ភ្នំពេញ៖ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ ក្រោយពីFreshie Boy ចំណាក់ថ្នាក់លេខ១ប្រចាំឆ្នាំ២០១៦ និងជាបុរសតំណាងឲ្យកម្ពុជាចូលរួមប្រកួត Man Of The Year 2019 លោក ទ្រី តារាវុធ កាន់តែលេចមុខមាត់ខ្លាំងក្នុងការងារសិល្បៈ ... Read More »
សិល្បៈ
ជាង៣ខែហើយ វី ឌីណែត នៅតែនៅនឹករលឹកស្រណោះអាណិតម្តាយដែលមរណភាពព្រោះCovid -19
ភ្នំពេញ៖ អស់រយៈពេលជាង៣ខែហើយដែលតារាចម្រៀងស្រី វី ឌីណែត ខកខានក្នុងការបង្ហាញមុខក្នុងកម្មវិធីប្រគំតន្ត្រីក្រោយពីនាងនិងគ្រួសារជួបរឿងរ៉ាវជីវិតធំមួយគឺនាង និងសមាជិកគ្រួសារមួយចំនួនត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩។ កាន់តែធ្វើឲ្យមានការភ្ញាក់ផ្អើលគឺក្រោយពីម្តាយបង្កើតរបស់នាងបានទទួលមរភាពនោះ។ រំលឹកពីម្តាយដែលទទួលមរណភាពពេលណា គឺធ្វើឲ្យតារាចម្រៀងស្រីវ័យក្មេង វី ឌីណែត រំជួលចិត្តអាណិតស្រណោះម្តាយជាខ្លាំងរហូតទឹកភ្នែករបស់នាងនៅតែស្រក់ចុះ បើទោះបីជាការបាត់បង់ម្តាយជាទីគោរពស្រលាញ់កើតមានឡើងរយៈពេលជាង៣ខែកន្លងមកហើយក៏ដោយ។ ទឹកភ្នែករបស់នាងរមៀលធ្លាក់ជាថ្មីក្រោយពីតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះបង្ហាញវត្តមានក្នុងនាមជាវាគ្មិនក្នុងកម្មវិធីសន្និសីទសារព័ត៌មានតាមបណ្តាញសង្គមក្រោមប្រធានបទ៖ ... Read More »
សិល្បករ៣រូបគាំទ្រនិងស្នើឱ្យប្រគល់សត្វតោកំពុងល្បីលើបណ្តាញសង្គមនោះឲ្យទៅម្ចាស់ចិញ្ចឹមវិញ
ប៉ុន្មានថ្ងៃចុងក្រោយនេះករណីដែលសមត្ថិកិច្ចធ្វើការរឹបអូសត្វតោឈ្មោលមួយក្បាលពីជនជាតិចិនជាម្ចាស់បានក្លាយជាប្រធានបទក្នុងការជជែកវែកញែកគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក ដែលក្នុងនោះដែលសិល្បករប្រុសស្រីល្បីឈ្មោះ៣រូបហើយដែលបានចេញមុខស្នើឲ្យសមត្ថិកិច្ចមន្ត្រីជំនាញប្រគល់សត្វតោដ៏ស្លូតនេះទៅឲ្យច្បាស់ដើមវិញព្រោះតែក្តីអាណិតសត្វតោមួយក្បាលនេះដែលមិនព្រមស៊ីចំណីក្រោយការយកទៅដាក់ក្នុងសួនសត្វភ្នំតាម៉ៅនោះ។ សិល្បករទាំង៣ដែលគេដឹងថាសុទ្ធតែជាអ្នកស្រលាញ់សត្វចិញ្ចឹមនោះបានបញ្ចេញសានៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់ពួគគេមានដូចជា តារាចម្រៀងឯករាជ លោក ម៉ា ច័ន្ទបញ្ញា តារាចម្រៀង ប្រចាំផលិតកម្មសាន់ ដេ កញ្ញា សុខ ពិសី តារសម្តែង លោក ... Read More »
ការទទួលបានវ៉ាក់សាំងគ្រប់គ្នាទូទាំងសកលលោក ជាវិធីតែមួយគត់ដើម្បីបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ-១៩
