ព័ត៌មានទាន់ហេតុការណ៍៖

សិល្បៈ

អតីតតារាចម្រៀងល្បីងារជាឧកញ៉ា លាន អាហ្វ្រីលគីនីន ត្រូវបុរសម្នាក់បង្ហោះសារឲ្យចូលខ្លួនដោះស្រាយបំណុល

ភ្នំពេញ៖ មានការភ្ញាក់ផ្អើល នៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីមុននេះបន្ទាប់ពីអតីតពិធីករនិងតារាចម្រៀងលោកលាន អាហ្វ្រីលគីនីន ត្រូវបានបុរសម្នាក់ បានបង្ហោះរូបភាពលោកគីនីន នៅលើបណ្ដាញសង្គមដោយផ្ដាំលោកឧកញ៉ារូបនេះឲ្យចូលខ្លួនមកដោះស្រាយបំណុលថែមទៀតផង។ដំណឹងនេះត្រូវបានចែកចាយ កាលពីថ្ងៃទី១ខែមីនា ឆ្នាំ២០២២ ទើបធ្វើឲ្យទាំងក្នុងនិងក្រៅសិល្បៈមានការភ្ញាក់ផ្អើលនិងចោទជាសំណួរជាច្រើន។  យោងទៅតាមគណនីហ្វេសប៊ុក ឈ្មោះ Sekharith Beបានបង្ហោះសារដោយខ្លីថា “សូមជូនដំណឹងដល់ឈ្មោះ ... Read More »

ភ្ញាក់ផ្អើលរឿងតារាភូមា Paing Takhon ត្រូវបានដោះលែងឲ្យមានសេរីភាពវិញបន្ទាប់ពីជាប់ឃុំអស់ពេលជិត១ឆ្នាំ

មីយ៉ានម៉ា ៖ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមក្រោយពីតារាសម្តែងនិងម៉ូឌែលមីយ៉ាន់ម៉ា លោក Paing Takhon ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ ក្រោយរដ្ឋាភិបាលយោធាប្រទេសភូមាប្រកាសដោះលែង ដែលដំណឹងនេះធ្វើឲ្យអ្នកគាំទ្ររបស់លោកសម្តែងនូវការត្រេកអរនិងសប្បាយរីករាយយ៉ាងខ្លាំងដែលក្នុងនេះសូម្បីតែផលិតករនិងសិល្បករនៅកម្ពុជាក៏បានទាំងថ្លែងការសាទរផងដែរ។   យោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មានប្រទេសថៃនៅថ្ងៃទី ២ ខែ មីនា ឆ្នាំ២០២២នេះបានលើកឡើងថា តារាសម្តែងនិងម៉ូឌែលលោក ... Read More »

សោកស្តាយណាស់ សាស្ត្រាចារ្យ ប៉ុក វណ្ណធីរ ទទួលមរណភាពនៅយប់រំលងអធ្រាត្រនេះ

ភ្នំពេញ៖ សិល្បករ និងសាច់ញាតិរបស់លោកសាស្ត្រាចារ្យ ប៉ុក វណ្ណធីរ បានបង្ហាញការសោកស្តាយជាខ្លាំងនូវដំណឹងដ៏ក្រៀមក្រំក្រោយទទួលមរណភាពរបស់វីរសិល្បករ និងជាធនធានមនុស្សរបស់កម្ពុជា។  ការបញ្ជាក់នេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែមីនា នេះ គឺដំណឹងមរណភាពរបស់ឯកឧត្ដមឧទ្ទេសសាចារ្យ ប៉ុក វណ្ណធីរ ដែលជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ... Read More »

សោកស្តាយ លោក អៀង ចេនឡា បានទទួលមរណភាពហើយដោយសារជំងឺរលាកស្រោមខួរក្បាល

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងយប់ថ្ងៃទី២៨ខែគុម្ភៈនេះបន្ទាប់ពីទ្រាំទ្រជាមួយជំងឺរាំរ៉ៃ ទប់លែងជាប់ពេលនេះលោក  អៀង ចេនឡា បានទទួលមរណភាពហើយដោយសារជំងឺរលាក ស្រោមខួរធ្ងន់ធ្ងរ។  នៅមុនពេលលោកទទួលមរណភាពមហាជនបានដឹងហើយថា សភាពជំងឺរបស់លោកគឺមានការឈឹចាប់នឹងរាំរ៉ៃអស់រយៈពេលជាយូ រហូតលោកដាច់ចិត្តទំលាយប្រាប់មហាជនត្រូវការជំនួយ ហើយ កាន់តែធ្ងន់ទៀតនោះ ចុងក្រោយ នេះ អាការៈជំងឺកាន់តែធ្ងន់រហូត ... Read More »

