សេអ៊ូល៖ យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២០នេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីជាន់ខ្ពស់ម្នាក់ នៃវិមានប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានគូសបញ្ជាក់ដូច្នេះថា៖ «ពិតណាស់! មានសេចក្ដីរាយការណ៍ថាលោកប្រធានគីម បានទទួលការវះកាត់ ដោយផ្អែកលើសកម្មភាពដើររបស់លោក…យើងមាន ... Read More »
ព័ត៌មានអន្តរជាតិ
អូស្ត្រាលីជួយដល់និស្សិតបរទេស រងផលប៉ះពាល់ដោយកូវីដ១៩
អូស្រ្តាលី៖ មហាវិទ្យាល័យអូស្ត្រាលីបានអនុវត្តវិធីសាស្ត្រជួយដល់ ក្រុមនិស្សិតបរទេស ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩នៅក្នុងប្រទេសនេះ។ តាមសារព័ត៌មាន VOV-Australia នៅថ្ងៃទី៣ខែឧសភា បានផ្សាយថា ក្រុមនិស្សិតបរទេស នៅក្នុងប្រទេសអូស្ត្រាលីបានជួយដល់សេដ្ឋកិច្ចប្រទេសនេះរហូតដល់ទៅ ៤០ពាន់លានដុល្លារ អូស្ត្រាលី ក្នុងមួយឆ្នាំៗ ។ ក្នុងពេលនេះក្រុមនិស្សិតបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយកូវីដ១៩ ។ដូច្នេះមហាវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ... Read More »
ស្ថានភាពកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី៣ខែឧសភា ២០២០ ពិភពលោកនៅមិនទាន់ឆ្លងផុតដំណាក់កាលគ្រោះថ្នាក់បង្កឡើងដោយកូវីដ-១៩ នៅឡើយទេ
ស្ថានភាពកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី៣ខែឧសភា ២០២០ ពិភពលោកនៅមិនទាន់ឆ្លងផុតដំណាក់កាលគ្រោះថ្នាក់បង្កឡើងដោយកូវីដ-១៩ នៅឡើយទេ ដោយប្រទេសជាច្រើនមានអ្នកឆ្លងកើនឡើងខ្ពស់ជាបន្តបន្ទាប់ក្នុងនោះមានប្រទេសរុស្ស៊ីជាដើម។ ទិន្នន័យចុងក្រោយបំផុតបានបញ្ជាក់ថា មនុស្សឆ្លងកូវីដ-១៩ មកទល់ពេលនេះ សរុប ៣ ៤៨៤ ១៧៦ នាក់ ... Read More »
សិស្សនៅខេត្ត Hangzhou ចិនត្រូវបានតម្រូវឲ្យពាក់មួក គម្លាត សុវត្ថិភាព ការពាររាលដាល COVID-19
ទោះប្រទេសចិនអះអាង ពីការគ្រប់ស្ថានភាព រាលដាល COVID-19 បានជោគជ័យ ស្ទើរទាំងស្រុងក៏ដោយ ក៏សាលា ជាច្រើន នៅទូទាំងប្រទេសបានដំណើរការ ឡើងវិញ ។ ក្នុងនោះនៅខេត្ត Hangzhouសិស្សក្មេងៗ នៅតាមសាលាបឋមសិក្សា ត្រូវបានតម្រូវឲ្យ ... Read More »
ប្រមុខ UN ស្នើរដ្ឋាភិបាល ការពារ អ្នកកាសែត និង លើកកម្ពស់សេរីភាព បញ្ចេញមតិ
UN៖ ទិវាសេរីភាពសារព័ត៌មាន ពិភពលោកថ្ងៃទី៣ ខែឧសភា លោក អាន់តូនីញ៉ូហ្គូតេរ៉េស អគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) បានចេញសារអបអរសាទរ ដោយបាន អំពាវនាវឲ្យមានការ ការពារ អ្នកសារព័ត៌មាន និង ... Read More »
Breaking News ៖ បាញ់ប្រហារគ្នានៅព្រំដែនកូរ៉េទាំងពីរ ក្រោយគីម ជុងអ៊ុនបង្ហាញវត្តមាន
កូរ៉េទាំង២៖ មកទល់ពេលនេះគេមិនទាន់ ដឹងពីមូលហេតុ ដែលកូរ៉ខាងជើង បានបាញ់កាំភ្លើងជាច្រើនគ្រាប់ ទៅលើប៉ុស្ត៍ ការពារព្រំដែនរបស់កូរ៉េខាងត្បូង នៅវេលាម៉ោង ៧និង៤១នាទី (ម៉ោងក្នុងតំបន់)ថ្ងៃទី៣ខែឧសភា។ ចំណែកទាហានកូរ៉េខាងត្បូងក៏បានព្រមានហើយបាញ់តបតវិញ ផងដែរ។ សារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង ... Read More »
WHO បញ្ជាក់ថា បានប្រកាសអាសន្នទាន់ពេលវេលាពីកូវីដ-១៩
អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថា លោក និងអង្គការនេះបានប្រកាសអាសន្ននៅទូទាំងពិភពលោកស្តីពីកូវីដ-១៩ ទាន់ពេលវេលា គឺការប្រកាសនៅចុងខែមករា។ នៅពេលនោះប្រសិនបើពិភពលោកទប់ស្កាត់នោះនឹងមិនមានការឆ្លងរាលដាលខ្លាំងដូចជាពេលនេះឡើយ។ ប្រធានWHO លោក Tedros ... Read More »
Breaking News ៖ គ្រាន់តែបង្ហាញវត្តមានភ្លាម លោកត្រាំ ប្រកាសថា នឹងជួបពិភាគ្សាតាមទូរស័ព្ទ ជាមួយគីម ជុងអ៊ុន នៅចុងសប្តាហ៍នេះ
អាមេរិក៖ មួយរយៈនេះ មានព័ត៌មានមិនច្បាស់ការណ៍និយាយពីមេដឹកនាំកូរ៉េខាងជើង ថាមានជំងឺ និងស្លាប់ ។ ទីបំផុត គ្រាន់តែមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បង្ហាញវត្តមានជាសាធារណៈ នៅក្នុងពិធីសម្ពោធរោងចក្រផលិតជីកសិកម្ម ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋជុំវិញពិភពលោក។ វត្តមានរបស់លោក គីម ... Read More »
Breaking News ៖ ស្លាប់និងរបួសជាង១០០នាក់ ដោយអំពើហិង្សានៅមន្ទីរឃុំឃាំងវេណេហ្ស៊ុយអេឡា
ប្រទេសវេណេហ្សុយអេឡា៖ អ្នកទោសនៅក្នុងមន្ទីរឃុំឃាំង Los Llanos បានព្យាយាមរត់ចេញពីគុកតាមទ្វារធំ បង្កឲ្យមានការប៉ះទង្គិចគ្នាជាមួយឆ្មាំគុក បណ្តលឲ្យមានអ្នកស្លាប់ ៤៦នាក់និងរបួសជាង៥០ ។ ក្នុងចំណោមអ្នកស្លាប់មានទាំងមន្ត្រីប្រចាំការនៅទីនោះផងដែរ។ សារព័ត៌មាន The guardian នៅថ្ងៃទី២ខែមេសាបានផ្សាយថា៖ អំពើហិង្សាផ្ទុះឡើងនៅថ្ងៃទី១ខែឧសភា ... Read More »
សិង្ហបុរី បន្តរកឃើញអ្នកឆ្លងCOVID-19 ចំនួន៤៤៧ករណីបន្ថែមទៀត ក្នុងរយះពេល២៤ម៉ោង
ប្រទេសសិង្ហបុរី៖ ករណីឆ្លងថ្មីនៃជំងឺ COVID-19 នៅសិង្ហបុរីក្នុងរយះពេលមួយថ្ងៃ រកឃើញចំនួន ៤៤៧ករណីបន្ថែមទៀត កើនឡើងដល់១៧,៥៤៨ករណី ។ នេះបើតាមការអះអាងពីអាជ្ញាធរសុខាភិបាលសិង្ហបុរីនៅរសៀលថ្ងៃសៅរ៍ទី០២ ខែឧសភា ឆ្នាំ២០២០នេះ ។ តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល ដែលសារព័ត៌មាន CNA ... Read More »
ក្រោយពីអ្នកទោសមានCOVID-19 ឆ្លងរាលដាលដល់មន្ត្រីពន្ធនាគារ ហ្វីលីពីនសម្រេចដោះលែង អ្នកទោសជិត១ម៉ឺននាក់
ម៉ានីល៖ ដើម្បីបង្ការកុំឲ្យផ្ទុះករណីឆ្លងជំងឺ COVID-19 នៅក្នុងពន្ធនាគារដ៏កកកុញនៅទូទាំងប្រទេស អាជ្ញាធរហ្វីលីពីនបានសម្រេចដោះលែងអ្នកទោសជិត ១០,០០០នាក់ ។ មន្ត្រីតុលាការកំពូលហ្វីលីពីន បានគូសបញ្ជាក់ជុំវិញសេចក្តីសម្រេចខាងលើនេះថា «តុលាការពិតជាមានការព្រួយបារម្ភ ចំពោះស្ថានភាពកកណែននៅក្នុងពន្ធនាគារ។ ដូច្នេះហើយអ្នកទោសសរុប ៩,៧៣១នាក់ត្រូវបានសម្រេចឲ្យធ្វើការដោះលែង»។ ពន្ធនាគារប៉ុន្មានកន្លែងរួចមកហើយដែលបានរាយការណ៍ពីករណីឆ្លង COVID-19 ... Read More »
បាតុកម្មនៅកាលីហ្វ័រញ៉ា ទាមទារបើកឆ្នេរសមុទ្រ បញ្ចប់ការរិតត្បិត
កាលពីថ្ងៃទី១ ខែឧសភា (ពេលវេលាអាមេរិក) ពលរដ្ឋជាច្រើន បានប្រមូលផ្តុំគ្នានៅតំបន់ឆ្នេរសមុទ្រ Huntington Beach ធ្វើបាតុកម្មប្រឆាំងនិងច្បាប់ «Stay at home » របស់អភិបាលរដ្ឋ Gavin Newsom ... Read More »
បាក់រលំអាគារកម្ពស់៨ជាន់នៅនីហ្សេរីយ៉ា ស្លាប់មនុស្ស១៥នាក់ និងមួយចំនួនទៀតជាប់ខ្លួនក្រោមគំនរអគារ
បាប៊ូចា៖ យ៉ាងហោចណាស់មនុស្ស១៥នាក់ បានស្លាប់ និងមួយចំនួនទៀតបានជាប់ខ្លួននៅក្រោមគំនរអាគារកំពុងសាងសង់មួយកន្លែងស្ថិតនៅទីក្រុងអូវែរី (Owerri) ភាគខាងត្បូងប្រទេសនីហ្សេរីយ៉ា បានបាក់រលំ ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០២ខែឧសភា ឆ្នាំ២០២០។ ជុំវិញហេតុការណ៍ខាងលើនេះ មន្ត្រីដឹកនាំបេសកកម្មសង្គ្រោះនៅក្នុងរដ្ឋ ... Read More »
អាមេរិក ចោទចិនបង្កើតវីរុស ចំណែក WHO ថាវាកើតចេញពីធម្មជាតិទេ
អាមេរិក៖ ចឹងតើបានជាលោកត្រាំ ផ្តាច់ជំនួយដល់អង្គការសុខភាពពិភពលោក ដោយសារតែអង្គការនេះមិនលំអៀងទៅអាមេរិក បើទោះបីអាមេរិកចំណាយប្រាក់ច្រើនទៅលើអង្គការនេះក្តី។ពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងអំពីភស្ដុតាងថាកូវីដ១៩ បានលេចចេញពីមន្ទីរពិសោធន៍របស់ចិន។ នៅពេលនេះ អង្គការសុខភាពពិភពលោក (WHO) បានថ្លែងជាដដែលៗថា ... Read More »
