ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ស្រវឹងស្រាជិះម៉ូតូត្រឡប់មកផ្ទះ ទំនងងងុយដេកធ្លាក់ពីលើម៉ូតូស្លាប់ និងរបួស២នាក់

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ខណៈស្រវឹងស្រាជោកហើយធ្វើដំណើរត្រឡប់ជិះម៉ូតូមកផ្ទះ បានពាក់កណ្ដាលផ្លូវ ស្រាប់តែធ្លាក់ពីលើម៉ូតូបណ្ដាលឲ្យបោកក្បាលលើផ្លូវជាតិលេខ១វេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងភូមិធ្លក ឃុំក្រោលគោស្រុកស្វាយជ្រ ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកស្វាយជ្រំបានអោយដឹងថា បុរសដែលស្រវឹងស្រាហើយធ្លាក់ពីលើម៉ូតូមានឈ្មោះម៉ៅ ... Read More »

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចុះMOUជាមួយក្រុមហ៊ុនក្នុងស្រុកចំនួន២ ជួយដល់ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនធំក្នុងស្រុកចំនួន២រយៈពេលវែងដើម្បីជួយទ្រទ្រងដល់សកម្មភាពនៃព្រឹត្តិការណ៍ប្រកួតកីឡាជាតិ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០០២ ដោយមិនអាចគនាតម្លៃទឹកប្រាក់បានភ្លាមៗ នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងក្នុងពិធីចុះ MOU ... Read More »

ទីតាំង 2888NET Inernet24hr នៅច្រមុះជ្រូកស្ទឹងមានជ័យជាកន្លែងល្បែងភ្នាល់តាម On-line

ភ្នំពេញ៖ ល្បែងស៊ីសងគ្រប់ប្រភេទត្រូវបានគេនិយមលេងភ្នាល់តាមប្រព័ន្ធ On-line វិញក្នុង គោលបំណងបំភ័ណ្ឌភ្នែកសមត្ថកិច្ច។ ការលេងល្បែងតាមប្រព័ន្ធអ៊ិនធើណែត មានដូចជាការលេងភ្នាល់បាល់ កន្ទុយលេខជាដើម ។ ដោយមានការលេងភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធទំនើបOn-lineនេះទៀតសោត ភាគច្រើនជាក្រុមក្មេងជំទង់ ជាក្រុមញៀនល្បែងភ្នាល់ ខណៈដែលរដូវបាល់ទាត់កំពុងមានការប្រកួតយ៉ាងកក្រើក ។ បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញគេសង្កេតឃើញកើតមានសកម្មភាពលួច ... Read More »

បាត់ម៉ូតូភ្ញៀវនៅហាងកាហ្វេសុខសាន្ត២ សំអាងលើស្លាកសញ្ញាមិនទទួលខុសត្រូវ ជាលទ្ធផលព្រមសងពាក់កណ្តាល

ភ្នំពេញ៖ តាមធម្មតា គេតែងតែសង្កេតឃើញហាងសាច់អាំង ហាងកាហ្វេ គុយទាវតូចធំក្នុង រាជធានីគ្រប់កន្លែងសសេរថា បាត់ម៉ូតូមិនទទួលខុសត្រូវ សសេរបែបក៏មានការរិះគន់ថានេះគ្រាន់តែលេសរបស់ម្ចាស់ហាង ក៏ប៉ុន្តែហាងខ្លះសសេរដូច្នេះផងដែរ តែមានអ្នកយាមកឹប សំបុត្រនិងចាក់ក្រវ៉ាត់ត្រឹមត្រូវ ហើយនៅពេលម្ចាស់យានយន្តខ្លះធ្វើបាត់សំបុត្រឬកូនសោរ វិញនោះសន្តិសុខហាងមិនអនុញ្ញាតឲ្យចេញឡើយ រហូតដល់ពេលខ្លះក៏មានការជជែកតឹងសសៃរកស្ទើផ្ទុះហឹង្សាក៏មានផងដែរ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ... Read More »

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១ សហកាជាមួយកម្លាំងជំនាញអធិការក្រុងព្រះសីហនុឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន១កញ្ចប់

