ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានពលរដ្ឋនាំគ្នានិងម្ចាស់ផ្ទះចាប់ខ្លួនយកទៅប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ បន្ទាប់ពីជនសង្ស័យរូបនេះ បានមកលេងផ្ទះមិត្តភក្តិក៏បែកគំនិត ឆ្កឹះសោរទ្វារផ្ទះជួលគេពេលម្ចាស់មិននៅ ដើម្បីចូលលួចយកទ្រព្យសម្បត្តិ ត្រូវម្ចាស់គេមកវិញទាន់ឃើញសោរទ្វាររបើក ក៏ស្រែកផ្អើលឆោឡោ ដល់អ្នកជិតខាងនាំគ្នាចាប់ជាប់តែម្តង ។ ករណីឃាត់ខ្លួនចោរគាស់ផ្ទះខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤ល្ងាចថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ... Read More »
សន្តិសុខ
ប្រធានស្ដីទីនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក ឯម សុគន្ធ បណ្ដោយឲ្យមន្ត្រីក្រោមឱវាទធ្វើអ្វីៗតាមអំពើចិត្
ខេត្តកំពង់ស្ពឺ៖ ប្រធានស្ដីទីនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក ឯម សុគន្ធ ត្រូវបានប្រជាពលរដ្ឋរិះគន់ថាកំពុងឃុបឃិតបើកដៃឲ្យមន្ត្រីក្រោមឱវាទប្រមូលលុយពីបទល្មើសព្រៃឈើយ៉ាងគឃ្លើន ហើយមិនចាត់វិធានការទប់ស្កាត់បទល្មើសដែលកំពុងកើតឡើងយ៉ាងពេញបន្ទុកនោះទេ។ ជាក់ស្ដែងលោក ឯម សុគន្ធ បានឃុបឃិតបើកដៃឲ្យមន្ត្រីបរិស្ថាន ២នាក់ឈ្មោះ ហ៊ុល ម៉ារា និងឈ្មោះ ... Read More »
ទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន “២៦ មិថុនា ២០១៨”
ខេត្តកណ្តាល៖ នាព្រឹកថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងវិទ្យាល័យ សម្តេចអគ្គធម្មពោធិសាល ជា ស៊ីម ... Read More »
បែលហ្សុិកប៉ះអង់គ្លេសម្តងទៀតប្រជែងយក ចំណាត់ថ្នាក់លេខ៣ពិភពលោក
ការប្រកួតប្រកួតបាល់ទាត់ពិភពលោក World Cup នៅប្រទេសរុស្សុីបានឈាន ដល់វគ្គផ្តាច់ព្រ័ត្រហើយសម្រាប់រាត្រីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមខ្លាំងបែលហ្សុិក ប៉ះជាមួយក្រុមខ្លាំង តោកំណាចអង់គ្លេសនាវេលាម៉ោង៩យប់ថ្ងៃទី១៤ ខែកក្កដាម៉ោងនៅកម្ពុជានៅ កីឡដ្ឋាន Saint-Petersburg Stadium ក្នុង ... Read More »
នគរបាលអន្តោប្រវេសន៍ ចុះត្រួតពិនិត្យហាងកោសជប់និងម៉ាស្សាយីហោ “រីករាយ”ឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី១១នាក់
ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយសមត្ថកិច្ចមូលដ្ឋានខណ្ឌមានជ័យ ចុះត្រួតពិនិត្យហាងកោសជប់ និងម៉ាស្សាមួយកន្លែងយីហោ “រីករាយ” ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាលិទ្ធផលឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន១១នាក់ ។ ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង៣៥នាទីរសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ... Read More »
លោកអូស្មាន ហាស្សាន់៖ បងប្អូនសហគមន៍ខ្មែរឥស្លាមអ្នក ស្រុកស្ទឹងត្រង់ថា ជម្រើសដ៏ល្អមានតែ គណបក្សប្រជាជនកម្ពុជាមួយគត ដែលផ្ដល់សុខសន្ដិភាព និងការអភិវឌ្ឍ ជូនប្រទេសជាតិ
ខេត្តកំពង់ចាម៖ លោកអូស្មាន ហាស្សាន់ បងប្អូន សហគមន៍ខ្មែរឥស្លាមអ្នកឃុំព្រែកបាក់ និងឃុំព្រែកកក់ រួមមានសកម្មជនបក្ស សមាជិក និងមហាជន អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ជាង១ពាន់នាក់បានជួបជុំគ្នាធ្វើការប្តេជ្ញាចិត្ដថា ជម្រើសដ៏ល្អមានតែ គណបក្សប្រជាជនកម្ពុជា មួយគត ដែលផ្ដល់សុខសន្ដិភាព ... Read More »
ល្បួងក្មេងស្រីអាយុ១០ម្នាក់យកទៅចាប់រំលោភហើយគេចខ្លួន៥ឆ្នាំត្រឡប់មកវិញ ស្មានតែសមត្ថកិច្ចភ្លេចខ្លួន
ខេត្តបាត់ដំបង៖ ជនជាប់ចោទល្មោភកាមម្នាក់បានល្បួងក្មេងស្រីអាយុ១០ម្នាក់ នាំទៅចាប់រំលោភសេពសន្ថវៈ រួចរត់គេចខ្លួនទៅធ្វើការ នៅក្នុងប្រទេសថៃ អស់រយៈពេល៥ឆ្នាំ ហើយនឹកស្មានតែសមត្ថកិច្ចភ្លេចខ្លួន ក៏លបវិលត្រឡប់ចូលស្រុកវិញ តែទីបំផុតត្រូវសមត្ថកិច្ចចាប់ខ្លួនបាន កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងផ្ទះរបស់គេ ស្ថិតក្នុងភូមិបាណន់ ... Read More »
កម្ពុជា និងធនាគារពិភពលោក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានប្រមាណ ២០០ លានដុល្លារ
ភ្នំពេញ៖ លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Inguna Dobraja ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ០២ ដែលមានទឹកប្រាក់សរុបចំនួនប្រមាណ ... Read More »
សម្ដេចក្រឡាហោម៖ CPP មានសមត្ថភាពគ្រប់គ្រាន់ក្នុងការថែរក្សាសន្តិភាព និងអភិវឌ្ឍន៍ជាតិ
ខេត្តបាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា (CPP) និងជា ប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង បានថ្លែងថា គណបក្សប្រជាជនកម្ពុជាមានសមត្ថភាព គ្រប់គ្រាន់ក្នុងការថែរក្សាការពារសុខសន្តិភាពជូនជាតិមាតុភូមិ ប្រជាពលរដ្ឋ ព្រមទាំងអាចដឹកនាំ ប្រទេស និងអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន។ ... Read More »
រថយន្តធុនធំបើកបុកបង្គោលភ្លើងដែលនៅកណ្តាលផ្លូវណតប្រីត
ភ្នំពេញ ៖ រថយន្តធុនធំមួយគ្រឿងបានបើកទៅបុកបង្គោលភ្លើងធំដែលបន្សល់ទុកចោលនៅលើផ្លូវ ដែលខាងអគ្គីសនីកម្ពុជាមិនទាន់ដកចេញ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត៤ទៀបភ្លឺ ឈានចូលថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ... Read More »
បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១២ ខែកក្កដា សមត្ថកិច្ចឃាត់ខ្លួនសរុប៤៤នាក់
ភ្នំពេញ ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចបាន បង្ក្រាប ការជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង ... Read More »
ក្រសួងធនធានទឹក និងឧតុនិយមប្រកាសអំពីកម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត គិតចាប់ពីម៉ោង ៧ព្រឹកថ្ងៃទី ១២ ដល់ម៉ោង ៧ព្រឹក ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៨
ក្រសួងធនធានទឹក និងឧតុនិយមប្រកាសអំពីកម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត គិតចាប់ពីម៉ោង ៧ព្រឹកថ្ងៃទី ១២ ដល់ម៉ោង ៧ព្រឹក ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៨ Read More »
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៖ ស្លាប់៤នាក់ករណីគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១២ ខែកក្កដា
ភ្នំពេញ៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង៤លើក បណ្តាលឲ្យស្លាប់មនុស្ស៤នាក់ របួសស្រាលម្នាក់ និងរបួសធ្ងន់ម្នាក់ ។ ប្រភពថានៅក្នុងនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៣គ្រឿង ... Read More »
ក្រសួងធនធានទឹក និងឧតុនិយមចេញព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៨ ៖
ក្រសួងធនធានទឹក និងឧតុនិយមចេញព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៨ ៖ Read More »
ក្រសួងធនធានទឹក និងឧតុនិយម៖ ភ្លៀងនៅតែបន្តធ្លាក់ពីមធ្យមទៅខ្លាំងគ្រប់ទីកន្លែងលើផ្ទៃសមុទ្រ រលក និងខ្យល់បោកបក់ ស្ថិតក្នុងកម្រិតដែលត្រូវប្រុងប្រយ័ត្នខ្ពស់
ខេត្តព្រះសីហនុ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ធាតុអាកាសនៅតំបន់ឆ្នេរខេត្តព្រះសីហនុ ឈានមកដល់ព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ ភ្លៀងនៅតែបន្តធ្លាក់ពីមធ្យមទៅខ្លាំងគ្រប់ទីកន្លែង ។ នៅលើផ្ទៃសមុទ្រ រលក និងខ្យល់បោកបក់ ... Read More »
ក្រសួងធនធានទឹកឲ្យពលរដ្ឋខេត្តបាត់ដំបងប្រយ័ត្នខណៈទឹកស្ទឹងសង្កែឡើងដល់១២ម៉ែត្រ
ខេត្តបាត់ដំបង ៖ ទឹកស្ទឹងសង្កែខេត្ត បាត់ដំបងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៥ រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៨ ... Read More »
ក្រុមគ្រួសាររងគ្រោះករណីប្លន់នៅស្រុកកំពង់ត្របែកទាមទាររកយុត្តិធម៌ក្រោយជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចដោះលែង
ខេត្តព្រៃវែង ៖ ក្រុមគ្រួសារ និងជនរងគ្រោះក្នុងករណីប្លន់ដែលប្រព្រឹត្តនៅភូមិ តាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែកបានស្នើ សុំសមត្ថកិច្ច និងតុលាការបើកការស្រាវជ្រាវឡើងវិញ ខណៈសមត្ថកិច្ចប៉ុស្តិ៍ឃាត់ខ្លួនជនសង្ស័យ៣នាក់តែដោះលែងម្នាក់ ឲ្យមានសេរីភាព ។ តាមការបញ្ជាក់ពីនារីរងគ្រោះឈ្មោះ អ៊ួច ចន្ធូ ... Read More »
អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល បញ្ជាក់ពីការដោះលែងជនសង្ស័យឈ្មោះបេង តាំងអេង សំអាងពុំមានធាតុផ្សំ និងភស្តុតាងគ្រប់គ្រាន់
ខេត្តកណ្តាល៖ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ បានចេញសេចក្តីថ្លែងការណ៍ មួយទៅកាន់សាធារណះជន និងបណ្តាញសារពត៍មាន ដោយបញ្ជាក់ថាចៅក្រមសុើបសួរដែលបានសម្រេចធ្វើការដោះលែងជនត្រូវចោទឈ្មោះបេង តាំងអេង ពាក់ពន្ធ័សំណុំរឿងព្រហ្មទណ្ឌលេខ៣៣០អ កចុះថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៨ ហើយត្រូវបានចោទប្រកាន់ពីបទ ... Read More »
កម្ពុជាត្រូវចំណាយថវិកាប្រមាណ២០០លានដុល្លារក្នុងមួយឆ្នាំនាំបន្លែពីបរទេស
ខេត្តព្រៃវែង៖ នៅក្នុងពិធីតាំងពិព័រណ៌ផ្សារណាត់បន្លែ និងផលិតផលសុវត្ថិភាពនៅខេត្តព្រវែងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែបមឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ... Read More »
មួយសំណាងក្នុង១ពាន់គ្រោះថ្នាក់! យុវជនម្នាក់លោតផុតពីគ្រោះថ្នាក់ខណៈឡានក្រឡុកស៊ីម៉ង់ត៍បុកម៉ូតូខ្ទេច
ភ្នំពេញ ៖ មួយសំណាង ក្នុងមួយពាន់គ្រោះថ្នាក់យុវជនម្នាក់ត្រូវរថយន្តក្រឡុកសុីម៉ង់ត៍ បើកបុកម៉ូតូ និងកិនជាប់ក្រោមកង់រថយន្ត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អម្ចាស់ម៉ូតូលោតចេញទាន់ពេល ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១ និង៤០នាទីរសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែបមឋមាសាឍ ឆ្នាំច ... Read More »
ពលរដ្ឋព្រួយបារម្ភពីបញ្ហាអសន្តិសុខសង្គម និងការរីករាលដាលនៃបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងកំពុងកើតពេញបន្ទុកនៅខេត្តសៀមរាប
ខេត្តសៀមរាប ៖ ពលរដ្នតែងតែលើកឡើងថា ល្បែងស៊ីសង អំពើចោរកម្ម និងបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងខេត្តសៀមរាប កំពុងតែកើតឡើងយ៉ាងរីករាលដាលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បញ្ហាសន្តិសុខសង្គម ខុសពីមុនឆ្ងាយណាស់ ។ ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ខេត្តសៀមរាប ... Read More »
នគរបាលចាប់ឃុំខ្លួនពីបទចាប់រំលោភ តូចចិត្តពេកខាំអណ្តាតខ្លួនឯងបដិសេធថាអត់បានប្រព្រឹត្តទេ
ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់បានខាំអណ្តាតប្រុងសម្លាប់ខ្លួន នៅក្នុងបន្ទប់ឃុំឃាំងបណ្តោះអាសន្ននៃស្នងការដ្ឋាននគរបាលខេត្ត ហើយត្រូវបានត្រូវសមត្ថកិច្ចនាំខ្លួនមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីរូបគេត្រូវនគរបាលឃាត់ខ្លួនពីបទចាប់រំលោភ សេពសន្ថវៈលើស្រ្តីម្នាក់។ ការឃាត់ខ្លួនជនសង្ស័យរូបនេះបានប្រព្រឹត្តទៅកាលពីម៉ោង១០ព្រឹក ថ្ងៃ អង្គារ ១៣ រោច ខែ បឋមាសាឍ ... Read More »
រាជរដ្ឋាភិបាលបានចេញនូវសេចក្ដីណែនាំស្ដីពីការផ្អាកលក់ដួរ និងពិសាគ្រឿងស្រវឹងនៅមួយថ្ងៃមុនថ្ងៃបោះឆ្នោតនិងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨
សេចក្ដីណែនាំស្ដីពីការផ្អាកលក់ដួរ និងពិសាគ្រឿងស្រវឹងនៅមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ Read More »
ម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹង ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
ខេត្តបាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃ ពុធ ១៤ រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ... Read More »
លោក អូស្មាន ហាស្សាន់៖ មានតែគណបក្សប្រជាជនកម្ពុជា មួយគត ដែលជាជម្រើសដ៏ល្អសម្រាប់ប្រជាពលរដ្ឋគ្រប់រូបជ្រើសរើស មេដឹកនាំប្រទេសជាតិ នៅថ្ងៃ២៩ កកដ្ដា ២០១៨
ខេត្តកំពង់ចាម៖ លោក អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា បានបន្ដចុះយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅភូមិរការ សង្កាត់សំបួរមាស ក្រុងកំពង់ចាម និង ភូមិទី១៣លើ ឃុំកោះសូទិន ស្រុកកោះសូទិន ដែលមានអ្នកចូលរួមជាង ១៤០០នាក់ លោកបានបញ្ជាក់នៅមុខប្រជា ... Read More »
យុវជនម្នាក់គិតខ្លីចង.កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ
ខេត្តកំពង់ធំ៖ បុរសម្នាក់គិតខ្លីចង.កសម្លាប់ខ្លួនកាលពី វេលាម៉ោង៦ និង០០នាទី ថ្ងៃពុធ ១៤រោច ខែបមឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិត្រើយអូរ ... Read More »
បុរសអ្នករត់ម៉ូតូឌុបម្នាក់ ជិះម៉ូតូទៅបុកពីក្រោយម៉ូតូមន្ត្រីកងរាជអាវុធអាហត្ថលើផ្ទៃប្រទេសរងការខូចខាត ហើយថែមទាំងបង្កហិង្សាទៀត
ភ្នំពេញ ៖ បុរសម្នាក់ដែលជាអ្នករត់ម៉ូតូឌុប បានជិះម៉ូតូទៅបុកពីក្រោយម៉ូតូបុរសម្នាក់ទៀតជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខណៈកំពុងឈប់ឆ្លងផ្លូវ បណ្ដាលឲ្យរងការខូចខាត មិនតែប៉ុណ្ណោះថែមទាំងជេរប្រមាថ រួមទាំងបង្កហិង្សាទៅលើមន្ត្រីកងរាជអាវុធហត្ថថែមទៀត រហូតបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃពុធ ១១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ... Read More »
សមត្ថកិច្ចបញ្ជួនជនសង្ស័យ១១នាក់ទៅតុលាការក្នុងសំណុំរឿង៣ករណីផ្សេងគ្នា
ភ្នំពេញ៖ ជនសង្ស័យចំនួន១១នាក់ត្រូវសមត្ថកិច្ចបញ្ជួនទៅតុលាការក្នុងសំណុំរឿង៣ករណីផ្សេងគ្នាបន្ទាប់ពីបញ្ចប់ការសាកសួ ។ ការបញ្ជួននេះធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ១៥រោច ខែបមឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ។ សមត្ថកិច្ចប្រាប់ថា ... Read More »
ស្រ្តីម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយលួចកុំព្យូទ័រឡេបថបម៉ាក APPLE បានហើយទូរស័ព្ទហៅម្ចាស់គេយកលុយមកលោះ
ភ្នំពេញ៖ នៅថ្ងៃពុធ ១៤រោច ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១២:០០នាទី កំលាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាន ... Read More »
ភ្ញាក់ផ្អើលមេតុងទីនប៉ុនប៉ងលក់ផ្ទះ កូនៗតុងទីននាំគ្នាប្តឹងសមត្ថកិច្ចជួយទប់ស្កាត់
ភ្នំពេញៈ ស្រ្តីម្នាក់ ជាមេតុងទីន មានទីលំនៅក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ បានវេចលុយរត់ រាប់ម៉ឺនដុល្លារ គេចខ្លួនហើយពេលនេះ ព្យាយាម ប៉ុនប៉ងលួចលក់ផ្ទះ ដើម្បីរត់គេចពីទំនួលខុសត្រូវ ទុកឲ្យអ្នកលេងតុងទីនរាប់រយនាក់ ជាច្រើនថ្ងៃមកហើយ ធ្វើអោយកូនតុងទីន ... Read More »