ភ្នំពេញ៖ បុរសម្នាក់មានឈ្មោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា Mrr Heng ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងតែស្វែងរកដើម្បីឱ្យចូលខ្លួនមកដោះស្រាយរឿងប្រាក់តុងទីនជិត៤០ម៉ឺនដុល្លារ។ ក្នុងនោះ អតីតតារាចម្រៀងប្រចាំផលិតកម្មថោនអ្នកនាង សាសា ក៏បានប្រកាសស្វែងរកបុរសនោះដែរដែលបានបោកលុយនាងអស់ជិត១០ម៉ឺនដុល្លារនោះ។ អតីតតារាចម្រៀង អ្នកនាងសាសាដែលមុននេះអ្នកនាងបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់នាងថា៖ “ខ្ញុំយំនេះព្រោះខ្ញុំខឹងនឹងខ្លួនឯង ដែលទុកចិត្តពួកម៉ាកអស់ពីពោះ តែចុងក្រោយទៅចោលខ្ញុំគ្មានស្រណោះអីបន្ដិច ... Read More »
សិល្បៈ
ហេង ពិទូ ប្រកាសដោយចំហរឿងបែកស្នេហ៍ជាមួយនាងហ្វីយ៉ាតា ព្រោះរឿងក្បត់គ្នា
ភ្នំពេញ៖ តារាចម្រៀងមនោសញ្ចេតនា លោក ហេង ពិទូ បានធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំងក្រោយពីលោកបានប្រកាសចំៗឥតលាក់លៀមជាសាធារណៈថាចំណងស្នេហ៍រវាងរូបលោក នឹងតារាសម្តែងសិចស៊ី អ្នកនាង ថៃ នារីសុជាតា ហៅហ្វីយ៉ាតា បានដើរដល់ផ្លូវទាល់ហើយ។ តារាម្រៀងរូបនេះបានលើកឡើងថា ... Read More »
រួមគ្នាសាងអំពើល្អ! តារាល្បីៗនិងអ្នកជំនួញបង្ហាញការគាំទ្រកម្មវិធី«១ដុល្លាររក្សាស្នាមញញឹមអ្នកស៊ីក្លូ» របស់កូនប្រុសលោក សាវិន ហ្វីលីព
ភ្នំពេញ៖ ថ្មីនេះតារាសម្តែងជើងចាស់ល្បីឈ្មោះ លោក សាវិន ហ្វីលីព បានប្រកាសអំពីការងារសប្បុរសធម៌មួយដែលជាបំណងរបស់កូនប្រុសបណ្តូលចិត្តលោក វីរ៉ាយុត្ត និងមិត្តភក្កិ៨នាក់ទៀតនៅសាកលវិទ្យាល័យប៉ារ៉ាហ្គន។ គម្រោងនេះមានឈ្មោះថា«១ដុល្លាររក្សាស្នាមញញឹមអ្នកស៊ីក្លូ» ដើម្បីជូនទៅដល់អ្នកធាក់ស៊ីក្លូ នៅដើមខែមករាឆ្នាំ២០២២ខាងមុខនេះ។ គ្រាន់តែប្រកាសនៅលើបណ្តាញសង្គមភ្លាម គេសង្កេតឃើញមានការកោតសរសើរអំពីទឹកចិត្ត និងគំនិតផ្តួចផ្តើមបង្កើតកម្មវិធីដ៏ល្អប្រពៃនេះឡើងក្នុងនោះក៏មានសប្បុរសជនជាច្រើនរួមមានទាំងក្រុមអ្នកជំនួញលេចធ្លោ ... Read More »
ភ្ញាក់ផ្អើលទាំងព្រឹកថា តារាចម្រៀងនាង ប្រាក់ សុគន្ធទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២១នេះ ទស្សនិកជននិងសិល្បករជាច្រើនមានការភ្ញាក់ផ្អើលស្លុតចិត្តមិនតិចនោះទេក្រោយពីគេទទួលបានដំណឹងថាតារាចម្រៀងដ៏ស្រស់សង្ហា មានរូបរាងខ្ពស់ស្រឡះ នាងប្រាក់ សុគន្ធ បានទទួលមរណភាពទាំងវ័យក្មេងបាត់ទៅហើយព្រោះតែគ្រោះថ្នាកចរាចរណ៍។ នេះបើយោងតាមព័ត៌មានបឋមដែលគេទទួលបានពីអ្នករួមអាជីព។ នៅលើបណ្តាញសង្គមហ្វេសប៊ុកមុននេះដែរ គេបានឃើញតារាចម្រៀងជាច្រើនបានបង្ហោះសារជុំវិញការទទួលមរណភាពរបស់តារាចម្រៀងប្រាក់ សុគន្ធដែលពួកគាត់បានបង្ហាញអារម្មណ៍សោកស្តាយ ... Read More »
អបអរសាទរតារាចម្រៀងវីរៈនិច្ច ទទួលបានតំណក់ឈាមដំបូងជាកូនភ្លោះទៀត
ភ្នំពេញ៖ ពិតជាធ្វើឲ្យទស្សនិកជននិងអ្នកគាំទ្រថ្លែងអំណរសាទរនិងក្តីរំភើបជួសតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អ្នកនាង វីរៈនិច្ច ដែលទទួលបានតំណក់ឈាមរួមគ្នាជាមួយស្វាមីលើកដំបូង។ អ្វីដែលកាន់តែធ្វើឱ្យគេភ្ញាក់ផ្អើលនិងរីករាយខ្លាំងនោះគឺកូនក្នុងផ្ទៃរបស់នាងមិនមែនមានតែម្នាក់ទេគឺជាកូនភ្លោះតែម្តង ហើយនាងនឹងក្លាយជាសិល្បករបន្ទាប់ដែលមានកូនភ្លោះ។ តារាស្រីរូបនេះបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកមុននេះថា «នេះជាកាដូធំបំផុតសម្រាប់គ្រួសាររបស់ខ្ញុំមិនមែន១ទេ គឺទទួលបានសមាជិកថ្មីរហូតទៅដល់២ (ភ្លោះ) គ្មានពាក្យនិយាយអ្វីទេ គឺរំភើបខ្លាំងណាស់ Surprise ... Read More »
តារាចម្រៀង នៅ ស៊ីនឿន ចូលរោងការនឹងអាណិកជនខ្មែរនៅអាមេរិកថ្ងៃនេះនៅសណ្ឋាគារលំដាប់ផ្កាយ៥
ភ្នំពេញ៖ ក្រោយពីភ្ជាប់ពាក្យអស់រយៈពេល៣ឆ្នាំពេលនេះតារាចម្រៀង ប្រចាំផលិតកម្មហង្សមាស លោក នៅ ស៊ីនឿនបានចូលរោងការជាមួយអ្នកនាងសោម ដូមូនិច ដែលជាអាណិកជនខ្មែរ មកពីអាមេរិក។កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ ២០២១នេះ ដែលទាំងកម្មវិធីតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ និងកម្មវិធីជប់លៀងធំត្រូវបានរៀបចំនៅសណ្ឋាគារផ្កាយប្រាំសូហ្វីតែលក្រុងភ្នំពេញ ។ កម្មវិធីមង្គលសិរីសួស្តីកាលព្រឹកមិញនេះគេសង្កេតឃើញមានវត្តមានមន្ត្រីជាន់ខ្ពស់ លោកស្រីឧបនាយករដ្ឋមន្ត្រី ... Read More »
អ៊ុន អាលីហ្សា ជួបទុក្ខធំម្តាយបង្កើតទទួលមរណភាពទាំងខ្លួនកំពុងរស់នៅសហរដ្ឋអាមេរិក
ខេត្តកំពង់ចាម ៖ មានការចាប់អារម្មណ៍នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អតីតារាសម្តែង និងបង្ហាញម៉ូតអ្នកនាង អ៊ុន អាលីហ្សា ដែលបានបង្ហោះសារសោកសង្រេងជាពន់ពេកអំពីដំណឹងនៃមរណភាពរបស់ម្តាយបង្កើតរបស់នាង។ កាន់តែក្តុកក្តួលអួលដើមករក្រោយពីនាងទើបតែចេញទៅរស់នៅសហរដ្ឋអាមេរិក មិនបានទាំងជូនដំណើរម្តាយជាលើកចុងក្រោយផង។ សារក្តុកក្តួលរំជួលចិត្តមួយបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងអ្នកសិល្បកររួមអាជីពអានហើយអួលដើមករ សម្រក់ទឹកភ្នែកតាមនោះគឺព្រោះតែការយល់ពីអារម្មណ៍ដែលនាងមាននៅពេលនេះព្រោះតែបែកពីអ្នកមានគុណជារៀងរហូតសូម្បីតែពាក្យលា ឬដង្ហើមចុងក្រោយរបស់អ្នកម្តាយក៏នាងមិនបាននិយាយ។ ដំណឹងនេះបានចែកចាយក្រោយពីអតីតារាសម្តែង និងបង្ហាញម៉ូតរូបនេះបានបង្ហោះសារនៅលើបណ្តាញសង្គមថា ... Read More »
ងិន ម៉ារ៉ាឌី សម្រក់ទឹកភ្នែករំភើបនឹងទឹកចិត្តរបស់អ្នកគាំទ្រ និងអ្នកផលិតកម្មវិធីនៅអុីស្រាអែល
កាលពីថ្ងៃចន្ទម្សិលមិញនេះ កញ្ញាឯកចក្រវាឡកម្ពុជា កញ្ញា ងិន ម៉ារ៉ាឌី បានបង្ហាញមុខជាផ្លូវការលើកដំបូងក្នុងកម្មវិធីជួបជុំអ្នកគាំទ្រ ឬFan Meeting ដែលជាកម្មវិធីជំនួបជុំអ្នកគាំទ្រកញ្ញាឯករូបនេះជាផ្លូវការក្រោយពីនាងបានវិលត្រឡប់មកពីការប្រកួតក្នុងកម្មវិធីកញ្ញាឯកចក្រវាឡ២០២១នៅក្នុងប្រទេសអុីស្រាអែល។ បើទោះបីជាមិនទទួលបានចំណាត់ថ្នាក់ណាមួយក្តី ប៉ុន្តែនាងបានចាត់ទុកថាជាក្តីរំភើបដែលទទួលបានការគាំទ្រលើកទឹកចិត្តដ៏ធំធេងពីពលរដ្ឋខ្មែរគ្រប់រូបដែលសូម្បីតែអ្នកគាំទ្របរទេសក៏បានទាំងលើកទឹកចិត្តនាងដែរ។ អ្វីដែលកាន់តែធ្វើឲ្យនាងរំភើបរហូតស្រក់ទឹកភ្នែកនោះគឺក្តីរំភើបដែលទទួលបានឱកាសឡើងឆាកអន្តរជាតិ ហើយបើទោះបីជានាងបានបង្កើតកំហុសឆ្គងតិចតួចដោយអចេតនា ... Read More »
ឱក សុគន្ធកញ្ញា បង្ហាញអារម្មណ៍យល់ចិត្ត ហ៊ិន ច័ន្ទនីរ័ត្ន ក្រោយផ្ទុះរឿងមិនទទួលស្គាល់ម្តាយ
ភ្នំពេញ៖ ដំណឹងតារាសម្តែង និងពិធីការិនី កញ្ញា ហ៊ុន ច័ន្ទនីរ័ត្ន មិនទទួលស្គាល់ម្តាយបង្កើតក្រោមហេតុផលសង្ស័យតូចចិត្តនឹងម្តាយបានយកខ្លួនទៅឲ្យសាច់ញាតិចិញ្ចឹមចាប់តាំងពីវ័យ៣ខួបមកនោះបានធ្វើឲ្យអ្នកគាំទ្រនាងចាប់អារម្មណ៍នឹងសម្តែងអារម្មណ៍អាណិតនាងជាខ្លាំង។ ស្រាប់តែពេលនេះគេបានចាប់អារម្មណ៍ខ្លាំងទៅលើករណីនៃតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលធ្លាប់ល្បីថា រស់នៅឆ្ងាយមិនជិតដិតនឹងឪពុកបង្កើតនោះបានបញ្ចេញសារនៅហ្វេសប៊ុក ហ៊ិន ច័ន្ទនីរ័ត្នបែបមនុស្សយល់ចិត្តខ្វះភាពកក់ក្តៅពីអ្នកមានគុណនោះ។ ... Read More »
ភ្ញាក់ផ្អើលក្រោយតារាចម្រៀង អាន់ដា ចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ព្រោះតែជំងឺគាបសរសៃបេះដូង និងអាលាក់ហ្សុីច្រមុះធ្ងន់ធ្ងរ
ភ្នំពេញ៖ មានការភ្ញាក់ផ្អើលសម្រាប់អ្នករួមអាជីពមុននេះក្រោយពីតារាចម្រៀង លោក សំសាន ពិសិដ្ឋ ហៅអាន់ដា ត្រូវបញ្ជូនសង្គ្រោះនៅក្នុងមន្ទីរពេទ្យមួយភ្លាមៗក្រោយពីគេដឹងថាលោកមានជំងឺធ្ងន់ធ្ងរមួយគឺជំងឺគាបសរសៃបេះដូង និងអាលាក់ហ្សុីច្រមុះធ្ងន់ធ្ងរ។ លោក សំសាន ពិសិដ្ឋ ហៅអាន់ដា គឺជាតារាចម្រៀងដែលធ្លាប់មានឈ្មោះបោះសំឡេងគួរសមក្នុងចង្កោអ្នកសិល្បៈ ... Read More »
បេក្ខភាពបវរកញ្ញា និងបុគ្គលិកMiss World 2021ចំនួន១៧នាក់រកឃើញវិជ្ជមានជំងឺកូវីដ-១៩
យ៉ាងហោចណាស់មានបេក្ខភាពបវរកញ្ញាពិភពលោកឆ្នាំ ២០២១ និងបុគ្គលិកបម្រើការងារសរុបចំនួន ១៧ នាក់បានធ្វើតេស្តវិជ្ជមានសម្រាប់ COVID-19 មួយថ្ងៃមុនកម្មវិធីផ្តាច់ព្រ័ត្របានមកដល់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានព័រតូរីកូ Primera Hora បានរាយការណ៍ពីចំនួនករណីនេះដោយមានបេក្ខភាពកញ្ញាឯកសរុបឡើងដល់៧នាក់ រួមទាំងបវរកញ្ញាពិភពលោកឥណ្ឌូនេស៊ីឆ្នាំ ២០២១ នាងPricila Carla ... Read More »
រឿងពិតខ្លះៗនៅពីក្រោយហ៊ិន ច័ន្ទនីរ័ត្ន ផ្តាច់ទំនាក់ទំនងម្តាយឪពុក និងបងប្អូនបង្កើត
ភ្នំពេញ៖ មុននេះមានការភ្ញាក់ផ្អើលខ្លាំងនៅលើបណ្តាញសង្គមក្រោយពីប្អូនស្រីបង្កើតរបស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានទម្លាយរឿងរ៉ាវការផ្តាច់ទំនាក់ទំនងរបស់បងស្រីបង្កើត និងក្រុមគ្រួសារ ។ ការបញ្ចេញដំណឹងនេះបានបង្កើតឲ្យមានការជជីកសួរគ្នាជុំវិញមូលហេតុនៅពីក្រោយការមិនខ្វាយខ្វល់របស់តារាស្រីរូបនេះជាមួយនឹងក្រុមគ្រួសារ ហើយពេលនេះគេបានដឹងដំណឹងខ្លះៗហើយ។ មានការលើកឡើងរបស់អ្នកដែលធ្លាប់បានស្គាល់ និងជួបម្តាយបង្កើតរបស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានលើឡើងថា ... Read More »
ទីបំផុតម្ចាស់រថយន្តព្រូស បិទការចចារ និងសម្រេចចិត្តប្តឹងទៅតុលាការនិងទារសំណង២ម៉ឺនដុល្លារពី តាប៊ុយ បរិច្ចាគជូនពេទ្យគន្ធបុប្ផា
ភ្នំពេញ៖ ពេលនេះករណីនៃគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយអតីតពិធីករ និងជាអ្នកផលិតកម្មវិធីល្បីឈ្មោះលោក តាប៊ុយ ដែលបានបើកបរក្នុងស្ថានភាពស្រវឹងរហូតបើកទៅបុករថយន្តព្រូសមួយគ្រឿងរួចព្យាយាមបើករត់គេចនោះ បានក្លាយជាប្រធានបទក្តៅគគុកសម្រាប់មហាជនវែកញែកពេញបណ្តាញសង្គម ។ដំណឹងចុងក្រោយដែលកាន់តែក្តៅគគុកពេលនេះគឺម្ចាស់រថយន្តព្រូស បិទការចចារ និងសម្រេចចិត្តប្តឹងទៅកាន់តុលាការនិងទាមទារសំណង២ម៉ឺនដុល្លារពី តាប៊ុយ និងវេរជូនពេទ្យគន្ធបុប្ផា។ ការប្រកាសនេះកាន់តែធ្វើឲ្យករណីនេះកាន់តែធំដោយម្ចាស់រថយន្តបានបង្ហោះសារនៅលើ គណនីហ្វេសប៊ុក B&J Salon ... Read More »
តាប៊ុយ រងការរិះគន់ខ្លាំងពីអ្នកលេងបណ្តាញសង្គម ករណីស្រវឹងបើកបរខុសច្បាប់ហើយមកLive រិះគន់រឿងគេទារសំណងច្រើន
ភ្នំពេញ៖ ពិតជាធ្វើឲ្យគេបន្តមកចាប់អារម្មណ៍ទៅលើករណីនៃគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កដោយអតីតពិធីករ និងជាអ្នកផលិតកម្មវិធីល្បីឈ្មោះលោក តាប៊ុយ ដែលបានបើកបរក្នុងស្ថានភាពស្រវឹងរហូតបើកទៅបុករថយន្តព្រូសមួយគ្រឿងរួចព្យាយាមបើករត់គេចនោះ ។ ករណីនេះបានក្លាយជាប្រធានបទក្តៅគគុកសម្រាប់មហាជនវែកញែកពេញបណ្តាញសង្គមក្រោយពីយប់ថ្ងៃទី១៤ ខែធ្នូនេះ សិល្បកររូបនេះបានចេញមុខធ្វើការLive វីដេអូដោយបានលើកឡើងរិះគន់ទៅកាន់ភាគីម្ខាងទៀតអំពីការមិនពេញចិត្តនឹងការទាមទារសំណងរហូតដល់ជាង២ពាន់ដុល្លារអាមេរិកនោះ ។ ការរិះគន់ត្រឡប់ទៅកាន់ម្ចាស់រថយន្តព្រូសនោះបានបង្កើតឲ្យមានការរិះគន់ខ្លាំងៗពីអ្នកលេងបណ្តាញសង្គមព្រោះតែគេដឹងថា ករណីនៃការបើកបរក្នុងស្ថានភាពស្រវឹងនោះគឺជារឿងខុសច្បាប់ហើយ ហើយមកធ្វើការLive ... Read More »
ភ្ញាក់ផ្អើលជាថ្មី ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវប្អូនស្រីទម្លាយរឿងសំងំរស់ តែឯងមិនទទួលស្គាល់ ម្ដាយ និងបងប្អូន
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ ២០២១នេះ ករណីនៃការទម្លាយសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកជុំវិញគណនីហ្វេសប៊ុកមួយឈ្មោះ Zeii Pov បានទម្លាយរឿង ពិធីការិនីល្បីឈ្មោះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានសំងំរស់នៅតែឯងដោយមិនទទួលស្គាល់ម្តាយ ... Read More »
មកដឹងពីសមត្ថភាពម្ចាស់មកុដ Miss Universe 2021 នាង Harnaaz Sandu មកពីប្រទេស ឥណ្ឌា ហើយអ្នកពិតជាស្ញប់ស្ញែងនាង
ក្រោយពីធ្វើការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនសប្តាហ៍ ចុងសប្តាហ៍មុននេះកម្មវិធីប្រកួតសម្រស់លំដាប់ពិភពលោកបានបញ្ចប់ហើយ ដោយក្នុងម្ចាស់ Miss Universe 2021 គឺបានទៅលើបវរកញ្ញា តំណាងប្រទេសឥណ្ឌា នាង Harnaaz Sandu ។ឥឡូវនេះយើងក្រឡេកមកមើលអំពីសមត្ថភាព ចំណេះដឹងរបស់នាងវិញម្តងដែលលោកអ្នកដឹងហើយពិតជាស្ញប់ស្ញែង និងសរសើរថា នាងពិតជាសាកសមទៅនឹងតំណែងមួយនេះជាក់ជាមិនខាន។ ... Read More »
ងិន ម៉ារ៉ាឌី ធ្វើបានយ៉ាងល្អក្នុងថ្ងៃប្រកួតបឋមកញ្ញាឯកចក្រវាឡ២០២១
អុីស្រាអែល៖ ការបង្ហាញខ្លួនរបស់កញ្ញាឯកពីកម្ពុជាក្នុងព្រឹត្តិការណ៍កញ្ញាឯកចក្រវាឡ២០២១កាលពីវេលាយប់រំលងអធ្រាត្រធឈានចូលថ្ងៃទី១១ ខែធ្នូនេះបានធ្វើឱ្យអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាពេញចិត្តជាខ្លាំង។ ពេញចិត្តព្រោះតែកញ្ញាងិន ម៉ារ៉ាឌី ធ្វើបានយ៉ាងល្អដែលមិននឹកស្មានដល់។ ព្រឹត្តិការណ៍ប្រកួតសម្រស់អន្តរជាតិ កញ្ញាឯកចក្រវាឡ២០២១ បានរៀបចំការប្រកួតបឋមរបស់ខ្លួនហើយ ដោយបានបង្ហាញបេក្ខភាពតំណាងប្រទេសជាច្រើនមកពីជុំវិញពិភពលោកដែលកម្មវិធីនេះត្រូវបានធ្វើឡើងនៅក្នុងប្រទេសអុីស្រាអែល។ ក្នុងនោះក៏មានបេក្ខភាពឆ្នាំទី៥ពីកម្ពុជាផងដែរ គឺកញ្ញា ងិន ... Read More »
អ្នកគាំទ្រកញ្ញាឯកវៀតណាម ផ្ញើសារសុំទោសមកកាន់កញ្ញាឯកកម្ពុជារឿងយល់ច្រឡំមួយ
