ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

អតីតកីឡាកររបស់ក្លឹបតោខៀវ Gael Kakuta ចូលរួមជាមួយក្លឹបបារាំង RC Lens

បរទេស៖ អតីតខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ក្លឹបតោខៀវ Chelsea កីឡាករ Gael Kakutaបានយល់ព្រមចូលរួមជាមួយក្លឹប RC Lens ដែលជាក្រុមរបស់ក្របខ័ណ្ឌកំពូលបារាំង Ligue 1 ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC Sport ... Read More »

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Cassio បានផ្លាស់ទៅកាន់ក្លឹប Porto

បរទេស៖ យោងតាមសេចក្តីរាយការណ៍នៅក្នុងប្រទេសតំបន់អាមេរិកខាងត្បូងបានឲ្យដឹងថា ក្លឹប Porto បានឈានដល់កិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Igor Cassio ពីក្លឹប Botafogo ហើយ។ នេះបើយោងតាមការចេញផ្សាយរបស់ Globo Esporte របស់ប្រេស៊ីលនៅព្រឹកថ្ងៃសៅរ៍នេះ។ សារព័ត៌មាន Globo ... Read More »

UN លើកលែងទណ្ឌកម្មដល់គម្រោង​មនុស្សធម៌នៅកូរ៉េខាងជើង​

បរទេស៖ អង្គការសហប្រជាជាតិ​នៅថ្ងៃទី ១០​ ខែកក្កដានេះបានប្រកាស លើកលែងទណ្ឌកម្ម​ដល់គម្រោង ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើង។ សកម្មភាពខាងលើកើតឡើងចំពេលដែលកូរ៉េខាងជើងកំពុងប្រឈមកង្វះស្បៀងអាហារ ។ ការសម្រេចខាងលើ​នឹងជួយដល់កូរ៉េខាងជើងអាចទិញសម្ភារសម្រាប់វិស័យកសិកម្ម ដើម្បីសាងសង់​រោងចក្រ ម៉ាស៊ីនកិនស្រូវ​​ ពោតសណ្តែក​ ដល់បណ្តាខេត្តនៅភាគខាងត្បូង មាន ខេត្តPyonganខាងត្បូង ខេត្ត ... Read More »

បាញ់ប្រហារបង្ហូរឈាមគ្នានៅព្រំដែនឥណ្ឌា-ប៉ាគីស្ថាន

បរទេស៖ មានករណីបាញ់ប្រហារគ្នារវាងកម្លាំងទាហានប្រទេសទាំងពីរ​​នៅតំបន់ព្រំដែនកាស្មៀរ ដែលមានវិវាទ​​។ សារព័ត៌មាន​Sputnik បានផ្សាយថា កម្លាំងទាហានឥណ្ឌា បានចោទប្រកាន់ប៉ាគីស្ថានថាបានបំពានបទឈប់បាញ់​ដែលប្រទេសទាំងពីរបានព្រមព្រៀង​កាលពីឆ្នាំ​២០០៣​​ស្តីពីតំបន់ព្រំដែន(LOC) ។ ទាហានឥណ្ឌាបានប្រកាសឲ្យដឹងថា ទាហានប៉ាគីស្ថានបានបាញ់កាំភ្លើងធំឆ្លងចូលព្រំដែនឥណ្ឌា​ បណ្តាលឲ្យទាហានឥណ្ឌាម្នាក់ស្លាប់​​។ ភាគីឥណ្ឌាក៏បានវាយបកវិញភ្លាមៗផងដែរ​។ តាមតួលេខពីរដ្ឋាភិបាលឥណ្ឌា​បានឲ្យដឹងថា​ ក្នុង​ខែមិថុនាកន្លងមក មានទាហានឥណ្ឌា៦នាក់ស្លាប់​​ក្នុងការប៉ះទង្គិចគ្នានៅតាមព្រំដែនជាប់ប៉ាគីស្ថាន​។ ចំណែកភាគីប៉ាគិស្ថានវិញ​បានបញ្ជាក់ថា​មានពលរដ្ឋ៥នាក់ស្លាប់​ ... Read More »