ខេត្តព្រះសីហនុ៖  កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១ សហកាជាមួយកម្លាំងជំនាញអធិការក្រុងព្រះសីហនុឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន១កញ្ចប់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦  នៅផ្លូវមុខរោងចក្រញ៉ូវស្តាក្រុម១៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង ... Read More »

ខ្សែភ្លើងធ្លាក់រញ៉េរញ៉ៃនៅតាមបណ្តោយផ្លូវណ័តប្រីឌ ប្រជាពលរដ្ឋព្រួយបារម្ភអំពីការគ្រោះថ្នាក់ សូមឲ្យអាជ្ញាធរជួយអន្តរាគមន៍

ភ្នំពេញ៖ ដោយមានការភ័យខ្លាចអំពីការឆក់ចរន្តអគ្គិសនី ប្រជាពលរដ្ឋជាច្រើនគ្រួសារ ក៏ដូចជាអ្នករកស៊ី លក់ដូរ នៅតាមបណ្តោយផ្លូវណ័តប្រីឌ ខាងជើងស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ បានសំណូមពរយ៉ាងទទូចទៅដល់អាជ្ញាធរពាក់ព័ន្ធ ... Read More »

រាជរដ្ឋាភិបាលកម្ពុជា ចេញ សារាចរស្តីពីការថែរក្សា ការពារបង្គោលព្រំដែនចាស់បោះដោយគណៈកម្មការកំណត់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងកូសាំងស៊ីន នៅមុន និងក្រោយទសវត្សរ៍ឆ្នាំ១៨៧០

រាជរដ្ឋាភិបាលកម្ពុជា ចេញ សារាចរស្តីពីការថែរក្សា ការពារបង្គោលព្រំដែនចាស់បោះដោយគណៈកម្មការកំណត់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងកូសាំងស៊ីន នៅមុន និងក្រោយទសវត្សរ៍ឆ្នាំ១៨៧០ Read More »

ឪពុករវល់ទៅព្រៃ រីឯម្តាយរវល់ទៅចម្ការ ទុកកូនស្រីចោល បណ្តាលឲ្យលង់ទឹកស្រះស្លាប់

ខេត្តរតនគិរី៖ ឪពុកម្តាយទៅចំការឆ្ងាយអស់ ដោយទុកឲ្យកូនស្រីអាយុ២ឆ្នាំ នៅផ្ទះ បណ្តាលឲ្យលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៣ រសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចចំការ ស្ថិតនៅក្នុងភូមិចាអ៊ុងកៅ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី ។ ... Read More »

មុខសញ្ញា​ជួញដូរ​គ្រឿង​ញៀន​២នាក់ត្រូវនគរបាលស្រុកស្អាងចាប់ខ្លួន​

ខេត្តកណ្តាលៈ មុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួន រឹបអូសវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១៦កញ្ចប់ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង៩និង៤៥នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតភូមិកោះគ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ... Read More »

ក្រសួងធនធានទឹកប្រកាសឱ្យបណ្ដាខេត្តមួយចំនួនប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុ និយមព្យាករថា ស្ថានភាពទឹកភ្លៀងនឹងកើន ឡើងពីមធ្យមទៅច្រើននៅតាមតំបន់ខ្ពង់រាបនិងវាលទំនាបព្រមទាំងតំបន់សមុទ្រថែមទៀតផង។ ក្រសួងក៏បានប្រកាសឱ្យបណ្ដា ខេត្តចំនួន៧នៅទូទាំងក្នុងប្រទេសកម្ពុជា ឲ្យប្រុងប្រយ័ត្នពីព្រោះវាអាចបង្កឱ្យមានជាជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី២១ ខែកញ្ញា ដល់ទី២៥ ខែកញ្ញា។ ចំណែកអាជ្ញាធរកំពង់ធំនិងកំពង់ចាមកំពុងយកចិត្តទុកដាក់លើបញ្ហាស្ថានភាពទឹកជំនន់តាមដងស្ទឹងនិងតាមដងទន្លេមេគង្គ។ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីប្រកាសអំពីការព្យាករស្ថានភាពអាកាសធាតុកាលពីថ្ងៃទី១៩ ខែកញ្ញា ... Read More »

