កីឡាករវាយតឺន្នីសលំដាប់លេខ១ពិភពលោក Novak Djokovic មានភាពមមាញឹក និងជោគជ័យកាលពីថ្ងៃព្រហស្បតិ៍នៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកដោយឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផ្នែកបុរស និងការប្រកួតចម្រុះ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA បានឲ្យដឹងថា ការប្រកួតដំបូងរបស់គាត់ គឺនៅក្នុងការប្រកួតទោល ខណៈដែលគាត់បន្តបេសកកម្មរបស់គាត់ដើម្បីបន្ថែមមេដាយមាសអូឡាំពិកដល់ការប្រកួត Grand Slams ចំនួន៣ដែលគាត់បានឈ្នះរួចទៅហើយនៅឆ្នាំ២០២១ ... Read More »
ព័ត៌មានអន្តរជាតិ
ចិនបន្តកាន់កាប់កំពូលតារាងមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកគិតត្រឹមព្រឹកថ្ងៃទី៣០ កក្កដានេះ
ប្រទេសចិនបានវ៉ាម្ចាស់ផ្ទះជប៉ុនឈរលើគេក្នុងចំណោមប្រទេសដែលចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូ គិតត្រឹមថ្ងៃទី៣០ កក្កដា ឆ្នាំ២០២១នេះ ដោយទទួលបានមេដាយមាសរហូតដល់១៥, ប្រាក់៧គ្រឿង និងសំរិទ្ធិ១០គ្រឿង។ ចំណែកប្រទេសដែលកំពុងឈរលេខ២នោះគឺម្ចាស់ផ្ទះជប៉ុន ដោយទទួលបានមេដាយមាស១៥គ្រឿង, ប្រាក់៤គ្រឿង និងសំរិទ្ធិ៦គ្រឿង ខណៈដែលសហរដ្ឋអាមេរិកឈរលំដាប់លេខ៣ ទទួលបានមេដាយមាស១៤គ្រឿង, ប្រាក់១៥គ្រឿង និងសំរិទ្ធិ១១គ្រឿង។ ... Read More »
ទីផ្សារបាល់ទាត់អឺរ៉ុបរងផលប៉ះពាល់៣.៤ពាន់លានផោនដែលមិនធ្លាប់មានរយៈពេលជាង១ទសវត្ស
យោងតាមក្រុមហ៊ុនហិរញ្ញវត្ថុ Deloitte ដែល BBC Sport យកមកចុះផ្សាយបានឱ្យដឹងថា បាល់ទាត់តំបន់អឺរ៉ុបកំពុងចាប់ផ្តើមមើលឃើញពីទំហំនៃផលប៉ះពាល់ហិរញ្ញវត្ថុដោយសារជំងឺរាតត្បាតកូវីដ–១៩រីករាលដាលបន្ទាប់ពីការធ្លាក់ចុះប្រាក់ចំណូលចំនួន៣,៤ពាន់លានផោនក្នុងឆ្នាំ២០១៩-២០២០ ។ ប្រាក់ចំណូលសរុបបានធ្លាក់ចុះដល់២២.១ពាន់លានផោនដោយលីគបាល់ទាត់នៅអឺរ៉ុបភាគច្រើនត្រូវបញ្ឈប់នៅខែមីនា ឆ្នាំ២០២០ មុននឹងបន្តលេងដោយគ្មានអ្នកគាំទ្រ។ វាគឺជាការកាត់បន្ថយដំបូងចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៨-២០០៩ ។ របាយការណ៍ដដែលបានបង្ហាញថា “មានតែករណីភាគច្រើននៃការរងឥទ្ធិពលរបស់ ... Read More »
ក្រោយរយៈពេលជាង៤ខែ នាវា Ever Given ជាប់កឿងនៅអេហ្ស៊ីបពេលនេះបានទៅដល់កំពង់ផែ Rotterdamហើយ
នាវាដឹកទំនិញEver Given បានចូលចតនៅកំពង់ផែ Rotterdam ប្រទេសហុល្លង់នាព្រឹកថ្ងៃទី២៩ខែកក្កដានេះហើយ ក្រោយរយៈពេលជាង៤ខែជាប់គាំងនៅព្រែកជីក Suez ប្រទេសអេហ្ស៊ីប ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ សកម្មភាពដឹកទំនិញតាមព្រែកជីកដ៏មមាញឹកបំផុតលើពិភពលោក។ សារព័ត៌មាន AFP បានផ្សាយថា នាវាដឹកទំនិញមានប្រវែង ៤០០ម៉ែត្រ ... Read More »