ប៉ូលិសកូរ៉េខាងត្បូង បង្ហាញពីខ្លឹមសារលិខិត​របស់អភិបាលក្រុងសេអ៊ូលមុនពេលស្លាប់

ក្រុងសេអ៊ូល៖ អភិបាលក្រុងសេអ៊ូល លោក Park Won Sung ដែលត្រូវបានមនុស្សជាច្រើនចាត់ទុកថាជាបេក្ខភាពប្រធានាធិបតី​​​ សម្រាប់អាណត្តិក្រោយ​ ត្រូវបានគេរកឃើញស្លាប់ នៅលើភ្នំ​ ជិតកន្លែងលោកស្នាក់នៅ ក្នុងទីក្រុងសេអ៊ូល នៅថ្ងៃទី​១០ ខែកក្កដា​។ តាមសារព័ត៌មាន​យ៉ុងហាប់របស់កូរ៉េខាងត្បូង ... Read More »

សហរដ្ឋអាមេរិក ដាក់​ចេញ​នូវ​វិធានការ​ដំបូង​ក្នុងការ​បញ្ឈប់​សកម្មភាព​បំពាន​សិទ្ធិមនុស្ស​លើ​ជនជាតិភាគតិច​មូស្លីម​វី​ហ្គ័​រ​នៅ​តំបន់​ស៊ីន​ជាំ​ង

អន្តរជាតិ៖ ជា​លើកដំបូង អាមេរិក​ដាក់ទណ្ឌកម្ម​មន្ត្រី​ចិន​លើ​រឿង​បំពាន​សិទ្ធិមនុស្ស​នៅ​តំបន់​ស៊ីន​ជាំ​ង នៅ​ថ្ងៃទី​៩ ខែកក្កដា​នេះ បានដាក់​ចេញ​នូវ​វិធានការ​ដំបូង​ក្នុងការ​បញ្ឈប់​សកម្មភាព​បំពាន​សិទ្ធិមនុស្ស​លើ​ជនជាតិភាគតិច​មូស្លីម​វី​ហ្គ័​រ​នៅ​តំបន់​ស៊ីន​ជាំ​ង ដោយ​ដាក់ទណ្ឌកម្ម​លើ​មន្ត្រីជាន់ខ្ពស់​ចិន​ជាច្រើនរូប​។ ក្នុងនោះ លេខា​បក្ស​កុម្មុយនីស្ត​ចិន​ប្រចាំ​តំបន់​នេះក្លាយជា​មន្ត្រី​ថ្នាក់​ខ្ពស់បំផុត​ដែល​រង​ទណ្ឌកម្ម​អាមេរិក​។ ​មន្ត្រីជាន់ខ្ពស់​ចិន​ទាំង​៣​រូប​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ទណ្ឌកម្ម​អាមេរិក​មានលោក Chen Quanguo ប​លេខា​បក្ស​កុម្មុយនីស្ត​ចិន​ប្រចាំ​តំបន់​ស៊ីន​ជាំ​ងលោក Wang Mingshan ... Read More »

អាមេរិកអនុម័តចំណាយថវិកា​៦២០​លានដុល្លារ​សម្រាប់អភិវឌ្ឍន៍មីស៊ីលឲ្យតៃវ៉ាន់

បរទេស៖ នៅថ្ងៃទី​១០​ ខែកក្កដារដ្ឋាភិបាលអាមេរិក បានអនុម័ត ថវិកា៦២០លានដុល្លារសម្រាប់អភិវឌ្ឍន៍​កាំជ្រួចមីស៊ីល​Patriotឲ្យកោះតៃវ៉ាន់ ដើម្បីទប់ទល់ជាមួយចិន​។ សកម្មភាពខាងលើរបស់អាមេរិក នឹងធ្វើឲ្យទំនាក់ទំនងអាមេរិកនិងចិនកាន់តែតានតឹងថែមទៀត​។ រដ្ឋាភិបាលទីក្រុងប៉េកាំង តែងតែចាត់ទុកកោះតៃវ៉ាន់ គឺជាផ្នែកមួយនៃទឹកដីចិន​​មិនអាចកាត់ផ្តាច់បានឡើយ​។​ ជាមួយគ្នានោះចិន បានប្រកាសព្រមានជាច្រើនលើកហើយ នឹងប្រើប្រាស់កម្លាំងដើម្បី បង្រួបបង្រួម​ប្រសិនបើកោះនេះហ៊ាន ប្រកាសឯករាជ្យពីចិន ... Read More »

អគ្គនាយក WHOយំ ហើយអំពាវនាវឲ្យពិភពលោករួមគ្នាប្រឆាំងកូវីដ-១៩

បរទេស៖ អគ្គនាយកអង្គការសុខភាពពិភពលោកTedros Adhanom Ghebreyesus កាលពីថ្ងៃទី​៩ ខែកក្កដា​បានយំ ហើយអំពាវនាវដល់សហគមន៍អន្តរជាតិរួមសាមគ្គីគ្នាដើម្បីប្រឆាំងកូវីដ​-១៩​។ លោកបន្តទៀតថា សត្រូវរបស់យើងមិនមែនវីរុសនោះឡើយ​គឺជា​«​ការខ្វះសាមគ្គីភាពពិភពលោក»។ លោកអគ្គនាយកWHOបានធ្វើសន្និសីទកាសែតទាំងទឹកភ្នែកនៅទីក្រុងហ្សឺណែវថា «តើវាពិតជាពិបាកខ្លាំងណាស់មែនទេដែលមនុស្សយើងត្រូវសាមគ្គីគ្នា​ប្រឆាំងសត្រូវរួម? សត្រូវដែលបានសម្លាប់មនុស្សគ្រប់គ្នានៅលើពិភពលោក​។ ការបែកបាក់ គឺជាឱកាសសម្រាប់សត្រូវ​វាយលុក។ អគ្គនាយក​WHOបានបញ្ជាក់ទៀតថា នៅទូទាំងប្រទេសស្ទើរតែទាំងអស់លើពិភពលោក ... Read More »

យន្តហោះចម្បាំង F-35B ៤២គ្រឿង របស់សហរដ្ឋអាមេរិកអាចនឹងលក់ឲ្យទៅប្រទេសជប៉ុន

អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១០ខែកក្កដា ឆ្នាំ២០២០នេះថា ក្រសួងការបរទេសអាមេរិក បានយល់ព្រមលក់យន្តហោះចម្បាំងស៊េរី F-35 ទៅឲ្យជប៉ុន ក្នុងនោះក៏មានប្រភេទ F-35B ចំនួន ៤២គ្រឿង ប៉ុន្តែវាត្រូវរង់ចាំការសម្រេចពីសភាសិនតាមរយៈលិខិតដែលផ្ញើដោយ DSCA។ ... Read More »

អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក ស្នើ​ឲ្យ​វៀតណាម បើកទូលាយ​សេរីភាព​បញ្ចេញមតិ​ក្នុងប្រទេស​

អន្តរជាតិ៖ ក្រោយមានករណី​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជនជាតិ​វៀតណាម​ម្នាក់​ ដែល​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៨​ឆ្នាំ បន្ទាប់ពី​រូបគេ​បង្ហាញ​គំនិត​គាំទ្រ​ប្រជាធិបតេយ្យ​នោះ ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក បានបង្ហាញ​ក្ដីបារម្ភ​របស់ខ្លួន​ទៅលើ​ករណី​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ និងស្នើ​ឲ្យ​វៀតណាម បើកទូលាយ​សេរីភាព​បញ្ចេញមតិ​ក្នុងប្រទេស​។ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក និយាយថា អាមេរិក​មាន​ក្ដីបារម្ភ​ជ្រាលជ្រៅ​ចំពោះ​ព័ត៌មាន​ទាក់ទង​សកម្មជន Nguyen Quoc Duc ... Read More »

ព្រឹត្តិការណ៍ AFC Champions League រំពឹងថានឹងចាប់ផ្តើមឡើងវិញនៅខែកញ្ញា

យោងតាមប្រតិទិនថ្មីដែលចេញផ្សាយដោយសហព័ន្ធបាល់ទាត់អាស៊ីបានឱ្យដឹងថា ការប្រកួតដណ្តើមពានរង្វាន់ AFC Champions League (ACL) ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមឡើងវិញនៅខែកញ្ញាបន្ទាប់ពីផ្អាកដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃសុក្រនេះ។ កាលវិភាគនៃវគ្គចែកពូលរបស់កម្មវិធី ACL នៅអាស៊ីខាងលិចនឹងត្រូវធ្វើឡើងនៅខែកញ្ញា បន្ទាប់មកមានវគ្គចែកពូលជាមួយនឹងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលនឹងត្រូវបញ្ចប់នៅដើមខែតុលាខាងមុខ។ ការប្រកួតដែលនៅសល់នៃវគ្គជម្រុះតាមពូលក្នុងតំបន់អាស៊ីបូព៌ានឹងត្រូវចាប់ផ្តើមពីពាក់កណ្តាលខែតុលាជាមួយនឹងវគ្គជម្រុះ និងត្រូវប្រកួតនៅខែវិច្ឆិកា។ ... Read More »

កម្មវិធីប្រកួតពានរង្វាន់ Champions League និង Europa League ឡើងវិញ បានកំណត់កាលបរិច្ឆេទហើយ

ការប្រកួតក្របខ័ណ្ឌ Champions League និងពានរង្វាន់ Europa League នឹងវិលត្រឡប់នៅខែសីហាដោយមានការប្រកួតបិទទ្វារដើម្បីដណ្តើមពានរង្វាន់រដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃសុក្រនេះ។ នៅថ្ងៃសុក្រនេះការចាប់រង្វាន់នឹងធ្វើឡើងសម្រាប់វគ្គ ១/៤ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងវគ្គផ្តាច់ព្រ័ត្រ ដោយការប្រកួតទាំងអស់នឹងត្រូវធ្វើឡើងនៅទីក្រុងលីសបោន ... Read More »

បិសាចក្រហម Manchester United បំបាក់ Aston Villa ធ្លាក់ដល់តំបន់កាត់ចោល

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United ធ្វើបានល្អនៅក្រៅទឹកដីរបស់ខ្លួនកាលពីយប់មុិញ ដោយបន្តយកឈ្នះក្រុមម្ចាស់ផ្ទះ Aston Villa ក្នុងលទ្ធផល ៣ទល់០។ ជ័យជម្នះនេះធ្វើឲ្យក្រុមបិសាចក្រហមបន្តកំណត់ត្រាមិនដែលចាញ់ក្នុងការបន្តឲ្យលេងឡើងវិញក្រោយពីផ្អាកដោយសារកូវីដ-១៩។ ក្រុមបិសាចក្រហមធ្វើបានល្អដោយ៤ប្រកួតជាប់ៗគ្នាអាចស៊ុតបញ្ចូលទី៣គ្រាប់ជាប់ៗគ្នានៅលីកកំពូលអង់គ្លេស Premier League ។ ជ័យជម្នះទៅលើ ... Read More »

ប្រមុខ​ទ័ពជើងគោក​ថៃ៖ ​បដិសេធ​ពាក្យ​ចចាមអារ៉ាម​ថា សហរដ្ឋអាមេរិក​កំពុង​រក​សាងសង់​មូលដ្ឋានទ័ព​លើទឹក​ដី​ថៃ​

អន្តរជាតិ៖ ប្រមុខ​ទ័ពជើងគោក​ថៃ ឧ​ត្ត​ម​សេនីយ៍ Apirat Kongsompong និយាយថា កងទ័ព​ថៃ​និង​អាមេរិក គ្រាន់តែ​បានរៀបចំ​សមយុទ្ធ​យោធា​រួមគ្នា​មួយ ដែលមាន​ឈ្មោះថា «​ពស់វែក​មាស​» ប៉ុណ្ណោះ​ ហើយសមយុទ្ធ​នេះ ជា​លំ​ហាត់​ប្រចាំឆ្នាំ​រវាង​ប្រទេស​ទាំងពីរ និង​ដៃគូ​។ប្រមុខ​ទ័ពជើងគោក​ថៃរូបនេះសង្កត់ធ្ងន់ថា លោកបាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម​ថា ... Read More »

នាយករដ្ឋមន្ត្រី​អូស្ត្រាលី ប្រកាស​ផ្អាក​សន្ធិសញ្ញា​បត្យាប័ន​ជាមួយ​ហុងកុង បន្ទាប់ពី​ច្បាប់​សន្តិសុខ​ជាតិ​ ​ចូល​ជាធរ​មាន

អន្តរជាតិ៖ បន្ទាប់ពី​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង បាន​ចូល​ជាធរ​មានរយៈពេលជាង ១​សប្តាហ៍ហើយនោះ នាយក​រដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានប្រកាស​ពី​ការផ្អាក​សន្ធិសញ្ញា​បត្យាប័ន​ជាមួយ​ហុងកុងកាលពីថ្ងៃទី​៩ ខែកក្កដា ឆ្នាំ២០២០ ។ ក្រៅពី​ផ្អាក​សន្ធិសញ្ញា​ជាមួយ​ហុងកុងនាយករដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​ការពន្យារពេល​ទិ​ដ្ឋ​ការ​សម្រាប់​ប្រជាជន​ហុងកុង ដែល​កំពុងស្នាក់នៅ​អូស្ត្រាលី​ផងដែរ​។ ... Read More »

លោកស្រីប្រធានាធិបតី បូឡាវី ឆ្លងកូវីដ​-១៩

ប្រទេសបូឡាវី៖ ក្រោយប្រធានាធិបតីប្រេស៊ីល​ លោកJair Bolsonaro បានឆ្លងកូវីដ-១៩ ​នៅពេលនេះប្រធានាធិបតីបណ្តោះអាសន្ន​របស់ប្រទេសបូឡាវី​ ក៏បានរកឃើញឆ្លងកូវីដ-១៩ផងដែរ​ ក្លាយជាប្រមុខដឹកនាំថ្មីបំផុតនៅអាមេរិកឡាទីនឆ្លងកូវីដ​-១៩។ ប្រធានាធិបតី​ បូឡាវី លោកស្រីJeanie Anez បានបង្ហោះសារនៅលើបណ្តាញសង្គមថា លោកស្រីបានធ្វើតេស្តវិជ្ជមានចំពោះកូវីដ​-១៩។ លោកស្រីបញ្ជាក់ថា​ លោកស្រីមានសុខភាពធម្មតា​ហើយនៅតែបន្តធ្វើការពីចម្ងាយ​​។ ... Read More »

ថវិការៀបចំព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងប៉ារីស ឆ្នាំ២០២៤ត្រូវបានសិក្សានៅដំណាច់ឆ្នាំនេះ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងនៅព្រឹកថ្ងៃសុក្រនេះថា អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ នឹងពិនិត្យមើលហានិភ័យនៃការចំណាយបន្ថែមសម្រាប់ព្រឹត្តិការណ៍នេះដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅចុងឆ្នាំនេះ។ ប្រធានាធិបតីបារាំងលោក​ អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោកថូម៉ាស បាច ... Read More »

Breaking News ៖ រកឃើញសាកសពអភិបាលក្រុងសេអ៊ូល​ហើយ

កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃទី​១០ ខែកក្កដា ស្នងការប៉ូលិសទីក្រុងសេអ៊ូលបានប្រកាសថា ៖ បានរកឃើញ​សពលោក Park Won-soon នៅភាគខាងជើង ទីក្រុងសេអ៊ូល​។ កម្លាំងប៉ូលិសនៅទីក្រុងសេអ៊ូល​​បានខិតខំស្វែងរក អភិបាលក្រុង តាំងពីម្សិលមុិញ​ក្រោយ បាត់ខ្លួនចេញពីផ្ទះ​ ហើយបន្សល់ទុកសារឲ្យកូនស្រី​ ... Read More »

ហាងលក់សម្លៀកបំពាក់កូរ៉េត្រូវភ្លើងឆាបឆេះយ៉ាងខ្លាំងនៅកណ្តាលទីក្រុង វ៉េ (Hue)

ហាងលក់សម្លៀកបំពាក់កូរ៉េខាងត្បូង មានទីតាំងស្ថិតនៅផ្ទះលេខ២៩ មហាវិថី ហុងវឿង​ ខណ្ឌហ្វូហ៊ូយ ទីក្រុងវ៉េ ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅល្ងាចថ្ងៃទី​៩​ ខែកក្កដា​ បណ្តាលឲ្យ​ទំនិញ ទ្រព្យសម្បត្តិទាំងប៉ុន្មាននៅខាងក្នុងត្រូវឆេះខ្ទេច។ តំបន់ដែលឆាបឆេះ គឺជា​កន្លែងមានអគារកម្ពស់ច្រើនជាន់ ​ហើយនៅផ្នែកខាងមុខ​ដែលឆេះនេះ សម្រាប់ធ្វើអាជីវកម្ម​លក់ដូរសម្លៀកបំពាក់​​ និងសម្ភារប្រើប្រាស់ផ្សេងៗ។ ... Read More »

ទីក្រុងតូក្យូមានករណីឆ្លងកូវីដ​-១៩ ខ្ពស់បំផុតក្នុងមួយថ្ងៃ

ប្រទេសជប៉ុន៖ នៅថ្ងៃទី​៩ ខែកក្កដានេះ ទីក្រុងតូក្យូ​ រកឃើញមានករណីឆ្លងកូវីដ​​-១៩​ដល់ទៅ​២២៤នាក់ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពី ផ្ទុះកូវីដ​-១៩​ មកទល់ពេលនេះ។ នេះជាលើកទីពីរហើយដែលទីក្រុងតូក្យូ មានករណីឆ្លងកូវីដ​-១៩​ដល់ទៅជាង​២០០នាក់ក្នុងមួយថ្ងៃ​ ។ នៅថ្ងៃទី​១៧​ ខែមេសា ទីក្រុងតូក្យូ​រកឃើញមានអ្នកឆ្លងកូវីដ​-១៩​ច្រើនបំផុតគឺ២០៦នាក់ ក្នុងមួយថ្ងៃ ។​ប៉ុន្តេពេលនេះ ... Read More »

បាល់ឡុងរបស់ក្រុមហ៊ុន Google បានហោះទៅកាន់តំបន់ដាច់ស្រយាលក្នុងទ្វីបអាហ្វ្រិក ដើម្បីចែកចាយអុីនធើណេតពិតជាអស្ចារ្យមែន!

កេនយ៉ា៖ វាពិតជារឿងមួយគួរឲ្យអស្ចារ្យខ្លាំងណាស់ដែលយើងមិននឹកស្មានដល់ដែលបណ្ដាញចែកចាយប្រព័ន្ធអុីនធើណេតតាមរយៈបាល់ឡុងដោយគម្រោងកម្មវិធី Loon របស់ Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google គឺបានផ្ដល់អុីនធើណេតទៅកាន់តំបន់ដាច់ស្រយាល ក្នុងប្រទេសកេនយ៉ា។ វាបានផ្ដល់សេវា 4G ទៅកាន់មនុស្សជាច្រើន ដើម្បីអាចតេជាសំឡេងនិងជាវីដេអូ ឆែកមើលអុីនធើណេត អុីម៉ែល ការផ្ញើសារ ... Read More »

ចិន៖ អាច​នឹង​ចូល​តុ​ចរចា​ជាមួយ​អាមេរិក និង​រុស្ស៊ី ប្រសិនបើ​ទីក្រុង​វ៉ាស៊ីនតោន យល់ព្រម​កាត់បន្ថយ​​អាវុធ​នុយក្លេអ៊ែរ មក​ត្រឹម​កម្រិត​របស់ខ្លួន

អន្តរជាតិ៖ មន្រ្តីជាន់ខ្ពស់ចិនលោក Fu Cong ជាប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អាវុធ នៃ​ក្រសួងការបរទេស​ចិន បាន​អះអាងនៅ​ថ្ងៃទី​៨ខែកក្កដាម្សិលមិញនេះថា ចិន មិន​ចង់​ចូលរួម ក្នុង​តុ​ចរចា​ជាមួយ​អាមេរិក និង​រុស្ស៊ីដែលជាអតីត​មហាអំណាច​សម័យ​សង្គ្រាមត្រជាក់​ទាំងពីរ​ទេ ព្រោះ​បរិមាណ​អាវុធ​នុយក្លេអ៊ែរ​របស់​ចិន​មាន​តិច​ណាស់ ពោលគឺ​តិចជាង​អាមេរិក​រហូតដល់​ទៅ ២០​ដង​ឯណោះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មានReuters​។ ... Read More »

អភិបាលក្រុងសេអ៊ូល​បាត់ខ្លួនយ៉ាងអាថ៌កំបាំង បន្សល់ទុកសារ «ដូចបណ្តាំចុងក្រោយ»

ក្រុងសេអ៊ូល៖ អភិបាលទីក្រុងសេអ៊ូលលោក Park Won Soon នៅថ្ងៃទី​៩ខែកក្កដានេះ​ត្រូវបានគេប្រកាស​ថាបានបាត់ខ្លួនហើយ​ដោយរកមិនទាន់ឃើញឡើយ​។​ កន្លងមក​លោកបានផ្ញើសារឲ្យកូនស្រី​ ហើយសារនោះត្រូវបានកូនរៀបរាប់ ដូចជា លិខិតបណ្តាំ​ចុងក្រោយ​។ កម្លាំងប៉ូលិស បានបើកយុទ្ធនាការទ្រង់ទ្រាយធំដើម្បីស្វែងរកអភិបាលក្រុង Park Won Soon ។ ... Read More »

បាញ់ប្រហារនៅសាធារណរដ្ឋកុងហ្គោ ស្លាប់​២០នាក់

ប្រទេសកុងហ្គោ៖ ការបាញ់ប្រហារសម្លាប់រង្គាលទៅលើពលរដ្ឋ​ស្លូតត្រង់​នៅក្នុងខេត្ត អុីទួរី(Ituri) នៃសាធារណរដ្ឋកុងហ្គោ​​ បណ្តាលឲ្យពលរដ្ឋ ២០នាក់ស្លាប់។ បច្ចុប្បន្នស្ថានភាពសន្តិសុខនៅប្រទេសកុងហ្គោមិនមានសុវត្ថិភាពឡើយ។ សារព័ត៌មាន​​ AFP ​បានផ្សាយថា ​ការបាញ់ប្រហារសម្លាប់មនុស្សជាច្រើននេះបានកើតឡើងកាលពីថ្ងៃទី​៨ ខែកក្កដា​ ស្ថិតនៅក្នុងស្រុកDjugu ភាគខាងជើង ទីក្រុង​​Bunia ស្ថិតនៅក្នុងខេត្តIturi។ ... Read More »

នាយករដ្ឋមន្រ្តី កូតឌីវ័រទទួលមរណភាពបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តី

នាយករដ្ឋមន្ត្រី កូតឌឺរ័រ (Côte d’Ivoire)លោកAmadou Gon Coulibaly បានស្លាប់​ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ។ លោកទើបតែមកពីប្រទេសបារាំង​បានប៉ុន្មានថ្ងៃប៉ុណ្ណោះ​ ក្រោយព្យាបាលជំងឺអស់ជាង​២ខែនៅបារាំង។ ប្រធានាធិបតីAlassane Outtara បានចេញសេចក្តីប្រកាសតាមកញ្ជក់ទូរទស្សន៍ជាតិថា​ លោកនាយករដ្ឋមន្ត្រី​Coulibaly អាយុ​៦១ឆ្នាំ ... Read More »

អូស្ត្រាលី៖ អាច​នឹង​ខាតបង់​សេដ្ឋកិច្ច​រហូតដល់ ៧រយលាន​ដុល្លារក្រោយ COVID-19 ​ហក់​ឡើង​កាន់តែខ្លាំង​ អាជ្ញាធរសម្រេចបិទព្រំដែនមួយសប្ដាហ៍

អន្តរជាតិ៖ បន្ទាប់ពី​ការបិទ​ព្រំដែន​រវាង​រដ្ឋ​Victoria និង​New South Wales ក្នុង​មួយ​សប្តាហ៍ បាន​ចូល​ជា​ធរមាន​ ​ក្រោយស្ថានភាព​COVID-19 បាន​ហក់​ឡើង​យ៉ាងខ្លាំង​នៅ​អូស្ត្រាលី​។ រដ្ឋមន្ត្រី​រតនាគារជាតិ​អូស្ត្រាលី លោកJosh Frydenberg នៅ​ថ្ងៃទី​៨ ខែកក្កដាម្សិលមិញនេះថាបានបញ្ជាក់ថាប្រទេសរបស់ខ្លួន អាច​នឹង​ខាតបង់​សេដ្ឋកិច្ច​រហូតដល់ ... Read More »

ធ្លាក់ឧទ្ធម្ភាគចក្រយោធានៅប៉េរ៉ូ ស្លាប់​៧នាក់​

ប៉េរ៉ូ៖ ប្រធានាធិបតី ប៉េរ៉ូ​ លោក Martin Vizcarra កាលពីថ្ងៃ ទី៨ ខែកក្កដា​បានប្រកាសថា មានមនុស្ស​៧នាក់ស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ​យោធា​ ដែលកំពុងតែបំពេញការងារមនុស្សធម៌។ ប្រធានាធិបតី​បានបញ្ជាឲ្យបើកការស្រាវជ្រាវ ស្វែងរកពីមូលហេតុបណ្តាលឲ្យជួបគ្រោះថ្នាក់ខាងលើ​។ តាមអ្នកសារព័ត៌មានTTXVN ដែលឈរជើងនៅតំបន់អាមេរិកឡាទីន​ ប្រធានាធិបតី ... Read More »

ប្រធានាធិបតីប្រេស៊ីលរងការប្តឹង​ ដោយសារតែខ្លួនឆ្លងកូ​វីដ-១៩ ហើយនៅតែដោះម៉ាស់ក្នុងសន្និសីទកាសែត

ប្រទេសប្រេសុីល៖ សមាគមសារព័ត៌មានប្រេស៊ីល (ABI) បានប្រកាសឲ្យដឹងថា ខ្លួនបានដាក់ពាក្យបណ្តឹង ប្តឹងប្រធានាធិបតីJair Bolsonaro ឡើងទៅកាន់តុលាការជាន់ខ្ពស់​​ប្រេស៊ីល​ ពីបទមានចេតនាចម្លងកូវីដ-១៩ ទៅឲ្យបុគ្គលិកផ្សេងទៀត ដោយសារតែការមិនពាក់ម៉ាស់ ទោះបីដឹងថាខ្លួនផ្ទុកកូវីដ-១៩ក៏ដោយ។ សមាគមសារព័ត៌មានបានចោទប្រកាន់ប្រធានាធិបតី​Jair Bolsonaro ថាមិនគោរព​ច្បាប់ សុវត្ថិភាព​ ... Read More »

រដ្ឋបាលទីក្រុង Sao Paulo ប្រទេសប្រេស៊ីលប្រកាសចាប់ផ្តើមបាល់ទាត់ឡើងវិញ

ប្រទេសប្រេសុីល៖ លោក Joao Doria អភិបាលរដ្ឋសៅប៉ូឡូ (Sao Paulo) បាននិយាយកាលពីថ្ងៃពុធថា ការប្រកួតជើងឯកបាល់ទាត់ក្នុងតំបន់របស់ទីក្រុង Sao Paulo នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី២២ ខែកក្កដានៅពេលដែលការប្រកួតធំៗរបស់ប្រទេសប្រេស៊ីលប្រកាសពីការបិទទ្វារដោយសារជំងឺឆ្លងកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ លោក Doria ... Read More »

ហង្សក្រហម Liverpool បន្តឈ្នះចង់បំបែកកំណត់ត្រា១០០ពិន្ទុ ខណៈមេឃខៀវ Man City បំបាក់ក្រុមភ្ញៀវ Newcastle ៥-០

អង់គ្លេស៖ក្រុមម្ចាស់ជើងឯកលីកកំពូលអង់គ្លេស Premier League យកឈ្នះក្រុមម្ចាស់ផ្ទះ Brighton ក្នុងលទ្ធផល ៣ទល់១ នៅកីឡដ្ឋាន Amex ។ ចំណែកក្រុមមេឃខៀវ Man City បានបំបាក់ក្រុមភ្ញៀវ Newcastle ... Read More »