ព័ត៌មានទាន់ហេតុការណ៍៖

សិល្បៈ

ទើបខាតទ្រព្យព្រោះអគ្គិភ័យឆេះផ្សារ ពេលនេះតារាសម្តែង ម៉ិច ម៉ារីកា និងអាជីវករផ្សារសំរោងយ៉ោងមួយចំនួនរកឃើញវិជ្ជមានជំងឺកូវីដ-១៩ទៀត

   ភ្នំពេញ៖ មហាជនមានការភ្ញាក់ផ្អើលក្រោយពីតារាសម្តែង មុិច ម៉ារីកា បានប្រកាសថានាងមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីម្សិលមិញនេះ ។ អ្វីដែលធ្វើឲ្យគេអាណិតនាងនិងអាជីវករនៅផ្សារសំរោងយ៉ោងនោះគឺការរកឃើញពួកគាត់មានវិជ្ជមានជំងឺកូវីដ-១៩  ខណៈដែលប៉ុន្មានខែមុនទើបនឹងត្រូវអគ្គិភ័យឆាបឆេះតូចក្នុងផ្សារស្ទើរតែទាំងស្រុងខាតទ្រព្យសន្ធឹកនោះ។  តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកបាទីបានបញ្ជាក់កាលពីថ្ងៃទី២០ខែឧសភា ឆ្នាំ២០២១បានបញ្ជាក់ថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤០នាក់ដែលក្នុងនោះមួយចំនួនធំគឺជាអាជីវករផ្សារសំរោងយ៉ោងតែម្តង។ តារាសម្តែង ម៉ិច ... Read More »

ឆន សុវណ្ណរាជជួបទុក្ខធំ! ម្តាយរបស់លោកទទួលមរណភាពដោយជំងឺលើសឈាម និងគាំងបេះដូង

    ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស បានបង្ហោះសារដ៏រំជួលចិត្តជាពន់ពេកអំពីដំណឹងនៃការទទួលមរណភាពរបស់ម្តាយរបស់លោក។ ដំណឹងនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើល និងមានការចូលរូមរំលែកទុក្ខដ៏ក្រៀមក្រំ នេះពីអ្នកគាំទ្ររូបលោកផងដែរ។    សារដ៏ក្តុកក្តួលកាលពីរាត្រីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២១នេះ ដោយលោក ឆន សុវណ្ណរាជបានបញ្ជាក់ថា “ម៉ាក់ហត់ហើយ ម៉ាក់សម្រាកឲ្យបានសុខស្រួលណាម៉ាក់ ... Read More »

យុវតីស្រស់សោភាជាច្រើនរូបត្រូវបានអ្នកគាំទ្រស្នើឲ្យចូលរួមប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា២០២១នេះ

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យកញ្ញាឯកនៅកម្ពុជាហាក់មានសន្ទុះលឿន ក្រោយពីមហាជនបានគាំទ្រខ្លាំង ព្រោះជាឱកាសក្នុងការលើកមុខមាត់ស្ត្រីកម្ពុជាលើឆាកអន្តរជាតិពិសេសនាំយកនូវវប្បធម៌ប្រពៃណីខ្មែរទៅបង្ហាញលើវេទិកាប្រកួតទាំងនោះ។ ស្របពេលដែលកម្មវិធីប្រកួតកញ្ញាឯកចក្រវាឡ២០២០បានបញ្ចប់ភ្លាម ដំណឹងនៃការប្រកាសឲ្យបេក្ខនារីដែលមានទំនុកចិត្តអាចដាក់ពាក្យចូលរួមប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា២០២១ភ្លែត។  ទន្ទឹមនឹងនេះក្រុមអ្នកគាំទ្រវិស័យកញ្ញាឯករួមទាំងគណនីហ្វេសប៊ុកដែលគាំទ្រវិស័យនេះបានចាប់ផ្តើមបញ្ចេញមុខបេក្ខភាពដែលខ្លួនពេញចិត្ត និងជឿជាក់ថាពួកគេមានសមត្ថភាពពេញលេញក្នុងការក្លាយជាកញ្ញាឯកតំណាងឲ្យកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិ។ការប្រកាសជ្រើសរើសបេក្ខនារីថ្មីនេះក៏ស្របពេលដែលប្រទេសជិតខាងបានបញ្ចេញមុខបេក្ខភាពរបស់ខ្លួនរួចជាស្រេចហើលដែរដើម្បីបន្តឈានទៅប្រកួតកម្មវិធីដ៏សម្បើមនេះ។    អ្វីដែលកាន់តែពុះកញ្ជ្រោលខ្លាំងនៅកម្ពុជានាពេលនេះគឺការទម្លាយមុខមាត់ អត្តសញ្ញាណរបស់បេក្ខនារីមួយចំនួន ដែលក្រុមអ្នកគាំទ្រស្នើឲ្យពួកគេដាក់ពាក្យចូលរួមប្រកួតដែលក្នុងនោះគេសង្កេតឃើញថារួមមានទាំងអតីតម្ចាស់ជ័យលាភីកញ្ញាឯក ម្ចាស់ជ័យលាភីរង តារាសម្តែង តារាបង្ហាញម៉ូដជាច្រើន។  ... Read More »

តារាសម្តែង ណាខុន ទទួលស្គាល់ចំណងស្នេហ៍ជាមួយអ្នកមេម៉ាយទ្រព្យស្តុក២ឆ្នាំហើយ

ភ្នំពេញ៖ ពិតជាធ្វើឲ្យទស្សនិកជនបានជ្រាបកាន់តែច្បាស់អំពីចំណងស្នេហាខុសវ័យ ប៉ុន្តែវាមានភាពផ្អែមល្ហែមខ្លាំងណាស់រវាងកំលោះសង្ហា លោក ណាខុន នឹងអ្នកមេម៉ាយទ្រព្យស្តុកម្នាក់។ បើទោះបីជាចំណងស្នេហ៍ដែលកើតចេញត្រឹមតែការសែនព្រេនតាមប្រពៃណី និងមានការដឹងឮពីចាស់ទុំទាំងសងខាងមិនគគ្រឹកគគ្រេងនោះក្តី ក៏ចំណងស្នេហានេះ  ឋិតថេរបានរយៈពេល២ឆ្នាំពេញហើយ។  រយៈ ពេល២ឆ្នាំនៃការប្រើប្រាស់ឈ្មោះជាប្តីប្រពន្ធនេះ លោកណាខុន បានទទួលស្គាល់អំពីចំណងស្នេហានេះជាផ្លូវការរួមទាំងបានប្រើប្រាស់ពាក្យពេចន៍ផ្អែមល្ហែមបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនលោកដោយបានសន្យាថានឹងមើលថែប្រពន្ធនិងកូនជារៀងរហូតទៀតផង។តារាសម្ដែងរូបនេះបានបង្ហោះសារដ៏ផ្អែមល្ហែមភ្ជាប់ជាមួយរូបថតភ្ជាប់ពាក្យជាច្រើនសន្លឹកនៅលើហ្វេសប៊ុក ហើយសូម្បីតែនៅលើបណ្ដាញសង្គមInstagram ក៏លោកបានបញ្ចេញដោយមិនលាក់លៀមដែរ។ ... Read More »

អតីតតារាសម្តែង លោក យុត្ថារា ឆានី បញ្ជាក់ពីពាក្យ “ស្រីពស់វែក!” ថាមិនបានសំដៅទៅលើអតីតភរិយាលោកស្រី ចន ច័ន្ទលក្ខិណានោះទេ

ភ្នំពេញ៖ សារខ្លីមានន័យក្តៅគគុកកាលពីប៉ុន្មានថ្ងៃមុននេះរបស់អតីតតារាសម្តែងលោក យុត្ថារ៉ា ឆានី បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកធ្វើការចែករំលែក និងទាញភ្ជាប់ពាក្យសម្តីទាំងនេះថាជាការឌឺដងផ្លែផ្កាទៅកាន់នារីណាម្នាក់។ លោកឆានីបានប្រើពាក្យថា “មិនសូវខ្លាចទេពស់វែក ខ្លាចតែស្រីពស់វែក” ដែលត្រូវបានបង្ហោះចូលទៅក្នុង Group ផ្ទាល់ខ្លួនមួយរហូតដល់បានក្លាយជាប្រធានបទជជែកគ្នាក្រៅផ្លូវការ។    មានការលើកឡើងថា ជាការបង្ហោះក្នុងន័យថាឲ្យនារីណាម្នាក់ ... Read More »

លេចធ្លាយរូបថតផ្អែមល្ហែមរវាងរ៉េត សារីតា នឹងបុរសម្នាក់ អ្នកគាំទ្រសង្ស័យថាជាគូស្នេហ៍របស់នាង

បង្កើតឲ្យមានការចាប់អារម្មណ៍ពីអ្នកគាំទ្រនៅកម្ពុជាសាជាថ្មីក្រោយពីគេបានឃើញរូបថតជាច្រើនសន្លឹករបស់ម្ចាស់មកុដកញ្ញាឯកចក្រវាឡកម្ពុជា ជាមួយនឹងបុរសជនបរទេសដ៏សង្ហាម្នាក់ត្រូវបានធ្លាយចេញនៅលើបណ្តាញសង្គម។ រូបថតទាំងនេះបានបង្ហាញពីភាពផ្អែមផ្អែមល្ហែមខ្លាំងដែលធ្វើឲ្យអ្នកគាំទ្រនាងមានការសាទរ និងផ្ញើសារអបអរគ្រប់ៗគ្នា។  ទើបនឹងធ្វើឲ្យមហាជនពេញចិត្ត និងគាំទ្រនាងក្នុងការបង្ហាញមុខលើឆាកអន្តរជាតិមិនបានប៉ុន្មានផង ស្រាប់តែពេលនេះរ៉េត សារីតា បានធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំៗ ព្រោះតែរូបថតជាច្រើនសន្លឹកនៃភាពស្និទ្ធស្នាលគ្នាខ្លាំងជាមួយនឹងបុរសសង្ហាម្នាក់ ។ ភាពស្និទ្ធស្នាលនេះដែរត្រូវបានគេសន្មត់ស្ទើរគ្រប់មាត់ថា មិនមែនជារូបថតទំនាក់ទំនងជាFan ឬជាអ្នកគាំទ្រ ឬត្រឹមតែជាមិត្តនោះទេ ... Read More »

រ៉េត សារីតា ត្រូវបងប្អូនខ្មែរនៅអាមេរិករៀបចំជប់លៀងឲ្យ យ៉ាងគគ្រឹកគគ្រេង

កញ្ញា រ៉េត សារីតាកញ្ញាឯកចក្រវាឡកម្ពុជា២០២០ នៅមិនទាន់វិលមកកាន់ទឹកដីកំណើតវិញនៅឡើយទេ បើទោះបីជាកម្មវិធីប្រកួតកញ្ញាឯកចក្រវាឡ២០២០ បានបញ្ចប់ទៅហើយក៏ដោយ។ នាងនិងបន្តស្នាក់នៅលើទឹកដីនៃប្រទេសមហាអំណាចមួយនេះរហូតដល់ចុងខែឧសភា ដើម្បីជួបជុំក្នុងកម្មវិធីនានាដែលប្រជាជនខ្មែររស់នៅទីនោះបង្កើតឡើងជាការសាកសួរសុខទុក្ខ ជួបជុំជប់លៀងនោះជាដើម។ ថ្មីនេះ នាង ត្រូវបានបងប្អូនសមាគមន៍ខ្មែរនៅរដ្ឋ Florida ធ្វើកម្មវិធីអបអរសាទរជាថ្មីម្ដងទៀតក្រោយបញ្ចប់ការប្រកួតដែលពួកគាត់នៅតែចាត់ទុកថានាងបាននាំមកនូវមោទនភាពសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ... Read More »

ស្តាប់ លីវ ជីលី បកស្រាយសារមួយឃ្លា លើហ្វេសប៊ុក ដែលគេចោទថានាងឌៀមដាមឲ្យ រ៉េត សារីតា

ក្រោយពីបញ្ចប់ការប្រកួតកញ្ញាឯកចក្រវាឡ២០២០ នៅសហរដ្ឋអាមេរិកក្តៅៗ រ៉េត សារីតា ទទួលបានការលើកទឹកចិត្តជាច្រើន ហើយនាងបានបន្តស្នាក់នៅលើទឹកដីសហរដ្ឋអាមេរិក។ នៅកម្ពុជាឯណេះស្រាប់តែលេចចេញការវែកញែកជាហូរហែរបស់ក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកមួយចំនួនអំពីពាក្យមួយឃ្លា ដែលMiss Grand Cambodia 2020 កញ្ញា លីវ ជីលី បានបង្ហោះនៅលើបណ្តាញសង្គមផ្លូវការរបស់នាងដែលមានខ្លឹមសារថា ... Read More »

ស្ថានភាពចុងក្រោយរបស់សិល្បករជើងចាស់យាយ ណយ សំណាង និងកូនប្រុសលោក វណ្ណា ស័ក្កិ

ភ្នំពេញ៖ វ័យកាន់តែជរា និងមានជំងឺប្រចាំកាយរបស់សិល្បករជើងចាស់ យាយ ណយ សំណាង បានក្លាយជាក្តីបារម្ភខ្លាំងសម្រាប់ក្រុមគ្រួសារនិងមហាជន។ ទោះជាយ៉ាងណាពេលនេះស្ថានភាពរបស់គាត់ហាក់មានសភាពធូស្បើយខ្លះវិញហើយប៉ុន្តែនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។  សិល្បការិនីកំប្លែង និងអាយ៉ៃជើងចាស់ លោកយាយ ណយ សំណាង និងកូនប្រុសតារាចម្រៀង វណ្ណា ... Read More »

នាង Andrea Meza ធ្លាប់មានប្រវត្តិគ្រងមកុដហូរហែរួចមកហើយមុនក្លាយជាម្ចាស់មកុដកញ្ញាឯកចក្រវាឡ២០២០

មិនមែនជារឿងចៃដន្យទេដែលនាង Andrea Meza បានយកឈ្នះអស់បេក្ខនារីនៅបណ្តាប្រទេសជាង៧០ដើម្បីជាប់ជាបវរកញ្ញាចក្រវាឡ២០២០។ នាងបានក្លាយជានារីម៉ិចស៊ីកូទី៣ដែលគ្រងតំណែងដ៏អស្ចារ្យមួយនេះ ហើយនាងក៏មានប្រវត្តិនៃការសិក្សា និងការងារឆ្នើមក្នុងសង្គមជាច្រើនផងដែរមុនពេលទទួលបានតំណែងមួយនេះ។  តើបវរកញ្ញាម៉ិចសុីកូ Andrea Meza គឺជាអ្នកណាមុនពេលឈ្នះមកុដកញ្ញាឯកចក្រវាឡ២០២០នេះ? Andrea Meza កើតនៅថ្ងៃទី១៣ ខែសីហា ... Read More »

ទោះបីមិនដណ្តើមបានមកុដមែន ប៉ុន្តែអ្នកគាំទ្រចាត់ទុក រ៉េត សារីតា គឺជាបេក្ខនារីឆ្នើមក្នុងបេះដូងពួកគេ

មុននេះកម្មវិធីប្រកួតកញ្ញាឯកចក្រវាឡ២០២០ បានបញ្ចប់ហើយដោយម្ចាស់មកុដបានទៅលើកញ្ញា Andrea Meza មកពីម៉ិចស៊ិីកូ។ សម្រាប់បេក្ខនារីពីកម្ពុជា កញ្ញា រ៉េត សារីតា ត្រូវបានក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជានៅតែចាត់ទុកថានាងគឺជាបេក្ខភាពដ៏លេចធ្លោមិនធ្លាប់មានពីកម្ពុជា និងបានចារឈ្មោះនាងក្នុងដួងចិត្តរបស់ពួកគេបើទោះបីជានាងមិនទទួលបានជ័យលាភីណាមួយពីកម្មវិធីប្រកួតសម្រស់ដ៏សម្បើមមួយនេះក៏ដោយ។    អ្នកគាំទ្រនាងជាច្រើនបានលើកឡើងបែបនេះក្រោយពីការសម្លឹងមើលឃើញថា អស់រយៈពេលជាច្រើនខែមកហើយដែលកញ្ញាឯកចក្រវាឡកម្ពុជា២០២០ កញ្ញា ... Read More »

បវរកញ្ញាម៉ិចស៊ីកូAndrea Meza ឈ្នះមកុដបវរកញ្ញាចក្រវាឡឆ្នាំ ២០២០

ទីបំផុតកម្មវិធីប្រកួតសម្រស់ធំផុតក្នុងពិភពលោកលើកទី៦៩ គឺកញ្ញាឯកចក្រវាឡ២០២០ បានស្វែងរកម្ចាស់មកុដរបស់ខ្លួនឃើញហើយគឺកញ្ញា Andrea Meza មកពីប្រទេសមិចស៊ីកូបន្ទាប់ពីនាងបានផ្តួលបវរកញ្ញាប្រេស៊ីលនិងបវរកញ្ញាប៉េរូនៅចំណាត់ថ្នាក់លេខ ៣ ដើម្បីឈ្នះមកុដដ៏មានកិត្យានុភាពមួយនេះអស់រយៈពេលជាច្រើនខែបន្ទាប់ពីពន្យាពេលប្រកួតព្រោះតែការរីករាលដាលជាសាកលនៃជំងឺកូវីដ១៩នោះ ពេលនេះកម្មវិធីកញ្ញាឯកចក្រវាឡពិភពលោកបានបញ្ចប់ហើយនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២១នេះម៉ោងនៅកម្ពុជា។ កញ្ញា Meza អាយុ ... Read More »

ថ្ងៃប្រកួតបឋម រ៉េត សារីតា ធ្វើឲ្យអ្នកគាំទ្រពេញចិត្តលើសពីការរំពឹងទុក

កម្មវិធីប្រកួតបឋមកញ្ញាឯកចក្រវាឡពិភពលោក២០២០បានចាប់ផ្តើមហើយកាលពីរាត្រីថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២១  ត្រូវនឹងម៉ោង៦ព្រឹកថ្ងៃទី១៥ខែឧសភាម៉ោងនៅកម្ពុជា ។ អ្នកគាំទ្រកញ្ញាឯកពីកម្ពុជាដែលបានអន្ទះសារចង់ឃើញកញ្ញាឯកដែលខ្លួនពេញចិត្តបង្ហាញវត្តមានលើឆាកប្រកួតដ៏សម្បើមមួយនេះ។ ឈុតណែនាំខ្លួនជាការបើកឆាកជុំគ្នា  ការបង្ហាញម៉ូតឈុតហែលទឹកនិងការបង្ហាញឈុតរាត្រីសមោស ឬ Evening Gown បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំងសម្រាប់ការរៀបចំនេះ។ អ្នកគាំទ្រថា  បើទោះបីជាលទ្ធផលបែបណាក៏អ្នកគាំទ្រអាចទទួលយកបានពីការប្រកួតកញ្ញាឯកចក្រវាឡពិភពលោកលើកទី៦៩នេះ ប៉ុន្តែអ្វីដែលអ្នកគាំទ្រពីកម្ពុជា បានដាក់ក្តីរំពឹងខ្ពស់ថា ... Read More »

កម្សត់ណាស់តារាកំប្លែងជើងចាស់ ណយ សំណាង និងកូនប្រុសតារាចម្រៀង វណ្ណា ស័ក្តិ ឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ៖ ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយគឺតារាកំប្លែង និងអាយ៉ៃជើងចាស់ លោកយាយ ណយ សំណាង និងកូនប្រុសតារាចម្រៀង វណ្ណា ស័ក្កិនោះ ត្រូវបានបញ្ជាក់ដោយសាមីខ្លួនផ្ទាល់ថាបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩។ ដំណឹងនេះបានធ្វើឲ្យសិល្បករ និងទស្សនិកជនមានការព្រួយបារម្ភជាខ្លាំង។    មុននេះលោក វណ្ណា ស័ក្កិបានបង្ហោះសារអមដោយរូបភាព ... Read More »

ក្រុមតារាចម្រៀង Rock លោក J.Yoon ត្រូវគេប្រទះឃើញស្លាប់ក្នុងផ្ទះ​ ក្នុង​វ័យ​ ៣៩ឆ្នាំ​

អន្តរជាតិ​៖ សមាជិកក្រុមចម្រៀង Rock «M.C the Max» លោក J.Yoon ដែលលេចធ្លោរប្រចាំប្រទេសកូរ៉េ ត្រូវបានរាយការណ៍មកថា បានស្លាប់ក្នុងគេហដ្ឋានរបស់លោក ខណៈបច្ចុប្បន្នគេមិនទាន់ដឹងមូលហេតុ នៃការស្លាប់របស់លោកឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South ... Read More »

រ៉េត សារីតា បង្ហាញភាពស្វាហាប់គួរឲ្យសរសើរក្នុងវគ្គប្រកួតឈុតតំណាងជាតិ

  មិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ វគ្គប្រកួតឈុតតំណាងជាតិបានចាប់ផ្តើមហើយកាលពីរាត្រីថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២១ ត្រូវនឹងម៉ោង៧ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នៅកម្ពុជា។ ឈុតទេពរួបរួម ដែលត្រូវបានគ្រងដោយកញ្ញាឯកចក្រវាឡកម្ពុជារ៉េត សារីតា បានធ្វើឲ្យអ្នកទស្សនាចាប់ភ្លឹក នឹងលាន់មាត់សរសើរអំពីដំណើរដ៏ស្វាហាប់មានទំនុកចិត្ត សាកសមទៅនឹងឈុតដែលត្រូវបានច្នៃឡើងដោយកូនខ្មែរមួយនេះ។ ... Read More »

អ្នកក្នុងនិងក្រៅចង្កោមសិល្បៈទាមទារយុត្តិធម៌ឲ្យ ពិធីការិនី មាន ពេជ្រ រីតា

ភ្នំពេញ៖ ផ្ទុះកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ជុំវិញករណីពិធីការិនីទូរទស្សន៍My TV កញ្ញា មាន ពេជ្រ រីតា ប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ធវៈនៅក្នុងរថយន្តកាលពីថ្ងៃទី០៤ខែឧសភាឆ្នាំ២០២១កន្លងទៅ។ កាន់តែក្តុកក្តួលនិងសង្វេកនោះគឺក្រោយពីវីដេអូទួញសោកបាត់ភាពជាម្ចាស់ការក្នុងខ្លួនរបស់ពិធីការិនីរូបនេះត្រូវបានគេទម្លាយពេញបណ្តាញសង្គម។   គេចាំបានដែរថា ពិធីការិនីទូរទស្សន៍ My ... Read More »

យុទ្ធនាការ១ដុល្លារដើម្បីកញ្ញាឯកចក្រវាឡកម្ពុជា ត្រូវបានបង្កើតឡើងដើម្បីគាំទ្រ រ៉េត សារីតា

ភ្នំពេញ៖ ចាប់តាំងពីរសៀលថ្ងៃទី១០ ខែឧសភានេះមានបណ្តាគណនីហ្វេសប៊ុកផ្លូវការស្តីពីកញ្ញាឯកល្បីៗមួយចំនួននៅកម្ពុជាចាប់ផ្តើមបើកយុទ្ធនាការបរិច្ចាគ ១ដុល្លារដើម្បីរួមគ្នាចូលរួមការបោះឆ្នោតសម្រាប់កញ្ញាឯកពីកម្ពុជា កញ្ញារ៉េត សារីតា ។ យុទ្ធនាការនេះក្រោយពីលក្ខខណ្ឌនៃកម្មវិធីតម្រូវឲ្យធ្វើការបោះឆ្នោតជ្រើសរើសបេក្ខនារីឆ្នើមម្នាក់ទៅកាន់វគ្គ២១នាក់ចុងក្រោយ ហើយការបោះឆ្នោតនេះតម្រូវឲ្យធ្វើឡើងតាមApp មួយរបស់កញ្ញឯកក្រវាឡពិភពលោកបង្កើតឡើង ហើយការបោះឆ្នោតសុទ្ធតែត្រូវចំណាយប្រាក់នោះ។    ក្នុងនេះផងដែរគេក៏បានសង្កេតឃើញគណនីយដែលបានធ្វើការបង្កើតយុទ្ធនាការនេះមានដូចជា គណនីយឈ្មោះ Universe ... Read More »

ប្រពន្ធរត់ចោលហើយពេលនេះនាយក្រិន ចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ទៀត

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយ ក្រោយពីគេទទួលបានដំណឹងថា តារាកំប្លែងមាឌល្អិតលោក ទេស សុជន ហៅនាយ ក្រិន ដោយមានជំងឺប្រចាំកាយធ្ងន់ធ្ងរ រហូតត្រូវក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យថែមទៀត។ដំណឹងដ៏គួរឲ្យអាណិតនេះមានជាថ្មីក្រោយពីប្រពន្ធតារាកំប្លែងរូបនេះទើបនឹងរត់ចោលទុកឲ្យលោកនៅចិញ្ចឹមកូនៗតែឯងនោះ។ បើតាមការទម្លាយរបស់លោក អៀង ចេនឡា តារារួមអាជីពកំប្លែងជាមួយគ្នានៅព្រលប់នេះ ដោយសារតែលោកមានការបារម្ភពីរៀមច្បងក្នុងអាជីពខ្លាំងពេកហើយពេលនេះនាយ ... Read More »

ខាត់ សុឃីម បញ្ជាក់ពីមូលហេតុដែលនាងជំរុញនិងបំផុសមហាជនឲ្យគាំទ្រវិស័យប្រកួតកញ្ញាឯក

      ភ្នំពេញ៖ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានក្លាយជាតារាល្បីនាំមុខម្នាក់ក្នុងចំណោមតារាល្បីៗនៅកម្ពុជាមួយចំនួន ដែលបានខិតខំដុតដៃដុតជើងជួយចែករំលែក គាំទ្រ បំផុតគំនិតទៅកាន់មហាជនបន្ថែមឲ្យងាកមកចាប់អារម្មណ៍លើវិស័យកញ្ញាឯកនៅកម្ពុជា។ គេក៏កក់សម្គាល់ដែរថា នាងតែងតែធ្វើការចែករំលែក លើកទឹកចិត្តទៅកាន់បេក្ខភាពកញ្ញាឯកកម្ពុជាជានិច្ច ដែលសូម្បីតែ Profile ... Read More »

ចាន់ណា រ៉ូណាន ជួបទុក្ខធំ ប្អូនប្រុសជាអ្នកផ្នែករៀបចំឆាក ទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍

សារចែករំលែកទុក្ខជាច្រើនហូរហែបានផ្ញើទៅកាន់ផលិតករភាពយន្តល្បីឈ្មោះលោក ចាន់ណា រ៉ូណាន ក្រោយពីគេទទួលបានដំណឹងថា ប្អូនប្រុសបង្កើតរបស់លោកបានទទួលមរណភាពកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ តាមការបញ្ជាក់របស់លោកបានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកបានបញ្ជាក់ថា “ខ្ញុំបាទជូនដំណឹងដល់តារាសម្តែង  ក្រុមការងារ បងប្អូនទាំងអស់ថាប្អូនប្រុសខ្ញុំបាទ ណាវ៉ា ចាន់ណា កាន់ខាងផ្នែករៀបចំឆាក ... Read More »

តារាពហុជំនាញ ស៊ូ ដាណេ ចេញមុខរិះគន់ បទ«ដៃសើម»

      ភ្នំពេញ៖ បទ”ដៃសើម” របស់លោក សុវណ្ណសេដ្ឋី បានបញ្ចេញហើយកាលពីប៉ុន្មានថ្ងៃមុននេះ ដោយទទួលបានការចាប់អារម្មណ៍ច្រើនពីក្រុមយុវវ័យ រហូតបទចម្រៀងនេះត្រូវបានក្រុមអ្នកលេងបណ្តាញសង្គមនានា ពិសេសអ្នកលេង Tik Tok បានយកទៅច្រៀងត្រាប់តាមជាហូរហែ។ ស្របពេលដែលមានការគាំទ្រ គេក៏បានសង្កេតឃើញមានមតិរិះគន់ទៅលើខ្លឹមសារនៃបទចម្រៀងមួយនេះដែរពីសំណាក់តារាពហុជំនាញអ្នកនាង ... Read More »

ដល់សហរដ្ឋអាមេរិកភ្លាម រ៉េត សារីតា ធ្វើសកម្មភាពមួយចំនួន និងបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនខ្មែរនៅទីនោះ

ជាលើកដំបូងក្នុងការចេញទៅប្រកួតកញ្ញាឯកនៅក្រៅប្រទេសដែលសហគមន៍ខ្មែររស់នៅសហរដ្ឋអាមេរិកគឺជាអ្នករៀបចំកម្មវិធីស្វាមគមន៍ទ្រង់ទ្រាយធំសម្រាប់កញ្ញាឯកចក្រវាឡកម្ពុជា។ កម្មវិធីនេះធ្វើឡើងក្រោយកញ្ញារ៉េត សារីតា បានធ្វើដំណើរចាកចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកចាប់តាំងពីថ្ងៃទី២៣ ខែមេសាមកម្ល៉េះ ដើម្បីចូលរួមកម្មវិធីប្រកួតសម្រស់អន្តរជាតិដ៏ធំសម្បើមជាងគេលើកទី៦៩ គឺកម្មវិធី កញ្ញាឯកចក្រវាឡពិភពលោក២០២០។  ធ្វើដំណើរទៅដល់ប្រទេសមហាអំណាចនេះភ្លាម សារីតា ត្រូវបានសហគមន៍ខ្មែរនៅអាមេរិកទទួលការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការទៅដល់សហរដ្ឋអាមេរិក ជាពិសេសគ្រប់គ្នាសុទ្ធតែសម្តែងការគាំទ្រ និងកោតសរសើរពីសមត្ថភាពរបស់បេក្ខនារីពីកម្ពុជាយ៉ាងច្រើនកុះករ។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺការស្វាគមន៍ការធ្វើដំណើរមកដល់របស់នាងដោយរួមទាំងការប្រើប្រាស់រថយន្តប្រណីតលំដាប់អភិជន ... Read More »

តារាកំប្លែង យ៉េៗ និយាយទាំងអរផងយំផងក្រោយទទួលលទ្ធផលជាពីជំងឺកូវីដ-១៩

ភ្នំពេញ៖ តារាកំប្លែង នាងយ៉េៗ បានថ្លែងទាំងអរផងយំផងរៀបរាប់ក្នុងវីដេអូខ្លីមួយបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់នាងថានាងបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយនៅរាត្រីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ ។ នាងបាននិយាយថា នាងបានចេញទៅវិញហើយ នាងសប្បាយចិត្តនាងបានជាហើយ ។ ទទួលបានដំណឹងនេះដែរក៏មានសិល្បករប្រុសស្រីជាច្រើនបានថ្លែងសារសាទរទៅកាន់តារាកំប្លែងរូបនេះក្រោយពីបានឃើញវីដេអូ និងដំណឹងដ៏រីករាយសម្រាប់នាង ខណៈដែលក្នុងអំឡុងពេលដែលនាងបានសម្រាកព្យាបាលជំងឺនៅអាគាព្រីមៀសែនសុខនោះដែរ នាងទទួលបានការលើកទឹកចិត្តច្រើនពីសិល្បកររួមអាជីព ... Read More »

បញ្ញាសិទ្ធិ ចេញមុខស្នើឲ្យបញ្ចប់ការផ្សាយអំពីក្រុមនិយមជេរបញ្ចោរហែកហួរគ្នាតាមបណ្តាញសង្គម

ភ្នំពេញ៖ អាចជារឿងកម្រសម្រាប់សិល្បករដែលបានចេញនិយាយចំៗអំពីក្រុមនិយមជេរបញ្ចោរហែកហួរគ្នាតាមបណ្តាញសង្គមនានា ដែលនាំឲ្យសីលធម៌សង្គមធ្លាក់ចុះ ដែលក្នុងនេះដែរលោកបានបណ្តាញផ្សព្វផ្សាយឲ្យបញ្ចប់ការយកក្រុមអ្នកលេងសម្តីមិនសមទំនងទាំងនោះមកផ្សព្វផ្សាយបន្តព្រោះជាគំរូមិនល្អដល់ក្មេងៗជំនាន់ក្រោយ។    តារាចម្រៀង និងសម្តែងរូបនេះបានបញ្ជាក់ថា នេះគ្រាន់តែជាការស្នើសុំប៉ុណ្ណោះ ដែលលោកមិនមានឥទ្ធិពលណាមួយទៅលើស្ថាប័នសារព័ត៌មាននោះឡើយ។ ការបង្ហាញសារជាសាធារណៈនេះលោកក៏បានប្រកាន់ជំហរក្នុងការស្វាគមន៍ការវាយបកណាមួយពីក្រុមជំនាញជេបញ្ចោរពីមនុស្សមួយក្រុមតូចនោះដែរ ហើយគោលបំណងគឺលោកចង់លប់បំបាត់ការជេរបញ្ចោរនៅលើបណ្តាញសង្គមតែប៉ុណ្ណោះ។ លោកបានចាត់ទុកក្រុមជេរបញ្ចោរទាំងនោះបានធ្វើឲ្យប៉ះពាល់ទៅដល់សីលធម៌សង្គម ខណៈដែលបច្ចុប្បន្នជាសម័យបច្ចេកវិទ្យាជឿនលឿនដែលសូម្បីតែក្មេងៗតូចៗ ក៏ពួគគាត់មានទូរស័ព្ទដៃ អាយផេតលេង ... Read More »

បទ “លក់គោយន្ត” របស់ Noly Record ក៏អាចទាក់ចិត្តទាំងគ្រូពេទ្យជួរមុខ និងមន្ត្រីសមត្ថកិច្ចបានដែរ

ភ្នំពេញ៖ បទ “លក់គោយន្ត” របស់ Noly Record ដោយមានអ្នកចូលទស្សនា និងស្តាប់រាប់លានដងរួចមកហើយនៅលើបណ្តាញសង្គមនានា ក៏កំពុងតែផ្ទុះការគាំទ្រខ្លាំងទៅលើស្នាដៃបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅមួយនេះ។ បទចម្រៀងនេះមិនត្រឹមតែអាចទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីក្រុមយុវវ័យប៉ុណ្ណោះទេ ប៉ុន្តែបទចម្រៀងនេះបាននិងកំពុងតែធ្វើឲ្យទស្សនិកជនជាច្រើនពេញចិត្តនិងស្នាដៃនេះជាច្រើនផងដែរបូករួមទាំងមន្ត្រីសមត្ថកិច្ច និងគ្រូពេទ្យជួរមុខច្រៀងលេងកម្សាន្តដើម្បីបន្ធូរអារម្មណ៍។ ថ្មីៗនេះការបញ្ចេញបទចម្រៀងថ្មីបានត្រឹមជាងមួយសប្តាហ៍បទចម្រៀងនេះកំពុងតែធ្វើឲ្យអ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គម រួមទាំងតារាចម្រៀងជាច្រើនលើកយកមកច្រៀងCover ... Read More »

ព្រាប សុវត្ថិ ជួយគ្រួសារកវី ជុំ ប៊ុនធឿន ៤លានរៀល

ភ្នំពេញ៖ តារាចម្រៀងព្រាប សុវត្ថិ បានជួយដល់គ្រួសារសពកវី ជុំ ប៊ុនធឿននូវថវិកា៤លានរៀលក្រោយពីទទួលបានដំណឹងអំពីស្ថានភាពគ្រួសារសពកវី ជុំ ប៊ុនធឿន ដែលបាននិងកំពុងប្រឈមនឹងបញ្ហាជីវភាពក្នុងបរិបទនៃជំងឺកូវីដ-១៩ និងក្រោយពីលោកទទួលបានដំណឹងថាភរិយារបស់កវីរូបនេះបាននិងកំពុងសម្រាកព្យាបាលជំងឺសួតធ្ងន់ធ្ងរនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ក្រោយសះស្បើយពីជំងឺកូវីដ-១៩នោះ។ ការបញ្ជាក់អំពីផ្តល់ជូនថវិកានិងការផ្តាំផ្ញើសាកសួរសុខទុក្ខនេះត្រូវបានធ្វើឡើងដោយគណនីយហ្វេសប៊ុករបស់កូនស្រីបង្កើតកវីរូបនេះឈ្មោះ ប៊ុនធឿន ពៅពិសី ដែលបានបង្ហោះកាលពីព្រលប់ថ្ងៃទី០១ ... Read More »

ជួបទុក្ខធំតារាសម្តែង គៀត សុវណ្ណាឡាង ឪពុកទទួលមរណភាពក្រោយចូលសង្គ្រោះបន្ទាន់បាន៣ថ្ងៃ

ភ្នំពេញ៖ សារចរូលរួមរំលែកទុក្ខទៅកាន់តារាសម្តែង គៀត សុវណ្ណាឡាង បានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ។ សារនេះ ក្រោយពីគេទទួលបានដំណឹងថាឪពុករបស់នាងទទួលមរណភាព។ នៅមិនទាន់អាចស្វែងរកការបញ្ជាក់ណាមួយបន្ថែមពីតារាសម្តែងរូបនេះបាននៅឡើយទេ ប៉ុន្តែតាមការបញ្ជាក់របស់សិល្បករដែលជិតដិតនឹងតារាសម្តែងរូបនេះបានបញ្ជាក់ថា ឪពុករបស់នាងពិតជាទទួលមរណភាពនៅព្រលប់ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២១នេះពិតប្រាកដមែន ដែលគេនៅមិនទាន់ដឹងអំពីមូលហេតុច្បាស់លាស់នៅឡើយ ប៉ុន្តែប៉ុន្មានថ្ងៃមុននេះគេទទួលបានដំណឹងថាឪពុករបស់នាងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមួយនៅរាជធានីភ្នំពេញ។ ខណៈដែលនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់នាងក៏បានបង្ហាញសារខ្វាយខ្វល់ចិត្តខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះផងដែរ។ ២ថ្ងៃមុននេះនាងបញ្ជាក់នៅលើគណនីហ្វេសប៊ុកថា ... Read More »

សុគន្ធ នីសា ច្រានចោលដំណឹងចេញទៅរស់នៅលើទឹកដីនៃសហរដ្ឋអាមេរិក

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង សុគន្ធ នីសា បានចាកចេញពីកម្ពុជាកាលពីអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពោលគឺក្រោយពីនាងជាសះស្បើយពីជំងឺកូវីដ-១៩នោះ។ ប៉ុន្តែអ្វីដែលធ្វើឲ្យគេនឹកឆ្ងល់ព្រោះតែការធ្វើដំណើររួមគ្នាជាមួយស្វាមីនេះ ត្រូវបានគេលើកឡើងថា នាងនឹងអាចបោះបង់ចោលការងារសិល្បៈ ហើយចេញទៅរស់នៅសហរដ្ឋអាមេរិក ប៉ុន្តែត្រូវបានតារាស្រីរូបនេះចេញមកច្រានចោលដំណឹងនេះ។    ការចាកចេញរបស់តារាចម្រៀង សុគន្ធ ... Read More »

តារាសម្តែងជើងចាស់ លោកស្រីអុឹម ផល្លា មានវិជ្ជមានកូវីដ-១៩

     ភ្នំពេញ៖ តារាសម្តែង ជើងចាស់ លោកស្រី អុឹម ផល្លា ដែលអ្នកសិល្បៈហៅថា “ម៉ែផល្លា” នោះ ពេលនេះកាត់មានវិជ្ជមានជំងឺកូវីដ-១៩។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីអ្នកសិល្បៈជាច្រើនបានបញ្ចេញដំណឹងនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះ។     ... Read More »