ព័ត៌មានទាន់ហេតុការណ៍៖

សិល្បៈ

ភ្ញាក់ផ្អើលលើបណ្តាញសង្គម facebook , TikTok រឿងប្រទះឃើញរថយន្តស្លាកលេខកម្ពុជា BOK.KALO របស់វណ្ណដា ជួបគ្រោះថ្នាក់ចរាចរណ៍

 ភ្នំពេញ ៖ ភ្ញាក់ផ្អើលខ្លាំងក្រោយពីនៅលើបណ្តាញសង្គម facebook និង Tik Tok មានការចែករំលែកអំពីករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តកាលពីរាត្រីថ្ងៃទី២៦ ខែកក្កដាឆ្នាំ ២០២៣នៅបណ្តោយផ្លូវលេខ២៧១។ អ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍នោះគឺក្រោយពីរថយន្តទំនើបមួយគ្រឿងម៉ាកFord Everest  មានស្លាកលេខកម្ពុជា BOK KALO ដែលគេសង្ស័យថាជារថយន្តរបស់តារាចម្រៀងរ៉េបល្បីឈ្មោះនៅកម្ពុជា ... Read More »

លោក គួច ខេវិន ដាក់ចំៗទៅអ្នកបង្អួតកេរ្តិ៍ម៉ែ តាំងខ្លួនជាតារា នាំឲ្យអាប់ឱនកិត្តិយសខូចតម្លៃសិល្បៈវប្បធម៌ខ្មែរធ្ងន់ធ្ងរ

  ភ្នំពេញ៖ ទើសភ្នែកពិបាកស្តាប់នឹងពាក្យថា តារានេះតារានោះ ទាំងមិនមានស្នាដៃសិល្បៈអ្វីជាដុំកំភួន និងជួយចម្រើនដល់សង្គមផងក៏តាំងខ្លួនឯងជាតារា មិនថា តារាហ្វេសប៊ុក តារាTik Tok  និងមានសំណួរជាច្រើនចោទសួរថាតើពួកគាត់ធ្លាប់ឆ្លងកាត់ការហ្វឹកហាត់នៅសាលាណា ចូលរួមប្រគួតកម្មវិធីអ្វីនោះ។ នេះគឺជាអ្វីដែលគេតែងតែលេចចេញពីការលើកឡើងរបស់មហាជន។ ស្របគ្នានឹងរឿងរ៉ាវមួយចំនួនកំពុងផ្ទុះកក្រើកស្រាប់តែមុននេះអ្នកផលិតកម្មវិធីល្បីឈ្មោះលោក ខេវិន ... Read More »

ផ្ទុះការវែកញែករឿងអតីតថៅកែផលិតកម្មKHយំនឹកកូនៗ ស្រាប់តែអ្នកលេងបណ្តាញសង្គមម្នាក់លើកឡើងបែបនេះគួរយកមកពិចារណា

ភ្នំពេញ៖ មានការចាប់អារម្មណ៍ក្នុងរយៈពេលចុងក្រោយនេះបន្ទាប់ពីអតីតថៅកែផលិកកម្ម KH Production លោក គឹម ហេង បានចេញមុខយំសស្រាក់រៀបរាប់រឿងរ៉ាវតូចចិត្តស្អិតទ្រូងព្រោះតែនឹករលឹកដល់កូនប្រុសកូនស្រីដែលបានបែកគ្នាជាច្រើនឆ្នាំមិនបានជួបមុខ។ មានមតិចម្រុះជាច្រើនបញ្ចេញដោយការវែកញែក ដែលក្នុងនោះភាគច្រើនបានធ្វើការស្តីបន្ទោសទៅកាន់កូនប្រុសស្រីដែលមិនបានមកសាកសួរសុខទុក្ខឪពុកនោះ ប៉ុន្តែក្នុងនោះក៏មានមតិមួយចំនួនបានលើកឡើងថាអាចមានហេតុផលនៅពីក្រោយរឿងមួយនេះដែលនាំឲ្យកូនៗដាច់ចិត្តមិនមកអើតឈ្ងោកមើលឪពុករស់នៅក្នុងស្ថានភាពយ៉ាងដូចម្តេចនោះ។ នៅលើបណ្តាញសង្គម អតីតថៅកែផលិតកម្មល្បីល្បាញលោក គឹម ហេង ... Read More »

វីដេអូមង្គលការរបស់ ប៊ុត សារ៉ាវុធ និង ចាន់ នីកា តាមពិតជាការសម្តែងក្នុងរឿង«កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌រមី»

ភ្នំពេញ៖ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមានការចាប់អារម្មណ៍មុននេះក្រោយពីវីដេអូ និងរូបថតមួយចំនួនបង្ហាញពីមង្គលការរវាងតារាសម្តែងប្រុសស្រស់សង្ហា លោក ប៊ុត សារ៉ាវុធ និងកញ្ញា ច័ន្ទ នីកា ត្រូវបានបញ្ចេញ ។ នោះគឺជាឈុតសំពះផ្ទឹម និងក្នុងពិធីកាត់សក់បង្កក់សិរីនេះ បានធ្វើឲ្យអ្នកគាំទ្រពួកគាត់ស្រឡាំងកាំងនិងលើកជាសំណួរថាតើការពិត ឬយ៉ាងណាខណៈដែលកម្មវិធីនោះក៏មានវត្តមានសិល្បករចូលរួមផងដែរ។  ... Read More »

អ្នកគាំទ្រ ជីដេវីត និងទេពបូព្រឹក្ស ព្រមានអ្នកបញ្ឆេះកំហឹងពលរដ្ឋថៃតាមរយៈបទ”ទេវរាជ”

ភ្នំពេញ៖ មុននេះតារាចម្រៀង ទេព បូព្រឹក្ស បានបញ្ចេញបទចម្រៀងមួយដែលមានចំណងជើងថា”ទេវរាជ” រហូតមានគេហទំព័រថៃមួយបានប្រតិកម្មខ្លាំង។ ប្រតិកម្មព្រោះតែគេហទំព័រនេះលើកឡើងថា បទចម្រៀងនេះបានដៀមដាម ត្រង់ផ្នែកដែលលើកឡើងថា”យើងគឺជាអ្នកខ្លាំង ពូជអ្នកចម្បាំង សូម្បីតែខ្មាំង នៅតែខ្ចីតួអក្សរ” ក្នុងនោះក៏មានខ្លឹមសារមួយចំនួននៃបទចម្រៀងនេះបានរំលេចអំពីសិល្បៈវប្បធម៌កេរ្តិ៍ដំណែលដែលបុព្វបុរសខ្មែរបានបន្សល់ទុក។  ក្លាយជាវេទិការបញ្ចេញយោបល់ថ្មីទៀតហើយក្រោយពីបទចម្រៀងថ្មីរបស់តារាចម្រៀងស្រីទេព បូព្រឹក្ស ... Read More »

ពិមាន កូនស្រីសាពូនមី ដាដា ត្រៀមបញ្ចេញស្នាដៃបទចម្រៀងមួយ

ភ្នំពេញ៖ មានការចាប់អារម្មណ៍មុននេះក្រោយពីមានការប្រកាសថា សាពូន ដារ៉ាពិមាននឹងបញ្ចេញស្នាដៃសិល្បៈថ្មីមួយគឺត្រៀមបញ្ចេញបទចម្រៀងថ្មីផ្ទាល់ខ្លួន។ ដំណឹងនេះបានធ្វើឲ្យគេចាប់នឹកគិតដល់កន្លងទៅថ្មីៗនេះ តារាចម្រៀងលោក សាពូន មីដាដា បានបង្ហាញជំហរក្នុងការមិនចង់ឲ្យកូនស្រីច្បងរបស់លោក គឺសាពូនដារ៉ាពិមាន ចូលប្រឡូកក្នុងអាជីពសិល្បៈឡើយ បើទោះបីជាលោកបានដឹងច្បាស់ក៏ដោយថាកូនស្រីបណ្តូលចិត្តមាននិស្ស័យ ទេពកោសល្យទាំងការច្រៀង លេងឧបករណ៍តន្ត្រី និងសម្តែងកាត់ទៅតាមលោកនិងភរិយានោះក៏ដោយ។ ... Read More »

តារាសម្ដែង ហុងកុង COCO LEE បានទទួលមរណភាព ព្រោះមានជំងឺបាក់ទឹកចិត្ត

មានការចាប់អារម្មណ៍មុននេះក្រោយពីតារាសម្ដែង និងចម្រៀងដ៏មានប្រជាប្រិយភាព Coco Lee បានទទួលមរណភាព។ មរណភាពក្នុងវ័យ៤៥ឆ្នាំនេះត្រូវបានគេដឹងថាដោយសារតែជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ។  Coco Lee ត្រូវបានមហាជនទទួលស្គាល់ថាជាតារាសម្ដែងស្រីដ៏មានស្នាដៃ និងភាពប៉ិនប្រសព្វគ្រប់ទម្រង មិនថាការសម្ដែងបែបណាក៏អាចធ្វើបាន ពិសេសនាងក៏ជាតារាស្រីមួយរូបដែលគេកត់សម្គាល់ថាមានរូបសម្រស់ស្រស់ស្អាត សមនឹងកេរ្តិ៍ឈ្មោះល្បីល្បាញរបស់នាង។ មិនតែប៉ុណ្ណោះទេ កាលពីពេលថ្មីៗនេះ ... Read More »

តារាសម្តែងស្រស់សង្ហា មានជំងឺបាក់ទឹកចិត្តបន្សល់សំបុត្រផ្ញើទៅមនុស្សជាទីស្រលាញ់ និងម្តាយកម្សត់ មុនធ្វើអត្តឃាត

ភ្នំពេញ៖ បង្កើតឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមមុននេះក្រោយពីលេចចេញការចែករំលែក រូបថតយុវជនស្រស់សង្ហាម្នាក់ដែលគេស្គាល់ដែរថាលោកគឺជាតារាសម្តែង មានឈ្មោះលើបណ្តាញសង្គមឈ្មោះ My Way ដែលបានសម្រេចចិត្តធ្វើអត្តឃាតដោយការចង.កសម្លាប់ខ្លួនបញ្ចប់ជីវិតព្រោះតែជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ។ ដំណឹងនេះបានធ្វើឲ្យមិត្តភក្កិជាច្រើនបង្ហាញសារឈឺចិត្ត និងសោកស្តាយជាពន់ពេកព្រោះតែជាការលាគ្មានថ្ងៃត្រឡប់ទាំងវ័យក្មេងនោះ។  អ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែក្តុកក្តួលក្រោយពីគេបានរកឃើញសំបុត្រសរសេរដោយដៃ២ច្បាប់ដែលយុវជនរូបនេះបានបន្សល់ទុកកាន់តែធ្វើឲ្យគ្រប់គ្នានឹកខ្លោចចិត្តអាណិតគាត់ព្រោះតែវិបត្តិស្នេហាឈានដល់ការបាក់ទឹកចិត្តសុខចិត្តបញ្ចប់ជីវិតទាំងវ័យក្មេង ។ សំបុត្រទី១ដែលយុវជនរូបនេះបានសរសេរទំនងជាផ្ញើទៅកាន់អតីតសង្សារបណ្តូលចិត្តបានរៀបរាប់ថា “ជូន ចំពោះមនុស្សជាទីស្រលាញ់ អរគុណសម្រាប់គ្រប់យ៉ាងដែលកន្លងមកធ្វើសម្រាប់ខ្ញុំ ... Read More »

ស្ងាត់ៗម៉ៃយ៉ា និងគូស្នេហ៍ស្រីដូចគ្នាទម្លាយរឿងពរពោះកូនក្នុង៧ខែបាត់ ក្រោយស្រលាញ់គ្នាបាន៤ឆ្នាំ

 ភ្នំពេញ៖ ចំណងស្នេហាភេទដូចគ្នារវាង តារាសម្តែង និងពិធីការិនីកូនកាត់ខ្មែរអាល្លឺម៉ង់ អ្នកនាង ម៉ៃយ៉ា និងគូស្នេហ៍ជាអ្នកជំនួញនោះ បានបន្តភាពផ្អែមល្ហែមចាក់ទឹកមិនលេចអស់រយៈពេល៤ឆ្នាំកន្លងមកហើយ។ ចំណងស្នេហាដោយបើកចំហរនេះ ក៏ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងហើយពេលនេះកាន់តែភ្ញាក់ផ្អើលគឺក្រោយពីនាងបានប្រកាសនៅលើបណ្តាញសង្គមថា នាងបានពរពោះកូនដំបូងរយៈពេល៧ខែបាត់ទៅហើយ ដែលធ្វើឲ្យគេលាន់មាត់ថា ស្ងាត់ៗមានកូនមួយបាត់ទៅហើយ ហើយការជជីកសួររឿងវិធីសាស្ត្រនៅក្នុងការបង្កកំណើតកូនគឺតាមរយៈវិធីមួយណា។ ទោះជាយ៉ាងណាគេសង្កេតឃើញមានទស្សនិកជន ពិសេសក្រុមអ្នកសិល្បៈដែលជិតដិតនឹងនាងបានផ្ញើសារអបអរសាទរនាងគ្រប់ៗគ្នាជាមួយនឹងដំណឹងនឹងអារម្មណ៍ភ្ញាក់ផ្អើលព្រោះតែ៧ ... Read More »

មោទនភាពរបស់យុវជនកម្ពុជា ! កំពូលតារារ៉េបប្រចាំនៅកម្ពុជា លោក វណ្ណដា ជាប់ ចំណាត់ថ្នាក់ទី៦ អ្នករ៉េបល្អបំផុតនៅអាស៊ី

 ភ្នំពេញ៖ តារារ៉េបវ័យក្មេង លោក វណ្ណដា ទទួលបានការគាំទ្រ ខ្លាំងមួយកម្រិតទៀតសម្រាប់អាជីពសិល្បៈរបស់លោកក្នុង សប្ដាហ៍នេះ នៅពេលដែលតារារូបនេះបានជាប់ចំណាត់ថ្នាក់ជា តារារ៉េបល្អបំផុតទី ៦ នៅអាស៊ីក្នុងកម្មវិធី ‘Lifted 50’ ដ៏ល្បី ល្បាញមួយ។ ... Read More »

អាណិតតារាសម្តែង អេង វ៉ាណង ណាស់និយាយរឿងមានជំងឺបាក់ទឹកចិត្តខ្លាំងដែលធ្វើឲ្យជំងឺមហារីកវិវត្តន៍កាន់តែលឿន

ភ្នំពេញ៖ មុននេះមានការចាប់អារម្មណ៍ខ្លាំងក្រោយពីគេបានដឹងអំពីរឿងរ៉ាវតារាសម្តែង អ្នកនាង  អេង  វ៉ាណង  ដែលបានផ្លាស់ប្តូររូបរាងកាយ និងសម្រស់មើលស្ទើរលែងស្គាល់ព្រោះតែជម្ងឺមហារីកដំណាក់កាលទី៣  បូករួមជម្ងឺបាក់ទឹកចិត្ត ។ បន្ទាប់ពីលាក់រឿង  ពួនសម្ងំតស៊ូប្រយុទ្ធប្រឆាំងនិងជំងឺដ៏កាចសាហាវមួយនេះអស់រយៈពេលជាច្រើនខែរួចមក  ពេលនេះអ្នកនាង  វ៉ាណង  បានទម្លាយអោយមហាជន ជាពិសេសមិត្តភក្តិតារា  បានដឹងឥតលាក់លាមពីស្ថានភាពជំងឺ  និងការវិវឌ្ឍយ៉ាងឆាប់រហ័ស  ... Read More »

ហ្វាហ្វា ពិចារណាថត ភាពយន្ត18+ជាថ្មីក្រោយផ្ទុះរឿងអូនស្កាយ បងរាជ

ភ្នំពេញ៖ រឿងស្នេហាល្ងង់បូកល្ងង់ របស់ផលិតកម្មសាស្ត្រាមុននេះ បានបង្ហាញនូវឈុតឆាកក្តៅសាច់មួយចំនួនរបស់តារាសម្តែងហ្វាហ្វា និងលោកឡៅ បញ្ញា លេចចេញមតិចម្រុះដោយទទួលបានទាំងការរិះគន់ និងសរសើរពីទស្សនិកជនរហូតហ្វាហ្វាត្រូវបានគេដាក់រហ័សនាមថាជាអូនស្កាយថែមទៀតផង។ ជាឈុតឆាកស្នេហាដែលតារាស្រីល្បីឈ្មោះកម្រហ៊ានថត ហើយក៏អាចចាត់ទុកថា រឿងនេះកាន់តែធ្វើឲ្យប្រជាប្រិយភាពនាងហក់ឡើងខ្លាំងផងដែរ បើទោះបីជារងការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួនក្តី។  ក្នុងជំនួបផ្ទាល់មុននេះ តារាសម្តែងស្រីរូបនេះលើកឡើងថា នាងកំពុងតែពិចារណាក្នុងការថតភាពយន្តប្រភេទ18+ជាថ្មីក្នុងលក្ខខណ្ឌណាមួយដែលអាចទទួលយកបាន ក្នុងជំនួបផ្ទាល់នៃឱកាសទទួលបានការងារជាទូតសុឆន្ទៈរបស់ផលិតផល ... Read More »

វណ្ណដា ហោះ ដល់វៀតណាម ខណៈជាប់ឈ្មោះក្នុងបញ្ជីកំពូលតារារ៉េបទាំង ៥០ នៅអាស៊ី

ភ្នំពេញ៖ ក្រោយស្ងប់ស្ងាត់រឿងទំនាស់ពាក្យសម្តីតឹងសរសៃកនៅហាងបបរខកង្កែបមួយកន្លែង ដោយ វណ្ណដា ជ្រើសរើសផ្លូវមិនតបតនោះទេ ។ ស្រាប់តែមុននេះលេចចេញដំណឹងល្អមួយទៀតគឺវណ្ណដា បានធ្វើដំណើរទៅ ដល់ប្រទេសវៀតណាម ខណៈពេលនេះជាប់ឈ្មោះក្នុងបញ្ជីកំពូលតារារ៉េបទាំង ៥០ នៅអាស៊ីទៀត។    មុននេះនៅក្នុងស្រុកគេបានឃើញសារចម្រុះជាហូរហែជជែកវែកញែកគ្នារឿងរ៉ាវទំនាស់តឹងសរសៃករដែលត្រូវបានផ្ទុះឡើងនៅក្នុងហាងបបរ.សមួយកន្លែង។ បើទោះបីជាតារាចម្រៀងរូបនេះរក្សាភាពស្ងប់ស្ងាត់មិនតបតមែន ... Read More »

ក្រុមហ៊ុនបវរកញ្ញា ប្តឹង កក្កដា សោភ័ណ្ឌ និងបញ្ជាក់ពី រឿងដកតំណែងព្រោះមានសកម្មភាពមិនថ្លៃថ្នូរ និងប្រើពាក្យអសុរស

ភ្នំពេញ៖ ករណីនៃការដកតំណែងរបស់កញ្ញាឯកភេទទី៣កក្កដា សោភ័ណ្ឌ ពី ម្ចាស់មកុដ Miss Fabulous Cambodia 2023 បានបង្កើតភាពភ្ញាក់ផ្អើលខ្លាំងពីអ្នកលេងបណ្តាញសង្គម រហូតនាងបានចេញប្រតិកម្ម ខ្លាំង  ។ នៅពីក្រោយការដកតំណែងពីម្ចាស់មកុដត្រូវបានក្រុមហ៊ុនបញ្ចេញលិខិតបញ្ជាក់ច្បាស់ហើយគឺពាក់ព័ន្ធទៅនឹងរឿងចាក់បន្លែលើក្បាលអ្នកដទៃ យកមកុដទៅប្រើឲ្យគេមើលងាយ និងប្រើពាក្យអសុរសនោះជាដើម។  ... Read More »

ខ្ទាតតំណែងកូនពៅហើយគ្រួសារ អូនទ័ងទ័ង ទទួលបានសមាជិកថ្មីឈ្មោះក៏ពិរោះ

ភ្នំពេញ៖ អ្នកលេងបណ្តាញសង្គមនានាពិតជាធ្លាប់បានស្គាល់ក្មេងប្រុសតូច សម្តីបានឈ្មោះហៅថាអូនទ័ង និងអូនលាភ រួមទាំងសមាជិកក្រុមគ្រួសារ ដែលតែងរួមគ្នាសម្តែងក្នុងវីដេអូបែបកំប្លែង និងអប់រំមួយចំនួនជាបន្តបន្ទាប់។ អូនទ័ងដែលមានវ័យ៤ឆ្នាំ និងធ្លាប់នៅក្នុងតំណែងជាកូនពៅពេលនេះលែងមានទៀតហើយក្រោយពីម្តាយរបស់ខ្លួនសម្រាលបានកូនស្រីដ៏គួរឲ្យខ្នាញ់ម្នាក់។  កន្លងទៅក្រៅតែជាវីដេអូបែបកំប្លុកកំប្លែងក្នុងនោះ ក៏សុទ្ធតែបានបង្កប់នូវទស្សនៈអប់រំ ហើយពេលខ្លះក៏ហួសចិត្តនឹកស្មានមិនដល់។ អ្វីដែលធ្វើឲ្យគេកោតសរសើរគឺទៅលើក្មេងប្រុសវ័យទើប៤ឆ្នាំ គឺអូនទ័ង ដែលនៅក្មេងប៉ុណ្ណោះប៉ុន្តែអាចនិយាយ ... Read More »

ផ្អើលពេញបណ្តាញសង្គម វីដេអូ វណ្ណដា និងបុរសម្នាក់ទាក់សម្តីដាក់គ្នាក្នុងហាងមួយកន្លែង

ភ្នំពេញ៖ ផ្ទុះការភ្ញាក់ផ្អើលខ្លាំង ក្រោយពីវីដេអូដែលត្រូវបានគេថតក្នុងហាងមួយកន្លែងមានជាប់តារាចម្រៀងរ៉េបវណ្ណដា  ក្នុងសភាពតឹងសរសៃករជាមួយនឹងបុរសម្នាក់ ត្រូវបានគេទម្លាយនៅលើបណ្តាញសង្គមមុននេះ។ គេនៅមិនទាន់ដឹងនៅឡើយទេថាមូលហេតុនៅពីក្រោយការធ្លាយចេញវីដេអូរបស់តារាចម្រៀងវណ្ណដានេះស្ថិតនៅទីណា និងមូលហេតុអ្វីឡើយដែលនាំឲ្យមានការជជែកគ្នាខ្លាំងខណៈដែលបណ្តាញសង្គមដែលចែករំលែកវីដេអូនេះក៏មិនត្រូវបានគេស្គាល់ទេថាជាគណនីយហ្វេសប៊ុករបស់អ្នកណាដែរ ប៉ុន្តែបុរសដែលមានមាឌធំដែលជជែកគ្នាខ្លាំងជាមួយនឹងវណ្ណដា ត្រូវបានគេស្គាល់ថាជាអ្នកលក់ស្បែកជើងប្រេនមានតម្លៃថ្លៃនោះតែម្តង។ គេនៅមិនទាន់ឃើញមានការបកស្រាយពីភាគីទាំងសងខាងនៅឡើយទេថាជាករណីកើតឡើងដោយសារអ្វី ខណៈដែលពាក្យសម្តីក្នុងវីដេអូប្រមាណត្រឹម៥វិនាទីនោះក៏មិនទាន់មានការសម្រាយនៅឡើយដែរ។ ទោះជាយ៉ាងណាគេសង្កេតឃើញមានបុរសម្នាក់ជួយសម្រួលដើម្បីឲ្យស្ថានភាពធូស្រាលឡើងវិញផងដែរ។ មានការចែករំលែជាច្រើនជុំវិញវីដេអូមួយនេះប៉ុន្តែមិនមានការបញ្ចេញយោបល់ច្រើនឡើយទេដែលគេរងចាំការបកស្រាយបញ្ជាក់បន្ថែមជុំវិញករណីនេះ ប៉ុន្តែទោះជាយ៉ាងណានេះគឺជាលើកទី១ហើយដែលវីដេអូតឹងសរសៃ.ក របស់តារាចម្រៀងរ៉េបល្បីឈ្មោះនៅកម្ពុជាត្រូវបានគេបញ្ចេញ ... Read More »

”ថ្ងៃទិវាឪពុក“កូនស្រីសាពូនមីដាដា និងសឿ សុធារ៉ា បញ្ចេញសារធ្វើឲ្យរំជួលចិត្តមួយ

ភ្នំពេញ៖ ក្មេងស្រីវ័យ១២ឆ្នាំ សាពូន តារាភិមាន ដែលគេស្គាល់ថាជាកូនស្រីច្បងនិងតំណក់ឈាមរួមគ្នារបស់តារាចម្រៀង សាពូនមីដាដា និងតារាសម្តែង សឿ សុធារ៉ា មុននេះបានធ្វើឲ្យមហាជន ពិសេសសិល្បករក្តុកក្តួលរំជួលចិត្តត្បិតនាងបានបញ្ចេញសារចាក់ដោតមួយនៅចំថ្ងៃទិវាឪពុក ឬ ”Father ‘s Day”។ ... Read More »

ជីដេវីត ត្រៀមទស្សនីយភាពអស្ចារ្យមួយក្នុងបទ”មហានគរ” ថ្ងៃប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-បង់ក្លាដេស

ភ្នំពេញ៖ អាចជាដំណឹងល្អសម្រាប់អ្នកគាំទ្រតារាចម្រៀង ជី ដេវីត ក្រោយពីលោកបានប្រកាសអំពីគម្រោងបង្កើតព្រឹត្តិការណ៍ទស្សនីយភាពសិល្បៈធំមួយនៅថ្ងៃប្រកួត បាល់ទាត់មិត្តភាពកម្ពុជា-បង់ក្លាដេស។ គេរំពឹងថានឹងមានទស្សនីយភាពប្លែកនិងជាជំនួបពិសេសរវាងក្រុមអ្នកគាំទ្រតារាចម្រៀង និងអ្នកគាំទ្របាល់ទាត់ជាក់ជាមិនខាន ។    គេដឹងដែរថាបទ”មហានគរ”របស់តារាចម្រៀង ជីដេវីតដែលផ្ទុះការគាំទ្រមុនព្រឹត្តិការណ៍បើកការប្រកួតស៊ីហ្គេមប៉ុន្មានថ្ងៃនោះត្រូវបានក្រុមអ្នកគាំទ្រលោករំពឹងថានឹងមានទស្សនីយភាពត្រជាក់ភ្នែកណាមួយក្នុងព្រឹត្តិការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមដែលខ្មែរធ្វើជាម្ចាស់ផ្ទះ ព្រោះតែរសជាតិពណ៌សម្បុរនៃបទចម្រៀងនេះ ពិតជាត្រូវគ្នានឹងការបង្ហាញមោទកភាពទៅកាន់ពិភពលោក។ ... Read More »

អ្នកចម្រៀងអាជីព ទីងតុង និងសាលបាទី ធ្វើឲ្យគណកម្មការ និងទស្សនិកជនភ្ញាក់ផ្អើលខ្លាំងលើឆាក The Voice Cambodia រដូវកាលទី៣

ភ្នំពេញ៖ បង្កើតឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីកម្មវិធីប្រគួតចម្រៀង The Voice Cambodia រដូវកាលទី៣ បានបង្ហាញមុខបេក្ខភាពប្រគួតដែលជាតារាចម្រៀងអាជីព២រូបដែលពោរពេញដោយសមត្ថភាព គឺលោក សាល បាទី និងលោក ឈិត សុវណ្ណ និមិត្ត ហៅទីងតុង ... Read More »

ផ្អើលទៀតហើយ! ជេស៊ីកា ប្រកាសឱ្យ ព្រំ រដ្ឋា ចូលខ្លួនដោះស្រាយបំណុល

ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភា កញ្ញា ជេស៊ីកា ធ្លាប់បង្កើតឲ្យគេភ្ញាក់ផ្អើលនឹងប្រកាសឲ្យអតីតតារាសម្តែង ព្រំ រដ្ឋា ចូលខ្លួនមកដោះស្រាយបំណុល ហើយពេលនេះមានការភ្ញាក់ផ្អើលជាថ្មីទៀតហើយក្រោយពីនាង បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងផ្ទាល់ដោយស្នើឲ្យអតីតតារាសម្តែង និងជាម្ចាស់ផលិតកម្ម អ្នកនាង ព្រំ រដ្ឋា ចូលខ្លួនដោះស្រាយបំណុលដែលជំពាក់នាង។ ... Read More »

ហេង បូនីកា និងប៊ី សុធារី លេងឈុតស្នេហាភេទដូចគ្នា លើកដំបូងបានការពេញចិត្តច្រើនពីទស្សនិកជន

ភ្នំពេញ៖ ថ្មីៗនេះមានការចាប់អារម្មណ៍ខ្លាំងពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក្រោយពីមានការបង្ហើបអំពីសាច់រឿងបែបស្នេហាGLឬGirls Love បែបស្រីស្រលាញ់ស្រីមួយរបស់ទូរទស្សន៍ហង្សមាស ។ នោះគឺជាភាពយន្តដែលសម្តែងដោយដោយតារាសម្តែងស្រីស្រស់សោភាពីររូបគឺកញ្ញាឯក ប៊ី សុធារី និងតារាសម្តែងស្រីស្រស់សោភា កញ្ញា ហេង បូនីកា។    កន្លងទៅនេះគេដឹងថាការផលិតភាពយន្តឆ្លុះបញ្ចាំងពីតថភាពពិតក្នុងសង្គមបច្ចុប្បន្ន កំពុងទទួលបានការពេញចិត្តច្រើនពីទស្សនិកជន។ ... Read More »

អបអរសាទរ ស៊ឹម សូលិកា ត្រៀមសម្រាលកូនដើមឆ្នាំក្រោយឈ្មោះក៏ពិរោះដែរ

 ភ្នំពេញ៖ ទើបនឹងធ្វើឲ្យគ្រប់គ្នាស្ងើចសរសើរនឹងភព្វសំណាងនៃការឡើងងារជាជំទាវពេញមុខពេញមាត់ បានការស្រលាញ់ថ្នាក់ថ្នមខ្លាំងពីស្វាមី ពេលនេះពិធីការិនី ស៊ឹម សូលិកា ក៏ពរពោះតំណក់ឈាមរួមគ្នាជាមួយស្វាមីជាអតីតតារាសម្តែង និងពិធីករងារជា ឯកឧត្តម អេង រិទ្ធីហើយ។ ពេលនេះកូនក្នុងផ្ទៃរបស់នាងទើបតែមានអាយុ៧ សប្ដាហ៍គឺប្រមាណ៤៩ថ្ងៃប៉ុណ្ណោះដែលតាមការគ្រោងទុកនាងនឹងសម្រាលកូនតំណក់ឈាមរួមគ្នានេះនៅដើមឆ្នាំ ២០២៤។  ខណៈនេះនាងបានដាក់ឈ្មោះកូនរួចជាស្រេចទៅហើយដោយយកឈ្មោះនាងផ្គួបជាមួយស្វាមីតែម្តងគឺមានឈ្មោះថា ... Read More »

តារាសម្តែង៤ប្រទេស ថៃ កម្ពុជា វៀតណាម និង មីយ៉ាន់ម៉ាជួបគ្នាក្នុងរឿង”ប្រុសលក់ខ្លួន”

  ភ្នំពេញ៖ ក្រោយពីប្រកាសបើកបង្ហាញមុខតារាសម្តែងប្រុសមីយ៉ាន់ម៉ា Paing Takhon មកថតភាពយន្តរឿង”ប្រុសលក់ខ្លួន” រួចមក ពេលនេះភាពយន្តនេះបានបញ្ចេញតារាសម្តែងបរទេស២ប្រទេសបន្ថែមទៀតគឺតារាសម្តែងនិងកំប្លែងថៃ និងវៀតណាម ។ ការបញ្ជាក់នេះធ្វើឡើងគ្រាដែលតារាសម្តែងរបស់ប្រទេសទាំង២នេះបានធ្វើដំណើរមកដល់កម្ពុជានិងបញ្ចប់ការថតត្រឹមតែរយៈពេលខ្លីនោះ។    អាចចាត់ទុកបានថាជាលើកដំបូងដែលផលិតកម្មនៅប្រទេសកម្ពុជា គឺផលិតកម្មLD Enttertaniment  ... Read More »

ឌុច លីដា លូកមាត់ចូលកាន់ជើងចាន់ សុផានី និងកូនស្រី និងចង់ឱ្យហ្សូណូមានទំនួលខុសត្រូវលើកូនស្រី

ភ្នំពេញ៖ អស់រយៈពេលជាច្រើនថ្ងៃកន្លងមកហើយដែលករណីនៃការទម្លាយរឿងរ៉ាវចម្រូងចម្រាសរវាង អតីតពិធីការិនី អ្នកនាង ចាន់ សុផានី និងតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ហ្សូណូ។ ទោះមានការព្រមានប្តឹងពីលោកហ្សូណូក្តី ក៏ចាន់ សុផានីនៅបន្តទាមទាររកយុត្តិធម៌សម្រាប់ខ្លួននិងកូនស្រី ពិសេសរឿងអាហារកិច្ចនោះខណៈដែលអ្នកសិល្បៈដឹកនាំរឿងមួយចំនួនក៏ចាប់ផ្តើមចេញមុខនិយាយអំពីបញ្ហានេះ ហើយពេលនេះ តារាសម្តែង ... Read More »

គឹម លីហ្សា និង ចន ច័ន្ទលក្ខិណា ប្រតិកម្មនឹងអត្តចរិកកូនស្រីហ្សូណូដែលចេញវីដេអូមុននេះ

 ភ្នំពេញ៖ ករណីអ្នកនាង ចាន់ សុផានី ចេញមុខទាមទារអាហារកិច្ចពីលោកហ្សូណូជាអតីតស្វាមី ដើម្បីចិញ្ចឹមកូនស្រីវ័យជាង១០ ឆ្នាំបានផ្ទុះកក្រើកពេញបណ្តាញសង្គមរហូតបង្កើតឲ្យមានការវែកញែកខ្លាំងលើបណ្តាញសង្គម ។ ក្នុងវីដេអូនិងបទសម្ភាសន៍ជាបន្តបន្ទាប់កាន់តែធ្វើឲ្យរឿងនេះរីកធំឡើងពិបាកពន្លត់ បើទោះបីជាលោក ហ្សូណូ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅកាន់អតីតភរិយាពីបទបរិហាកេរ្តិ៍នោះក៏ដោយ។   អ្វីដែលធ្វើឲ្យគ្រប់គ្នាបារម្ភក្នុងចិត្តនោះគឺការទាញភ្ជាប់កូនស្រីមកចូលរួមក្នុងករណីនេះពិសេសគឺការលើកយកកូនស្រីមកធ្វើជាប្រធានបទ ខណៈអ្នកនាង ... Read More »

គួច ខេវិន ថាសកម្មភាព ហ្សូណូនិង ចាន់ សុផានី ដូចយករឿងខ្លួនឯងទម្លាយឱ្យអ្នកដ៏ទៃ មកជួយហែក

ភ្នំពេញ៖ ក្លាយជាវេទិការវែកញែកពេញបណ្តាញសង្គមមុននេះក្រោយពីការទម្លាយរឿងរ៉ាវក្នុងគ្រួសារ របស់ អតីតពិធីការិនី ចាន់ សុផានី និងតារាចម្រៀងល្បីឈ្មោះ លោក ហ្សូណូ។  ចាន់ សុផានី និងលោក ហ្សូណូ ជុំវិញភាគីខាងស្រីស្នើឲ្យអតីតស្វាមីលោក ហ្សូណូជួយទំនុកបម្រុងកូនស្រីក្រោយនាងខ្វះលទ្ធភាព។  ... Read More »

គេហទំព័រអន្តរជាតិល្បីមួយថាព្រះនាងតូចនរោត្តម ជេនណា នឹងក្លាយជាK-Pop Idol ជាប់សែរាជវង្សដំបូងគេ

  ភ្នំពេញ៖ គេហទំព័រល្បីឈ្មោះអន្តរជាតិតែតែងផ្សព្វផ្សាយអំពីព័ត៌មាននានារបស់សិល្បករអន្តរជាតិពិសេសក្រុមអ្នកចម្រៀង K-Pop មួយដែលមានឈ្មោះថាkoreaboonews បានផ្សព្វផ្សាយអំពីប្រជាប្រិយភាព ទេពកោសល្យ រូបសម្រស់ និងសមត្ថភាពសិល្បៈរបស់ព្រះនាងតូចនរោត្តមជេនណា ដែលគេបានចាត់ទុកដែរថា ទ្រង់នឹងក្លាយជាK-Pop Idolសែរាជវង្ស ដំបូងគេ។  យោងទៅតាមអត្ថបទផ្សាយរបស់ខ្លួនដែលបានផ្សព្វផ្សាយប៉ុន្មានម៉ោងមុននេះ ដោយបានទាំងចែករំលែកទៅកាន់ហ្វេសប៊ុកផេកដែលមានអ្នកតាមដានជិត១០លាននាក់នោះ ... Read More »

តារាសម្តែងថៃ អ្នកគ្រូផេនស៊ី នឹងសម្តែងរួមគ្នាជាមួយតារា កម្ពុជា និង មីយ៉ាន់ម៉ា ក្នុងរឿង”ប្រុសលក់ខ្លួន”

ភ្នំពេញ៖ មុននេះមានការប្រកាសអំពីវត្តមានតារាល្បីប្រុសមីយ៉ាន់ម៉ា Paing Takhonនឹងសម្តែងក្នុងភាពយន្តបែបកំប្លែងធំមួយ រឿង «ប្រុសលក់ខ្លួន»នោះ។ កាន់តែធ្វើឲ្យប្លែក និងចាប់អារម្មណ៍ក្រោយពីមុននេះមានការប្រកាសថា តារាសម្តែងល្បីឈ្មោះពីប្រទេសថៃម្នាក់គឺអ្នកនាង  Tukky Sudarat ឬ អ្នកគ្រូ ផេនស៊ីនោះក៏នឹងលេចវត្តមានសម្តែងក្នុងភាពយន្តនេះដែរ។ ផលិតកម្ម ... Read More »

ស៊ីន យូប៊ីន ទម្លាយ រឿងឈុតស្បៃនាគរាជក្រោយមានអ្នករិះគន់ថា បានចម្លងចេញពីថៃ

ភ្នំពេញ៖តារាសម្តែង ស៊ីន យូប៊ីន បានបង្ហាញវត្តមានលើកម្រាលព្រំក្រហមក្នុងមហោស្រពភាពយន្ត Cannes ឆ្នាំ ២០២៣។ នាងបានប្រើប្រាស់ឈុតប្រណីត៤ដើម្បីបង្ហាញមុខគ្រានោះ ប៉ុន្តែអ្វីដែលធ្វើឲ្យគេចាប់ភ្លឹកនោះគឺឈុតស្បៃនាគរាជយ៉ាងស្រស់ស្អាតប៉ុន្តែក្រោយមានអ្នករិះគន់ថា បានចម្លងចេញពីថៃទៅវិញ។  បញ្ហា «របួសជើងមិនអាចបញ្ឈប់ ស៊ីន យូប៊ីន ពីការដើរលើកម្រាលព្រំលំដាប់អន្តរជាតិនេះបានឡើយ» ... Read More »

តួអង្គព្រះថោង សុខគា គឹមលាង មិនបានចូលរួមប្រកួតMiss Grand Cambodia 2023តាមការស្នើរបស់អ្នកគាំទ្រឡើយ

ភ្នំពេញ៖ កញ្ញា សុខគា គីមលាង អាយុ ២៣ឆ្នាំ នាងមានកំពស់ ១.៧០ម៉ែត្រ ។នាងបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាងគឺជានាថការីរបាំប្រពៃណីខ្មែរម្នាក់ ។ នាងត្រូវបានក្រុមអ្នកគាំទ្រស្នើឲ្យចូលរួមប្រកួត Miss Grand Cambodia ... Read More »