ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ស្ថានភាពប្រែប្រួលជុំវិញការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ អាមេរិកតែងតាំង អនុប្រធានាធិបតី​ ដឹកនាំទប់ស្កាត់ការឆ្លងរាលដាល

ប្រទេសស្ទើរតែទាំងអស់នៅលើពិភពលោក បានចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស កូវីដ-១៩ ខណៈការឆ្លងរាលដាលនៅក្រៅប្រទេសចិន កើនឡើង​ខ្ពស់ និងអ្នកស្លាប់ក៏កាន់តែច្រើនផងដែរ ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីយប់ថ្ងៃទី​២៦ ខែកុម្ភៈ បានប្រកាសថា បញ្ហាពាក់ព័ន្ធវីរុស​កូវីដ -១៩ ... Read More »

អង់គ្លេសថា រុស្ស៊ី​ចូលកៀក​ដែនអាកាស រុស្ស៊ីតបវិញថា អត់មានទេ

យោងតាមការផ្សាយរបស់ប្រភពព័ត៌មានsputnik​បញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ យោធា​អង់គ្លេស​បានបញ្ចេញយន្តហោះចម្បាំង​២គ្រឿង​ ហោះទៅស្ទាក់​​បណ្តេញយន្តហោះរុស្ស៊ី​គឺយន្តហោះ​ទម្លាក់​គ្រាប់បែក​ ដែលកំពុងហោះហើរ​នៅក្បែរឈូងសមុទ្រ​របស់​អង់គ្លេស ។ រុស្ស៊ី​បានច្រានចោលថា មិនបានចូលកៀកដែនអាកាស​របស់ប្រទេសណាមួយទេ។ កងនាវាចរ​ភាគខាងជើង​របស់រុស្ស៊ី បានប្រកាស​កាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈថា មិនបានចូលរួម​ហ្វឹកហាត់​ហោះល្បាត​នៅលើដែនទឹកអព្យាក្រឹត្យ​របស់ប្រទេសន័រវែស និងសមុទ្រ​បារ៉ែន​នោះឡើយ ។ ... Read More »

ត្រូវក្រុមហ៊ុនបញ្ឈប់ការងារ មកផ្ទះយកកាំភ្លើងទៅបាញ់ប្រហារស្លាប់ជាច្រើន នៅអាមេរិក

ខឹងក្រុមហ៊ុនបញ្ឈប់ពីការងារ ក៏បានយកកាំភ្លើងចូលទៅក្រុមហ៊ុន បាញ់ប្រហារ បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា​ យ៉ាងហោចណាស់ក៏មានមនុស្ស​៧នាក់ស្លាប់​នៅក្នុងហេតុការណ៍បាញ់ប្រហារ​មួយ នៅតំបន់​ Wilwaukee ក្នុងរដ្ឋ​ Wisconsin ​អាមេរិក កាលពីថ្ងៃទី​២៦ខែកុម្ភៈ។ ការបាញ់ប្រហារកើតឡើងនៅរសៀលថ្ងៃទី​២៦ខែកុម្ភៈ ស្ថិតនៅទីតាំងរោងចក្រផលិតភេសជ្ជៈ ស្រាបៀររបស់ក្រុមហ៊ុន ... Read More »

ពលរដ្ឋកូរ៉េខាងត្បូង ខឹងសម្បារយ៉ាងខ្លាំង ពីការឆ្លងរាលដាលវីរុសកូវីដ-១៩ កាន់តែកើនឡើង

បើទោះបីមានការខិតខំពីសំណាក់រដ្ឋាភិបាលកូរ៉េខាងត្បូង ប៉ុន្តែការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសនេះបានកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ​។ ពលរដ្ឋបានចោទប្រកាន់រដ្ឋាភិបាល មិនមានវិធានការទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាព មិនគិតសុខទុក្ខពលរដ្ឋ ។ ពលរដ្ឋកូរ៉េខាងត្បូងរាប់សែននាក់ បានទាមទារ​ចោទប្រកាន់ទោស​ ប្រធានាធិបតី ម៉ូន ជេអ៊ីន ពីបទយឺតយ៉ាវ នៅក្នុងការ​​ទប់ស្កាត់ឆ្លងរាលដាល​នៃវីរុសកូវីដ​​-១៩ ... Read More »

អ្នកជំងឺ COVID-19 មកដល់ពេលនេះ ឆ្លងចំនួន៤៨ប្រទេស សរុបមនុស្ស​ ៨១ ៤០០នាក់

បើទោះបី​ជំងឺ COVID-19 ឆ្លងរាលដាល​យ៉ាងឆាប់រហ័ស​ទៅកាន់ប្រទេសជាង​៤០​ក៏ពិតមែន ប៉ុន្តែអ្នកជំងឺ​រាប់ម៉ឺននាក់​​បានចាកចេញពីមន្ទីរពេទ្យវិញផងដែរ ។ នៅថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកជំងឺសរុប ៣០ ៣៥៨​ នាក់បានចាកចេញពីមន្ទីរពេទ្យ ។ នេះបើតាមការផ្សាយ​របស់ប្រភព wikipedia ... Read More »

បារាំងប្រកាសថាពលរដ្ឋរបស់ខ្លួនទី១ស្លាប់ដោយសារជំងឺ covid-19

ខណៈដែលជំងឺ covid-19 បាននិងកំពុងឆ្លងរាតត្បាតនៅប្រទេសទាំងឡាយក្នុងតំបន់អឺរ៉ុប, ប្រភពព័ត៌មានរ៉យទ័របានផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ថាចំនួនសរុបអ្នកជំងឺ covid-19 នៅក្នុងប្រទេសបារាំងមាន១៧នាក់។ កាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ លោកJerome Salomon មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកសុខាភិបាលបានបញ្ជាក់ថា ... Read More »

ស្ថានភាពនយោបាយនៅក្នុងប្រទេសម៉ាឡេស៊ី ប្រែប្រួលកាន់តែអាក្រក់ ព្រះមហាក្សត្រ ចូលរួមដោះស្រាយ

ស្ថានភាពនយោបាយនៅក្នុងប្រទេសម៉ាឡេស៊ី​កាន់តែ ចច្របូលច្របល់ ក្រោយពេល នាយរដ្ឋមន្ត្រី​ដាក់លិខិតលាលែងចេញពីតំណែង​។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីវ័យ ៩៤ឆ្នាំ លោក មហាធៀ មហំាម៉ាត់ នៅថ្ងៃទី២៤ ខែកុម្ភៈ បានសម្រេចចិត្ត លាលែងចេញពីតំណែងហើយ ដោយបានធ្វើឱ្យប្រទេសម៉ាឡេស៊ី ធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយថ្មីមួយ ... Read More »

អង្គការសហប្រជាជាតិផ្តល់ជំនួយដល់កូរ៉េខាងជើង ទប់ស្កាត់ កូវីដ-១៩

បច្ចុប្បន្នមិនមែនជាពេលវេលា​សម្រាប់ដាក់ទណ្ឌកម្ម នោះឡើយគឺជាពេលវេលា រួមគ្នាដើម្បីធ្វើសង្គ្រាមទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស ផ្លូវដង្ហើម ដែលបានរាលដា​លជាង ៤០ប្រទេសជុំវិញពិភពលោក​។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល គណៈកម្មការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង របស់អង្គការសហប្រជាជាតិ បានសម្រេច​ផ្តល់ជំនួយ​ដល់កូរ៉េខាងជើង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩។ ការសម្រេចខាងលើ​ ក្រោយពេល ក្រុមគ្រូពេទ្យ គ្មានព្រំដែន  ... Read More »

របួស​១០​នាក់ដោយការបំផ្ទុះគ្រាប់បែកនៅថៃ

នៅក្នុងខែកុម្ភៈ នេះថៃប្រឈមនឹងការវាយប្រហារ បំផ្ទុះគ្រាប់បែក ឬបាញ់ប្រហារជាច្រើនកើតឡើង  ក្នុងនោះ មានការបាញ់ប្រហារនៅទីក្រុងបាងកក បង្កឡើងដោយទាហានម្នាក់ បណ្តាលឲ្យមានអ្នកស្លាប់ ២៩នាក់ កាលពីថ្ងៃទី​៨ ខែកុម្ភៈ។ ក្រោយមក​១០ថ្ងៃក៏មានករណីបាញ់ប្រហារនៅក្នុងផ្សារទំនើប ប៉ុន្តែ ជាករណីបុគ្គល ។ ... Read More »

អាមេរិកដាក់ទណ្ឌកម្ម ក្រុមហ៊ុន សហគ្រាស រុស្ស៊ី ចិន ដែលគាំទ្រកម្មវិធីមីស៊ីលអ៊ីរ៉ង់

កាលពីដើមខែកុម្ភ: ឆ្នាំ២០២០ ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ លោក Hassan Rouhani បានមានប្រសាសន៍ថា រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ មិនត្រូវការការអនុញ្ញាតពីនរណាម្នាក់ដើម្បីបន្តពង្រឹងសមត្ថភាពយោធារបស់ខ្លួន ឬការអភិវឌ្ឍកម្មវិធីប្រព័ន្ធមីស៊ីលនោះឡើយ ។ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បានប្រកាសថា ... Read More »

អ្នកជំងឺ COVID-19 កើន ៨០ ៤៣២ នាក់ និងឆ្លង​៤២ប្រទេស

គិតមកត្រឹមថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ២០២០ ជំងឺ COVID-19 បានឆ្លងរាលដាល់​ប្រទេសចំនួន​៤២ និងឆ្លងទៅលើមនុស្សសរុប ៨០ ៤៣២ នាក់ ក្នុងនោះ អ្នកជំងឺ​ដែលស្លាប់​មានចំនួន​ ២ ៧១១​នាក់ ។ ... Read More »

អនុរដ្ឋមន្ត្រីសុខាភិបាលអ៊ីរ៉ង់ធ្វើតេស្តរកឃើញផ្ទុកមេរោគ covid-19

អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីរ៉ង់បានឆ្លងនូវជំងឺរលាកសួតថ្មីបង្កឡើងដោយមេរោគកូរ៉ូណាថ្មី ឬ covid-19 ។ នេះបើតាមការបញ្ជាក់ប្រាប់របស់មន្ត្រីក្រសួងសុខាភិបាលមួយរូបជាមួយប្រភពព័ត៌មាន afp កាលពីថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ ចំពេលដែលប្រទេសអ៊ីរ៉ង់កំពុងតែមានការឆ្លងរាលដាលជំងឺនេះយ៉ាងខ្លាំង។ ថ្លែងនៅលើបណ្ដាញទំនាក់ទំនងសង្គម twitter លោក Alireza Vahabzadeh ... Read More »

វៀតណាម ​យកឈ្នះសមរភូមិដំបូង ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩

ឧបនាយករដ្ឋមន្ត្រីវៀតណាម​ លោក​ វូ ដឹក ដាម (Vu Duc Dam)នៅថ្ងៃទី​២៥ ខែកុម្ភៈ បានប្រកាសថា វៀតណាមបានយកឈ្នះក្នុងសមរភូមិដំបូង​ ក្នុងសង្គ្រាមប្រឆាំង វីរុស កូវីដ-១៩ ។ ... Read More »

ប្រធានាធិបតីអាមេរិក ស្នើចំណាយប្រាក់​២,៥ ពាន់លានដុល្លារ​ទប់ស្កាត់វីរុសកូវីដ-១៩

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​បានស្នើសភាអាមេរិក ​ចំណាយប្រាក់​ ២,៥ ពាន់លានដុល្លារ​​ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ នៅក្នុងទឹកដីអាមេរិក​។ ទឹកប្រាក់ទាំងនោះគឺដើម្បីពន្លឿងការផលិតវ៉ាក់សាំង​ និងឧបករណ៍សុខាភិបាលចាំបាច់​ ។ ប្រភពបានបញ្ជាក់ថា ទឹកប្រាក់​ជាង​១ពាន់លានដុល្លារ​​​​ត្រូវប្រើប្រាស់គោលដៅ​ទៅលើ​ការអភិវឌ្ឍ​វាក់សាំង ហើយថវិកាដែលនៅសេសសល់​ពីនេះទៀតគឺ​ប្រើប្រាស់សម្រាប់​តម្រូវការផ្សេងៗ ដូចជាការ​ស្តុក​ទុក​ម៉ាស់រហូតដល់​ប្រើប្រាស់​សម្រាប់​ការធ្វើរោគវិនិច្ឆ័យ​​ជាដើម ... Read More »

សេដ្ឋកិច្ច ពាណិជ្ជកម្ម​ យោធា និង ការអូសទាញឥណ្ឌាឲ្យឆ្ងាយពីចិន ជាគោលដៅក្នុងដំណើរទស្សនកិច្ចរបស់លោក ត្រាំ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចាប់ផ្តើមបំពេញទស្សនកិច្ចទៅកាន់ឥណ្ឌារយៈពេល ពីរថ្ងៃ គឺនៅថ្ងៃទី​២៤ និង​២៥ ​ខែកុម្ភៈ ដើម្បីពិភាក្សា​លើបញ្ហាសំខាន់​ៗ នៅក្នុងទំនាក់ទំនងប្រទេសទាំងពីរ ។ តាមគម្រោងប្រទេសទាំងពីរ​ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានតម្លៃ ជាង​៣ពាន់លានដុល្លារ​ ក្នុងវិស័យការពារជាតិ ... Read More »

ព្រះមហាក្សត្រម៉ាឡេស៊ីត្រាស់បង្គាប់ឲ្យលោក Mahathir ធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន

ព្រះមហាក្សត្រនៃប្រទេស​ម៉ាឡេស៊ី​បានសម្រេច ត្រាស់បង្គាប់ ឲ្យ លោក Mahathir នៅធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នសិន រហូតដល់គណៈរដ្ឋមន្ត្រីថ្មី ត្រូវបង្កើតឡើង។ ជាមួយគ្នានេះ បណ្តាសមាជិករបស់គណបក្សរួបរួមប្រជាជនម៉ាឡេស៊ី ដែលហៅកាត់ថា Bersatu បានច្រានចោលការសុំលាលែងរបស់លោក មហាធៀ មហាម៉ាត់ ... Read More »

ចំនួនអ្នកឆ្លងកូវីដ-១៩ ​នៅចិន​ធ្លាក់ចុះ អ្នកស្លាប់មានតែ៧១នាក់ និង​ឆ្លង​៥០៨នាក់​​ថ្មី

តាមតួលេខថ្មីបំផុត​​ដែលបានប្រកាសនៅថ្ងៃទី​២៥ ខែកុម្ភៈ​ របស់គណៈកម្មការសុខាភិបាលចិន​បានបញ្ជាក់ថា មានអ្នកស្លាប់​៧១នាក់ ដោយវីរុសកូវីដ-១៩​​ ធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើង​ ២៦៦៣នាក់​ ។ នេះជាចំនួនអ្នកស្លាប់​ទាបបំផុត គិតមួយថ្ងៃទៅមួយថ្ងៃ ក្នុងរយៈពេល​២សប្តាហ៍កន្លងមកនេះ ។ ការថយចុះចំនួនអ្នកស្លាប់និងឆ្លងនៅចិន ប៉ុន្តែនៅក្រៅទឹកដីចិនមានអ្នកស្លាប់​ និងឆ្លងកើនឡើងទៅវិញ ... Read More »

តើពិតដែរទេ ដែលរុស្ស៊ីចោទអាមេរិក​ថាជាអ្នកនៅពីក្រោយការផ្ទុះវីរុស កូវីដ-១៩ ដើម្បីបំផ្លាញចិន?

កន្លងមក ក្រុមអ្នកឯកទេសវិភាគនយោបាយអន្តរជាតិ បានបញ្ជាក់ថា​ អាមេរិក បារម្ភយ៉ាងខ្លាំងពីការរីកចំរើនសេដ្ឋកិច្ច​ និងការបង្កើនឥទ្ធិពលរបស់ចិន នៅលើឆាកអន្តរជាតិ​ ហើយចិននឹងនាំមុខអាមេរិក ក្នុងវិស័យសេដ្ឋកិច្ចជាក់ជាមិនខាន ក្នុងពេលដ៏ខ្លីខាងមុខ ។ បច្ចុប្បន្នចិន បានឈរលំដាប់លេខមួយ ក្នុងទំនាក់ទំនងការទូតនៅពិភពលោក​។ មួយលេចឡើង ... Read More »

ប្រធានាធិបតី អ៊ីរ៉ង់បរាជ័យក្នុងការបោះឆ្នោត សភា ឆ្នាំ​២០២០​ 

បក្សដឹកនាំដោយប្រធានាធិបតី ហាសសាន រ៉ូហានី បរាជ័យ នៅក្នុងការបោះឆ្នោត សភា​ ​ហើយនៅក្នុងរដ្ឋធានីតែអ៊ីរ៉ង់​​មិនទទួលបានមួយកៅអីណាឡើយ។​ទាំងនោះគឺជារឿងមួយយ៉ាងអាម៉ាសសម្រាប់គណបក្សកាន់អំណាច ។ កាលពីថ្ងៃទី​២៣ ខែកុម្ភៈ គណបក្សប្រឆាំងនៅអ៊ីរ៉ង់​ប្រកាសថា បានទទួលជ័យជំនៈក្នុងការបោះឆ្នោត កាលពីថ្ងៃទី​២១ខែកុម្ភៈកន្លងមក​​។ ការបោះឆ្នោតលើក​​នេះគឺមានចំនួនពលរដ្ឋទៅចូលរួមបោះឆ្នោតតិចបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ​១៩៧៩។​ សារព័ត៌មាន​ ... Read More »

បញ្ហាហួវាយធ្វើឲ្យអាមេរិក និងអង់គ្លេសប្រឈមមុខតានតឹងដាក់គ្នា

លោកត្រាំបានព្រមានថា​នឹងឈប់ សហការក្នុងវិស័យ​ចារកិច្ច ចែករំលែកព័ត៌មានចារកម្ម​ជាមួយ ប្រទេសអង់គ្លេស ក្រោយពេល រដ្ឋាភិបាលទីក្រុងឡុងដុងអនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន បង្កើនបណ្តាញ​ 5G នៅក្នុងប្រទេសអង់គ្លេស ។ មិនតែប៉ុណ្ណោះប្រធានាធិបតីដូណាល់ ត្រាំ បានហៅអង់គ្លេស ថាជា ​«ជនក្បត់»ទៀតផង ... Read More »

កូវីដ-១៩ ជះឥទ្ធិពលយ៉ាងខ្លាំងដល់កិច្ចប្រជុំ ​G-20 នៅអារ៉ាប៊ីសាអូឌីត

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុ ប្រទេស ដែលមានសេដ្ឋកិច្ចរីកចំរើនទាំង ២០ ហៅកាត់ថា (G-20​) បានជួប ប្រជុំគ្នា​នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី​២៣ ខែកុម្ភៈ ដោយមន្ត្រីទាំងអស់បានសម្រេចបន្តតាមដាន ផលប៉ះពាល់ សេដ្ឋកិច្ចបង្កឡើងដោយវីរុសកូវីដ-១៩។ ជាមួយគ្នានោះ ប្រទេសទាំង ... Read More »

ពិភពលោកកំពុងប្រឈមការឆ្លងរាលដាល កូវីដ-១៩ ឈានដល់កម្រិតកំពូល

តាមការលើកឡើងរបស់ក្រុមអ្នកឯកទេស បានបញ្ជាក់ថា​ ពិភពលោក ជិតឈានដល់កម្រិតកំពូលនៃការឆ្លងរាលដាល​ វីរុស កូវីដ-១៩ ​​លើសពីសមត្ថភាពគ្រប់គ្រងរបស់មនុស្ស ។ ប្រទេសជាច្រើន ដែលបានករណីឆ្លងវីរុសកូវីដ​-១៩  កំពុងតែខិតខំទប់ស្កាត់ការរាលដាលកាន់តែខ្លាំងឡើង ក្នុងនោះមានអ៊ីរ៉ង់ អ៊ីតាលី និងកូរ៉េខាងត្បូង ជប៉ុនជាដើម​។  ... Read More »

ចិនអរគុណមហាសេដ្ឋីអាមេរិក Bill Gates បានផ្តល់ជំនួយដល់​១០០លានដុល្លារ​សម្រាប់ទប់ទល់កូវីដ-១៩

សារព័ត៌មាន​ស៊ីនហួ បានផ្សាយថា​​ប្រ បណ្តាអង្គការ​ អន្តរជាតិ​ បានផ្តល់ជំនួយជាច្រើន​ដល់ប្រទេសចិនដើម្បី​ទប់ស្កាត់ការឆ្លងរាលដាល នៃ​វីរុសកូវីដឥ១៩​។ ក្នុងចំណោមបុគ្គល អង្គារគឺ មហាសេដ្ឋី Bill Gates ​បានផ្តាល់ជំនួយច្រើនជាងគេ​ដល់ចិនរហូតដល់ទៅ​១០០លានដុល្លារ​។ នៅពេលនេះប្រធានាធិបតីចិនលោក ស៊ី ជិនពីង ... Read More »

អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បញ្ជាក់ថា សុបិនដ៏អាក្រក់ខាងមនុស្សធម៌បង្កឡើងដោយមនុស្ស

វិបត្តិមនុស្សធម៌​នៅលើពិភពលោក​ បង្កឡើងដោយមហិច្ឆតារបស់មនុស្សផ្ទាល់​​ ដែលបង្កឲ្យមានអំពើហិង្សា​សង្គ្រាមស៊ីវីល បង្ខំឲ្យពលរដ្ឋរាប់លាននាក់ត្រូវធ្វើចំណាក់ស្រុក ភៀសខ្លួនទៅកាន់​ ប្រទេសផ្សេង​ ពិសេសគឺសង្គ្រាមនៅក្នុងប្រទេសស៊ីរី​បង្កឲ្យមានជនភៀសខ្លួនច្រើនជាងគេបំផុត​។ អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២១ ខែកុម្ភៈ បានជំរុញឲ្យបញ្ឈប់​ជា​បន្ទាន់ សង្គ្រាមវាយប្រហារក្នុងប្រទេសស៊ីរី ពីព្រោះវានាំឲ្យមានវិបត្ដិមនុស្សធម៌កាន់តែខ្លាំងឡើង។ លោក អែនតូនីញ៉ូ ... Read More »

ទ័ពស្រួច«ទា»ត្រូវបានបញ្ជូនទៅកាន់ព្រំដែន វាយប្រហារសត្រូវ«កណ្តូប»នៅចិន

ប៉ុន្មានឆ្នាំចុងក្រោយនេះ​ សត្វកណ្តូបបានលុកលុយ វាយបំផ្លាញផលដំណាំជាច្រើន នៅលើពិភពលោក ធ្វើឲ្យទិន្នផលកសិកម្ម ធ្លាក់ចុះ​​ បង្កឲ្យមានវិបត្តិកង្វះស្បៀងអាហារនៅក្នុងតំបន់ជាច្រើនលើពិភពលោក​។ កន្លងមក នៅក្នុងតំបន់អឺរ៉ុប មានប្រទេសរុស្ស៊ីជាដើម រងការវាយប្រហារដោយសត្វ​កណ្តូបរាប់ពាន់លានក្បាល​វាយលុបបំផ្លាញកសិកម្ម រុស្ស៊ី។ ហើយពេលថ្មីៗ​នេះ សត្វកណ្តូបក៏បានលាយលុកប្រទេសតំបន់អាហ្វ្រិក ប៉ះពាល់យ៉ាងខ្លាំង​ដល់ ... Read More »

ពលរដ្ឋអ៊ីរ៉ង់៥៨លាននាក់ទៅបំពេញកព្វកិច្ចបោះឆ្នោត ក្នុងពេលមានករណីឆ្លងរាលដាលវីរុសកូវីដ កើនឡើងក្នុងប្រទេសនេះ

ពលរដ្ឋអ៊ីរ៉ង់ បាននាំគ្នាទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្នុងសភា មាន២៩០ អាសនៈ កាលពីថ្ងៃទី២១ ខែកុម្ភៈ បើទោះបីមានការឆ្លងរាលដាល និងមានអ្នកស្លាប់ ដោយសារវីរុស កូវីដ-១៩ កើនឡើង ៤នាក់នៅក្នុងប្រទេសនេះក្តី ។ គណៈកម្មការរៀបចំការបោះឆ្នោត អ៊ីរ៉ង់បានប្រកាសថា ... Read More »

មានអ្នកឆ្លងវីរុសកូវីដ-១៩ ធ្លាក់ចុះជាបន្តបន្ទាប់នៅចិន

នៅទូទាំងប្រទេសចិន​ កាលពីថ្ងៃទី​២១ ខែកុម្ភៈ មានអ្នកឆ្លងវីរុសកូវីដ-១៩​ថ្មី តែ​៣៩៧​នាក់ប៉ុណ្ណោះ គឺទាបជាងពាក់កណ្តាលបើប្រៀបធៀបក្នុងរយៈមួយថ្ងៃដូចគ្នា គឺនៅថ្ងៃទី​២០ ខែកុម្ភៈ ​មានអ្នកឆ្លងដល់ទៅ​៨៨៩នាក់ ​។ ចំណែកចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិន ក៏ថយចុះផងដែរ​នៅថ្ងៃទី​២១ ខែកុម្ភៈ គឺមានអ្នកស្លាប់​១០៩នាក់ ចំណែកថ្ងៃទី​២០ ... Read More »

ប៉ូលិសទីក្រុងឡុងដុង ចោទប្រកាន់បុរសម្នាក់​វាយប្រហារដោយកាំបិត​នៅក្នុងព្រះវិហារ

ប៉ូលិសទីក្រុងឡុងដុង​ ចក្រភពអង់គ្លេស​បានថ្លែង​នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ថា ប៉ូលិសបានចោទប្រកាន់​បុរសអាយុ​២៩ឆ្នាំម្នាក់ ដែលប្រើប្រាស់កាំបិត​វាយប្រហារ​ទៅលើ​អាចារ្យ​ម្នាក់​នៅក្នុងព្រះវិហារ​មួយកន្លែងស្ថិតនៅតាមដងវិថីសួនឱទ្យាន​(Park Road)។ ប៉ូលិសបានបន្តថា បុរសឈ្មោះ​ Daniel Horton ត្រូវបានបញ្ជូន​ទៅកាន់មន្ទីរឃុំឃាំង​បន្ទាប់​ពី​ការសម្រេច​របស់តុលាការ​ Westminster Magistrates​កាលពីថ្ងៃទី២២ ខែកុម្ភៈ ... Read More »

នៅកូរ៉េខាងត្បូង អ្នកជំងឺ COVID-19 ទីពីរ​ បានស្លាប់ និងឆ្លងថ្មី​​១៤២ករណី

កូរ៉េខាងត្បូង​បានប្រកាសថា ប្រទេសនេះ​មានអ្នកស្លាប់​ទី២ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយសារឆ្លងជំងឺកូរ៉ូណាវីរុស (COVID-19) ខណៈដែលឆ្លងថ្មី​មានចំនួន​១៤២ករណី ធ្វើឲ្យប្រទេសនេះមានទាំងអស់​៣៤៦ករណី​ទូទាំងប្រទេស ។ នេះជាតួលេខអ្នកជំងឺ​ខ្ពស់ជាងគេបំផុត​ក្រៅពីប្រទេសចិន ។ ករណីថ្មីៗបំផុតនេះ ៩២នាក់​មានទំនាក់ទំនង​ជាមួយមន្ទីរពេទ្យ​មួយ​នៅក្នុងខេត្ត Cheongdo ... Read More »

មន្ទីរឃុំឃាំង​មួយនៅប្រទេសចិន មានករណីឆ្លងវីរុសកូវីដ​-១៩

ការឆ្លងរាលដាល់នៃវីរុសកូវីដ-១៩ គិតមកដល់ថ្ងៃទី​២០​ ខែកុម្ភៈ មានចំនួនអ្នកឆ្លងធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ​ ចំណែកការព្យាបាល​ជាសះស្បើយក៏កើនឡើងផងដែរ។ ប៉ុន្តែនៅពេលនេះ ការឆ្លងវីរុសកូវីដ-១៩ បានរាលដាលចូលដល់មន្ទីរឃុំឃាំង​ក្នុងខេត្តមួយនៅប្រទេសចិន​។ រដ្ឋបាលខេត្តសានទុង (Shandong) ប្រទេសចិនបានឲ្យដឹងថា ក្រោយការធ្វើរោគវិនិច្ឆ័យយ៉ាងលម្អិត ទៅលើបុគ្គលិកពាក់ព័ន្ធនៃពន្ធនាគារ រិនឆឹង (Rencheng) ... Read More »