មានមនុស្សស្លាប់និងចូលមន្ទីរពេទ្យរាប់សិបនាក់ក្រោយការបែកធ្លាយសារធាតុគីមីនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក
នៅថ្ងៃទី២៨ ខែកក្កដា មន្ត្រីអាមេរិកបានឱ្យដឹងថា មានមនុស្ស ២នាក់ស្លាប់ និងជាង៣០នាក់ត្រូវបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្រោយបែកធ្លាយសារធាតុគីមីក្នុងទីក្រុង La Porte ជិតឈូងសមុទ្រម៉ិចស៊ីកូ រដ្ឋតិចសាស់។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន តំណាងក្រុមហ៊ុន Lyon dell ... Read More »
ក្នុងរយៈពេល៦ខែចិនធ្វើសមយុទ្ធ ២០លើក ព្រមានដល់កោះតៃវ៉ាន់
ចាប់តាំងពីដើមឆ្នាំ២០២១មកដល់ពេលនេះកម្លាំងទាហានចិនបានធ្វើសមយុទ្ធ២០លើករួចមកហើយដោយមានយុទ្ធសាស្រ្តវាយប្រហារឡើងគោកដណ្ដើមគ្រប់គ្រងកោះ។ ទាំងនោះជាការព្រមានដល់កោះតៃវ៉ាន់ដែលមានបំណងចង់ប្រកាសឯករាជ្យ។ សាព័ត៌មានSCMPបានដកស្រង់ប្រភពព័ត៌មានពីកម្លាំងទាហានចិនដែលបានឱ្យដឹងថា ប្រទេសនេះទើបតែធ្វើសមយុទ្ធវាយឡើងគោកដណ្ដើមគ្រប់គ្រងកោះ។ សមយុទ្ធជាការត្រៀមលក្ខណៈពេលមានសង្រ្គាមផ្ទុះឡើងជាមួយកោះតៃវ៉ាន់។ ក្រៅពីនេះកម្លាំងទាហានជើងទឹកចិនក៏បានធ្វើសមយុទ្ធជាច្រើនលើកផ្សេងទៀតនៅតំបន់សមុទ្រចិនខាងត្បូង ក្នុងពេលដែលក្រុមនាវាផ្ទុកយន្តហោះរបស់កម្លាំងទាហានជើងទឹកចក្រភពអង់គ្លេសHMS Queen Elizabet ដឹកនាំក្រុមនាវាចម្បាំងចូលទៅកាន់សមុទ្រចិនខាងត្បូង។ តាមការប្រកាសរបស់កម្លាំងទាហានចិនបានឱ្យដឹងថា កងពលលេខ73នៃកម្លាំងទាហានជើងទឹកវាយឡើងគោកដែលមានមូលដ្ឋាននៅទីក្រុងសៀមិញ បានធ្វើសមយុទ្ធនៅតំបន់ឆ្នេរសមុទ្រចិនភាគអាគ្នេយ៍ ដើម្បីត្រួតពិនិត្យសមត្ថភាពក្នុងការវាយលុកឡើងគោករបស់កងពលនេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ... Read More »
ស្ត្រីអាហ្វហ្គានីស្ថានព្រួយបារម្ភខ្លាចប្រទេសវិលត្រឡប់ទៅកាន់«ដំណាក់កាលខ្មៅងងឹត»ក្រោមការគ្រប់គ្រងរបស់តាលីបង់
ក្នុងពេលដែលក្រុមតាលីបង់ ដណើ្តមបានសិទ្ធិគ្រប់គ្រងតំបន់ជាច្រើនក្នុងប្រទេសអាហ្វហ្គានីស្ថាន បានបង្កក្តីបារម្ភភ័យខ្លាចកាន់តែខ្លាំងដល់ស្ត្រីនៅក្នុងប្រទេសនេះ ដែលអាចធ្លាក់នៅក្នុងស្ថានភាពអាក្រក់ ខ្មៅងងឹតដូចកាលពីដើមមុនពេលអាមេរិកវាយប្រហារ។ ក្រុមទាហានតាលីបង់បានបើកការវាយប្រហារដណ្តើមទីតាំងគ្រប់គ្រងទឹកដីជាច្រើន ក្រោយពេលអាមេរិកនិងណាតូប្រកាសដកទាហានចេញពីប្រទេសនេះ។ ក្រុមតាលីបង់បានវាយប្រហារចូលដល់ជិតទីតាំងគ្រប់គ្រងរបស់កម្លាំងទាហានរដ្ឋាភិបាល ដូចជាតំបន់ Badakhshan និង Kandahar ។ ពលរដ្ឋអាហ្វហ្គានីស្ថាននិងសហគមន៍អន្តរជាតិបានបង្ហាញក្តីបារម្ភខ្លាចក្រុមតាលីបង់គ្រប់គ្រងទាំងស្រុងប្រទេសនេះ ។ ... Read More »
ចិនសន្យាជួយដល់ក្រុមតាលីបង់ នៅអាហ្វហ្គានីស្ថាន
ចិនបានសន្យាថានឹងជួយដល់ក្រុមតាលីបង់ក្នុងសកម្មភាពអភិវឌ្ឍន៍ប្រទេសអាហ្វហ្គានីស្ថានជាថ្មីឡើងវិញ។ ទន្ទឹមនឹងនោះចិនក៏បានស្នើដល់ក្រុមតាលីបង់កាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមអ៊ិស្លាមនៅតំបន់ភាគខាងកើត Turkestan (ETIM)។ សារព័ត៌មាន South China Morning Post បានផ្សាយថា ចិនបានសន្យាជួយដល់ក្រុមតាលីបង់ក្នុងការកសាងប្រទេសអាហ្វហ្គានីស្ថានឡើងវិញ។ ទន្ទឹមនឹងនោះចិនក៏បានស្នើដល់ក្រុមនេះកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមអ៊ិស្លាម ETIM ដែលជាក្រុមត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុកថាជាក្រុមនៅពីក្រោយការវាយប្រហារនៅតំបន់ស៊ីនជាំង។ ការសន្យាខាងលើ ... Read More »
យន្តហោះអ៊ុយក្រែនដាំក្បាលចុះបុកផ្ទះពលរដ្ឋស្លាប់៤នាក់
យ៉ាងហោចណាស់ក៏មានមនុស្ស ៤នាក់ស្លាប់ ក្រោយពីយន្តហោះធុនតូចមួយគ្រឿងដាំក្បាលចុះបុកទៅលើដំបូលផ្ទះពលរដ្ឋនៅភាគខាងលិចប្រទេសអ៊ុយក្រែន។ ប្រភពព័ត៌មានបានឱ្យដឹងថា យន្តហោះធុនតូចមួយគ្រឿងបានធ្លាក់បុកផ្ទះពលរដ្ឋនៅក្នុងភូមិ Prykarpattia ភាគខាងលិចប្រទេសអ៊ុយក្រែន នៅវេលាម៉ោង១និង៤០នាទី (ពេលវេលាក្នុងតំបន់)នាថ្ងៃទី២៨ ខែកក្កដា បណ្តាលឲ្យផ្ទះមួយខ្នងត្រូវភ្លើងឆាបឆេះយ៉ាងខ្លាំង។ ក្រុមពន្លត់អគ្គិភ័យប្រមាណ១០នាក់ បានទៅដល់កន្លែងកើតហេតុដើម្បីគ្រប់គ្រងស្ថានភាព។ អណ្តាតភ្លើងត្រូវបានគ្រប់គ្រងទាំងស្រុងនៅវេលាម៉ោង១និង៥៨នាទី។ ក្រោយការពន្លត់ភ្លើង ... Read More »
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ស្វែងរកជំនួយពីសហគមន៍អន្តរជាតិដើម្បីទប់ស្កាត់កូវីដ-១៩
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងតែស្វែងរកជំនួយពីសហគមន៍អន្តរជាតិ ដើម្បីទប់ទល់នឹងរលកកូវីដ-១៩ដែលកំពុងតែឆ្លងរាលដាលកាន់តែខ្លាំងនៅក្នុងប្រទេសនេះ។ សារព័ត៌មានយោធាមីយ៉ាន់ម៉ាបានផ្សាយថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់នៅក្នុងភាពចលាចលក្រោយការធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១ ។ ជាមួយគ្នានោះដែរក្រុមគ្រូពេទ្យក៏បានធ្វើបាតុកម្មប្រឆាំងនឹងយោធា ដែរធ្វើឲ្យមន្ទីរពេទ្យកង្វះអ្នកធ្វើការ។ ច្បាប់ហាមប្រាមពលរដ្ឋមិនឲ្យចេញពីផ្ទះក៏មិនអាចរារាំងការឆ្លងរាលដាលកូវីដ-១៩បានដែរ។ ទីតាំងបូជាសពត្រូវបូជាទាំងយប់ទាំងថ្ងៃ ចំណែកក្រុមអ្នកស្ម័គ្រចិត្តបានដើរប្រមូលសាកសពស្លាប់ដោយកូវីដជាច្រើននៅតាមផ្ទះ ។ មេដឹកនាំយោធា លោក Min ... Read More »
កាន់តែធ្ងន់ធ្ងរហើយថៃ! ក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីជិត ២ម៉ឺននាក់ និងអ្នកជំងឺស្លាប់ ១៦៥នាក់ទៀត
អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ The Nation បានដកស្រង់ចេញផ្សាយប្រភពពីក្រសួងសុខាភិបាលថៃ បានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ ខែកក្កដា ឆ្នាំ២០២១នេះថា៖ តាមរាយការណ៍របស់អាជ្ញាធរមូលដ្ឋានស្តីពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗ គិតត្រឹមក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះមានរហូតដល់ទៅចំនួន ១៧,៦៦៩ករណី ដែលជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀត ... Read More »
បុរសខ្លាំងហ្វីលីពីន៖ អ្នកបដិសេធមិនព្រមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នោះ មិនឱ្យចាកចេញពីផ្ទះ
អន្តរជាតិ៖ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីលីពីន ខណៈប្រទេសរបស់លោក កំពុងព្យាយាមការពារប្រជាជន ពីការឆ្លងរីករាលដាលនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស និងបង្កឱ្យជំងឺឈឺធ្ងន់នោះ ... Read More »
ម្ចាស់ផ្ទះជប៉ុនកើនមេដាយមាស១៣ហើយ និងកំពុងឈរលំដាប់លេខ១ក្នុងចំណោមប្រទេសទទួលបានមេដាយមាសច្រើនជាងគេត្រឹមព្រឹកថ្ងៃទី២៩ កក្កដានេះ
ប្រទេសម្ចាស់ផ្ទះជប៉ុនកំពុងឈរលើគេក្នុងចំណោមប្រទេសដែលចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូ គិតត្រឹមថ្ងៃទី២៩ កក្កដា ឆ្នាំ២០២១នេះ ដោយទទួលបានមេដាយមាសរហូតដល់១៣ ប្រាក់៤គ្រឿង និងសំរិទ្ធិ៥គ្រឿង។ ចំណែកប្រទេសដែលកំពុងឈរលេខ២នោះគឺសហរដ្ឋអាមេរិកទទួលបានមេដាយមាស១២គ្រឿង ប្រាក់១១គ្រឿង និងសំរិទ្ធិ៩គ្រឿង ខណៈដែលសាធារណរដ្ឋប្រជាមានិតចិនឈរលំដាប់លេខ៣ ទទួលបានមេដាយមាស១២គ្រឿងដូចគ្នា, ប្រាក់៦គ្រឿង និងសំរិទ្ធិ៩គ្រឿង។ រីឯរុស្ស៊ី ... Read More »
ម្ចាស់ផ្ទះជប៉ុនឡើងវគ្គ៨ក្រុមក្រោយបំបាក់បារាំងមិនឲ្យតដៃ៤ទល់០ក្នុងព្រឹត្តិការណ៍អូឡាំពិក
ការប្រកួតវគ្គជម្រុះតាមពូលក្នុងព្រឹត្តិការណ៍អូឡាំពិកនៃការប្រកួតបាល់ទាត់ផ្នែកបុរស (U23) បានរកឃើញក្រុមទាំង៨ដែលត្រូវឡើងទៅប្រកួតបន្តហើយ ក្រោយពីការប្រកួតកាលពីថ្ងៃទី២៨ កក្កដាម្សិលមិញ។ ការប្រកួតវគ្គជម្រុះកាលពីម្សិលមិញនេះ ក្រុមខ្លាំងមកពីតំបន់អាស៊ីទាំង២គឺជប៉ុន និងកូរ៉េខាងត្បូងបានបំបាក់ក្រុមខ្លាំងបារាំង និងហុងដូរ៉ាស។ ក្រុមម្ចាស់ផ្ទះជប៉ុន U23 បានយកឈ្នះក្រុមខ្លាំងបារាំង៤ទល់០ ដែលនេះគឺជាជ័យជម្នះដ៏ធំមួយសម្រាប់ជប៉ុនក្នុងការឡើងទៅកាន់វគ្គ៨ក្រុម។ ៤គ្រាប់របស់ក្រុមម្ចាស់នេះរកបានដោយកីឡាករ Kubo ... Read More »
ក្លិបបិសាចក្រហម Manchester United ទិញបានខ្សែការពារ Raphael Varane គឺជាកីឡាករចំណូលថ្មីទី៣ក្នុងកិច្ចសន្យា៤ឆ្នាំ
ក្រុមបិសាចក្រហម Manchester United បានបញ្ជាក់ថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយ Real Madrid ក្នុងការចុះហត្ថលេខាជាមួយខ្សែការពារ Raphael Varane រួចរាល់ហើយ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២៨ ... Read More »
ចៅក្រមពន្យារពេលការកាត់ទោសម្តាយ ដើម្បីរង់ចាំមើលកូនស្រីឈ្នះមេដាយប្រាក់អូឡាំពិក
កីឡាការិនីហាត់កាយសម្ព័ន្ធអាមេរិក Jordan Chiles បានឡើងទៅឈរនៅលើកំពូលតារាងនៃព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ ដោយឈ្នះមេដាយប្រាក់សម្រាប់ក្រុមរបស់នាងបន្ទាប់ពីការដកខ្លួនរបស់តារាសម្តែងស៊ីមសេនបេស។ សារព័ត៌មាន BBC Sport បានផ្សាយថា ម្តាយរបស់ Chiles ឈ្មោះ Gina ត្រូវជាប់ពន្ធនាគារ១ឆ្នាំនិង១ថ្ងៃពីបទឆបោក ... Read More »
ពលរដ្ឋនៅលើពិភពលោក ជិត៤ពាន់លាននាក់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩
គិតត្រឹមថ្ងៃទី២៨ខែកក្កដា នៅទូទាំងពិភពលោកបានចាក់វ៉ាក់សាំងជូនពលរដ្ឋជាង៣,៩៧ពាន់លានដូសហើយ ស្មើនឹង២៧,៦%។ ក្នុងរយៈពេល១ថ្ងៃ មានវ៉ាក់សាំងចំនួន ៣៤,៣២លានដូសបានចាក់ជូនពលរដ្ឋ ។ ប្រទេសដែលទទួលបានការចាក់វ៉ាក់សាំងច្រើនជាងគេគឺប្រទេសចិន សម្រេចបានការចាក់វ៉ាក់សាំងជាង «១.៥៨ពាន់លានដូស» ជូនប្រជាជននៅទូទាំងប្រទេស។ គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ ... Read More »
ប៉ូលិសឥណ្ឌាពីររដ្ឋបាញ់ប្រហារគ្នាបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជិត៦០នាក់
ការបាញ់ប្រហារគ្នារវាងប៉ូលិសនឹងប៉ូលិសនៅក្នុងរដ្ឋផ្សេងគ្នាក្នុងប្រទេសឥណ្ឌា បណ្តាលឲ្យប៉ូលិស៥នាក់ស្លាប់ និងពលរដ្ឋម្នាក់ស្លាប់ ស្ថិតនៅក្នុងរដ្ឋ Assam ។ រដ្ឋាភិបាលឥណ្ឌា បានកោះប្រជុំជាបន្ទាន់ មន្ត្រីសន្តិសុខនៅក្នុងរដ្ឋ Assam និងរដ្ឋជិតខាង Mizoram ទៅកាន់រដ្ឋធានីញូវដេលីនាថ្ងៃទី២៨ខែកក្កដា ដើម្បីបញ្ជាក់ឱ្យបានច្បាស់ពីការបាញ៉ប្រហារគ្នាឯង បណ្តាលឲ្យមនុស្ស ... Read More »
ចំនួនអ្នកឆ្លងនៅក្នុងប្រទេសវៀតណាមរយៈពេល២៤ម៉ោងមាន ៦.៥៥៩នាក់
ក្រសួងសុខាភិបាលវៀតណាម បានប្រកាសនៅយប់ថ្ងៃទី២៨ ខែកក្កដាថា មានអ្នកឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងកន្លងមក ចំនួន៦.៥៥៩នាក់ ។ ជាមួយគ្នានេះដែរក៏មានមនុស្ស៤.៥១១នាក់បានជាសះស្បើយផងដែរ។ ក្នុងចំណោអ្នកឆ្លងថ្មីទាំង ៦.៥៥៩នាក់ មានករណីនាំចូលពីក្រៅប្រទេស៤នាក់ ។ ចំនួនអ្នកឆ្លងថ្មីក្នុងថ្ងៃនេះ គឺថយចុះជាង កាលពីថ្ងៃទី២៧ខែកក្កដាដែលមានអ្នកឆ្លងជិត៧ពាន់នាក់ ។ ... Read More »
គណៈប្រតិភូតាលីបង់ទៅកាន់ប្រទេសចិនដើម្បីពិភាក្សាស្តីពីបញ្ហាសំខាន់ៗ
លោក Mullah Abdul Ghani Baradar អ្នកដែលមានស្នាដៃបង្កើតក្រុមតាលីបង់បានដឹកនាំគណៈប្រតិភូពីប្រទេសអាហ្វហ្គានីស្ថានទៅកាន់ប្រទេសចិនដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី ។ សារព័ត៌មាន South China Morning Post បានឱ្យដឹងថា ... Read More »
ពលរដ្ឋចិននៅប៉ាគីស្ថានយកកាំភ្លើង AK-47តាមខ្លួនពេលទៅធ្វើការ
រូបភាពស្តីពីពលករចិនដែលធ្វើការនៅក្នុងប្រទេសប៉ាគីស្ថាន គឺត្រូវយកកាំភ្លើងតាមជាប់ខ្លួនពេលទៅធ្វើការ ក្រោយពេលមានករណីបាញ់ប្រហារ សម្លាប់វិស្វករជាច្រើនរូបនៅក្នុងប្រទេសប៉ាគីស្ថាន។ ប៉ុន្មានថ្ងៃក្រោយពេលដែលរថយន្តក្រុងនៅប៉ាគីស្ថានដឹកវិស្វករចិន៩នាក់រងការសម្លាប់នៅក្នុងខេត្ត Khyber Pakhtunkhwa នៅពេលនេះពលរដ្ឋចិនដែលទៅធ្វើការគឺបានយកកាំភ្លើងAK-47ទៅជាប់តាមខ្លួន។ នៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានាបានបង្ហោះរូបភាព ស្តីពីពលករចិនយកកាំភ្លើងតាមខ្លួនពេលទៅធ្វើការ។ ការផ្ទុះរថយន្តក្រុងត្រូវបានចិនចាត់ទុកថាជាសកម្មភាពវាយប្រហារភេរវកម្ម។ ទាំងនោះគឺជាការបរាជ័យរបស់ប៉ាគីស្ថាននៅក្នុងការការពារពលរដ្ឋចិនដែលធ្វើការនៅក្នុងប្រទេសរបស់ខ្លួន ក្នុងគម្រោងធំៗជាច្រើនរបស់រដ្ឋាភិបាលនិងក្រុមហ៊ុនចិននៅទីនោះ។ រូបភាពដែលបានបង្ហោះលើបណ្តាញសង្គមបង្ហាញឱ្យឃើញថា ... Read More »
ផ្ទុះអាវុធក្នុងរោងភាពយន្តនៅទីក្រុងកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក
មានករណីបាញ់ប្រហារនៅក្នុងរោងភាពយន្តដែលកំពុងតែបញ្ចាំងខ្សែភាពយន្ត នៅក្នុងទីក្រុងកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិកបណ្តាលឲ្យស្ត្រីវ័យ១៨ឆ្នាំម្នាក់ស្លាប់ ។ សារព័ត៌មានThe Independent បានផ្សាយថា ករណីបាញ់ប្រហារកើតឡើងនៅក្នុងរោងភាពយន្ត Regal Edwards Corona Crossings នៅសហរដ្ឋអាមេរិកបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ ការបាញ់ប្រហារខាងលើកើតឡើងនៅយបថ្ងៃទី២៦ ... Read More »
ចិនបានសាងសង់រូងក្រោមដីរាប់រយរូងសម្រាប់រក្សាទុកកាំជ្រួចមីស៊ីល
