ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

យកគ្រាប់ប្រភេទ105MM មកអារកែច្នៃ ផ្ទុះស្លាប់ខ្លួនឯង នៅស្រុកពញាឮ សាកសពសល់តែបំណែកៗ

ខេត្តកណ្តាល៖ បុរសម្នាក់បានស្លាប់ ទាំងសាកសពខ្ទេចទាំងស្រុង ខណៈយក សំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ មកអារ ក៏បណ្តាលអោយផ្ទុះក្នុងទីតាំងសិប្បកម្មរបស់ខ្លួន។ ហេតុការណ៍ដ៏រន្ធត់បានកើតនៅថ្ងៃអាទិត្យ៨កើត ខែ អាសាឍ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២៨ ... Read More »

អាជីវកម្មខ្នាតតូចចំនួន ១០លានកន្លែង នៅតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងចូលរួមក្នុង កម្មវិធីទូទាំងពិភពលោករបស់ក្រុមហ៊ុន Visa ដើម្បីលើកស្ទួយវិស័យអាជីវកម្ម ខ្នាតតូចឲ្យងើបឡើងវិញតាមរយៈប្រព័ន្ធពាណិជ្ជកម្មឌីជីថល

ក្រុមហ៊ុន  Visa​​ បានបើកដំណើរការវិទ្យាស្ថានថ្មីដើម្បីជំរុញការងើបឡើងវិញនៃអាជីវកម្មខ្នាតតូចនឹងផ្ដល់ធនធាន ដើម្បីជួយឲ្យអាជីវកម្មទទួលយកការទូទាត់ប្រាក់តាមបែបឌីជីថល ក្នុងការបង្កើតវត្តមាននៅលើបណ្ដាញអុីនធើណេត​ភ្នំពេញថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០២០ – ក្រុមហ៊ុន Visa (NYSE: V) នៅថ្ងៃនេះបានប្រកាសពីការប្តេជ្ញាចិត្តក្នុងការគាំទ្រអាជីវកម្មខ្នាតតូចចំនួន ១០លានកន្លែងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ... Read More »

ចាប់ពីថ្ងៃទី២៤-៣០ ខែមិថុនា សូមបងប្អូនប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ នឹងខ្យល់កន្រ្កាក់

ភ្នំពេញ៖ តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតី បក់ក្នុងកម្រិតបង្គួរ ជាមួយនឹងជ្រលងសម្ពាធទាប បន្តអូសបន្លាយលើកម្ពុជា ស្ថានភាពបែបនេះធ្វើឱ្យមាន នឹងអាចភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតតិចទៅបង្គួរ។ ក្នុងនោះក៏មានផ្នែកខ្លះ នៃបណ្តាខេត្តនៅភាគពាយ័ព្យជាប់ប្រទេសថៃ ភាគខាងក្រោម និងភាគខាងកើត ... Read More »

ថ្ងៃនេះកម្ពុជាយើង ពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​នោះទេ

ភ្នំពេញ៖ រហូតដល់ម៉ោង​ ៨និង៣០​ព្រឹក ថ្ងៃទី​ ១​ ខែមិថុនា​ ឆ្នាំ២០២០​ កម្ពុជាយេីងពុំរកឃេីញករណីអ្នកឆ្លងជំងឺកូវីដ-១៩​ ថ្មីនោះឡើយ។ សូមបញ្ជាក់ថា៖ ចំនួនអ្នកឆ្លងកូវីដ-១៩​ សរុប ១២៥នាក់​ដដែល ,ចំនួនអ្នកកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យនៅ២នាក់​ ,ចំនួនជាសះស្បេីយសរុប​ចំនួន១២៣​នាក់​ ... Read More »

ត្រាំ ប្រកាស​លើក​ពេល​កិច្ចប្រជុំ​មេដឹកនាំ​ក្រុម​ប្រទេស G7 ដែល​គ្រោង​ធ្វើ​នៅ​ខែមិថុនានេះ