លោកត្រាំ បដិសេធឆ្លើយបំភ្លឺ ក្រោយលោកគីម ជុងអ៊ុនបង្ហាញវត្តមាន
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនបានវិភាគអ្វីឡើយជុំវិញការបង្ហាញវត្តមានជាថ្មីរបស់មេដឹកនាំ គីម ជុងអ៊ុន ក្រោយរយៈពេល២០ថ្ងៃមិនបានបង្ហាញមុខជាសាធារណៈ។ នៅក្នុងសន្និសីទកាសែត ប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាក់ថា«ខ្ញុំមិនចង់លើកឡើងពីបញ្ហា កូរ៉េខាងជើងនោះឡើយ ខ្ញុំនឹងនិយាយរឿងនេះនៅពេលសមស្របណាមួយ»។ កន្លងមក ... Read More »
អាហ្វ្រិកខាងត្បូងចាប់ផ្តើមបន្ធូរបន្ថយការបិទប្រទេសដោយសារវិរុសកូវីដ-19កាលពីម្សិលមិញនេះ
អាហ្វ្រិកខាងត្បូង ៖ កាលពីថ្ងៃសុក្រម្សិលមិញនេះប្រទេសអាហ្វ្រិកខាងត្បូងបានចាប់ផ្តើមបន្ធូរបន្ថយការបិទប្រទេសក្នុងគ្រាអាសន្នយ៉ាងតឹងរ៉ឹងរបស់ខ្លួនដោយសារតែវីរុសកូវីដ-19ដោយបានអនុញ្ញាតឲ្យឧស្សាហកម្មមួយចំនួនបើកដំណើរការឡើងវិញ បន្ទាប់ពីការរឹតត្បិតរយៈពេល ៥ សប្តាហ៍ដោយធ្វើឲ្យសេដ្ឋកិច្ចដែលកំពុងជួបការលំបាករបស់ខ្លួនធ្លាក់កាន់តែជ្រៅ។ ប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកឧស្សាហកម្មច្រើនបំផុតនៅទ្វីបអាហ្វ្រិកមួយនេះកំពុងមានបញ្ហារួចទៅហើយនៅពេលដែលការបិទប្រទេសតាំងពីថ្ងៃទី ២៧ ខែមីនាដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងជំងឺកូវីដ-19 ។ ក្នុងនោះដើម្បីប្រយុទ្ធប្រឆាំងនឹងការបំផ្លាញសេដ្ឋកិច្ចឡើងវិញនោះរដ្ឋាភិបាលបានអនុវត្តវិធីសាស្ត្រជាបណ្តើរៗ និងជាជំហានដើម្បីបើកដំណើរការប្រទេសនេះឡើងវិញចាប់ពីថ្ងៃទី ១ ឧសភា ឆ្នាំ២០២០ ... Read More »
រដ្ឋាភិបាលឥណ្ឌា សម្រេចបន្តអនុវត្តវិធានការបិទប្រទេសជាលើកទី២ រយៈពេល២សប្តាហ៍ទៀត
ញូដេលី៖ ដើម្បីបន្តកាត់បន្ថយការឆ្លងរាលដាលនៃ COVID-19 រដ្ឋាភិបាលឥណ្ឌា កាលពីថ្ងៃសុក្រទី០១ ខែឧសភា ឆ្នាំ២០២០ បានប្រកាសថាខ្លួននឹងអូសបន្លាយពេលវេលានៃការអនុវត្តវិធានការបន្តបិទប្រទេសរយៈពេល២សប្តាហ៍ទៀត រាប់ចាប់ពីថ្ងៃទី០៤ ខែឧសភានេះ ដែលមានប្រជាជននៅក្នុងប្រទេស សរុបជាង១.៣៨ពាន់លាននាក់នេះ ។ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg ... Read More »
ក្លិបលោក David Beckham ចង់បាន Vidal ពី Barcelona
ក្លិបរបស់លោកDavid Beckham ឈ្មោះ Inter Miami បានចូលរួមប្រជែងការចរចានាំយកកីឡាករ ខ្សែបម្រើArturo Vidalជាមួយក្លិប ផ្សេងទៀតដូចជា NewcastleនិងInter Milan សម្រាប់រដូវក្តៅខាងមុខ។ កីឡាករសញ្ជាតិឈីលីArturo Vidal របស់ ... Read More »
វិបត្តិកូរ៉ូណាអាចប៉ះពាល់ប្រកួត World Cup ឆ្នាំ២០២២
វិបត្តិកូរ៉ូណា ឬកូវីដ-១៩ អាចបង្កផលប៉ះពាល់ដល់កម្មវិធីប្រកួតរបស់ក្រុមជម្រើសជាតិ និងអាចជះឥទ្ធិពលរហូត២ទៅ៣ឆ្នាំជាពិសេសអាចប៉ះពាល់ដល់ការប្រកួត World Cup នៅឆ្នាំ២០២២ផងដែរ ។ កម្មវិធីប្រកួតរបស់ជម្រើសជាតិធំៗតួយ៉ាង Euro Cup របស់ទ្វីបអឺរ៉ុប, Copa America របស់ទ្វីបអាមេរិកខាងត្បូងដែលត្រូវលេងនៅឆ្នាំ២០២០នេះសុទ្ធតែត្រូវលើកពានទាំងអស់។ ... Read More »
អ្នកជំនាញអាមេរិកព្យាករណ៍ថា ៖ COVID-19 អាចនឹងបន្តរាតត្បាត ១៨ខែទៅ២ឆ្នាំខាងមុខទៀត
វ៉ាស៊ីនតោន៖ តាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅល្ងាចថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០ បាននិយាយថា អ្នកជំនាញអាមេរិកបានព្យាករណ៍ថា ជំងឺCOVID-19 ដ៏កាចសាហាវនេះ បើយើងចង់បង្ក្រាបវាបានទាល់តែមានវ៉ាក់សាំង និងថ្នាំព្យាបាល ហើយជំងឺនេះអាចនឹងនៅតែបន្តឆ្លងរាតត្បាតយ៉ាងហោចពី ១៨ខែ ... Read More »
Breaking News ៖ គីម ជុងអ៊ុនបានបង្ហាញខ្លួនជាសាធារណៈជាមួយប្អូនស្រី ក្រោយ ពិភពលោកឆ្ងល់ អស់៣សប្តាហ៍
កូរ៉េខាងជើង៖ សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងនៅព្រឹកថ្ងៃទី២ខែឧសភា នេះបានផ្សាយថា៖ មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន បានបង្ហាញវត្តមាន ជាមួយប្អូនស្រី ក្នុងពិធីសម្ពោធរោងចក្រផលិតជីកសិកម្ម ។ ការបង្ហាញវត្តមាន បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ លោកមានសុខភាពល្អធម្មតា មិនមានជំងឺ ឬការវះកាត់ ... Read More »
អ្នកឆ្លងកូវីដ-១៩ធ្លាក់ចុះ ម៉ាឡេស៊ី នឹងឲ្យក្រុមហ៊ុនមួយចំនួនដំណើរការ
ម៉ាឡេសុី៖ អ្នកឆ្លងកូវីដ-១៩ នៅម៉ាឡេស៊ីបានធ្លាក់ចុះទាបពីមួយថ្ងៃទៅមួយថ្ងៃ ជាសញ្ញាដ៏ល្អដើម្បីឲ្យប្រទេសនេះរៀបចំដំណើរការសេដ្ឋកិច្ចឡើងវិញ។ គិតមកដល់វេលាម៉ោង ២០:០០នាទី ថ្ងៃទី១ខែឧសភា តាមគេហទំព័រ worldometers.info ចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះមាន ៦.០៧១នាក់ ស្លាប់១០៣នាក់ និងជាសះស្បើយ៤.២១០។ អាចនិយាយបានថា ពេលនេះម៉ាឡេស៊ីបានគ្រប់គ្រងស្ថានភាពនៃការឆ្លងរាលដាលបានហើយ។ កត្តាទាំងនោះហើយបានជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ... Read More »
អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ ខ្ញុំក៏មិនដឹងព័ត៌មាន ពីគីម ជុងអ៊ុនដែរ
កន្លងមកថ្នាក់ដឹកនាំជាច្រើននៅលើពិភពលោកទាំងប្រធានាធិបតី អាម៉េរិកដូណាល់ ត្រាំ ប្រធានាធិបតីកូរ៉េខាងត្បូង…បានលើកឡើងពីស្ថានភាពរបស់មេដឹកនាំគីម ជុងអ៊ុន ក្រោយពេលលោកមិនបានបង្ហាញវត្តមានជាសាធារណៈ ក្នុងព្រឹត្តិការណ៍សំខាន់ៗនៅកូរ៉េខាងជើង ក្នុងនោះមានខួបកំណើតជីតាគីម អុីលស៊ុង។ តាំងពីពេលនោះមកមានព័ត៌មានជាច្រើនបានផ្សាយពីលោក គីម ជុងអ៊ុន នូវការសន្និដ្ឋាននានាមិនមែនជាការណ៍ពិត ។ នៅពេលនេះ ... Read More »
បុរសម្នាក់ ត្រូវប៉ូលិសអូស្ត្រាលីបាញ់សម្លាប់ក្នុងផ្សារទំនើប ក្រោយប្រើកាំបិត ចាក់មនុស្សឲ្យរបួសជាច្រើននាក់
ប្រទេសអូស្ត្រាលី៖ យ៉ាងហោចណាស់មនុស្ស៥នាក់ បានរងរបួសធ្ងន់ស្រាលក្នុងការវាយប្រហារដោយកាំបិត ប៉ុន្ដែជនដៃដល់ ត្រូវប៉ូលិសនៅក្នុងរដ្ឋភាគខាងលិច (Western Australia) នៃប្រទេសអូស្ត្រាលី បានបាញ់សម្លាប់ភ្លាមៗ នៅផ្សារទំនើបមួយកន្លែងក្នុងតំបន់ ភីលបារ៉ា(Pilbara) ។ តាមការចេញផ្សាយដោយ សារព័ត៌មាន BBC ... Read More »
ចិន មិនសប្បាយចិត្ត នឹងវត្តមាននាវាយោធាអាមេរិកនៅសមុទ្រចិនខាងត្បូង
ប្រទេសចិន៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោកវរសេនីយ៍ជាន់ខ្ពស់Wu Qian បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃទី៣០ខែមេសាឆ្នាំ២០២០ ជំទាស់ដាច់ខាតចំពោះវត្តមាននាវាបរទេស ដែលបើកកាត់ដែនទឹករបស់ចិននៅក្នុងតំបន់សមុទ្យចិនខាងត្បូង ។ ព្រោះសកម្មភាពនេះ គឺមានតែបង្កឲ្យមានផលប៉ះពាល់ និងបំផ្លាញស្ថិរភាព និងសន្តិភាព នៅក្នុងតំបន់តែប៉ុណ្ណោះ។ ការមិនសប្បាយចិត្តរបស់មន្រ្តីជាន់ខ្ពស់ចិន ដោយសារតែវត្តមាននាវាចម្បាំងឈ្មោះ ... Read More »
លុះត្រាតែជំងឺឆ្លង COVID-19 រលាយពីពិភពលោក ទើបកីឡាអូឡាំពិកក្រុងតូក្យូ ដឹកនាំធ្វើម្ចាស់ផ្ទះ
ប្រទេសជប៉ុន៖ ដោយសារតែផលប៉ះពាល់នៃវិបត្តិ COVID-19 គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងរដ្ឋាភិបាលជប៉ុនបានសម្រេចគ្នាពន្យារពេលការប្រកួតកីឡាអូឡាំពិកនេះកាលពីខែមុនរហូតដល់រយៈពេល១ឆ្នាំ ពោលគឺដល់ខែកក្កដា ឆ្នាំ២០២១។ លោកស៊ិនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី២៩ខែមេសា បាននិយាយថា ... Read More »
កូរ៉េខាងត្បូង ត្រូវបាន UN សរសើរថាអាចប្រយុទ្ធនឹងជំងឺCOVID-19បាន នេះគឺជាគំរូល្អ
កូរ៉េខាងត្បូង៖ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានសរសើរកូរ៉េខាងត្បូងថាអាចប្រយុទ្ធនឹងជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុស (COVID-19) ហើយអាចដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុបានក្នុងពេលតែមួយ ។ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ... Read More »
អាជ្ញាធរអង់គ្លេសត្រៀមខ្លួន ប្រសិនបើ Liverpool ត្រូវប្រកាសលើកពាន
ប្រទេសអង់គ្លេស៖ប្រធានបទដ៏សំខាន់មួយ សម្រាប់ប៉ូលីស និងអាជ្ញាធរអង់គ្លេសជាពិសេសនៅ ទីក្រុងLiverpoolនោះគឺ ការរារាំងការប្រមូលផ្តុំគ្នាដ៏ច្រើនសន្ធឹកនៃអ្នកគាំទ្រ បាល់ទាត់របស់ក្លិបហង្សក្រហម Liverpool នៅពេលដែលមានការប្រកាសជាផ្លូវការថា ក្លឹបនេះជាម្ចាស់ពានរង្វាន់លីក កំពូលអង់គ្លេស Premier League ជាផ្លូវការ ។ ការត្រៀមខ្លួននេះគឺលីកកំពូលអង់គ្លេសអាចធ្វើដូចលីកកំពូលបារាំងដោយឲ្យក្រុមឈរកំពូលតារាងលើកពានដោយស្វ័យប្រវត្តិ ... Read More »
ក្រុម PSG លើកពាន Ligue 1 ដោយស្វ័យប្រវត្តិក្រោយលីកកំពូលបារាំងរំសាយ
បារាំង៖ ក្រោយពីថ្នាក់ដឹកនាំបានប្រកាសរំសាយការប្រកួតដែលនៅសល់ចោលទាំង អស់នារដូវកាលនេះ ក្រុម PSG បានក្លាយជាជើងឯកលីកកំពូលបារាំងដោយស្វ័យប្រវត្តិ ព្រោះមានពិន្ទុខ្ពស់ជាងគេឈរកំពូលតារាងរដូវកាលនេះ ។ ក្រុម PSG នៅចំណាត់ថ្នាក់លេខ១ក្នុងតារាង ដោយមាន១២និងសល់១ប្រកួតក្នុងដៃទៀត។ ស្របពេលរដ្ឋាភិបាលបានប្រកាសផ្អាកការប្រកួតកីឡាទាំងអស់ លីក Ligue1 ក៏សម្រេចរំសាយចោលតែម្ដងទៅ ... Read More »
លីកកំពូលអុីតាលី Serie A ប្រឈមនឹងបិទរដូវកាលនេះ
អុីតាលី៖លីកកំពូលអុីតាលី Serie A អាចប្រឈមនឹងការបិទរដូវកាលនេះដូចទៅនឹងលីកកំពូលបារាំងដែរដោយសារតែថ្នាក់ដឹកនាំលីក មន្ត្រីសុខាភិបាលនិងក្លិបមិនចុះសម្រុងនឹងគ្នា។ ប្រសិនបើក្លិប និងខាងសុខភាពព្រមព្រៀងលើលក្ខខណ្ឌគ្នាទៅវិញទៅមក រដ្ឋាភិបាលអាចនឹងបើកឲ្យមានហ្វឹកហាត់វិញ ហើយការប្រកួតនឹងអាចមាន។ លោក Vincenzo Spadafora រដ្ឋមន្ត្រីកីឡាអុីតាលីបានអះអាងថារដ្ឋាភិបាលប្រទេសអុីតាលីនឹងបញ្ចប់រដូវកាល Serie A ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច