ព័ត៌មានទាន់ហេតុការណ៍៖

សិល្បៈ

ទប់លែងជាប់! ហ្សូណូ ចេញមុខបំភ្លឺនិងបង្ហាញភស្តុតាងទឹកប្រាក់ទំនុកបម្រុងកូនស្រីនិងព្រមានចំណាត់ការតាមផ្លូវច្បាប់ទៅកាន់អតីតភរិយា

ភ្នំពេញ៖ នៅទីបំផុតតារាចម្រៀងប្រចាំផលិតកម្មហង្សមាស កែ សុវណ្ណារ៉េត ហៅ ហ្សូណូ បានចេញមុខបំភ្លឺនិងបង្ហាញភស្តុតាងទឹកប្រាក់ទំនុកបម្រុងកូនស្រី និងព្រមានចំណាត់ការផ្លូវច្បាប់ទៅ ចាន់ សុផានី ថែមទៀតប្រសិនបើបន្តបើកកកាយរឿងមិនពិត។ គេចាំបានថាមុននេះធ្វើឲ្យមានការភ្ញាក់ផ្អើលក្នុងស្រទាប់មហាជនក្រោយពីអតីតពិធីការិនីអ្នកនាង ចាន់ សុផានី បានលេចមុខលើបណ្តាញសង្គម ... Read More »

អបអរសាទរ វណ្ណដា! បាន​ក្លាយ​ជា​តារា​​​​រ៉េប​ជួរ​មុខ​លំដាប់​ប្រទេសជាប់ក្នុងទស្សនាវដ្តី Forbes បុគ្គលមានឥទ្ធិពលបំផុតឆ្នាំ ២០២៣ នៅអាស៊ី

ភ្នំពេញ ៖ ភាពអស្ចារ្យ ការសាងប្រវត្តិសាស្ត្រ ជោគជ័យ ធ្វើអោយបច្ចុប្បន្ន​ វណ្ណដា បាន​ក្លាយ​ជា​តារា​​​​រ៉េប​ជួរ​មុខ​លំដាប់​ប្រទេស ដែល​មាន​អ្នក​ស្រលាញ់​គាំទ្រ​ច្រើន​លើសលប់​មិន​ថា​ជា​ក្មេង​ៗ ឬ​យុវវ័យ សុទ្ធតែ​ទទួល​ស្គាល់​ស្នាដៃ​ចម្រៀង​​អ្នក​កំលោះ​មកពី​ខេត្ត​ព្រះសីហនុ​រូប​នោះ​សឹង​គ្រប់​ៗ​គ្នា។ អ្វីដែលទទួលបានការ គោរព ស្រឡាញ់ បានបេះដូងប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេស ... Read More »

ស៊ីន យូប៊ីន បង្ហាញវត្តមាននៅមហោស្រពភាពយន្តទីក្រុងកាន លើកទី ៧៦

បារាំង៖ មានការចាប់អារម្មណ៍ទៀតហើយមុននេះ ក្រោយពីតារាសម្តែងល្បីឈ្មោះពីកម្ពុជា កញ្ញា ស៊ីន យូប៊ីន បានធ្វើឲ្យគ្រប់គ្នាបើកផ្នែកធំៗម្តងទៀតនៅមហោស្រពភាពយន្តទីក្រុងកាន លើកទី ៧៦នៅប្រទេសបារាំង ដែលជាព្រឹត្តិការណ៍ធំសម្បើមលំដាប់ពិភពលោកនិងប្រមូលផ្តុំដោយសិល្បករលំដាប់ជួរមុខមកពីបណ្តាប្រទេសជាច្រើនជុំវិញសាកលលោក។  សម្រាប់ឆ្នាំនេះ ស៊ីន យូប៊ីន ដែលជាតារាស្រីខ្មែរតែម្នាក់ បានមានវត្តមាននៅមហោស្រពភាពយន្តទីក្រុងកាន ... Read More »

តារាល្បីឈ្មោះ មីយ៉ាន់ម៉ា Paing Takhon នឹងមកកម្ពុជាម្តងទៀតថតរឿង «ប្រុសលក់ខ្លួន» នៅសប្តាហ៍ក្រោយ

  ភ្នំពេញ៖ ទីបំផុតតារាសម្តែងល្បីឈ្មោះ មីយ៉ាន់ម៉ាម៉ា លោក Paing Takhon នឹងធ្វើដំណើរមកកម្ពុជាម្តងទៀតនៅសប្តាហ៍ក្រោយនេះដើម្បី ថតរឿង «ប្រុសលក់ខ្លួន» ឬ «Rent Boy»។ ដំណឹងនេះបានទម្លាយចេញក្រោយពីកាលពីថ្មីៗកន្លងទៅនេះតារាឈានមុខគេរបស់មីយ៉ាន់ម៉ា រូបនេះបានធ្វើដំណើរមកពិនិត្យសាច់រឿងរយៈពេល១សប្តាហ៍រួចមក។  ... Read More »

ប្រធានសមាគមសិល្បករខ្មែរ លើកឡើងបែបនេះក្រោយមានអ្នកអួតសម្ញែងសំបុត្រចូលទស្សនាការបិទព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការបើកកីឡាស៊ីហ្គេមមុននេះបានធ្វើឲ្យអារម្មណ៍មហាជនរំភើបរីករាយ និងប្រាថ្នាក្នុងការចូលរួមកម្មវិធីដ៏សម្បើមនេះ ខណៈដែលកម្មវិធីនៃការបិទក៏ត្រូវបានគេរំពឹងថានឹងមានទិដ្ឋភាពដ៏អស្ចារ្យកើតមានឡើងទើបគ្រប់គ្នាចង់ចូលរួមទស្សនាដោយផ្ទាល់ផងដែរ។ ថ្ងៃទី១៧ ខែឧសភា នេះ កម្ពុជា ជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គែមលើកទី៣២នោះ នឹងរៀបចំពិធីបិទជាផ្លូវការផ្លូវការ បន្ទាប់ពីការប្រគួតនានាត្រូវបានបិទបញ្ចប់ មុននេះ។ នៅលើបណ្តាញសង្គមមានការលើកឡើងអំពីការស្នើសុំ សំបុត្រចូលទស្សនាបានក្លាយជាប្រធានបទក្នុងការជជែកគ្នា ពិសេសនៅលើបណ្តាញសង្គដោយពួកគាត់បានព្យាយាមស្នើសុំគ្នាពិសេសអ្នកដែលបានបង្ហាញមុខ ... Read More »

អ្នកចម្រៀងច្រៀងតាមភ្លើងស្តុបម្នាក់ធ្លាប់ ច្រៀងរកប្រាក់ជួយសង្គម ប៉ុន្តែពេលនេះធ្លាក់ខ្លួនឈឺធ្ងន់គ្មានប្រាក់ព្យាបាល

ភ្នំពេញ៖  លោក មាន សិរីវិចិត្រ ធ្លាប់ត្រូវបានគេឃើញច្រៀងតាមភ្លើងស្តុបមួយចំនួនមិនខ្លាចក្តៅ រងាដើម្បីស្វែងរកថវិកាជួយដល់កិច្ចការងារសង្គមទាំងជួយដល់មន្ទីរពេត្យ ក្មេងកំព្រា ចាស់ជរា និងជនទីទ័លក្រផ្សេងៗ។ ស្រាប់តែពេលនេះធ្លាក់ខ្លួនឈឺជំងឺមួយចំនួនគ្មានលទ្ធភាពព្យាបាលឡើយ។  លោក មាន សិរីវិចិត្រ ធ្លាប់ទាំងដឹកនាំអ្នកចម្រៀងមួយចំនួនច្រៀងនៅតំបន់ភ្លើងស្តុបក្បាលថ្នល់ ស្តុបផ្សារជម្ពូវ័ន ... Read More »

ថុល សុភិទិ មានតំណក់ឈាមរួមគ្នាជាមួយគូស្នេហ៍អ្នកនាង ឡុង ម៉ានីន មុនរៀបការ

ភ្នំពេញ៖ លោក ថុល សុភិទិ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងអ្នកនាង ឡុង ម៉ានីន ជាអ្នកជំនួញអនឡាញល្បីឈ្មោះនោះបានប្រកាសភ្ជាប់ចំណងស្នេហ៍ និងរួមរស់ក្នុងដំបូលផ្ទះតែមួយក្នុងរយៈពេលចុងក្រោយនេះ។ បានបង្កើតឲ្យមានការចាប់អារម្មណ៍មុននេះជាថ្មីក្រោយពីការបង្ហាញភាពផ្អែមល្ហែមនឹងគ្នាចាក់ទឹកមិនលិចនោះស្រាប់តែមុននេះគេលេចចេញដំណឹងចុងក្រោយថាពួកគេទទួលយកតំណក់ឈាមរួមគ្នាហើយមុនពេលពិធីមង្គលការបានមកដល់។  គេដឹងថាគូរស្នេហ៍តារាចម្រៀង  ថុល សុភិទិ  និងស្រីស្អាតលក់អនឡាញមេម៉ាយកូនមួយ  ... Read More »

មានការស្នើឱ្យយកបទ”មហានគរ” របស់ ជី ដេវីត បង្ហាញក្នុងព្រឹត្តិការណ៍បិទកីឡាស៊ីហ្គេម

ភ្នំពេញ៖  បទ”មហានគរ” របស់តារាចម្រៀងរ៉េប លោក ជី ដេវីត ផ្ទុះការគាំទ្រខ្លាំងមិននឹកស្មានដល់រហូតមានការយកបទចម្រៀងនេះទៅធ្វើការផ្សព្វផ្សាយ កាត់បញ្ចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក និងTik ToK ខណៈដែលចំនួនអ្នកចូលទស្សនាលើបណ្តាញសង្គមទាំងពីរនេះរាប់លានដងត្រឹមតែរយៈពេលខ្លី។ អ្នកគាំទ្រលោកជាច្រើនពេញចិត្តស្នាដៃបទចម្រៀងដែលពោរពេញដោយថាមពលនិងបណ្តុះទស្សនៈជាតិនិយមខ្លាំង រហូតមានអ្នកគាំទ្រជាច្រើនបានស្នើឲ្យដាក់បញ្ចូល ឬយកបទចម្រៀងនេះទៅធ្វើការបង្ហាញទៅកាន់ពិភពលោកនៅថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះថែមទៀតផង។  ... Read More »

ហ្សូណូ រក្សាភាពស្ងប់ស្ងាត់ក្រោយអតីតភរិយា ចាន់ សុផានី ប្រកាសសុំជំនួយ

ភ្នំពេញ៖ មុននេះមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីអតីតពិធីការិនី ចាន់ សុផានី បានប្រកាសស្នើសុំជំនួយ ពីអតីតស្វាមី លោក ហ្សូណូ ក្រោយខ្លួនខ្វះលទ្ធភាពចិញ្ចឹមបីបាច់កូនស្រីវ័យជាង១០ឆ្នាំដែលកំពុងពេញសិក្សា និងមើលថែ។ តារាចម្រៀង ហ្សូណូមិនបានតបតអ្វីទៅនឹងការលើកឡើងនេះទេគឺនៅរក្សាភាពស្ងប់ស្ងាត់ដដែល។  ចំណងស្នេហារវាង អ្នកនាង ចាន់ ... Read More »

បណ្ឌិតផ្នែកអក្សរសាស្រ្តចាត់ទុកការរចនាអក្សរខ្មែរបុរាណបញ្ច្រាសរបស់ជី ដេវីត គឺជាការប្រមាថអក្សរសាស្ត្រខ្មែរ

ភ្នំពេញ៖ ទន្ទឹមនឹងការគាំទ្រខ្លាំងទៅលើបទ”មហានគរ” របស់តារាចម្រៀងរ៉េប លោក ជី ដេវីត ស្រាប់តែពេលនេះលេចចេញការរិះគន់ទៅកាន់ការរចនាទម្រង់អក្សរមួយចំនួននៅលើបទចម្រៀងនេះ។ បណ្ឌិតផ្នែកអក្សរសាស្រ្តខ្មែរ និងសិលាចារឹកបានចាត់ទុកការរចនាអក្សរខ្មែរបុរាណបញ្ច្រាសរបស់ជី ដេវីត គឺជាការប្រមាថអក្សរសាស្ត្រខ្មែរ។  បទចម្រៀងបទ”មហានគរ” ដែលបានបង្ហាញពីមោទកភាព នៃជនជាតិខ្មែរដែលហួរហៀដោយសិល្បៈវប្បធម៌ អរិយធម៌ ... Read More »

ផ្ទុយពីអ្នកឧកញ៉ា ស្រាប់តែម៉េង កែវពេជ្ជតា ពោលពាក្យបែបនេះ ក្រោយជួបវណ្ណដា នៅពហុកីឡដ្ឋានជាតិមរតកតេជោ

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង ម៉េង កែវពេជ្ជតា ទើបនឹងបង្ហោះសារនិយាយរឿងមិនបានបង្ហាញមុខក្នុងកម្មវិធីអង្គរសង្ក្រាន្ត និងព្រឹត្តិការណ៍បើកប្រគួតកីឡាស៊ីហ្គេម។  តែពេលនេះអ្នកនាង លេចវត្តមាននៅពហុកីឡដ្ឋានមរតកតេជោជាមួយកូនស្រី បណ្តូលចិត្តនិងថតរូបជាមួយ វណ្ណដា និងឡូរ៉ាម៉មដោយថែមទាំងពោលពាក្យសរសើរចំៗមុខទៅកាន់ពួកគេថែមទៀតផង។ ការសរសើរមិនដាច់ពីមាត់នេះត្រូវបានធ្វើឡើងក្រោយពីមុននេះលោកវណ្ណដា ត្រូវអ្នកឧកញ៉ា ឡេងណាវ៉ាត្រា ... Read More »

កីឡាករកូនកាត់ខ្មែរអាមេរិកស្រស់សង្ហាដូចតារាហ្វីលីពីន ឈ្មោះ សុវណ្ណ មកដល់កម្ពុជាត្រៀមចូលរួមប្រកួតស៊ីហ្គេម

ភ្នំពេញ៖ ទីបំផុត ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះដោយមោទកភាពនោះនឹងត្រូវប្រកាសបើកប្រកួតជាផ្លូវការនៅថ្ងៃទី០៥ខែឧសភា ឆ្នាំ ២០២៣នេះហើយដែរ។ ក្នុងនោះកីឡាករជម្រើសជាតិកម្ពុជាដែលបានសំងំហ្វឹកហាត់សម្រួចកម្លាំងដើម្បីប្រកួតបានត្រៀមខ្លួនរួចជាស្រេចដើម្បីដណ្តើមកិត្តិយសជូនជាតិមាតុភូមិ។ សុវណ្ណ គឺជាកូនកាត់ខ្មែរអាមេរិកកាំងដែលមានឪពុកជាជនជាតិអាមេរិក គឺជាអ្នកជំនួញនៅកម្ពុជា ខណៈដែលម្តាយលោកគឺជាជនជាតិខ្មែរ ហើយគាត់កំពុងរស់នៅប្រទេសកម្ពុជាផងដែរ។ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងផងដែរទៅលើកីឡាករវ័យ២០ឆ្នាំរូបនេះគឺលោកមានទម្រង់មុខស្រដៀងគ្នាទៅនឹងតារាសម្តែងប្រុសស្រស់សង្ហាល្បីឈ្មោះលោក Daniel Padilla  ... Read More »

រងការរិះគន់រឿងបញ្ចេញសារអសុរសលើហ្វេសប៊ុកផេក តន់ ចន្ទសីម៉ា ពោលបែបនេះវិញ

 ភ្នំពេញ៖ ផ្អើលកក្រើកលើបណ្តាញសង្គមុននេះក្រោយពីអ្នកឧកញ៉ា ឡេងណាវ៉ាត្រា បានចេញមុខរិះគន់ទៅកាន់តារាចម្រៀងវណ្ណដា នូវខ្លឹមសារ និងវីដេអូជាបន្តបន្ទាប់។ ស្រាប់តែមុននេះដែរគេបានលេចចេញសំណេរលើបណ្តាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់តន់ ចន្ទសីម៉ា លេចចេញនូវពាក្យមិនពិរោះត្រចៀកទៅវិញ។  ករណីនេះមិនស្ងាត់បាត់ការជជែកគ្នានៅឡើយមុននេះក្រោយពីករណីថ្មីៗមួយចំនួនត្រូវបានលេចឡើងពិសេសការបញ្ចេញសាររិះគន់ពីសំណាក់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទៅកាន់តារាចម្រៀងរ៉េប វណ្ណដា។ ករណីដែលធ្វើឲ្យមានការវែកញែកខ្លាំងនោះគឺក្រោយពីមុននេះគេបានឃើញមានការចែករំលែក ... Read More »

ក្រុមអ្នកគាំទ្រ វណ្ណដា បើកបង្ហាញភស្តុតាងព្រោងព្រាតក្រោយត្រូវគេរិះគន់រឿងសំពះ

ភ្នំពេញ៖ ផ្ទុះផ្អើលពេញបណ្តាញសង្គមមុននេះក្រោយពីគណនីហ្វេសប៊ុកមួយបានធ្វើការរិះគន់ទៅកាន់ឥរិយាបថរបស់ តារាចម្រៀងរ៉េបល្បីឈ្មោះលោកវណ្ណដា នៅពេលដែលជួបសិល្បកររៀមច្បង មិនបានប្រើប្រាស់កាយវិការសំពះ គឺមានត្រឹមការចាប់ដៃ។ រូបភាពនៃការជួបគ្នាចាប់ដៃត្រូវបានគេដឹងថា បានធ្វើឡើងក្នុងកម្មវិធីប្រគំតន្ត្រីធំមួយកាលពីរាត្រីថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៣កន្លងទៅដោយតារាល្បីឈ្មោះជាច្រើនចូលរួមមានទាំងវណ្ណដា ផងដែរ។     ការរិះគន់នេះត្រូវបានគេចាប់អារម្មណ៍កាន់តែខ្លាំងក្រោយពីអ្នកឧកញ៉ា ឡេងណាវ៉ាត្រា បានធ្វើការចែករំលែកអមដោយសំណេរថា “ខ្ញុំឯកភាពចំពោះអ្នកសិល្បៈទាំងអស់ ... Read More »

ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំផង ម្តាយបង្កើតឌួង ហ្សូរីដា ទទួលមរណភាពមុននេះព្រោះជំងឺមហារីក

ភ្នំពេញ៖ ប៉ុន្មានថ្ងៃកន្លងមកនេះការបង្ហោះសារជូនពរលើកទឹកចិត្តទៅកាន់កញ្ញា ឌួង ហ្សូរីដា និងម្តាយត្រូវបានសិល្បករ និងអ្នកជិតដិតធ្វើឡើងបន្ទាប់ពីស្ថានភាពជំងឺរបស់ម្តាយនាងហាក់មានសភាពធ្ងន់ធ្ងរទៅៗរហូតត្រូវសម្រាកសម្រាន្តនៅលើគ្រែពេទ្យជាច្រើនថ្ងៃដោយមិនដឹងខ្លួន។ ដំណឹងមរណភាពរបស់ម្តាយនាងត្រូវបានអ្នកសិល្បៈបញ្ចេញមុននេះក្រោយជំងឺមហារីករបស់ម្តាយនាងដែលបានតស៊ូព្យាបាលជាច្រើនឆ្នាំនៅប្រទេសថៃ។  តាមការបញ្ចេញសាររបស់លោក អុឹម ជីវ៉ា មុននេះបានលើកឡើងថា ខ្ញុំទប់ទឹកភ្នែកមិនជាប់ទេ សូមអ្នកទៅឱ្យបានសុខណាអ្នកអើយ អ្នកជាមនុស្សល្អខ្លាំងណាស់ ម្តាយបង ... Read More »

ឌី សូនីតា បញ្ចេញសារវែងអន្លាយ ក្រោយគេសង្ស័យថាអេឡិចហ្សូរ៉ា មិនមែនជាឪពុកកូនស្រីនាង

ភ្នំពេញ៖ លេចចេញការវែកញែកពេញបណ្តាញសង្គមមុននេះក្រោយពីមានការជជែកគ្នាច្រើនជុំវិញករណីជីវិតរបស់តារាសម្តែង ឌី សូនីតា ពិសេសពាក់ព័ន្ធនឹងចំណងស្នេហារវាងនាងនិងតារាសម្តែង ចន អេឡិចហ្សូរ៉ានោះ។ មានទស្សនិកជនជាច្រើនសង្ស័យថាតារាប្រុសរូបនេះមិនមែនជាឪពុកបង្កើតរបស់កូនស្រីនាងឡើយ ដែលផ្ទុះការសង្ស័យនេះនាំឲ្យនាងបញ្ចេញសារវែងអន្លាយមួយរៀបរាប់ពីជីវិតនាង។ ក្រោយពីមានតារាស្រីម្នាក់បានគាស់កកាយរឿងជីវិតគ្រួសាររបស់តារាស្រី ឌី សូនីតា ថាការពិតទៅ លោក អេឡិចហ្សូរ៉ាមិនមែនជាប៉ាពិតប្រាកដរបស់កូននាងទេ គឺជាបុរសខ្មែររស់នៅ ... Read More »

សុខ ពិសី ត្រូវគេសរសើរថាប្លែកទាំងសម្រស់និងដើមទ្រូង

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ កញ្ញា  សុខ ពិសី នៅតែរក្សាសម្រស់បានវ័យក្មេងហើយកាន់តែស្អាតប្លែកពីមួយថ្ងៃទៅមួយថ្ងៃ។ អ្វីដែលគេកាន់តែចាប់អារម្មណ៍មុននេះផងដែរ គឺសម្រស់ដើមទ្រូងនាងដែលក្នុងមួយរយៈចុងក្រោយនេះ នាងហាក់ផ្លាស់ប្តូរទម្លាប់ក្នុងការស្លៀកពាក់ខ្លះ ពីសម្លៀកបំពាក់ដែលបិទជិត សុភាពៗ បែមកជាការបញ្ចេញភាពសិចស៊ីខ្លះធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ និងលាន់មាត់សរសើរថានាងពិតជាពូកែរៀបចំខ្លួន និងថែរក្សារូបរាងឲ្យនៅតែស្រស់ស្អាតទាក់ទាញ។   ... Read More »

មាស សុខសោភា អាចនឹងចូលជ្រកក្នុងផលិតកម្មថ្មីមួយក្រោយបញ្ចប់ការច្រៀងនៅផលិតកម្មរាម

ភ្នំពេញ៖ ផលិតកម្មហង្សមាស និង ផលិតកម្មGalaxy អាចនឹងក្លាយជាគោលដៅនៃផលិតកម្មបន្ទាប់ដែលតារាចម្រៀង មាស សុខសោភា និងចូលជ្រក បន្ទាប់ពីចាកចេញពីផលិតកម្មរាមអស់រយៈពេលជាច្រើនខែ។ មានផលិតកម្មមួយដែលនាងនឹងត្រូវបង្ហាញស្នាដៃបទចម្រៀងរបស់ខ្លួននៅពេលខាងមុខ ហើយផលិតកម្មGalaxy ត្រូវគេសន្មត់ថានាងអាចនឹងមានភាគរយខ្ពស់ក្នុងការចូលទៅច្រៀងច្រើនជាងគេ។    ចាប់តាំងពីដើមឆ្នាំ ២០២៣មក ... Read More »

រឿងចម្រូងចម្រាសនៃការបើកដំណើរការផលិតកម្មឆ្លងដែនឡើងវិញ កូនប្រុសបង្កើតនៅអាមេរិកចោទថាមានចោរលួចបើកផលិតកម្មថ្មី

ភ្នំពេញ៖ បង្កើតឱ្យមានការចាប់អារម្មណ៍មុននេះក្រោយពីផលិតកម្មឆ្លងដែនដែលបិទដំណើរការប្រមាណ២០ឆ្នាំកន្លងមកហើយនោះស្រាប់តែប្រកាសបើកដំណើរការឡើងវិញ ដោយបុរសម្នាក់បានអះអាងថា ខ្លួនជាកូនប្រុសអតីតថៅកែផលិតកម្ម។ មិនស្ងាត់បាត់មាត់ឡើយស្រាប់តែកូនប្រុសច្បងរបស់លោក ធឹង សុន ម្ចាស់ផលិតកម្មឆ្លងដែនចេញមុខបដិសេធ ថែមទាំងចោទទៅកាន់បុរសខាងលើវិញថាជាចោរលួចបើកផលិតកម្មថ្មីទៀត។  បិទទ្វារអស់រយៈពេលជាង២០ឆ្នាំនោះលោកមុន្នី អះអាងថាជាកូនលោកធឹង សុន ម្ចាស់ផលិតកម្មឆ្លងដែន ហើយប្ដេជ្ញាបើកផលិតកម្មមួយនេះឡើងវិញដោយទាំងបានប្រកាសជ្រើសរើសតារាចម្រៀងថ្មីផងដែរ។ លោកបានចេញមុខអះអាងថាខ្លួនជាកូនប្រុសបង្កើតរបស់លោក ... Read More »

អ្នកជំនួញដ៏ល្បី បង្ហើបថា តម្លៃខ្លួនរបស់ វណ្ណដា ច្រៀងនៅ rolling Loud នៅប្រទេសថៃថ្ងៃមុន ខ្វះបន្តិចចូលខ្ទង់លានដុល្លារឯណោះ

ភ្នំពេញ ៖ ជាមោទនភាពរបស់តារាចម្រៀងវ័យក្មេងកម្ពុជា ឈានដល់លំដាប់អន្តរជាតិ មានលក្ខណៈគ្រប់គ្រាន់ ទទួលបានការគាំទ្រ ទាំងអាស៊ី អឺរ៉ុប ហើយអឺរ៉ុបមើលច្រើនលើសលប់ទៀតផង ទើបមាន អ្នកជំនួញដ៏ល្បី បង្ហើបថា តម្លៃខ្លួនរបស់ វណ្ណដា ច្រៀងនៅ ... Read More »

កក្រើកសារព័ត៌មានថៃ ចាប់អារម្មណ៍នឹងវណ្ណដា ដែលផ្សាយពីជីវប្រវត្តិថែមទៀតក្រោយមានវត្តមានក្នុងតន្រ្តីយក្ស Rolling Loud

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការច្រៀងនៅប្រទេសថៃនៃកម្មវិធីមហោស្រពតន្ត្រីហ៊ីបហប់ Rolling Loud  ដែលកម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ ១៥ ខែមេសា ឆ្នាំ២០២៣ នៅទីតាំង Legend Siam Pattaya ក្រុងប៉ាតាយ៉ា ... Read More »

បញ្ញា សិទ្ធិ ពោលពាក្យបែបនេះសម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ ថវិកាមើលថែជំងឺម្តាយ

ភ្នំពេញ៖  មុននេះមានការចាប់អារម្មណ៍ខ្លាំងទៅកាន់តារាចម្រៀង បញ្ញា សិទ្ធិដែលអស់លទ្ធភាពព្យាបាលជំងឺម្តាយដែលកំពុងមានជំងឺធ្ងន់ ហើយប្រកាសរកការជួយពីសប្បុរសជន និងសិល្បកររួមអាជីព ។ ក្នុងនោះអ្វីដែលធ្វើឲ្យគេរំភើបជួសតារាចម្រៀងរូបនេះគឺក្រោយពីសម្តេចតេជោ ហ៊ុន សែន  បានប្រកាសឧបត្ថម្ភ  ថវិកាមើលថែជំងឺម្តាយចំនួន៣ម៉ឺនដុល្លារអាមេរិកនោះ។  មុននេះលោក បញ្ញាសិទ្ធ បានទម្លាយរឿងរ៉ាវជីវិត  ដល់ថ្នាក់អស់លទ្ធភាពមេីលជំងឺម្តាយខ្លួន  ... Read More »

ការណ៍ពិតតារារ៉េប Vid Cooler ចាយប្រាក់ផ្ទាល់ខ្លួន៧ពាន់ដុល្លារផលិតបទ”ពហុកីឡដ្ឋានជាតិមរតកតេជោ”

ភ្នំពេញ៖ មុននេះតារាចម្រៀងរ៉េបនិងជាអ្នកនិពន្ធល្បីឈ្មោះប្រចាំផលិតកម្មហង្សមាសលោក នេត្រ ចន្ទតារាវីដ ហៅ Vid Cooler បានបញ្ចេញសា្នដៃផលិតបទចម្រៀងបែបClassic Hip Hop មួយគឺបទ”ពហុកីឡដ្ឋានជាតិមរតកតេជោ”។ បទនេះបាននិងកំពុងតែធ្វើឱ្យគេគ្រប់គ្នាចាប់អារម្មណ៍។ ចាប់អារម្មណ៍ក៏ព្រោះតែជាបទចម្រៀងថ្មីពីរោះប្លែក និងឆ្លុះបញ្ចាំងអំពីតថភាពនៃការរីកចម្រើនរបស់កម្ពុជា ពិសេសសំណង់ដ៏ស្កឹមស្កៃនៃពហុកីឡដ្ឋានជាតិមរតកតេជោនោះតែម្តង។ ... Read More »

តារាសម្តែងមីយ៉ាន់ម៉ា Paing Takhon ធ្វើដំណើរមកដល់កម្ពុជាហើយក្រោមគម្រោងថតភាពយន្តទុន១លានដុល្លារ

  ភ្នំពេញ៖ ទីបំផុតក្រោយពីរង់ចាំអស់រយៈពេល៣ឆ្នាំ នោះ ដំណើរមកដល់របស់តារាសម្តែងមីយ៉ាន់ម៉ា លោក Paing Takhon បានធ្វើដំណើរមកដល់ព្រលានយន្តអន្តរជាតិភ្នំពេញរបស់ប្រទេសកម្ពុជាហើយកាលពីល្ងាចថ្ងៃទី១៩ ខែមេសាឆ្នាំ ២០២៣នេះ។ កម្ពុជាគឺជាដំណើរក្រៅប្រទេសដំបូងហើយដែលតារាសម្តែង បង្ហាញម៉ូត និងចម្រៀងមីយ៉ាន់ម៉ា ដែលល្បីល្បាញក្នុងតំបន់អាស៊ី ... Read More »

ស្រីនា និងហេង វិសាល និយាយរឿងជីវិតគូក្រោយភ្ជាប់ពាក្យ និងដំណឹងរៀបការ

ភ្នំពេញ៖ អ្នកបង្កើបមាតិការវីដេអូលើបណ្តាសង្គមល្បីឈ្មោះលោក ហេង វិសាល និងស្រីនា  បានរៀបចំពិធីភ្ជាប់ពាក្យយ៉ាងភ្ញាក់ផ្អើលមួយកាលពីអំឡុងចុងខែវិច្ឆិកាឆ្នាំ ២០២២ ដែលធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំង។ ភ្ញាក់ផ្អើលព្រោះតែកន្លងទៅពួកគេត្រូវបានអ្នកគាំទ្រចំអន់ថាជាដៃគូដ៏ស័ក្កិសមគ្នា ខ្លាំងហើយចង់ឃើញពួកគេបង្ហាញភាពច្បាស់លាស់នឹងគ្នា។  ការភ្ជាប់ពាក្យទ្រង់ទ្រាយធំបានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានក្តីសុខជួយពួកគេ ហើយពេលនេះពួកគេក៏ត្រូវបានក្រុមអ្នកគាំទ្រជាច្រើនលើសលប់តែងចោទជាសំណួរថាតើពេលណាពួកគេចូលរោងការនោះ។ ក្នុងជំនួបផ្ទាល់មុននេះក្នុងពិធីប្រកាសBAនៃផលិតផលឡាកាម៉ូ នៅផ្សារទំនើបអ៊ីអនទាំងស្រីនា និងវិសាល ... Read More »

ប្រាសាទ ដាវីន បកស្រាយ រឿងសាររសើបដែលបង្ហោះលើបណ្តាញសង្គមនិង ជំហរ ក្នុងវិស័យកញ្ញាឯក

ភ្នំពេញ៖ មុននេះ ទស្សនិកជនជាច្រើនបានចាប់អារម្មណ៍ទៅនឹងសំណេររបស់ អ្នកនាង ប្រាសាទដាវីន ដែលបានបង្ហោះលើបណ្តាញសង្គម។ ការបង្ហោះសារនេះគឺក្រោយកម្មវិធីប្រកួត បានប្រកាសអំពីម្ចាស់មកុដ Miss Supranational Cambodia 2023 មិនបានប៉ុន្មានម៉ោងផង នៅលើគេហទំព័រហ្វេសប៊ុករបស់អនុប្រធានផលិត កម្មវិធីរូបនេះបែជាចេញសារដ៏ចម្លែក ... Read More »

ងិន ម៉ារ៉ាឌី បញ្ជាក់ពីជំហរសិល្បៈថ្ងៃរៀបមង្គលការនឹងអាណិកជនខ្មែរនៅអាមេរិកយ៉ាងអធឹកអធម

ភ្នំពេញ៖ កញ្ញាឯកចក្រវាឡកម្ពុជា២០២១ កញ្ញា  ងិន ម៉ារ៉ាឌី បានចូលរោងការជាផ្លូវការនឹងកម្លោះសង្ហាលោក ទិត្យ វណ្ណណូរ៉ា ជាអាណិកជនរស់នៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ ២០២៣នេះ បន្ទាប់ពីបានភ្ជាប់ពាក្យកាលពីចុង ខែតុលាឆ្នាំ ២០២២កន្លងទៅនេះ។ ... Read More »

តឹងសរសៃកដាក់គ្នារវាងលោក យឹម តាស្រង់ នឹងអតីតភរិយា ក្រោយទម្លាយចំណងស្នេហ៍ថ្មីជាមួយនឹងម៉ាក់ អុីអុី

ភ្នំពេញ៖ មុននេះរឿងរ៉ាវនៃការបញ្ចេញពាក្យសម្តីបែបចាក់ដោតថ្មីមួយបានផ្ទុះកក្រើកឡើងពេញបណ្តាញសង្គមរវាង អ្នកនិពន្ធល្បីឈ្មោះងារជាឧកញ៉ា យឹម តាស្រង់ ជាមួយនឹងអតីតភរិយា អ្នកនាង អូន សុគន្ធ បានចាប់ផ្តើមលេចឡើង។ ការលេចឡើងគឺក្រោយពីមុននេះលោក យឹម តាស្រង់ បានទម្លាយរឿងរ៉ាវស្នេហាជាមួយនឹងអ្នកមេម៉ាយសាច់ខ្ចីនិងជាអ្នកលក់អនឡាញ ម៉ាក់ ... Read More »

ស៊ូ ដាណេ បង្ហាញក្តីរំភើប ពេលសម្តែងទម្រង់របាំ១០០ឆ្នាំ ដែលជាស្នារព្រះហស្ថ សម្តេច រាជបុត្រីព្រះរៀម នរោត្តមបុប្ផាទេវី

ភ្នំពេញ៖ សិល្បករពហុជំនាញ អ្នកនាង ស៊ូដាណេ បានបង្ហាញអារម្មណ៍រំភើបរីករាយក្រោយពីនាងត្រូវបានផ្តល់ឱកាសក្នុងការសម្តែងទម្រង់របាំ១០០ឆ្នាំ ដែលជាស្នារព្រះហស្ថ សម្តេច រាជបុត្រីព្រះរៀម នរោត្តមបុប្ផាទេវី មុននេះ។ នាងបានចាត់ទុថាជាកិត្តិយសធំធេញក្នុងជីវិតសិល្បៈដែលទទួលបានឱកាសដ៏វិសេសវិសាលមួយនេះ។ នាងថាជាព្រះមហាកិត្តិយសនិង ព្រះមហាទិគុណដ៏ធំធេង ដោយក្រុមសិស្សរបាំនៃសាលារបាំនរោត្តម បុប្ផាទេវី ... Read More »

ពាក្យ “អែបអប” អាចក្លាយជារឿងវែកញែក រវាង រឿន ណាត និង ពេជ្រ វត្តីសារ៉ាវឌ្ឍី

ភ្នំពេញ៖ មានការចាប់អារម្មណ៍មុននេះក្រោយពីមានការវែកញែកគ្នាខ្លាំងអំពីការពោលពាក្យ”អែបអប” ដែលត្រូវបានលើកឡើងដោយកញ្ញារឿន ណាត កញ្ញាឯកចក្រវាឡកម្ពុជា ២០១៨ ។ ស្រាប់តែមុននេះកញ្ញាពេជ្រ  វត្តី សារ៉ាវឌ្ឍីក៏បានចេញមុខបញ្ជាក់រឿងពាក្យអែបអបនេះដែរ ដែលធ្វើឲ្យគ្រប់គ្នាយល់ថាអាចជាការឆ្លើយឆ្លងគ្នា។    ពីពាក្យ” អែបអប” ត្រូវបានកញ្ញាឯកទាំងពីរលើកឡើងព្រមគ្នាស្របនឹងករណីកញ្ញាឯកMiss ... Read More »