អាមេរិក៖ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាស​លើក​ពេល​កិច្ចប្រជុំ​មេដឹកនាំ​ក្រុម​ប្រទេសមាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​៧ (G7 )ដែល​គ្រោង​ធ្វើ​នៅ​ខែមិថុនា​ ទៅកាន់​កញ្ញា​អំឡុង​ជំនួប​មហាសន្និបាត​អង្គការ​ស​ប្រជាជាតិ ឬ​កាលបរិច្ឆេទ​ក្រោយៗ​ទៀត​។ ពីដំបូង កិច្ចប្រជុំ​នៅ​ខែក្រោយ​នេះគ្រោង​ធ្វើតាម​ប្រព័ន្ធ​អន​ឡាញ តែ​ក្រោយមក លោក ត្រាំ ក៏​ចង់​រៀបចំ​ជំនួប​ទល់មុខ​វិញ​នៅ​សេត​វិ​មា​ផ្ទាល់ ... Read More »

លោកឃួង ស្រេង ជំរុញឲ្យអង្គភាពជំនាញ ត្រូវរៀបចំគន្លងខ្សែកាប្លិ៍ក្រោមដី ធានាគុណភាព​ សុវត្ថិភាព បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់

ភ្នំពេញ៖ លោកឃួង ស្រេង បានជំរុញឲ្យអង្គភាពជំនាញ ត្រូវរៀបចំគន្លងខ្សែកាប្លិ៍ក្រោមដី ត្រូវធានាគុណភាព សុខ សុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តំបន់នោះ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញបែបនេះ នៅក្នុងពិធីបើកកិច្ចប្រជុំស្ដីពី ... Read More »

សេចក្ដីជូនដំណឹង ស្ដីពីការជំរុញការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល

ភ្នំពេញ៖ សេចក្ដីជូនដំណឹង ស្ដីពីការជំរុញការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល។ សូមអានខ្លឹមសារដូចខាងក្រោម៖ ដោយ៖សិលា Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៣នាក់ពាក់ពន្ធ័ករណីរក្សាទុកនិងចែកចាយនូវសាធាតុញៀន

ខេត្តឧត្ដរមានជ័យ៖ យុវជនប្រុសស្រីចំនួន៣នាក់ត្រូវបានសមត្ថកិច្ចក្រុងសំរោង ខេត្តឧត្ដរមានជ័យ ធ្វើការឃាត់ខ្លួនពាក់ពន្ធនិឹងករណីប្រើប្រាស់រក្សាទុកនិងចែកចាយនូវសារធាតុញៀន កាលពីថ្ងៃ សៅរ៍ ២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែ ... Read More »

នគរបាល​ខេត្ត​កំពង់ចាម​សហការបង្ក្រាបទីតាំងបញ្ជល់មាន់​ ឃាត់អ្នកញៀនល្បែង១០នាក់

ខេត្តកំពង់ចាម ៖​ អនុវត្ត​តាមបទបញ្ជា គណៈបញ្ជាការឯកភាពខេត្ត​ នៅថ្ងៃនេះ​ កម្លាំងនគរបាលខេត្តបានសហការគ្នាចុះ​ ​បង្ក្រាបទីតាំងលួចលាក់បេីកសង្វៀនបញ្ជល់មាន់មួយកន្លែង​ នៅចំណុច​ដីវាលកប់ខ្មោចរបស់ឈ្មោះ ស៊ុនហុង ភេទ​ប្រុស អាយុ៨១ឆ្នាំ នៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ... Read More »

ជនសង្ស័យចំនួន១០នាក់ត្រូវអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា សហការជាមួយកម្លំាងជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការសម្របសម្រួលដោយ លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៣ៈ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ខែឧសភាឆ្នាំ២០២០ បានចុះបង្រ្គាប និងឆែកឆេរបន្ទប់ចំនួន៤ ក្នុងខុនដូមួយកន្លែង ស្ថិតនៅក្នុងភូមិ៣ ... Read More »

ឃាត់ខ្លួនបុរសពូកែដាល់ប្រពន្ធនិងបំផ្លាញទ្រព្យសម្បត្តិ

ខេត្តពោធិ៍សាត់៖ បើតាមការអះអាងរបស់នគរបាលស្រុកក្រគរបានបញ្ជាក់ថា ខ្លួនបានឃាត់ខ្លួនបុរសជាប្តីម្នាក់បន្ទាប់ពីជននេះបញ្ចេញកំហឹងដាល់ប្រពន្ធ និងទាញពូថៅដៃវាយកម្ទេចទ្រព្យសម្បត្តិ ដែលគេសង្ស័យថាអាចបណ្តាលមកពីភ្លើងប្រចណ្ឌប្រពន្ធ ក្រោយវិលត្រឡប់មកពីផឹកសុីវិញ។  នគរបាលអះអាងទៀតថា ហេតុការណ៍ហិង្សាក្នុងគ្រួសារខាងលើ បានកើតឡើងកាលពីវេលាម៉ោង២ និង២៥នាទី រសៀលថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ... Read More »

នគរបាលខណ្ឌចំការមនរឹតបន្តឹងច្បាប់ចរាចរណ៍ឃាត់បុរស២នាក់រក្សាទុកកាំភ្លើងAK១ដើមក្នុងរថយន្ត

ភ្នំពេញ ៖ នគរបាលខណ្ឌចំការមន បានដាក់គោលដៅរឹតបន្តឹងនិងឆែកជាតិអាល់កុលលើអ្នកបើកបរយានយន្តប្រទះឃើញបុរស២នាក់គួរឱ្យសង្ស័យកម្លាំងនគរបាលចម្រុះក៏ឃាត់ឆែកឆេររកឃើញពួកគេរក្សាទុកកាំភ្លើងម៉ាកAKចំនួន១ដើមគ្មានលិខិតស្នាមលាក់ទុកក្នុងរថយន្តកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ ២០២០នៅចំណុចមុខ​ក្លិបហាត់ប្រាណភ្នំពេញស្ពត ផ្លូវ​លេខ២៧១​ ​​ក្នុងសង្កាត់​ទួល​ទំពូង​២ ​ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ... Read More »

កូនចុងយកកាំបិតផ្គាក់គំរាមសម្លាប់ឪពុក ត្រូវបានតុលាការខេត្តកណ្តាលសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន

ខេត្តកណ្តាល៖ កូនចុងចិត្តអប្រិយម្នាក់ បានយកកាំបិតផ្គាក់គំរាមកាប់សម្លាប់ឪពុក ត្រូវបានលោក អាត ចន្ទ័ដារា ចៅក្រមស៉ើបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០បាន សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទគំរាមកំហែងថានិឹងសម្លាប់ តាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ ដែលហេតុការណ៍ជនត្រូវចោទបានប្រព្រឹត្ត នៅភូមិតាដោលទី៣ ឃុំ​អំពៅព្រៃ​ ... Read More »

បុរសម្នាក់ញៀនស្រាដេកស្លាប់ដោយសារខ្យល់គរ

ខេត្តសៀមរាប៖ បុរសម្នាក់ញៀនស្រាដេកស្លាប់ក្នុងផ្ទះកាលពីវេលាម៉ោង០៤រសៀលថ្ងៃទី០៧ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិដូនឡី ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះស៊ាន តី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅនៅភូមិ ឃុំកើតហេតុខាងលើ (មូលហេតុ ... Read More »

ភិក្ខុ ហ៊ុន ម៉ាណែត និមន្តបិណ្ឌបាត្រក្នុងស្រុកកំណើត

ខេត្តត្បូងឃ្មុំ ៖ ខណ:ដែលលោក ហ៊ុន ម៉ាណែត បុត្រច្បងរបស់សម្តេចតេជោ ហ៊ុន សែន បានសាងផ្នួសមុខភ្លើងដើម្បីសងគុណជីដូនអ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុ​ន ស៊ា​ង​លី ដែលបានទទួលមរណភាពដោយជរាពាធនោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ... Read More »

សមត្ថកិច្ច អនុវត្តច្បាប់ចរាចរណ៏ផ្លូវគោកឃាត់បុរសម្នាក់ជិះម៉ូតូមានថ្នាំញៀនក្នុងខ្លួន

​      ខេត្តស្វាយរៀង៖សមត្ថកិច្ចអនុវត្តច្បាប់ចរាចរណ៏ផ្លូវគោកបានឃាត់បុរសសង្ស័យ ម្នាក់ដែលជិះម៉ូតូមានថ្នាំញៀនក្នុងខ្លួនចំនួន៥កញ្ចប់ធំតូចកាលពីវេលាម៉ោងជាង ៣រសៀលថ្ងៃ ទី៣ខែ ឧសភាឆ្នាំ ២០២០ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រក្រុងស្វាយរៀងខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា បុរសសង្ស័យមាន ឈ្មោះហ៊ុនទិព្យនិរត្ន័ ហៅសំដីអាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅ បច្ចុប្បន្ននៅភូមិតាកឹងឃុំព្រៃធំស្រុកកំពងរោទ៍ខេត្តស្វាយរៀង​។​ ... Read More »

បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ចងក​ ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​នៅ​មែក​ដើម​ព្រីង

ព្រះសីហនុ ៖ សាកសព​បុរស​ម្នាក់​ ត្រូវ​គេ​ប្រទះឃើញ​ស្លាប់​ដោយមាន​ខ្សែ​ចង​ជាប់ ក ជា​មួយ​និង​មែក​ដើម​ព្រីង​ក្នុង​ព្រៃ ជាប់​ផ្លូវជាតិ​លេខ​៤​ ត្រង់​ចន្លោះ​បង្គោល​គីឡូម៉ែត្រលេខ​២១៣/២១៤។​ ហេតុការណ៍​នេះ ​បាន​កើតមានឡើង​នៅ​ម៉ោង ៧​ព្រឹក ថ្ងៃ​ទី​១ ខែ​ឧសភា​ ឆ្នាំ​២០២០ ស្ថិតនៅ ... Read More »

នគរបាលចាប់បុរស ចិន២នាក់ ជិះម៉ូតូពីខេត្តព្រះសីហនុ មកលួចទ្រព្យសម្បត្តិ នៅខេត្តកំពត

ខេត្តកំពត៖ បុរសជនជាតិចិន២នាក់ ដែលជិះម៉ូតូមកពីខេត្តព្រះសីហនុ ហើយធ្វើសកម្មភាពលួចកាច់កញ្ចក់ និងវាយបំបែកកញ្ចក់រថយន្ត នៅក្នុងភូមិសាស្ត្រខេត្តកំពត ដើម្បីលួចយកទ្រព្យសម្បត្តិនោះ ពេលនេះត្រូវសមត្ថកិច្ច ក្របួចបានហើយ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។ យោងតាមការលើកឡើងរបស់សមត្ថកិច្ចខេត្តកំពតបានឲ្យដឹងថា ជនជាតិចិន២នាក់ ដែលត្រូវនគរបាលឃាត់ខ្លួន ... Read More »

នគរបាលស្រុកព្រៃនប់ឃាត់ខ្លួនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននិងរក្សាទុកអាវុធកាំភ្លើងខ្លីចំនួន០២ដើម

ព្រះសីហនុ​៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ព្រៃនប់ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​រក្សាទុក ដោយ​ខុស​នូវ​សារធាតុ​ញៀន​ប្រដាប់អាវុធ កាំភ្លើងខ្លី​ចំនួន ០២ ដើម​ម៉ាក​(​រ៉ូ​លូ​បាញ់​គ្រាប់​ពិត​ចំនួន ០១ ដើម គ្រាប់​ចំនួន ១០ គ្រាប់ និង ... Read More »

ប្រទះឃើញសាកសពយុវជនម្នាក់ ដេកស្លាប់នៅលើវាលស្មៅក្នុងព្រៃរបោះ

ខេត្ត​ព្រះសីហនុ​ ៖​ សាកសពយុវជនម្នាក់ដែលទំនងជាស្លាប់២ថ្ងៃមកហើយ​ ត្រូវគេប្រទះឃើញដេកស្លាប់យ៉ាងកំសត់នៅលើវាលស្មៅក្នុងព្រៃក្បែរភូមិនៅម៉ោង១៤និង៣៥នាទីថ្ងៃទី២៩ខែមេសាឆ្នាំ២០២០ ស្ថិតនៅចំណុចក្រោយវត្តថ្មដាក្រោមភូមិសំរ៉ុងក្រោមឃុំសំរ៉ុងស្រុកព្រៃនប់ខេត្តព្រះសីហនុ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាក្រោយប្រទះឃើញសពភ្លាមព័ត៌មាននេះបានដឹងដលឪពុកម្តាយជនរងគ្រោះហើយសពត្រូវគេស្គាល់ឈ្មោះផាតភារៈភេទប្រុសអាយុ១៩ឆ្នាំមុខរបរបុគ្គលិកមីហ៊ីលវាលរេញទីលំនៅភូមិត្រពាំងមូលឃុំជើងគោស្រុកព្រៃនប់ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានឲ្យដឹងទៀតថាបើយោងតាមការនិយាយប្រាប់ពីស្ត្រីឈ្មោះចាន់ដា អាយុ៤៣ឆ្នាំត្រូវជាម្តាយរបស់ជនរងគ្រោះបានប្រាប់ថាជនរងគ្រោះ(ផាតភារៈ) បានបាត់ពីផ្ទះចំនួន២ថ្ងៃមកហើយ(ថ្ងៃទី២៧ខែមេសា) នៅម៉ោងប្រមាណជា៩យប់ ដោយជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ពណ៌ខ្មៅឆ្នាំ២០១៩ពាក់ស្លាកលេខ1H-៩៧៧២ រហូតមកដល់ថ្ងៃនេះ។ យោងតាមការធ្វើកោសល្យវិច្ឆ័យរបស់កម្លាំងជំនាញស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ជាក់ថាសាកសពមានស្នាមវាយនឹងវត្ថុរឹងត្រូវក្បាលផ្នែកខាងក្រោយក្បែរទីតាំងសាកសពមានសម្ភារៈសម្រាប់​សេពគ្រឿងញៀនមួយចំនួន។ហើយករណីសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថានេះអាចជាបទល្មើសលួចមានស្ថានទំងន់ទោសបណ្តាលឲ្យស្លាប់។ បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ... Read More »

ចាប់ត្រាក់ទ័ររបស់ឯកឧត្តមលោកជាជំទាវដែលលួចឈួសឆាយទន្ទ្រានដីការពារដោយព្រះរាជក្រឹត្យ

ខេត្តកំពង់ស្ពឺ៖ សម័យនេះគឺជាសម័យដែលគេគ្រប់គ្នាគោរពច្បាប់ និងរក្សាការពារសេចក្តីថ្លៃថ្នូររបស់ខ្លួនតែបែបរជាឧត្តម លោកជំទាវ ម្ចាស់ចំការស្វាយមួយកន្លែងបានយកត្រាក់ទ័រ១គ្រឿង មកឈួសឆាយទន្ទ្រានយកដីតាមជើងភ្នំ(កោះសាងស្នេហ៍) ដើម្បីបំពេញមហិច្ឆតារបស់ខ្លួនដោយមិនខ្លាចក្រែងច្បាប់បន្តិចណាទាល់តែសោះ បើទោះជាដឹងថា ដីនោះត្រូវការពារដោយព្រះរាជក្រឹត្យក៏ដោយ។ ការចុះបង្ក្រាបត្រាក់ទ័រខាងលើ កាលពីវេលាម៉ោង១និង៤០ នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ... Read More »

