ព័ត៌មានទាន់ហេតុការណ៍៖

សិល្បៈ

ទោះរងការរិះគន់មានផ្ទៃពោះមុនចូលរោងការក៏ ទេព បូព្រឹក្ស រៀបចំពិធីប្រកាសភេទកូនក្នុងផ្ទៃនៅថ្ងៃនេះ

ភ្នំពេញ៖ ទោះរងងការរិះគន់ខ្លះៗពីទស្សនិកជនជុំវិញការមានផ្ទៃពោះមុនចូលរោងការ ក៏តារាចម្រៀង ត្រៀមរៀបចំពិធីជួបជុំជប់លៀងទ្រង់ទ្រាយធំមួយជាមួយអ្នកជិតដិត និងក្រុមអ្នកគាំទ្រ។ កម្មវិធីនេះត្រូវបានធ្វើឡើងដើម្បីប្រកាសអំពីភេទរបស់កូនក្នុងផ្ទៃរបស់នាងដែលជាតំណក់ឈាមរួមគ្នាជាមួយតារាចម្រៀងរ៉េបល្បីឈ្មោះលោក ជីដេវីដនោះដែលគេដឹងថាជាកម្មវិធីកម្រមានអ្នកធ្វើ។    តារាចម្រៀង ជីដេវីដ និងទេព បូព្រឹក្សបានប្រកាសអំពីចំណងស្នេហារួមគ្នា អស់រយៈពេល៧ឆ្នាំកន្លងមកហើយ ហើយពួកគេកាន់តែបង្កើនប្រជាប្រិយភាពកាន់តែខ្លាំងក្រោយពីចាកចេញពីទ្រនំហង្សមាស ធ្វើជាតារាចម្រៀងឯករាជនោះ។ ... Read More »

ស៊ិន យូប៊ិន វ៉ាដាច់អស់តារាក្នុងស្រុកក្រោយលេង Fashion ឡើងឡូយ ចូលកម្មវិធីធំនៅទីក្រុងប៉ារីស

  ភ្នំពេញ៖ អាចចាតទុកបានថាជាការសាងរូបភាពធំក្នុងការងារសិល្បៈ ក្រោយពីតារាសម្តែង ស៊ិន យូប៊ីន លេចវត្តមានក្នុងកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់ទ្រង់ទ្រាយអន្តរជាតិមួយនៅទីក្រុងប៉ារីសប្រទេសបារាំង។ កម្មវិធីនោះមានឈ្មោះថា “Christian Dior haute couture spring/summer 2023”ដែល យូប៊ីន ... Read More »

រឿងអាស្រូវចាស់ៗរបស់ នាយចឺម ត្រូវបានគេរំលឹកក្រោយទទួលបានគ្រឿងឥស្សរិយយស

ភ្នំពេញ៖ អតីតតារាកំប្លែង សម្បូរស្នេហ៍ នាយ ចឺម នាពេលថ្មីៗនេះស្រាប់តែធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយស្ងាត់ៗស្រាប់តែចេញឈ្មោះរូបលោក បានត្រូវបានព្រះមហាក្សត្រប្រោសប្រទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ «ធិបឌិន្ទ» ។ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍នោះគឺការរំលឹករឿងអាស្រូវចាស់ៗពាក់ព័ន្ធនឹងរឿងដែលត្រូវគេវាយ និងរឿងស្នេហាផ្លាស់ប្តូរញឹកញាប់ទៅវិញ។    ទោះជាយ៉ាងណាមុននេះគេបានឃើញគណនីមួយចំនួនដែលស្និទ្ធនឹងតារាចម្រៀងនាយចឺមបានបង្ហោះសារ«អបអរសាទរប្អូន ... Read More »

ហង្ស ម៉ានីតា ធ្វើបានយ៉ាងល្អជាមួយនឹងឈុតដ៏ទាក់ទាញលើឆាកកញ្ញាឯកចក្រវាឡ

  អ្វីដែលជាការទន្ទឹងរងចាំនៃការបង្ហាញវត្តមានរបស់កញ្ញាឯកចក្រវាឡកម្ពុជា ២០២២ ឡើងលើឆាកប្រកួតផ្លូវការបានមកដល់ហើយនៅរាត្រីថ្ងៃទី១១ ខែមករាឆ្នាំ ២០២៣នេះ ត្រូវនឹងម៉ោង៨ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៣។ ការបង្ហាញមុខរបស់បេក្ខភាពកំពូលសម្រស់មកពីជុំវិញពិភពលោកនេះ ត្រូវបានធ្វើឡើងក្នុងវគ្គប្រកួតបឋម ដែលមានការបង្ហាញមុខ ជាផ្លូវការ ការប្រកួតឈុតហែលទឹក ... Read More »

ចាប់អារម្មណ៍បេក្ខភាពកញ្ញាឯកភេទទី៣ ជា ដេវីណា ថាមានទាំងសមត្ថភាព និងទម្រង់មុខស្អាតខ្លាំង

ភ្នំពេញ៖ បេក្ខភាពចូលរួមប្រកួតក្នុងកម្មវិធីសម្រស់ភេទទី៣ Miss Queen Cambodia 2023 បានប្រកាសហើយ។ ឆ្នាំនេះមានបុគ្គលដែលធ្លាប់ល្បីឈ្មោះលើបណ្តាញសង្គម២រូបត្រូវបានប្រកាសជាបេក្ខភាពក្នុងនោះគឺសោភណ្ឌ កក្កដា និងគ្រូអគ្គីនេត្រនោះតែម្តង។ ស្រាប់តែពេលនេះមានការភ្ញាក់ផ្អើលនិងចាប់ភ្លឹកវិញម្តង ពីកម្មវិធីប្រកួតសម្រស់ភេទទី៣ល្បីឈ្មោះនៅកម្ពុជាខាងលើបានប្រកាសអំពីបេក្ខភាពពាក់ស្លាកលេខMQC12គឺកញ្ញា ជា ដេវីណា។  អ្វីដែលធ្វើឲ្យអ្នកគាំទ្រកម្មវិធីនេះមានការចាប់ភ្លឹកនេះក៏ក្រោយពីសមាសភាពនាងត្រូវបានគេទម្លាយថាមានទាំងសមត្ថភាព ... Read More »

ហង្ស សូរិយាន់ ថានៅតែមានសង្ឃឹមរឿងចេញទៅប្រកួតឆាកអន្តរជាតិថ្ងៃណាមួយ

ភ្នំពេញ៖ ការខកខានចេញទៅប្រកួតក្នុងកម្មវិធីMiss Earth International 2022 របស់ហង្ស សូរិយាន់ នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីនកាលពីចុងខែវិច្ឆិកាកន្លងទៅនេះ បានក្លាយជាការសោកស្តាយមួយដ៏ធំបំផុតរបស់អ្នកគាំទ្រនាង ព្រោះតែកញ្ញាឯករូបនេះបានប្រឹងប្រែងតស៊ូខ្លាំង លើវិស័យនេះប៉ុន្តែបែជាត្រូវលប់ចោលព្រោះក្រោមហេតុផលគ្មានលទ្ធភាពគ្រប់គ្រាន់លើការរ៉ាប់រងការចំណាយទៅវិញ។ ទោះជាយ៉ាងណាមុននេះនាងទទួលបានឱកាសក្លាយជាគណកម្មការក្នុងកម្មវិធី Miss Aura Cambodia ... Read More »

ស្ត្រីស្អាតទាំង១០ឈរចំណាត់កំពូលលើពិភពលោកឆ្នាំ២០២២

សម្រស់​គឺជា​អ្វី​ដែល​មនុស្ស​ម្នា​កោតសរសើរ​បំផុត ហើយ​នារី​ដ៏​ស្រស់​ស្អាត​ទាំងនេះ​ពិតជា​ធ្វើ​បាន​មែន​។ យោងតាមគេហទំព័របរទេសឈ្មោះ bareillycollege.org បានចាត់ថ្នាក់ស្ត្រីស្រស់ស្អាតទាំង១០នៅលើពិភពលោក ដែលមាន​អ្នក​គាំទ្រ​សម្រស់ ដែលត្រូវបានចាត់ជានារី​ដែល​ស្អាត​បំផុត​ក្នុង​ពិភពលោក។ រូបរាងដ៏ស្រឡូន និងរូបរាងដ៏ទាក់ទាញអាចទាក់ទាញភ្នែករាប់លាននៅពេលដែលយើងជឿថា ភាពស្រស់ស្អាតគឺស្ថិតនៅក្នុងក្រសែភ្នែករបស់អ្នកមើល។ ភ្នែកដ៏ស្រស់ស្អាត និងស្ទីលប្លែកៗនឹងមិនអនុញ្ញាតឱ្យអ្នកដកភ្នែកចេញពីនារីដ៏ស្រស់ស្អាត និងទាក់ទាញបំផុតនៅលើភពផែនដីនោះទេ។ សូមក្រឡេកមើល “ស្ត្រីដ៏ស្រស់ស្អាតបំផុតឆ្នាំ២០២២” ... Read More »

ក្រោយទន្ទឹងរង់ចាំជាយូរ ភាពយន្ត “សំណើច652km” របស់ ចាន់ណា រ៉ូណាន ប្រកាសថ្ងៃចាក់បញ្ចាំងហើយ

ភ្នំពេញ៖ ក្រោយពីបានទន្ទឹងរង់ចាំទស្សនាភាពយន្តថ្មីផលិតករ លោក ចាន់ណា រ៉ូណាន ។ រង់ចាំទស្សនាក៏ព្រោះតែកន្លងទៅស្នាដៃផលិតភាពយន្តរបស់ផលិតករល្បីឈ្មោះរូបនេះតែងតែផ្តល់ជូនអ្នកគាំទ្រនូវភាពយន្តដែលមានគុណភាពខ្ពស់ ទាំងសាច់រឿង បច្ចេកទេសនៃការផលិត ប្រកបដោយភាពសម្រិតសម្រាំង។ ក្រោយពីការខកខានបញ្ចេញស្នាដៃថ្មីជាច្រើនឆ្នាំ ព្រោះតែវិបត្តិនៃជំងឺកូវីដ១៩ ពេលនេះ លោកបានប្រកាសអំពីថ្ងៃចាក់បញ្ចាំងស្នាដៃថ្មីគឺរឿង“សំណើច652km”នៅថ្ងៃទី២ ខែកុម្ភៈឆ្នាំ ... Read More »

ពេជ្រ វត្តីសារ៉ាវឌ្ឍី បញ្ជាក់ពីពេលវេលាវិលមកកម្ពុជាវិញ

ភ្នំពេញ៖ ក្រោយពីបញ្ចប់កម្មវិធីប្រកួតនៅប្រទេសឥណ្ឌូនេស៊ីអស់រយៈពេលជាច្រើនខែ កញ្ញាពេជ្រ វត្តីសារ៉ាវឌ្ឍី តំណែងរងទី៥កញ្ញាឯកMiss Grand International 2022 បានប្រកាសអំពីការត្រៀមខ្លួនរួចជាស្រេចក្នុងការវិលមកកាន់មាតុប្រទេសដើម្បីជួបអ្នកគាំទ្រដែលទន្ទឹងរង់ចាំនាងដោយក្តីនឹករលឹកជាពន់ពេក។ គេចាំបានថាក្រោយពីគ្រងមកុដកញ្ញាឯកMiss Grand Cambodia 2022  ពេជ្រ វត្តីសារ៉ាវឌី្ឍ ... Read More »

មកស្តាប់អ្នកជំនាញនិយាយរឿងឈុតតំណាងជាតិ គ្រងដោយ ហង្ស ម៉ានីតា ត្រៀមឡើងឆាកMU2022

ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែធ្នូកន្លងទៅនេះ ស្ថាប័នគ្រប់គ្រងកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា បានបញ្ចេញឈុតតំណាងជាតិជាផ្លូវការដែល កញ្ញា ហង្ស ម៉ានីតា ត្រូវគ្រងចូលរួមប្រកួតលើឆាកអន្តរជាតិនាពេលដ៏ខ្លីខាងមុខនេះ។ ឈុតនេះមានឈ្មោះថា”រុក្ខទេពធីតា” ដែលទទួលបានការសរសើរច្រើនថាមានភាពប្រណីតនិងស្រស់ស្អាត និងបង្កប់ដោយអត្ថន័យ។  តាមការបញ្ជាក់របស់ក្រុមអ្នកជំនាញដែលដឹកនាំច្នៃ បានលើកឡើងថា បង្កប់ដោយអត្ថន័យនិងអត្តសញ្ញាណជាតិជាច្រើនមានដូចជា៖ ទី១-គោមលើក្រណាត់ត្រូវបានឌិនត្បូងតាមក្បាច់លើស្គរមហោរធឹកនឹងមានរំយោលរោមសត្វសងខាងត្រង់ភ្លៅពីរ ... Read More »

អាចារ្យ ធំ និងសិល្បករជាច្រើនចេញមុខរិះគន់រឿង”ស្នេហាល្ង់ង់ល្ងង់”ដែលពោរពេញដោយឈុតរោលរាលក្តៅសាច់

ភ្នំពេញ៖ ក្លាយជាប្រធានបទក្នុងការវែកញែកក្រោយពីករណីនៃការបញ្ចេញភាពយន្តខ្លីរឿង”ស្នេហាល្ងង់ល្ងង់” របស់ផលិតកម្មសាស្ត្រា កាលពីមុននេះ។ ក៏មានការរិះគន់ខ្លាំងទៅកាន់ឈុតឆាកនៅក្នុងសាច់រឿងដែលមានភាពសិចស៊ីស្រើបស្រាលរវាងតួប្រុសនិងតួស្រី។  មានការលើកឡើងថាតារាសម្តែងរូបស្រស់ ហ្វា ហ្វា មានភាពក្លាហានក្នុងការសម្តែងរឿងដែលមានឈុតឆាកស្នេហាបែប ក្តៅសាច់ ឬរឿងប្រភេទ 18បូក ឱ្យផលិតកម្មសាស្រ្តា។ តាមរយៈរូបភាពមួយចំនួន ដែលតារាសម្តែង ... Read More »

ក្ដៅៗ​! ស្រី​ស្អាត ឡុ​ង ម៉ា​នី​ន​ បង្ហោះរូបមួយសន្លឹក​ និងសរសេរខ្លឹមសារយ៉ាងចាក់​ដោត​ ក្រោយ​ប្រកាសបែកគ្នាជាមួយតារា​ចម្រៀង​ ថុល​ សុភីទិ​

ភ្នំពេញ​៖​ អ្នកលក់ឡេតាមប្រព័ន្ធអនឡាញដ៏ល្បីម្នាក់​ ឡុ​ង ម៉ា​នី​ន​ បន្ទាប់​ពី​ប្រកាស​បែក​គ្នា​ជាមួយលោក ថុ​ល សុ​ភិ​ទិ​ តារាចម្រៀង​សម្លេងផ្អែមដែលកំពុងតែល្បី​ក្នុង​ស្រទាប់​យុវវ័យ​នាបច្ចុប្បន្ន​នេះ​ កាលពីពេលថ្មីៗនេះ​ ព្រោះ​តែមូលហេតុ​អ្នកលេងបណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយចំនួនបាន​រិះគន់​រឿងតារាចម្រៀង​ ថុ​ល សុ​ភិ​ទិ​ មិនគួរ​ណាយក​ស្រីមេម៉ាយកូនមួយ​ធ្វើ​ជាដៃគូរស្នេហានោះទេ​។  ក្រោយរឿង​រាវមួយនេះ​ បានផ្ទុះ​ឡើង​យ៉ាងក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​យ៉ាងខ្លាំងនាពេលប៉ុន្មានថ្ងៃនេះ​ ... Read More »

ផ្ទុះរឿងខកដំណើរទៅប្រកួតនៅហ្វីលីពីនហ្វេសប៊ុកមួយចោទលោកអុិន សុភិន ថាឱ្យហង្ស សូរិយាន់ រ៉ាប់រងចំណាយខ្លួនឯងទាំងស្រុង

   ភ្នំពេញ៖ មានការវែកញែកដ៏ខ្លាំងក្លាពីក្រុមអ្នកតាមដានវិស័យកញ្ញាឯកបន្ទាប់ពីអតីតកញ្ញាឯករងលំដាប់ទី១ Miss Grand Cambodia 2022 កញ្ញាហង្ស សូរិយ៉ាន់ បានបង្ហាញមុខក្នុងកម្មវិធីV Talk របស់ពិធីករលោក អៀង វិឆ័យ។ អ្វីដែលធ្វើឱ្យពួកគេចាប់ភ្លឹកនោះគឺក្រោយពីនាងបានទម្លាយអំពីរឿងរ៉ាវពេលវេលាប្រថុចញ៉ុច ... Read More »

ពាក្យបណ្តឹងសេង សុខឃីម ប្តឹង មាស នីតា ពីបទជេរប្រមាថ និងញុះញង់ឱ្យមានការរើសអើងបានទៅដល់ដៃតុលាការហើយ

ភ្នំពេញ៖ ទីបំផុតតារាសម្តែង សេង សុខឃីម ដែលមុននេះបានបង្ហោះសារព្រមានទៅកាន់តារាចម្រៀង មាស នីតា នោះ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ។    កាលពីថ្មីៗកន្លងទៅនេះ ដំណឹងដ៏រសើបពីការជេរប្រមាថរបស់ មាស នីតា ទៅលើសេង សុខឃីមត្រូវបានទម្លាយកាលពីមុននេះបន្ទាប់ពីលេចចេញដំណឹងថា ... Read More »

ផ្អើលរឿង ប៉ែន ចំរ៉ុង ត្រូវបានតុលាការផ្តន្ទាទោសរឿងបណ្តឹងបរិហារកេរ្តិ៍ស្រាប់តែ អាចារ្យធំនិង ខាត់សុឃីម ចេញមុខលើកទឹកចិត្ត

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងកាលពីព្រឹកថ្ងៃទី០៩ ខែធ្នូនេះ បន្ទាប់ពីលេចចេញដំណឹងក្រៅផ្លូវការថា តារាសម្តែង និងពិធីករល្បីឈ្មោះលោក ប៉ែន ចំរ៉ុង ត្រូវបានត្រូវតុលាការសម្រេចផ្តន្ទាទោសជាប់ពន្ធនាគារ ១០ ខែ និង ពិន័យជាទឹកប្រាក់ ៦០ លានរៀល ... Read More »

តារាស្រីថៃ Pinky Savika ក្រោយតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន​ ក៏ប្រកាសលក់ផ្ទះបន្ទាន់​

ប្រទេសថៃ៖​ តារាស្រីថៃ Pinky Savika បានប្រកាសលក់ផ្ទះបន្ទាន់​ ក្រោយតុលាការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន​ បន្ទាប់ពីមានមេធាវីម្នាក់ចេញមុខមកធានាខ្លួនរបស់នាង ដោយតម្កល់ប្រាក់ធានាចំនួន ៥ លានបាត។  សូមជម្រាបជូនថា​ តារាស្រី Pinky ត្រូវ​បាន​តុលាការ​ដោះលែង​អស់រយៈ​ពេលជិតមួយអាទិត្យហើយ។ ចាប់តាំងពីថ្ងៃដោះលែងជាបណ្តោះអាសន្នមកទល់ពេលនេះ ... Read More »

ស្រី​ស្អាត ឡុ​ង ម៉ា​នី​ន ប្រកាស​បែក​គ្នា​ជាមួយតារាចំរៀង ថុ​ល សុ​ភិ​ទិ ព្រោះ​មូលហេតុ​…!

ភ្នំពេញ​៖​ ស្រី​ស្អាត ឡុ​ង ម៉ា​នី​ន​ ដែលជាអ្នកលក់ឡេតាមអនឡាញដ៏ល្បីម្នាក់​ កាលពីពេលថ្មីៗនេះ​ ប្រកាស​បែក​គ្នា​ជាមួយលោក ថុ​ល សុ​ភិ​ទិ​ ដែលជាតារាចំរៀងម្នាក់កំពុងតែល្បី​ក្នុង​ស្រទាប់​យុវវ័យ​នាបច្ចុប្បន្ន​នេះ​ ព្រោះ​តែមូលហេតុ​អ្នកលេងបណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយចំនួនបាន​រិះគន់​ថា៖​ លោក​ ថុ​ល សុ​ភិ​ទិ​ មិនគួរ​ណាយក​ស្រីមេម៉ាយកូនមួយ​ធ្វើ​ជាដៃគូរស្នេហានោះទេ​។  ... Read More »

លោក ណុប បាយ៉ារិទ្ធ ៖ «គ្មានអ្នកជំនួសអូនបាន» បទចម្រៀងទី២របស់ខ្ញុំ មុនពេលឈានជើងចូលផលិតកម្មហង្សមាស

ភ្នំពេញ ៖ ប៉ុន្មានថ្ងៃមុននេះ តារាចម្រៀង លោក ណុប  បាយ៉ារិទ្ធ របស់ផលិតកម្មហង្សមាស បានដាក់ជាសំណួរទៅកាន់ប្រិយមិត្ត ថា, តើបទចំរៀងទី២របស់លោក បានច្រើនមុនចូលផលិតកម្មហង្សមាស មានចំណងជើងអ្វី ? ក្រោយមកនៅថ្ងៃទី៥ ... Read More »

អតីតសង្សារនាយចឺម សេង សុខឃីម ប្តឹង មាស នីតា ពីបទជេរប្រមាថក្រោយបែកធ្លាយសារសម្តីអសុរស

ភ្នំពេញ៖ ជាប្រធានបទថ្មីក្នុងការតាមដានទៀតហើយនៅពេលនេះ បន្ទាប់ពីលេចធ្លាយសារជេរប្រមាថកប់ៗមាត់ពីសំណាក់តារាចម្រៀង មាស នីតា ទៅកាន់អ្នកមេម៉ាយសាច់ខ្ចីកូនមួយសេង សុខឃីម។ ពេលនេះអតីតសង្សារនាយចឺម គឺអ្នកនាងសេង សុខឃីម ត្រូវបានអ្នកជិតដិតប្រកាសថាត្រៀមដាក់ពាក្យប្តឹងមាសនីតាហើយពីបទជេរប្រមាថ។    គេចាំបានថាប៉ុន្មានថ្ងៃកន្លងមកនេះ ទស្សនិកជនមានការចាប់អារម្មណ៍ នឹងពាក្យចចាមអារ៉ាមថាបានភ្ជាប់ទំនាក់ទំនងស្នេហ៍នឹងគ្នាមិនទាន់ស្ងាត់ផង ស្រាប់តែពេលនេះគាំងស្មារតី ... Read More »

សាពូន មីដាដាមិនចង់ឱ្យកូនស្រីចូលសិល្ប: ខណ:សឿ សុធារ៉ា ជម្រុញឱ្យចូលប្រឡូកទៅវិញ

ភ្នំពេញ៖ មានការចាប់អារម្មណ៍ជុំវិញករណីតារាសម្តែង សឿ សុធារ៉ា ខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ក្រោយពីម្តាយរបស់នាងបានទទួលមរណភាព ខណៈផ្លូវចិត្តរបស់នាងក៏មិនទាន់ធូរស្បើយ។ក្នុងនោះកូនស្រីបណ្តូលចិត្តរបស់អ្នកនាងក៏បានចេញមុខធ្វើការច្រៀង និងលេងឧបករណ៍តន្ត្រីទទួលបានការសរសើរខ្លាំងពីទស្សនិកជនថាមានដុងមិនចាញ់ឪពុកឡើយ។    មុននេះម្ចាស់បទ និយមន័យស្នេហ៍ លោក សាពូន មីដាដា បានឃ្លាតឆ្ងាយពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ... Read More »

នាយចឺមល្បីរឿងមានស្នេហាក្រៅឆាកថ្មីជាមួយ មាស នីតា ក្រោយធ្លាយវីដេអូថើបមួយ

ភ្នំពេញ៖ ទស្សនិកជន និងអ្នកក្នុងចង្កោមសិល្បៈពិតជាធ្លាប់បានដឹងអំពីតារាចម្រៀង នាយចឺម ដែលនិយមផ្លាស់ប្តូរស្នេហាពីមួយទៅមួយ ហើយភាគច្រើនជាស្រីស្អាត។ ស្រាប់តែពេលនេះមានការចាប់អារម្មណ៍មុននេះបន្ទាប់ពីវីដេអូមួយត្រូវបានធ្វើការបង្ហោះនៅលើបណ្តាញសង្គមនោះគឺជាវីដេអូដែលនាយចឺមបានថើបតារាចម្រៀង មាស នីតា។ វីដេអូដែលបានបែកធ្លាយនេះមិនមែនជាការសម្តែង ប៉ុន្តែវីដេអូដែលបានបង្ហាញភាពផ្អែមល្ហែមរវាងតារាចម្រៀងស្រីវ័យក្មេង មាស នីតា និងនាយចឺមត្រូវបានធ្វើការចែកចាយពេញបណ្តាញសង្គមរហូត លេចចេញការសង្ស័យថាពួកគេកំពុងតែបង្កាត់ភ្លើងស្នេហ៍ថែមទៀតផង។ ... Read More »

ខាត់ សុឃីម ទម្លាយរឿងប្អូនប្រុស ខាត់ចំរើន បន្សល់ការសម្តែងសិល្បៈថតទុកមួយមិនទាន់បានបញ្ចេញ

ភ្នំពេញ៖ សពតារាកំប្លែង ខាត់ ចំរើន បានរៀបចំពិធីបុណ្យ និងបូជាតាមទំនៀមទម្លាប់ហើយកាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកានេះ ។ អ្វីដែលតារាចម្រៀងរូបនេះបន្សល់ទុកឲ្យទស្សនិកជនគឺការចងចាំនូវស្នាដៃល្អៗជាច្រើន ហើយមុននេះ អ្នកនាង ខាត់ សុឃីម ជាបងក៏បានលើកឡើងដែរថា នៅមានស្នាដៃមួយដែល ... Read More »

ធ្លាក់ខ្លួនឈឺធ្ងន់តែប៉ុន្មានខែសោះ ខាត់ ចំរើនបានទទួលមរណភាពព្រឹកមិញនេះទៅហើយ

    ភ្នំពេញ៖ សាររំលែកទុក្ខត្រូវបានចែកចាយព្រោងព្រាតពេញបណ្តាញសង្គមនាព្រឹកនេះបន្ទាប់ពីគេទទួលបានដំណឹងដ៏រន្ធត់និងក្រៀមក្រំថា តារាកំប្លែង ខាត់ ចំរើន បានទទួលមរណភាពហើយ។ ដំណឹងមរណភាពនេះគឺមិនបាន២៤ម៉ោងផងទេក្រោយពីមុននេះអ្នកនាង ខាត់ សុឃីមបានប្រកាសអំពីការស្វែងរកការផ្តល់ឈាមដើម្បីជួយសង្គ្រោះប្អូនប្រុសដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែតរហូតដល់ថ្នាក់សន្លប់បាត់ស្មារតី។       នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ... Read More »

ក្តៅស្លឹកត្រចៀក កញ្ញាឯក រឿន ណាត ចេញសារព្រមានចាត់វិធានការតាមផ្លូវច្បាប់ ទៅម្ចាស់គណនីហ្វេសប៊ុកមួយ

ភ្នំពេញ៖ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមុននេះបន្ទាប់ពីកញ្ញាឯកចក្រវាឡកម្ពុជា ២០១៨ កញ្ញា រឿនណាត បានបញ្ចេញសារដ៏ក្តៅគគុកដ៏កម្រមួយ ដោយព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅកាន់ម្ចាស់គណនីយហ្វេសប៊ុកមួយដែលបានកាត់តរូបនាង និងប្រើប្រាស់ប្រាស់ឈ្មោះនាងក្នុងន័យផ្សព្វផ្សាយលក់ផលិតផលសម្រស់ ។ ករណីនេះត្រូវបានគេដឹងថាបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស នាងក៏ដូចជាទីផ្សារការងារនាងផងដែរ និងបង្កើតឲ្យមានការយល់ច្រឡំមួយចំនួន។   តារាបង្ហាញម៉ូត និងជាតារាសម្តែង រូបនេះ ... Read More »

ភ្ញាក់ផ្អើលព្រឹកនេះ ពេជ្រ សោភា និងឆឹម សក្កដា ភ្ជាប់ពាក្យហើយ

ភ្នំពេញ៖ ព្រឹកថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០២២ នេះ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា និងតារាសម្តែង លោក ឆឹម សក្កដា បានរៀបចំពិធីភ្ជាប់ពាក្យជាផ្លូវការហើយ។ ដំណឹងនេះបានធ្វើឲ្យគេភ្ញាក់ផ្អើលព្រោះតែកន្លងទៅពួកគេធ្លាប់បានប្រកាសបែកគ្នា។    ... Read More »

ផ្ទុះការរិះគន់ទៅកាន់យុវជនសំរាម ពេលនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី តបសារចាក់ដោតហើយ

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុននេះ លោក សាន់ ដារ៉ាវីត ដែលជាស្ថាបនិកយុវជនសំរាមបានបញ្ចេញសារអមដោយរូបថត និងពាក្យពេចន៍មួយចំនួនបញ្ចេញយោបល់ទៅកាន់ការស្លៀកពាក់របស់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី។ សារនោះក៏ បានបង្កើតឲ្យមានការបញ្ចេញសារផ្លែផ្កាពិសេសសង្គ្រាមពាក្យសម្តីទៅកាន់ពីសំណាក់ក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជា។  ពាក្យដែលលោកធ្លាប់ប្រើក្នុងការរិះគន់នេះ បានធ្វើឲ្យអ្នកគាំទ្រមិនពេញចិត្តគឺលោកលើកឡើងពីការស្លៀកពាក់របស់វត្តី គឺជាគំរូមិនល្អសម្រាប់យុវជន ពិសេសលោកបានប្រើប្រាស់ពាក្យខ្ពើមទៅកាន់ឈុតដែលនាងស្លៀកគ្រាដែលនាងកំពុងបំពេញការងារនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ... Read More »

កម្សត់ណាស់ សុគន្ធ ដាវីត រៀបរាប់ប្រវត្តិជីវិតជាកូនកំព្រា ថ្ងៃបុណ្យសពរបស់ជីដូន

ខេត្តកំពង់ចាម ៖ ទស្សនិកជនជាច្រើនពិតជាធ្លាប់បានស្គាល់ពីស្នាដៃផលិតវីដេអូ និងចម្រៀងរបស់តារាសម្តែង សុគន្ធ ដាវីត ជាក់ជាមិនខាន ដែលលោកបានប្រឹងប្រែងលើវិស័យសិល្បៈជាច្រើនឆ្នាំកន្លងមកហើយ។ នៅពីក្រោយភាពជោគជ័យនេះគឺមានរឿងរ៉ាវជាច្រើនដែលលោកបានលាក់ទុក នោះគឺប្រវត្តិនៃជីវិតជាក្មេងកំព្រា។    អស់រយៈពេលជាច្រើនឆ្នាំនៃការចូលប្រឡូកក្នុងវិស័យសិល្បៈ តារាសម្តែង និងចម្រៀង សុគន្ធ ... Read More »

ពេជ្រ វត្តីសារ៉ាវឌី្ឍ ត្រូវម្ចាស់ផលិតផលល្បីៗនៅថៃកក់ទុកក៏ត្រៀមរួមការងារជាមួយកញ្ញាឯកថៃ Engfa ដែរ

ភ្នំពេញ៖ កម្មវិធីប្រគួតMiss Grand International 2022 បានបញ្ចប់រួចទៅហើយកាលពីថ្មីៗនេះខណៈដែលកញ្ញាឯកពីកម្ពុជា  ពេជ្រ វត្តីសារ៉ាឌ្ឍី  ដែលទទួលបានតំណែងរងលំដាប់ទី៥ នោះនៅមិនទាន់វិលមកមាតុប្រទេសវិញនៅឡើយ។ នាងនឹងត្រូវចំណាយពេលវេលានៅប្រទេសឥណ្ឌូនេស៊ី និងបន្តធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីបំពេញការងារមួយចំនួនរបស់ក្រុមហ៊ុនផ្តល់ជូនរួមទាំងការងារជាច្រើនដែលត្រូវធ្វើរួមគ្នានឹងកញ្ញាឯកនៃព្រះរាជាណាចក្រថៃ នាង Engfa ... Read More »

អបអរសាទរ! កម្ពុជាបំបែកប្រវត្តិសាស្រ្តថ្មីក្រោយកញ្ញា ពេជ្រ វត្តីសារ៉ាវ៉ាឌី បានហក់ចូលទៅដល់វគ្គ១០នាក់ចុងក្រោយ ពី Miss Grand International 2022

ឥណ្ឌូនេស៊ី៖ ការប្រកួតផ្តាច់ព្រ័ត្រ Miss Grand International 2022 ដែលបានធ្វើឡើងកាលពីយប់ថ្ងៃទី២៥ ខែតុលា ប្រជាជនខ្មែរទាំងអស់កំពុងតែមានមោទនភាពយ៉ាងខ្លាំងចំពោះ បវរកញ្ញាតំណាងកម្ពុជារូបនេះ ព្រោះថា វត្តី ពីមួយវគ្គទៅមួយវគ្គនាងធ្វើបានយ៉ាងល្អបំផុត រហូតដល់ឆក់បេះដូងគណៈកម្មការ ជាប់បានទៅដល់វគ្គtop ... Read More »

អបអរសាទរ ! កញ្ញាឯកចក្រវាឡកម្ពុជា២០២១កញ្ញា ងិន ម៉ារ៉ាឌីភ្ជាប់ពាក្យហើយ

 ភ្នំពេញ៖ មានការចាប់អារម្មណ៍ មុននេះបន្ទាប់ពីកញ្ញាឯកចក្រវាឡកម្ពុជា២០២១ កញ្ញា  ងិន ម៉ារ៉ាឌី បានសម្រេចចិត្តភ្ជាប់ពាក្យ នឹងកម្លោះសង្ហាលោក ទិត្យ វណ្ណណូរ៉ា ទៅហើយ។ពិធីនេះត្រូវបានធ្វើឡើងក្រោយបង្ហាញភាពច្បាស់ និងការដឹងលឺពីចាស់ទុំពេលនេះពួកគេបានសម្រេចចិត្តរៀបចំពិធីជាផ្លូវការហើយនៅព្រឹកថ្ងៃទី២៤ ខែតុលាឆ្នាំ ២០២២នេះ។  មុននេះចំណងស្នេហាបវរកញ្ញាចក្រវាលកម្ពុជា ... Read More »