ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ម្តាយនាំកូនប្រុសស្រី២នាក់ ទៅវាយប្រពន្ធចុងដល់ផ្ទះ ត្រូវនគរបាលចាប់ខ្លួនទាំង៣នាក់

កោះកុង៖ ស្ត្រីម្នាក់ ក្រោយដឹងថាប្តីលួចមានប្រពន្ធចុង ទ្រាំមិនបានក៏នាំកូនប្រុសស្រី២នាក់ទៅវាយស្រីប្តីដល់ផ្ទះរួចនាំគ្នាគេចខ្លួនបាត់ ក្រោយមកជនរងគ្រោះទៅប្តឹងសមត្ថកិច្ចឲ្យស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនទាំង៣នាក់ យកមកសាកសួរ និងចាត់ការតាមច្បាប់។មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តកោះកុង បានឲ្យដឹងថា កម្លាំងជំនាញបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីហិង្សាដោយចេតនា និងបណ្ដាលឲ្យហើមជាំលើផ្ទៃមុខជនរងគ្រោះ និងវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ វេលាម៉ោង ... Read More »

បារាំងស្នើទិញ១ពាន់លានម៉ាស់ពីប្រទេសចិន ទប់ស្កាត់ ការឆ្លងកូវីដ-១៩

ដើម្បីទប់ទល់ ការឆ្លងរាលដាលកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាពបំផុត រដ្ឋាភិបាលបារាំង បានស្នើទិញម៉ាស់ពីចិន រហូតដល់ជាង១ពាន់លានម៉ាស់។ នៅក្នុងប្រទេសបារាំង រយៈពេល១សប្តាហ៍ គឺប្រើប្រាស់ម៉ាស់អស់ដល់ទៅ៤០លាន ម៉ាស់ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង លោក Olivier Veran ... Read More »

មន្ត្រីគ្រប់គ្រង ហិរញ្ញវត្ថុរដ្ឋ Hesse ក្នុងប្រទេសអាល្លឺម៉ង់ ធ្វើអត្តឃាតពាក់ព័ន្ធកូវីដ-១៩

មន្ត្រីហិរញ្ញវត្ថុប្រចាំរដ្ឋ Hesse របស់អាល្លឺម៉ង់ លោក Thomas Schaefer បានធ្វើអត្ត ឃាត ដោយសារតែលោកបារម្ភខ្លាំងពេក ពីវិធីសាស្ត្រទប់ទល់នឹង ការដួលរលំសេដ្ឋកិច្ចនៅក្នុងរដ្ឋ បណ្តាលមកពី កូវីដ-១៩ ។ បច្ចុប្បន្ន ... Read More »

ទីបំផុត…សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួននគរបាលក្រុង ដែលបាញ់រះសម្លុតពលរដ្ឋ កណ្ដាលរាជធានី កាលពីយប់ម៉ិញបានហើយ

ភ្នំពេញ ៖ ជាមន្ត្រីនគរបាល ខ្លួនជាអ្នកអនុវត្តច្បាប់ បែជាមានចរិកអន់ បាញ់បោះសេរីចំកណ្តាលទីក្រុងភ្នំពេញ ទីបំផុត ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជនសង្ស័យម្នាក់ឈ្មោះ គង់ សុភាព អាយុ៤២ឆ្នាំ ដែលបង្កការបាញ់បោះ កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៩និ១០នាទី នៅម្តុំអតីតបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ច នៃការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបានហេីយ និងរៀបចំសំណុំរឿង ដេីម្បីបញ្ជូនទៅតុលាការ  អនុវត្តបន្តតាមនីតិវីធីច្បាប់ ។ នេះបើយោងតាមផេក Facebook ផ្លូវការស្នងការដ្ឋាននគរបាលរាជធានី ។ ប្រភពបង្ហើបថា៖ ... Read More »

អ្នកលក់ឧបករណ៍សម្រាប់តេស្តរហស័រកមេរោគកូវីដ១៩ អាចនឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ បើសិនជាអាជ្ញាធរ និងមន្រ្តីជំនាញរកឃើញ

ភ្នំពេញ៖ ដើម្បីទប់ស្កាត់ក្រុមជនខិលខូច ដែលតែងតែឆ្លៀតឱកាសលក់ឧបករណ៍សម្រាប់តេស្តរហស័រកមេរោគកូវីដ១៩  ឲ្យទៅអ្នកប្រើប្រាស់ផ្ទុយពីក្រសួងសុខាភិបាលកម្ពុជាហាមឃាត់នោះ នឹងអាចត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ បើសិនជាអាជ្ញាធរ និងមន្រ្តីជំនាញរកឃើញថា មានការលួចលាក់ ។ ជាក់ស្តែង កាលពីព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ... Read More »

សមត្ថកិច្ចចាប់ឈើរបស់ឈ្មួញ ចាន់ ម៉េង​ហាំង នៅកណ្តាលទន្លេមេគង្គ ខេត្ត​ក្រចេះ

   ខេត្តក្រចេះ៖ កម្លាំងកងរាជអាវុធហត្ថ បានចេញប្រតិបត្តិការ បង្ក្រាបឈើអាររួច ជាច្រើនម៉ែត្រគូប ដឹកតាមទូកនៅទន្លេ មេគ​ង្គ ក្នុងស្រុកសម្បូណ៌ ខេត្តក្រចេះ ដែ​ល គេដឹងថា ឈើនោះជារបស់ឈ្មួញឈ្មោះ ចាន់ ម៉េងហាំង ... Read More »

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញនូវវិធានការ ដោយប្រាប់ដល់ម្ចាស់កាស៊ីណូទាំងអស់ ត្រូវបញ្ឈប់សកម្មភាពអាជីវកម្មរបស់ខ្លួន

ភ្នំេពញ៖ យោងតាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងសន្និសីទកាសែត ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំនេះ បញ្ជាអោយបិទកាសុីណូ នៅថ្ងៃទី១ ខែមេសា ខាងមុន។ ក្រសួងសេដ្ឋកិច្ច ... Read More »

ចាប់ខ្លួនបុរសម្នាក់ដឹកឈើខុសច្បាប់ចំនួន១៦ដុំតាមរថយន្តឡិចស៊ីសមួយគ្រឿង

  ខេត្តកំពង់ធំ៖ កម្លាំងកងរាជអាវុធហត្ថក្រុងស្ទឹងសែន ដឹកនាំដោយលោកអនុសេនីយ៍ឯក ឈុន ណារី ជាមេបញ្ជាការរងបាន ចាប់ខ្លួនបុរសម្នាក់ រួមនិងរថយន្តលុចស៊ិសដឹកឈើមួយគ្រឿង កាលពីល្ងាចថ្ងៃអាទិត្យ ៦កើត ខែចេត្រ ឆ្នាំកុរ ព.ស. ២៥៦៣ ... Read More »

កម្ពុជាផ្អាកនាំចេញស្រូវ និងអង្ករស ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងបញ្ជាក់ថា ផ្អាកការនាំចេញស្រូវ និងអង្ករស ជាបណ្តោះអាសន្ន ក្រោយពេលសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងប្រកាសនៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកមិញនេះ។ ក្នុងសេចក្តីជូនដំណឹងបញ្ជាក់ទៀតថា អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ... Read More »

រថយន្តដឹកដែករអិលថយក្រោយបុកម៉ូតូស្រ្តីម្នាក់​ បណ្ដាលអោយម្នាក់របួសធ្ងន់​

  ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវរថយន្ត ដឹកដែករអិលថយក្រោយ បុកពីរមុខពេញទំហឹង និងអូសជាង១០ម៉ែត្របណ្ដាលឲ្យរងរបួសធ្ងន់ ហេតុការណ៍គ្រថ្នាក់ចរាចរណ៍នៅកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅតាមផ្លូវ២៧១ កែង១៨៣ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ក្រោយអញ្ជើញចូលរួមកិច្ចប្រជុំសភា

ភ្នំុពេញ ៖ នៅព្រឹកថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ ដែលបានធ្វើឡើងនៅវិមានសភាជាតិ។ នៅក្នុងឱកាសនៃការថ្លែងសន្និសីទសារព័ត៌មាននោះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងនូវចំណុចសំខាន់ៗចំនួន០៨ចំនុច ទាក់ទងទៅនូវវិធានការក៏ដូចជាការចូលរួមទប់ស្កាត់ជំងឺ​កូវីដ១៩ ដែលកំពុងតែរីករាលដាលក្នុងប្រទេសកម្ពុជា៖ ១) សម្តេចតេជោ ... Read More »

រថយន្តពីរគ្រឿងដឹកឈើត្រូវកម្លាំងកងរាជអាវុធហត្ថបង្ក្រាបប្រគល់ឱ្យជំនាញ

  ខេត្តក្រចេះ៖ កម្លាំងកងរាជអាវុធហត្ថក្រុងក្រចេះដឹកនាំដោយ លោកវ.ត្រី ផាត សុភ័ក្រ្តវាសនា មេបញ្ជាការកងរជអាវុធហត្ថក្រុងក្រចេះ បានចុះធ្វើការបង្រ្កាបរថយន្តពីរគ្រឿងដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតយកមករក្សារទុកប្រគល់ឱ្យជំនាញ។ ការចុះបង្ក្រាបនោសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចរង្វង់មូលខ្លាស្ទុះ ស្ថិតនៅចំណុចក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ... Read More »

អាជ្ញាធរចុះណែនាំ និងហាមការលក់ឧបករណ៍តេស្តរកមេរោគកូវីដ ១៩ តាមឱសថស្ថានក្នុងមូលដ្ឋានខណ្ឌចំការមន

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌចំការមន ដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន រួមជាមួយមន្ត្រីសុខាភិបាល មន្ត្រីក្រសួងពាណិជ្ជកម្មនិងមន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានចុះអប់រំណែនាំដល់ម្ចាស់ឱសថស្ថាននានា ដែលបាននិងកំពុងប្រកបអាជីវកម្មនៅក្នុងមូលដ្ឋានខណ្ឌចំការមន លក់ជេល លក់អាកុលលាងដៃ មិនអោយមានលក់តម្លើងថ្លៃហួសហេតុ ... Read More »

ព្រះករុណាព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ទេសរដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រី ក្រោយរដ្ឋសភាបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត

ភ្នំពេញ៖ ព្រះករុណាព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ទេសរដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រី ក្រោយរដ្ឋសភាបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត។ សូមអានទាំងស្រុងដូចខាងក្រោម៖       Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងកិច្ចប្រជុំសភាដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល

  ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ឱសថស្ថានចំនួន១២កន្លែង នៅប្លុកផ្សារតាប៉ាង ត្រូវអាជ្ញាធរចុះត្រួតពិនិត្យក្រែងមានលក់ឧបករណ៍តេស្តកូវីដ១៩ ដែលក្រសួងសុខាភិបាលហាមឃាត់

ភ្នំពេញ៖ ដើម្បីទប់ស្កាត់ក្រុមឈ្មួញដែលឆ្លៀតឱកាសលួចលក់ឧបករណ៍តេស្តកូវីដ១៩ ដែលក្រសួងសុខាភិបាលកម្ពុជាហាមឃាត់ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះធ្វើការត្រួតពិនិត្យតាមឱសថស្ថានចំនួន១២កន្លែង នៅប្លុកផ្សារតាប៉ាង ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។ ការចុះត្រួតពិនិត្យខាងលើនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០ ដឹកនាំផ្ទាល់ដោយលោកស្រី ... Read More »

តើកូវីដ-១៩ កំពុងតែរារាំងមនុស្ស ដើម្បីជួយដល់ភពផែនដីឲ្យមានបរិយាកាសល្អឡើងវិញ..!

អាចនិយាយបានថាប្រទេសអភិវឌ្ឍន៍ មានសេដ្ឋកិច្ចខ្ពស់ គឺជាអ្នកបំផ្លាញភពផែន ដីច្រើន ជាងគេ  ហើយពេលនេះប្រទេស អ្នកមានក៏កំពុងរងគ្រោះ ខ្លាំងជាងគេដោយសារតែកូវីដ-១៩។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា វិរុសកូវីដ-១៩ ដែលបានឆ្លងរាលដាល ដល់ប្រទេសជិត ២០០ នៅលើពិភពលោក សម្លាប់មនុស្សរាប់មុឺននាក់ ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ បម្រែបម្រួលអាកាសធាតុ នឹងផលប៉ះពាល់ដល់សេដ្ឋកិច្ច បណ្តាប្រទេសដងទន្លេមេគង្គ

តំបន់ទន្លេមេគង្គ៖ អស់រយៈពេលជាច្រើនទសវត្សអ្នកវិទ្យាសាស្ត្របានព្រមានពីគ្រោះថ្នាក់ដល់មនុស្សជាតិនិងផែនដីដោយសារតែការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ ផលប៉ះពាល់បានបង្ហាញយ៉ាងច្បាស់នៅឆ្នាំ ២០១៩-២០២០ ក្លាយជាឆ្នាំក្តៅបំផុតទី ២ នៅក្នុងប្រវត្តិសាស្រ្ត (បន្ទាប់ពីឆ្នាំ ២០១៦) ។ ពិភពលោកបានឃើញព្រឹត្តិការណ៍អាកាសធាតុអាក្រក់ជាច្រើននៅស្ទើរតែគ្រប់តំបន់នៃពិភពលោកក្នុងឆ្នាំនេះ ៖ ព្យុះIdai នៅម៉ូហ្សាំប៊ិក(Mozambique) ព្យុះHagibis ... Read More »

ក្រសួងសុខាភិបាលទទួលអាវអៀមសុវត្ថិភាពចំនួន១.០០៨ឈុត និងឧបករណ៍ពិនិត្យមេរោគកូវីដ១៩ចំនួន១.០០៨ឈុត

ភ្នំពេញ៖ ក្រសួងសុខាភិបាលទទួលអាវអៀមសុវត្ថិភាពចំនួន១.០០៨ឈុត និងឧបករណ៍ពិនិត្យមេរោគកូវីដ១៩ចំនួន១.០០៨ឈុត(ស្មើនឹង៤២ប្រអប់ ដោយក្នុងមួយប្រអប់មាន២៤ឈុត)។ សូមបញ្ជាក់ថា៖ សម្ភារៈប្រើប្រាស់ការពារសុវត្ថិភាពជំងឺកូវីដ១៩ចំនួន១.០០៨ឈុតជាអំណោយរបស់ក្រុមហ៊ុន Angkor International Airport Investment (Cambodia)co,LTDនិងYunnam Province Investman Group co,LTD ... Read More »

សមាសភាពសមាជិករាជរដ្ឋាភិបាលថ្មីដែលរដ្ឋសភាបានធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំង និងកែសម្រួល

ភ្នំពេញ៖ សមាសភាពដូចមានរាយនាមខាងក្រោម៖ ១/តែងតាំងទេសរដ្ឋមន្ត្រី ១-ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ជាទេសរដ្ឋមន្ត្រី ២-ឯកឧត្តម ហុឹម ឆែម ជាទេសរដ្ឋមន្ត្រី(ទទួលបន្ទុកបេសកកម្មពិសេស( ៣-ឯកឧត្តម អង្គ វង្សវឌ្ឍានា ជាទេសរដ្ឋមន្ត្រី(ទទួលបន្ទុកបេសកកម្មពិសេស) ... Read More »

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ​ នីតិកាលទី៦ ថ្ងៃចន្ទ​ ទី៣០​ ខែមីនា​ ឆ្នាំ២០២០

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ​ នីតិកាលទី៦ថ្ងៃចន្ទ​ ទី៣០​ ខែមីនា​ ឆ្នាំ២០២០ សូមអានទាំងស្រុងដូចតទៅ៖  Read More »

រដ្ឋលេខាធិការក្រសួងសុខភិបាលហ្វុីលីពីនសុំទោសចិន ក្រោយរិះគន់ថា ឧបករណ៍ធ្វើតេស្តគ្មានគុណភាព

ប្រទេសហ្វីលីពីន៖ ក្រោយរិះគន់ថា ឧបករណ៍ធ្វើតេស្តគ្មានគុណភាព ឧបករណ៍ផលិតដោយក្រុមហ៊ុន ចិន មុនពេលផ្តល់ទៅឲ្យប្រទេសផ្សេងប្រើប្រាស់ គឺឆ្លងកាត់ការត្រួតពិនិត្យរបស់អង្គការសុខភាពពិភពលោក  ពីគុណភាពត្រឹមត្រូវទើប អានុញ្ញាតឲ្យប្រើជាសកល។ ប៉ុន្តែហ្វីលីពីនបែជា និយាយថា គ្មានគុណភាពទៅវិញធ្វើឲ្យចិនខឹងសម្បាយ៉ាងខ្លាំង ។ កាលពីថ្ងៃទី២៩ខែមីនាហ្វីលីពីនបានសុំទោស ចិន ... Read More »

ចាប់ជនសង្ស័យ៣នាក់​រឺបអូសសត្វរនាលពណ៌ងាប់៣៨ក្បាលគ្រាដែលលើកមុនរឹបអូសបានតែ១២៣ក្បាល

  ខេត្តបាត់ដំបង ៖ កម្លាំងមន្ទីរបរិស្ថាន​ក្រោមការដឹកនាំរបស់លោកប្រធានស្នាក់ការ​រួម និងមន្ត្រីស្ម័គ្រចិត្តសហគមន៍​សរុបចំនួន១៦នាក់​ បានចុះល្បាត​ និងទប់ស្កាត់បទល្មើសប្រមាញ់សត្វព្រៃខុសច្បាប់ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមនឹងសត្វស្លាបងាប់ចំនួន៣៨ក្បាលទៀតផង ។ ប្រទិបត្តិការនេះបានប្រព្រឹត្តទៅពេញមួយថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នៅតំបន់រ៉ាមសារព្រែកទាល់ត្រង់ចំណុចរាន៤៩ ហើយរហូតដល់វេលាម៉ោង០០និង ... Read More »

លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដឹកនាំប្រជុំការផ្សព្វផ្សាយអំពើល្អ និងគំរូល្អៗ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ ការផ្សព្វផ្សាយអំពើល្អ និងគំរូ ល្អ ៗ ដើម្បីលុបបំបាត់ ព័ត៌មានក្លែងក្លាយ, កុំចូលរួមបំភ័យប្រជាជន តែកុំចូលរួមចំណែកអោយប្រជាជន មើលស្រាលពីការឆ្លងជំងឺ កូវីត៩, ត្រូវបន្តចូលរួមគ្នា ទប់ស្កាត់ការឆ្លងរីក រាលដាល, ខាងលើនេះជាប្រសាសន៏ ... Read More »

វាយប្លន់យកកង់ និងទូរស័ព្ទដៃ ដល់មុខផ្ទះមិនបានសម្រេច ត្រូវពលរដ្ឋនាំគ្នាចាប់វាយឡើងទ្រមខ្លួន

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ​បានធ្វើ​សកម្មភាព​វាយយុវជនម្នាក់ បំណង​ប្លន់​យក​កង់ និង​ទូរស័ព្ទ​ដៃ​ ខណៈដែលជនរងគ្រោះ​កំពុង​ឈរ​ចាំ​អ្នក​ផ្ទះ​ចាក់សោ​បើកទ្វារ​ឲ្យ ប៉ុន្តែ​មិន​បាន​សម្រេចបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនាំគ្នាចាប់បាន រួចស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួន ទើបរាយការណ៍ប្រាប់សមត្ថកិច្ចនាំខ្លួនយកទៅសាកសួរ ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើ​ឡើង​កាលពី​វេលាម៉ោង​ ១២​និង​២០​នាទី​រំលង​អធ្រាត្រឈានចូល ថ្ងៃ​ទី​៣០ ... Read More »

ប្រទេសជាច្រើន ត្រូវប្រើកម្លាំងយោធាចូលរួមក្នុងសង្គ្រាម ប្រឆាំងកូវីដ-១៩ និងដឹកជញ្ជូនសាកសព

អឺរ៉ុប៖ ដោយមានអត្រាអ្នកឆ្លងនិងស្លាប់ច្រើន ប្រទេសក្នុងតំបន់អឺរ៉ុប បានប្រើប្រាស់កម្លាំងយោធា ចូលរួម ដឹកជញ្ជូនសាកសព ។ កន្លងមករថយន្តយោធា បានរងចាំនៅមុខមន្ទីរពេទ្យក្នុងប្រទេសអ៊ីតាលីដើម្បីដឹកសាកសព ហើយពេលនេះដល់ប្រទេសអេស្ប៉ាញ ក៏បានប្រើប្រាស់រថយន្តយោធា ផងដែរដោយមានអ្នកស្លាប់កើនឡើងជិត ១ពាន់នាក់ក្នុងមួយថ្ងៃ។ អេស្ប៉ាញបានប្រើប្រាស់ កម្លាំងយោធានិងរថយន្តដឹកយោធា ... Read More »

សមយុទ្ធនាគមាស២០២០​ លើ​ប្រធាន​បទ “រួមគ្នាប្រឆាំងភារវកម្ម” លើទីលានបាញ់គ្រាប់ពិត តេជោសែនជុំគីរី

ខេត្តកំពត៖ សមយុទ្ធនាគមាស២០២០​ លើ​ប្រធាន​បទ “រួមគ្នាប្រឆាំងភារវកម្ម” និងការងារមនុស្សធ៌ម បាន​ប្រតិបត្តិការរបស់ខ្លួន នៅលើទីលានបាញ់គ្រាប់ពិត តេជោសែនជុំគីរី ស្ថិតក្នុងភូមិសាស្ត្រតំបន់វាលចំបក់ ​ប្រជុំជួរភ្នំព្រះ​ ក្នុងភូមិអូរ ឃត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត នាថ្ងៃទី៣០ ... Read More »

កូវីដ-១៩ នឹងឈានដល់កម្រិតកំពូលនៅអាមេរិក នៅពីរសប្តាហ៍ខាងមុខ

អាមេរិក៖ ក្រុមអ្នកជំនាញបានព្រមានថា នឹងមានពលរដ្ឋអាមេរិក ប្រមាណ ២សែននាក់ស្លាប់ដោយកូវីដ-១៩ និងមានអ្នកស្លាប់ជាច្រើន។  អាមេរិក ជាប្រទេស ដែល ការឆ្លងរាតត្បាត ដោយវីរុសកូវីដ១៩ ច្រើនជាងគេបំផុតនៅលើពិភពលោក ហើយបាននឹងកំពុងបន្តកើនឡើងជាលំដាប់។ បើតាម ទិន្នន័យ ... Read More »

ក្រុមហ៊ុន ស្មាត ដាក់ឈ្មោះប្រព័ន្ធរបស់ខ្លួន #StayHome –Smartលើទូរស័ព្ទដៃ ដើម្បី​លើកកម្ពស់ការឃ្លាតឆ្ងាយពីគ្នាក្នុងចំណោមប្រជាជនកម្ពុជា

ដោយមើលឃើញពីការរីករាលដាលនៃវីរុសកូវីដ១៩ ប្រជាជនកម្ពុជាជាច្រើនកំពុងតែនៅផ្ទះនិងកម្រិតសកម្មភាពសង្គម ដូចដែលត្រូវបានណែដោយរដ្ឋាភិបាលនិងអង្គការសុខភាពពិភពលោក​ (WHO)។ ស្របពេលជាមួយអង្គការជាច្រើនដាក់ចេញគោលការណ៍ធ្វើការពីផ្ទះរបស់ខ្លួន ហើយស្ថាប័នអប់រំបានផ្លាស់ប្ដូរទៅជាការរៀនតាមអនឡាញ​ ក្រុមហ៊ុន Smart Axiata កំពុងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការឃ្លាតឆ្ងាយពីគ្នានិងគាំទ្រដល់អតិថិជនដែលត្រូវការអិុនធឺណិតដើម្បីបន្ដទំនាក់ទំនងកាន់តែយូរសម្រាប់សកម្មភាពអនឡាញជាប្រចាំថ្ងៃដូចជាការសិក្សា ការធ្វើការ ការដឹកអាហារ ការប្រើប្រាស់ធនាគារនិងផ្សេងៗទៀត។ ក្រុមហ៊ុនក៏បានផ្សព្វផ្សាយយ៉ាងសកម្មនូវព័ត៌មានដែលបានផ្ទៀងផ្ទាត់ដោយក្រសួងសុខាភិបាល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ... Read More »

Update ៖រហូតម៉ោង​ ៩និង២០នាទីព្រឹក ថ្ងៃទី​៣០​ ខែមីនា​ ឆ្នាំ២០២០​ យេីងរកឃេីញអ្នកជំងឺ​ COVID-19​ ៤នាក់ទៀត​ សរុបទាំងអស់ប្រទេសយេីងមានចំនួន​ ១០៧ ករណី​​

ភ្នំពេញ៖ រហូតម៉ោង​ ៩និង២០នាទីព្រឹក ថ្ងៃទី​៣០​ ខែមីនា​ ឆ្នាំ២០២០​ យេីងរកឃេីញអ្នកជំងឺ​ COVID-19​ ៤នាក់ទៀត​ សរុបទាំងអស់ប្រទេសយេីងមានចំនួន​ ១០៧ ករណី​​ និង យេីងបានព្យាបាលជាសះស្បេីយចំនួន​ ២នាក់ទៀត​ ... Read More »