នៅថ្ងៃទី២៧ខែកក្កដា មន្ទីរបញ្ចកោណអាមេរិក និងតំណាងរាស្ត្រគណបក្សសាធារណរដ្ឋបានបង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំងក្រោយពីចិនបានបង្កើនកម្លាំងបរមាណូ និង ក្រោយពេលទីក្រុងប៉េកាំងបានបង្កើនការសាងសង់បន្ថែមរូងក្រោមដីដើម្បីរក្សាទុកកាំជ្រួចមីស៊ីល។ តាមរបាយការណ៍របស់ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក AFS បានឱ្យដឹងថា តាមរូបភាពពីផ្តាយរណបបង្ហាញឱ្យឃើញថា ចិនកំពុងតែសាងសង់ទីក្រុងក្រោមដីដើម្បីរក្សាទុកកាំជ្រួចមីស៊ីលនៅតំបន់ Yumen ភាគខាងកើតតំបន់សុីជាំង។ តាមរបាយការណ៍របស់អាមេរិក ចិនបានសាងសង់ទីតាំងក្រោមដីដល់ទៅ១២០កន្លែងសម្រាប់រក្សាទុកកាំជ្រួចមីស៊ីល ស្ថិតនៅតំបន់Yumen ... Read More »
អាមេរិកស្នើពលរដ្ឋពាក់ម៉ាស់ឡើងវិញ បើទោះបីចាក់វ៉ាក់សាំងរួចរាល់ក្តី
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក CDC បានស្នើដល់ពលរដ្ឋពាក់ម៉ាស់ជាថ្មីឡើងវិញ បើទោះបីបានចាក់វ៉ាក់សាំងរួចរាល់ហើយក្តី។ ការពាក់ម៉ាស់ធ្វើឡើងនៅតំបន់ដែលមានហានិភ័យឆ្លងខ្ពស់។ កាលពីពីរខែមុន CDC អាមេរិក បានអនុញ្ញាតដល់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់ហើយមិនចាំបាច់ពាក់ម៉ាស់ឡើយពេលចូលទៅកាន់កន្លែងធ្វើការ ទីប្រជុំជន ភោជនីយដ្ឋាន … ។ ប៉ុន្តែនៅថ្ងៃទី ២៧ខែកក្កដាកន្លងមកCDC ... Read More »
ក្រុមបាល់ទាត់នារីម្ចាស់ផ្ទះជប៉ុនឡើងវគ្គ៨ក្រុមក្រោយយកឈ្នះឈីលី១ទល់០
ការប្រកួតវគ្គជម្រុះតាមពូលបានបញ្ចប់ហើយកាលពីថ្ងៃទី២៧ កក្កដាម្សិលមិញ ដោយបានរកឃើញ៨ក្រុមឡើងទៅប្រកួតវគ្គបន្តក្នុងកម្មវិធីបាល់ទាត់នារីព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុននោះក្រុមម្ចាស់ផ្ទះនារីជប៉ុនបានយកឈ្នះក្រុមនារីឈីលីទាំងលំបាកក្នុងលទ្ធផល១ទល់០។ យោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៨ កក្កដានេះបានឲ្យដឹងថា ក្រុមជម្រើសជាតិនារីជប៉ុនបានគ្រប់គ្រងបាល់ច្រើនជាងក្រុមឈីលី ហើយនៅក្នុងការប្រកួតវគ្គទី១ គឺមិនមានគ្រាប់បាល់បញ្ចូលទីនោះទេ រហូតដល់ចូលដល់វគ្គទី២ នាទីទី៧៧ ... Read More »
ម្ចាស់ផ្ទះជប៉ុនឡើងឈរលេខ១បណ្តោះអាសន្នវិញជាប្រទេសទទួលបានមេដាយច្រើនជាងគេគិតត្រឹមព្រឹកថ្ងៃទី២៨កក្កដានេះ
ប្រទេសម្ចាស់ផ្ទះជប៉ុនបានឡើងឈរលេខ១បណ្តោះអាសន្នក្នុងតារាងមេដាយឡើងវិញ គិតត្រឹមព្រឹកថ្ងៃទី២៨ កក្កដា ឆ្នាំ២០២១នេះ ដោយទទួលបានមេដាយមាសរហូតដល់១០មេដាយ, មេដាយប្រាក់៣, សំរិទ្ធិ៥ សរុប១៨គ្រឿង។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រអូឡាំពិក (Olympic.com), BBC Sport និង MARCA ។ ... Read More »
Neymar និងក្លិប Barcelona ព្រមព្រៀងគ្នាដោះស្រាយជំលោះផ្លូវច្បាប់
ក្លិប Barcelona បានឈានដល់កិច្ចព្រមព្រៀងក្រៅប្រព័ន្ធតុលាការជាមួយអតីតកីឡាកររបស់ពួកគេ គឺNeymar ដើម្បីបញ្ចប់ជំលោះផ្លូវច្បាប់ជារបៀប “សម្តែងភាពស្និទ្ធស្នាល” ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២៧ កក្កដា ឆ្នាំ២០២១។ ខ្សែប្រយុទ្ធ Neymar ... Read More »
យប់ថ្ងៃទី២៧ ខែកក្កដា វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ សរុប ៧.៩១៣នាក់
ក្រសួងសុខាភិបាលវៀតណាមបានឱ្យដឹងថា នៅយប់ថ្ងៃទី២៧ ខែកក្កដា វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩បន្ថែមចំនួន ៥.១៤៩នាក់ ធ្វើឲ្យអ្នកឆ្លងសរុប ក្នុងរយៈពេល២៤ម៉ោងកើនឡើងដល់ទៅ៧.៩១៣នាក់ ហើយជាមួយគ្នានោះក៏មានអ្នកជំងឺ១.៦០២នាក់ជាសះស្បើយដែរ។ ក្នុងចំណោមអ្នកឆ្លងទាំង៧.៩១៣ នាក់នេះមានករណីនាំចូលពីក្រៅតែ២នាក់ប៉ុណ្ណោះ។ តំបន់ដែលមានករណីឆ្លងខ្ពស់ជាងគេបំផុតនោះគឺ ទីក្រុងហូជីមិញដដែល ដោយមានអ្នកឆ្លងក្នុងពេល២៤ម៉ោងដល់ទៅ ៦.៣១៨នាក់ បន្ទាប់មកខេត្តដុងថាប់ ... Read More »
គុយបាថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពវាយប្រហារស្ថានទូតរបស់ខ្លួននៅទីក្រុងប៉ារីស
នៅថ្ងៃទី២៧ខែកក្កដា ស្ថានទូតគុយបានៅទីក្រុងប៉ារីសបានរងការវាយប្រហារដោយគ្រាប់បែកសាំងធ្វើឲ្យអគារស្ថានទូតរងការខូចខាតយ៉ាងខ្លាំង ប៉ុន្តែមិនមានមន្ត្រីការទូតរូបណារងរបួសនោះឡើយ ។ ក្រោយការវាយប្រហារ គុយបាបានចាត់ទុកថាជាសកម្មភាពវាយប្រហារភេរវកម្មដែលមានអាមេរិកនៅពីក្រោយ។ កម្លាំងពន្លត់អគ្គិភ័យទីក្រុងប៉ារីសបានឱ្យដឹងថា គ្រាប់បែកសាំងបានគប់ចូលក្នុងស្ថានទូតគុយបា ស្ថិតនៅខណ្ឌទី១៥ក្នុងទីក្រុងប៉ារីស នាថ្ងៃទី២៦ ខែកក្កដា បង្កការខូចខាតទ្រង់ទ្រាយតូច។ ក្រុមពន្លត់អគ្គិភ័យទទួលបានព័ត៌មានក៏បានទៅដល់កន្លែងកើតហេតុភ្លាមៗ នៅពាក់កណ្តាលយប់ដើម្បីគ្រប់គ្រងស្ថានភាព ។ ... Read More »
អនុប្រធានាធិបតីអាមេរិក លោកស្រី ហារីសនឹងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមក្នុងខែសីហា
អនុប្រធានាធិបតីសហរដ្ខអាមេរិក លោកស្រី kamala Harris នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនិងសិង្ហបុរី នៅខែសីហាឆ្នាំ២០២១នេះ។ សារព័ត៌មានរ៉យទ័របានផ្សាយថា អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស នឹងមានដំណើរទស្សនកិច្ចទៅកាន់វៀតណាមនិងសិង្ហបុរី ។ ប៉ុន្តែនៅពេលនេះ លោកស្រី ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច