ាឡាត រដ្ឋមន្ត្រីការពារជាតិឡាវ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ... Read More »

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មានវៀតណាម

ភ្នំពេញៈ បន្ទាប់ពីបានជួបពិភាក្សាកិច្ចការមួយចំនួនជាមួយលោករដ្ឋមន្រ្តីការពារជាតិឡាវរួចមក នៅសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ ឯកឧត្តម Truong Minh Tuan រដ្ឋមន្ត្រីក្រសួងព័ត៍មាន និងសារគមនាគមន៍វៀតណាម ... Read More »

ព្រៃឈើនៅតំបន់រក្សាប្រភពទឹកស្អាតក្បាលឆាយបន្តរងការកាប់បំផ្លាញជារៀងរាល់ថ្ងៃ

ខេត្តព្រះសីហនុ ៖ អភិបាលខេត្ត ព្រះសីហនុលោក យន្ត មីន នៅក្នុងដំណើរដឹកនាំកម្លាំងជំនាញចុះពិនិត្យដល់ទីតាំង មួយចំនួនក្នុងតំបន់ដីព្រៃអនុក្រឹត្យលេខ ៧៦ តំបន់រក្សាប្រភពទឹកស្អាតក្បាលឆាយមានទីតាំងក្នុងសង្កាត់១ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញាបានស្នើ ដល់ប្រជាពលរដ្ឋ និងអ្នកជាប់ពាក់ព័ន្ធបទល្មើសកាប់រានដីព្រៃតំបន់ក្បាលឆាយ ... Read More »

ចុះហត្ថលេខាលើផែនការកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានរវាងព្រះរាជាណាចក្រកម្ពុជា និងក្រសួងព័ត៌មាន និងសារគមនាគមន៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ភ្នំពេញៈ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Truong Minh Tuan រដ្ឋមន្ត្រីក្រសួងព័ត៌មានវៀតណាម និងអមដោយ ... Read More »

បាញ់! បាញ់នៅមណ្ឌលគិរីជាង៤០គ្រាប់​និងសៀមរាបជិត១០គ្រាប់មិនទាន់ចាប់បាន

  ខេត្តមណ្ឌលគិរី+សៀមរាប៖ ករណីផ្ទុះ អាវុធយ៉ាងគគ្រឹកគគ្រេងបានកើតឡើងនៅឯខេត្តមណ្ឌលគិរី និងខេត្តសៀមរាបពី រករណីផេ្សងគ្នាដែលសមត្ថកិច្ចខេត្តទាំងពីរមិនទាន់ចាប់បានជនដែលបាញ់នោះនៅឡើយ។ សមត្ថកិច្ចខេត្តទាំងពីរអះអាងថា កំពុងតាមចាប់ជនបាញ់បោះនោះយកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ។ ករណីទី១បានកើតឡើងនៅឯខេត្ត មណ្ឌលគិរីដែលបុរសម្នាក់បានបាញ់រះរហូត ដល់ជាង៤០គ្រាប់នៅក្នុងបរិវេណទីស្នាក់ការការពារកងរាជអាវុធហត្ថស្រុកអូររាំង ខេត្ត មណ្ឌលគិរីនៅរសៀលថ្ងៃទី២១ ខែកញ្ញា ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចមេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប

ខេត្តកែប ៖ វេលាម៉ោង៨និង៣០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ សហការប្រារព្ធ ពិធីប្រកាសផ្ទេរភារកិច្ច មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជា ការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជា ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ... Read More »

អស់ទាំងប្រាណ អស់ទាំងលុយ ទើបដឹងថាប្រុសស្នេហ៍មានប្រពន្ធ ហើយរុញនាងទម្លាក់ពីលើរថយន្ត

ភ្នំពេញ៖ បុរសអ្នករត់តាក់ស៊ីម្នាក់បានប្រើភាសាស្នេហាយ៉ាងផ្អែមល្ហែមលួងលោម តាមសុំស្រឡាញ់នារីជាអ្នកបកប្រែភាសាចិនម្នាក់រហូតនាងលង់ស្នេហ៍។ តែទីបំផុត នាងលង់ទាំងប្រាណ អស់ទាំងលុយ ហើយត្រូវបុរសជាគូស្នេហ៍រុញទម្លាក់ពីលើរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវបេតុង ភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ... Read More »

ប្រជាពលរដ្ឋបិទផ្លូវជាតិលេខ៤ដើមី្បតវ៉ាដណ្តើមកាន់កាប់ដីអនុក្រឹត្យក្បាលឆាយ

  ខេត្តព្រះសីហនុះ ៖ ពលរដ្ឋប្រមាណ ជាង៣០គ្រួសារបាននាំគ្នាតវ៉ាជាមួយអាជ្ញាធរខេត្តព្រះសីហនុដែលបានចុះទៅរុះរើ ខ្ទមនិងផ្ទះរបស់ពួកគាត់ដោយវិធីបិទផ្លូវ ជាតិលេខ៤ ត្រង់ចំណុចមុខផ្សារឃ្លាំងលើ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ បាន ធ្វើឲ្យចរាចរណ៍រថយន្តតូចធំត្រូវកកស្ទះ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ... Read More »

ជនមិនស្គាល់មុខកាប់បុរសម្នាក់ស្លាប់ពេលចេញពីផឹកសីុដើរទៅផ្ទះ

ខេត្តត្បូងឃ្មុំ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវជនមិនស្គាល់មុខកាប់ស្លាប់ក្នុងថ្លុក ឈាមបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៤០នាទីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិក្ទម្ព(ខ្ទុំ)កណ្តាល ឃុំជីគរ ស្រុក- ខេត្តត្បូងឃ្មុំ។ បើតាមអ្នកស្រុកឲ្យដឹងថា ជនរងគ្រោះ ដែលឃាតកសម្លាប់ឈ្មោះ ឃិន ... Read More »