សុខ ស្រីនាងត្រៀមស្ពាយបង្វិចចេញពីសាន់ដេ

ភ្នំពេញ៖ តារាចម្រៀងស្រស់សោភា អ្នកនាង សុខ ស្រីនាង ត្រូវបានគេទម្លាយថា បានត្រៀមខ្លួនចាកចេញពីផលិតកម្មសាន់ដេដើម្បទៅជ្រកក្រោមដំបូលផលិតកម្មថ្មី។ ការចាកចេញពីផលិតកម្មចាស់ក្រោយពីនាងហាក់មិនមានស្នាដៃបទចម្រៀងថ្មីដែលលេខធ្លោ ស្របពេលដែលកិច្ចសន្យាជាមួយផលិតកម្មនេះជិតផុតទៅហើយដែរ ។ ការវិលត្រឡប់មកកាន់ការងារសិល្បៈជាថ្មីរបស់អ្នកមេម៉ាយចាយរាង សុខ ស្រីនាង ទទួលបានលទ្ធផលល្អកាលពីដើមទី ប៉ុន្តែនាងកំពុងប្រឈមនឹងភាពស្ងប់ស្ងាត់ជាថ្មី ... Read More »

ឆ្លងចរន្តអគ្គិសនីពីប្រអប់ភ្លើងបណ្ដាលឲ្យឆេះយ៉ាងសន្ឋោសន្ឋៅបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចអន្តរាគមន៍បាញ់ពន្លត់ទាន់ពេល

ភ្នំពេញ ៖ ហេតុការណ៍អគ្គិភ័យមួយបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ចមូលដ្ឋាន មកអន្តរាគមន៍បាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង ដែលបង្កឡើងដោយសារឆ្លងចរន្តអគ្គិសនីពីប្រអប់ភ្លើង ។ ហេតុការណ៍អគ្គិភ័យនេះដែរ បានកើតឡើងនៅវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ក្បែរបងវត្តសន្សំកុសល ... Read More »

បុរសចំណាស់ម្នាក់ស្រវឹងស្រាចុះដកប្រលឹតលង់ទឹកស្លាប់

ខេត្តកំពង់ធំៈ បុរសចំណាស់ម្នាក់ក្រោយពីផឹកស្រាស្រវឹងបានទៅដេញក្របីមកផ្ទះវិញ កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ មកដល់បឹងមួយក៏ដកព្រលឹតយកទៅធ្វើម្ហូប ក៏បានលង់ទឹកស្លាប់ នៅត្រង់ចំណុចភូមិឈើល្វីង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ បើតាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ឹង ... Read More »

ម៉ូតូ ស៊ីធីផ្លឹស ពន្លះរថយន្តហាយឡាក់រីវ៉ូរបួសធ្ងន់២នាក់ នៅផ្លូវជាតិលេខ៣

ភ្នំពេញ : បុរស២នាក់រងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរួបគេជិះម៉ូតូ សង់កូរ៉េស៊ីធីផ្លឹស បោះពួយយ៉ាងលឿនបុករថយន្តម៉ាក ហាយឡាក់រីវ៉ូ មួយគ្រឿងក្នុងទិសបញ្ច្រាស់ទិសគ្នា ។ ហេតុការណ៍នេះ នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី ២០ កញ្ញា ២០១៦ នៅចំណុចមុខក្លឹបវ៉ាយឌីស្កូតាមបណ្តោយផ្លូវជាតិលេខ៣ ... Read More »

ឃាត់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន​VICHAU Co.Ltdម្នាក់​កិបកេង​ប្រាក់​ក្រុមហ៊ុន​រាប់​ម៉ឺន​ដុល្លារ​អាមេរិក​

ភ្នំពេញ៖. បុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុន VICHAU Co.Ltd ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីកិបកេងប្រាក់ក្រុមហ៊ុនរាប់ម៉ឺនដុល្លារអាមេរិក បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។ ប៉ុន្តែរហូតមកទល់រសៀលថ្ងៃទី២០ ខែកញ្ញា លោក ... Read More »

លោក​ប៉ា សុជាតិវង្ស ចូលរួមកាន់​បិណ្ឌវេនទី៤ ​នៅ​វត្តកំសាន្ដ ខណ្ឌ ច្បារអំពៅ តាមទំនៀមទម្លាប់ ប្រពៃ ណីខ្មែរក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីរាជការក្រោមឱវាទ បានចូលរួមកាន់បិណ្ឌវេណទី៤ ក្នុងរដូវភ្ជុំបិណ្ឌនៅវត្ត កំសាន្ដ ក្នុងសង្កាត់ច្បារអំពៅទី ១ ខណ្ឌច្បារអំពៅ តាមទំនៀម ទម្លាប់ ... Read More »

សឿ សុធារ៉ាចង់ផ្លាស់ប្តូររសជាតិសម្តែងពេលវិលចូលសិល្បៈវិញ

ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះខាងតួអង្គសម្រក់ទឹកភ្នែក អ្នកនាង សឿ សុធារ៉ា បានបាត់មុខពីសិល្បៈអស់ជាច្រើនឆ្នាំក្រោយពីនាងសម្រាលកូនស្រី និងមើលការខុសត្រូវមុខជំនួញ។ ថ្មីៗនេះនាងបានប្រកាលវិលចូលសិល្បៈជាថ្មីជាមួយនឹងបំណងផ្លាស់ប្តូររស់ជាតិសម្តែងមកជាតួកាចឈ្នានីសវិញម្តង។ សម្រសល់តារាស្រីសម្តីថ្នមអ្នកនាងសឿសុធារ៉ាហាក់មិនថមថយទេបើទោះបីជានាងមានស្វាមី និងកូនស្រីម្នាក់ទៅហើយក្តី ហើយនាងអាចនឹងទទួលបានការងារសិល្បៈមួយចំនួនឡើងវិញក្រោយពីប្រកាសវិលរកការងារនេះជាថ្មី។ នាងបានប្រាប់ឲ្យដឹងថាចាប់តាំងពីនាងមានកូនស្រីមកនាងហាក់ឃ្លាតឆ្ងាយពីការងារសិល្បៈតែពេលនេះកូននាងធំហើយបានចូលរៀនដែរដូចនេះនាងអាចមានពេលវិលមកផ្តើមការងារជាថ្មី។ នាងបន្តថានាងមិនអាចបោះចោលអាជីពនេះបានទេព្រោះថាសិល្បៈធ្វើឲ្យនាងមានថ្ងៃនេះមានអ្វីគ្រប់យ៉ាងហើយមិនតែប៉ុណ្ណោះសិល្បៈបានជួយឲ្យនាងបានជួបស្វាមី (សាពូនមីដាដា) សាងគ្រួសារដែលមានភាពកក់ក្តៅផងដែរ ... Read More »

ព្រះសង្ឃ និងក្មេងវត្ត១៦អង្គ និងអ្នករងអាការពុល ឆាន់ស្ករគ្រាប់ ជាមួយភេសជ្ជៈ M 150

ខេត្តបន្ទាយមានជ័យ ៖ ព្រះសង្ឃ១៥អង្គ និងក្មេងវត្តម្នាក់ បានមានអាការពុល ក្អួតចង្អោរត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារឆាន់ និងហូបស្ករគ្រាប់ជាមួយភេសជ្ជៈ M 150 ។ ករណីនេះបានកើតឡើងនៅថ្ងៃទី20 ខែកញ្ញា ឆ្នាំ2016 ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ព្រះសង្ឃគង់នៅវត្តស្រះឈូកភ្នំលៀប ... Read More »

ស្ត្រីអ្នកលក់គុយទាវម្នាក់ត្រូវអតិថិជនចាប់ឱបពីក្រោ​យ ខណៈដើរចេញពីបន្ទប់ទឹក

ខេត្តកណ្តាលៈ ស្ត្រីជាអ្នកលក់គុយទាវម្នាក់ ត្រូវអតិថិជនចាប់ឱបពីក្រោយ ខណៈដើរចេញពីបន្ទប់ទឹកបម្រុងធ្វើសកម្មភាពរំលោភសេពសន្ថវៈ តែមិនបានសម្រេច។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១៦ និង២៥នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចខាងមុខបន្ទប់ទឹកផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិតាគាត់កើត ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ... Read More »

ព្រឹត្តិបត្រព័ត៌មាន​ និងការព្យាករណ៍កម្ពស់ទឹកជំនន់​ថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ២០១៦​ របស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម Read More »

ក្រុមហ៊ុន CBL ប្រកាសបើកកម្មវិធីប្រូម៉ូសិនថ្មីសម្រាប់រដូវកាលអាពាហ៍ពិពាហ៍

ភ្នំពេញ ៖ ក្រុមហ៊ុន Cambodia Brewery Limited (CBL) បានរៀបចំកម្មវិធី ប្រកាសបើកដំណើរការលេខទូរស័ព្ទទំនាក់ទំនងសេវាបម្រើអតិថិជន និងកម្មវិធី ប្រូម៉ូសិនថ្មីសម្រាប់ពិធីអាពាហ៍ពិពាហ៍ជាមួយស្រាបៀរ ABC Extra Stout, Heineken, ... Read More »

លោក វ៉ាត់ ចំរើន ស្នើឲ្យអ្នកសារព័ត៌មាននិងអ្នកធ្វើអត្ថាធិប្បាយព្យាយាមប្រើពាក្យបច្ចេកទេសជាភាសាជាតិ

ភ្នំពេញ៖ អ្នកសរសេរអត្ថបទសារព័ត៌មាននិងអ្នកធ្វើអត្ថាធិប្បាយក្នុងវិស័យកីឡាគប្បីព្យាយាមប្រើពាក្យបច្ចេកទេសឲ្យចំជាភាសាខ្មែរដើម្បីជៀសវាងមនុស្សជំនាន់ក្រោយចោទប្រកាន់ថ្នាក់ដឹកនាំកីឡានៅសម័យណាមួយដែលនាំឲ្យបាត់បង់ពាក្យពេចន៍ជាភាសាដើមរបស់ខ្លួន ។ នេះជាការ លើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងវគ្គបណ្តុះបណ្តាលស្តីពីអ្នកសារព័ត៌មាន និងអ្នកអត្ថាធិប្បាយកីឡានៅទីស្នាក់ការ NOCC ។ លោកអគ្គលេខាធិការមានប្រសាសន៍ ... Read More »

ដកកាំភ្លើងគំរាមបាញ់សម្លាប់ប្លន់យកម៉ូតូបានសម្រេចនៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ ស្ត្រីម្នាក់ ខណៈជិះម៉ូតូសេរីទំនើបតែម្នាក់ឯងទៅទទួលប្តីពីកន្លែងធ្វើការ បានពាក់ កណ្តាលផ្លូវ ក៏ត្រូវជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកស្ទាក់ពីមុខដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូទៅបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោលតែម្តង ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ... Read More »

កម្លាំងនគរបាលក្រុងបានលុងឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទរក្សាទុក និងជួញដូរគ្រឿងញៀន នៅក្រុងបានលុង

ខេត្តរតនគិរី៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងអធិការនគរបាលក្រុងបានលុង សហការជាមួយកម្លាំងនគបាលប៉ុស្ថិ៍ឡាបានសៀក ដឹកនាំដោយលោក វរ:សេនីយ៍ត្រី ហួត បូរី អធិការនគបាលក្រុងបានលុងចុះឆេកឆេរនឹងបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមទាំងវត្ថតាងគ្រឿងញៀនមួយចំនួន ។ ករណីបង្ក្រាបជនសង្ស័យចែកចាយគ្រឿងញៀននោះ កើតឡើងនៅវេលាម៉ោង៣ រសៀលថ្ងៃទី១៩ ខែកញ្ញា ... Read More »

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយលោកអនុរដ្ឋមន្រ្តីការបរទេសជប៉ុន

ភ្នំពេញៈ នៅរសៀលថ្ងៃទី២០ ខែកញ្ញា  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតអោយលោក Kiyoshi ODAWARA សមាជិកសភា និងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ... Read More »

សម្តេចតេជោហ៊ុន សែន អរគុណ និងអំពាវនាវបន្ថែមទៅកាន់​ មន្រ្តីរាជរដ្ឋាភិបាល​ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់​ ក្រុមហ៊ុនឯកជន​សូមបន្តចូលរួមនៅក្នុងចលនាជួយទិញស្រូវប្រជាកសិករ

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានអរគុណ និងអំពាវនាវបន្ថែមទៅកាន់ មន្រ្តីរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្រុមហ៊ុនឯកជនសូមបន្តចូលរួមនៅក្នុងចលនាជួយទិញស្រូវប្រជាកសិករ ។ សម្តេចតេជោបានថ្លែងកាលពីរសៀលថ្ងៃទី២០ ខែកញ្ញា នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថាៈ “នៅក្នុងថ្ងៃនេះបន្ទាប់ពីមានការអំពាវនាវរបស់ធនាគារអភិវឌ្ឍន៍ជនបទ គឺខ្ញុំសង្កេតឃើញថាមានមន្រ្តីរាជរដ្ឋាភិបាល ពាណិជ្ជករនិងក្រុមហ៊ុនមួយចំនួនបានចាប់ផ្តើមជួយទទួលទិញស្រូវប្រជាពលរដ្ឋ។ នេះជាសកម្មភាពចូលរួមចំណែកដ៏សំខាន់ក្នុងការជួយដល់កសិករយើង។ ... Read More »

សម្ដេចប្រធានព្រឹទ្ធសភាអនុញ្ញាតឲ្យឯកអគ្គរាជទូតជប៉ុនចូលជួបសម្តែងការគួរសមនិងជម្រាបលា

  ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាបានអនុញ្ញាតឱ្យ លោក គូម៉ាម៉ារូ យូជិ (YUJI KUMAMARU) ឯកអគ្គរាជទូតវិសាមញ្ញនិងពេញ សមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសម និងជម្រាបលានាព្រឹកថ្ងៃទី១៩ ខែកញ្ញា ... Read More »

ការស្នើសុំដកតំណែងមេប៉ុស្តិ៍បខាំស៊ីរយៈពេល៣ខែមិនទាន់មានលទ្ធផលនៅឡើយ

ខេត្តរតនគីរី ៖ ប្រជាពលរដ្ឋជនជាតិដើម ភាគតិច៣០៧នាក់ រស់នៅក្នុងភូមិចំនួន៤ ក្នុងឃុំបខាំ ស្រុកអូរយ៉ាដាវ បានផ្ដិត មេដៃលើសំណើ ដើម្បីសុំផ្លាស់ប្ដូរលោក នាយប៉ុស្តិ៍រដ្ឋបាលចេញរយៈពេល៣ខែ មកហើយ នៅមិនទាន់មានលទ្ធផល បើ ទោះជាសំណើនោះ ... Read More »

ហួសចិត្តខ្លាំងណាស់ព្រះអើយ! បានប្តីមុន ចូលចិត្តមានស្រី លុះបានប្តីក្រោយថ្មី ចូលចិត្តប្រើហិង្សារាល់ថ្ងៃ

ខេត្តបន្ទាយមានជ័យ៖ កាលពីវេលា ម៉ោងជាង៨យប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតមានគ្រួសារមួយបានផ្ទុះ ជម្លោះហិង្សាដាក់គ្នាដោយប្តីឈ្មោះ អាន ហេង អាយុ៣៤ឆ្នាំ ជាកម្មករសំណង់ ស្នាក់ នៅបន្ទប់ជួលក្នុងភូមិកើតហេតុខាងលើ ... Read More »

ពលរដ្ឋភ្ញាក់ផ្អើលឃើញមន្រ្តីជំនាញចុះវាស់ដី ដែលមានបង្កាន់ដៃនិងចុះបញ្ជីរួចហើយ

ខេត្តកំពង់ស្ពឺ ៖ ពលរដ្ឋជាច្រេើនបាន សម្តែងការមិនសប្បាយចិត្តបន្ទាប់ពីពួកគាត់បានឃើញស្រ្តីម្នាក់ និងមន្រ្តីជំនាញសុរិយោដីនាំគ្នាចុះទៅកាន់កាប់ដីរបស់ពួកគាត់ដែលបានចុះបញ្ជីធ្វើបណ្ណកម្មសិទ្ធិរួចរាល់ អស់ទៅហើយ ។ ការចុះទៅនេះត្រូវបាន គេសង្ស័យថា ជាការចុះវាស់ដីពួកគាត់ ដើម្បីបានឯកសារសម្រាប់លក់បន្ត ។ ស្រ្តីរូបនេះត្រូវបានគេស្គាល់ ឈ្មោះយូ ចន្ថា ... Read More »