ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

កំពង់ចាម៖ គ្រោះថ្នាក់ចរាចរណ៍ ស្លាប់ និងរងរបួស១០នាក់ 

ខេត្តកំពង់ចាម៖ មនុស្សយ៉ាងតិច៣នាក់ ត្រូវគេរាយការណ៍ថា បានបាត់បង់ជីវិត និង៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកខ្សាច់បុកជាមួយរថយន្តក្រុងដឹកអ្នកដំណើរ ស្ថិតនៅម្តុំស្គន់ ផ្លូវជាតិលេខ6 ភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ កាលពីវេលាទៀបភ្លឺ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ... Read More »

រថយន្ត២គ្រឿងសាកកម្លាំងគ្នាបណ្តាលឲ្យរងការខូចខាតទាំងសងខាង

ខេត្តរតនគិរី៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តទាំងសងខាងរងការខូចខាតយ៉ាងដំណំ សំណាងល្អគ្មានអ្នករងរបួស ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវបំបែកជាបួន ក្បែរសណ្ឋាគាររតន:ស៊ីធី ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ... Read More »

១ថ្ងៃក្មេងលង់ទឹក២ករណីស្លាប់ម្នាក់

ខេត្តព្រះសីហនុ៖ មន្ត្រីរដ្ឋបាលស្រុក ស្ទឹងហាវឲ្យដឹងថានៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦វេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់មានគ្រោះថ្នាក់ក្មេងលង់ទឹកអណ្ដូង ២ករណីកេីតឡេីងនៅចំណុចព្រែកកោះ ហៀវ ស្ថិតក្នុងភូមិឫទ្ធី១ ឃុំកែវផុស ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ ក្នុងនោះក្មេងស្រីម្នាក់បានស្លាប់បាត់បង់ជីវិតទៅហើយ។ ករណីទី១ក្មេងរងគ្រោះដែលស្លាប់មាន ឈ្មោះឡូង ... Read More »

ឆក់ Iphone គេហើយជិះម៉ូតូចូលចាក់សាំងធ្វើព្រងើយពេលម្ចាស់ទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

  ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌ៧មករាសហការជាមួយកម្លាំងកង រាជអាវុធខណ្ឌ៧មករាពេលបានឮជនរងគ្រោះស្រែកថាចោរៗក៏បានដេញប៉ផាប់ចាប់ពភីងរហូតដល់ក្រុមជនសង្ស័យបានផ្ដួលម៉ូតូរត់គេចខ្លួនត្រូវកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនបានជនសង្ស័យម្នាក់និងម៉ូតូ ១គ្រឿងម៉ាកហុងដាឌ្រីមគ្មានស្លាកលេខ។ ចំណែកកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាឃាត់ម៉ូតូបាន១គ្រឿងម៉ាកនិច គ្មានស្លាកលេខ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង៥០នាទីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចស្ថានីយប្រេងឥន្ធនៈសូគីមិចនៅតាមបណ្ដោយផ្លូវ១៦១ក្នុង ... Read More »

អង្គុយលេងសោះស្រាប់តែចោរលួចម៉ូតូបាត់ដោយសុវត្ថិភាព

ភ្នំពេញ ៖ ទៅអង្គុយលេងជាមួយមិត្ត ភក្ដិស្នាក់នៅវត្តប្ញស្សីសាញ់សុខៗស្រាប់តែជនសង្ស័យ២នាក់បានកាច់កម៉ូតូយកទៅបាត់ដោយសុវត្ថិភាពកាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី២២ ខែកញ្ញា ស្ថិតនៅវត្ត ប្ញស្សីសាញ់ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។ ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ឈូ សុភ័ក្រ្ត ... Read More »

រថយន្ត៣គ្រឿងបន្តបុកគ្នាពេញទំហឹងនៅបណ្តោយផ្លូវជាតិលេខ២ បង្កការកកស្ទះចរាចរណ៍

ភ្នំពេញ៖ រថយន្ត៣គ្រឿងបានបន្តបុកគ្នាជាបន្តបន្ទាប់ ខណៈដែលរថយន្តមួយគ្រឿងបានបើកបត់ឆ្លងផ្លូវ  ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ករណីនេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ធំដុំនោះទេ គ្រាន់តែខូចខាត់រថយន្តប៉ុណ្ណោះ និងបានបង្កឲ្យកកស្ទះចរាចរណ៍ផងដែរ ។ ហេតុការណ៍បានកើតឡើងកាលពីរសៀលថ្ងៃទី២២ ... Read More »

ពិតជាខ្លាំង! បម្រុងដុតផ្ទះ និងដេញកាប់មេភូមិ បាញ់គំរាម២គ្រាប់ ទើបចាប់បាន

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុក សហការជាមួយនគរបាលប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យម្នាក់ទាំងប្រផាប់ចាប់ប្រផីង បន្ទាប់ពីគំរាមដុតផ្ទះយាយរបស់ខ្លួនហើយខឹងសមត្ថកិច្ចមកអន្តរាគមន៏កាលពីវេលាម៉ោង៨យប់ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៦ក្នុងភូមិប្រម៉ាឃុំស្វាយយាស្រុកស្វាយជ្រំ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានអោយដឹងថា វេលាម៉ោង៨យប់ លោកសៅ សារី នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយយា បានទទួលព័ត៌មានពីឈ្មោះអៀម នី ជាមេភូមិប្រម៉ា ថាមានជនសង្ស័យឈ្មោះម៉ន មាស ភេទប្រុសអាយុ១៨ឆ្នាំមុខរបរធ្វើស្រែនៅភូមិប្រម៉ាឃុំស្វាយយា ... Read More »

ឈាមស្រែកស្បែកហៅ ជនសង្ស័យចាក់សម្លាប់មនុស្សក្នុងវង់រាំនៅស្រុកកំពង់ត្រឡាចត្រូវចាប់បញ្ជូនមកស្នងការដ្ឋានខេត្ត

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យក្នុងការចាក់សម្លាប់មនុស្សក្នុងពេលរាំធុងបាស់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបង្ហាញមុខហើយកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីធ្វើការស្រាវជ្រាវនិងចាប់បានក្រោយពីធ្វើសកម្មភាពនិងធ្វើការសាកសួនៅស្រុកកំពង់ត្រឡាច ។ សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះមានឈ្មោះផៃ សារុន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច។ ... Read More »

ចង់ឆ្លុះត្រី និងកង្កែបយកធ្វើម្ហូបត្រូវរន្ទះបាញ់ប្រល័យសង្ខារទាំងកណ្ដាលយប់

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអធ័មនៅក្នុងទឹកទាំងផ្កាប់មុខ ខណៈហេតុតែចង់ទៅឆ្លុះត្រីដើម្បីទុកធ្វើម្ហូប ចៃដន្យអាក្រក់ ក៏ត្រូវរន្ទះបាញ់បន្ទាប់ពីមានភ្លៀងស្រិចៗ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រៃស្ទៀង ឃុំស្វាយតាយានស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសដែលត្រូវរន្ទះបាញ់ស្លាប់មានឈ្មោះ ... Read More »

បុរសគថ្លង់ម្នាក់រងរបួសបាក់ភ្លៅ បន្ទាប់ពីបើកម៉ូតូក្នុងស្ថានភាពស្រវឹងរេចង្កូតបុកគោយន្តកន្ត្រៃ

ខេត្តកណ្តាលៈ បុរសគថ្លង់ម្នាក់ទទួលរងរបួសបាក់ភ្លៅខាងស្តាំយ៉ាងធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យប្រទេសវៀតណាម បន្ទាប់ពីបុរសរូបនេះបើកម៉ូតូបោះពួយក្នុងស្ថានភាពស្រវឹងរេចង្កូតទៅបុកគោយន្តកន្ត្រៃបើកច្រាស់ទិសគ្នា កាលពីវេលាម៉ោង១០និង២៥នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ២១បេ ស្ថិតក្នុងភូមិព្រែកប្រធាតុ ឃុំព្រែកស្ដី ស្រុកកោះធំ ។ មន្ត្រីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា គោយន្តកន្ត្រៃបើកបរដោយឈ្មោះ ... Read More »

