ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

ជនសង្ស័យ០២នាក់លួចដាំកញ្ឆានិងកញ្ឆុងខុសច្បាប់ត្រូវសមត្ថកិច្ចចាប់ខ្លួនរីឯកញ្ឆា១០០ដើមត្រូវដកហូត

កណ្តាល៖ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លា ធ្វើការចាប់ខ្លួន ករណីដាំកញ្ឆានិងកញ្ឆុងខុសច្បាប់ និងរឹបអូសដើមកញ្ឆាស្រស់ចំនួន១១៥ដើម ។ ប្រតិបត្តិការបង្រ្កាបការលួចលាក់ដាំដំណាំកញ្ឆានេះ ធ្វើឡើងនៅក្នុងចម្ការត្រាវមួយកន្លែង ត្រង់ចំណុចចុងព្រែកយូហ៊ឹង ស្ថិតក្នុងភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង កាលពីវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃអង្គារទី២១ខែមេសាឆ្នាំ២០២០។ ... Read More »

ជុងមិនភ្លេចកុកទេ!! ជនជាប់ចោទម្នាក់(រហ័សនាមអាកណ្ដុរ)​ដែលរត់ចេញពីតុលាការ​ កាលពី៩ខែមុន​ ត្រូវកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ​ ឃាត់ខ្លួនបានហេីយ រួមនិងបក្ខពួកម្នាក់ទៀត

ភ្នំពេញ​ ៖​ ដោយ​សារ​តែ​មានការ​ចង្អុល​បង្ហាញ ​និង​យក​ចិត្ត​ទុក​ដាក់​របស់​លោក​វរសេនីយ៍ទោ​ ម៉េង​ ​វិមាន​តារា​ អធិការ​នគរបាល​ខណ្ឌ​មាន​ជ័យ​ ជន​ត្រូវចោទ​ឈ្មោះ​ អឹម​ រតនៈ​ (រហ័សនាម​ អាកណ្តុរ​) ដែល​រត់​ចេញ​ពី​តុលាការ កាលពី៩ខែមុន​ ឥឡូវ​ត្រូវ​បាន​កម្លាំងអន្តរាគមន៍ពិសេស​ ... Read More »

ចោរពីរនាក់បើកម៉ូតូឆក់កាបូបពីស្រ្តីពីរនាក់បានសម្រេចគេចខ្លួនបាត់ស្រមោល

ភ្នំពេញ៖ ជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបពីស្ត្រីពីរនាក់បានសម្រេចគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបង្កឲ្យមានកាភ្ញាក់ផ្អើលឡើងកាលពីម៉ោង ១០យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្សក្បែរមុខសាលារាជធានីភ្នំពេញ  ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះទី១.មានឈ្មោះ ស្រីអូន  អាយុ ៥២ឆ្នាំ ... Read More »

នគរបាលក្របួចចោរឆក់ ២នាក់ ក្រោយធ្វើសកម្មភាព

ខេត្តពោធិ៍សាត់៖ នគរបាលក្របួចចោរឆក់កាបូបដៃ ២នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបដៃពីនារីម្នាក់ ដើម្បីនាំយកទៅបន្តនីតិវិធី ។  ហេតុការណ៍បង្រ្កាបចោរឆក់កាបូបខាងលើ ធ្វើឡើងនៅវេលាម៉ោង១១ និង១៣នាទី ព្រឹកថ្ងៃច័ន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស ... Read More »

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ នៅម៉ោង១៣និង៣០រសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ,កម្លាំងជំនាញនៃអធិកាដ្ឋានគរបាលខណ្ឌឬស្សីកែវបានសហការជាមួយនឹងកម្លាំងនគរបាលខណ្ឌប៉ុសិ៍្តស្វាយប៉ាក បានស្រាវជ្រាវបង្ក្រាប ជនសង្ស័យ៤នាក់ ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្លូវលំ ក្រុម១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ... Read More »

ទោះបីសមត្ថកិច្ចខិតខំបង្ក្រាបជាបន្តបន្ទាប់យ៉ាងណាក៏ដោយ តែផ្លូវរថភ្លើង ខណ្ឌដូនពេញ គ្រឿងញៀននៅតែបន្តលក់យ៉ាងអនាធិបតេយ្យ

ភ្នំពេញ៖ប្រជាពលរដ្ឋ រាយការណ៍មកថា ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ បច្ចុប្បន្ននេះ គ្រឿងញៀននៅតែបន្តលក់យ៉ាងអនាធិបតេយ្យ ទាំងថ្ងៃ ទាំងយប់ ទោះបីសមត្ថកិច្ចខិតខំបង្ក្រាបជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ។ ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ សង្ឃឹមថា សមត្ថកិច្ចពាក់ព័ន្ធនឹងខិតខំបន្តទៀត ... Read More »

តៃកុងអាអិច កាយដីរបស់រណ្ដៅដីក្រុមហ៊ុនសៀងហៃ ធ្វើអោយតៃកុងរថយន្តដឹកដី ស្លាប់ក្រោមរថយន្តយ៉ាងអាណោចអាធម៌ តំណាងអយ្យការចុះទៅត្រួតពិនិត្យផ្ទាល់

កណ្តាល៖គួរអោយអាណិតណាស់បុរសម្នាក់ជាតៃកុងរថយន្តដឹកដី ត្រូវបានតៃកុង អាអិច កាយដីរបស់រណ្ដៅដីក្រុមហ៊ុនសៀងហៃ មានការធ្វេសប្រហែសធ្វើអោយតៃកុងរថយន្តដឹកដី ស្លាប់នៅក្រោមរថយន្តយ៉ាងអាណោចអាធម៌ ។ ហេតុការណ៌នេះបានកើតឡើងនៅវេលាម៉ោង០៦និង៣០នាទី ព្រឹកថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២០ នៅចំណុចរណ្ដៅដីរបស់ក្រុមហ៊ុនសៀងហៃ ស្ថិតក្នុងភូមិ រោងគោ ... Read More »

ឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

សៀមរាប៖ កម្លាំងអាវុធហត្ថខេត្តសៀមរាបនិងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកអនុសេនីយ៍ឯក ធាវ ច័ន្ទតារា ឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ហេតុការណ៍ធ្វើឡើងកាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១៩ខែមេសាឆ្នាំ ២០២០ នៅចំណុចភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង សៀមរាប ខេត្ត សៀមរាប។ ... Read More »

បង្ក្រាបល្បែងស៊ីសងខុសច្បាប់ហ្គេមអនឡាញ ឃាត់ខ្លួនមនុស្ស៦នាក់

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ចុះប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ប្រភេទហ្គេមអនឡាញ ជាក់ស្តែងឃាត់ខ្លួនជនសង្ស័យ ០៦នាក់ រួមនឹងវត្ថុតាងជាសម្ភារសារធាតុញៀន កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅផ្ទះលេខ១ ក្រុមទី៤ ផ្លូវ៩០៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ... Read More »

សមត្ថកិច្ចតាមចាប់ជនសង្ស័យ៣នាក់ពាក់ព័ន្ធនិងហឹង្សាប្រើដាវកាប់គេអោយរងរបួស

កំពង់ធំ៖ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញានិងធ្វើការស្រាវជ្រាវតាមចាប់ យកមកផ្ដន្ទាទោសតាមច្បាប់ បន្ទាប់ពីធ្វើសកម្មភាពជិះម៉ូតូឌុបគ្នាហើយប្រើដាវកាប់ទៅលើជនរងគ្រោះចំនួន២នាក់ដែលកំពង់អង្គុយលេងទូរសព័្ទនៅក្បែរផ្លូវបណ្តាលឱ្យរបួស កាលពីវេលាម៉ោង ១៩ និង ៣០នាទីនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នៅចំនុចកសិដ្ឋានទី១ក្រុមហ៊ុនបារៀកំពង់ធំអភិវឌ្ឍន៍កៅស៊ូ ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ... Read More »

មន្ត្រីការិយាល័យអបរំស្រុកម្នាក់ចង.កសម្លាប់ខ្លួនតូចចិត្តនិងជំងឺប្រចាំកាយរ៉ាំរ៉ៃ

ខេត្តក្រចេះ៖មន្ត្រីការិយាល័យអបរំស្រុកសំបូរម្នាក់បាន ចង.កធ្វើអត្តឃាតនៅនិងដើមឈើមាត់ទន្លេខាងក្រោយផ្ទះសង្ស័យដោយសារតូចចិត្តមានជំងឺរ៉ាំរ៉ៃប្រចាំកាយមើលមិនជា។  ហេតុការណ៍បុរសជាមន្ត្រីការិយាល័យអបរំស្រុកចង.កធ្វើអត្តឃាតនោះបានបង្ករឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣.៣០នាទីជិតភ្លឺឈានចូលថ្ងៃទី២០ខែមេសាឆ្នាំ២០២០នៅភូមិ សំបូរ  ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មោះ ម៉ៅ ពណ្ណារាយ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបជាមន្ត្រីការិយាល័យអបរំស្រុកសំបូរ។     ប្រភពបន្តថាវេលាជិតភ្លឺក្រុមគ្រួសារបានបាត់ជនរងគ្រោះហើយក៏បាននាំគ្នាដើររកទើបប្រទះឃើញចង.កនៅលើដើមឈើមាត់ទន្លេក្រោយផ្ទះនោះស្លាប់បាត់ទៅហើយ។ ... Read More »

កាមរីបាឡែនបើកលឿនបត់មិនទាន់ធ្លាក់ចូលអូរក្រឡាប់ផ្ងាជើង

កំពង់ឆ្នាំង៖ មនុស្សពីរនាក់បានវាចេញពីរថយន្ត បន្ទាប់ពីរថយន្តនេះបានធ្លាក់ចូលទៅក្នុងប្រឡាយក្រឡាប់ផ្ងាជើង បន្ទាប់ពីបើកលឿនដល់ផ្លូវកោងបត់មិនទាន់ ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណជា៥ល្ងាចថ្ងៃទី១៩មេសា២០២០តាមបណ្ដោយផ្លូវជាតិលេខ៥៣ ចំណុចខាងមុខក្លោងទ្វារវត្តព្រះរាមរង្សី ស្ថិតនៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ខាងលើនេះផ្ទាល់ភ្នែកបានបញ្ជាក់នៅមុនពេលកើតហេតុខាងលើនេះគាត់បានឃើញរថយន្តតូយ៉ូតាកាមរីបាឡែនមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ២A-៣៤០២ ... Read More »

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូយុវជនម្នាក់បានស្លាប់បាត់បង់ជីវិត

កំពង់ធំ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង១៧ និង ១០នាទីថ្ងៃអាទិត្យទី១៩ ខែមេសា ឆ្នាំ ២០២០  នៅលើកំណាត់ផ្លូវជាតិលេខ៦​ ចន្លោះគីឡូ​ម៉ែត្រ​លេខ១៨៤-១៨៥ ត្រង់ចំណុចភូមិឬស្សីជះ ឃុំត្បែង​ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។  សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះឈ្មោះ​ ... Read More »

ឃាត់ខ្លួនបានហើយ មុខសញ្ញាកាច់ក ម៉ូតូប្រចាំក្រុងតាខ្មៅ

ខេត្តកណ្តាល៖ ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាកាច់ក ម៉ូតូ ប្រចាំក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។ នេះបើតាមការបញ្ជាក់អោយដឹង ពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែមេសា ... Read More »

ផឹកស្រាស្រវឹងបើកម៉ូតូបុកប៉ូលិសចរាចរណ៍កំពុងត្រួតពិនិត្យតាមដងផ្លូវបណ្ដាលឲ្យរបួសធ្ងន់

កណ្ដាល៖ បុរសម្នាក់ បើកម៉ូតូល្បឿនលឿនស្ថិតក្នុងស្ថានភាពស្រវឹងបានបុកមន្រ្ដីប៉ូលិសម្នាក់ រងរបួសធ្ងន់ ខណៈកំពុងអនុវត្ដន៍ការងារ ត្រួតពិនិត្យតាមដងផ្លូវ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨:៤៥នាទីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៥៣-៥៤ ស្ថិតក្នុងភូមិក្បាលជ្រោយ  ឃុំកំពង់ភ្នំ ... Read More »

ជនសង្ស័យ០២នាក់រក្សាទុកនូវសារធាតុញៀន១កញ្ចប់ដើម្បីយកទៅប្រើប្រាស់ត្រូវនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទឹកថ្លាធ្វើការឃាត់ខ្លួនបានករណីរក្សាទុកនូវសារធាតុញៀនចំនួន១កញ្ចប់ដើម្បីយកទៅប្រើប្រាស់។ សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង២នាក់ឃាត់ខ្លួនបានកាលពីវេលាម៉ោង០៣ និង៣០នាទី យប់ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។  ជនសង្ស័យទាំង០២នាក់នោះទី១-ឈ្មោះ ប៉ាត ចន្ទ័អេង ភេទប្រុស ... Read More »

ជនសង្ស័យម្នាក់ពាក់ព័ន្ធ ករណី លួចគាស់​ផ្ទះ​ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ខេត្តរតនគិរី៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបានលុងធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីលួចគាស់ផ្ទះគេ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង ០១.០០នាទី រំលងអាធ្រាតយប់ឈានចូលថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២០នៅចំណុចផ្ទះមួយកន្លែងស្ថិតក្នុងភូមិ ជ័យជំនះ​ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្ត រតនគិរី  ។ ... Read More »

មួយករណីទៀតហេីយ!! ឪពុកចិត្តអប្រិយម្នាក់រំលោភកូនស្រីបង្កេីតខ្លួនឯងបានសម្រេច​ជាច្រេីនដង​ ត្រូវសមត្ថកិច្ចខណ្ឌដង្កោចាប់ដាក់ខ្នោះ

ភ្នំពេញ​ ៖ វេលាម៉ោង១៥ និង ៥០នាទីថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ​២០២០​ កម្លាំងនគរបាលខណ្ឌដង្កោ​ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល​ ពងទឹក​ ឃាត់ខ្លួន​ឪពុកចិត្តអប្រិយម្នាក់​​យកទៅ​សាកសួរ​ ​បន្ទាប់ធ្វើ​សកម្មភាព​ ចាប់​រំលោភ​កូន​ស្រី​ បង្កើត​របស់ខ្លួន​ដែលជា​ អនិតិ​ជន​បាន​សម្រេច​ជា​ច្រើន​ដង​ ... Read More »

សមត្តកិច្ចឃាត់ខ្លួនជនសង្សយ័ពាក់ពន្ធ័គ្រឿងញៀន ចំនួន៣នាក់ ក្នុង២ករណីផ្សេងគ្នា

ខេត្តព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុបានឃាត់ខ្លួនជនសង្សយ័ពាក់ពន្ធ័គ្រឿងញៀន ចំនួន៣នាក់ ក្នុង២ករណីផ្សេងគ្នា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២០ ។ ករណីទី១. វេលាម៉ោង១២ និង៤៥ នាទី ឃាត់ខ្លួននៅតាមផ្លូវទៅស្ទឹងហាវ ភូមិ ... Read More »

ទ្រាំនឹងជំងឺប្រចាំកាយទៀតលែងបាន​ សម្រេចចិត្តលួចចងកស្ងាត់ៗសម្លាប់ខ្លួន

ខេត្តកំពង់ធំ​ ៖​  បុរសចំណាស់ម្នាក់មានជម្ងឺប្រចាំកាយ​ ថែម​ ទាំង​ញៀនស្រាទៀត​ បានលួចចងកសម្លាប់ខ្លួន ខណៈ​ឃេីញសពនៅវេលាម៉ោង៧៖៣០នាទីថ្ងៃទី​១៩ ខែមេសា ឆ្នាំ២០២០ នៅភូមិ​បន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ សពឈ្មោះ យាប ហ៊ុល ... Read More »

