ភ្នំពេញ៖ តារាសម្តែងស្រី អ្នកនាង ស៊ុំ សុម៉ាលី បានសម្រេចចិត្តផ្តិតមេដៃលែងលះស្វាមីជាផ្លូវការហើយក្រោយពីផ្សះផ្សារនិងរួមរស់ជាមួយគ្នាវិញបានជាង៤ខែនោះ។ គេចាំបានថាកាលពីអំឡុងខែតុលាឆ្នាំ២០១៩ តារាសម្តែង ស៊ុំ សុម៉ាលី បានទម្លាយរឿងស្នេហាប្រេះឆាព្រោះតែស្វាមីលួចលាក់មានស្រីខាងក្រៅនោះ។ ទោះជាយ៉ាងណាក្រោយពីមានការផ្សះផ្សារ និងមានមនោសញ្ចេតនា មិនចង់ឲ្យកូនស្រីកំព្រានោះបានធ្វើឲ្យនាងសម្រេចចិត្តរួមរស់ជាមួយស្វាមីឡើងវិញ។ ស្រាប់តែធ្វើឲ្យគេភ្ញាក់ផ្អើលជាថ្មីតារាស្រីរូបនេះបានទម្លាយស្នាមេដៃទើបនឹងផ្តិចលែងលះជាមួយគ្នារួច។ ... Read More »
សិល្បៈ
តារាចម្រៀងកម្ពុជាប្រុស-ស្រីទាំង១០រូបដែលមានអ្នកគាំទ្រលើប្រព័ន្ធហ្វេសប៊ុកច្រើនជាងគេ
ភ្នំពេញ៖ ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមរបស់តារាល្បីៗនៅក្នុងស្រុកមិនត្រឹមតែដើម្បីផ្សព្វផ្សាយសកម្មភាពការងារសិល្បៈ និងទំនាក់ទំនងជាមួយអ្នកគាំទ្ររបស់ខ្លួនប៉ុណ្ណោះទេ បច្ចុប្បន្នសិល្បករមួយចំនួនក៏ទទួលបានប្រាក់ចំណូលពីការផ្សព្វផ្សាយផលិតផលនានាផងដែរ។ ខាងក្រោមនេះគឺជាតារាចម្រៀងប្រុសស្រីល្បីឈ្មោះទាំង១០រូបដែលមានចំនួនអ្នកចុច Like និង Follow ច្រើនជាងគេ ដែលយើងនឹងរាប់ពីលេខ១០ថយក្រោយ៖ ទី១០គឺ.តារាចម្រៀង លោក ឆាយវិរះយុទ្ធ ។ គ្រាប់ពេជ្ររបស់ ... Read More »
ពៅ បញ្ញាពេជ្រ ទម្លាយរូបភាពដ៏កម្រព្រោះចង់ក្រោកឈរព្យាយាមហាត់ប្រាណទាំងឈឺចិត្តនិងរាងកាយ
ភ្នំពេញ៖ អស់រយៈពេល១៤ ឆ្នាំហើយដែលអតីតតារាចម្រពៅបញ្ញាពេជ្រ ស្ថិតនៅក្នុងពិការភាព និងអង្គុយនៅលើរទេះរុញ។ នាងបានទម្លាយនូវរូបភាពពីការខិតខំព្យាយាមហាត់ប្រាណទាំងឈឺចាប់ និងផ្ញើជីវិតរស់នៅព្យាបាលប្រទេសថៃព្រោះចង់ត្រឹមក្រោកឈរដូចមនុស្សទូទៅ។ ស្ទើមិនលស់ថ្ងៃទេ ពៅ បញ្ញាពេជ្រ បានធ្វើការផ្សាយផ្ទាល់(Live) លើបណ្តាញទំនាក់ទំនងសង្គមត្រឹមពាក់កណ្តាលខ្លួនដើម្បីលក់សម្លៀកបំពាក់គ្រឿងអលង្ការដែលនាងទិញពីផ្សារនៃប្រទេសថៃ លក់ដូរដើម្បីជួយទប់ទល់ជីវភាព។ នាងកម្រនឹងបង្ហាញសារឆ្លុះបញ្ចាំងពីអារម្មណ៍ និងបង្ហាញពីរូបរាងពិតប្រាប់មិត្ត ... Read More »
ពេជ្រ សូលីកា ត្រៀមសម្រាលកូនដំបូងខែកក្កដាខណៈការងារសិល្បៈកាន់តែខើច
ភ្នំពេញ៖ តារាចម្រៀង កញ្ញា សូ លីកា នឹងសម្រាលកូនតំណក់ឈាមលើកដំបូងរបស់នាងនិងគូស្នេហ៍នៅក្នុងអំឡុងខែកក្កដា ខាងមុខនេះ។ ស្របពេលនេះឱកាសការងារសិល្បៈរបស់នាងក៏ត្រូវគេមើលឃើញថាកាន់តែខើចខ្លីជាងមុន។ ពេជ្រ សូលីកា កូនប្រុសជាង៥ខែ ជាមួយគូដណ្តឹង លោកគឹម ហាន ទាំងមិនទាន់រៀបការនេះ ... Read More »
ក្រសួងនឹងចាត់វិធានការលើការផ្សព្វផ្សាយសារ និងរូបភាពដែលធ្វើឲ្យប៉ះពាល់វប្បធម៌ និងសេចក្តីថ្លៃថ្នូរជាតិ
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគ្រោងនឹងចាត់វិធានការលើការផ្សព្វផ្សាយលើបណ្តាញសង្គម ទាំងជាសារ និងរូបភាព ដែលធ្វើឲ្យប៉ះពាល់ដល់ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិ។ការរឹតបន្តឹងនេះនឹងធ្វើឡើងក្រោយពីគេសង្កេតឃើញពីសកម្មភាពអនាធិបតេយ្យមួយចំនួនដែលបាននិងកំពុងកើតមានឡើងនិងបានជះឥទ្ធិពលខ្លាំងទៅលើវប្បធម៌ប្រពៃណីខ្មែរ។ លោកជំទាវ ភឿង សកុណា ... Read More »
ទុកការរិះគន់មួយដុំ អ៊ីង អ៊ីង បញ្ចេញឈុតសិចស៊ីមួយចាស់ដៃ
ភ្នំពេញ៖ មិនខ្វល់ការរិះគន់រឿងស្លៀកពាក់សិចស៊ីឡើយ តារាសម្តែងរាងស្រឡូន កញ្ញាអ៊ីង អ៊ីង បានបញ្ចេញរូបថត និងវីដេអូ សិចស៊ីថ្មីបន្តបន្ទាប់។ កញ្ញា អ៊ីងអ៊ីង ដែលល្បីថាជាតារាស្រីមានមុខស្អាតនោះ ស្រាប់តែបានបង្ហោះវីដេអូបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងរំភើប ដោយកំពុងស្ថិតក្នុងឈុតប៊ីគីនី ពណ៌ទឹកក្រូចបញ្ចេញភាពសិចស៊ីឡើងកប់ៗខ្លាំងតែម្តង។ ការបង្ហាញលើកនេះរបស់នាងធ្វើឱ្យអ្នកគាំទ្រនាង ... Read More »
នី មុនីនាថ បារម្ភជាន់ដានស្នេហ៍ចាស់
ភ្នំពេញ៖ តារាសម្តែងស្រីកញ្ញានី មុនីនាថ ហាក់រៀងចាលនឹងរឿងស្នេហាក្រោយពីបែកស្នេហ៍បុរសអាណិជកនៅអាមេរិកកន្លងទៅ។ អស់រយៈពេលជាង២ឆ្នាំហើយដែលចំណងស្នេហ៍របស់តារាស្រី នី មុនីនាថ និងគូស្នេហ៍អាណិកជននៅអាមេរិក លោកអ៊ុង សូឡាង នោះបានបញ្ចប់ដោយបន្សល់ទុកនៅការឈឺចាប់រៀងខ្លួនរហូតមានការប្តឹងផ្តល់គ្នា។ ខកស្នេហានេះបានធ្វើឲ្យតារាស្រីរូបនេះបដិសេធមិនទាន់ទទួលយកស្នេហាបន្ទាប់ទេ ដ៏រាបណាជួបមនុស្សច្បាស់លាស់ទើបនាងប្រកាសដោយចំហរ។ នាងថាស្នេហាបន្ទាប់ត្រូវតែច្បាស់ថានឹងមានមង្គលការកើតមានឡើងទើបនឹងសម្រេចចិត្តបង្ហាញជាសធារណៈ។ នាងថាពេលនេះនាងមិនត្រូវការស្នេហាមិនច្បាស់លាស់ បែបក្លែងក្លាយដោយគ្រាន់តែភ្ជាប់ពាក្យហើយ ... Read More »
ក្តៅកាត់ព្រឹក ព្រីយ៉ា ត្រូវបុរសម្នាក់Chat សួរតម្លៃខ្លួន
ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភា កញ្ញាព្រីយ៉ា ចេញមុខពន្លះបុរសលេងហ្វេសប៊ុកម្នាក់ទាំងព្រឹកព្រោះតែបុរសនោះប្រើប្រាស់ពាក្យសម្តីអសីលធម៌ ដោយការChat តាមហ្វេសប៊ុកមកសួរតម្លៃខ្លួននាង។ ការបង្ហាញមុខ និងគណនីហ្វេសប៊ុកបុរសនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ខែមេសានេះ បន្ទាប់ពីនាងបើកភ្នែកភ្លាមឃើញសារដែលហួសចិត្តមួយនេះ។ តារាសម្តែងស្រីព្រីយ៉ា ដែលត្រូវបានគេស្គាល់ថាជាតារាសម្តែងក្នុងខ្សែភាពយន្តភាគរឿង “អំណាចទឹកប្រាក់” រឿង “កុងត្រាស្នេហ៍” និងMVបទ”កំដរខ្ញុំបន្តិចបានទេ” ... Read More »
បាត់មុខពីសិល្បៈអស់រយៈពេលមួយរយៈធំនោះ តារាចម្រៀងវ៉ាន់ នីឡា បានលេចមុខជាថ្មី
ភ្នំពេញ៖ បាត់មុខពីសិល្បៈអស់រយៈពេលមួយរយៈធំនោះ តារាចម្រៀង វ៉ាន់ នីឡា បានលេចមុខជាថ្មីហើយជាមួយបទចម្រៀងថ្មីបទ «បេះដូងវីរជនអាវស»។ ក្រោយជួបរឿងអាស្រូវស្នេហា រុញច្រានឲ្យតារាចម្រៀង កញ្ញា វ៉ាន់ នីឡា ចេញឆ្ងាយពីសិល្បៈ។ចាប់តាំងពីបងប្រុសនាងលោក សុខ ជំនោចេញពីផលិតកម្មហង្សមាសមក ... Read More »
គ្រាប់ពេជ្ររបស់ផលិតកម្មមែន !បទរបស់ តន់ ចន្ទសីម៉ា មានអ្នកទស្សនាសរុបជាង100លានដង
ភ្នំពេញ៖ ពិតជាភ្ញាក់ផើ្អលក្រោយពីមានការសរុបអំពីចំនួនអ្នកចូលទស្សនាក្នុងបទចម្រៀងរបស់តារាចម្រៀង តន់ ចន្ទសីម៉ា លើបណ្តាញសង្គមYoutubeគឺបទចម្រៀងរបស់តារាស្រីរូបនេះមានចំនួនអ្នកចូលមើលរហូតដល់ជាង 100 លានដងទៅបើទោះបីជានាងទើបនឹងចាប់ផ្តើមប្រឡូកជាតារាចម្រៀងអាជីពនោះ។ វាពិតជាមិនគួរឲ្យជឿមែន តន់ច័ន្ទសីម៉ា ដែលក្មេងស្រុកស្រែធ្លាប់តែស្មូត យកលុយរៀន បច្ចុប្បន្នជាតារាចម្រៀងវ័យក្មេងអាយុត្រឹមតែ 21ឆ្នាំប៉ណ្ណោះ។ ការប៉ាន់ប្រមាណនោះ ដោយផ្នែកលើហេតុផលមួយចំនួនដូចជា ... Read More »
កត្តញ្ញូមែន ករុណា ពេជ្រ សុខចិត្តរើឥវ៉ាន់ចេញពីវីឡាដែលលក់ដាច់ព្រោះព្យាបាលជំងឺឪពុក
ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណាពេជ្រ សម្រេចចិត្តលក់ផ្ទះវីឡាស្កឹមស្កៃនៅបុរីពិភពថ្មីសំរោងអណ្តែតនោះហើយ ក្រោយពីប្រកាសលក់អស់ជាច្រើនខែ។ ការលក់នេះត្រូវបានគេដឹងថាក្រោយពេលលោកព្យាយាមស្វះស្វែងជួយព្យាបាលជំងឺរ៉ាំរ៉ៃរបស់ឪពុក។ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នេះករុណាពេជ្រ និងឪពុកបានចាប់ផ្តើមរើឥវ៉ាន់ ចេញពីទ្រនំធ្លាប់នៅអស់រយៈពេល៥ឆ្នាំ ។ ករុណាពេជ្រ ... Read More »
ប៉ាច គីមមួយ និងសយ រតនៈបើកចំហរស្នេហាជាសាធារណៈ
ភ្នំពេញ៖ តារាចម្រៀងរួមដំបួល លោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយបានក្លយជាគូស្នេហ៍ដ៏សាកសមមានការកោតសរសើរពីទស្សនិកជន និងក្រោយពីពួកគេបានបើកចំហរស្នេហ៍ជាសាធារណៈ។ ស្នេហារវាងតារាចម្រៀងស្រស់សោភា កញ្ញា ប៉ាច គីមមួយ និងប្រុសក្មេងសយ រតនៈ ... Read More »
លោក លី ឧត្តម បញ្ជាក់រឿងបាត់មុខពីសិល្បៈ
ភ្នំពេញ៖តារាសម្តែងកូនកាត់ឥណ្ឌា លោក លី ឧត្តម ស្រាប់តែបាត់មុខពីការងារសិល្បៈជិតមួយឆ្នាំមកហើយ ដែលតាមការបញ្ជាក់តារារូបនេះលើកឡើងថាលោកកំពុងមមាញឹកនឹងការងារមុខជំនួញមួយដែលនឹងបើកដំណើរការទ្រង់ទ្រាយធំនៅពេលដ៏ខ្លីខាងមុខ។ ថ្មីៗនេះ លី ឧត្តម ផ្អាកការងារសិល្បៈមួយរយៈ ក៏ស្របពេលដែលបញ្ហាកង្វល់ជំងឺកូវីដ១៩ ផងដែរ។ តារារូបនេះបញ្ជាក់ថា លោកថាហាងលក់ផលិតផលថែរក្សាសម្រស់ថ្មីមួយនឹងបើកដំណើរការក្នុងពេលដ៏ខ្លី ទើបលោកត្រូវចុះពិនិត្យមើលជាប្រចាំ ... Read More »
មិនខ្វល់ពាក្យរិះគន់ មាន សូនីតា បន្តបញ្ចេញរូបថតសិចស៊ីជាច្រើនសន្លឹក
ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភា កញ្ញា មាន សូនីតា បន្តបញ្ចេញរូបថតសិចស៊ីជាច្រើនសន្លឹកបន្តបន្ទាប់ បើទោះបីជាលេចចេញការរិះគន់មួយចំនួនក៏ដោយ។ ថ្មីៗនេះ មាន សូនីតា បានបង្ហាញរូបភាព សិចស៊ីស្លៀកឈុតប៊ីគីនី ឬឈុតវាលខ្នងជាបន្តបន្ទាប់ដែល ធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រនាងបើកភ្នែកធំៗ។ ... Read More »
ក្រសួងព្រមានចាត់វិធានការច្បាប់លើអ្នកកែប្រែបទចម្រៀង មរតកដើម ដោយគ្មានការអនុញ្ញាតិ
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីថ្មីៗនេះបានចេញនូវសេចក្តីប្រកាសស្តីអំពី«ការរំលោភបំពានស្នាដៃអក្សរសាស្រ្ត សិល្បៈ ឬតូរ្យតន្រ្តី គ្មានអ្នកទទួលមរតក ឬគ្មានមរតកសាសន៍» ។ ក្រសួងព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកកែប្រែស្នាដៃបទចម្រៀងមរតកដើមដោយមិនមានការអនុញ្ញាតិ។ ការប្រកាសរបស់ក្រសួងធ្វើឡើងក្រោយពីស្នាដៃមរតកដើមជាច្រើនត្រូវបានយកមកច្នៃច្រៀងជាថ្មី ផ្លាស់ប្តូរទំនុកច្រៀង កែប្រែចំណងជើង បទភ្លេងថ្មី និងត្រូវបានគេចែករំលែក ពេញបណ្តាញសង្គមហ្វេសប៊ុក ... Read More »
បាត់មុខពីសិល្បៈ កែវ នីសា ធ្វើឲ្យគេភ្ញាក់ផ្អើលជាថ្មី
ភ្នំពេញ៖ ក្រោយបាត់មុខពីការសម្តែងមួយរយៈពេលខ្លី ពិធីការិនីស្រស់សោភា អ្នកនាង កែវ នីសា បានធ្វើឲ្យភ្ញាក់ផ្អើលជាថ្មីក្រោយពីនាងបានចូលរួមបរិច្ចាគថវិកាចំនួន ៤៤៤៤ដុល្លារ ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃវីរុស កូវីដ១៩។ កែវ នីសា បានបរិច្ចាគទឹកប្រាក់ ៤៤៤៤ដុល្លារអាមេរិកដើម្បីចូលរួមទប់ស្កាត់ ... Read More »
តារាខ្មែរ៣រូបកំពុងខកទាំងការសម្តែង ទាំងជាប់គាំនៅអូស្ត្រាលី
ភ្នំពេញ៖ យ៉ាងហោចណាស់មានតារាខ្មែរ៣រូបបានខកខ្លួនក្នុងការចេញទៅសម្តែងនៅលើទឹកដីនៃប្រទេសអូស្ត្រាលី។ ខកទាំងការសម្តែង និងមិនអាចវិលមកប្រទេសកំណើតវិញក្រោយពីការប្រកាសបិទជើងហោះហើរ និងព្រោះការរាតត្បាតជំងឺកូវីដ១៩។ សិល្បករទាំងនោះមានដូចជា កញ្ញា អ៊ឹង និមល លោក អេនឌី និងលោក ហេង នរៈកក្កដា ខណៈនេះពួកគេបាននឹងកំពុងស្នាក់នៅផ្ទះប្រទេសអូស្ត្រាលី ... Read More »
ថ្ងៃចូលឆ្នាំថ្មី ហង្សសម្បើមស័ក្តជួបទុក្ខធំម្តាយបង្កើតទទួលមរណភាព
ភ្នំពេញ៖ សិល្បករជាច្រើនបានបង្ហារ និងអារម្មណ៍សោកស្តាយក្រោយពីម្តាយបង្កើតរបស់តារាសម្តែង ហង្ស សម្បើមស័ក្តទទួលមរណភាពព្រោះតែជំងឺប្រចាំកាយកាលពីរសៀលថ្ងៃទី១៥ ខែមេសាឆ្នាំ ២០២០នេះ។ លោក ហង្ស សម្បើមស័ក្ដ ត្រូវបានគេដឹងជាយូរមកហើយថាលោកមានម្ដាយជរាម្នាក់មានកើតជំងឺមហារីក ហើយលោកប្រឹងប្រែងធ្វើការងារសិល្បៈទាំងឡាយ ដើម្បីបានប្រាក់មក គឺគ្រាន់តែទុកមើលថែនិងព្យាបាលអ្នកមានគុណប៉ុណ្ណោះ។ អ្នកសិល្បៈបង្ហើបថាកន្លងទៅតារាសម្តែងរូបនេះប្រឹងប្រែងនឹងការងារគ្រប់មុខឲ្យតែអាចរកប្រាក់ចំណូលបានដើម្បីទប់ទល់នឹងជីវភាព ... Read More »
លោកហេង ឡុង រងការរិះគន់ខ្លាំងរឿងសរសេរអក្សរមួយឃ្លាខុសរហូតដល់ទៅ៤ដង
ភ្នំពេញ៖ ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម លោក ហេង ឡុង ទទួលបានការរិះគន់ខ្លាំងពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីលោកបានសរសេរត្រឹមពាក្យមួយឃ្លាមិនត្រឹមត្រូវតាមអក្ខរាវិរុទ្ធ។ រិះគន់កាន់តែខ្លាំងក្រោយពីលោកធ្វើការកែតម្រូវពាក្យមួយឃ្លានៅលើបណ្តាញសង្គមហ្វេសប៊ុករហូតដល់ទៅ៤ដងហើយនៅតែមិនត្រឹមត្រូវនោះ។ ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថ្ងៃដំបូង លោក ហេង ឡុង រងការរិះគន់ជាថ្មីពីអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាខ្លាំងក្រោយពីលោកបានបញ្ចេញសារអប់រំខ្លីមួយឃ្លា”មិនអាចធ្វេសប្រហែសបានទេ” អមដោយរូបភាពពាក់ម៉ាស់ច្នៃមួយគួរឲ្យអស់សំណើច។ អ្វីដែលលោករងការរិះគន់ក្រោយពីសំណេររបស់ប្រធានសមាគមរូបនេះខុសអក្ខរាវិរុទ្ធជាច្រើនលើកច្រើនសា ... Read More »
កញ្ញា ចន្ធី ដាឡែន សង្ឃឹមដំណឹងល្អក្រោយស្ងប់ស្ងាត់កូវីដ-១៩
ភ្នំពេញ៖ ជំងឺរាតត្បាត Covid-19 បានធ្វើឲ្យការងារសិល្បៈមួយចំនួនរបស់តារាស្រីស្រស់សោភា កញ្ញា ចន្ធី ដាឡែន ត្រូវរាំងស្ទះ។នាងរំពឹងថាការងារសិល្បៈនឹងវិលទៅរកភាពប្រក្រតីវិញក្រោយជំងឺនេះស្ងប់ស្ងាត់។ តារាសម្តែង កញ្ញា ចន្ធី ដាឡែន បានប្រឡូកក្នុងអាជីពសិល្បៈក្នុងអំឡុងឆ្នាំ២០១៦ តាមរយៈការប្រឡងសមត្ថភាពសិល្បៈរបស់ស្ថានីយទូរទស្សន៍មួយ ។ ... Read More »
សិល្បករវ័យក្មេងជាច្រើនរូបស្ម័គ្ររួមគ្នាថតបទចម្រៀងអប់រំ “រាំវង់ពាក់ម៉ាស់”
ភ្នំពេញ៖ ចំថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សិល្បករប្រុសស្រីវ័យក្មេងជាច្រើនរូបនបានស្ម័គ្រចិត្តនិងបង្ហាញមុខរួមគ្នាក្នុងបទចម្រៀងចង្វាក់ប្រជាប្រិយខ្មែរបទ”រាំវង់ពាក់ម៉ាស់” ក្នុងគោលបំណងចូលរួមចំណែកក្នុងការជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែររួមគ្នាថែរក្សាអនាម័យ ការពារជំងឺកូវីដ១៩។ បទចម្រៀងមួយនេះត្រូវបានចេញផលិតកាលពីមុនពិធីបុណ្យចូលឆ្នាំថ្មីដែលដឹកនាំថត ដោយលោក Pozz Ro និងច្រៀងដោយលោក ង៉ែត សុភ័ក្រ។ បទចម្រៀងនេះចូលរួមសម្តែងដោយសិល្បករវ័យក្មេងមួយចំនួនដូចជាលោក វ៉ៃ លោក ... Read More »
ភាពយន្តអប់រំអំពី Covid-19រឿង “បន្ទប់ចត្ដាឡីស័ក” មានអ្នកទស្សនា ជាង១លានដង
ភ្នំពេញ៖ ភាពយន្តអប់រំថ្មីស្តីអំពីការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19 គឺរឿង”បន្ទប់ចត្តាឡីស័ក” ទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ ភាពយន្តនេះត្រូវបានសម្តែងដោយកូនស្រីតារាសម្តែងជើងចាស់លោកសាវិន ហ្វីលីបគឺកញ្ញា យោធិន វីរីយ៉ា ដែលមានអ្នកចូលទស្សនាប្រមាណជាង១លានដង។ ត្រឹមតែរយៈពេល១សប្តាហ៍ប៉ុណ្ណោះភាពយន្តអប់រំខ្លីរឿង”បន្ទប់ចត្តាឡីស័ក”ដែលបានផលិតឡើងដោយផលិតកម្មខ្មែរមេគង្គមានអ្នកចូលទស្សនា និងគាំទ្រខ្លាំងគឺមានអ្នកចូលទស្សនាជាង១លានដងរួចមកហើយលើបណ្តាញសង្គមហ្វេសប៊ុក។ ភាពយន្តនេះជាភាពយន្តអប់រំខ្នាតខ្លីមួយទាក់ទងនឹងវិធានការទប់ស្កាត់ការឆ្លងរាតត្បាត នៃមេរោគផ្លូវដង្ហើមថ្មី Covid–19។ ភាពយន្តនេះបានរៀបរាប់អំពីការដាក់ឲ្យពលករទើបត្រឡប់មកពីបទេសម្នាក់ឲ្យរស់នៅដាច់ដោយឡែក ... Read More »
មិនគិតរឿងប្រាក់ចំណូល LD នឹងបញ្ចេញភាពយន្ត៦រឿងសម្រាប់អ្នកនៅតាមផ្ទះទស្សនា
ភ្នំពេញ៖ ផលិតកម្ម LD Picture គ្រោងនឹងបញ្ចេញភាពយន្តខ្នាតធំរបស់ខ្លួន៦រឿងឲ្យអ្នកគាំទ្រទស្សនាពីផ្ទះតែម្តងដោយមិនគិតថ្លៃ ដែលជា “កម្មវីធីមើលរឿងនៅផ្ទះប្រឆាំងនឹងកូវីដ១៩”។ការចាក់បញ្ចាំងលើកដំបូងលើបណ្តាញសង្គមនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៣ ខែមេសា ត្រូវនឹងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថ្ងៃដំបូង។ ភាពយន្ត ទាំង៦រឿង នឹងត្រូវបញ្ចេញមុនឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះស្របពេលដែលការសម្រាកនៅផ្ទះគេចពីការឆ្លងជំងឺកូវីដ១៩ របស់ប្រជាជនកម្ពុជា។ ភាពយន្តទាំងទាំងនោះមានដូចជារឿង “នាយខ្វាក់នាយខ្វិនឆ្លងភព” ... Read More »
🌟Lady Gaga រៀបចំការប្រគុំតន្ដ្រីសប្បុរសធម៌ឌីជីថលប្រឆាំងនឹងវីរុសកូវីដ១៩
ការប្រគុំតន្ដ្រីដែលមានគោលបំណងរៃអង្គាសថវិកាសម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគCovid-19ដែលរៀបចំឡើងដោយLady Gaga និងចូលរួមសហការជាមួយអង្គការសុខភាពពិភពលោកនឹងត្រូវចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី១៨ ខែមេសា ខាងមុខនេះ។ ព្រឹត្តិការណ៍នេះក៍នឹងត្រូវបានផ្សាយបន្ដផ្ទាល់នៅលើបណ្ដាញសង្គមដូចជាFacebook YouTube សម្រាប់ចែកចាយទូទាំងពិភពលោកផងដែរ។ នៅលើកម្មវិធីនៃការប្រគុំតន្ដ្រីក្រោមប្រធានបទឈ្មោះថា«One world ៖ Together at home»ដែលមានន័យថា” ... Read More »
បាត់ការងារសិល្បៈសន្ធឹក ប៉ុន្តែមាន សូនីតា ជួបលាភធំមួយ
ភ្នំពេញ៖ ការងារសិល្បៈជាច្រើនរបស់តារាស្រី មាន សូនីតា ត្រូវបានរាំងស្ទះក្រោយបញ្ហារាតត្បាត នៃជំងឺCovid-19 ។ ទោះជាយ៉ាងណានាងទទួលបានការងារធំមួយដែលគេដឹងថានាងអាចកើបប្រាក់បានរាប់ម៉ឺនដុល្លារអាមេរិកឯណោះ។ ការរីករាលដាលនៃជំងឺ Covid-19 បានធ្វើឲ្យការងារសិល្បៈ និងអាជីវកម្មរបស់តារាប្រុសស្រីល្បីឈ្មោះជាច្រើនផ្អាកដំណើរការ និងដួលរលំ ប៉ុន្តែ តារាសម្តែង ... Read More »
រឿងលុយទៀតហើយ កញ្ញា សូដា នីតា គំរាមប្ដឹង លោក រិទ្ធិ អូមេហ្គា រឿងជំពាក់លុយមិនសង
ភ្នំពេញ៖ ទើបនឹងមានការភ្ញាក់ផ្អើលរឿងពិធីករសុខ រ៉ាស៊ី ប្រកាសទាលុយពីអ្នកដឹកនាំនាំ រិទ្ធិ អូមេហ្គា មិនបានប៉ុន្មានផង ស្រាប់តែពេលនេះតារាសម្តែង និងចម្រៀង កញ្ញា សូដា នីតា ប្រកាសទាលុយចំនួន៦៥០០ដុល្លារបន្ថែមទៀត។ ទើបនឹងបាត់បង់ម្តាយជាទីស្រលាញ់ មិនបានប៉ុន្មានថ្ងៃផង ... Read More »
ជម្លោះហែកហួរ សំ ប៉ូលីដា និងព្រីម មន្ថា គឺជាករណីដំបូងក្រោយការស្នើរបស់សម្តេចតេជោឲ្យសិល្បករឈប់ជេរគ្នា
ភ្នំពេញ៖ រឿងរ៉ាវចោទប្រកាន់ហែកហួរគ្នាធ្ងន់ៗរវាង តារាសម្តែងព្រីម មន្ថា និងតារាចម្រៀងជើងចាស់ សំប៉ូលីដា បានផ្ទុះឡើងក្រោយ អ្នកនាងសំប៉ូលីដា កើតទុក្ខមិនសុខចិត្តព្រោះតែរងការចោទថាបានលួចកាបូបម៉ាកល្បីមួយរបស់អ្នកនាង ព្រីមមន្ថា។ ករណីហែកកេរគ្នាបែកអូហូរស្ទឹងនេះគឺជាករណីដំបូងហើយបន្ទាប់ពីការស្នើរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្នើឲ្យសិល្បករជេរគ្នាតាមហ្វេសប៊ុក។ សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន ... Read More »
សមាគមអ្នកនិពន្ធខ្មែរស្នើចាត់វិធានការលើបទចម្រៀងមួយចំនួនដែលបង្កប់ដោយអត្ថន័យអសីលធម៌ និងប៉ះពាល់ប្រពៃណី
ភ្នំពេញ៖ យ៉ាងហោចណាស់មានបទចម្រៀង៥បទដែលបាននឹងកំពុងចែករំលែក ខ្លាំងលើបណ្តាញសង្គម ត្រូវបានសមាគមអ្នកនិពន្ធខ្មែរចេញលិខិតប្រកាសរិះគន់ចំ ក្រោយពីបទចម្រៀងទាំងនេះត្រូវបានសមាគមលើកឡើងថាបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូក្នុងសង្គម។ បទចម្រៀងទាំងនោះមានដូចជាបទ”ចាក់សាំង”របស់លោក MC Bull បទ “អូនធំ” របស់តារាចម្រៀង សោភា ទេពី បទ”អូនស្អាតពេលស្រាត” បទ”Hot ... Read More »
ប៉ុបពី ត្រូវអតីតគូស្នេហ៍ចោទថា លួចផិតក្បត់មានថ្មី
ភ្នំពេញ៖ ថ្មីៗតារាសម្តែង និងកំប្លែង ប៉ុបពី ត្រូវបានអ្នករួមអាជីពបង្ហើបថា បានបែកបាកគូស្នេហ៍ប្រុសក្មេងចុងក្រោយនោះជាស្ថាពរហើយ ក្រោយពីជម្លោះរបស់ពួកគេមិនអាចផ្សះផ្សារបាន។ អតីតគូស្នេហ៍នាងគឺលោក ប៊ីលី បានចោទប្រកាន់ទៅនឹងពាក្យរិះគន់មកលើលោក ហើយបញ្ចេញរឿងខ្លះថា ការបែកមកពីប៉ុបពីជាគូស្នេហ៍លួចផិតក្បត់ខ្លួនប៉ុណ្ណោះ។ រយៈពេលជិត៣ឆ្នាំហើយដែលតារាសម្តែងកែភេទកញ្ញា ប៉ុបពី បានប្រកាសចំណងស្នេហ៍ដោយចំហរជាមួយបុរសជាសង្សារឈ្មោះ ... Read More »
តារាល្បីៗជាច្រើនរួមគ្នាបញ្ចេញសារ និងរូបភាពទប់ស្កាត់ការរាតត្បាតជំងឺCovid-19
ភ្នំពេញ៖ “ការពារខ្លួនអ្នក, គ្រួសារអ្នក,នៅផ្ទះដើម្បីប្រទេសកម្ពុជា និងពិភពលោកទាំងមូល” គឺជាសំឡេងសាររួមគ្នារបស់សិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនបានចែករំលែក អមដោយរូបភាពពាក់អាវពណ៌ស ពាក់ម៉ាស់ការពារ ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងរួមគ្នាទប់ស្កាត់ការរីករាយដាល់នៃជំងឺរាតត្បាត Covid-19។ តារាប្រុសស្រីល្បីឈ្មោះជាច្រើនបានបញ្ចេញរូបថតពាក់ម៉ាស់អម ដោយសារអប់រំខ្លីមានន័យជ្រៅជាការរំលឹកឲ្យប្រជាជនកម្ពុជាចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។ សិល្បករប្រុសស្រីល្បីឈ្មោះទាំងនោះមានដូចជា លោក ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច