ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

សិក្ខាកាមវគ្គហ្វឹកហ្វឺនការងាររដ្ឋបាល និងឋានលេខា (វគ្គពិសេ ស) ឆ្នាំ ២០១៩ សរុបចំនួនជិត ៣០០ នាក់ អញ្ជើញញទៅធ្វើទស្សនកិច្ចសិក្សានៅវិមាន ឈ្នះ ឈ្នះ

ខេត្តកណ្តាល៖ ព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុ រឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ដោយទទួលការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាការពារជាតិ ... Read More »

ថ្ងៃទី៩ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ ផ្ទុះហិង្សាបីករណី ជាបន្តបន្ទាប់ នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ យ៉ាងតិចមានមនុស្សចំនួន ៣នាក់បានរងរបួសធ្ងន់ស្រាល ក្នុងករណីអំពើហិង្សាបីករណីផ្សេងៗគ្នាជាបន្តបន្ទាប់ ។ ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋអន្លង់រាបឃើញថា នៅវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃច័ន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីជូនដំណឹងដល់ម្ចាស់ជលយាន ជលយានយន្តដឹកអ្នកដំណើរ ភ្ញៀវទេសចរណ៍ ដឹកទំនិញ និងម្ចាស់កំពង់ដទទឹងទាំងអស់ដែលកំពុងធ្វើអាជីវកម្មតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ក្នុងដែនទឹករាជធានីភ្នំពេញ

ភ្នំពេញ៖ ដើម្បីការធានានូវសុខុមាលភាព និងសុវត្ថិភាពចរាចរណ៍ផ្លូវទឹកនារដូវទឹកទន្លេឡើង ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ជលយាន ជលយានយន្តដឹកអ្នកដំណើរ ភ្ញៀវទេសចរណ៍ ដឹកទំនិញ និងម្ចាស់កំពង់ដទទឹងទាំងអស់ដែលកំពុងធ្វើអាជីវកម្មតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ក្នុងដែនទឹករាជធានីភ្នំពេញ។ ដោយបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយស សូមជម្រាបជូនដំណឹងដល់ម្ចាស់ជលយាន ជលយានយន្តដឹក ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រម្ពុជា ... Read More »

អតីតថៅកែកុនប្រកាសពង្រីកអាជីកម្មហាងថ្មី ក្រោមវត្តមានសិល្បករកុះករចូលរួម

ភ្នំពេញ៖ ក្រោយផ្អាកការផលិតភាពយន្តមួយរយៈពេលវែង ចាងហ្វាងផលិតកម្មឥន្ទ្រានិម្មិត អ្នកស្រី ចាន់ណា សុខឃីម សំងំបើកហាងបុកល្ហុង និងអាហារសម្រន់កាន់តែល្បីឈ្មោះលើស្លាកយីយោ”ស្នាដៃប្តីខ្ញុំ”។ ពង្រីកហាងកាន់តែធំនិងមកតំបន់ពោរពេញដោយមនុស្សច្រើនកុះករ អតីតផលិតករូបនេះអញ្ជើញសុទ្ធតែសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនចូលរួមសម្ពោធ។ អ្នកស្រីចាន់ណា សុខឃីម ត្រូវបានគេស្គាល់ថាជាអតីតចាងហ្វាងផលិតកម្មដែលធ្លាបវិនិយោគលើស្នាដៃរឿង”កំណត់ហេតុនាងនាថ”​និង “សរសរកន្លោង”ជាដើម។ ផ្អាកផលិតអស់ជាង២ឆ្នាំ ... Read More »

ក្រុមហ៊ុនព្រូដិនសលកម្ពុជា បើក​សម្ភោធសាខាថ្មី ក្នុងខេត្តក្រចេះ

ក្រុងក្រចេះ៖  ថ្ងៃទី ​​៩ ខែកញ្ញា ឆ្នាំ២០១៩ ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខមួយនៅប្រទេសកម្ពុជា បានបើក​សម្ភោធសាខាថ្មីរបស់ខ្លួន ដើម្បីពង្រីកអាជីវកម្មក្នុងខេត្តក្រចេះ។  ការបង្កើតសាខាថ្មីមួយនេះ ក៏ដើម្បីបំពេញតម្រូវដែលកំពុងតែកើន ឡើងឥតឈប់ឈរលើសន្តិសុខហិរញ្ញវត្ថុ និងការរៀបចំគម្រោងហិរញ្ញវត្ថុរយៈពេលវែង ព្រមទាំងផ្ដល់នូវសន្តិភាពផ្លូវចិត្តដល់ក្រុមគួ្រសារក្នុងព្រះរាជាណាចក្រកម្ពុជា​។ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ... Read More »

ជនជាតិចិនដូចគ្នាវាយគ្នាចាប់ដាក់រថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ​៖​ ជនជាតិចិនចំនួន៤នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននាំទៅសាកសួរបន្ទាប់ពីប្រេីហិង្សាទៅលេីបុរសជនជាតិចិនដូចគ្នាម្នាក់ បណ្តាលឲ្យរងរបួស រួចចាប់ចូលរថយន្តកាលពីវេលាម៉ោង​ ១៥និង០០នាទី​ថ្ងៃ​ទី​១០​ ខែកញ្ញា​  ឆ្នាំ២០១៩​ ចំណុច​មុខ​ផ្ទះ​សំណាក់​ដំរី​ធំ​   ស្ថិតភូមិក្បាល​ដំរី​២​ សង្កាត់​កាកាប​២​  ខណ្ឌ​ពោធិ៍​សែនជ័យ​ ។ ជនសង្ស័យ: ទី១ឈ្មោះ​ ... Read More »

អ្នកជំនាញស្នើឱ្យអ្នកប្រកបរបរទីផ្សារបណ្តាញប្រុងប្រយ័ត្នខ្ពស់លើគ្រោះថ្នាក់និងត្រូវរៀនសូត្រឱ្យបានច្បាស់

ភ្នំពេញ៖ បច្ចុប្បន្នទីផ្សារបណ្តាញនៅប្រទេសកម្ពុជាកំពុងមានសកម្មភាពយ៉ាងផុលផុស ហើយអ្នកប្រកបរបរមួយនេះជួបបញ្ហាប្រឈមច្រើននៅចំពោះមុខនោះ ត្រូវបានអ្នកជំនាញអំពាវនាវឱ្យចូលរៀនវគ្គបណ្តុះបណ្តាលនិងបង្កើនសមត្ថភាពត្រឹមត្រូវចៀសវាង បង្កហានិភ័យខ្លួនឯងនិងសង្គមជាតិ។ ធុរកិច្ចទីផ្សារបណ្តាញ ឬហៅ ថា MLM (Multi-level-Marketing) គឺជាការធ្វើទីផ្សារទំនិញ ឧបភោគ បរិភោគ ក្នុងលក្ខណៈ នៃការលក់ពីបុគ្គលម្នាក់ ... Read More »

ប្រើប្រាស់សាឡង់៥គ្រឿង អូសអាងហែលទឹកសិប្បនិមិត្ត ដាច់ខ្សែទើនៅស្ពានកោះប៉ែន ចេញពីកន្លែងកើតហេតុបានហើយ

ខេត្តកំពង់ចាមៈ អាងហែលទឹកសិប្បនិមិត្តដ៏ធំមួយ ដែលបានដាច់ខ្សែសាត់ទៅទើរនៅគល់ស្ពានកោះប៉ែន ក្នុងសង្កាត់សំបូរមាស ក្រុងកំពង់ចាម កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី៩ ខែកញ្ញានោះ ត្រូវបានប្រធានគណៈបញ្ជាការឯកភាពខេត្តដឹកនាំដោយដោយលោក អ៊ុន ចាន់ដា ចាត់តាំងឲ្យកម្លាំងអាជ្ញាធរ អូសយកចេញពីកន្លែងកើតហេតុបានសម្រេចហើយ  នៅ ល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។ ... Read More »

ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍បង្ខំចិត្តត្រូវតែឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក

ភ្នំពេញ៖ នៅថ្ងៃ អង្គារ ១២ កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនិងថ្ងៃទី ១០ ខែ កញ្ញា ... Read More »

មួយទៀតហើយ ! សាឡង់ដឹកប្រេងក្រុមហ៊ុន សាវីមិច បុកស្ពានបាឡេនៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ មានករណីសាឡង់ដឹកប្រេងក្រុមហ៊ុន សាវីមិច របស់លោកស្រី ជឹង សុភាព ហៅ យាយភូ បានបើកប៉ះស្ពានបាឡេឫស្សីកែវ ដែលធ្វើអោយអាជ្ញាធរនៅព្រឹកថ្ងៃទី១១ ខែកញ្ញា នេះ សម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ។ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ... Read More »

បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុករុឺម៉កដឹកបន្លែពីក្រោយដួលបោកក្បាលស្លាប់លើផ្លូវជាតិលេខ២

ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅនងកន្លែងកើតហេតុ ខណៈជិះម៉ូតូមួយគ្រឿងជ្រុលទៅបុករឺុម៉កដឹកបន្លែមួយគ្រឿងពីក្រោយពេញទំហឹង ចំណែករុឺម៉កដឹកបន្លែបានបន្តដំណើរទៅមុខបាត់ស្រមោល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៤០រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ចំណុចក្បែរស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែលើ ... Read More »

លទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ក្នុងឆ្នាំសិក្សា២០១៨-២០១៩ នៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ការទន្ទឹងរង់ចាំពីលទ្ធផលការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)របស់សិស្សានុសិស្សបានមកដល់ដៃ លោកគ្រូ អ្នកគ្រូហើយ ដោយ ឯកឩត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នាព្រឹក ថ្ងៃទី១០ ខែកញ្ញា ២០១៩ បានប្រគល់លទ្ធផលប្រឡងជូនលោក គ្រូ ... Read More »

ជនជាតិចិនបើករថយន្តBMWបុកម៉ូតូមួយគ្រឿងបើករត់ត្រូវបានសមត្ថកិច្ចដេញតាមជ្រុលទៅបុករថយន្តមួួយគ្រឿងទៀតចតស្ងៀមត្រូនសមត្ថកិច្ចបុកតកន្ទុយរបួសធ្ងន់

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីម៉ាក BMW មួយគ្រឿងជ្រុលម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង១និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខក្រសួងមហាផ្ទៃ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ មិនដោះស្រាយហេីយព្យាយាមបើករត់តែត្រូវសមត្ថកិច្ចជិះម៉ូតូដេញតាមរហូតមកដល់មុចរដ្ឋសភា​ ធ្វើឲ្យជនជាតិចិនបើកទៅបុករថយន្តមួយម៉ាកRANGEROVERចតស្ងៀមពីក្រោយពេញទំហឹង ខណៈសមត្ថកិច្ចជិះដេញមកក្រោយចាប់ហ្វ្រាំងមិនជ្រុលទៅបុករថយន្តបន្តពីក្រោយរងរបួសធ្ងន់។ ... Read More »

ឆ្លងចរន្តអគ្គិសនីឆេះតូបក្នុងផ្សារឃ្លាំងរំសេវផ្អេីលសម្ថកិច្ចទាំងយប់

ភ្នំពេញ​៖​ គ្រោះអគ្គិភ័យមួយបានកេីតឡេីងឆាបឆេះតូបក្នុងផ្សារឃ្លាំងរំសេវយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១០ ខែកញ្ញា​ឆ្នាំ២០១៩​ នៅចំណុចផ្សារឃ្លាំងរំសេវ​ ផ្លូវម៉ៅសេទុង​ សង្កាត់ផ្សារដេីមគរ ខណ្ឌទួលគោក។ តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញអគ្គិភ័យបានឆេះផ្តេីមចេញពីតូបលេខ២០២​,  ២០៤​ និង២០៥​  ដែលជាតូបលក់ទូរស័ព្ទខាងមុខគេភ្លាមនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍បាញ់ពន្លត់តែអគ្គិភ័យនៅតែបន្តឆាបឆេះកាន់តែខ្លាំងឡេីងៗដោយក្រុមពន្លត់អគ្គិភ័យពិបាកបាញ់ព្រោះតូបនីមួយៗជាប់សោរ ។ ... Read More »

ឆេះគំនរថង់ប្លាស្ទិកផ្អេីលអ្នកភូមិ និងសមត្ថកិច្ចចេញអន្តរាគមន៍ទាំងយប់

ភ្នំពេញ​៖​ អគ្គិភ័យបានឆាបឆេះគំនរថង់ប្លាស្ទិកមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង១ និង៤០នាទីឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩​​ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា​ ទីតាំងខាងលេីជាកន្លែងផ្ទុកនៅគំនរថង់ផ្លាស្ទិចចាស់ៗដេីម្បីផលិតចេញជាថង់ផ្លាស្ទិច ថ្មីៗ ។ បើតាមសម្ដីបុរសម្នាក់រៀបរាប់ប្រាប់ថា ... Read More »

កម្លាំងសម្ថកិច្ចចម្រុះឃាត់ខ្លួនជនជាតិចិនប្រុស ស្រីចំនួន៥២នាក់ ក្នុងចំណោមមនុស្ស១៤៤នាក់តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ប្រទេសចិន 

ភ្នំពេញ៖ កម្លាំងសម្ថកិច្ចចម្រុះ ចុះបង្រ្កាបទីតាំងអាគារខុនដូកំពស់៩ជាន់មួយកន្លែងដោយបានឃាត់ខ្លួនជនជាតិចិនប្រុស ស្រីចំនួន៥២នាក់ ក្នុងចំណោមមនុស្ស១៤៤នាក់តាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់ប្រទេសចិន យកទៅសួរនាំនៅនាយកដ្ឋានបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ត រួមទាំងដកហូតសម្ភារៈជាច្រើនប្រភេទដែលសមត្ថកិច្ចរឹបអូសត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃដើម្បីធ្វើការត្រួតពិនិត្យ ។ ប្រតិបត្តិការនេះបានធ្វើឡើងតាំងពីម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ម៉ោងជាង៦ល្ងាចថ្ងៃដដែល ទើបបញ្ចប់ ស្ថិតនៅក្នុងអាគារគ្មានលេខយីហោ តាមបណ្តោយផ្លូវលេខ១១២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។ ប្រតិបត្តិការដឹកនាំដោយលោកឧត្តមសេនីយ៏ទោ ស៊ីវ ឈាន់ អនុប្រធាននាយកប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ រួមនិងកម្លាំងនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និងមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានខណ្ឌទួលគោក និងសមត្ថកិច្ចចិន បានសហការណ៍គ្នាយ៉ាងយកចិត្តទុកដាក់ទើបឈានដល់ការស្រាវជ្រាវឆ្មក់ចូលទៅឃាត់ខ្លួនជនជាតិចិនដែលសង្ងំលាក់ខ្លួននៅអាគារខុនដូនេះ ជាលទ្ធផលកម្លាំងជំនាញបានចូលទៅឆែកឆេរនិងឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន៥២នាក់ក្នុងចំណោម១៤៤នាក់ ដែលក្រុមជនសង្ស័យបានចូលមកស្នាក់នៅព្រះរាជាណាចក្រកម្ពុជាប្រព្រឹត្តបទល្មើសរកស៊ីជំរិតតាមប្រព័ន្ធអ៊ីនធឺណេតហៅកាត់ថាVOIP រីឯអ្នកមិនពាក់ព័ន្ធត្រូវបានសមត្ថកិច្ចដោះលែងអោយមានសេរីភាពជាធម្មតា ។ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការសមត្ថកិច្ចបានបញ្ជូនក្រុមជនសង្ស័យជាជនជាតិចិនទៅឃុំខ្លួនបណ្តោះអាសន្ននៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៏និតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីប្រគល់ទៅឲ្យសមត្ថកិច្ចចិនមកទទួលយកនៅព្រលាន យន្តហោះអន្តរជាតិភ្នំពេញតាមជើងយន្តហោះពិសេស បញ្ជូនទៅកាន់ប្រទេសចិនចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ Read More »

រថយន្តហីយ៉ាន់ដាយ បេីកអែបខាង ត្រូវរថយន្តមួយគ្រឿងទៀត បុករុញទៅបុករ៉ឺម៉កឥណ្ឌា របួសសន្តិសុខម្នាក់

ភ្នំពេញ​៖​ រថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយបេីកបំណងអែបខាងស្តាំ ស្រាប់តែរថយន្តម៉ាក PATROL​ បេីកមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពេញទំហឹងរុញទៅបុករ៉ឺម៉កឥណ្ឌា ដែលចតលេីចិញ្ចេីមផ្លូវបណ្តាលឲ្យបុរសជាសន្តិសុខរបួសម្នាក់ ។ ហេតុការណ៍​នេះ បានកេីតឡេីងកាលពីវេលាម៉ោង១និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩​ នៅចំណុចមុខខារ៉ាអូខេJ តាមបណ្តោយផ្លូវលេខ៤៨៨​ ... Read More »

លោកស្រី កិត្ដិយសសង្គហបណ្ឌិត ម៉ែន សំអន ស្នើឲ្យក្រុមការងារថ្នាក់ជាតិ ចុះជួយរាជធានី ខណ្ឌ សង្កាត់ ត្រូវចុះជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីដោះស្រាយនូវកង្វល់ សំណើ សំណូមពរ ឲ្យមានប្រសិទ្ធភាព

ភ្នំពេញ៖ លោកស្រី កិត្ដិយសសង្គហបណ្ឌិត ម៉ែន សំអន ស្នើឲ្យក្រុមការងារថ្នាក់ជាតិ ចុះជួយរាជធានី ខណ្ឌ សង្កាត់ ត្រូវចុះជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីដោះស្រាយនូវកង្វល់ សំណើ សំណូមពរ ឲ្យមានប្រសិទ្ធភាព ជូនពួកគាត់ស្របតាមយុទ្ធសាស្ដ្រ ... Read More »

ក្រសួងបរិស្ថានបានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងនិងប្រើប្រាស់អាវុធនៅតំបន់ការពារធម្មជាតិ

ភ្នំពេញ៖ ក្រសួងបរិស្ថានបានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងនិងប្រើប្រាស់អាវុធនៅតំបន់ការពារធម្មជាតិដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានដោយស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ និងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានគូសបញ្ជាក់ថាសេចក្តីណែនាំនេះ ធ្វើឡើងដើម្បីគ្រប់គ្រងឱ្យបានល្អនូវការប្រើប្រាស់អាវុធ ក៏ដូចជាការគ្រប់គ្រងគ្រាប់រំសេវនៅតាមតំបន់ការពារធម្មជាតិឱ្យបានល្អស្របតាមច្បាប់ដែលមានជាធរមាន។ លោកបានថ្លែងថាសេចក្តីណែនាំនេះធ្វើឡើងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិដើម្បីឱ្យមានការគ្រប់គ្រងច្បាស់លាស់លើអាវុធគ្រាប់រំសេវទាំងនោះ ហើយសេចក្តីណែនាំនេះត្រូវបានបញ្ជូនដល់មន្ត្រីពាក់ព័ន្ធដូចជាប្រធានមន្ទីរបរិស្ថាន ... Read More »

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ទទួលដំណើរនិវត្តន៍របស់ហាជ្ជីកម្ពុជា ជាលើកចុងក្រោយ១០៣នាក់ សម្រាប់ឆ្នាំ២០១៩

ភ្នំពេញ៖   លោកឧកញ៉ា បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស អមដំណើរដោយគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញទទួលដំណើរនិវត្តន៍របស់ហាជ្ជីកម្ពុជាចំនួន ១០៣ នាក់ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ កាលពីរាត្រីថ្ងៃ១០កើតខែភទ្របទ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ... Read More »

ដឹកឆាកភ្លេងអកកាដង់ការកូនអ្នកភូមិ នគរបាលចរាចរទារលុយ១០ម៉ឺនរៀលជជែកគ្នាតឹងសរសៃក

ខេត្តកំពង់ឆ្នាំង៖  ម្ចាស់រថយន្តម្នាក់ ដែលគាត់គ្រាន់តែស៊ីឈ្នួលដឹកភ្លេង(អកកាដង់)ទៅឲ្យគេនៅឃុំព្រៃខ្មែរ ដើម្បីលេងក្នុងពិធីអាពាហ៍ពិពាហ៍កូនអ្នកភូមិបានប្រាក់ឈ្នួលតិចតួចសោះ ត្រូវបាននគរបាលចរាចរមួយក្រុម នៅផ្លូវជាតិលេខ៥ ជិតសាលាស្រុក ស្រុករលាប្អៀរ ធ្វើការឃាត់​ទុកប្រហែល២ម៉ោង កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៩ ដោយសំអាងថា ល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ... Read More »

មនុស្សប្រុសស្រី១២នាក់ រួមមានថ្នាំសម្រើប និង គ្រឿងញៀនមួយចំនួន ត្រូវនគរបាលខណ្ឌសែនសុខឆ្មក់បង្ក្រាប

ភ្នំពេញ៖ យុវវ័យប្រុសស្រីចំនួន១២នាក់ បានមកពពាក់ពពូនគ្នាដើម្បីសេពគ្រឿងញៀន និងប្រើប្រាស់ថ្នាំសម្រើប ដើម្បីបង្កើតចំណង់ផ្លូវភេទ នៅចំណុចផ្ទះជួលមួយកន្លែង ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខឆ្មក់បង្ក្រាបជាក់ស្តែង ។ ករណីឃាត់ខ្លួនយុវតីនិងយុវជនទាំងអស់នេះ បានធ្វើឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះជួល ផ្លូវលំ ... Read More »

ស្ទួចរថយន្ត២គ្រឿង ដែលចតនៅលើផ្លូវអ្នកថ្មើរជើង រក្សាទុកចំនួន១៤ថ្ងៃទុកជាការព្រមាន

ភ្នំពេញ៖ ដើម្បីអនុវត្តវិធានការក្ដៅចំពោះបុគ្គលមួយចំនួនដែលតែងតែ យករថយន្តមកចតនៅលើចិញ្ចើមផ្លូវសម្រាបអ្នកថ្មើរជើង នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានធ្វើការអូស ស្ទួច រថយន្តចំនួន០២គ្រឿង ដែលចតនៅលើផ្លូវថ្មើរជើងតាមបណ្ដោយមហាវិថីព្រះនរោត្ដម យកទៅរក្សាទុក នៅអធិការខណ្ឌដូនពេញ រយៈពេល១៤ថ្ងៃទុកជាការព្រមានដល់ម្ចាស់រថយន្តទាំងនោះ ។ ... Read More »

ជនជាតិវៀតណាមម្នាក់រងរបួសរយះជើងខាងស្ដាំចេញឆ្អឹងដោយត្រូវរថយន្តបុកម៉ូតូនៅក្រុងបាវិត

ខេត្តស្វាយរៀង ៖ បុរសជនជាតិវៀតណាមម្នាក់ បានរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងរថយន្ត កាលពីវេលាម៉ោង៧និង២៥នាទីយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្តោយកំណាត់ផ្លូវកំពង់ស្ពាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសដែលរងរបួសមានឈ្មោះស្រី ជុង  ... Read More »

លទ្ធផលបាក់ឌុបឆ្នាំនេះ ខេត្តស្វាយរៀងមានបេក្ខជននិទ្ទេសAចំនួន៨នាក់ កើនលើសឆ្នាំមុន៥នាក់

ខេត្តស្វាយរៀង ៖  បេក្ខជនប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាននាំគ្នាទៅពិនិត្យមើលបញ្ជីឈ្មោះលទ្ធផលប្រឡងរៀងៗខ្លួន ហើយបេក្ខជនបានបង្ហាញទឹកមុខសប្បាយរីករាយ ដោយសារបានប្រឡងជាប់ រីឯអ្នកខ្លះទៀតមិនសប្បាយចិត្ត ព្រោះតែត្រូវប្រឡងធ្លាក់នៅព្រឹកថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩។ បើតាមការបញ្ជាក់ពីក្រសួងអប់រំ យុវជននិងកីឡាថា បេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១៩-២០ ខែសីហា ឆ្នាំ២០១៩ ... Read More »

លោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិនអញ្ជើញសម្ពោធ ឆ្លង វិមានតេជះព្រះគោជើងប្រាំនៅវត្តប៉ាហ៊ី

ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ លោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិន រួមជាមួយលោក ឃុន វណ្ណៈ សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ឃី ស៊ីណេ ... Read More »

នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឡោព័ន្ធឆែកឆេរខុនដូរកម្ពស់៩ជាន់ បង្ក្រាបក្រុមចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត ឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន១៤៤នាក់

ភ្នំពេញ ៖ ជនជាតិចិនប្រុសស្រីចំនួន១៤៤នាក់ ដែលជាប់ពាក់ព័ន្ធក្រុមចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ឡោព័ន្ធឆែកឆេរខុនដូកម្ពស់៩ជាន់មួយកន្លែងគ្មានស្លាកយីហោ ជាក់ស្តែងដកហូតគ្រឿងអេឡិចត្រូនិចនិងកុំព្យួរ័ទជាច្រើនគ្រឿង ដែលជាមធ្យោបាយចាប់ជំរិតទារប្រាក់ ។ ករណីបង្ក្រាបក្រុមជនជាតិចិនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចខុនដូអត់យីហោ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតមីយ៉ាម៉ាថ្មី ប្រចាំនៅប្រចាំកម្ពុជា

ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារទី១០ ខែកញ្ញា ឆ្នាំ ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ធីត លីន អន (Thit ... Read More »

បុរសម្នាក់ស្លាប់ក្នុងទឹកភ្លាមៗ ខណ:កំពុងនិយាយទូរស័ព្ទ ដោតព្រីជើងជាន់នៅក្នុងទឹក

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ស្លាប់ភ្លាមៗ ខណ:កំពុងនិយាយទូរស័ព្ទ ខ្សែសាកជាប់ព្រីជើងនៅក្នុងទឹក ភ្លេចខ្លួនមួយរំពេច ទើបឆ្លងចរន្តអគ្គិសនីឆក់ប្រកាច់ស្លាប់ភ្លាមៗកាលពីវេលាម៉ោង១និង៤២នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្ពានថ្ម ក្រុង ខេត្តស្ទឹងត្រែង ។ ប្រភពនៅ និងកន្លែងកើតហេតុបាននិយាយថា: ... Read More »