មន្រ្តីយោធាកងពលតូចង៧០ ២នាក់ ត្រូវនគរបាលខណ្ឌ៧មករា ចាប់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌ៧មករា បានស្រាវជ្រាវឃាត់ខ្លួនបុរស២នាក់ ដែលជាមន្រ្តីយោធានៅអង្គភាពកងពលតូចង៧០ ជាបន្ទាប់បន្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ បានធ្វើឡើងចំនួន២ករណី កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ដោយករណីទី១ នៅចំណុចមុខសណ្ឋាគារ ... Read More »

ជនបរទេសម្នាក់ផឹកអត់មានលុយឲ្យគេវាយម្ចាស់មួយដៃរត់ទៅផ្ទះយកកាំភ្លើងភ្ជង់គេថែមទៀត

ភ្នំពេញ: ជនបរទេសម្នាក់ផឹកអត់មានលុយឲ្យគេវាយម្ចាស់មួយដៃរត់ទៅផ្ទះយកកាំភ្លើងភ្ជង់គេថែមទៀត ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង១១ យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចហាងផឹកស៊ីមួយកន្លែង ក្បែរបាលីរីស៊ត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ប្រភពពត៌មានពីមន្រ្តីកងរាជអាវុធខណ្ឌសែនសុខ បានឲ្យដឹងថា មុនកើតហេតុគេឃើញ ... Read More »

ផឹកស្រាស្រវឹងវាយ បងបង្កើតខ្លួនឯងបណ្ដាលឲ្យរបួសយ៉ាងដំណំត្រូវសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ផឹកស្រាស្រវឹង រករឿងឈ្លោះប្រកែកជាមួយបងប្រុសខ្លួនឯង ឈានដល់យកដុំឥដ្ឋ និងចបជីកវាយទៅលើបងបន្ថែមទៀត បណ្ដាលឲ្យរបួសយ៉ាងដំណំ ។ ករណីហិង្សាដោយចេតនានេះ កើតឡើងកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ... Read More »

នគរបាលខេត្តកែបចុះបង្រ្កាបចាប់ខ្លួន​មុខសញ្ញា​ប្លន់​ម៉ូតូ​បាន​ម្នាក់​

ខេត្តកែប ៖ នគរបាល​ខេត្ត​កែប ចុះ​បង្ក្រាប​ចាប់ខ្លួន​មុខសញ្ញា​ជនសង្ស័យ​ម្នាក់​ ដែល​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស (​ប្លន់​ម៉ូតូ​) កាលពី​ថ្ងៃ​ទី​០៤ និង​ទី​២៥ ខែ​មីនា ឆ្នាំ​២០២០ នៅ​ភូមិ​កែវ​ក្រសាំង។​ អនុវត្ត​តាម​ការ​សម្របសម្រួល​នីតិវិធី ដោយ​ លោក ឆេង ... Read More »

ផឹកស្រា​ស្រវឹង​ទំនាស់​ពាក្យ​សំដីគ្នា​ កាប់​មួយ​ប៉័ងតោ បណ្តាលឲ្យបុរសម្នាក់ ​ដេរ​១៦​ថ្នេរ

ខេត្តបន្ទាយ​មាន​ជ័យ​៖​ កម្មករ​ម្នាក់​បាន​រង​របួសធ្ងន់​ ដោយ​ភាគី​ទំនាស់​កាប់​មួយ​កាំបិតប៉័ងតោរយះដេរ១៦ថ្នេរ ខណៈ​ដែលផឹកស៊ី នៅ​ចំណុច​ទីតាំង​កសាង​ស្ថានីយ៍​ទឹក​ស្អាត​ ខាងកើត​ភូមិ​ពោធិ​រំ​បុណ្យ​ ឃុំ​ពន្លៃ​ ស្រុក​ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៦ ខែមេសា​ ឆ្នាំ​២០២០​ ។​ ​យោង​តាម​របាយការណ៍​របស់​ នគរបាល​ស្រុក​ភ្នំស្រុក​ បាន​ឲ្យ​ដឹង​ថា​៖​ ... Read More »

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយនគរបាលប៉ុសិ៍្តស្វាយប៉ាក ស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែង រួមនិងម្សៅក្រាមពណ៌សថ្លាចំនួន កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចក្រុម៦ ភូមិលូ សង្កាត់ស្វាយប៉ាក់ ... Read More »

ម៉ាស់​​ជាង​៨៩​លាន​សន្លឹកគ្មាន​គុណភាព​ ត្រូវអាជ្ញាធរចិនរឹបអូស

ប្រទេសចិន៖ ខណៈដែល​ជំងឺ COVID-19 បាន​ចម្លង​ទៅកាន់​មនុស្ស​ជាង​២,៩​លាន​នាក់​ ជាច្រើនប្រទេសនៅ​ជុំវិញ​ពិភពលោក និងមាន​តម្រូវការ​ចាំបាច់សម្រាប់ឧបករណ៍​ការពារ​ខ្លួន​ ដែល​រួមមាន​ម៉ាស់​ផងនោះ ហើយ​ប្រទេស​ទាំងអស់ បាន​ងាក​ទៅរកប្រទេស​ចិន​ ដើម្បី​បញ្ជា​ទិញ​ឧបករណ៍​ទាំងអស់នោះ ។ ប៉ុន្តែ​គេ​ឃើញ​មានការ​ត្អូញត្អែរថា ​ម៉ាស់ និង​ឧបករណ៍​ដទៃទៀត​ដែល​នាំចូល​ពី​ចិន ​មិនអាច​ប្រើការ​បានជាពិសេស​ឧបករណ៍​ ... Read More »

ប៉េកាំង និង​ទីក្រុងសៀង​ហៃ អនុញ្ញាតឲ្យសិស្ស​រាប់ម៉ឺន​នាក់ ចាប់ផ្ដើម​ត្រលប់​ចូល​សាលារៀន​វិញ​ហើយ

ភ្នំពេញ៖ ក្រោយ​រដ្ឋាភិបាល​ចិន បានសម្រេច​បិទ​សាលារៀន​រាប់​ខែ​ក្នុង​គោលដៅ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 នោះ នៅ​ថ្ងៃ​២៧ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋាភិបាលបានអនុញ្ញាតឲ្យសិស្ស​រាប់ម៉ឺន​នាក់ ចាប់ផ្ដើម​ត្រលប់​ចូល​សាលារៀន​វិញ​ហើយ​ ក្នុង​រដ្ឋធានី​ប៉េកាំងនិង​ទីក្រុង​សៀង​ហៃ ។ ការវិល​ចូលរៀន​វិញ​របស់​សិស្ស​ចិន​នេះ ធ្វើឡើង​ខណៈ​ទីក្រុង​សំខាន់ៗ​របស់​ចិន កំពុង​វិល​ត្រលប់​ទៅកាន់​សភាព​ធម្មតា​វិញ ... Read More »

ប្លែកៗ ដោយសារកូវីដ-១៩ គ្រូបង្វឹកសាច់ដុំយក្ស នាំគ្នាមកលក់ទុរេនវិញ ទាក់ទងភ្ញៀវចូលទិញយ៉ាងច្រើន ជាពិសេសអតិថិជនស្រីៗ

អន្តរជាតិ៖ បន្ទាប់ពីក្លឹបហាត់ ត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតនៃមេរោគកូវីដ ១៩ នោះ ម្ចាស់ក្លឹបហាត់ប្រាណមួយកន្លែងក្នុងខេត្តឈៀងមៃ ប្រទេសថៃក៏សម្រេចបន្ថែមអាជីវកម្មថ្មីមួយ គឺលក់ទុរេន ហើយក្រុមបុរសសាច់ដុំទាំងនោះ គឺសុទ្ធតែជាគ្រូបង្វឹកផ្នែកហាត់ប្រាណ យកសាច់ដុំប្រចាំនៅក្នុងក្លឹបហាត់ប្រាណផងដែរ ។ បើតាមម្ចាស់ក្លឹបហាត់ប្រាណខាងលើនេះ បានឲ្យដឹងថា ... Read More »