ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

Vietjet បើកជើងហោះហើរថៃក្នុងស្រុកថ្មីបន្ថែម ៥ជើង និងបើកដំណើរការឡើងវិញនូវជើងហោះហើរទៅ ភូកេត

ភ្នំពេញ៖ថ្ងៃទី១៥មិថុនា ២០២០ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បើកដំណើរការជើងហោះហើរថៃក្នុងស្រុកថ្មីបន្ថែមចំនួន៥ជើង ដោយចាប់ផ្ដើមពីថ្ងៃទី១៥ មិថុនា ២០២០នេះតទៅ។ ជើងហោះហើរថ្មីៗទាំងនេះ នឹងតភ្ជាប់ទីក្រុងបាងកក (អាកាសយានដ្ឋាន សុវណ្ណភូមិ) ជាមួយនឹងតំបន់ទេសចរណ៍វប្បធម៌ល្បីៗជាច្រើននៅប្រទេសថៃ ដូចជា ក្រុងហាត់យ៉ៃ ខេត្តខុនកែន ... Read More »

ការវិនិយោគនៅព្រះសីហនុ នឹងងើបឡើងវិញ ក្រោយការវិលត្រឡប់របស់អ្នកវិនិយោគចិន ជាង១ពាន់នាក់

ភ្នំពេញ៖ លោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ ដោយបង្ហាញក្តីរំពឹងថា៖ វត្តមានរបស់អ្នកវិនិយោគចិន អាចនឹងធ្វើឲ្យស្ថានភាពវិនិយោគនៅខេត្តព្រះសីហនុ ប្រែប្រួលឬដំណើរឡើងវិញ ខណៈជនជាតិចិនជាង១ពាន់នាក់ បានត្រឡប់ទៅខេត្តព្រះសីហនុ តាមជើងហោះហើរត្រង់ចាប់តាំងពីថ្ងៃទី២៣ ខែឧសភា ដល់១៣មិថុនា ដោយក្នុងចំណោមពួកគេ ... Read More »

ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញកូរ៉េខាងជើងបញ្ឈប់សកម្មភាពធ្វើឲ្យតានតឹងកាន់តែខ្លាំង

នៅពេលនេះប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអុីន បានចេញមុខ​​អំពាវនាវដល់កូរ៉េខាងជើង​​បញ្ឈប់សកម្មភាពដែលធ្វើឲ្យប្រទេសទាំងពីរប្រឈមមុខតានតឹងសារជាថ្មី។ ការអំពាវនាវរបស់ប្រធានាធិបតីមូន ជេអុីនក្រោយពេលមេដឹកនាំកូរ៉េខាងជើង​ព្រមានកាត់ផ្តាច់រាល់ទំនាក់ទំនង​ជាមួយកូរ៉េខាងត្បូង។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែត នៅថ្ងៃទី​១៥ ខែមិថុនា ប្រធានាធិបតី មូន ជេអុីន​បានលើកឡើងថា​ លោកពិតជាសោកស្តាយយ៉ាងខ្លាំង ដែលទំនាក់ទំនង​រវាងកូរ៉េខាងជើង នឹងអាមេរិក ... Read More »

ប្រទេសតំបន់អឺរ៉ុប​មានសេរីភាពហើយនៅថ្ងៃទី​១៥ខែមិថុនានេះ

បណ្តាប្រទេសតំបន់អឺរ៉ុប​បានបើកព្រំដែន ដើម្បីដំណើរការវិស័យទេសចរណ៍ ជួយដល់សេដ្ឋកិច្ច បណ្តាប្រទេសក្នុងតំបន់ល្អប្រសើរឡើងវិញ​។ ប៉ុន្តែប្រទេសក្រៅពីតំបន់ អឺរ៉ុប មិនទាន់អនុញ្ញាតឲ្យចូលទៅកាន់អឺរ៉ុបនៅឡើយទេ។ តាមសារព័ត៌មាន​​ AP បានផ្សាយថា អឺរ៉ុប បានខិតខំដើម្បីធ្វើឲ្យជីវិតរស់នៅរបស់ពលរដ្ឋ វិលត្រឡប់មកសភាពដើមវិញ​​ ក្រោយរយៈពេល​៣ខែបិទព្រំដែនដោយសារតែកូវីដ​-១៩ ។ ... Read More »

ឥណ្ឌូនេស៊ី​មានករណីឆ្លងកូវីដ-១៩ ថ្មីកើនឡើងខ្ពស់គួរឲ្យបារម្ភ

ក្រសួងសុខាភិបាលឥណ្ឌូនេស៊ី​បានប្រកាសនៅថ្ងៃទី​១៥ ខែមិថុនាថា ក្នុងរយៈពេល​២៤ម៉ោងកន្លងមក ចំនួនអ្នកឆ្លងកូវីដ​-១៩ ក្នុងប្រទេសនេះ មានរហូតដល់ទៅ១.០១៧ នាក់​និងស្លាប់​៦៤នាក់ ។​ នេះជាចំនួនឆ្លងនិងស្លាប់ច្រើនជាងគេបំផុតចាប់តាំងពីកូវីដ​-១៩ ផ្ទុះឡើងនៅក្នុងប្រទេសនេះ។ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ី ​ បានប្រកាសឲ្យដឹងថា ចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសនេះកើនឡើង ដល់ទៅ ... Read More »

ពិធីប្រគល់ពានរង្វាន់សម្ដេច ហ៊ុន សែន និងប័ណ្ណសរសើរដល់គ្រូបង្រៀនឆ្នាំសិក្សា២០១៩-២០២០

ខេត្តកំពង់ចាម ៖ លោកគ្រូ អ្នកគ្រូ ឆ្នើមចំនួន៥រូប បានទទួលពានរង្វាន់ សម្ដេច តេជោ ហ៊ុន សែន និងប័ណ្ណសរសើរពីថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡាដើម្បីជាការលើកទឹកចិត្តដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចការងារយ៉ាងអស់ពីកម្លាំងកាយចិត្តដែលការខិតខំប្រឹងប្រែងទាំងនោះចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ ពិធីប្រគល់ពានរង្វាន់នេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ... Read More »

អ្នកបើកបររថយន្តដឹកគ្រឿងក្នុងជ្រូកចម្រុះ ខូចគុណភាព ត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់ជាម្ចាស់រថយន្តត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត បន្ទាប់ពីរកឃើញរថយន្តរបស់ខ្លួនដឹកគ្រឿងក្នុងជ្រូកចម្រុះខូចគុណភាពធ្វើឲ្យប៉ះពាល់សុខភាពអ្នកទទួលទានកាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២០ នៅលើផ្លូវកំណាត់ជាតិលេខ៥ ត្រង់ចំណុចចម្ងាយ១០០ម៉ែត្រ ខាងកើតស្ពានទឹកថ្លា ស្ថិតក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុង សិរីសោភ័ណ។  អ្នកបើកបរមានឈ្មោះ សាយ ជៀន ភេទប្រុសអាយុ៥២ឆ្នាំ នៅក្រុងភ្នំពេញ ចំណែករថយន្តម៉ាកតូយូតា  ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ រលាកផ្លូវដង្ហើមកូវីដ-១៩ ជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុតដែលគ្មានថ្នាំព្យាបាលនៅឡើយទេមកទល់ថ្ងៃនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកជានិច្ចដល់ជនរួមជាតិ ចំពោះការប្រុងប្រយ័ត្នការពារការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងនោះសម្តេចមានប្រសាសន៍ថា៖ សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ព្រោះជំងឺនេះគឺនៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុតដែលគ្មានថ្នាំព្យាបាលនៅឡើយទេមកទល់ថ្ងៃនេះ។ សម្តេចបន្តថា៖ ដូចយើងទាំងអស់គ្នាបានដឹងហើយពេលនេះកម្ពុជាយើងក៏មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២នាក់ថ្មីទៀតដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី ... Read More »

ប្រទះឃើញគ្រាប់៦០មិល្លីម៉ែត្រ​នៅ​ស្អាតមិនទាន់ផ្ទុះចំនួន២គ្រាប់នៅស្រុកត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​៖​ សមត្ថកិច្ច​និងអាជ្ញា​ធរ​តែង​ តែប្រកាស​អំពាវនាវដល់ប្រជាពលរដ្ឋបើបានឃើញគ្រាប់យុទ្ធភណ្ឌកាលពី​សម័យសង្គ្រាម សូមរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតលោកអ្នកបំផុត ។  ប្រជាពលរដ្ឋឈ្មោះ​ កុយ ម៉ៅ ភេទប្រុស អាយុ៥១ឆ្នាំ​ រស់នៅភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានរាយការណ៍​ប្រាប់​សមត្ថកិច្ចនៅថ្ងៃទី១៥ ... Read More »

បុរសវ័យចំណាស់ម្នាក់ស្តារពាងទឹកដោយប្រើម៉ូទ័របូម ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់

     ខេត្តបន្ទាយមានជ័យ៖ បុរសវ័យចំណាស់ម្នាក់បានយកម៉ូទ័រទៅស្ដារពាងទឹកហើយក៏បានឆ្លងចរន្តអគ្គិសនីធ្វើឱ្យរងរបួសយ៉ាងធ្ងន់ត្រូវក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ ប៉ុន្តែគាត់បានស្លាប់នៅវេលាម៉ោង៦ល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០។ ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅក្នុងភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។   លោកបេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ ... Read More »

អាមេរិកជួយដល់អុីស្រាអែលពង្រីកទឹកដីកាន់តែធំ

អាមេរិកជាប្រទេសតែមួយគត់ដែលគាំទ្រអុីស្រាអែលដាក់បញ្ចូលតំបន់ហ្ស៊េរុយសាឡឹម និងខ្ពស់រាបហ្គោឡែនដែលអុីស្រាអែលគ្រប់គ្រងក្នុងការធ្វើសង្គ្រាមស្ថិតនៅក្នុងដែនអធិបតេយ្យរបស់អុីស្រាអែល បើទោះបីសហគមន៍អន្តរជាតិមិនទទួលស្គាល់ក្តី។ នៅពេលនេះ រដ្ឋាភិបាលអុីស្រាអែល និងពលរដ្ឋបានសម្រេចបង្កើតសហគមន៍ដោយដាក់ឈ្មោះថាសហគមន៍ត្រាំ នៅតំបន់ហ្គោឡែនជាការដឹងគុណដល់ប្រធានាធិបតីអាមេរិកដែលទទួលស្គាល់ជាកម្មសិទ្ធិរបស់អុីស្រាអែល។ នាយករដ្ឋមន្រ្ដីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានថ្លែងទៅកាន់កិច្ចប្រជុំប្រចាំសប្ដាហ៍ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ថា ... Read More »

ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​ខូចខាតផ្ទះប្រជាពលរដ្ឋ៧ខ្នង

ខេត្ត​ប៉ៃលិន​៖​ ភ្លៀងធ្លាក់ខ្លាំងមួយមេលាយឡំ​និង​ខ្យល់​កន្ត្រាក់​បណ្ដាល​ឱ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០៧​ខ្នង​ផ្ទះ​(​ធ្ងន់​០១​ខ្នង​.​មធ្យម​០៣​ខ្នង​.​ស្រាល​០៣​ខ្នង​)​ នៅវេលាម៉ោង៣និង៣០រសៀល ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០២០នៅ​ក្នុង​ឃុំ​ស្ទឹង​ត្រង់​មាន​ចំនួន​ ០៣​ភូមិ​។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ផ្ទះដែលខូចខាត​មាន​ដូច​ខាងក្រោម​៖ ១.​ភូមិ​ទួល​ខ្ពស់​ចំនួន​ ០១​ខ្នង​ផ្ទះ​ម្ចាស់ផ្ទះឈ្មោះ ព្រាប​ យ៉​ន​ ភេទ​ប្រុស​ អាយុ​ ៤៩​ឆ្នាំ​ ... Read More »

គ្រាប់រ៉ុក្កែតជប៉ុន Momo-5 បានធ្លាក់ចូលសមុទ្រ បន្ទាប់ពីហោះបានមួយនាទី

អន្តរជាតិ៖ គ្រាប់រ៉ុក្កែតMomo-5 របស់ក្រុមហ៊ុនជប៉ុន Interstellar Technologies បានបាញ់ចេញពីទីតាំងមួយ ប៉ុន្ដែម៉ាស៊ីនរបស់រ៉ុក្កែតបានឈប់មួយរំពេច បន្ទាប់ពីហោះបានមួយនាទី ហើយក៏បានធ្លាក់ចូលក្នុងសមុទ្រ។ នេះយោងតាមការចេញផ្សាយដោយទូរទស្សន៍ជាតិជប៉ុនNHK បានរាយការណ៍នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០ ។ ... Read More »

សម្រស់ប្រាសាទកោះកេរ្តិ៍នារដូវវស្សា

ប្រាសាទកោះកេរ្តិ៍ មានទីតាំងស្ថិតនៅ ក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន មានចំងាយ ៧២គ.ម តាមផ្លូវជាតិលេខ ២៣គ.ម ពីទីរួមខេត្តសៀមរាប និង តាមផ្លូវលេខ ២១១ និង ផ្លូវលំ ... Read More »

អធិការដ្ឋាននគរបាលខណ្ឌសែនសុខបើកអង្គប្រជុំបូកសរុបរបាយការណ៍ប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តការងារខែបន្តបន្ទាប់

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក  ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០នេះ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តការងារខែបន្តបន្ទាប់ទៀតក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ... Read More »

ក្មេងប្រុសម្នាក់រត់លេងទឹកភ្លៀងរអិលជើងធ្លាក់ចូលទឹកស្រះលង់ស្លាប់

ខេត្តសៀមរាប៖ ក្មេងប្រុសម្នាក់លង់ទឹកស្រះស្លាប់នៅស្រះក្រោយផ្ទះចម្ងាយ៣០ម៉ែត្រ ពីផ្ទះកាលពីថ្ងៃអាទិត្យ ៩រោច ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៤រសៀល។    អធិការនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង លោកវរសេនីយ៍ឯក សុខ ... Read More »

ប្រជាពលរដ្ឋក្នុងភូមិព្រៃព្រីងជេីង១នៃសង្កាត់ចោមចៅទី៣ទទួលបានផ្លូវបេតុងមួយខ្សែ

ភ្នំពេញ៖​ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រៃព្រីងខាងជេីង១​ នៃសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ មានការត្រេកអរយ៉ាងខ្លាំងបន្ទាប់ពីទទួលបានផ្លូវបេតុងមួយខ្សែនិងដាក់ប្រព័ន្ធលូយ៉ាងល្អដេីម្បីងាយស្រួលក្នុងការរស់នៅនិងធ្វេីដំណេីរឆ្លងកាត់។  នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នេះលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុង និងការដាក់លូ​ដើម្បីពន្លឿនក្នុងការស្ថាបនាឲ្យកាន់តែលឿនឆាប់បានឲ្យបងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ក្នុងពេលឆាប់ៗនេះ។  លោក​ វ៉ា​ ... Read More »

សាលារៀនដំបូងគេនៅវៀតណាមប្រើប្រាស់ ថាមពលព្រះអាទិត្យ

ប្រទេសវៀតណាម៖ នេះជារឿងដ៏ប្រសើរបំផុត ដែលសាលារៀន នៅទីក្រុងហាណូយប្រទេសវៀតណាម បាន ដាក់ឲ្យប្រើប្រាស់ ថាមពល ព្រះអាទិត្យ (SolarBK)។ ការប្រើប្រាស់ថាមពលស្អាតនេះជាការប្រសើរបំផុត សម្រាប់ ជួយដល់បរិស្ថានឲ្យកាន់តែប្រសើរឡើង ពិសេស នៅក្នុងការអបរំដល់យុវវ័យ។ សកម្មភាពនេះគឺជាផ្នែកមួយនៃគម្រោង“ សាលាពលរដ្ឋបៃតង” ... Read More »

ប្រមុខអង្គការសហប្រជាជាតិ អំពាវនាវឱ្យពិភពលោកផ្ដល់ការគាំទ្រដល់ជនចំណាកស្រុក

អន្តរជាតិ៖ យោងតាមកាសែត CGTN បានចេញផ្សាយថា បន្ទាប់ពីធនាគារពិភពលោកបានព្យាករណ៍ថា ការផ្ទេរប្រាក់ត្រលប់ទៅស្រុកនឹងធ្លាក់ចុះប្រហែល ២០ភាគរយនោះ ។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃអាទិត្យទី១៤ខែមិថុនា ឆ្នាំ២០២០បានធ្វើការអំពាវនាវដល់ប្រជាជននៅគ្រប់ទិសទីឱ្យផ្ដល់ការគាំទ្រដល់ជនចំណាកស្រុក ។ ក្នុងសារលិខិត លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ... Read More »

បទ”ញញឹមបាយ័ន” របស់ឆោម​ ច័ន្ទណេត និងម៉ា ច័ន្ទបញ្ញា បង្កប់ខ្លឹមសារជ្រាលជ្រៅនៃសិល្បៈវប្បធម៌ខ្មែរ

   ភ្នំពេញ៖ ជំនួបរវាងតារាចម្រៀងបែបយុវវ័យ លោក ម៉ា ច័ន្ទបញ្ញា និងតារាពហុជំនាញ អ្នកនាង ឆោម ច័ន្ទណេត ក្នុងបទចម្រៀង “ញញឹមបាយ័ន” បានបង្កើតឲ្យមានការចាប់​អារម្មណ៍ខ្លាំង។ ចាប់អារម្មណ៍ព្រោះតែបទចម្រៀងមួយនេះពិរោះរណ្តំចិត្ត និងបង្កប់ដោយខ្លឹម​សារ​ស៊ីជម្រៅលើសម្បត្តិមរតកសិល្បៈវប្បធម៌ខ្មែរ។ ... Read More »

រឿងព្រេង​÷ទាក់ទង​នឹង​ទំនៀម​ស្លៀក​ពាក់​ក្នុង​ពេល​សំពះ​ផ្ទឹមកូន​ប្រុស​ស្លៀក​សំឡុយ ពាក់​អាវ​ផាយ កូន​ស្រី​បួង​សក់​ពាក់​ស្បៃ

កាល​នោះ ព្រះ​នារាយណ៍​រាមេសូរ ព្រះ​ចៅ​ក្រុង​កម្ពុជា ទ្រង់​សោយ​រាជ្យ​សម្បត្តិ​នៅ​បន្ទាយ​លង្វែក (ពុទ្ធ​សករាជ ១៩០០-១៩២០ កន្លង​មក​ប្រាំ​រយ​ប្លាយ​ឆ្នាំ​ហើយ) ទ្រង់​សព្វ​ព្រះ​រាជ​ហឫទ័យ​នឹង​នាង​ក្រមុំ​ម្នាក់​ជា​កូន​របស់​ជ្វា ដែល​នៅ​ភូមិ​ទួល​អំពិល-ទួលថ្លោក នៅ​ជាយ​ខាង​ត្បូង​ភូមិ​ពោ​ធំ​តូច កំពង់ហ្លួងសព្វថ្ងៃនេះ ។ ជ្វា​ជា​ឪពុក​នាង​នោះ ក៏​ព្រម​ថ្វាយ​មិន​ហ៊ាន​ទទឹង​ទាស់ តែ​ធ្វើ​សំណូម​ពរ​សុំ​ឲ្យ​ទ្រង់​ចូល​សាសន៍ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៧នាក់ ករណីឆ្លងដែនចូលទឹកដីថៃតាមផ្លូវវាង

ខេត្តឧត្ដរមានជ័យ៖ មនុស្ស៧នាក់ក្នុងនោះមាន ក្មេងប្រុសស្រី៤នាក់ ត្រូវបានសមត្ថកិច្ចការពារព្រំដែនធ្វើការឃាត់ខ្លួន ពាក់ពន្ធ័ករណីឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃតាមផ្លូវវាង កាលពីព្រឹក ថ្ងៃទី១៥ខែមិថុនា នៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍អណ្តែងមុតក្នុង វរៈសេនាតូចលេខ៧០២និងកម្លាំងយោធាកងអនុសេនាធំលេខ០៣ នៃកងការពារព្រំដែនលេខ៤០២ យោធភូមិភាគទី៤ ... Read More »

បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលដោយសារជំងឺលើសឈាម

ភ្នំពេញ៖ បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលដោយសារជំងឺលើសឈាមបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនិងសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។  មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមបានឲ្យដឹងថា សពមានឈ្មោះ  ហេង វុឌ្ឍណារិន្ទ ... Read More »

លោក ឃួង ស្រេង ចុះពិនិត្យស្ពានអាកាសថ្មើរជើងផ្សារដើមគតាមផ្លូវម៉ៅសេទុង ដើម្បីឲ្យប្រជាពលរដ្ឋឆ្លងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ដ្រីជំនាញពាក់ព័ន្ធ និងមន្រ្តីជំនាញនៃទីចាត់ការរៀបចំក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញចុះពិនិត្យការស្ថាបនាស្ពានថ្មើរជើងផ្សារដើមគ ដែលមកដល់ពេលនេះស្ថាបនាបាន៩៥ភាគរយហើយ ហើយគ្រោងដាក់ឲ្យប្រើប្រាស់នៅចុងសប្ដាហ៍នេះ។ ស្ពាននេះស្ថិតនៅតាមបណ្ដោយមហាវិថីម៉ៅសេទុង ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ... Read More »

ប្រធានា​ធិបតី​រុស្ស៊ី ប្រកាសថា ប្រទេសខ្លួនជោគជ័យ​ជាង​អាមេរិក​ក្នុង​ដោះស្រាយ​វិបត្តិ COVID-19

អន្តរជាតិ៖ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បានប្រកាស​ដោយ​ឱឡារិក​នៅក្នុងកិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ក្នុងស្រុក​មួយ នៅ​ថ្ងៃទី​១៤ ខែមិថុនាថារុស្ស៊ី​ជោគជ័យ​ជាង​អាមេរិក​ក្នុង​ដោះស្រាយ​វិបត្តិ COVID-19 ដែល​ចម្លង​មនុស្ស​ជិត​៨​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ ។ លោកពូទីន បន្ថែមថា «​យើង​កំពុង​ចាក​ចេញពី​ស្ថានភាព COVID-19 បណ្ដើរៗ ជាមួយ​ការខាតបង់​តិចតួច​បំផុត ... Read More »

នារីសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនរួមជាមួយថ្នាំញៀន៦កញ្ចប់

ខេត្តកណ្ដាល៖ សមត្ថកិច្ចស្រុកស្អាងបានធ្វើការចាប់ខ្លួននារីជាជនសង្ស័យម្នាក់ពីបទជួញដូរថ្នាំញៀន​និងដកហូតថ្នាំញៀនចំនួន៦កញ្ចប់យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ករណីនេះ​ធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤៖០០នាទី ត្រង់ចំណុចស្ថានីយក្បាលអូរ ស្ថិតក្នុងភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។   ... Read More »

ក្រោយផ្ទុះ COVID-19 សារជាថ្មី អាជ្ញាធរ​ក្រុង​ប៉េកាំង គ្រោង​ធ្វើតេស្ត​លើ​ប្រជាជន​ចិន​ជាច្រើន​ម៉ឺន​នាក់

អន្តរជាតិ៖ យោងតាមរាយការណ៍របស់អាជ្ញាធរ​សុខាភិបាល​ចិន បាន​បញ្ជាក់នៅ​ថ្ងៃទី​១៤ ខែមិថុនាម្សិលមិញនេះថា មាន​ករណី​ឆ្លងCOVID-19 ​កើនឡើង​ជាថ្មី​ បន្ទាប់ពីខ្លួន​បាន​រកឃើញ​ករណី​ឆ្លងថ្មី​ចំនួន ៣៦​ករណីនៅក្នុង​ទីក្រុង​ប៉េកាំង​, ៣​ករណី នៅ​ខេត្ត​ផ្សេងទៀត និង ១៩​ករណីគឺជា​អ្នក​ដែល​ត្រលប់​មកពី​បរទេស​។ ហើយអាជ្ញាធរ​ក្រុង​ប៉េកាំង បានគ្រោង​ធ្វើតេស្ត​លើ​ប្រជាជន​ចិន​ជាច្រើន​ម៉ឺន​នាក់ ដើម្បី​ពិនិត្យ​រកមើល​ជំងឺ​រលា​ក​សួត ... Read More »

លោកប្រាក់ សុខុននឹងចូលរួមប្រជុំពិសេសរវាងអាស៊ាននិងរុស្សីអំពីកូវីដ-១៩

ភ្នំពេញ៖  លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង​សហប្រតិ​បត្តិ​ការ​អន្តរជាតិ នឹងអញ្ជើញ​ចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរុស្ស៊ី ស្ដីពីជម្ងឺឆ្លងកូវីដ-១៩ តាមរយៈ​ប្រព័ន្ធ​វីដេអូ (Video-Conference) ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០​២​០ ... Read More »

ទីក្រុងឡុងដុងប្រារព្ធខួប៣ឆ្នាំនៃការឆេះអគារខុនដូកម្ពស់២៤ជាន់សម្លាប់មនុស្ស៧២នាក់

កាលពី៣ឆ្នាំមុន គឺនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ មានគ្រោះអគ្គិភ័យឆាបឆេះអគារខុនដូកម្ពស់២៤ជាន់ សម្លាប់មនុស្សដល់ទៅ៧២នាក់និងរងរបួសជាច្រើននាក់ទៀត។ នៅថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២០ គឺគម្រប់៣ឆ្នាំហើយនៃសោកនាដកម្មខាងលើដែលកើតឡើង។ នៅវេលាម៉ោង១៨ ថ្ងៃទី១៤ ខែមិថុនា ព្រះវិហារជាង៨០បានវាយជួង៧២លើក និងគោរពវិញ្ញាណក្ខន្ធ២នាទីដល់ជនរងគ្រោះស្លាប់ដោយសារការឆេះអគារ Grenfell Tower ... Read More »

កម្លាំងចម្រុះរឹបអូសឈើជាង៤០កំណាត់យកទៅរក្សាទុកដើម្បីស្រាវជ្រាវរកម្ចាស់ឱ្យចូលខ្លួនមកដោះស្រាយ

ខេត្តមណ្ឌលគិរី៖ ឈើដែលក្រុមឈ្មួញលាក់ទុករាយប៉ាយនៅតាមដងព្រៃជាង៤០កំណាត់បម្រុងនឹងដឹកយកទៅលក់នៅប្រទេសវៀតណាមរួមជាមួយនឹងជញ្ជីងសម្រាប់ថ្លឹងឈេីចំនួន៧គ្រឿងទៀតផងនោះត្រូវបានកម្លាំងគណៈកម្មការឯកភាពស្រុកកែវសីមាចុះបង្ក្រាបរឹបអូសយកទៅរក្សាទុកនៅស្នាក់ការបរិស្ថានស្រុកដើម្បីស្រាវជ្រាវរកម្ចាស់ឱ្យចូលខ្លួនមកដោះស្រាយតាមច្បាប់ព្រៃឈើបន្ត។  ការចុះបង្ក្រាបនេះកម្លាំងសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ក្នុងភូមិអូរត្រូន ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ប្រតិបត្តិការនេះដឹកនាំកម្លាំងដោយលោក អឿន សុខណា អភិបាលរងស្រុក ហើយក្នុងនោះក៏បានឃាត់ខ្លួនម្ចាស់ផ្ទះម្នាក់ផងដែរដែលមានកំណាត់ឈើលាក់ទុករាយប៉ាយតាមព្រៃខាងក្រោយផ្ទះនោះយកទៅធ្វើការសាកសួរនៅស្នាក់ការបរិស្ថានស្រុកកែវសីមាដើម្បីស្រាវជ្រាវរកមុខមេឈ្មួញបន្តថែមទៀតឱ្យចូលខ្លួនមកដោះស្រាយតាមច្បាប់។ ឈេីជាង៤០កំណាត់នេាះតាមប្រភពបានបង្ហើបថា ត្រូវបានគេលួចកាប់បំផ្លាញនិងដឹកជញ្ជូនចេញពីក្នុងព្រៃដែនជម្រកកែវសីមានោះតែម្តង ... Read More »