ឃាតកវាយសម្លាប់សង្សារឯងទម្លាក់ចូលរណ្ដៅនៅស្រុកកណ្ដាលស្ទឹង ព្រោះចង់ដោះដៃ អាចប្រឈមមុខជាប់ពន្ធនាគារអស់១ជីវិត

ខេត្កកណ្តាល​ ៖ ករណីឃាតកសាហាវឃោរឃៅយ៉ង់ខ្នង ដែលវៃសង្សារខ្លួនឯង រួចយកដុំថ្មដាក់ចូលក្នុងអាវ ទម្លាក់ទឹកស្លាប់យ៉ាងអាណោចអាធម៌នៅក្នុងរណ្តៅដីខ្សាច់ អាចប្រឈមមុខជាប់ពន្ធនាគារអស់១ជីវិត។ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ លោក វ៉ាន់ សុបញ្ញា ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនជនត្រូវចោទពីបទ ... Read More »

បង្រ្កាបសង្វៀនជល់មាន់ឃាត់ខ្លួនអ្នកលេង០៤នាក់​និងចាប់យកសម្ភារមួយចំនួន

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍ សហការចុះបង្រ្កាបសង្វៀនជល់សត្វមាន់ភ្នាល់លុយដ៍ធំមួយកន្លែង ឃាត់ខ្លួនជនប្រព្រិត្តចំនួន ៤នាក់ រួមទាំងវត្ថុតាង និងសម្ភារៈមួយចំនួន ដើម្បីនាំយកទៅបន្តនីតិវិធី ។ ប្រតិបត្តិការបង្រ្កាបសង្វៀនជល់មាន់ទ្រង់ទ្រាយធំគួរសម ប្រើប្រាស់កម្លាំងរហូតដល់ទៅជាងម្ភៃនាក់ខាងលើ ធ្វើឡើងនៅម៉ោង១១ និង០០នាទី ... Read More »

សមត្តកិច្ចស្រុកកំពង់សីលាឃាត់ខ្លួនជនសង្ស័យ០២នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបក្មេងស្រីសិស្សសាលាម្នាក់

ខេត្តព្រះសីហនុ៖ នគរបាលស្រុកកំពង់សីលា សហការជាមួយនគរបាលផ្នែកត្រួតពិនិត្យសណ្តាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវ  បានឃាត់ខ្លួនជនសង្សយ័២នាក់ ដែលជិះម៉ូតមួយគ្រឿង ធ្វើសកម្មភាពឆក់យកកាបូបលុយពីក្មេងសិស្សសាលាម្នាក់ កាលពីព្រលប់ថ្ងៃ១៨មេសា២០២០ នៅលើផ្លូវ ជាតិ៤ ស្ថិតនៅក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្ដព្រះសីហនុ ។ *ម្ចាស់កាបូបឈ្មោះ ... Read More »

បុរសវ័យកណ្ដាលម្នាក់ បានបើកបរត្រាក់ទ័រ ភ្ជួរដីស្រែរេចង្កូតធ្លាក់ប្រឡាយត្រាក់ទ័រ សង្កត់ពីលើស្លាប់

ប៉ៃលិន៖ បុរសម្នាក់បានរងគ្រោះរួចស្លាប់ នៅនឹងកន្លែងកើតហេតុ ខណះពេលដែលបុរសរូបនេះ បានបើកបរត្រាក់ទ័រ ទៅភ្ជួរដីចម្ការខ្លួនឯង កំពុងតែភ្ជួរដីស្រាប់តែ រេចង្កួតធ្លាក់ចូលប្រឡាយបណ្ដាលឲ្យបាសជើងត្រូវបានត្រាក់ទ័រសង្កត់ពីលើ ស្លាប់តែម្ដង។ តាមកម្លាំងនគរបាលជំនាញអធិការក្រុងប៉ៃលិនបានឲ្យដឹងថា÷ករណីបុរសម្នាក់ បើកបរត្រាក់ទ័រក្រឡាប់ដោយខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោងប្រមាណជាង១០.០០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ត្រង់ចំណុចចំការ ស្ថិតក្នុងភូមិអូរច្រាលិច ... Read More »

ផ្អើលប្លន់កន្លែងវេរលុយ Wing ទាំងព្រឹកព្រលឹម នៅខណ្ឌពោធិ៍សែនជ័យ យកប្រាក់បានជាង៥ពាន់ដុល្លារ , លោកអធិការ បដិសេធ ថា មិនមែនជាករណីប្លន់ទេ

ភ្នំពេញ៖ នៅព្រឹកព្រលឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នេះ មានការភ្ញាក់ផ្អើលមួយ ថា ក្រុមចោរបានចូលប្លន់កន្លែងវេរលុយ Wing ឈ្មោះ “ម៉ាក់ ស្រីមាស” ស្ថិតនៅក្រោយផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ... Read More »

ករណីឃាតកម្មសម្លាប់ស្រ្តីម្នាក់ទម្លាក់ចូលរណ្ដៅដីនៅស្រុកកណ្ដាលស្ទឹងត្រូវបានសមត្ថកិច្ចចាប់ខ្លួនជនដៃដល់បានហើយ

កណ្ដាល៖ ជនសង្ស័យសម្លាប់នារីម្នាក់ទម្លាក់ចូលទៅក្នុងរណ្ដៅដីដោយចងផ្អោបជាមួយដុំថ្មដែលប្រជាពលរដ្ឋប្រទះឃើញកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុច ភូមិក្រូចសើច ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចខេត្តកណ្ដាល សហការជាមួយសមត្ថកិច្ចស្រុកកណ្ដាលស្ទឹង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ... Read More »

បុរសម្នាក់បានស្លាប់និងស្ត្រី០២នាក់ទៀតរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានស្លាប់និងស្ត្រី០២នាក់ទៀតរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត កាលពីម៉ោងជាង៩និង៣០នាទី យប់ថ្ងៃទី​១៨ ខែមេសា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៩២-១៩៣ ស្ថិតនៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ... Read More »

ជនសង្ស័យ២នាក់អស់លុយចាយបបួលគ្នាយកកាំភ្លើងបម្រុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសចំថ្ងៃស៊យត្រូវនគរបាលបង្រ្កាបបាន

ភ្នំពេញ៖ ជនសង្ស័យ២នាក់សង្ស័យចេញដើរប្រព្រឹត្តបទល្មើសចំថ្ងៃស៊យនគរបាលប្រទះឃើញឃាត់ឆែកត្រួតពិនិត្យឃើញកាំភ្លើងខ្លីចាប់វាយខ្នោះយកមកសាកសួរនាំហេតុការនេះកើតឡើង កាលវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៨ ខែ មេសា ឆ្នាំ ២០២០នៅចំណុចផ្លូវ៤៣២ កែង១២៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។ ជនសង្ស័យទី1 ឈ្មោះ សុខ ជា ... Read More »

បុរសជនជាតិឥណ្ឌាម្នាក់ចង.ក សម្លាប់ខ្លួនក្នុងការរដ្ឋានមួយកន្លែងនៅខណ្ឌទួលគោក

ភ្នំពេញ ៖ បុរសជនជាតិឥណ្ឌាជាកម្មករសំណង់ម្នាក់ បានចង.ក សម្លាប់ខ្លួនក្នុងការរដ្ឋានសំណង់មួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២០ នៅចំណុចអាគារការដ្ឋានសំណង់លេខ ៥៤ ជាន់ទី១ ផ្លូវ៣១៥ ... Read More »

រថយន្តស៊េរីទំនើបមួយគ្រឿងបើកបក្នុងល្បឿនលឿនទៅបុកទ្រូងផ្លូវរងការរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ មានរថយន្តស៊េរីទំនើបម៉ាក COLORADO មួយគ្រឿងបើកបក្នុងល្បឿនលឿនបុកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះ កេីតឡេីងនូវវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។   ... Read More »