ទីក្រុង Charlotte របស់អាមេរិក ត្រូវប្រកាសដាក់ឲ្យស្ថិតនៅគ្រាអាសន្ន

អភិបាលរដ្ឋ North Carolina បានប្រកាសដាក់ឲ្យទីក្រុង Charlotte របស់អាមេរិក ត្រូវស្ថិតនៅគ្រាអាសន្ន ខណៈដែលនៅទីនោះមានផ្ទុះឡើងអំពើហិង្សាហូរហែមិនឈប់ រហូតឈានដល់ស្លាប់បុរសស្បែកខ្មៅម្នាក់ ។ អំពើហិង្សាបានផ្ទុះឡើងចូលដល់រាត្រីទី២ហើយ បន្ទាប់ពី ជនរងគ្រោះ  Keith Lamont ... Read More »

ក្មេងស្រី ប្រុស២នាក់ លង់ទឹកអូរស្លាប់នៅក្រោយវត្តខ្សាម

ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុសស្រី២នាក់ បានលង់ទឹកអូសស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីក្មេងរងគ្រោះទាំងនេះបាននាំគ្នាមកលេងទឹកអូរខាងក្រោយវត្តខ្សាម ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅខាងក្រោយវត្តខ្សាម ស្ថិតសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

សាលាឆាន់វត្តមហាមន្រ្តី បានបាក់ទាំងស្រុង

ភ្នំពេញ ៖ សាលាឆាន់ របស់វត្តមហាមន្រ្តី បានបាក់ទាំងស្រុង បន្ទាប់ពីមានស្នាមប្រេះស្រាំ រយៈពេល៤ថ្ងៃ ត្រូវបានបាក់កាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកញ្ញា នៅចំណុចវត្តមហាមន្រ្តី ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ... Read More »

សមត្ថកិច្ចនៅមិនទាន់វែកមុខជនដែលបានបាញ់ជាច្រើនគ្រាប់នៅក្នុងតំបន់អង្គរនៅឡើយទេ

ខេត្តសៀមរាប ៖ សមត្ថកិច្ចខេត្តសៀមរាប នៅមិនទាន់វែកមុខរកជនល្មើសដែលបានបាញ់បោះសេរីជាច្រើនគ្រាប់នៅតំបន់ទេសចរណ៍អង្គរ ក្បែអង្គរឃ្យុងយូក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប បាននៅឡើយទេដោយអះអាងថាសមត្ថកិច្ចជំនាញកំពុងត្រួតពិនិត្យសំបកគ្រាប់សិន។ កាលពីយប់វេលាម៉ោង ៩យប់ ថ្ងៃទី២១ខែកញ្ញានេះ ជនមិនស្គាល់មុខ បានប្រើអាវុធបាញ់បោះសេរីចំនួន៥គ្រាប់ បណ្ដាលឲ្យមានការភ័យខ្លាចដល់ភ្ញៀវទេសចរណ៍ និងពលរដ្ឋ ដែលផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ ... Read More »

ឃាត់ខ្លួនមនុស្ស៨នាក់ជាបន្តបន្ទាប់ករណីប្រើប្រាស់គ្រឿងញៀននិងថ្នាំញៀនចំនួន០៣កញ្ចប់តូច

ភ្នំពេញ ៖ មនុស្ស៨នាក់ និងថ្នាំញៀនចំនួន៣កញ្ចប់ ត្រូវបានសមត្ថកិច្ចចម្រុះ ខណ្ឌសែនសុខឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីវេលាម៉ោង ១៩និង១០នាទីយប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០០៦ នៅចំណុចពីរទីតាំងផ្សេងគ្នា គឺចំណុចគល់ស្ពានអាកាស7មករា និងតាមបណ្ដោយផ្លូវ២០០៤ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យពុទ្ឋិសាស្រ្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត នៅសណ្ឋាគារសុខាភ្នំពេញ។ និស្សិតដែលត្រូវទទួលសញ្ញាបត្រថ្ងៃនេះគឺមាន បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ដែលសរុបទាំងអស់គឺចំនួន ... Read More »

រថយន្តក្រឡុកបេតុងរបស់ក្រុមហ៊ុនជីបម៉ុង និងរថយន្តបែនដឹកដីឩកញ៉ា ញឹក ផន ហៅកៅ បំផ្លាញផ្លូវធ្ងន់ធ្ងរ

ភ្នំពេញៈ អាជ្ញាធរខណ្ឌសែនសុខប្រើធម៌ក្ដៅដាក់ ប៉ារ៉ាស់ចាប់ឃាត់ រថយន្តរបស់ក្រុមហ៊ុនជីបម៉ុង រថយន្តបែនដឹកដីរបស់ឩកញ៉ា ញឹក ផន ហៅកៅ និងរថយន្តធុនធំៗមួយចំនួនទៀត ដែលបានបំផ្លាញផ្លូវសាធារណៈ រងការខូចខាតទាំងស្រុង ពិបាកក្នុងការធ្វើចរារចរណ៍និងអាចបង្កជាគ្រោះថ្នាក់ផ្សេងៗ។ នៅព្រឹកថ្ងៃទី21ខែកញ្ញានេះ លោក សាំង ... Read More »

ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ គ្រោងផ្តល់ថវិកាបន្ថែមជាង ១០០ លានដុល្លារសហរដ្ឋអាមេរិក ដល់ក្រសួងធនធានទឹក និងឧតុនិយម

ភ្នំពេញ៖ ព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកស្រី FRANCOISE CHARLIER អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍អាសុី ... Read More »

បញ្ចប់ការជួសជុលកំពែងអង្គរធំប្រវែង៤៥ ម៉ែត្រនៅខ្លោងទ្វារដីឆ្នាំង

ខេត្តសៀមរាប៖ កំពែងក្រុងអង្គរធំជ្រុងខាងជើងផ្នែកខាងកើតខ្លោងទ្វារដីឆ្នាំង ប្រវែង៤៥ម៉ែត្រ ដែលរងការខូចខាតដោយឥទ្ធិពលខ្យល់ព្យុះកេតសាណានាឆ្នាំ២០១១កន្លងមក បានជួសជុលរួចជាស្ថាពរហើយនៅខែកញ្ញា ឆ្នាំ២០១៦នេះ ដោយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាននិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បន្ទាប់ពី បំពេញការងារអស់រយៈពេល៤ឆ្នាំ។ លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនិងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលរបស់ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន អង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាបានប្រាប់ថា ... Read More »

ឯកអគ្គរាជទូតជប៉ុនជំរុញឲ្យកម្ពុជាបន្តអនុវត្តការចុះឈ្មោះបោះឆ្នោតថ្មី

ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៦ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលជិតផុតអាណត្តិបានជំរុញឲ្យកម្ពុជា បន្តអនុវត្តការចុះឈ្មោះបោះឆ្នោតថ្មីដើម្បីធានាថា ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតបានទៅបោះឆ្នោតគ្រប់ៗគ្នានាពេល ខាងមុខ ។ លោក កូម៉ាម៉ារុ យូជិ ... Read More »

ចាប់បញ្ជូនបុរសម្នាក់ទៅតុលាការពាក់ព័ន្ធ លក់និងចេះច្នៃគ្រឿងញៀន

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោង ទងបានចាប់ខ្លួនបុរសម្នាក់បញ្ជូនទៅតុលា ការពាក់ព័ន្ធរបរជួញដូរថ្នាំញៀននិងកែច្នៃ ថ្នាំញៀនជ្រកក្រោមរូបភាពជាជាងកាត់ សក់ ។ ករណីចាប់បញ្ជូនជនសង្ស័យទៅ តុលាការនេះនគរបាលបានធ្វើឡើងកាល ពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ខណៈ ជនសង្ស័យយកថ្នាំញៀនទៅឲ្យម៉ូយនៅ ... Read More »

ឃើញកូនយំននៀលដី ប្តីស្មានតែប្រពន្ធវៃ ស្ទុះទៅវៃប្រពន្ធវិញ ហើមមុខ ខៀវភ្នែក

ភ្នំពេញ ៖ ដោយសារតែស្រឡាញ់កូនខ្លាំងពេក ពេលឃើញកូនយំននៀលដី ស្មានតែប្រពន្ធវាយធ្វើបាប ខឹងក៏ស្ទុះទៅវាយ់ប្រពន្ធបណ្តាលឲ្យហើមមុខ និងខៀវភ្នែក ។ ស្រ្តីជាប្រពន្ធរត់ទៅប្តឹងនគរបាលប៉ុស្តិ៍កាកាប ទាំងទឹកភ្នែកហូររហាម សូមឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២១ ខែកញ្ញា ... Read More »

ចាប់ខ្លួនមុខសញ្ញាលួចម៉ូតូនៅក្នុងបុរីប៉េងហ៊ួតបឹងឈូក

ភ្នំពេញ: មុខសញ្ញាលួចម៉ូតូនៅក្នុងបុរីប៉េងហួតបឹងឈូកម្នាក់ត្រូវបានម្ចាស់ម៉ូតូស្វែងរកឃើញហើយក៍ចាប់ខ្លួនប្រគល់អោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចសួនច្បារមុខក្រសួងការពារជាតិ សង្កាត់មិត្តភាព ខណ្ឌ៧មករា ក្រោយពីម្ចាស់ម៉ូតូចាប់បានក៍បញ្ជូនខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ។ ជនសង្ស័យមានឈ្មោះឡុង ភក្តី ភេទប្រុស អាយុ២៣ឆ្នាំ ... Read More »

បុរសម្នាក់ចង.កបញ្ចប់ជីវិតនៅក្នុងរោងដាក់ចំបើងដោយមិនដឹងមូលហេតុ

ខេត្តកណ្តាលៈ បុរសម្នាក់ពុំដឹងជាមានវិបត្តិអ្វីនៅក្នុងចិត្តដោះស្រាយមិនចេញ ក៏សម្រេចិត្តចង.កធ្វើអត្តឃាតបញ្ចប់ជីវិតនៅក្នុងរោងដាក់ចំបើង ។ សាកសពបុរសរងគ្រោះត្រូវបានកូនប្រសារស្រីប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៤ និង១៥នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចរោងដាក់ចំបើងខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាល ។ ... Read More »

ល្បែងស៊ីសងគ្រប់ប្រភេទលេងជាចំហរនៅ ក្នុងផ្សារស្ទឹងមានជ័យថ្មី

ភ្នំពេញ ៖ ប្រជាពលរដ្ឋ និងក្រុមអាជីវករ បានរិះគន់ចំៗទៅលើសមត្ថកិច្ចអាជ្ញាធរក្នុងមូលដ្ឋានខណ្ឌមានជ័យថា បើកដៃឲ្យមានល្បែងកន្ទុយលេខយ៉ាងគគ្រឹកគគ្រេង ។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០១៦ ល្បែងកត់កន្ទុយលេខដែលមានទីតាំងទីក្នុងផ្សារស្ទឹងមានជ័យថ្មី ស្ថិត ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ... Read More »

ស្ពានតាម៉ុកក្នុងស្រុកអន្លង់វែងជំនន់ទឹកភ្លៀងលិចម្តងទៀត

ខេត្តឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០១៦នេះ មានសេចក្តីរាយ ការណ៍ថា ស្ពានតាម៉ុកត្រូវបានរងគ្រោះដោយជំនន់ទឹកភ្លៀងម្តងទៀតហើយ បន្ទាប់ពីរងគ្រោះអស់រយះពេលប៉ុន្មានថ្ងៃដើមខែកញ្ញាកន្លងទៅនេះ ។ ពលរដ្ឋរស់នៅក្នុង ស្រុកអន្លង់វែងមិនអាចធ្វើដំណើរឆ្លងកាត់ស្ពាន តាម៉ុក បានទេនៅព្រឹកម្សិលមិញនេះ ... Read More »

ឈ្មួញឈើ ឈ្មោះអ៊ុំ រតនៈ ហៅពៅ ប្រជ្រុយ និងឈ្មោះ ធឹង លាងស្រេង ធ្វើជំនួញឈើខុសច្បាប់ ដោយសារសមត្ថកិច្ចពុករលួយ

ខេត្តសៀមរាប៖ ក្បួនរថយន្តកូរ៉េធំៗ របស់លោកធឹង លាងស្រេង កំពុងសម្រុកដឹកឈើចេញពីទឹកដីខេត្តព្រះវិហារ ក្រោមរូបភាពប៉េសេ សេះហោះ ចូលមកចែកចាយតាមដេប៉ូនានាក្នុងក្រុងសៀមរាបឆ្លងកាត់ស្នាក់ការរដ្ឋបាលព្រៃឈើស្រុកស្វាយលើនិងស្នាក់ការជាច្រើនទៀតបានយ៉ាងរលូនដោយសារមេព្រៃនិងសមត្ថកិច្ចជំនាញតាមដងផ្លូវជាអ្នកបើកភ្លើងខៀវ ដែលក្នុងនោះមានឈ្មោះ អ៊ុំ រតនៈហៅពៅប្រជ្រុយ ជាអ្នកបាចលុយឲ្យមន្ដ្រីសមត្ថកិច្ចបណ្ដាយផ្សព្វផ្សាយ ។ តាមការឲ្យដឹងពី ម្ចាស់ឈើ ... Read More »

តុលាការ​ផ្តន្ទា​ទោស​​លោក​ នី​ ចរិយា​ ដាក់​ពន្ធនាគារ​៦ខែ​ពី​បទ​បរិហារកេរ្តិ៍​មន្ត្រីតុលាការ​ខេត្ត​សៀមរាប​ពីរ​រូប

ភ្នំពេញ: បន្ទាប់ពីបើកសវនាការជាច្រើនម៉ោងរួចមក ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ឃី ឆៃ នៅថ្ងៃត្រង់ទី២២ ខែកញ្ញា បានប្រកាសសាលក្រមផ្តន្ទាទោសលោក នី ចរិយា អតីតប្រធានផ្នែកស៊ើបអង្កេតសមាគមការពារសិទ្ធិ មនុស្សអាដហុក និង បច្ចុប្បន្នជាអគ្គលេខាធិការរង ... Read More »

អ្នកភូមិដើររកត្រីប្រទះឃើញមនុស្សស្លាប់ក្នុងប្រឡាយទឹក នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងក្មេងៗ ដែលកំពុងដើរអូសត្រី ខណៈប្រទះឃើញសាកសពបុរសម្នាក់ក្នុងប្រឡាយទឹក កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា បន្ទាប់ពី ... Read More »

សម្តេចតេជោហ៊ុន សែន ស្នើឲ្យអ្នកដែលទិញស្រូវប្រជាកសិករ ត្រូវដឹកស្រូវចេញឲ្យផុតពីកន្លែងមានវិបត្តិ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងអរគុណចំពោះរដ្ឋមន្ត្រី រដ្ឋលេខាធិការ មន្ត្រីកងកម្លាំងប្រដាប់អាវុធ  ក៏ដូចឈ្មួញដទៃផ្សេងទៀត ដែលបានជួយទិញស្រូវប្រជាកសិករខ្មែរ តាមការអំពាវនាវរបស់សម្តេច ។ ប៉ុន្តែ សម្តេចបានបញ្ជាក់ថា ដើម្បីឲ្យភាពល្អប្រសើរជាងនេះទៀតនោះ សូមអ្នកដែលបានទិញស្រូវទាំងនោះ មេត្តារំដោះស្រូវនោះចេញពីទីតាំងប្រជាពលរដ្ឋដែលកំពុងមានវិបត្តិ ... Read More »