ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

នាយករដ្ឋមន្ដ្រីអង់គ្លេសលោក Boris Johnsonបានធ្វើតេស្ដវិជ្ជមានCovid-19

ក្រុងឡុងដ៍៖ នៅល្ងាចថ្ងៃសុក្រនេះលោកBoris Johnsonនាយករដ្ឋមន្ដ្រីអង់គ្លេសបានប្រកាសថាលោកបានធ្វើតេស្ដរកឃើញវីរុសCovid-19បន្ទាប់ពីបានវិវត្ដទៅជារោគសញ្ញាស្រាលក្នុងរយៈពេល២៤ម៉ោងកន្លងមក។ លោកBoris Johnsonបានសរសេរនៅលើបណ្ដាញសង្គមTwitter ថា«ខ្ញុំបានកាត់ផ្ដាច់ខ្លួនដាច់ដោយឡែកប៉ុន្ដែខ្ញុំនឹងបន្ដដឹកនាំការឆ្លើយតបរបស់រដ្ឋាភិបាលតាមរយៈខ្សែអាត់វីដេអូអំឡុងពេលដែលយើងកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសនេះ»ដោយបានភ្ជាប់ជាមួយនិងឃ្លា«នៅផ្ទះជួយសង្គ្រោះអាយុជីវិត»។ គួររម្លឹកថាកាលពីថ្ងៃពុធព្រះអង្គម្ចាស់ឆាលដែលជារាជទាយាទរបស់អង់គ្គេសទ្រង់ក៍បានឆ្លងនឹងវីរុសCovid-19នេះដូចគ្នា។ ការចម្លងវីរុសcovid-19ទៅលើឥស្សរជនជាន់ខ្ពស់អង់គ្លេសនេះកើតតឡើងខណៈដែលប្រទេសនេះកំពុងមានចំនួនករណីកើនឡើងយ៉ាងឆាប់រហ័ស។ កាលពីថ្ងៃព្រហស្បតិ៍ប្រទេសនេះមានការកើនឡើងគួរឲ្យកត់សម្គាល់ដោយមានមនុស្សស្លាប់ចំនួន១១៥នាក់ក្នុងរយៈពេល២៤ម៉ោង។អ្នកជំងឺជាង១៦០០នាក់ត្រូវបានរាជរដ្ឋាភិបាលប្រកាសចាប់តាំងពីការចាប់ផ្ដើមនៃការរីករាលដាលវីរុសcovid-19៕ Read More »

ពលរដ្ឋសិង្ហបុរី នឹងត្រូវចាប់ដាក់គុក បើអង្គុយឬឈរ ក្បែរគ្នាចម្ងាយតិចជាង​១ម៉ែត្រ

សិង្ហបុរី៖ ចាប់ពីថ្ងៃទី ២៧ខេមីនានេះ សិង្ហបុរី បានចេញច្បាប់​ហាមពលរដ្ឋ​អង្គុយឬឈរកៀកគ្នា។ នៅតាមទីសាធារណពលរដ្ឋទាំងអស់ត្រូវរក្សាគម្លាតពីគ្នាយ៉ាងតិច​បំផុត​១ម៉ែត្រ បើអ្នកណាបំពានច្បាប់នេះនឹងត្រូវចាប់ដាក់គុក។ កម្លាំងទាហាន​បានដាក់ពង្រាយ គ្រប់ទិសទីតាមដានការអនុវត្តច្បាប់របស់ពលរដ្ឋ​។ សហគមន៍អន្តរជាតិ​បានសរសើរដល់​ដល់សិង្ហបុរី ពីវិធីសាស្ត្រ​ក្នុងការទប់ស្កាត់ឆ្លងរាលដាល កូវីដ-១៩ កម្លាំងប៉ូលិស ទាហាន និងកាមេរ៉ា​សុវត្ថិភាព ... Read More »

ស្ថានភាព នៃជំងឺកូវីដ ១៩ នៅកម្ពុជា គិតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ រកឃើញវិជ្ជមាន ៩៨ ករណី

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ស្ថានភាព នៃជំងឺកូវីដ ១៩ នៅកម្ពុជា គិតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ រកឃើញវិជ្ជមាន ៩៨ករណី។ ... Read More »

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ លោក ខៀវ កាញារីទ្ធ និងលោកស្រី ផ្តល់ថវិកា ១មុឺនដុល្លារ ទប់ស្កាត់ជំងឺកូវីដ-១៩ (COVID-19)

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ខៀវ កាញារីទ្ធ និងលោកស្រី ដែលបានផ្តល់ជំនួយជាថវិកាចំនួន ១០.០០០(១០ពាន់)ដុល្លាអាមេរិច សម្រាប់ចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ-១៩ (COVID-19)ដែលកំពុងតែបង្កគ្រោះភ័យដោយគំរាមមកលើសុខភាពនិងជីវិតរបស់ប្រជាជនកម្ពុជាយើង។ សូមអាននូវលិខិតសម្តេចតេជោ ... Read More »

លោក ហ៊ុន​ ម៉ានី​ និងលោក ឃួង ស្រេង ប្រគល់សម្ភារៈមួយចំនួន​ ដល់សង្កាត់ទាំង១០៥ នៃខណ្ឌទាំង១៤ ផ្សព្វផ្សាយ​វិធានការ​ បង្ការ​ និងគ្រប់គ្រងការរីករាលដាលនៃវីរុសកូវីដ១៩(COVID19)

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ​ ធ្វេីការប្រគល់សម្ភារៈមួយចំនួន​ ជូនដល់បណ្តាសង្កាត់ទាំង១០៥ នៃខណ្ឌទាំង១៤​ ក្នុងរាជធានី​ភ្នំពេញ​ ដេីម្បីអនុវត្តយុទ្ធនាការ​ ផ្សព្វផ្សាយ​វិធានការ​ បង្ការ​ និងគ្រប់គ្រងការរីករាលដាលនៃវីរុសកូវីដ១៩(COVID19) ។ ពិធីប្រគល់សម្ភារៈនេះ​ ត្រូវបានធ្វេីឡេីងនៅរសៀលថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០២០​ ... Read More »

ស៊ីជីងពីង«កិច្ចសហប្រតិបត្តិការណ៍ជាជម្រើសត្រឹមត្រូវ តែមួយគត់ក្នុងសង្គ្រាមប្រឆាំង សត្រូវរួមរបស់មនុស្សជាតិ»

ប្រទេសចិន៖ ប្រធានាធិបតីចិន បានទូរស័ព្ទទៅកាន់ប្រធានាធិបតីដូណាល់ ត្រាំ ក្រោយមានអ្នកឆ្លងកើនឡើងខ្ពស់នៅអាមេរិក។ គិតត្រឹមម៉ោង៣រសៀលថ្ងៃទី២៧ ខែមីនា ចំនួនអ្នកឆ្លងកូវីដនៅអាមេរិក កើនឡើងដល់៨៥២៦៨នាក់ ស្លាប់១២៩៣នាក់ និងជាសះស្បើយ១៨៦៤នាក់។ នៅថ្ងៃនេះដែរ ប្រធានាធិបតីចិន លោកស៊ី ជីនពីង ... Read More »

ឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធស្វីស ៖នៅល្ងាច​ម៉ោង​៦​ (ម៉ោង​ នៅភ្នំពេញ​)​ ថ្ងៃ​ទី២៧​ មីនា​ ២០២០​អគ្គនាយក​ WHO នៅ​ទីក្រុង​ហ្សឺណែវ​ នឹង​ធ្វេី​Information Session on Covid-19

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធស្វីស បានបញ្ជាក់មុននេះបន្តិចថា៖ ខ្ញុំ​បាទសូមចូលរួម​ចែក​រំលែក​ព័ត៌មាន​ដល់បងៗ​ទាំងអស់គ្នា​ថា​ នៅល្ងាច​ម៉ោង​៦​ (ម៉ោង​ នៅភ្នំពេញ​)​ ថ្ងៃ​ទី២៧​ មីនា​ ២០២០​អគ្គនាយក​ WHO នៅ​ទីក្រុង​ហ្សឺណែវ​ នឹង​ធ្វេី​Information Session on ... Read More »

រដ្ឋបាលក្រុងសួងខេត្តត្បូងឃ្មុំ សូមច្រានចោលពាក្យចចាមអារ៉ាមថា អាផ្ញាធរក្រុងសួង និងបិទផ្សារសួងនៅថ្ងៃនេះ ឬថ្ងៃនោះ

ខេត្តត្បូងឃ្មុំ៖ រដ្ឋបាលក្រុងសួងខេត្តត្បូងឃ្មុំ សូមច្រានចោលពាក្យចចាមអារ៉ាមថា អាផ្ញាធរក្រុងសួង និងបិទផ្សារសួងនៅថ្ងៃនេះ ឬថ្ងៃនោះ។ សូមអានសេចក្តីជូនដំណឹងរបស់ រដ្ឋបាលក្រុងសួងខេត្តត្បូងឃ្មុំ ដូចខាងក្រោម៖ Read More »

ក្រុមគ្រូពេទ្យជំនាញនៃក្រសួងសុខាភិបាល បន្តចុះមកបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណវិមានរដ្ឋសភា

ភ្នំពេញ៖ ការចុះបាញ់ថ្នាំសម្លាប់មេរោគរបស់ក្រុមគ្រូពេទ្យជំនាញ បានធ្វេីម្តងរូចមកហេីយ​ កាលពីរសៀលថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០២០​ ដោយឡែកដេីម្បីបង្ការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិការដ្ឋសភា ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏ដូចជាភ្ញៀវដែលមានភារកិច្ចចាំបាច់បំផុត ត្រូវអញ្ជើញមកកាន់វិមានរដ្ឋភានោះ​ ក្រុមគ្រូពេទ្យជំនាញនៃក្រសួងសុខាភិបាល បានបន្តចុះមកបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណវិមានរដ្ឋសភា នៅរសៀលថ្ងៃទី២៧​ ... Read More »

លិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើតបចំពោះឯកឧត្ដម Ted Yoho សមាជិករដ្ឋសភាអាមេរិកប្រចាំរដ្ឋផ្លរីដា

ភ្នំពេញ៖ លិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើតបចំពោះឯកឧត្ដម Ted Yoho សមាជិករដ្ឋសភាអាមេរិកប្រចាំរដ្ឋផ្លរីដា ——— Letter of Samdech Akka Moha ... Read More »

ក្រសួងការបរទេស កម្ពុជា ជូនដំណឹងស្តីពីវិធានការនានារបស់ប្រទេសជាសមាជិកអាស៊ាន​ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូរ៉ូណា ឬកូវីដ១៩

ភ្នំពេញ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចេញសេចក្តីជូនដំណឹងស្តីពីវិធានការនានារបស់ប្រទេសជាសមាជិកអាស៊ាន​ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូរ៉ូណា ឬកូវីដ១៩។ នេះជាការធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។ សូមអាននូវសេចក្តីជូនដំណឹង របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ទាំងស្រុង៖ Read More »

សម្តេចពិជ័យសេនា ទៀ បាញ់ សំណេះសំណាលជាមួយក្រុមអ្នកជំនាញវេជ្ជសាស្រ្តនៃកងទ័ពរំដោះប្រជាជនចិនដែលជាក្រុមជំនួយប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសCOVID-19

ភ្នំពេញ៖ នាថ្ងៃទី២៦ ខែមីនា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីនៃក្រសួងការពារជាតិ ព្រះរាជាណាចក្រកម្ពុជា និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញមានសំណេះសំណាលជាមួយក្រុមអ្នកជំនាញវេជ្ជសាស្រ្តនៃកងទ័ពរំដោះប្រជាជនចិនដែលជាក្រុមជំនួយប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសCOVID-19ក្នុងប្រទេសកម្ពុជា។ នេះជាក្រុមអ្នកជំនាញវេជ្ជសាស្ត្រមួយក្រុមទៀតដែលជាជំនួយរបស់រដ្ឋាភិបាលចិន ... Read More »

អនុក្រឹតស្តីពីការកែសម្រួលអនុក្រឹតលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី២១ខែមិនាឆ្នាំ២០២០

ភ្នំពេញ៖ សូមអញ្ជើញអានខ្លឹមសារសង្ខេបអនុក្រឹតស្តីពីការកែសម្រួលអនុក្រឹតលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី២១ខែមិនាឆ្នាំ២០២០ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ទាំងស្រុងដូចខាងក្រោម៖ Read More »

លោកស្រី ឱ វណ្ណឌីន ៖ ការបង្ហោះលើ Facebook ថាការបរិភោគស៊ុត ដើម្បីចៀសផុតពីជំងឺCOVID-19 នោះ គឺជារឿងមិនពិតឡើយ

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួង សុខាភិបាល នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នេះនៅក្នុងកិច្ចសំភាសន៍ជាមួយនឹង ទូរទស្សន៍ជាតិកម្ពុជា (ទទក)ស្តីពីការវិវត្តន៍នានានៃជំងឺកូវីដ១៩ បានបញ្ជាក់ថា ... Read More »

បុរសម្នាក់មានជម្ងឺសរសៃប្រសាទយកសាំងចាក់ដុតខ្លួនឯងទាំងថ្ងៃនៅស្រុកស្វាយទាប

ខេត្តស្វាយរៀង ៖ បុរសម្នាក់ទំនងមានជម្ងឺសរសៃប្រសាទបានយកដបសាំងចាក់មកលើខ្លួននិងដុតបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនាំគ្នាជួយពន្លត់នឹងយកមកកាន់មន្ទីពេទ្យបង្អែកខេត្តស្វាយរៀងដើម្បីសង្រ្គោះជីវិត ។ ហេតុកាតណ៏នេះបានកើតឡើងកាលពីថ្ងៃសុក្រ ៤កើត ខែខេត្តឆ្នាំកុរ ឯកស័ក ព,ស ២៥៦៣ វេលាម៉ោង១១និង២៥នាទីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នៅចំណុចភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាបខេត្តស្វាយរៀង។ ... Read More »

ដើរមករកសង្សានៅផ្ទះ ប្រទះឃើញម៉ូតូទុកចោលលួចយកគេចខ្លួនបាន៣ថ្ងៃជាប់ខ្នោះ

ភ្នំពេញ ៖  បុរសជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួនពេលជិះម៉ូតូមករកសង្សាហើយប្រទះឃើញម៉ូតូទុកចោលក៏បានធ្វើសកម្មភាពលួចយកហើយគេចខ្លួនបានរយះពេល៣ថ្ងៃនគរបាលចាប់វាយខ្នោះហេតុការនេះកើតឡើង កាលវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី២៧ ខែ មីនា ឆ្នាំ ២០២០ចំណុចបុរីឧទ្យាបាសាក់ ស្ថិតនៅភូមិ១០ តាមផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ជនរងគ្រោះឈ្មោះ​ យ៉ែម​ ... Read More »

ឈ្លោះប្រកែកគ្នាអត់ទ្រាំមិនបានទាញដំបងឈើសំពងចំក្បាល ម្នាក់ដេកពេទ្យ ម្នាក់ជាប់គុក

ខេត្តឧត្ដរមានជ័យ ៖ បុរស២នាក់ឈ្លោះប្រកែកគ្នាអត់ទ្រាំលែងបានទាញដំបងឈើ សំពងចំក្បាលរងរបួសធ្ងន់ បណ្ដាលហូរឈាមតាមត្រចៀក។ហេតុការណ៍បានកើតឡើងនៅ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នៅវេលាម៉ោង២១ និង៣០ នាទី នៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ... Read More »

ក្រសួងបរិស្ថានស្នើឲ្យប្រជាពលរដ្ឋចូលរួម ពន្លត់ភ្លើងអគ្គិសនី ១ម៉ោងនៅថ្ងៃ២៨មីនានេះ

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាអាចចូលរួមក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដី ដោយការពន្លត់ភ្លើងអគ្គិសនីក្នុងរយ:ពេល ១ម៉ោងនៅថ្ងៃទី២៨ ខែមីនានេះ ចាប់ពីម៉ោង៨និង៣០នាទីដល់៩និង៣០យប់ ដើម្បីជាការបង្ហាញពីការចូលរួមនៅក្នុងការស្រលាញ់ភពផែនដី។ ទាំងនេះគឺដើម្បីបង្ហាញពីការចូលរួមចលនាជាសកលស្តីពីការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅនៃភពផែនដីផងដែរ ... Read More »

បន្ទាប់ពីអ៊ីរ៉ង់ អ៊ីរ៉ាក់ ដល់អាហ្វហ្គានីស្ថាន ដោះលែងអ្នកទោស ទប់ស្កាត់ឆ្លងកូវីដ-១៩

ប្រទេសជុំវិញពិភពលោក បង្ហាញក្តីបារម្ភយ៉ាងខ្លាំង​ ក្រោយការឆ្លងរាលដាលនៃជំងឺផ្លូវដង្ហើមកាន់តែខ្លាំងឡើង​ពីមួយថ្ងៃទៅមួយថ្ងៃ​។ អ្វីដែលបារម្ភនោះគឺអ្នកទោស រស់នៅចង្អៀត​ក្នុងគុក ហើយបើមានអ្នកឆ្លង កូវីដ-១៩​និងរាលដាល់ពេញទាំងអស់ ។ កត្តាទាំងនោះហើយបានជាអ៊ីរ៉ង់ បានដោះលែងអ្នកទោសជិត១សែននាក់ ដែលមានទោសស្រាល​ ដែលត្រូវជាប់គុក​ក្រោម​៥ឆ្នាំ។ ការដោះលែងគឺដើម្បីកាត់បន្ថយចំនួនអ្នកទោស​ បញ្ចៀសការឆ្លង ។ ... Read More »

មិនខ្វល់​ អាមេរិកបង្កើនការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតទៅលើអ៊ីរ៉ង់

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកអាមរិក បានអនុម័ត​ដាក់ទណ្ឌកម្ម ថ្មីបន្ថេមទៀតទៅលើ អ៊ីរ៉ង់ បើទោះបីសហគមន៍ អន្តរជាតិ អង្គការសិទ្ធិមនុស្ស អំពាវនាវឲ្យលុបទណ្ឌកម្មទាំងអស់ ដើម្បីជួយដល់ប្រទេសដែលរងទណ្ឌកម្ម ទប់ស្កាត់ ការឆ្លងរាលដាលកូវីដ-១៩ ។រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក  បានដាក់ទណ្ឌកម្ម ទៅលើបុគ្គល​១៥នាក់ និងក្រុមហ៊ុនចំនួន​៥​របស់អ៊ីរ៉ង់ ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ... Read More »

COVID-19 នេះសហាវណាស់ ឆ្លងដល់អគ្គមេបញ្ជាការកងកម្លាំងយោធារបស់ហ្វីលីពីន

ទីក្រុងម៉ានីល៖ បើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN Philippines នៅថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០ នេះ គឺលោក Felimon Santos Jr. ដែលជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសហ្វីលីពីន បានឆ្លងជំងឺ ... Read More »

នារីម្នាក់ប្រកាសលក់ថ្នាំសម្លាប់មេរោគកូវីដ១៩ តាមហ្វេសប៊ុក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖យោងតាមរបាយការណ៍របស់សមត្ថកិច្ច ដែលបង្ហាញជាសាធារណៈ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នេះ គឺ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួននារីម្នាក់ ដែលប្រកាសលក់ថ្នាំសម្លាប់មេរោគកូវីដ១៩ ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ... Read More »

នៅអាមេរិកចំនួនអ្នកឆ្លងCOVID-19 ដល់ ៨២.០០០ នាក់កាលពីថ្ងៃព្រហស្បតិ៍

  អាមេរិក៖ ប្រជាជនអាមេរិក មានចំនួនអ្នកឆ្លងជំងឺកូរ៉ូណា នៅអាមេរិក បានកើនឡើងដល់ ៨២.០០០ នាក់កាលពីថ្ងៃព្រហស្បតិ៍ ។ បង្ហាញពីការព្រួយបារម្ភបំផុត ពីមេរោគដ៏សហាវមួយនេះ ខណៈវិធានការបង្ការ ទប់ស្កាត់ មិនទាន់បង្ហាញពីតួលេខថមថយនៅឡើយ។ នេះបើតាមការចេញផ្សាយដោយ ... Read More »

អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជាឆ្លើយតបជាមួយនឹងសំណួររបស់សារព័ត៌មាន ដែលទាក់ទងនឹងស្ថានភាពជម្ងឺវីរុសCOVID-19

  ភ្នំពេញ៖ នេះជាសំណួរអ្នកសារព័ត៌មាន និងការឆ្លើយរបស់អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជា មានដូចខាងក្រោម៖ ១, អ្នកសារព័ត៌មានបានលើកឡើងថា តាមការរាយការណ៍ពីស្ថានប័នពាក់ព័ន្ធ នៃខេត្តជាំងស៊ី ប្រទេសចិនបានឲ្យដឹងថា នាថ្ងៃទី២៥ ខែមីនា លើយន្តហោះដែលមានជើងហោះហើរលេខQD704ពីខេត្តព្រះសីហនុ ប្រទេសកម្ពុជា ទៅកាន់ទីក្រុងណានឆាង ... Read More »

កំពុងតែព្រួយបារម្ភជំងឺCOVID19 ស្រាប់តែមេគយច្រកទ្វាអន្តរជាតិអូរស្មាច់ លោកវ៉ាន់ ក្ដេ បើកអោយក្រុមហ៊ុនS2​V(ឆាយណា)នាំសត្វមាន់ងាប់ជិត២តោនមកពីប្រទេសថៃយកទៅចែកចាយដល់ក្រុងភ្នំពេញ

  ខេត្តឧត្ដរមានជ័យ៖មានសេចក្ដីរាយការណ៍ពីច្រកទ្វាអន្តជាតិអូស្មាច់មកថា លោកវ៉ាន់ក្ដេ ប្រធានស្នាក់ការគយនិងរដ្ឋាករច្រកទ្វាអន្តរជាតិអូរស្មាច់ខេត្តឧតុដរមានជ័យ បានឃុបឃិតជាមួយក្រុមហ៊ុនS2V(ឆាយណា)នាំសត្វមាន់ងាប់ ដែលជាប្រភពមេរោគជិត២តោន មកពីប្រទេសថៃ កាលពីវេលាម៉ោង១២និង២៣នាទីថ្ងៃទី២៦ខែមីនាឆ្នាំ២០២០តាមច្រកទ្វាអន្តរជាតិអូស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យ។ ប្រជាពលរដ្ឋបានអោយដឹងថាពួកគាត់សំដែងការហួសចិត្ត និងស្រឡាំងកាំង តក់ស្លុតជាខ្លាំង នៅពេលអាជ្ញធរប្រកាសបិតច្រកទ្វា ការពារជំងឺCOVID១៩ ស្រាប់តែឃើញក្រុមហ៊ុនS2V(ឆាយណា)ដឹកមាន់ងាប់ពេញមួយរថយន្ដរបស់ថៃនាំចូលស្រុកខ្មែរតាមច្រកទ្វាអន្តរជាតិអូរស្មាច់យ៉ាងរលូនដោយគ្មានមន្រ្ដីណាម្នាក់មកធ្វើការត្រួតពិនិត្យឡើយ។ដោយពលរដ្ឋ មានការព្រួយបារម្ភមានផ្ទុកមេរោគរាតត្បាត។ ... Read More »

ក្រុមជំនាញវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បង្ហាត់បង្ហា ញការទប់ស្កាត់ -ព្យាបាលជម្ងឺកូវីដ១៩   

លោកឧត្តមសេន៏យ៍ឯក គង់ សាលី អគ្គនាយករង អគ្គនា យកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ នាយក នាយក ដ្ឋាន សុខាភិបាល តំណាងនាយឧត្តមសេន៏យ៍ ស៊ុំសំណាង អគ្គនាយក ... Read More »

សរសើរ ទឹកចិត្តឆាយ វីរៈយុទ្ធ និងភរិយាប្រកាស​ឧបត្ថម្ភ​អង្ករ​៦តោន​ដល់​សិល្បករចាស់​ជរាគ្រា កូវីដ-១៩ ឆ្លងរាតត្បាត

ភ្នំពេញ៖ ពិតជាកោតសរសើរដល់ទឹកចិត្តតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ និងភរិយាដែល បានប្រកាសឧបត្ថម្ភអង្ករ៦តោនដល់សិល្បករចាស់ជរាគ្រា កូវីដ-១៩ បាននិងកំពុងឆ្លងរាតត្បាត។ ការប្រកាសនេះក៏ក្រោយពេលដែលោកបានចូលរួមបរិច្ចាកថវិកាជួយទៅដល់ការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ កន្លងមកតាមការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ... Read More »

បុគ្គលិកក្រុមហ៊ុនពុះដីឡូតិ៍លក់ហ៊ានក្លែងបន្លំឯកសារក្រុមហ៊ុនត្រូវសមត្ថកិច្ចឃាត់ខ្លួន

  ខេត្តកណ្ដាល៖ ជនសង្ស័យជាបុគ្គលិកក្រុមហ៊ុនពុះដីឡូតិ៍យីហោ ខេ ខេ ហ្គោលលែនរៀលអីស្តេត ម្នាក់ ហ៊ានក្លែងបន្លំឯកសារក្លែងក្លាយរបស់ក្រុមហ៊ុន ត្រូវបានម្ចាស់ក្រុមហ៊ុនប្ដឹងសមត្ថកិច្ចស្រុកអង្គស្នួលធ្វើការឃាត់ខ្លួន ។ ករណីឃាត់នេះ ធ្វើឡើងកាលពីនៅវេលាម៉ោង១៥និង០៥នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ... Read More »

ចិនចាត់វិធានការតឹងតែង ទប់ស្កាត់នាំកូវីដ-១៩ចូលពីខាងក្រៅ

ប្រទេសចិន៖ នៅក្នុងប្រទេសចិន មិនមានការណីឆ្លងកូវីដ-១៩ថ្មីឡើយ ជាច្រើនថ្ងៃជាប់ គ្នា ប៉ុន្តែចិនបែជារកឃើញការណីឆ្លងច្រើន សម្រាប់អ្នកដំណើរចូលមកពីក្រៅប្រទេសទៅវិញ ។ កត្តាទាំងនោះហើយបានជាចិនសម្រេចបិទជើងហោះហើរ រឹតបន្តឹងអ្នកដំណើរបរទេស ខណៈពិភពលោក មានអ្នកឆ្លងកើនឡើងខ្ពស់ ដល់ទៅជាងកន្លះលាននាក់ហើយ ។ សារព័ត៌មាន ... Read More »