ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ផ្ទះ៤ខ្នងដួលរលំ និងប៉ើងដំបូលដោយភ្លៀង និងខ្យល់កន្ត្រាក់នៅស្រុកកំពង់រោទ៍

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ៤ខ្នងដួលរលំ និងប៉ើងដំបូល សំណាងមនុស្សមិនមានរងគ្រោះថ្នាក់ ដោយសារមានភ្លៀង និងខ្យល់កន្ដ្រាក់បោកបក់ គួរឲ្យរន្ធត់កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។ យោងតាមអាជ្ញាធរខេត្តស្វាយរៀងបានឲ្យដឹងថា ... Read More »

រថយន្តសង្គ្រោះបើកបញ្ច្រាសទិសដៅចរាចរណ៍បុករថយន្តមួយគ្រឿងទៀតរងការខូចខាត

ភ្នំពេញ ៖ រថយន្តសង្រ្គោះមួយគ្រឿងរបស់គ្លូនិក អុំ សារ៉ន បើកបញ្ច្រាសទិសដៅចរាចរណ៍ បោះពួយលឿនជ្រុលទៅបុករថយន្ត ជនជាតិចិន កំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យងការខូចខាតទាំងសងខាង​ ។ ​ ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១៩ ខែតុលា ... Read More »

លោកស្រីម៉ែន សំអន៖ អតីតកងទ័ពស្ម័គ្រចិត្តវៀតណាម បានសម្ដែងការរំភើប ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស នៅកម្ពុជា

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ទោ ង្វៀន គួកធឿក ប្រធានប្រតិភូសាខាសមាគមមិត្តភាព ​យោធភូមិ​ភាគ​និរតីវៀតណាម ប្រចាំរដ្ឋធានីហាណូយ បានជំរាបជូន លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ... Read More »

ចោរ១ក្រុម ចូលវាយបំផ្លាញកាម៉េរាសុវត្ថិភាពក្នុងរោងចក្ររួចគាស់ទូលួចលុយ

ខេត្តកំពង់ស្ពឺ៖ ចោរ១ក្រុម បានធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញកាម៉េរាសុវត្ថិភាព ដែលបំពាក់ក្នុងរោងចក្រ១កន្លែង រួចបានចូលទៅបន្ទប់រដ្ឋបាល ធ្វើការវាយបំផ្លាញកុំព្យូទ័រ និងគាស់ទូប្រមូលលុយបានមួយចំនួន រួចគេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍នេះ មានការភ្ញាក់ផ្អើលនៅវេលាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចរោងចក្រយីហោ ម៉ាកូស ស្ថិតក្នុងភូមិដីក្រហម ... Read More »

សិក្ខាសាលាផ្សព្វផ្សាយសម្រាប់អ្នកសារព័ត៌មានលើកទី៨ ក្រោមប្រធានបទ « បច្ចុប្បន្ន​ភាពទីផ្សារ​មូលបត្រកម្ពុជា »

ភ្នំពេញៈសិក្ខាសាលាផ្សព្វផ្សាយសម្រាប់អ្នកសារព័ត៌មានលើកទី៨ បានធ្វើឡើងកាលពីព្រឹក ថ្ងៃ សុក្រ ១១ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែ ... Read More »

បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាម នៅសង្កាត់ស្ទឹងមានជ័យទី១ ឃាត់ខ្លួនអ្នកកត់កន្ទុយលេខ២នាក់

ភ្នំពេញ៖ ទីតាំងកត់កន្ទុយលេខមួយកន្លែង(ឆ្នោតវៀតណាម ) ត្រូវបានកម្លាំង​នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃ បានចុះបង្ក្រាបជាក់ស្តែង ដោយឃាត់ខ្លួនអ្នកកត់កន្ទុយលេខ២នាក់ និងដកហូតវត្ថុតាង៖ ក្រដាស់កត់កន្ទុយលេខ ; ប៊ិចសម្រាប់សរសេរ និង​លុយមួយចំននួផងដែរ។ ប្រតិបត្តិការបង្ក្រាបល្បែងកន្ទុយលេខខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ... Read More »

រដ្ឋមន្ត្រីប្រមុខការពារសឹង្ហបុរី និងឡាវ អបអរសាទរលទ្ធផល បោះឆ្នោតនៅកម្ពុជា នាពេលកន្លងមក

សឹង្ហបុរី: ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី​១២ និង​កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូកលើកទី​៥ នៅប្រទេសសឹង្ហបុរី នៅរសៀលថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការពារជាតិ អមដំណើរដោយ ... Read More »

ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះរាំងស្ងួតចំនួន១៧៧គ្រួសារ ក្នុងឃុំស្វាយយាទទួលបានស្រូវពូជពីគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

ខេត្តស្វាយរៀងះនៅព្រឹកថ្ងៃសុក្រ ១០កើត អស្សុជ ឆ្នាំច សំរឹទ្ធិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានរៀបចំពិធីផ្តល់ស្រូវពូជនៃប្រព័ន្ធស្បៀងបំរុងកម្ពុជា ជូនដល់កសិករដែលមានផលប៉ះពាល់ដោយគ្រោះ មហន្តរាយ(រាំងស្ងួត) សម្រាប់ស្តាឡើងវិញ ក្នុងឃុំស្វាយយា ខេត្តស្វាយរៀងមកពី៧ភូមិក្នុងឃុំ ... Read More »

លួច និងទទួលផលចោរកម្ម សមត្ថកិច្ចស្រាវជ្រាវចាប់បាន៧នាក់

ភ្នំពេញ៖ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ឫស្សីកែវ​បាន​តាម​ស៊ើបអង្កេត​ឃាត់ខ្លួន​ជាក់ស្ដែង បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​ភ្លាមៗ​ពី​ជនរងគ្រោះ​សមត្ថកិច្ច​ក៏​ចុះ​ស្រាវជ្រាវ​ឃាត់​បាន​ជនសង្ស័យ​ចំនួន​៧​នាក់​ ។ ក្នុងនោះ​មាន​អ​និតិ​ជន​២​នាក់ អ្នកសមគំនិត​លួច​២​នាក់ និង​អ្នកទទួលផល​ចោរកម្ម (​ទទួល​ទិញ​)៣​នាក់​ដោយ​ដកហូត​បាន​កុំព្យូទ័រ​១​គ្រឿង​ និង​លុយ​ចំនួន​៧​ម៉ឺន​រៀល​ ។ ​ការឃាត់ខ្លួន​នៅត្រង់ចំណុច​ផ្ទះ​លេខ​D២៨ ផ្លូវ​បេតុង ក្រុមទី​១២ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ... Read More »

ចាប់ដាក់ខ្នោះដៃបុរសម្នាក់ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តុលាកាខេត្តបាត់ដំបង

ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង មូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ សហការចុះអនុវត្តន៍ដីកាបញ្ជាឲ្យចូលខ្លួននៃសាលាដំបូងខេត្តបាត់ដំបង ក្នុងនោះកម្លាំងឃាត់ចាប់ដាក់ខ្នោះដៃបុរសម្នាក់ ដោយជាប់ចោទក្នុងករណីរំលោភទំនុកចិត្តក្រុមហ៊ុនមួយនៅខេត្តបាត់ដំបង។ ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៤ និង៤៥នាទី រសៀលថ្ងៃព្រហស្បត្តិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ... Read More »

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួច

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួច(លួចយកដំណរស្ពាន់ម៉ាស៊ីត្រជាក់) នៅចំណុចឃ្លាំងការដ្ឋានសំណង់មួយកន្លែង កាលពីម៉ោង១៩និង៣០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ... Read More »

បញ្ជូនជនសង្ស័យ៣នាក់ពាក់ពន្ធ័ថ្នាំញៀន៤០៤កញ្ចប់ទៅតុលាការ

ខេត្តស្វាយរៀង ៖ ជនសង្ស័យប្រុសស្រីជនជាតិវៀតណាម៣នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តបង្ហាញខ្លួនពាក់ពន្ធ័រក្សាទុក ឬ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន៤០៤ កញ្ចប់តូច និងបញ្ជូនទៅតុលាការនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ។ ពាក់ពន្ធ័នឹងករណីនេះ មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យកាសែតនគរវត្តដឹងថា កម្លាំងមន្ទីរយុត្តិធម៌សហការជាមួយកម្លាំងមលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់រោទិ៍ ដឹកនាំដោយលោកវរសេនីយ៍ឯក ... Read More »

រថយន្តតូយ៉ូតាព្រូសបើកបុកពីក្រោយម៉ូតូឡាំម៉ាតាបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់ជាអ្នកបើករថយន្តតាក់ស៊ីម៉ែត្រ ពណ៌ក្រហមបើកប្រញាប់ទៅដឹកម៉ូយ ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូឡាំម៉ាតា ពណ៌ស បើកឆ្លងផ្លូវធ្វើឲ្យរថយន្តបុកចំពីក្រោយ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវសុរាម្រិត ... Read More »

ជនជាតិស្បែកខ្មៅស្រវឹងស្រា វាយសន្តិសុខ និងនារីគិតលុយក្នុងហាងបារបារាំង មិនដឹងមូលហេតុ

ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិស្បែកខ្មៅ ចូលទៅផឹកនៅហាងបាបារាំងមួយកន្លែង នៅផ្លូវ១០៤ ពេលស្រវឹងស្រា បែកគំនិតរករឿង និងវៃស្ត្រីអ្នកគិតលុយ និងសន្តិសុខបណ្តាលឲ្យរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើល ហើយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍វត្តភ្នំ ប៉ុន្តែសមត្ថកិច្ចមិនទទួលពាក្យបណ្តឹងនោះឡើយ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង3រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ... Read More »

តាមចាប់ជនសង្ស័យជាមុខសញ្ញាលួចរថយន្ត បង្កការភ្ញាក់ផ្អើលទាំយប់

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌចំការមន សហការគ្នាជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាលួចរថយន្តយ៉ាងសកម្មនៅក្នុងខណ្ឌចំការមនដើម្បីទៅសួរនាំ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង២៥នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ១៩ កែងផ្លូវ១៨៤ នៅចំណុចក្រោយព្រះបរមរាជវាំងស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ... Read More »

ជាងភ្លើងឡានម្នាក់ ឡើងទៅតខ្សែអំពូលឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់

ភ្នំពេញៈ ហេតុការណ៍​ភ្ញាក់ផ្អើលមួយ បន្ទាប់ពីបុរសម្នាក់ជាជាងជួសជុល រថយន្តប្រចាំក្រុមហ៊ុនបាន ឡើងទៅជួសជុលចរន្តអគ្គិសនី ដោយសារអំពូលភ្លើងហ្វា បានដាច់ខូច បែរជាភ្លាត់ស្នៀតឆក់ធ្លាក់ស្លាប់ ។ ហេតុការណ៍​នេះ បានកើតឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ... Read More »

ឪពុកម្ដាយធ្វេសប្រហែសមួយភ្លែត កុមារអាយុ៥ឆ្នាំម្នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកណ្ដាល៖ កុមារាអាយុ៥ឆ្នាំម្នាក់ ខណៈឪពុកម្ដាយធ្វេសប្រហែសមួយភ្លែត បានចុះមុជទឹកទន្លេ បណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលឡើង វេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ភូមិពោធិ៍ធំ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។ ... Read More »

រថយន្តតាកូម៉ា បុកម៉ូតូវ៉េវ ដឹកប្រពន្ធ កូន ស្លាប់២នាក់ របួសធ្ងន់ម្នាក់

ខេត្តកំពង់ស្ពឺ៖ បុរសជាប្តី និងកូនប្រុសតូចម្នាក់ បានស្លាប់នៅកន្លែងកើតហេតុ ចំណែកប្រពន្ធរបួសធ្ងន់ ដោយសាររថយន្ត១គ្រឿង បើកបុកចំពីមុខពេញទំហឹង ហើយអ្នកបើកបង្ករត់គេចខ្លួន ។គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ឋត់នេះ បានកើតឡើងនៅម៉ោង៦ និង២០នាទីល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤៤ ... Read More »

ស្រក់ទឹកភ្នែកក្នុងបទ ជើងមេឃពណ៌ខ្មៅ សម្តែងដោយ ហង្ស សុវណ្ណរិទ្ធ និងខ្លឹម ស្រីគា

ភ្នំពេញ៖ វីដេអូបទចម្រៀងលំនាំបទមរតកដើម ជើងមេឃពណ៌ ដែលច្រៀង និងសម្តែងដោយ តារាចម្រៀងហង្ស សុវណ្ណរិទ្ធ និងកញ្ញា ខ្លឹមស្រី បានឆក់យកការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ។ ចាប់អារម្មណ៍ព្រោះតែវីដេអូបទចម្រៀងមួយនេះបង្កប់ដោយអត្ថន័យអប់រំ ស្នេហាស៊ីជម្រៅកម្សត់មួយដែលធ្វើឲ្យអ្នកទស្សនាទប់ទឹកភ្នែកមិនបាន ។ បទចម្រៀងរៀបរាប់អំពីស្នេហាខកបំណងរបស់នារីរស់នៅលើដងទន្លេ ... Read More »

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ី

ប្រទេសបែលហ្សិក៖ នៅថ្ងៃដដែលនេះដែរ​ បន្ទាប់ពីជំនួបទ្វេភាគី​ ជាមួយនាយករដ្ឋមន្ត្រីចីនរួចមក​ សម្ដេចអគ្គមហាសេនាបតីតេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានបន្តជួបពិភាក្សាទ្វេភាគីជាមួយ​ លោក ដិមិទ្រី មីតដ្វេដែវ (Dmitry Medvedev) នាយករដ្ឋមន្រ្តីរុស្ស៊ី ដែលធ្វើឡើងនៅ ... Read More »

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីចិន

ប្រទេសបែលហ្សិក៖ បន្ទាប់ពីបានជួបអនុប្រធានគណៈកម្មការអឺរ៉ុប ទទួលបន្ទុកការបរទេស និងគោលនយោបាយសន្តិសុខ រួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារទ្វេភាគីបន្តជាមួយលោក លី ខឺឈាង (Li Keqiang)នាយករដ្ឋមន្រ្តី ... Read More »

ដឹកធ្ងន់ពេក ដល់ពេលឡើងស្ពានមិនរួច ថយក្រោយបុករបាំងថ្មពុះចែកទ្រូងផ្លូវ

ភ្នំពេញ៖ រថយន្ដHYERIDប្រភេទ២តោនកន្លះសង្ស័យដឹកលើកទម្ងន់ឡើងលើស្ពានមិនរួច ថយក្រោយបណ្ដាលឲ្យបុកនិងពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ចំនួន៣កង់ ហេតុការនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង១៥នាទីយប់ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើក ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ព៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញររថយន្ដHYERIDប្រភេទ២តោនកន្ល ក្បាលពណ៌ខៀវពាក់ស្លាកលេខ ... Read More »

លោកទេសរដ្ឋមន្ដ្រី ​ អូស្មាន​ ហាស្សាន់​ ជំរុញឲ្យអង្គការ​OIC ពិនិត្យឡើងវិញនូវការដាក់កម្ពុជា ជាសមាជិកអង្កេតការណ៍

អារ៉ាប៊ីសាអ៊ូឌីត៖ ​ លោកទេសរដ្ឋមន្ត្រី អូស្មាន​ ហាស្សាន់​ បានជំរុញឲ្យអង្គការសហប្រតិបត្តិការឥស្លាម (OIC) ធ្វើយ៉ាងណាពិនិត្យ ឡើងវិញនូវការដាក់បញ្ចូលកម្ពុជាជាសមាជិកអង្កេតការណ៍ប្រចាំនៅអង្គការនេះ​ ក្នុងឱកាសដែល​ លោក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបពិភាក្សាការងារ ជាមួយលោក​ អាប់ឌុលឡោះ ... Read More »

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាទ្វេភាគីជាមួយអនុប្រធានគណៈកម្មការអឺរ៉ុប ទទួលបន្ទុកការបរទេស និងគោលនយោបាយសន្តិសុខ

ប្រទេសបែលហ្សិក៖ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ហ្វែដឺរីកា មូហ្គេរីនី (Federica Mogherini) អនុប្រធានគណៈកម្មការអឺរ៉ុប ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប

កម្ពុជាគ្មានបំណងតបតបង្កការលំបាកដល់ក្រុមហ៊ុនអ៊ឺរ៉ុបទេ ទោះបីមានការគម្រាមដក EBA ក៏ដោយ នៅថ្ងៃទី ១៨ តុលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ម៉ាទីន ហេយ ... Read More »

គណៈប្រតិភូសភាកម្ពុជាខកចិត្តយ៉ាងខ្លាំង​ចំពោះគណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា

ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ គណៈប្រតិភូសភាកម្ពុជា​​ប្រចាំនៅទីក្រុងហ្សឺណែវ ប្រទេសស៊ី្វស បានចេញសេចក្តីថ្លែងការណ៍​មួយ ឆ្លើយតបជាមួយសេចក្តីសម្រេច​​របស់គណៈកម្មាធិការសិទ្ធិមនុស្សសហភាព​អន្តរសភា (IPU) ។ សេចក្តីប្រកាសព័ត៌មាន​របស់គណៈប្រតិភូសភាកម្ពុជា​មានការខកចិត្ត​យ៉ាងខលាំង បើទោះបីជាបានផ្តល់ព័ត៌មានច្រើនលើកច្រើនសារ និងគួរឲ្យជឿទុកចិត្ត​យ៉ាងណា ក៏គណៈកម្មាធិករសិទ្ធិមនុស្សសហភាព​អន្តរជាតិ​ហាក់ពុំបានគិតគូរពិចារណាម៉ត់ចត់សោះឡើយ ។ ... Read More »

អ្នកដំណើរម្នាក់ សង្ស័យមានអការមិនស្រួលខ្លួន ត្រូវអ្នកបើកបររថយន្តក្រុងទម្លាក់ចោលកណ្តាលផ្លូវ

ខេត្តសៀមរាបៈ តាមប្រភពត័ត៌មានពីប្រជាពលរដ្នបានអោយដឹងនារសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ថា នារីម្នាក់ធ្វើដំណើរតាមរថយន្តក្រុងពីភ្នំពេញទៅប៉ោយប៉ែត មកដល់មុខចំណតរថយន្តក្រុងបុរីសៀងណាំ ខេត្តសៀមរាប ផ្លូវជាតិលេខ០៦ ស្រាប់មានអការមិនសូវស្រួលខ្លួន ត្រូវអ្នកបើកបររថយន្តទំលាក់ចោល រួចបន្ដដំណើរទៅមុខយ៉ាងរំភើយ ដោយមិនខ្វល់ពីសុខទុក្ខនារីនោះឡើយ។ តាមប្រភពព័ត៌មានពីអ្នកលក់មីឆា ... Read More »

បុរសចំណាស់ម្នាក់ ផឹកស្រាស្រវឹង ធ្វើអត្តឃាតដោយមិនដឹងមូលហេតុ

ខេត្តកំពង់ធំ៖ បុរសចំណាស់ម្នាក់បានធ្វើអត្តឃាត(ចងក)ខ្លួនឯង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិគ្រួស ឃុំដូង ... Read More »

ខ្យល់កន្រ្តាក់ ភ្លៀងផ្គររន្ទះបាញ់ សម្លាប់អ្នកឃ្វាលគោ៣នាក់ និងរលំផ្ទះ១០ខ្នង

ខេត្តបន្ទាយមានជ័យ៖ បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រុកឱ្យដឹងថា នៅវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ស្លាប់មនុស្យ៣នាក់ នៅវាលខាងលិចឈៀងខាងត្បូងទីរួមស្រុក ភ្នំស្រុកចំងាយ2000ម៉ែត្រ ម្តុំឈូកធំ ភូមិស្រះជីក ឃុំស្រះជីក ... Read More »

ស្នងការនគរបាលរាជធានីភ្នំពេញព្រមានដាច់ខាតមិនយោគយល់ចំពោះមន្ត្រីនគរបាលណាពាក់ព័ន្ធនឹងករណីគ្រឿងញៀន និងនៅពីក្រោយខ្នងបទល្មើសនេះ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបនឹងចូលកាន់តំណែងជាស្នងការជាងមួយខែមកនេះ ហើយបានចំណាយពេលចុះជួបសំណេះសំណាលជាមួយមន្ត្រីនគរបាល នៅតាមបណ្តាអធិការដ្ឋាននគរបាលទាំង១២ខណ្ឌក្នុងរាជធានីភ្នំពេញប្រយោជន៍បង្កលក្ខិណៈភាពស្និតស្នាល និងគូសបញ្ជាក់អំពីសាមគ្គីភាពផ្ទៃក្នុង ការងារជាកងកម្លាំង ការងារបំរើសេវាសាធារណៈ ជាពិសេសពង្រឹងប៉ុសិ៍្តរដ្ឋបាលឲ្យមានប្រសិទ្ធិភាពក្នុងការងារសន្តិសុខ សុវតិ្ថភាពក្នុងមូលដ្ឋាន ដែលបច្ចុប្បន្ននៅក្នុងមូលដ្ឋានមួយចំនួនកំពុងកើនឡើងយ៉ាងខ្លាំងក្នុងបទល្មើសលួចមានស្ថានទម្ងន់ទោស ... Read More »