ទម្លាយវីដេអូ3D ត្រាប់តាមច្បាស់ៗពីសកម្មភាពរបស់តារាថៃនាងTangmo ធា្លក់ទឹក

ប្រទេសថៃ៖ អស់រយៈពេល៤ថ្ងៃហើយដែលករណីនៃមរណភាពរបស់តារាសម្តែងថៃ នាង Tangmo Nida បានក្លាយជារឿងដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់មហាជន។ នាង បានធ្លាក់ទឹកទន្លេចៅប្រាយ៉ាកាលពីរាត្រីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនឹងត្រូវបានរកឃើញសពកាលពីថ្ងៃទី២៦ ខែកុម្ភៈហើយពេលនេះវីដេអូនៃការធ្វើត្រាប់តាមត្រូវបានបញ្ចេញហើយ។ សារព័ត៌មានល្បីរបស់ថៃបានបញ្ចេញវីដេអូ3D យ៉ាងច្បាស់ដែលបានត្រាប់តាមសកម្មភាពរបស់តារាសម្តែងស្រីថៃល្បីឈ្មោះនាង Tangmo Nida ដែលបានធ្លាក់ទឹកបន្ទាប់ពីស្តាប់ចម្លើយសារភាពរបស់នាងកាទីក ... Read More »

តារាហូលីវូដ Angelina Jolie ថា”កម្ពុជាជាប្រទេសដ៏អស្ចារ្យសម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ”

ភ្នំពេញ៖ ប៉ុន្មានថ្ងៃកន្លងមកនេះមានការចាប់អារម្មណ៍ខ្លាំងនៅលើវត្តមានតារាសម្តែងអន្តរជាតិលោកស្រី Angelina Jolie ដែលបានបង្ហាញវត្តមាននៅលើទឹកដីនៃខេត្តសៀមរាប ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។ ធ្វើឲ្យគេកំពុងចាប់អារម្មណ៍នៅពេលនេះក្រោយពីលោកស្រីបានបញ្ចេញសារដ៏រំភើបដែលប្រជាជនកម្ពុជាបានលឺហើយពិតជាពេញចិត្តខ្លាំង។    លោកស្រី Angelina Jolie ទម្លាយអារម្មណ៍ពិតលើគណនីសង្គមរបស់ខ្លួន យ៉ាងវែង ពេញដោយខ្លឹមសារបង្កប់ក្ដីរំភើបដូចតទៅ៖«ប៉ុន្មានថ្ងៃនៅប្រទេសកម្ពុជាក្នុងចំណោមប្រជាជនដែលពោរពេញដោយភាពកក់ក្ដៅ ... Read More »

ប្រទះឃើញតារាហូលីវូដ Angelina Jolie កំពុងជិះឡំប្រឺតាយ៉ាងសាមញ្ញនៅកណ្តាលរាជធានីភ្នំពេញ

ភ្នំពេញ៖  មានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខ្លាំងសម្រាប់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក្រោយពីបុរសម្នាក់បានទម្លាយវីដេអូនៃការប្រទះឃើញដោយចៃដន្យនូវវត្តមានតារាសម្តែងកំពូលលំដាប់ហូលីវូដលោកស្រី Angelina Jolie នៅលើឡំប្រឺតាយ៉ាងសាមញ្ញនៅក្នុងរាជធានីភ្នំពេញ។ នេះគឺជារឿងភ្ញាក់ផ្អើលថ្មីមួយទៀតក្រោយពីមុននេះលោកស្រីបានបង្ហាញវត្តមាននៅលើទឹកដីនៃតំបន់អង្គរខេត្តសៀមរាបជាមួយលោកស្រី អុឹង លឿង ជាអ្នកនិពន្ធរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»។    យោងទៅតាមគណនីហ្វេសប៊ុកមួយឈ្មោះ Rick Kh បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ... Read More »

ព័ត៌មានបន្ថែម៖ ការពិតនៅពីក្រោយការធ្វើដំណើរមកកម្ពុជារបស់តារាហូលីវូដលោកស្រី Angelina Jolie ជាបេសកកម្មជួយស្ត្រីខ្មែរ

ខេត្តសៀមរាប៖ កាលពីថ្ងៃអង្គារម្សិលមិញនេះមានការភ្ញាក់ផ្អើលខ្លាំងជុំវិញការលេចដំណឹងនិងរូបថតនៃការធ្វើដំណើរមកដល់របស់តារាលំដាប់ជួរមុខហូលីវូដលោកស្រី Angelina Jolie មកដល់កម្ពុជាពិសេសការបង្ហាញវត្តមានរបស់លោកស្រីនៅតំបន់អង្គរខេត្តសៀមរាប។ កាន់តែភ្ញាក់ផ្អើលនឹងទប់ចិត្តិមិនសរសើរមិនបានក្រោយពីគេបានដឹងអំពីមូលហេតុនៅពីក្រោយដំណើរមកដល់របស់លោកស្រីលើកនេះគឺស្ថិតក្នុងបុព្វហេតុក្នុងបេសកកម្មដ៏សំខាន់មួយគឺជាការចូលរួមជួយដល់ស្ត្រីខ្មែរ។  ការបញ្ជាក់អំពីមូលហេតុនៅពីក្រោយដំណើរមកដល់របស់តារាហូលីវូដរូបនេះគឺត្រូវបានធ្វើឡើងដោយអាជ្ញាធរអប្សរា បានបង្ហោះខ្លឹមសារទាំងស្រុង ពីមូលហេតុដែល Angelina Jolie ធ្វើដំណើរមកកម្ពុជាពេលនេះ ដោយលើកឡើងថា៖«តារាភាពយន្តហូលីវូដ Angelina Jolie ... Read More »

