ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

បុរសពោះម៉ាយកូន៣ បញ្ចប់ជីវិតក្នុងក្រោលគោ មិនដឹងមូលហេតុ

ប៉ោយប៉ែត៖ បុរសស៊ីឈ្នួលឃ្វាលគោម្នាក់ ត្រូវក្មេងស្រី ប្រទះឃើញចងកសម្លាប់ខ្លួនមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលនៅម៉ោង៨ និង០០នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សពជនរងគ្រោះមានឈ្មោះ ... Read More »

បើកម៉ូតូពេលយប់ បុរសម្នាក់បុកគោយន្តពីក្រោយ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង

ប៉ោយប៉ែត៖ បុរសម្នាក់ជិះម៉ូតក្នុងល្បឿនលឿន បុកគោយន្តពីក្រោយ បណ្ដាលឲ្យស្លាប់នៅកន្លែង​កាលពីវេលា​ម៉ោង​ ៧យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចស្រះពីរ ខាងជើងផ្លូវបំបែកទៅភ្នំព្រះចម្ងាយ 1000 ម៉ែត្រ លើផ្លូវជាតិលេខ 56A ចន្លោះគីឡូម៉ែត្រលេខ ... Read More »

មនុស្ស៥នាក់ បានរងរបួសធ្ងន់ស្រាល ខណៈម៉ូតូ២គ្រឿងបុកគ្នា

ភ្នំពេញ៖ ដោយសារការបើកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង ធ្វើឲ្យមនុស្ស៥នាក់របួសធ្ងន់ស្រាល បន្ទាប់ពីយុវជន៤នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា បោះពួយយ៉ាងលឿន ជ្រុលទៅបុកបុរសម្នាក់ កំពុងជិះម៉ូតូបត់ឆ្លងផ្លូវចូលផ្ទះពេញទំហឹង ដួលម៉ូតូអូសទៅប៉ះម៉ូតូ២គ្រឿងទៀត ដែលចតនៅលើចិញ្ចើមផ្លូវមុខហាងលក់ស៊ុបយីហោ “ចែមុំ” ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ... Read More »

រថយន្ដMazda បើកលឿនដល់ផ្លូវបត់មិនបើកភ្លើងស៊ីញ៉ូ ត្រូវវម៉ូតូPCX បុកពីក្រោយបណ្ដាលឲ្យម៉ូតូខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសបែកមុខបែកមាត់ ខណះកំពុងតែបើកម៉ូតូតាមផ្លូវ ស្រាប់តែរថយន្តMazdaមួយគ្រឿង បើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿនមិនប្រយ័ត្ន លុះមកដល់ត្រង់ចំណុចផ្លូវបត់មិនបើកភ្លើងស៊ីញ៉ូ ក៏ត្រូវម៉ូតូPCX ទៅបុកពីក្រោយទាំងកំរោល បណ្ដាលឲ្យម៉ូតូខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលនៅថ្ងៃទី២១ ខែវិច្ឆិកា ... Read More »

គ្រួសារមួយ ចុកដើមទ្រូងនិយាយមិនចេញនឹងមន្ត្រីសុរិយោដីម្នាក់រត់ការធ្វើប្លង់ដី បាត់ដីអស់ជិត៨ហិកតា

ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋមួយចំនួននៅខេត្តប៉ៃលិន បានពឹងឲ្យមន្ត្រីសុរិយោដីខេត្តម្នាក់ រត់ការធ្វើប្លង់ដីឲ្យពួកគាត់ដោយចំណាយថវិកាអស់ជាច្រើនពាន់ដុល្លារ កំពុងនាំគ្នាត្អូញត្អែរមិនចេះចប់មិនចេះហើយ ខណៈដែលពឹងឲ្យមន្រ្តីរូបនោះរត់ការរយៈពេលរាប់ ខែមកហើយនៅតែមិនទាន់បាន តែអ្នកខ្លះទៀតពេលចេញប្លង់មកហើយ បែរជាបាត់បង់ដីទៅវិញ ។ ប្រជាពលរដ្ឋទាំងនោះ បង្ហាញភាពជាក់ស្តែងមួយដូចជាដីនៅចំណុចភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលមានម្ចាស់ឈ្មោះ ... Read More »

ស្ត្រីម្នាក់គាស់ផ្ទះលួចខ្សែកលោហធាតុ ត្រូវម្ចាស់គេប្តឹងនគរបាលឃាត់ខ្លួន

ខេត្តប៉ៃលិន៖ ចោរលួចចូលគាស់ផ្ទះរួចចូលគាស់ទូ យកខ្សែក ៣ជី យកទៅលាក់ទុក ត្រូវបានម្ចាស់គេដាក់បណ្ដឹងទៅនគរបាលប៉ុស្តិ៍ស្ទឹងកាច់ដឹងមុខសញ្ញា ក៏ចុះចាប់ឃាត់ខ្លួនស្ត្រីជាជនសង្ស័យមករួចយកមកសួរនាំពិតជា លួចគាស់ផ្ទះយកខ្សែកមែន ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់បានទទួលបណ្ដឹងពីឈ្មោះ ... Read More »

រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំគណៈបញ្ជាការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ នៅរសៀល ថ្ងៃអង្គារ ១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៤,៣០នាទី លោក សុខ ... Read More »

វែកមុខឃាតកជនជាតិវៀតណាម ដែលធ្វើ​ទារុណកម្ម ​នារី​រកស៊ី​ផ្លូវភេទ​រហូត​ដល់ស្លាប់ ហើយ​យក​សព​ទៅ​បោះចោល​នៅ​ឈាន​ប​ដ្ឋា​ន​វត្ត​ទឹកថ្លា​

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបង្ហាញមុខឃាតក ប្រុស ស្រី ២នាក់ក្រោយពីពួកគេបានធ្វើ​ទារុណកម្ម ​លើនារី​រកស៊ី​ផ្លូវភេទម្នាក់​រហូត​ដល់ស្លាប់ ដោយសារតែនាងមិនព្រមរួមភេទជាមួយភ្ញៀវ ហើយ​យក​សព​ទៅ​បោះចោល​នៅ​ឈាន​ប​ដ្ឋា​ន​វត្ត​ទឹកថ្លា​កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លង​មក ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា ដង្ហែអង្គកឋិនទានប្រមូលបច្ច័យបានជាង២៣៨លានរៀល ប្រគេនព្រះសង្ឃវត្តទេពរង្សី ខេត្តកណ្តាល

ខេត្តកណ្តាល៖ នៅថ្ងៃអង្គារ ១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវត្តទេពរង្សី ស្ថិតក្នុងភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ... Read More »

ជិះម៉ូតូបុកគោកំពុងដើរ អូសចម្ងាយ២៥ម៉ែត្រ ខ្ទាតទៅចិញ្ចើមផ្លូវស្លាប់ទាំងមនុស្ស ងាប់ទាំងគោ

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មនុស្ស២នាក់រងរបួស និងម្នាក់បានស្លាប់ បន្ទាប់ពីពួកគេជិះម៉ូតូទៅបុកគោកំពុងដើរ នៅលើផ្លូវបណ្តលឲ្យគោក៏ ស្លាប់នឹងកន្លែង ដូចគ្នាចំណែកអ្នករងរបួសធ្ងន់២នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គភា្លមៗផងដែរ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង ១៩:៥៦ នាទី ថ្ងៃទី ២០ ខែវិច្ឆិកា ... Read More »

បទយកការណ៍​៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង អកអំបុក ដែលជាពិធីបុណ្យជាតិធំមួយក្នុងចំណោមពីធីបុណ្យជាតិធំៗ​ តាមបែបប្រពៃណីទំនៀមទម្លាប់ខ្មែរ

បទយកការណ៍​៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង អកអំបុក ដែលជាពិធីបុណ្យជាតិធំមួយក្នុងចំណោមពីធីបុណ្យជាតិធំៗ​ តាមបែបប្រពៃណីទំនៀមទម្លាប់ខ្មែរ ។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ទទួលបានសុខសុវត្ថិភាពក្នុងដំណើរកម្សាន្តជិតឆ្ងាយ និង សប្បាយរីករាយជាមួយក្រុមគ្រួសារ​ នៅថ្ងៃទី០១នៃបុណ្យអុំទូក បណ្តែតប្រទីប ... Read More »

លី ណូរ៉ា ប៉ះ ឈិត សុវណ្ណបញ្ញា ក្នុងបទ ខឹងគេតិចៗ នឹកគេខ្លាំងៗ

ភ្នំពេញ៖ តារាសម្តែង លី ណូរ៉ា ទទួលបានឱកាសការងារសិល្បៈថ្មីៗបន្តបន្ទាប់ ក្រោយពីផលិតករបានសំឡឹងមើលឃើញពីសមត្ថភាពសម្តែងរបស់តារារូបនេះ ។ ថ្មីៗនេះបទចម្រៀងថ្មីរបស់តារាចម្រៀង ឈិត សុវណ្ណបញ្ញា គឺបទ ខឹងគេតិចៗ នឹកគេខ្លាំងៗ ដែលកំពុងឆក់បានការចាប់អារម្មណ៍ពីក្រុមយុវវ័យ ក៏លេចមានវត្តមានតារារូបនេះសម្តែងរួមគ្នាក្នុងតំណែងតួឯកផងដែរ ... Read More »

បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូសណ្តោងរ៉ឺម៉ក

ខេត្តកំពង់ធំ៖ វេលាម៉ោង១៨និង៣០នាទីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ០៦ នៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរកើតឡើង ម៉ូតូបុកម៉ូតូសណ្តោងរ៉ឺម៉ក ក្នុងទិសដៅស្របគ្នា(ពីជើងទៅត្បូង) បណ្តាលឲ្យម៉ូតូម៉ាកហុងដា C125 ពណ៌បៃតង ... Read More »

រថយន្តដឹកអ្នកដំណើរជែងក្នុងស្ថានភាពគ្រោះថ្នាក់បុកម៉ូតូបង្កគ្រោះថ្នាក់អ្នកដទៃ

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកម៉ូតូ កាលពីវេលាម៉ោង១៥និង៤២នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៧១ ចន្លោះគីឡូម៉ែត្រលេខ៥៧-៥៨ នៅភូមិត្រស់់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

ឆក់ហើយចូលគុកមិនរៀងចាលចេញមកឆក់ទៀតឆ្លៀតប្លន់បន្ថែម!

ភ្នំពេញ​៖ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៥នាក់ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោស ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូនិងមានប្រវត្តិឆក់រាប់ភ្លេចក្នុងរាជធានីភ្នំពេញ។ គួររំលឹកដែរថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ២៣និង០០នាទី មានករណីក្រុមស្ទាវ០៥នាក់ បានតាមវាយនិងធាក់ម៉ូតូជនរងគ្រោះម្នាក់ឲ្យដួលក្នុងបំណងប្លន់យកម៉ូតូ ... Read More »

សារសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក​កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

«សួស្ដីក្មួយៗ ចៅៗ និងជនរួមជាតិទាំងឡាយ ស្អែកនេះជាថ្ងៃបុណ្យអ៊ុំទូកហើយ ។ ឆ្នាំនេះកំពស់ទឹកមិនខ្ពស់ពេក ក៏មិនទាបពេក ល្មមអាចឱ្យយើងប្រារព្ធពិធីបុណ្យអ៊ុំទូកបាន។ ចំពោះក្មួយៗចៅៗ ជំនាន់ក្រោយ តើចៅៗក្មួយៗដឹងទេថា ហេតុអ្វីយើងធ្វើបុណ្យអ៊ុំទូកនៅខែទឹកស្រក ហើយយើងអ៊ុំពីខាងស្ពានជ្រោយចង្វា មកវេទិការនៅមុខព្រះបរមរាជវាំង? បងប្អូន ... Read More »

ក្រសួងធនធានទឹក និងឧតុនិយមកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ បាតុភូតធម្មជាតិ នៃឥទ្ធិពលរបស់ព្យុះទី២៨ និងទី២៩

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញសេចក្តីជូនដំណឹង​​មួយស្តីពីស្ថានភាព និងឥទ្ធិពលរបស់ព្យុះទី២៨ និងទី២៩ ដែលលក្ខណៈបែបនេះ អាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា មានស្ថានភាព អាចមានភ្លៀងធ្លាក់បង្គួរទៅច្រើន និងអាចមានភ្លៀងធ្លាក់ពីតិច ទៅបង្គួរ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបឯកអគ្គរដ្ឋទូតឡាវថ្មី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២០ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ បន្ទាប់ពីបានអញ្ជើញជួបសំណេះសំណាលជាមួយ ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិ រួមមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបលោក Amphay ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប ឯអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

លោក ឃួង ស្រេង៖ កោះប្រជុំជាមួយមន្ដ្រីពាក់ព័ន្ធក្រោមឱវាទ ដើម្បីត្រៀមលក្ខណៈពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងឱកាសពិធីបុណ្យ៣ថ្ងៃនៅមុខព្រះបរមរាជវាំង

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការងារ សន្ដិសុខ សុវត្ថភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកចូលមកដល់នៅថ្ងៃទី២១ វិច្ឆិកានេះ ... Read More »

ម៉ូតូម៉ាកហុងដា MSX បុកសត្វគោងាប់មួយក្បាល រីឯមនុស្សរងរបួសធ្ងន់

ខេត្តស្វាយរៀង៖ បុរសម្នាក់ទំនងស្រវឹងស្រា បានរងរបួសបែកក្បាលបាក់ជើង ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកសត្វគោ យ៉ាងពេញទំហឹងបណ្ដាលឲ្យគោងាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចេញមកមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចក្នុងភូមិស្វាយតាយាន ឃុំស្វាយតាយាន ... Read More »

រដ្ឋមន្ត្រីក្រសួងធនធានទឹក លោក លឹម គានហោ ជួបប្រជុំសំណេះសំណាលជាមួយមន្ត្រីថ្នាក់នាយកដ្ឋាននៃអាជ្ញាធរទន្លេសាប

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៨ លោក លឹម គានហោ ... Read More »

ល្បែងយួរគឺកំពុងតែពង្វក់ស្មារតីអាជីវករក្នុងផ្សារពួកទាំងក្មេងទាំងចាស់

ខេត្តសៀមរាប៖ បច្ចុប្បន្នគេសង្កេតឃើញ មានបនល្បែងយួរគី កំពុងបើកលែងក្នុងបរិវេន្ដផ្សារពួក យ៉ាងគគ្រឹកគគ្រែង ដោយ ដាក់លុយចាក់ដូចទៅ និងល្បែង បៀរ អាប៉ោងដូច្នោះដែរ ការដាក់លុយលេងល្បែងយួរគីនេះ ប្រៀបដូចជាការស៊ីណូ ចំកណ្ដាលផ្សារដូច្នោះ គួរណាស់តែអាជ្ញាធរស្រុកពួកចាត់វិធានការឲ្យក្ដៅដើម្បី ភូមិ ... Read More »

បុគ្គលិកក្រុមហ៊ុនអេស៊ីអ៊ី ជួសជុលសេវាទូរស័ព្ទ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនអេស៊ីអ៊ីជួសជុលសេវាទូរស័ព្ទ២នាក់ ករណីធ្វើឲ្យខូចខាតដោយចេតនា កាត់ផ្តាច់ខ្សែការពាររន្ទះសេវាទូរស័ព្ទក្រុមហ៊ុនSmart កាលពីវេលាម៉ោង១១ និង៣៥នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចលើដំបូលផ្ទះលេខ៨៨អា ផ្លូវបេតុង ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ... Read More »

លួចកាបូបស្ពាយ ពីស្រ្តីម្នាក់កំពុងដេកលក់លើបង់បានសម្រេចហើយប្រុងរត់គេចខ្លួន ត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចកាបូបស្ពាយ ពីស្រ្តីម្នាក់កំពុងដេកលង់លក់លើបង់បានសម្រេចហើយប្រុងរត់គេចខ្លួន តែត្រូវជនរងគ្រោះដឹងខ្លួនទាន់ស្រែកឆោឡោផ្អើលសមត្ថកិច្ចល្បាតតាមចាប់ក្របួចជាប់ ។ ករណីចោរលួចកាបូបខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២ និង៣០នាទីរសៀលថ្ងៃចន្ទ ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ ... Read More »

អាជ្ញាធរខណ្ឌសែនសុខជាប់ចោទស៊ីឈ្មួលទៅបោះបង្គោលឲ្យបុគ្គលរំលោភយកដីផ្លូវ

ភ្នំពេញ៖ ប្រជាពលរដ្ឋ រស់នៅសង្កាត់ភ្នំពេញថ្មីបានមានប្រតិកម្ម និងភ្ញាក់ផ្អើលចោទអាជ្ញាធរស៊ីឈ្មួលបោះបង្គោលរំលោភចូលដីផ្លូវ ខណះ ពេលដែលអាជ្ញាធរខណ្ឌខណ្ឌសែនសុខ ដឹកនាំ មន្រ្តីជំនាញ បាននាំគ្នា ចុះទៅវាស់វែង និងបោះបង្គោល ឲ្យបុគ្គលម្នាក់ ដែលការបោះបង្គោលនោះនៅកណ្តាលផ្លូវចេញពីរបងចាស់របស់បុគ្គលនោះប្រវែងប្រមាណ៥ម៉ែត្រ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីរសៀល ... Read More »

នាំសាហាយស្មន់មកដេកប្តីតាមទាន់ផ្អើលទាំងយប់

ភ្នំពេញ​៖​ បុរសម្នាក់បានប្តឹងសមត្ថកិច្ចសុំជួយអន្តរាគមន៍ ឃាត់ប្រពន្ធខ្លួន និងសាហាយស្មន់ យកមកដោះស្រាយតាមច្បាប់ បង្កការភ្ញាក់ផ្អើលកាលវេលម៉ោង​ ២ និង​៣០នាទី​ រំលងអធ្រាត្រ ឈានចូលថ្ងៃ​ទី​ ២០ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ​ស្ថិតនៅផ្ទះជួល​ ភូមិ​ ... Read More »

រឿងប្រពន្ធដួលសន្លប់ពេលតាមទាន់ប្តីរៀបការប្រពន្ធថ្មី បញ្ចប់ត្រឹមលែងលះ បែងចែកទ្រព្យជាពីរ និងឪពុកផ្តល់អាហារកិច្ចចិញ្ចឹមកូន១ខែ៥០០ដុល្លារ ?

ខេត្តតាកែវ ៖ រឿងរ៉ាវធ្វើឲ្យភ្ញាក់ផ្អើលក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យប្រពន្ធសន្លប់ មុខរោងការពេលតាមទាន់ឃើញប្តីកំពុងរៀបការជាមួយស្រីផ្សេងនៅក្នុងភូមិអង្គរកា ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងមកនេះ ត្រូវបានទម្លាយឲ្យដឹងយ៉ាងក្បោះក្បាយតាមរយៈវីដេអូឃ្លីបមួយមានរយៈពេលជិតមួយម៉ោង ។ នៅក្នុងវីដេអូឃ្លីបដ៏វែងអន្លាយនេះ គេឃើញសកម្មភាពយាយចាស់ម្នាក់អាយុជាង៧០ឆ្នាំបាននាំ ... Read More »

តុលាការសម្រេចឃុំខ្លួនតៃកុងរថយន្តដែលបើកជែងម៉ូតូជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀត ស្លាប់ម្នាក់ រងរបួសម្នាក់នៅស្រុកខ្សាច់កណ្ដាល

ខេត្តកណាល៖ លោក អុី សុវណ្ណ ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បានសម្រេចចេញដីកាឃុំខ្លួន តៃកុងរថយន្តដែលបើកវ៉ាម៉ូតូជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យស្លាប់ម្នាក់ រងរបួសម្នាក់ នៅស្រុកខ្សាច់កណ្ដាល ដាក់ពន្ធនាគារបណ្តះអាសន្ន ពីបទ”បើកបរបណ្ដាលឲ្យរបួសដល់អ្នកដទៃ ... Read More »

រឿងក្រៅឆាកនៅឯកិច្ចប្រជុំអាស៊ាននៅសឹង្ហបុរី

សឹង្ហបុរី៖ កិច្ចប្រជុំកំពូលអាស៊ាននៅសឹង្ហបុរីត្រូវបានបញ្ចប់កាលពី​ថ្ងៃសុក្រនេះ ដោយធ្វើឲ្យអាស៊ានមានទឹកមាត់រាងប្រៃជាងមុន ដោយសារមេដឹកនាំពិភពលោកចេះតែចូលមកញ៉ែ កាន់តែច្រើនៗឡើង នោះក៏ព្រោះតែសក្តានុពលសេដ្ឋកិច្ចអាស៊ាននិងកត្តាភូមិសាស្រ្តនយោបាយដែលមានចំហាយចេញពីមហាអំណាចចិន។ រាល់កិច្ចប្រជុំអាស៊ានម្តងៗ មេដឹកនាំធំៗតែងឆ្លៀតយកវេទិកានេះ​ ដើម្បីឌឺដងនិងផ្លោងសង្រ្គាមពាក្យសំដីដាក់គ្នាទៅវិញទៅមក ជាពិសេសរវាងចិន និងអាមេរិក។ ជាក់ស្តែងនៅឯកិច្ចប្រជុំកំពូលអាស៊ីបូព៌ាកាលពីថ្ងៃទី១៥ ខែវិច្ឆិកានេះ អាមេរិកបានសងសឹកចិនវិញរហូតបានសម្រេច បន្ទាប់ពីចិនបានធ្វើឲ្យអាមេរិកបាក់មុខពីរដងកាលពីខែសីហាកន្លងទៅ ... Read More »