ភ្នំពេញ៖ មកដល់មាតុប្រទេសវិញទើបបានតែមួយថ្ងៃប៉ុណ្ណោះកញ្ញាប៉ូគីមថេង សុទ្ធធីតាអ្នកគាំទ្រវៀតណាមចោទប្រកាន់ថា បានយកវីដេអូសកម្មភាពហែកក្រដាសនិងដំណឹងនាងជំពាក់បំណុលគេដែលត្រូវបានសារព័ត៌មានវៀតណាមផ្សព្វផ្សាយនោះទៅឲ្យកញ្ញាឯករួមបន្ទប់ និងអ្នកគ្រប់គ្រងកម្មវិធីមើល ។ នៅក្នុងការLive បកស្រាយទាំងសំឡេងខ្សាវៗ និងបន្ទាន់នេះស្របតាមការចង់បានរបស់ភាគីក្រុមហ៊ុនដែលចង់ឲ្យនាងធ្វើការបកស្រាយជម្រះមន្ទិល។ កញ្ញាឯកពីកម្ពុជា បានច្រានចោលការចោទប្រកាន់ខាងលើព្រោះតែក្នុងអំឡុងពេលនៃការប្រកួតនាងស្ទើរតែគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់កាន់ទូរស័ព្ទសូម្បីតែការសម្រាកក៏នាងមិនសម្រាកមិនបានគ្រប់គ្រាន់ផង ។នាងថាសម្ព័ន្ធភាព ភាពស្និទ្ធស្នាលរវាងនាងនិងកញ្ញាឯកដទៃរួមទាំងម្ចាស់មកុដកញ្ញា ងុយថុកទុយទិញ ក៏ស្និទ្ធស្នាលហើយនាងក៏បានទាំងទៅអបអរសាទរ ... Read More »
Miss World Cambodia បញ្ចេញឈុត”យក្សរាមសូរ”ដែលនឹងបង្ហាញក្នុងព្រឹត្តិការណ៍ប្រកួត Miss World 2021
ភ្នំពេញ៖ ឈុតតំណាងជាតិកម្ពុជាឈ្មោះថា”យក្សរាមសូរ” ដែលនាងត្រូវប្រើ សម្រាប់កញ្ញា ភុំ សោភ័ណ្ឌ នឹMiss World Cambodia 2021 ស្លៀកបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ Miss World 2021។ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីគណនីយហ្វេសប៊ុកផ្លូវការ របស់កម្មវិធី ... Read More »
មកដឹងមូលហេតុចម្បងដែល ប៉ូ គឹមថេងសុទ្ធធីតា អាចលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិMiss Grand International 2021បាន
ភ្នំពេញ៖ កញ្ញាឯកពីកម្ពុជា Miss GrandCambodia2021កញ្ញា ប៉ូគីមថេង សុទ្ធធីតា បានធ្វើដំណើរមកដល់មាតុប្រទេសវិញហើយកាលពីវេលាថ្ងៃត្រង់ថ្ងៃទី០៥ ខែវិច្ឆិកាឆ្នាំ ២០២១នេះ។ នាងបាននាំមកនូវមោទនភាពសម្រាប់ជាតិមាតុភូមិក្រោយពីនាងអាចឈានជើងចូលដល់វគ្គ១០នាក់ចុងក្រោយបើទោះបីជានាងមិនបានតំណែងឬម្ចាស់មកុដក៏ដោយក៏ពលរដ្ឋជាច្រើនបានថ្លែងការសាទរទៅកាន់នាង។ មុនពលេនាងសម្រេចបានសម្មិទ្ធផលនេះនាងធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការតស៊ូច្រើនលើវិស័យកញ្ញាឯក។ បើយើងក្រឡេកមើលពីសមត្ថភាពទេពកោសល្យ និងបទពិសោធន៍របស់នាងគឺច្បាស់ណាស់នាងពិតជាតស៊ូ ... Read More »
ប៉ូគីម ថេង សុទ្ធធីតា សាងប្រវត្តិសាស្ត្រលើវេទិការMiss Grand International 2021 ដោយបានពានរង្វាន់ និងចូលដល់Top 10
បាងកក៖ កាលពីរាត្រីថ្ងៃទី០៤ខែធ្នូ ឆ្នាំ ២ឥ២១ គឺជាកម្មវិធីប្រកួតផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតសម្រស់ Miss Grand International 2021។ អ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជារំភើបនិងភ្ញាក់ផ្អើល ក្រោយពី Miss Grand Cambodia 2021 ... Read More »
ងិន ម៉ារ៉ាឌី ក៏កំពុងបង្ហាញមុខដ៏ភ្ញាក់ផ្អើលនៅកម្មវិធីប្រកួត កញ្ញាឯកចក្រវាឡ២០២១នៅប្រទេសអុីស្រាអែលដែរ
កញ្ញាឯកចក្រវាឡកម្ពុជា ២០២១ កញ្ញា ងិន ម៉ារ៉ាឌី វិញ ដែលពេលនេះនាងបាននិងកំពុងតែស្ថិតក្នុងពេលដំណើរកម្សាន្តនៅក្នុងទីក្រុងអេឡេតប្រទេសអុីស្រាអែល និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមកម្មវិធីប្រកួតប្រជែងផ្លូវការនៅឆាប់ៗនេះ។ ព្រឹត្តិការណ៍ប្រគួតសម្រស់ទ្រង់ទ្រាយធំជាងគេនេះនឹងត្រូវផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ១២ ខែធ្នូ គឺក្រោយពីកម្មវិធីប្រកួតផ្តាច់ព្រ័ត្ររបស់កម្មវិធី Miss Grand International ... Read More »
Miss World Cambodia 2020 កញ្ញា ភុំ សោភ័ណ្ឌ ចេញទៅប្រកួតកម្មវិធីសម្រស់អន្តរជាតិនៅយប់ថ្ងៃទី០២ខែធ្នូនេះ
ភ្នំពេញ៖ អស់រយៈពេលជិតមួយឆ្នាំហើយដែល កញ្ញា ភុំ សោភ័ណ្ឌ ដណ្តើមបានមកុដ Miss World Cambodia 2020 ។ ពេលនេះនាងនឹងចាកចេញពីមាតុភូមិនៅរាត្រីថ្ងៃទី០២ ខែធ្នូនេះហើយ ដើម្បីទៅចូលរួមប្រកួតកម្មវិធី Miss World ... Read More »
អស្ចារ្យណាស់! ឈុតតំណាងជាតិ Miss Grand Cambodiaឆ្នាំនេះធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់
បាងកក៖ ឈុតតំណាងជាតិកម្ពុជា ដែលត្រូវបានលើកយកទៅបង្ហាញនៅលើឆាកអន្តរជាតិ Miss Grand International 2021 ដោយកញ្ញា ប៉ូគីមថេងសុទ្ធធីតា បានធ្វើឲ្យទស្សនិកជន និងក្រុមអ្នកគាំទ្រវិស័យកញ្ញាឯករំភើបនឹងកោតសរសើរមិនដាច់ពីមាត់។ កោតសរសើរក៏ព្រោះតែ ឈុតដ៏ស្រស់ស្អាតនេះពិតជានាំមកនូវមោទនភាពសម្រាប់ជាតិ និងពិតជាស្រស់ស្អាតសាកសមទៅនឹងរូបរាង ... Read More »
បទ”Top Of The Lady “ឬ”វីរនារី”របស់ទេព បូព្រឹក្ស ធ្វើឲ្យអ្នកគាំទ្រពេញចិត្ត និងកំពុងផ្ទុះការគាំទ្រខ្លាំង
ភ្នំពេញ៖ ទីបំផុតទស្សនិកជនដែលទន្ទឹងរង់ចាំការប្រកាសបញ្ចេញបទចម្រៀងជាផ្លូវការគឺបទ”Top Of The Lady “ឬ”វីរនារី”របស់ទេព បូព្រឹក្ស នោះបានទស្សនាហើយហើយពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ។ ការប្រកាសបញ្ចេញជាផ្លូវការនូវបទចម្រៀងថ្មីនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ ២០២១ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ។ ... Read More »
កញ្ញាឯកចក្រវាឡកម្ពុជា២០២១ ងិន ម៉ារ៉ាឌី ចាកចេញពីកម្ពុជាទៅចូលរួមប្រកួតឆាកអន្តរជាតិនៅអុីស្រាអែល
ភ្នំពេញ៖ នៅវេលាថ្ងៃត្រង់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កញ្ញាឯកចក្រវាឡកម្ពុជាឆ្នាំ២០២១ គឺកញ្ញា ងិន ម៉ារ៉ាឌី បានចាកចេញពីកម្ពុជាហើយ ដើម្បីទៅចូលរួមប្រកួតកម្មវិធីកញ្ញាឯកចក្រវាឡ២០២១ លើកទី៧០ ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងEilat ប្រទេសអុីស្រាអែល។ ការចេញដំណើរពីព្រលានយន្តហោះអន្តរជាតិភ្នំពេញនេះក៏មានការចូលរួមជូនដំណើរពីក្រុមអ្នកគាំទ្រមួយចំនួនដែរ ក្រោយពីកញ្ញាឯករូបនេះបានគ្រងមកុដប្រមាណជិត១ខែកន្លងមកនេះ។ ... Read More »
ស៊ុក សុភា ពោលពាក្យរំជួលចិត្តទាំងនេះក្នុងថ្ងៃខួបកំណើតកូនប្រុសបណ្តូលចិត្ត
ភ្នំពេញ៖ អស់រយៈពេល៣ខែហើយដែលដំណឹងនៃការចែកផ្លូវគ្នាដើររវាងអតីតារាសម្តែង លោក ស៊ុក សុភា និងអ្នកនាង សារីណា ត្រូវបានបែកខ្ចរខ្ចាយពេញបណ្តាញសង្គម និងបង្កើតឲ្យមានការភ្ញាក់ផ្អើល។ មានការចាប់អារម្មណ៍ថ្មីទៀតហើយទៅលើអតីតតារាសម្តែង លោកស៊ុក សុភា គឺក្រោយពីលោក បានបញ្ចេញរូបថត និងពាក្យក្នុងចិត្តប៉ុន្មានឃ្លានៅលើបណ្តាញសង្គមហ្វេស៊ុកនៅថ្ងៃខួបកំណើតកូនប្រុសគម្រប់វ័យ៧ឆ្នាំ។ ... Read More »
តារាសម្តែង រតនៈ វិសិដ្ឋ បានតំណែងធំក្នុងភាពយន្តភាគខ្នាតធំរបស់ហង្សមាស
ភ្នំពេញ៖ ជាលើកដំបូងដែលតារាសម្តែងសាច់ដុំ លោក រតនៈ វិសិដ្ឋ បានបង្ហើបថាលោកទើបនឹងទទួលបានតំណែងថ្មីក្នុងការថតភាពយន្តភាគបុរាណខ្នាតធំមួយរបស់ផលិតកម្មហង្សមាស ដែលដឹកនាំសម្តែងដោយផលិតករឆ្នើមលោក កៅ សីហា។ ការទម្លាយនេះបានធ្វើឡើងក្រោយពីភាពយន្តនេះបាននិងកំពុងដំណើរការផលិត និងចូលរួមសម្តែងដោយតារាសម្តែងជាច្រើនរូបផងដែរ ក្នុងនោះអ្វីដែលគេចាប់អារម្មណ៍គឺសម្បុរសខ្ចី របស់តារាសម្តែង រតនៈ វិសិដ្ឋ ... Read More »
មហោស្រពរូបថតភ្នំពេញលើកទី១២នឹងត្រូវចាប់ផ្តើមនៅថ្ងៃសុក្រទី ២៦ ខែវិច្ឆិកានេះហើយ
ភ្នំពេញ៖ កម្មវិធីមហោស្រពរូបថតភ្នំពេញឆ្នាំ ២០២១ ដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃសុក្រទី ២៦ ខែវិច្ឆិកា វេលាម៉ោង ៦ ល្ងាចនៅវិទ្យាស្ថានបារាំងនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃវត្តមាន ឯកអគ្គរដ្ឋទូតបារាំង លោក ហ្សាក់ ប៉ឺឡេ ព្រមទាំងវត្តមាន ... Read More »
ទោះបីជា ពាក់អាវម៉ូតសិចស៊ីបែបចិត្តល្អជាន់គ្នាមែន ប៉ុន្តែអ្នកខ្លះរងការរិះគន់ អ្នកខ្លះមិនរងការរិះគន់ទៅវិញ
ភ្នំពេញ៖ ក្នុងមួយរយៈចុងក្រោយនេះរូបភាពនៃការបង្ហាញម៉ូតអាវបែបចិត្តល្អរបស់អ្នកលក់អនឡាញនិងតារាល្បីឈ្មោះមួយចំនួនត្រូវបានគេចែកចាយនៅលើបណ្តាញសង្គម។ ទោះជាយ៉ាងណាពាក់អាវម៉ូតតែមួយមែន ប៉ុន្តែការរិះគន់បែជាផ្ទុយពីគ្នាទៅវិញ។ ប៉ុន្មានថ្ងៃមុននេះមានការចែករំលែកព្រោងព្រាតអំពីម៉ូតអាវរបស់នារីថ្មីដែលគេកំពុងតែពេញនិយមស្លៀកនៅប្រទេសជិតខាង ដែលក្នុងនោះគេក៏បានឃើញអ្នកលក់អនឡាញម្នាក់ និងតារាសម្តែងម្នាក់ផងដែរដែល បានស្លៀកអាវចំហរដើមទ្រូង ស្ទើតែមួយល្វែងខាងលើទៅហើយ។ ស្របនឹងការចែករំលែកខាងលើនេះលេចចេញមតិចម្រុះគ្នានៅលើការស្លៀកសម្លៀកបំពាក់បែបនេះផងដែរ។ កន្លងទៅគេបានឃើញតារាកូនមួយល្បីឈ្មោះ អ្នកនាង គង់ ចាន់ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច