ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

ជិះម៉ូតូលឿនគេចពីរថយន្តមួយគ្រឿងជ្រុលទៅបុករថយន្តមួយគ្រឿងទៀត រងរបួសជើងម្ខាង

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួន បានគេចពីរថយន្តមួយគ្រឿង ជ្រុលរួចហើយស្រាប់តែជ្រុលទៅបុករថយន្តមួយគ្រឿងទៀតដួលបោកនឹងថ្នល់រងបួសជើងឆ្វេងម្ខាង ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២៦១ កែងនឹងផ្លូវ១៤៦ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌលួលគោក។ ... Read More »

ឆ្លងចរន្តអគ្គិសនីឆេះពូកក្នុងបន្ទប់ឡៅតឿជាន់ទី២ ផ្ទះល្វែង​បណ្តាលឲ្យរបួសរលាកដៃជើងបុរសពីរនាក់

ភ្នំពេញ៖ ហេតុការណ៍​គ្រោះអគ្គិភ័យមួយបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍បន្ទាប់ពីឆ្លងចរន្តអគ្គិសនីឆាបកង្ហារឆេះរាលដាលដល់ពូកដេកក្នុងបន្ទប់ឡៅតឿជាន់ទីពីរផ្ទះល្វេង និងបណ្តាលឲ្យបុរសអ្នកជិតខាងពីរនាក់ចូលទៅជួយរងរបួសរលាកដៃជើង ។ ហេតុការណ៍បង្កឲ្យមានកាភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចបន្ទប់ឡៅតឿជាន់ទី២ ផ្ទ្ទះល្វេងលេខ ៦៥៦ផ្លូវលេខ២៥៣ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។ ... Read More »

សន្តិសុខហាងជប៉ុនសាច់អាំង ​យូបតី បើករថយន្តបុករះរថយន្ត៣គ្រឿងរងការខូចខាត

ភ្នំពេញ​៖​ បុរសជាសន្តិសុខភោជនីយដ្ឋានសាច់អាំងជប៉ុន​ យូបតី ម្នាក់មិនទាន់ចេះបើករថយន្តស្ទាត់ផង ក៏ឡើងបើករថយន្តភ្ញៀវយកទៅទុក ស្រាប់តែជ្រុលបុករះរថយន្តចំនួន៣គ្រឿងទៀត រងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២០ ខែសីហា ​ឆ្នាំ២០១៩​ នៅចំណុចមុខភោជនីយដ្ឋានសាច់អាំង​ជប៉ុន​ យូបតី​ ... Read More »

សង្វេគណាស់! កម្មករសំណង់ រន្ទះបាញ់ស្លាប់ ខណៈកំពុងធ្វើលូបង្ហូរទឹក

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាហោចអាធ័ម នៅគ្រាកំពុងបំពេញភារកិច្ចធ្វើសំណង់ (លូបង្ហូរទឹក) ស្របពេលមេឃធ្លាក់ភ្លៀងលាយឡាំទៅដោយខ្យល់ ផ្គរ រន្ទះ ។ ហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់បណ្ដាលឲ្យមនុស្សស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១ និង២០នាទី រសៀល ថ្ងៃអង្អារ ៥រោច ខែស្រាពណ៍ ... Read More »

កំពុងជិះម៉ូតូមិនស្រួលខ្លួនឈប់ដេកនៅចំណតឡានក្រុងដាច់ខ្យល់ស្លាប់

ភ្នំពេញ​៖​ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅចំណតឡានក្រុង​នៅចំណុចមុខព្រលានអន្តរជាតិពោធិ៍តិនតុង​ តាមមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងភូមិព្រៃទា​ ខណ្ឌពោធិ៍សែនជ័យ​ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែសីហា ​ឆ្នាំ២០១៩​ ខណៈដែលជិះម៉ូតូម្នាក់ឯងដោយមានអការមិនស្រួលក៏ឈប់ដេក ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកើតហេតុ គេបានឃើញបុរសខាងលើជិះម៉ូតូម៉ាកវេវ ពណ៌ខ្មៅ​ ... Read More »

ផ្ទះមួយខ្នងត្រូវភ្លើងឆេះម៉ត់ទាំងយប់ សង្ស័យឆ្លងចរន្តផ្ទាំងសូឡា

ខេត្តស្វាយរៀង៖ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ នាំគ្នាជួយពន្លត់ អកុសលដោយឆេះពេញក្រមុំមិនអាចគ្រប់គ្រងស្ថានការណ៍បានត្រឹមតែឈរសោកស្ដាយប៉ុណ្ណោះ ខណៈម្ចាស់មិននៅផ្ទះ ។ ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០១៩ ស្ថិតក្នុងនៅភូមិ ត្រពាំងក្នុង ឃុំថ្នាធ្នង់ ... Read More »

យុវជន៣នាក់ជិះម៉ូតូឌុបគ្នាល្បឿនលឿន រេចង្កូតចូលប្រឡាយ រងរបួសធ្ងន់ និងស្រាល

ខេត្តប៉ៃលិន៖ យុវជន៣នាក់ រងរបួសធ្ងន់២នាក់ បែកក្បាល និងស្រាលម្នាក់ ខណៈដែលយុវជនម្នាក់បានជិះម៉ូតូឌុបយុវជន២នាក់ពីក្រោយក្នុងល្បឿនលឿន ពីទិសដៅពីត្បូងទៅជើងមកដល់ផ្លូវបបែកជា២ ស្រាប់តែរេចង្កូតចូលប្រឡាយដួលតែម្ដង ក្រោយមក ត្រូវបានមិត្តភក្តិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។ រីឯម៉ូតូខ្ទេចផ្នែកខាងមុខ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១ ... Read More »

មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

ខេត្តបន្ទាយមានជ័យ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ ចំណែកបុរសម្នាក់ទៀតរងបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូកាលពីវេលាម៉ោង៥ និង៥៥នាទីទៀបភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅលើកណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្លូវបំបែកចូលទៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ស្ថិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោ័ណ ... Read More »

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យពីរនាក់ វាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

ខេត្តរតនគិរី៖ ជនសង្ស័យពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីពួកគេមានបក្ខពួកបីនាក់បានប្រព្រឹត្តករណីហិង្សា ដោយចេតនា(មានស្ថានទម្ងន់) បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃ ។ ការឃាត់ខ្លួននេះ សមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង​១៧ ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីក្រុមជនសង្ស័យ ធ្វើសកម្មភាពភ្លាមៗ នៅតាមផ្ទះជនសង្ស័យក្នុងឃុំកិចុង ... Read More »

រន្ទះបានបាញ់ផ្តាច់ខ្សែបណ្តាញតង់ស្យុងអគ្គិសនីមួយសរសៃ នៅស្រុកសំរោងទង

ខេត្តកំពង់ស្ពឺ៖ រន្ទះបានបាញ់ផ្តាច់ខ្សែបណ្តាញតង់ស្យុងមធ្យម MV ហ្វាAមួយសរសៃ គ្រាដែលមានភ្លៀងមួយលាយឡំដោយខ្យល់កន្ត្រាក់យ៉ាងខ្លាំង ប៉ុន្តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតមនុស្ស និងសត្វពាហនៈនោះទេ ។ ឧបទ្ទវហេតុរន្ទះបាញ់ផ្តាច់ខ្សែបណ្តាញតង់ស្យុងមធ្យម MV ហ្វាA បានកើតឡើង នៅវេលាម៉ោង ១ និង៣០នាទីរសៀល ... Read More »

នគរបាលស្រុកចន្ទ្រាឃាត់ខ្លួន២នាក់ឪកូនពីរដើរវង្វេង គ្មានទិសដៅច្បាស់លាស់​ នៅតំបន់ព្រំដែន

ខេត្តស្វាយរៀង៖ កម្លាំងយោធាការព្រំដែន និងនគរបាលការពាព្រំដែនទួលស្តី ស្រុកចន្ទ្រាបានឃាត់ខ្លួនមកសាកសួរឪពុក និងកូនប្រុសបន្ទាប់ពីពួកគេទាំងពីរដើរវង្វេង គ្មានទិសដៅច្បាស់លាស់​ នៅតំបន់ព្រំដែន ។ ការឃាត់ខ្លួនមកសាកសួរនេះ បានធ្វើឡើងនាយប់ថ្ងៃទី១៩ ខែសីហា​ ឆ្នាំ​២០១៩ នៅតំបន់ព្រំដែន ក្នុងភូមិ​ដូនទៃ​ ឃុំទួលស្តី ... Read More »

លោកតាវ័យ៩០ឆ្នាំម្នាក់ ដើរវង្វេងផ្ទះត្រូវជនញៀនថ្នាំវាយយកលុយ តែបានពលរដ្ឋជួយទាន់

ភ្នំពេញ៖ លោកតាវ័យប្រហែល៩០ឆ្នាំ បានរងរបួសដេកដួលទៅលើចិញ្ចើមផ្លូវ ខណៈដែលគាត់ដើរវង្វេងផ្ទះត្រូវជនញៀនថ្នាំវាយយកលុយ តែបានប្រជាពលរដ្ឋឃើញទាន់ ក៏នាំគ្នាជួយធ្វើអន្តរាគមន៍ចាប់យកលុយបានមកវិញ ហើយជនញៀនថ្នាំម្នាក់នោះគេចខ្លួនបាត់ ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ... Read More »

សាលារាជធានីភ្នំពេញ​ជូនដំណឹងស្តីពី​ការកំណត់រយៈពេលចុងក្រោយ ការទទួលដោះស្រាយ​គោលនយោបាយ នៅតំបន់បុរីកីឡា

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ​ បានជូនដំណឹង​ស្តីពី​ការកំណត់រយៈពេលចុងក្រោយ​នៃការទទួល​ដោះស្រាយ​គោលនយោបាយ​ ជូនប្រជាពលរដ្ឋនៅសេសសល់ នៅតំបន់បុរីកីឡា ។ សេចក្តីជូនដំណឹង​ មានខ្លឹមសារដូចខាងក្រោម ៖ Read More »

កម្លាំងចម្រុះខេត្តបន្ទាយមានជ័យចុះរុះរើស្លាកយីហោភាសាបរទេស សរសេរមិនត្រឹមត្រូវនៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ កម្លាំងចម្រុះខេត្តបន្ទាយមានជ័យរួមមាន មន្ទីរជុំវិញខេត្តដូចជា មន្ទីរពាណិជ្ជកម្ម មន្ទីរវប្បធម៌ និងវិចិត្រសិល្ប: មន្ទីរព័ត៌មាន និងអាជ្ញាធរដែនដីក្រុងប៉ោយប៉ែត បានចុះអនុវត្តច្បាប់ និងពន្យល់ណែនាំច្បាប់នៃការធ្វើពាណិជ្ជកម្មរបស់ជនបរទេសលើទឹកដីខ្មែរ បន្ទាប់ពីឃើញជនបរទេសមួយចំនួន បានបំពាននិងមិនគោរពតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។ ប្រតិបត្តិការរបស់កម្លាំងចម្រុះបានធ្វើឡើងនៅព្រឹក ថ្ងៃ អង្គារ ... Read More »

ពិនិត្យលើសំណើអំពីអនុស្សារណៈ ការយោគយល់ នូវជំនួយវិស័យការពារជាតិរបស់ភាគីមិត្តចិន

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស ស ម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងជាអគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ ... Read More »

ចតរថយន្ដពុំដាក់ភ្លើងសញ្ញាធ្វើឲ្យម៉ូតូមួយគ្រឿងទៀតបើកបុកបណ្ដាលឲ្យបុរសម្នាក់ស្លាប់

ខេត្តកណ្ដាល៖ រថយន្ដមួយគ្រឿងចតលើចិញ្ចើមផ្លូវ ដោយពុំដាក់ភ្លើងសញ្ញាជាសម្គាល់ ធ្វើឲ្យម៉ូតូមួយគ្រឿងទៀត បើកដោយល្បឿនលឿន មើលពុំដឹង បានបុករថយន្ដពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាអ្នកបើកបរម៉ូតូដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង២១និង៤០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ... Read More »

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណីប្លន់ប្រដាប់អាវុធ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់ ពាក់ព័ន្ធនិងករណីប្លន់ប្រដាប់អាវុធដកហូតម៉ូតូ២គ្រឿង ១គ្រឿងរបស់ជនរងគ្រោះ និងដកហូតកាំភ្លើងខ្លីម៉ាក់K៥៩ មួយដើមផងដែរ ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ៖ ទី១មានឈ្មោះសុច ចន្ធ័រិនហៅហ្និន ... Read More »

លួចម៉ូតូបានសម្រេចប្រហែល៣ម៉ោង ត្រូវសមត្ថកិច្ចខណ្ឌមានជ័យស្រាវជ្រាវចាប់ដាក់ខ្នោះ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ បានសហការជាមួយជនរងគ្រោះ ចាប់​វាយខ្នោះជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាព លួចម៉ូតូពីជនរងគ្រោះកំពុងឈប់ម៉ូតូចុះបត់ជើងតូច មិនបានដកសោ ហើ​យជនសង្ស័យបញ្ឆេះជិះគេចខ្លួន បានប្រហែល៣ម៉ោង ។ ប្រតិបត្តិការស្រាវជ្រាវចាប់បានជនសង្ស័យខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៩ ខែសីហា ... Read More »

លោក ជាម ហ៊ីម និងលោក គួច ចំរើន អញ្ជើញបើកវិញ្ញាសារបករឡង នៅមណ្ឌលសាលាអនុវិទ្យាល័យតេជោសែនកម្មករ

ខេត្តព្រះសីហនុ៖ លោក ជាម ហ៊ីម ប្រធានក្រុម ប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាល នៃគណៈអភកបាលខេត្តព្រះសីហនុ អញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨- ២០១៩ រយៈពេល ០២ថ្ងៃ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនបរទេស២នាក់ សម្ងំប្រើប្រាស់គ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តសៀមរាប៖ ជនបរទេស២នាក់ សម្ងំប្រើប្រាស់គ្រឿងញៀន ក្នុងផ្ទះសំណាក់ ហ្គាស៊ី ត្រូវសមត្ថកិច្ចនគរបាលខេត្តសៀមរាប ចាប់ខ្លួននៅពាក់ព័ន្ធនឹងករណីរក្សាទុក និងប្រើប្រាស់ នូវសារធាតុញៀនខុសច្បាប់ ។ ហេតុការណ៍បានធ្វើឡើងនៅវេលាម៉ោង ០៩ និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ... Read More »

ក្រុមការងារអធិការកិច្ចថ្នាក់មន្ទីរឧស្សាហកម្ម និងសិប្បកម្មរាជធានីភ្នំពេញ ចុះត្រួតពិនិត្យសិប្បកម្មផលិតទឹកម្ទេសមួយកន្លែង អនុវត្តច្បាប់ចំនួន៣

ភ្នំពេញ៖ ទីតាំងសិប្បកម្មផលិត ទឹកម្ទេសមួយកន្លែង ត្រូវបានក្រុមការងារអធិការកិច្ចថ្នាក់មន្ទីរឧស្សាហកម្ម និងសិប្បកម្មរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទៅលើការអនុវត្តច្បាប់ចំនួន៣ តាមការណែនាំរបស់មន្រ្តីជំនាញដែរឬអត់ ។ ជាក់ស្តែងកាលពីព្រឹកថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ... Read More »

ជនជាតិញូសឺឡែនម្នាក់ជិះម៉ូតូបុកឡានពលរដ្ឋខ្មែរ រួចចុះមកវាយគេទៀត ចុងក្រោយត្រូវបាននគរបាលឃាត់ខ្លួនយកទៅសួរនាំ

ខេត្តសៀមរាប៖ បុរសជនជាតិញូសឺឡែនម្នាក់ ជិះម៉ូតូបុកឡានពលរដ្ឋខ្មែរ រួចចុះមកវាយចំកណ្តាលមុខជនរងគ្រោះជាច្រើនដៃ បណ្តាលឲ្យរងរបួសជាទម្ងន់ ឯជនបង្កត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបឃាត់ខ្លួន យកទៅសួរនាំ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងប្រហែល២១ និង ២០នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ... Read More »

កុមារ៥នាក់បងប្អូន, ឪពុកស្លាប់, ម្តាយរត់ចោល ទទួលអំណោយសប្បុរសធម៌ពីកាកបាទក្រហមខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ លោកសាយ ប្រលឹង នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា និងលោកថាវ ប៊ុនថេន អភិបាលរងក្រុង ដឹកនាំក្រុមការងារនាំអំណោយកាកបាទក្រហមកម្ពុជាខេត្ត រួមនឹងអំណោយសប្បុរសជនរបស់ក្រុមការងារក្រុង មកចែកជូនដល់កុមារកំព្រាទាំង៥នាក់តូចៗ ដែលឪពុកស្លាប់ចោល ត្រូវម្តាយរត់ចោលបាត់ ជាច្រើនថ្ងៃ គ្មានទីពឹង គ្មានសាច់ញាតិ ... Read More »

គ្រាប់ផ្លោង mk 82 សល់​ពី​សម័យ​សង្គ្រាម ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ ក្នុងពេល​កំពុង​បង់សំណាញ់

ខេត្ត​កំពង់ធំ​៖ កាលពីរសៀល​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៩ លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និងលោកស្នងការ​ខេត្ត ព្រមទាំងលោក​អភិបាលក្រុង​ស្ទឹងសែន បាន​ចុះ​ទៅពិនិត្យ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​មួយ​គ្រាប់ ប្រភេទ mk82 របស់​សហរដ្ឋអាមេរិក ដែល​សល់​ពី​សម័យ​សង្គ្រាម ... Read More »

ផឹកស្រាអស់កន្លះលីត្រ ព្រឹកឡើងគេប្រទះឃើញស្លាប់នៅក្បែរជណ្ដើរដោយសារធ្លាក់ពីលើអគារកំពុងសាងសង់

ខេត្តកណ្ដាល៖ បុរសជាកម្មករសំណង់ម្នាក់ ក្រោយពីសំរាកពីការងារ បាននាំគ្នាទិញស្រាផឹកចំនួនកន្លះលីត្រ លុះព្រឹកឡើង ត្រូវបានក្រុមការងារសំណង់ជាមួយគ្នា ប្រទះឃើញស្លាប់ក្បែរជណ្ដើរក្នុងការដ្ឋាន ដោយសារធ្លាក់ពីលើអគារកំពុងសាងសង់ ។ ករណីនេះ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិតាខ្មៅ២ ... Read More »

រដ្ឋមន្ត្រីក្រសួងការពារជាតិ ៖ ធនធានមនុស្សត្រូវបានបំផ្លាញស្ទើរគ្មានសល់នៅក្នុងរបបវាលពិឃាដ ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងថា ធនធានមនុស្សត្រូវបានបំផ្លាញស្ទើរគ្មានសល់នៅក្នុងរបបវាលពិឃាដ ហើយយើងស្ទើរតែមិនអាចរកអ្នកចេះដឹងបាន ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩។ នេះគឺជាឧបសគ្គដ៏ធំមួយដែលយើងបានជួបប្រទះ នៅក្នុងដំណើរការនៃការអភិវឌ្ឍប្រទេស ព្រោះធនធានមនុស្សជាកត្តាចាំបាច់បំផុតមិនអាចខ្វះបាន។ លោក ទៀ ... Read More »

ទៅពិនិត្យផ្ទៃពោះ និងឆ្លុះអេកូត្រូវគ្រូពេទ្យយកដៃលូក ដោយមិនមានពាក់ស្រោមដៃ បង្កបញ្ហា ទាស់ពាក្យសម្តី និងសងជំងឺចិត្ត៤០០ដុល្លារ

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់មានផ្ទៃពោះ៧ខែ បានទៅពិនិត្យផ្ទៃពោះ និងឆ្លុះអេកូនៅគ្លីនិកឯកជនមួយកន្លែង ដែលមានយីហោ ករុណាពេទ្យ នៅតាមបណ្តោយផ្លូវទំនប់លេខ៧០ ត្រូវបានខាងក្រុមគ្រូពេទ្យយកម្រាមដៃមិនបានពាក់ស្រោមមកលូក បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារកើតទុក្ខ មិនសុខចិត្តឈ្លោះទាស់ពាក្យសំដីតែម្តង ។ ចុងក្រោយ ខាងគ្រូពេទ្យយល់ព្រមសងជំងឺចិត្ត​៤០០ដុល្លារ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ ... Read More »

បុរសជនជាតិចិន និងនារីជនជាតិខ្មែរបើកម៉ូតូដេញតាមក្រុមជនសង្ស័យឆក់កាបូបរបស់ពួកគាត់ បណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់២នាក់

ភ្នំពេញ ៖ បុរសជនជាតិចិន និងនារីខ្មែរ បើកម៉ូតូដេញតាមក្រុមជនសង្ស័យ ដែលគេបានឆក់កាបូបរបស់ពួកគាត់ បណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់២នាក់ ត្រូវបានគេជួយហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៣៖៥០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភ្លើងស្តុបផ្លូវលេខ២១៧ កែងនិងផ្លូវលេខ១៣៩ ... Read More »

ជនសង្ស័យម្នាក់មកលេងផ្ទះគេ ឃើញឱកាសល្អយកកូនសោម៉ូតូរបស់ជនរងគ្រោះទុកនៅលើគ្រែចាក់បើកម៉ូតូចេញទៅបាត់

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ម៉ោង ០៦ល្ងាច ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួច(លួចយកម៉ូតូ) ចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ... Read More »

កម្លាំងនគរបាលប៉ុស្តិ៍បឹងរាំងឃាត់ខ្លួនជនជាតិរុស្សីម្នាក់ គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន បង្កការអុកឡុកនៅខុនដូ អូរ៉ា

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ម៉ោង៥និង៣០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនជាតិរុស្សី ០១នាក់ ឈ្មោះ KONIN KIRILL ភេទប្រុស ... Read More »