ទម្លាយរូបថតតារាហូលីវូដ Angelina Jolie មកលេងកម្ពុជាផ្អើលអ្នកសៀមរាប

ខេត្តសៀមរាប៖ មុននេះមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកម្នាក់បានទម្លាយអំពីរូបថតរបស់តារាហូលីវូដដ៏ល្បីល្បាញអ្នកនាង Angelina Jolie លេចវត្តមាននៅក្នុងប្រទេសកម្ពុជាលើទឹកដីនៃតំបន់អង្គរខេត្តសៀមរាប។  ទំព័រហ្វេសប៊ុកមួយបានសរសេរពីលើរូបថា៖ «ស្ងាត់ៗ តារាហូលីវូដ អ្នកនាង Angelina Jolie អញ្ជើញមកទស្សនាប្រាសាទអង្គរក្នុងខេត្តសៀមរាប»។   ក្រៅពីបង្ហាញដំណើរកម្សាន្តយ៉ាងសប្បាយរីករាយនោះក្នុងរូបភាពក្រៅពីតារាសម្ដែងរូបនេះ ក៏ឃើញមានវត្តមានអ្នកស្រី ... Read More »

ផ្ទុះរឿងជំពាក់លុយទៀតហើយលោក រិទ្ធ អូមេហ្គា ត្រូវតារាសម្តែងសិចស៊ីទម្លាយរឿងជំពាក់បំណុលជិត៧ពាន់ដុល្លារ

ភ្នំពេញ៖ អ្នកដឹកនាំសម្តែង លោក រិទ្ធិ អូមេហ្គា  បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មីរឿងជំពាក់ប្រាក់ទៀតហើយបន្ទាប់ពីត្រូវបានអតីតតារាសម្តែងស្រីសិចស៊ី អ្នកនាង ជា ម៉ារី ប្រកាសរកមុខ និងទាមទារឲ្យលោកចូលខ្លួនដោះស្រាយប្រាក់ដែលជំពាក់ជិត៧ពាន់ដុល្លារអាមេរិក។  ដំណឹងនេះបានធ្វើឲ្យផ្ទុះកក្រើកជាថ្មីទាំងក្នុងនិងក្រៅចង្កោមអ្នកសិល្បៈ។  «អ្នកនាង ជា ម៉ារី ... Read More »

តារាចម្រៀងកំពូលថៃលោក Bird Thongchai កំពុងរស់ក្នុងជីវិតស្តុកស្តម្ភនៅ ផ្ទះលំហែលើផ្ទៃដីជាង ១០០ រ៉ៃនៅខេត្តឈៀងរ៉ៃ

កំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រថៃ ទើបនឹងបង្ហាញអំពីផ្ទះលំហែប្រណីតរបស់ខ្លួននៅក្នុងខេត្តឈៀងរ៉ៃមានទំហំដីប្រហែល១០០រ៉ៃ ឬប្រមានជាង១៦ហិកតា។ ផ្ទះនេះមានរ៉ៃ ឧត្តមសុខ វាជា ឈ្មោះម្តាយរបស់ លោកBird Thongchai នោះតែម្តង ហើយវាបានបង្ហាញពីភាពស្តុកស្តម្ភក្នុងជីវិតជាកំលោះចាស់។     អ្វីដែលគេចាប់អារម្មណ៍ផ្ទះលម្ហែរបស់លោកមានទាំងកសិដ្ឋាន វាលស្រែ ចម្ការផ្សិត ... Read More »

មកដឹងពីជីវិតពិតបច្ចុប្បន្ន របស់តួឯកស្រីរឿង «កូនប្រសារស្រី» អ្នកនាង នី មុល្លីកា ដល់ណាហើយក្រោយបាត់មុខជិតមួយទសវត្សរិ៍?

ទស្សនិកជនដែលនិយមតាមដានទស្សនាភាពយន្តភាគខ្មែរពិតជាធ្លាប់បានស្គាល់អតីតតារាសម្តែង អ្នកនាង នី មុល្លីកា ដែលធ្លាប់ធ្វើឲ្យគេស្គាល់ច្រើនតាមរយៈការសម្តែងភាពយន្តភាគ និងភាពយន្តខ្នាតធំ ពិសេសភាពយន្តភាគរឿង “កូនប្រសារស្រី” ឈ្មោះសោភានោះតែម្តង។ ទោះបីជាបាត់មុខពីវិស័យសិល្បៈមែនប៉ុន្តែនាងនៅតែធ្វើឲ្យទស្សនិកជននឹករលឹកចងចាំពីសមត្ថភាពទេពកោលរបស់នាងជានិច្ច។ ថ្ងៃនេះសារព័ត៌មានយើងសូមនាំអារម្មណ៍ទស្សនិកជនមកជ្រាបពីជីវិតពិតនាពេលបច្ចុប្បន្នថាតើនាងបានធ្វើដំណើរទៅដល់ណាហើយ។    ជាតារាសម្តែងស្រីដែលនិយមសម្តែងជាតួអង្គកម្សត់ ធ្វើឲ្យទស្សនិកជនស្រក់ទឹកភ្នែកតាម នី ... Read More »

មកស្គាល់ប្រវត្តិខ្លះៗរបស់ តារាចម្រៀង ខេមរៈ សិរីមន្ត មុនឡើងងារជាឧកញ៉ា

ភ្នំពេញ៖ ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលនឹងសាទរកាលពីរសៀលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ក្រោយពីគេទទួលបានដំណឹងថាលោក ខេមរៈ សិរីមន្ត ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ ជាឧកញ៉ា ។ នេះបើយោងតាមលិខិត ... Read More »

លោកសុខ រ៉ាស៊ី ប្អូនបង្កើតលោកអៀង ចេនឡា ទម្លាយរឿងបងប្រុសមានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរដល់ថ្នាក់បាត់បង់ការចងចាំ

ភ្នំពេញ៖ ពិធីករលោកសុខ រ៉ាស៊ី បានទម្លាយរឿងបងប្រុសបង្កើតគឺលោកអៀង ចេនឡា មានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ និយាយលែងដឹងអីហើយ រវើរវាយបាត់បង់ការចងចាំ។  ការទម្លាយនេះធ្វើឡើងទាំងកណ្តាលអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ក្រោយពីបងប្រុសរបស់លោកខកខានក្នុងការចេញច្រៀង និងសម្តែងមួយរយៈចុងក្រោយនេះ។     លោករ៉ាសុីបានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា ”បងប្រុសខ្ញុំគាត់ឈ្មោះ៖ ... Read More »

ចូលរួមសោកស្តាយតារាកំប្លែង CTN នាយ ត្បែង ទទួលមរណភាពហើយបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ តារាកំប្លែងមួយរូបរបស់ស្ថានីយទូរទស្សន៍ CTN នាយត្បែងបានទទួលមរណភាពនៅព្រឹកថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២២ នេះ ដោយជួបគ្រោះថ្នាក់ចរាចរណ៍។  ដំណឹងនេះបានធ្វើឱ្យអ្នករួមអាជីពបានបង្ហោះសារសោកស្តាយជាពន់ពេក។    យោងតាមគណនីហ្វេសប៊ុកឈ្មោះ ហង្ស សំណាង បានបញ្ជាក់យ៉ាងខ្លីថា៖ ... Read More »

ហេង រិនសុម៉ាលីតា មានប្រវត្តិមិនធម្មតា មុនពេលក្លាយជាម្ចាស់មកុដ ធីតាឯកសង្ក្រាន្ដ២០២២

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតសម្រស់ធីតាឯកសង្ក្រាន្ដរដូវកាលទី៣ឆ្នាំ ២០២២ បានបញ្ចប់ជាស្ថាពរកាលពីរាត្រីថ្ងៃទី១៣ កុម្ភៈឆ្នាំ២០២២នេះ ដោយបានរកឃើញម្ចាស់ជ័យលាភីយ៉ាងស័ក្កិសមគឺបានទៅលើបេក្ខភាពតំណាងខេត្តកំពង់ឆ្នាំងគឺកញ្ញា ហេង រិនសុម៉ាលីតា ។ តាមទាន់ទើបដឹងថាកញ្ញាឯករូបនេះមិនត្រឹមតែមានរូបសម្រស់ស្រស់សោភា ប៉ុណ្ណោះទេ គឺកញ្ញាក៏មានសមត្ថភាពមិនធម្មតានោះដែររហូតអ្នកគាំទ្រកោតសរសើរដែរថានាងពិតជាស័ក្កិសមទៅនឹងម្ចាស់មកុដនេះ។ កញ្ញា ហេង រិនសុម៉ាលីតា មានវ័យ២០ឆ្នាំ  ... Read More »

ស៊ុក សុភា និងសារីណា បង្ហាញភាពផ្អែមល្ហែមឡើងវិញក្រោយប្រកាសលែងលះគ្នា

អូស្ត្រាលី៖ ទីបំផុតចំណងស្នេហារវាងតារាសម្តែង ស៊ុក សុភា និងអ្នកនាងសារីណា បានវិលមកដូចដើមវិញហើយ និងបង្ហាញភាពផ្អែមល្ហែមនឹងគ្នាកាន់តែខ្លាំងក្រោយពីកន្លងទៅអ្នកនាង សារីណា ធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងរឿងដំណឹងលែងលះនោះ។    អតីតតួឯកប្រុសរឿងទុំ ទាវ លោក ស៊ុក សុភា ... Read More »

តារាសម្តែង និងជានិស្សិតសាលាIFL ខេមរាបុត្រ លេចមុខចូលរួមប្រកួតកម្មវិធី Mister Supranational Cambodia

      ភ្នំពេញ៖ ដែលទើបនឹងលេចមុខក្នុងការងារសិល្បៈក្នុងរយៈពេលចុងក្រោយ និងទទួលបានការពេញចិត្តច្រើនពីអ្នកគាំទ្រតារាសម្តែងស្រស់សង្ហា លោក ខេមរាបុត្រ  ស្រាប់តែបង្ហាញមុខក្នុងការប្រកួតកម្មវិធីសម្រស់ផ្នែកបុរសមួយគឺកម្មវិធី Mister Supranational Cambodia។  កម្មវិធីនេះនឹងចាប់ផ្តើមក្នុងពេលដ៏ខ្លីខាងមុខនេះ ស្របពេលដែលបេក្ខភាពកំលោះសង្ហាជាច្រើនរូបបានបង្ហាញវត្តមានក្នុងកម្មវិធីប្រកួតនេះជាបណ្តើរៗហើយនោះ ក្នុងនោះក៏មានវត្តមានលោក ខេមរាបុត្រដែលគេដឹងថាលោកអាចនឹងទាក់ទាញការចាប់អារម្មណ៍បានច្រើនពីកម្មវិធីប្រកួតមួយនេះព្រោះតាំងសមត្ថភាពសិល្បៈគឺលោកមានគ្រប់គ្រាន់ ... Read More »

ស៊ូ ដាណេ បញ្ចេញយោបល់បែបនេះក្រោយឃើញសិល្បករចុះកុងត្រាផ្សាយ ស្រាបៀរ និងល្បែងស៊ីសងអនឡាញ

មានការចាប់អារម្មណ៍ថាតារាពហុជំនាញ និងជាអ្នកវប្បធម៌និយម អ្នកនាង ស៊ូ ដាណេ បានបញ្ចេញសារដ៏គួរឲ្យចាប់អារម្មណ៍មួយកាលពីថ្មីៗនេះ ពិសេសជុំវិញការលើកឡើងអំពីបុគ្គលជាសិល្បករល្បីឈ្មោះបានចុះកិច្ចសន្យាផ្សព្វផ្សាយពីផលិតផល និងសេវាកម្មស្រាបៀរ,ល្បែងស៊ីសងអនឡាញ ,ផលិតផលប៉ះពាល់សុខភាពនោះ។    តារាស្រី និងជាគ្រូបង្ហាត់របាំរូបនេះបានលើកឡើងថា បុគ្គលសិល្បៈ ដែលចុះកុងត្រាផ្សព្វផ្សាយ ស្រាបៀរ,ល្បែងស៊ីសងអនឡាញ ... Read More »

លេចចេញការសរសើរអតីតពិធីការិនី ស្រីតូច ចំណាន ក្នុងការតុបតែងខ្លួនដ៏សាមញ្ញ សមសួនក្នុងពិធីមង្គលការលំដាប់អភិជនមួយ

ភ្នំពេញ៖ មុននេះមានការចាប់អារម្មណ៍ខ្លាំងនៅលើរូបថតមួយសន្លឹករបស់អតីតពិធីការិនី ស្រីតូច ចំណាន និងស្វាមីអ្នកឧកញ៉ា គិត ម៉េង ដែលត្រូវបានបញ្ចេញដោយក្រុមអ្នកជំនាញដែលបានថតក្នុងពិធីមង្គលការបែបលំដាប់អភិជនមួយកាលពីចុងសប្តាហ៍មុននេះ។    លេចចេញការសរសើរច្រើនទៅលើការគ្រងសម្លៀកបំពាក់និងតុបតែងខ្លួនបែបសាមញ្ញៗប៉ុន្តែស័ក្កិសមនិងថ្លៃថ្នូរបំផុត។    អ្វិដែលធ្វើឲ្យគេចាប់អារម្មណ៍លើអតីតពិធីការិនីល្បីឈ្មោះរូបនេះគឺជុំវិញការមិនប្រើប្រាស់គ្រឿងពេជ្រស្រោចខ្លួនចូលទៅក្នុងចំណោមពិធីដែលប្រមូលផ្តុំដោយមន្ត្រី និងអ្នកជំនួញទ្រព្យហូរហៀរនោះ។ មតិសរសើរពីការរៀបចំខ្លួន និងមិនសម្ញែងទ្រព្យមាសពេជ្រនេះក៏មិនមែនជាលើកដំបូងនោះដែរ ... Read More »

មកស្គាល់លោកស្រី Jacqueline ស្ត្រីខ្មែរវ័យ៤៩ឆ្នាំ ដំបូងគេកាន់តំណែង”Mrs World Cambodia”ត្រៀមចូលរួមប្រកួតកម្មវិធីសម្រស់អន្តរជាតិនៅទីក្រុងហុងកុង

ភ្នំពេញ៖លោកស្រី Jacqueline Bhagavanដែលជាស្ត្រីខ្មែរអាមេរិកកាំង មានប្រវត្តិតស៊ូ ម្នាក់ធ្លាប់គ្រង់មកុដ “Mrs. California America ឆ្នាំ២០១៥ ទទួលបានតំណែង”Mrs World Cambodia”ត្រៀមចូលរួមប្រកួតកម្មវិធីសម្រស់អន្តរជាតិនៅទីក្រុងហុងកុងនៅចុងឆ្នាំ ២០២២នេះ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើង គ្រាដែលលោកស្រីបានធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដែលជាទឹកដីកំណើតកាលពីព្រឹកថ្ងៃទី០៥ ... Read More »

ស្លុតចិត្តទាំងកណ្តាលយប់អាណិត វីរៈ និច្ច គ្រប់គ្នាក្រោយនាងទម្លាយដំណឹងបាត់បង់កូនភ្លោះក្នុងផ្ទៃ

ភ្នំពេញ៖ ធ្វើឲ្យគេស្លុតចិត្តអាណិតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេអ្នកនាង វីរៈនិច្ច គ្រប់ៗគ្នាទាំងកណ្តាលយប់ក្រោយពីនាងបានបញ្ជាក់ដំណឹងបាត់បង់កូនភ្លោះក្នុងផ្ទៃនោះហើយ។ ដំណឹងនេះត្រូវបានទម្លាយក្រោយពីមុននេះមានការជជីកសួរជាច្រើនពីសំណាក់អ្នកគាំទ្រជុំវិញការស្លៀកពាក់សម្លៀកបំបាក់បែបរឹបរាងដូចទៅនឹងមនុស្សដែលមិនមានកូនក្នុងផ្ទៃនោះ។    តបទៅនឹងការចោទសួរនេះបានធ្វើឲ្យនាងទម្លាយដំណឹងដ៏សោកស្តាយនេះទាំងយប់ថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០២២នេះថា៖ ដំបូងនាងខ្ញុំសុំទោសបងប្អូនទុកជាមុនសំរាប់រយៈពេលជិតមួយខែនេះផងដែរបានលាក់បងប្អូនហេតុផលគឺ ទទួលយកមិនទាន់បាន កូនក្នុងផ្ទៃរបស់ខ្ញុំ (ភ្លោះ) មិនបាននៅជាមួយខ្ញុំទៀតទេ ។ មូលហេតុ  ... Read More »

បវរកញ្ញាឥណ្ឌាម្ចាស់មកុដកញ្ញាឯកចក្រវាឡ២០២១នឹងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ បវរកញ្ញាឥណ្ឌាម្ចាស់មកុដកញ្ញាឯកចក្រវាឡ២០២១ កញ្ញា  Harnaaz Sandhu នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា ក្រោយពីមានការស្នើសុំពីអ្នកផលិតកម្មវិធី និងអ្នកឧបត្ថម្ភកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីថ្មីៗនេះ  ពីលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា បានអនុញ្ញាតអោយ លោក ចិន សំណាង ម្ចាស់ក្រុមហ៊ុន ... Read More »

ព្រះកាយ ច័ន្ទសម្រក់ទឹកភ្នែករហាមលើឆាកប្រកួត បន្ទាប់ពីបេក្ខភាពកញ្ញាឯកម្នាក់ពោលពាក្យចាក់ចំបេះដូង

ថ្មីៗនេះកម្មវិធីប្រកួតសម្រស់ថ្មីមួយគឺកម្មវិធីMiss Teen International Cambodia 2022 បានរៀបចំកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្ររបស់ខ្លួនហើយ ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ និងរំជួលចិត្តអាណិតដល់កញ្ញា ព្រះកាយ ច័ន្ទ ជាពិធីករបានអួលដើករសម្រក់ទឹកភ្នែកភ្លាមៗនៅលើឆាកប្រកួតនោះតែម្តង។ ស្រក់ទឹកភ្នែកព្រោះតែនាងនឹករលឹកដល់ឪពុកដែលជាអ្នកមានគុណ ជាអ្នកបង្ហាត់បង្រៀន តុបតែងខ្លួន តាមមើលថែនាងគ្រប់ជំហាននិងច្នៃសម្លៀកបំពាក់សម្រាប់នាងចាប់តាំងពីមុននិងក្រោយចូលប្រឡូកសិល្បៈនោះបានលាចាកលោកកាលពីពេលកន្លងទៅ។ ... Read More »

ប្អូនស្រីបង្កើតរ៉េត សារីតា ដាក់ពាក្យប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា២០២២គឺមានសមត្ថភាពមិនធម្មតាឡើយ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងទៅលើការប្រកាសដាក់ពាក្យចូលរួមប្រកួតកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា ២០២២ពី កញ្ញា រ៉េត ស្រីនាថ ដែលគេស្គាល់ថាជាប្អូនស្រីបង្កើតរបស់កញ្ញា រ៉េត សារីតា។ ការប្រកាសនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលហើយកាន់តែចាប់អារម្មណ៍គឺគេដឹងថានាងក៏មានសមត្ថភាពក៏មិនធម្មតាដែរ។  ទស្សនិកជននិងអ្នកគាំទ្រវិស័យកញ្ញាឯកលើកឡើងថានាងក៏នឹងក្លាយជាបេក្ខភាពដែលគួរឲ្យចាប់អារម្មណ៍ថ្មីសម្រាប់ឆ្នាំនេះព្រោះតែនាងក៏ធ្លាប់ឆ្លងកាត់ការហ្វឹកហាត់ក្នុងការដើរបង្ហាញម៉ូត និងចូលរួមប្រកួតកម្មវិធីសម្រសល់កន្លងទៅផងដែរ ពិសេសនាងទទួលបានការណែនាំច្រើនពីបងស្រីដែលធ្លាប់ទទួលបានជោគជ័យលើការងារសិល្បៈមួយចំនួននោះ។ កញ្ញា ... Read More »

រងការរិះគន់មួយចំនួនជុំវិញរូបភាពសិចស៊ីខ្លាំង ប៉ូគីមថេង សុតធីតាបញ្ចេញសារអធ្យាស្រ័យពីទស្សនិកជន

ភ្នំពេញ៖ ប៉ុន្មានថ្ងៃកន្លងមកនេះលេចចេញការបញ្ចេញមតិព្រោងព្រាត ពេញបណ្តាញសង្គមក្រោយពីរូបថតសិចស៊ីប៉ុន្មានសន្លឹកដែលត្រូវបាននាងបញ្ចេញកាលពីពេលថ្មីៗនេះ។ រូបថតនេះបង្កើតឲ្យមានការវែកញែកច្រើនបើទោះបីជាវាមិនមែនលើកដំបូងសម្រាប់នាងក្នុងការបញ្ចេញរូបថតសិចស៊ីនោះក៏ដោយ។ រូបថតដែលត្រូវបាននាងស្លៀករ៉ូបពណ៌ទឹកមាសអមដោយការឌិតភ្លឺផ្លេក ប៉ុន្តែហាក់បង្ហាងទម្រង់ដើមទ្រូងទ្រលុកទ្រលន់ចេញមកនេះបានក្លាយជាប្រធានបទក្នុងការវែកញែក ក៏មានអ្នកគាំទ្រនាងជាច្រើនបានបញ្ចេញសារកោតសរសើរអំពីរូបរាងដ៏ល្វតល្វន់សាកសមទៅនឹងឈុតដែលនាងបានស្លៀក។ គេចាំបានថា រូបថតនេះត្រូវបានបញ្ចេញកាលពីសប្តាហ៍មុននេះនៅPage Facebookផ្លូវការរបស់នាងភ្ជាប់ដោយសារថាក្ដីស្រម៉ៃអាចនឹងក្លាយជាការពិត  បើយើងជំនះឧបសគ្គដែលតែងតែកើតមានឡើង  នៅលើផ្លូវទៅកាន់ភាពជោគជ័យនោះ  ។ បន្ថែមពីលើកការកោតសរសើរក៏មានទស្សនិកជនខ្លះសម្តែងការសោកស្តាយខ្លាំងនៅពេលដែលកម្មវិធីប្រកួតដែលនាងអាចចូលដល់វគ្គ១០នាក់ចុងក្រោយនោះមិនអាចគ្រងឈុតស្រស់ស្អាតបែបនេះបាន ក្រៅពីការកោតសរសើរក៏មានការចែករំលែក ... Read More »

អស្ចារ្យណាស់ មាន សូនីតា បង្ហាញមុខក្នុងកម្មវិធីបង្ហាញម៉ូតPierre Cardinនៅប្រទេសបារាំង(មានវីដេអូ)

តារាសម្តែងស្រីល្បីឈ្មោះនៅកម្ពុជាកញ្ញា មាន សូនីតា ដែលគ្រប់គ្នាដាក់រហ័សនាមថាជារាជនីក្រមា នោះបានបង្កើតឲ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំងសម្រាប់អ្នកគាំទ្រក្រោយពីនាងបានចូលរួមកម្មវិធីបង្ហាញម៉ូតអន្តរជាតិដ៏ល្បីល្បាញមួយនៅទីក្រុងប៉ារីសប្រទេសបារាំង។ កម្មវិធីនេះទើបនឹងបញ្ចប់កាលពីយប់រំលងអាទ្រាធឈានចូលថ្ងៃទី២៩ ខែមករាឆ្នាំ ២០២២នេះម៉ោងនៅកម្ពុជា។    កម្មវិធីបង្ហាញម៉ូតនេះមានឈ្មោះថាPierre Cardin3022 ដែលជាកម្មវិធីបង្ហាញម៉ូតដ៏ល្បីមួយក្នុងចំណោមកម្មវិធីបង្ហាញម៉ូតធំនៅលើពិភពលោកផងដែរ។ ការបង្ហាញមុខលើឆាកអន្តរជាតិនេះក៏បានឆ្លុះបញ្ចាំងពីវិស័យបង្ហាញម៉ូតដែលកំពុងតែទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន ផងដែរ។ ... Read More »

ឃ្មឹប ទម្លាយរឿងប្តីក្មេងវាយធ្វើបាបហើយរត់បាត់ យកទាំងឯកសារសំខាន់ទៅទៀត

ភ្នំពេញ៖ រឿងហួសចិត្តថ្មីទៀតហើយកើតឡើងលើជិវិតអតីតតារាកំប្លែង ស្រី នាង រ៉េន សុធារី ហៅឃ្មឹប ក្រោយពីនាងបានចេញមុខទម្លាយរឿងរ៉ាវក្នុងគ្រួសារគឺការរួមរស់ជាមួយប្តីក្មេងក្រោយថានាងបានរងហិង្សាព្រោះតែរឿងតិចតួច ហើយពេលនេះប្តីក្មេងនោះបានទាំងរត់ចោលនាងបាត់ស្រមោលហើយ ថែមទាំងលួចយកឯកសារសម្គាល់ខ្លួននាងមួយចំនួនទៅបាត់ដែរ។  គេចាំបានថាកន្លងទៅ ក្រោយផ្ទុះរឿងរ៉ាវអាស្រូវផ្ទួនៗឃ្មឹបបានបាត់មុខយ៉ាងយូររហូតលេចចេញដំណឹងស្នេហាថ្មីជាមួយប្តីក្មេងកាលពីពាក់កណ្តាលឆ្នាំ ២០២១នៅលើបណ្តាញសង្គមTik Tok ដែលគេគិតថានាងមានក្តីសុខ ... Read More »

ភ្ជាប់ទំទាក់ទងគ្នា៦ឆ្នាំទើបពេលនេះទឹម រដ្ឋា សម្រេចចិត្តចូលរោងការជាមួយគូស្នេហ៍កូនកាត់អាមេរិក-អេស្ប៉ាញហើយ

ភ្នំពេញ៖ ចំណងស្នេហ៍វ័យ៦ឆ្នាំរបស់តារាសម្តែង និងបង្ហាញម៉ូដ ទឹម រដ្ឋា និងបុរសជាគូស្នេហ៍កូនកាត់អាមេរិក-អេស្ប៉ាញ នឹងចូលរោងការនៅចុងខែមីនា ឆ្នាំ២០២២នេះហើយ។ ពិធីមង្គលការរបស់នាងទឹម រដ្ឋាក៏នឹងធ្វើឡើងក្នុងទ្រង់ទ្រាយធំមិនធម្មតានោះដែរ។    កម្មវិធីមង្គលការដែលបានប្រកាសជាផ្លូវការនេះបានធ្វើឡើងក្រោយពីថ្ងៃខួបគម្រប់ស្នេហ៍៥ឆ្នាំដែលលោកJovany Antonio ធ្លាប់បានបំពាក់ចិញ្ជៀនសុំនាងរៀបការកាលពីថ្ងៃទី២៨ខែមីនាឆ្នាំ២០២១ ហើយនាងនឹងក្លាយជាសិល្បការិនីបន្ទាប់ដែលមានស្វាមីជាជនបរទេស។ ... Read More »

ខេមរៈសិរីមន្តរៀបចំពិធីបុណ្យខួបគម្រប់៣ឆ្នាំឲ្យប្អូនស្រី ខេមរៈ ស្រីពៅ នៅស្រុកកំណើត

ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី២៤ ខែ មករា ឆ្នាំ ២០២២ តារាចម្រៀង ខេមរៈ សិរីមន្ត និងក្រុមគ្រួសារបានរៀបចំពិធីបុណ្យខួបគម្រប់៣ឆ្នាំ នៃមរណភាពសម្រាប់ប្អូនស្រីយ៉ាងអធឹកអធមផងដែរ ដែលកម្មវិធីនេះត្រូវបានរៀបចំធ្វើឡើងនៅស្រុកកំណើត ឃុំគរ ស្រុកព្រៃឈរខេត្តកំពង់ចាម ... Read More »