ភ្នំពេញ៖ មានតែការទទួលបានវ៉ាក់សាំងគ្រប់គ្នាទូទាំងសកលលោកទេ ជាវិធីតែមួយគត់ដើម្បីបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុន្តែយើងពេលនេះកំពុងដើរលើផ្លូវដោយព្រួយបារម្មណ៍ ប្រសិនបើ ក្រុមហ៊ុនផលិតវ៉ាក់សាំង និងមេដឹកនាំពិភពលោកមិនធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីបានចាក់វ៉ាក់សាំងឱ្យប្រជាជនទូទាំងសកលលោក ការពារពីជំងឺកូវីដ១៩។នេះបើយោងតាមការលើកឡើងរបស់ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកការិយាល័យប្រចាំតំបន់អាស៊ី នៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ... Read More »
ចូលរួមរំលែកទុក្ខតារាចម្រៀងយូរីផង ខណៈម្តាយរបស់នាងបានទទួលមរណភាពដោយសារជំងឺគាំងបេះដូង
ភ្នំពេញ៖ មានការភ្ញាក់ផ្អើលនិងផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំទៅកាន់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា យូរី ក្រោយពីតារាស្រីរូបនេះបានផ្លាស់ប្តូរProfile នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងដោយប្រើប្រាស់រូបភាពនៃការកាន់ទុក្ខ។ តាមការបញ្ជាក់របស់អ្នកជិតដិតនាងបានទម្លាយប្រាប់ដោយខ្លីថា ម្តាយរបស់តារាចម្រៀងយូរីបានទទួលមរណភាពកាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះដោយសារតែជំងឺគាំងបេះដូង។ គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាស្រីរូបនេះបាននៅឡើយទេ ។ ទោះជាយ៉ាងណាតាមរយៈបណ្តាញសង្គមហ្វេសប៊ុកគេបានឃើញមានសិល្បករប្រុសស្រីល្បីឈ្មោះ ... Read More »
ព្រះនាងតូច នរោត្តម ជេនណា បញ្ចេញព្រះសូរសៀង ជាភាសាថៃ និងចិន បានយ៉ាងពិរោះ
បទចម្រៀងនេះមានចំណងជើងថា ឃូកាត់ ដែលជាបទ ដ៏មានប្រជាប្រិយភាពរបស់ថៃ ដែលច្រៀងដោយតារាចម្រៀងដ៏ល្បីល្បាញលោក Bird Thongchai ត្រូវបានលើកយកមកបកស្រាយដោយ សិល្បករវ័យក្មេងរបស់កម្ពុជា គឺព្រះនាងតូច នរោត្តមជេនណា។ បទចម្រៀងដ៏មានប្រជាប្រិយភាពមួយបទនេះត្រូវបានលើកយកមកបកស្រាយក្នុងសំនៀង២ភាសាព្រមគ្នាតែម្តងគឺភាសាថៃ និងភាសាចិន។ ស្នាព្រះហស្ថសម្តែង និងបង្ហើរព្រះសូរសៀងនេះត្រូវបានបញ្ចេញកាលពីរសៀលថ្ងៃទី២៩ ... Read More »
តាមការពិត ស៊ឹម សូលីកា និងភរិយាលោក ណាខុន រាប់អានគ្នាជិតដិតដល់ម្លឹង
ភ្នំពេញ៖ កន្លងទៅនេះគេតែងសង្កេតឃើញពិធីការិនី អ្នកនាង ស៊ឹម សូលីកា បានបង្ហាញមុខជាញឹកញាប់ក្នុងកម្មវិធីមួយចំនួនជាមួយភរិយាលោក ណាខុន ហើយពេលនេះនាងបានទម្លាយរឿងរ៉ាវមួយចំនួនដែលជាប់ពាក់ព័ន្ធ និងរាប់អានគ្នានោះហើយ។ ទស្សនិកជន ជាច្រើនមានការភ្ញាក់ផ្អើល និងសាទរក្រោយពីលោក ណាខុន បានប្រកាសអំពីចំណងស្នេហាដោយឥតលាក់លៀមជាមួយអ្នកមេម៉ាយទ្រព្យស្តុកលោកស្រី ... Read More »
រ៉ូប២ឈុតចុងក្រោយរបស់ព្រះនាងតូចនរោត្តម ជេនណា ពិតជាស្រស់ស្អាតទាក់ភ្នែកអ្នកគាំទ្រខ្លាំងណាស់
ភ្នំពេញ៖ ក្រោយពីគ្រងឈុតប្រណីតបុរាណមួយចំនួនធ្វើឲ្យអ្នកគាំទ្រព្រះនាងតូច នរោត្តម ជេនណា ពេញចិត្តខ្លាំងនោះ ថ្មីៗនេះទ្រង់បានបញ្ចេញនូវសកម្មភាពការងារសិល្បៈមួយចំនួនបន្ថែម ពិសេសការបញ្ចេញឈុតរ៉ូបដ៏ស្រស់ស្អាតថ្មី២ឈុតធ្វើឱ្យទស្សនិកជនកាន់តែទប់ចិត្តមិនសរសើរមិនបាន។ មហាជនពិតជាទប់ចិត្តមិនសរសើរមិនបានអំពីព្រះរូបឆោមលោមពណ៌ដ៏ស្រស់សោភារបស់ព្រះនាងតូច នរោត្តម ជេនណា ថាពិតជាស្រស់ស្អាតមែនរាល់ការគ្រងនូវគ្រប់ទម្រង់នៃសម្លៀកបំពាក់មិនថាបុរាណនិងសម័យ ។ ... Read More »
កាន់តែកម្សត់ ក្រោយបានឃើញ ឈឹម អារិយ៉ា និងកូនប្រុស កោរសក់កាន់ទុក្ខស្វាមី និងម្តាយ ទទួលមរណភាណ
ភ្នំពេញ៖ ត្រឹមតែមួយពព្រិចភ្នែក តារាសម្តែងឈឹម អារិយ៉ា បានបាត់បង់មនុស្សជាទីគោរពស្រលាញ់ស្ទើស្មើជីវិត២នាក់ព្រមៗគ្នា ដែលគេដឹងថានាងពិតជាពិបាកក្នុងការធ្វើចិត្តបានណាស់។ កាន់តែក្តុកក្តួលគឺក្រោយពីគេបានឃើញរូបថតកោរសក់របស់នាង និងកូនប្រុសដែលមិនទាន់បានដឹងក្តីដើម្បីជាការកាន់ទុក្ខការបាត់បង់មនុស្សជាទីគោរពស្រលាញ់នោះ។ មិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយនៅឡើយទេថាតើមូលហេតុនៃការទទួលមរណភាពរបស់ម្តាយក្មេក និងស្វាមីរបស់តារាសម្តែងរូបនេះដោយសារជំងឺអ្វីឲ្យពិតប្រាកដនៅឡើយ បើទោះបីជាមានការលើកឡើងក្រៅផ្លូវការថាពួកគាត់ទទួលមរភាពដោយសារជំងឺកូវីដ-១៩ក៏ដោយ។ វិបត្តិនៃជំងឺកូវីដ-១៩ ពិធីបុណ្យក៏ត្រូវរៀបចំឡើងដោយសភាពគម្លាតសុវត្ថិភាព និងភាពស្ងាត់ជ្រងំ ... Read More »
ជ័យ សុវ៉ាត មើលថែអ្នកជំងឺផង ច្រៀងលើកទឹកចិត្តផងពិតជាតារាគំរូមែន
ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត ចំណាយពេលវេលាជាមួយការងារស្ម័គ្រចិត្តចូលរួមជាមួយក្រុមគ្រូពេទ្យជួរមុខជាង២ខែហើយដែល ។ អ្វីដែលកាន់តែធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រ មិនអាចទប់អារម្មណ៍រំភើប និងមិនសរសើរមិនបាននោះគឺសកម្មភាពថ្មីៗនៃរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២១នេះដោយលោកបានឆ្លៀតពេលបង្ហើរសំនៀងចែកជូនអ្នកជំងឺនៅមណ្ឌលថែទាំអ្នកជំងឺកូវីដ-១៩ទួលពង្រស្តាប់កម្សាន្តកែអផ្សុក។ លោកបានប្រឹងស្រែកច្រៀងបម្រើការកម្សាន្តរបស់អ្នកជំងឺរាប់រយនាក់នៅទីនោះទាំងសម្លៀកបំពាក់ការពារ ដែលគេដឹងថាហប់ ... Read More »
បុរសដែលជេប្រមាថ យឿន ពិសី កប់ៗមាត់ទៅជួបបុរសដែលជេប្រមាថខ្លួនកប់ៗមាត់ចេញមុខសុំទោស និងធ្វើកិច្ចសន្យាមុខសមត្ថកិច្ច
ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុននេះមានការភ្ញាក់ផ្អើល ដោយសារតែ ម្ចាស់ពាន Cambodian Got Talent យឿន ពិសី បានទម្លាយសារសំឡេងអំពីការជេរប្រមាថរបស់បុរសម្នាក់មកលើខ្លួនដែលប្រើប្រាស់ពាក្យមិនសមរម្យពិបាកទទួលយកបាន។ គ្រានោះដែរក៏មានទស្សនិកជនជាច្រើនបាន រិះគន់បកទៅកាន់បុរសដែលអសីលធម៌ជាមនុសស្ចាស់ដែលប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកលើ ពិសី ដែលជាក្មេងស្លូតបូត និងជាជនពិកានោះ។ ... Read More »
បញ្ចកាទម្លាយថា អេដវីនបានទៅលុតជង្គង់ទាំងទឹកភ្នែកសុំទោសឪពុកម្តាយនាងមុនពេលត្រូវបញ្ជូនខ្លួនឡើងតុលាការ
ភ្នំពេញ៖ នៅមិនទាន់ស្ងាត់បាត់នៅឡើយទេអំពីករណីបង្កហិង្សាពីសំណាក់តារាសម្តែង អេដវីន ទៅលើអ្នកនាងបញ្ចកា ដែលជាគូស្នេហ៍រស់នៅជាមួយគ្នានោះ។ ពេលនេះមានដំណឺងបន្ថែមមួយត្រូវបានទម្លាយឱ្យដឹង គឺលោក អេដវីដបានទៅផ្ទះម្តាយជនរងគ្រោះដើម្បីលុតជង្គង់សុំទោសម្តាយឪពុកនាងបញ្ចកាទាំងទឹកភ្នែក រួមទាំងផ្ញើសារសុំទោសទៅកាន់មិត្តភក្តិជិតដិតរបស់គូស្នេហ៍ជាច្រើនផងដែរ។ នៅលើបណ្តាញសង្គមហ្វេសប៊ុកអ្នកនាងបញ្ចកាបានបញ្ជាក់ថា “ខ្ញុំបានឮព័ត៌មានខ្លះថាគាត់គេច? តែចង់ប្រាប់បងប្អូូនថា គាត់មិនបានគេចទេ ... Read More »
តារាសម្តែង ឈឹម អារិយ៉ាជួបទុកធំក្រោយ ស្វាមីទទួលមរណភាព ព្រោះជំងឺកូវីដ-១៩
ភ្នំពេញ៖ សិល្បករប្រុសស្រីជាច្រើនដែលធ្លាប់បានស្គាល់ តារាសម្តែង ឈឹម អារិយ៉ា និងស្វាមី បានបញ្ចេញសារសោកសៅ និងរំលែកទុក្ខផ្ញើទៅកាន់តារាសម្តែង អ្នកនាង ឈឹម អារិយ៉ា ក្រោយពីគេទទួលបានដំណឹងថា ស្វាមីរបស់នាងទទួលមរណភាពព្រោះតែជំងឺកូវីដ១៩។ តារាសម្តែង ព្រីន ... Read More »
ទុក្ខជាន់លើទុក្ខ អេដវីន ទើបនឹងឃុំខ្លួនបណ្តោះអាសន្ននៅព្រៃស ពេលនេះធ្លាយរឿងម្តាយមានជំងឺមហារីក ទៀត
ភ្នំពេញ៖ លោក យិត មាសឧស្សាហ៍ ហៅ អេដវីន នៅតែត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ឱ្យស្ថិត ក្រោមការពិនិត្យ ពីបទ អំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនិតិសង្វាសជន និងបទធ្វើឱ្យខូចខាតដោយចេតនា និងសម្រេចឱ្យឃុំខ្លួនជាបណ្តោះអាសន្ន ។កងរាជអាវុធហត្ថរាជធានីភ្នំពេញ ... Read More »
នៅទីបំផុត តារាសម្តែងលោក អេដវីន ត្រូវបានបញ្ជូនចូលពន្ធនាគារព្រៃស បានសម្រេច បើទោះបីជាអ្នកនាង សុទ្ធ បញ្ចកា ព្យាយាមដកពាក្យបណ្តឹងវិញក៏ដោយ!
ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោក អេដវីន មានឈ្មោះពិត យិត មាសឧស្សាហ៍ អាយុ២៦ឆ្នាំ ដែលជាតារា សម្តែងមួយរូប ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ... Read More »
តារាសម្ដែង”អេនដវីន” អាចប្រឈមជាប់ពន្ធនាគារ រហូត៥ឆ្នាំ ខណៈតុលាការ ចោទប្រកាន់ពីបទហិង្សាដោយសហព័ទ្ធ
ភ្នំពេញ៖ តារាសម្ដែងលោក អេនដវីន អាចប្រឈមជាប់ពន្ធនាគារ រហូត៥ឆ្នាំ ខណៈដែលតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចចោទប្រកាន់ពីបទហិង្សា ដោយសហព័ទ្ធ តាមមាត្រា ២២២ នៃក្រមព្រហ្មទណ្ឌ រួចបញ្ជូនសំណុំរឿងបន្តទៅកាន់ចៅក្រមស៊ើបសួរ ... Read More »
កញ្ញាឯកម្នាក់នឹងគ្រងឈុត”ផ្ការំដួល” ប្រណីតឡើងឆាកអន្តរជាតិពីអ្នកជំនាញច្នៃម៉ូត Evening Gown កម្ពុជា
ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលជាថ្មីសម្រាប់ព្រឹត្តិការណ៍ប្រកួតកញ្ញាឯក ដែលនឹងមានបេក្ខភាពយ៉ាងតិចណាស់៤រូបនឹងចេញទៅប្រកួតលើឆាកអន្តរជាតិសម្រាប់ចុងឆ្នាំ២០២១នេះ។ អ្វីដែលគេចាប់អារម្មណ៍គឺឈុតប្រណីតថ្មីមួយបង្កប់ដោយអត្តសញ្ញាណផ្កាខ្មែរ គឺផ្ការំដួល និងត្រូវគ្រងដោយកញ្ញាឯកម្នាក់ក្នុងចំណោមកញ្ញាឯកទាំង៤ដើម្បីចូលរួមបង្ហាញវត្តមានលើឆាកអន្តរជាតិចុងឆ្នាំ ២០២១នេះ ហើយឈុតនេះត្រូវបានរចនាដោយអ្នកជំនាញលើការរចនា ឈុតរាត្រីសមោសសម្រាប់កញ្ញាឯក ឬ Evening Gown នោះ។ ថ្មីៗនេះមានការចាប់អារម្មណ៍ទៅលើគណនីយហ្វេសប៊ុកផ្លូវការរបស់ហាងកាត់ដេ ... Read More »
ទីបំផុត! តារាសម្ដែងលោក អេដវីន ត្រូវកម្លាំងកងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ ក្រោយប្រព្រឹត្តអំពើហិង្សាលើគូស្នេហ៍
ភ្នំពេញ៖ ទីបំផុត! តារាសម្ដែងលោក អេដវីន ត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ ដេីម្បីចាត់ការតាមច្បាប់ ក្រោយប្រព្រឹត្តអំពើហិង្សាលើគូស្នេហ៍។ ជាក់ស្ដែង ខណៈដែលលោក អេដវីន ... Read More »
ទំនាស់បង្កហិង្សារបស់អេដវីន លើអ្នកនាងបញ្ចកា អាចនឹងបញ្ចប់ក្រៅរបងតុលាការ
ភ្នំពេញ៖ បង្កើតឲ្យមានការភ្ញាក់ផ្អើលមួយប្រាវពេញបណ្តាញសង្គមអំពីករណីបង្កហិង្សាទៅលើគូស្នេហ៍ពីសំណាក់តារាសម្តែង លោក យិត មាសឧស្សាហ៍ ហៅ អេដវីន បានធ្វើឲ្យកក្រើកដល់មហាជននាំគ្នាតាមដានរឿងនេះ ។ ប៉ុន្តែពេលនេះភាគីខាងស្រីបានចេញមុខLive វីដេអូលើហ្វេសប៊ុក ដែលមិនត្រឹមតែបានកាត់បន្ថយកម្តៅទេ គឺថែមទាំងបង្ហាញពីសញ្ញានៃការសម្រួលគ្នាក្រៅរបងតុលាការទៀតផង។ ... Read More »
ស្ងាត់ៗ តារាសម្តែង ព្រីន បង្ហាញផ្ទះវីឡាប្រណីតដ៏ស្រស់ស្អាតទុកពញ្ញក់អារម្មណ៍ម្តាយ
មិនត្រឹមតែធ្វើឲ្យម្តាយមានការភ្ញាក់ផ្អើលទេ សូម្បីតែអ្នកគាំទ្រតារាសម្តែងស្រស់សង្ហា លោក ព្រីន ក៏មានការភ្ញាក់ផ្អើល និងសាទរជាខ្លាំងក្រោយពីតារាប្រុសកំពុងមានឈ្មោះល្បីល្បាញរូបនេះបានបញ្ចេញរូបថតជាច្រើនសន្លឹកអំពីផ្ទះវីឡាប្រណីតមួយយ៉ាងស្រស់ស្អាត។ រូបថតកម្រនេះត្រូវបានលោកបញ្ចេញកាលពីព្រឹកថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២១នេះអមដោយសារដ៏ចាប់អារម្មណ៍។ តារាសម្តែងរូបនេះបានបញ្ជាក់អំពីពាក្យសន្ទនាជាមួយម្តាយដែលបានលើកឡើងថា៖ ម៉ាក់៖ អាអូនហា កូនឯងចាស់ហើយកុំគិតតែចាយលុយពេក ខំរកលុយសន្សំទុកផងកូន បើអត់ចេះសន្សំលុយខ្លួនឯងទេប្រយ័ត្នម៉ាក់ចាប់ការប្រពន្ធ ។ អាហ៊ា ... Read More »
ផលិតកម្មSastra Film រងការរិះគន់លើសម្លៀកបំពាក់តួអង្គសិស្សសាលា
ភ្នំពេញ៖ ស្នាដៃផលិតភាពយន្តរបស់ Sastra Film ទទួលបានការពេញចិត្ត និងគាំទ្រច្រើនពីទស្សនិកជនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះជាយ៉ាងណាថ្មីៗនេះអនុប្រធានក្រុមព្រះសូរិយា លោក វីរៈ វ៉ារ៉ានី ក៏បានចេញមុខរិះគន់ក្នុងន័យស្ថាបនាទៅកាន់ផលិតកម្មខាងលើ ត្រង់ការប្រើប្រាស់សម្លៀកបំពាក់តួអង្គសិស្សសាលា ក្នុងភាពយន្តថ្មីមួយរបស់ខ្លួនគឺរឿង “មេឃខៀវ” ។ ... Read More »
មូលហេតុដែល កញ្ញាឯកចក្រវាឡកម្ពុជា រ៉េត សារីតា ពន្យារពេលវិលត្រឡប់មកកម្ពុជា
សហរដ្ឋអាមេរិក៖ កញ្ញា រ៉េត សារីតា កញ្ញាឯកចក្រវាឡកម្ពុជា២០២០ ដែលបានធ្វើដំណើរចេញទៅប្រកួតកម្មវិធីសម្រស់អន្តរជាតិធំជាងគេនៅសហរដ្ឋអាមេរិកចាប់តាំងពីអំឡុងចុងខែមេសាឆ្នាំ២០២១។ នាងនៅមិនទាន់បានវិលត្រឡប់មកកាន់ទឹកដីកំណើតវិញឡើយ ដែលនេះខុសពីការគ្រោងទុកថានាងនឹងធ្វើដំណើរមកមាតុប្រទេសនាអំឡុងចុងខែឧសភាឆ្នាំ២០២១។ មុននេះតាមការអះអាងរបស់អ្នកគ្រប់គ្រង់ការផលិតកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា បានលើកឡើងថា រ៉េត សារីតា ត្រូវវិលត្រឡប់មកកាន់មាតុប្រទេសវិញនៅចុងខែឧសភា ឆ្នាំ២០២១នេះពោលគឺក្រោយពីបញ្ចប់ការជប់លៀងធំមួយដែលត្រូវបានពលរដ្ឋខ្មែររស់នៅរដ្ឋ ... Read More »
សុខគា គីមលាង និង នីន ម៉ាលីណែតត្រូវបានអ្នកគាំទ្រស្នើឲ្យចូលរួមប្រកួតកម្មវិធីកញ្ញាឯកចក្រវាឡ
ភ្នំពេញ៖ តារាស្រីពីរដួងគឺ កញ្ញា នីន ម៉ាលីណែត និង កញ្ញាសុខគា គីមលាង ត្រូវបានអ្នកគាំទ្រស្នើឲ្យធ្វើការដាក់ពាក្យចូលរួមប្រកួត ព្រោះតែទាំងរូបសម្រស់ និងសមត្ថភាពនាងពិតជាសាកសមទៅនឹងតំណែងកញ្ញាឯកតំណាងឲ្យកម្ពុជាចូលរួមប្រកួត។ ប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យកញ្ញាឯកនៅកម្ពុជាបាននិងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីស្រទាប់មហាជនព្រោះតែ បេក្ខនារីពីកម្ពុជាដែលមានទាំងរូបសម្រស់ និងសមត្ថភាពបានលេចមុខលើកម្មវិធីប្រកួតលើឆាកជាតិ ... Read More »
ពិធីការិនី ចាន់ ស្រីរ័ត្ន ប្រកាសថាខ្លួននាងវិជ្ជមានកូវីដ-១៩
ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី កញ្ញា ចាន់ ស្រីរ័ត្ន បានប្រកាសដោយខ្លួននាងនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២១នេះថា នាងមានវិជ្ជមានជំងឺកូវីដ-១៩។ តារាស្រីរូបនេះបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា”បងប្អូនទាំងអស់គ្នាខ្ញុំចាន់ ... Read More »
ករណីបង្កហិង្សារបស់តារាសម្តែង អេដវីន ទៅលើគូស្នេហ៍នោះ ជនរងគ្រោះដាក់ពាក្យប្តឹងខណៈឪពុកនាងអំពាវនាវរកយុត្តិធម៌ឲ្យកូនស្រី
ភ្នំពេញ៖ ពិតជាមិនអាចបញ្ចប់ដោយងាយៗឡើយ ពេលនេះអ្នកនាង បញ្ចកា ដែលជាជនរងគ្រោះដោយការបង្កហិង្សាពីគូស្នេហ៍ជាតារាសម្តែង លោក យិត មាសឧស្សាហ៍ហៅអេដវីន បានសម្រេចចិត្តដាក់ពាក្យបណ្តឹងហើយ ហើយឪពុកបង្កើតរបស់នាងក៏បានអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធជួយរកយុត្តិធម៌ដល់កូនស្រីផងដែរ។ ឪពុករបស់អ្នកនាងបញ្ចការលោក សៀន បរិសុទ្ធបានបញ្ចេញសារដ៏ឈឺចាប់ចំពោះរូបភាពហិង្សាដ៏ឃោរឃៅដែលបានកើតមានលើកូនស្រីបណ្តូលចិត្ត និងស្នើឲ្យអង្គការ ... Read More »
ដំណឹងដ៏ក្រៀមក្រំ ៖ ព្រឹទ្ធាចារ្យអាយ៉ៃ លោកតា សាឡាត់ ទទួលមរណភាព
ភ្នំពេញ៖ ពិតជាដំណឹងដ៏គួរឱ្យក្រៀមក្រំនិងសោកស្តាយក្រៃលែង ក្រោយពីគេទទួលព័ត៌មានមកថា លោកព្រឹទ្ធាចារ្យ ម៉ក់ កាណេន ហៅលោកតា សាឡាត់ សិល្បករផ្នែកអាយ៉ៃដ៏ល្បីល្បាញមួយរូបនៃកម្ពុជាបានទទួលមរណភាពនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ដោយរោគាពាធ ក្នុងជន្មាយុ៧៩ឆ្នាំ ។ ... Read More »
ឈុតបុរាណប្រណីតគ្រងដោយ ខ្លឹម ស្រីគា ស្អាតហើយអត្ថន័យក៏ល្អទៀត
ភ្នំពេញ៖ ពិតជាស្រស់ស្អាតទាក់ភ្នែកសម្រាប់ឈុតប្រណីតបុរាណថ្មីដែលគ្រងដោយ Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា ដែល ធ្វើឲ្យទស្សនិកជនសរសើរមិដាច់ពីមាត់ក្រោយពីនាងបញ្ចេញម៉ូតប្រណីតបុរាណមួយនេះ ។ ឈុតប្រណីតពណ៌ក្រហមដិតនេះ គឺជាឈុតច្នៃ និងសាកល្បងតំឡើងថ្មីដែលមានឈ្មោះថា ... Read More »
កាន់តែអាណិតអ្នកនាង បញ្ចកា ក្រោយនាងរៀបរាប់រឿង អេដវីន បង្កហិង្សាយ៉ាងព្រៃផ្សៃ ដោយប្រើខ្សែក្រវ៉ាត់ ទាញទម្លាក់ពីលើកាំជណ្តើរ
ភ្នំពេញ៖ នៅមិនទាន់ស្ងាត់បាត់ពីការតាមដានរបស់ទស្សនិកជននៅឡើយ ក្រោយពីរឿងរ៉ាវចម្រូងចម្រាសនៃគូស្នេហ៍តារាសម្តែង លោក យិត មាសឧស្សាហ៍ ហៅ អេដវីន និងអ្នកមេម៉ាយកូន២អ្នកនាង សុទ្ធ បញ្ចកា។ ថ្ងៃនេះអ្នកនាង បញ្ចកា ដែលបានលើកឡើងថាបានរងហិង្សាពីគូស្នេហ៍លោក អេដវីន ... Read More »
Update ៖ អេដវីន ទម្លាយមូលហេតុដែលកើតមានហិង្សាទៅលើអ្នកនាងបញ្ចកា ជាសង្សារ
ភ្នំពេញ៖ ក្រោយពីធ្វើឲ្យមានការភ្ញាក់ផ្អើលអស់មហាជនទាំងយប់ថ្ងៃទី១៥ ខែ មិថុនាឆ្នាំ ២០២១លើករណីតារាសម្តែង យិត មាសឧស្សាហ៍ ហៅ អេដវីន បានប្រើប្រាស់ហិង្សាទៅលើ គូស្នេហ៍អ្នកមេម៉ាយកូន២ រហូតរងការរិះគន់យ៉ាងខ្លាំងពីមហាជន។ ពេលនេះលោកបានបញ្ចេញមូលហេតុមួយចំនួននៅពីក្រោយករណីនេះហើយ។ ការបង្ហោះសារនិងរូបភាពនៃការបែកឈាមជាំសាច់ រហូតលេចចេញសារស្តីបន្ទោសទៅភាគីខាងប្រុសយ៉ាងខ្លាំង។ ... Read More »
កក្រើកពេញហ្វេសប៊ុក តារាសម្តែង អេដវីន ប្រើប្រាស់ហិង្សាធ្ងន់ធ្ងរទៅលើគូស្នេហ៍
ភ្នំពេញ៖ ល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១មានការភ្ញាក់ផ្អើលខ្លាំងពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីគូស្នេហ៍តារាសម្តែងស្រស់សង្ហា លោក អេដវីន បានបង្ហោះសារអមដោយរូបភាពនៃការប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងន់រហូតបែកឈាមជាំពេញខ្លួនប្រាណ ហើយត្រូវបាននារីនោះលើកឡើងថាអ្នកដែលជាជនបង្កគឺតារាសម្តែង អេដវីនតែម្តង។ កន្លងទៅនេះតារាសម្តែង អេដវីន បានបាត់មុខពីសិល្បៈជាច្រើនខែកន្លងមកហើយបន្ទាប់ពីបញ្ចប់ការសម្តែងរឿងរស់ជាតិអ្នកមានរបស់ទូរទស្សន៍PNN និងបន្ទាប់ពីលេចដំណឹងថាលោកផ្អាកការងារសិល្បៈដើម្បីចេញធ្វើមុខជំនួញជាមួយគូស្នេហ៍ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច