ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនប្រេងអាល្លឺម៉ង់ និងអ៊ីរ៉ង់ ចុះហត្ថលេខលើកិច្ចព្រមព្រៀង មិនខ្វល់ពីការព្រមានរបស់អាមេរិក

សម្តីដែលធ្លាប់តែមានប្រសិទ្ធភាព របស់អាមេរិក នៅពេលនេះ បានបាត់បង់ស្ទើរតែទាំងស្រុង ដោយគ្មានប្រទេសសម្ព័ន្ធមិត្តណាមួយ ស្តាប់តាម ធ្វើតាមអាមេរិក ដូចកាលពីមុនទៀតឡើយ ដោយសារតែអាមេរិក គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន អាត្មានិយម មិនខ្វល់ពីផលប៉ះពាល់ដល់ប្រទេសជាមិត្តធ្លាប់កៀកស្មានឹងគ្នា ។ ទាំងនោះហើយ បានធ្វើឲ្យប្រទេសជុំវិញពិភពលោក ... Read More »

តើអាមេរិកនឹងគោរពដល់ការសន្យាជាមួយកូរ៉េខាងជើងដែរឬទេ?

កន្លងមកអីុរ៉ង់បានស្នើដល់កូរ៉េខាងជើង កំុឲ្យជឿអាមេរិក ព្រោះអាមេរិកជា ប្រទេសមិនដែលគោរពការសន្យា ឬកិច្ច ព្រមព្រៀងអន្តរជាតិណាមួយឡើយ។ ជាក់ស្តែងការដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូអីុរ៉ង់ជាដើម ។ ចំណែកកូរ៉េខាងជើងវិញ នៅពេលនេះ បើទោះបីសេដ្ឋកិច្ចរបស់ខ្លួនប្រឈមនឹង ផលលំបាកជាច្រើនក្តី តែកូរ៉េខាងជើងមានសកម្មភាពបង្ហាញពីការគោរពដល់ការ សន្យារបស់មេដឹកនាំគីម ជុងអ៊ុន ... Read More »

ទំនុកចិត្តគ្នាគឺជារឿងសំខាន់បំផុតនៅក្នុងការផ្សះផ្សាទំនាក់ទំនង

ប្រធានាធិបតីកូរ៉េខាងត្បូង លោកម៉ូនជែអ៊ីនបានប្រកាសថា លោកនឹងខិតខំធ្វើឲ្យកូរ៉េទាំងពីរមានទំនុកចិត្តនឹងគ្នា ដើម្បីឆ្ពោះទៅរក្ស សន្តិភាពនិងការអភិវឌ្ឍ ។ លោក ម៉ូន នឹងបង្ហាញភាពជឿទុកចិត្តដល់កូរ៉េខាងជើង ក្នុងដំណើរទស្សនកិច្ច ទៅកាន់កូរ៉េខាងជើងនៅខែក្រោយ ។ សារព័ត៌មានស៊ីនហួរបានផ្សាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក ... Read More »

ទួរគីតម្លើងពន្ធខ្ពស់ទៅលើទំនិញនាំចូលពីអាមេរិក

នៅថ្ងៃទី១៥ ខែសីហានេះប្រធានាធិបតី ទួរគី បានសម្រេចតម្លើងពន្ធទៅលើទំនិញមួយចំនួននាំចូលពីអាមេរិក ។ សកម្មភាពខាងលើធ្វើឲ្យស្ថានភាពកាន់តែតានតឹង ខ្លាំងឡើង។ ជាក់ស្តែង លោកអីដូហ្គានបានតម្លើងពន្ធ រថយន្តដឹកអ្នកដំណើរ នាំចូលពីអាមេរិក រហូតដល់១២០ភាគរយ ។ ក្រៅពីនេះនៅមាន ផលិតផលផ្សេងទៀត ... Read More »

លោកពូទីនត្រៀមជួបពិភាក្សា ជាមួយលោក គីម ជុងអ៊ុន

វិមានប្រធានាធិបតីរុស្ស៊ីបានផ្ញើលិខិតទៅកាន់កូរ៉េខាងជើង ដោយបញ្ជាក់ថា ប្រធានាធិបតីពូទីន បានត្រៀមជួបជាមួយ លោកគីម ជុងអ៊ុន និងពិភាក្សា ស្តីពីគម្រោង ត្រីភាគី ជាមួយកូរ៉េទាំងពីរ ។ នៅក្នុងលិខិត ដែលបានផ្ញើទៅកាន់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ... Read More »

អាមេរិក បង្កឲ្យមានគម្លាត់កាន់តែឆ្ងាយជាមួយចិន ដោយបានស្វាគមន៍មេដឹកនាំកោះតៃវ៉ាន

អាមេរិក ចិន បានប្រឈមមុខតានតឹងដាក់គ្នានូវបញ្ហាជាច្រើន ក្នុងនោះមានវិស័យពាណិជ្ជកម្ម ការពារជាតិ ហើយពេលនេះអាមេរិកបានធ្វើឲ្យចិនកាន់តែខឹងសម្បារខ្លាំងឡើង ដោយអាមេរិក មិនបានគោរព ចិនតែមួយ ដូចដែលបានព្រមព្រៀង ដោយអាមេរិក បានអនុញ្ញាតឲ្យមេដឹកនាំកោះតៃវ៉ាន ទៅអាមេរិកហើយថ្លែងសុន្ទរកថានៅទីនោះទៀតផង ។ ប្រព័ន្ធផ្សព្វផ្សាយកោះតៃវ៉ាន់បានផ្សាយថា ... Read More »

គ្រូគង្វាល(អាចារ្យ) អាមេរិកចំនួន 300 នាក់ត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទកុមារជាង ១០០០នាក់

ជនរងគ្រោះនិយាយថា ពួកគេទទួលរងនូវការឈឺចាប់ខាងរាងកាយ និងផ្លូវចិត្ត បន្ទាប់ពីត្រូវបានរំលោភបំពាន ទន្ទឹមនឹងនោះជនរងគ្រោះ រំពឹងថា គ្រូគង្វាលដែលធ្វើបាបពួកគេ ត្រូវទទួលទោសពីសកម្មភាពរំលោភបំពានរបស់ខ្លួន។ នៅថ្ងៃទី១៤ ខែសីហា ចៅក្រមនៅរដ្ឋ Pennsylvania បានរកឃើញថា មានគ្រូគង្វាលជាង 300 ... Read More »

វេណេហ្ស៊ុយអេឡា ចាប់ខ្លួន មន្ត្រីយោធាពាក់ព័ន្ធការធ្វើឃាតប្រធានាធិបតីមិនបានសម្រេច

កាលពីថ្ងៃទី១៤ ខែសីហា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌វេណេហ្ស៊ុយអេឡា លោក Tarek Saab បានប្រកាសថា ក្រុមសន្តិសុខប្រទេសនេះ បានចាប់ខ្លួន ឧត្តមសេនីយ៍ មួយរូប គឺលោក Alejandro Perez Gamez ... Read More »

ស្លាប់កើនឡើង៣៥នាក់ក្នុងគ្រោះថ្នាក់បាក់ស្ពានអាកាសនៅអ៊ីតាលី

យ៉ាងហោចណាស់មានមនុស្ស៣៥នាក់ស្លាប់ និង របួសជាច្រើននាក់ និងបាត់ខ្លួនក្នុងគំនរបាក់បែក ក្រោយហេតុការណ៍បាក់ស្ពានអាកាសនៅទីក្រុង Genoa ភាគខាងជើង ប្រទេសអ៊ីតាលី។ តាមការប្រកាសថ្មីបំផុតរបស់មន្ត្រីក្នុងតំបន់បានឲ្យដឹងថា មានអ្នកស្លាប់៣៥នាក់ និងបាត់ខ្លួនជាច្រើន ។ ចំនួនអ្នកស្លាប់នឹងកើនឡើងខ្ពស់ជាបន្តទៀត ដោយសារតែមានអ្នកបាត់ខ្លួនកប់នៅក្រោម ស្ពានបាក់ ... Read More »

ចិនបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ទៅលើច្បាប់ ការពារជាតិថ្មីរបស់អាមេរិក

នៅថ្ងៃទី១៤ ខែសីហា ចិនបានថ្កោលទោសយ៉ាងខ្លាំង ដល់អាមេរិក ដែលបានសម្តៅទៅលើប្រទេសចិន នៅក្នុងច្បាប់ការពារជាតិថ្មីរបស់អាមេរិកដែលប្រធានាធិបតីត្រាំង ទើបតែចុះហត្ថលេខា។ ការថ្កោលទោសរបស់ចិនកើតឡើង ក្រោយពេលប្រទេសដែលមានសេដ្ឋកិច្ចលំដាប់កំពូលទាំងពីរ ប្រឈមមុខក្នុងវិស័យពាណិជ្ជកម្ម គឺការតម្លើងពន្ធដាក់គ្នាទៅវិញទៅមក។ នៅថ្ងៃទី១៤ ខែសីហានេះ លោកត្រាំ បានចុះហត្ថលេខាលើច្បាប់ផ្តល់សិទ្ធិ ... Read More »

ក្នុងពេលប្រឈមមុខតានតឹងជាមួយអាមេរិក អ៊ីរ៉ង់បង្ហាញមីស៊ីលថ្មី មានសមត្ថភាពខ្ពស់ បញ្ចៀស ការចាប់បានពីប្រព័ន្ធរ៉ាដា

តើអ៊ីរ៉ង់កំពុងតែឌឺដង បញ្ឆេះអាមេរិកឲ្យកាន់តែក្តៅខ្លាំងឬ? ក្នុងពេលដែលអាមេរិកបង្កើនការដាក់ទណ្ឌកម្ម អ៊ីរ៉ង់បែរជាបង្ហាញមីស៊ីលថ្មី មានសមត្ថភាពវាយប្រហារទៅលើគោលដៅខ្ពស់ និងអាច បញ្ចៀសការចាប់បានពីប្រព័ន្ធរ៉ាដាគ្រប់ប្រភេទទៀតផង ។ ប្រព័ន្ធមីស៊ីលថ្មីដែលផលិតដោយបច្ចេកវិទ្យាអ៊ីរ៉ង់ ជាប្រភេទ Fateh ជាប្រភេទមីស៊ីលបំបាំងកាយថ្មី ត្រូវបានកម្លាំងទាហានអ៊ីរ៉ង់ដាក់បង្ហាញជាសាធារណៈ នៅថ្ងៃទី១៣ ខែសីហា ... Read More »

ទួរគី៖ អាមេរិក លួចចាក់សម្ព័ន្ធមិត្តពីក្រោយខ្នង

ប្រធានាធិបតីទួរគីលោក Tayyip Erdogan នៅថ្ងៃទី១៤ ខែសីហាបា នចោទប្រកាន់អាមេរិក ថា បានរកហេតុផលគ្រប់បែបយ៉ាង ដើម្បី«ចាក់ពីក្រោយខ្នង»ប្រទេសសម្ព័ន្ធមិត្ត ក្នុងនោះមានទួរគី ។ អាមេរិកនិងទួរគី គឺជាសមាជិក ណាតូដូចគ្នា អាចនិយាយបានថាជាសម្ព័ន្ធមិត្តជិតស្និតនឹងគ្នា ... Read More »

អាមេរិក ជប៉ុន ចំណាយជិត៩ពាន់លានដុល្លារក្នុងការផ្លាស់ប្តូរទីតាំងយោធាពីកោះ kinawa ជប៉ុនទៅកាន់កោះ Guam

អាមេរិក និងជប៉ុនបានសម្រេចចំណាយប្រាក់រហូតដល់ទៅ៨,៧ពាន់លានដុល្លារ ក្នុងការផ្លាស់ប្តូរទីតាំងយោធាពីកោះអូគីណាវ៉ា ជប៉ុន ទៅកាន់កោះ Guam របស់អាមេរិកវិញ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែល មានការប្រឆាំងតវាពីពលរដ្ឋជប៉ុនជាច្រើនឆ្នាំកន្លងមក ស្តីពីវត្តមានយោធាអាមេរិកនៅលើកោះនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ។ នៅចំពោះមុខអាមេរិកត្រូវពង្រីក និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅលើកោះ Guam ដើម្បីដាក់បន្ថែមទាហានជើងទឹកវាយឡើងកោកប្រមាណ៤ពាន់នាក់។ ពេលវេលាដែលត្រូវអនុវត្តន៍នៅគម្រោងខាងលើរហូតដល់ទៅ១០ឆ្នាំដែលត្រូវចំណាយប្រាក់៨,៧ពាន់លានដុល្លារ ... Read More »

ខ្សែការពារ Gerard Pique ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញ

កីឡាករ Gerard Pique ខ្សែការពារក្រុមBarcelona បានសម្រេចចិត្តចូល និវត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញហើយដោយអះអាងថា គាត់ចង់ផ្តោតការយកចិត្តទុកដាក់ មួយរយភាគរយលើក្លិបវិញ។ ខ្សែការពារវ័យ៣១ឆ្នាំរូបនេះក៏បានប្រាប់ពីមូលហេតុផ្សេងទៀតដែលធ្វើឲ្យគាត់សម្រេចចិត្តឈប់លេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញទៀតដោយសារតែគាត់ធុញនឹងការរិះគន់ពី សំណាក់អ្នកគាំទ្រ និងសារព័ត៌មាន។ Gerard Pique បាននិយាយបន្តទៀតថា “ខ្ញុំពិតជាទទួល ... Read More »

ក្រុមភេរវកម្ម ISប្រមាណ៣ម៉ឺននាក់កំពុងលាក់ខ្លួននៅក្នុងទឹកដីស៊ីរី និងអ៊ីរ៉ាក់

អង្គការសហប្រជាជាតិនៅតែបង្ហាញពីក្តីបារម្ភ ពីសកម្មភាពវាយប្រហារភេរវកម្ម បង្កឡើយដោយក្រុម IS កាន់តែខ្លាំង ឡើង នៅក្នុងទឹកដីស៊ីរី និងអីរ៉ងខណៈដែលក្រុមភេរវកម្ម បានលាក់ខ្លួន បន្លំជាមួយពលរដ្ឋស្លូតត្រង់ រស់នៅក្នុងប្រទេសទាំងនោះ ។ ក្តីបារម្ភកាន់តែខ្លាំងកើតឡើងក្រោយពេលឃ្លាំងអាវុធ របស់ក្រុម IS ... Read More »

ហ្វីលីពីនដកហូតតំណែង មន្ត្រីជាន់ខ្ពស់ ២០រូប ជាប់ពាក់ព័ន្ធអំពើពុករលួយ

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានសម្រេច ដកហូតតំណែងមន្ត្រី ២០រូប ក្នុងនោះ មានថ្នាក់ឧត្តមសេនីយ៍ផងដែរ ដោយរងការចោទប្រកាន់ពីបទពុករលួយ ពាក់ព័ន្ធនឹងបរិក្ខាពេទ្យយោធា។ សារព័ត៌មានរ៉យទ័របានផ្សាយថា នេះជា ជំហានថ្មីរបស់ប្រធានាធិបតីនៅក្នុងសង្គ្រាមប្រឆាំងអំពើពុករលួយ នៅក្នុងប្រទេសរបស់លោក ... Read More »

ក្រសួងហិរញ្ញវត្ថុរុស្ស៊ីស្នើឲ្យប្រើប្រាស់ប្រាក់រ៉ូបរុស្ស៊ីក្នុងការដោះដូរពាណិជ្ជកម្មជំនួសដុល្លារអាមេរិក

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ីលោក Anton Siluanov បានប្រកាសតាមបណ្តាញ ទូរទស្សន៍ជាតិ Russia1 ថា រុស្ស៊ីនឹង អនុញ្ញាតឲ្យធ្វើចរាចរណ៍ប្រេងដោយប្រាក់រ៉ូបរុស្ស៊ី ដោយសារតែបច្ចុប្បន្នប្រាក់ដុល្លារ មានការប្រែប្រួលខ្លាំង។ លោក Siluanov បញ្ជាក់ថា «យើងបាន ... Read More »

ប្រធានាធិបតីកូរ៉េខាងត្បូងអាចទៅកាន់ទីក្រុងព្យុងយ៉ាងនៅចុងខែនេះ

កាលពីថ្ងៃទី១៣ ខែសីហា គណៈប្រតិភូជាន់ខ្ពស់ប្រទេសកូរ៉េខាងត្បូង-ជើង បានជួបពិភាក្សាគ្នា ស្តីពីជំនួបកំពូលរវាងមេដឹកនាំប្រទេសទាំងពីរ នៅក្នុងដំណើរ ទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាង ត្បូង លោក មូន ជេអុីន ទៅកាន់ទីក្រុង ព្យុងយ៉ាង។ សារព័ត៌មាន Kookmin ... Read More »

ប្រាក់ទួរគីធ្លាក់ថ្លៃដល់ទៅ២០ភាគរយ អាចប្រឈមនិងវិបត្តិ

ប្រាក់Lira របស់ទួរគីបន្តធ្លាក់ថ្លៃខ្លាំងបើប្រៀបធៀបនឹងប្រាក់ដុល្លារ នៅថ្ងៃចន្ទ ទី១៣ ខែសីហានេះ ក្រោយពេលប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បន្តដាក់ទណ្ឌកម្មទៅលើទួរគី។ បច្ចុប្បន្នប្រាក់Lira រហូតដល់ទៅ៧,២៣ដុល្លារ ទើប ទិញបាន១ដុល្លារអាមេរិក នៅថ្ងៃទី១៣ខែសីហានេះ ។ ប៉ុន្តែក្រោយពេលធានាគាជាតិទួរគីបានចូលរួមធ្វើឲ្យតម្លៃប្រាក់ប្រសើរឡើងវិញបន្តិច ។ ... Read More »

របាយការណ៍ចុងក្រោយ អ្នកស្លាប់ ដោយបាក់ទំនប់វារីអគ្គិសនី នៅឡាវមាន៣៦នាក់និង៩៨នាក់បាត់ខ្លួន

បាក់ទំនប់វារីអគ្គិសនីនៅឡាវនាពេលកន្លងមក បង្ក ទៅជាគ្រោះមហន្តរាយមិនធ្លាប់មាន ដោយទឹកជន់កើនឡើងយ៉ាងឆាប់រហ័ស ធ្វើឲ្យពលរដ្ឋមិនអាច គេចចេញទាន់ពេលវេលា ជាហេតុបណ្តាលឲ្យមានអ្នកស្លាប់ របួស និងបាត់ខ្លួនជាច្រើន ។ តាមតួលេខជាផ្លូវការណ៍ចុងក្រោយនេះ គឺមានអ្នកស្លាប់ ៣៦នាក់ និង ៩៨នាក់បាត់ខ្លួន ... Read More »

សម្ព័ន្ធមិត្តស្និទ្ធបំផុតរបស់អាមេរិកនៅអឺរ៉ុប គឺអង់គ្លេស ក៏រងការគំរាមកំហែងពីទីក្រុងវ៉ាស៊ីនតោនដែរ

អាចនិយាយបានថា អង់គ្លេសគឺជាសម្ព័ន្ធមិត្ត ស្លាប់រស់ និងជាទីទុកចិត្តបំផុតរបស់អាមេរិក នៅលើពិភពលោក ពេលនេះអាមេរិក ក៏បានគំរាមកំហែងដល់សម្ព័ន្ធមិត្តដ៏សំខាន់មួយនេះ ដោយខ្លាច អង់គ្លេសងាកចេញពីអាមេរិកដូចប្រទេសអឺរ៉ុបផ្សេងទៀត។ អគ្គរដ្ឋទូតអាមេរិក ប្រចាំនៅទីក្រុងឡុងដុង ប្រទេសអង់គ្លេស លោក Woody Johnson ... Read More »

តម្លាភាពរវាងជាតិសាសន៍អាមេរិក នៅតែជាក្តីស្រមៃដដែល

ការប្រកាន់ជាតិសាសន៍ នៅអាមេរិក នៅតែជាបញ្ហាចំបងដដែល ដោយអាមេរិកនៅតែមិនអាច ទប់ស្កាត់ការប្រកាន់ពូជសាសន៍ បើទោះបី ប្រធានាធិបតីដូណាល់ ត្រាំថ្កោលទោសយ៉ាងខ្លាំង ដល់ ការប្រកាន់ពូជសាសន៍ក្តី។ នៅក្នុងឱកាសខួបគម្រប់ ១ឆ្នាំនៃអំពើហិង្សា រវាងក្រុមជនជាតិស្បែកស នឹងក្រុមជនជាតិស្បែកខ្មៅនៅទីក្រុង Charlottesville ... Read More »

ផ្ទុះឃ្លាំងអាវុធនៅស៊ីរី ស្លាប់៣៩នាក់

មានករណីផ្ទុះនៅក្នុងផ្ទះមួយខ្នង ដែលបានផ្ទុកទៅដោយគ្រាប់រំសែវ បណ្តាលឲ្យមនុស្ស រាប់សិបនាក់ស្លាប់ និងរបួស ក្នុងនោះមានស្ត្រី និងកុមារជាច្រើនផងដែរ ។ ករណីផ្ទុះខាងលើកើតឡើង នៅជាប់ក្រោមដី ក្នុងអគារ ស្ថិតនៅលើដងផ្លូវ Bab Al Hawa ... Read More »

ធ្លាក់ឧទ្ធម្ភាគចក្រសង្គ្រោះនៅជប៉ុនស្លាប់៩នាក់

កាលពីថ្ងៃទី១០ ខែសីហា កម្លាំងការពារដែនអាកាសជប៉ុនបានប្រកាសឲ្យដឹងថា បានរកឃើញបំណែកនៃឧទ្ធម្ភាគចក្រសង្គ្រោះដែលមានមនុស្ស៩នាក់នៅលើ យន្តហោះ។ បំណែកឧទ្ធម្ភាគចក្រត្រូវបានរកឃើញនៅក្នុងខេត្ត Gunma ភាគខាង លិចទីក្រុងតូក្យូ។ ឧទ្ធម្ភាគចក្របានបាត់ បង់ទំនាក់ទំនងជាមួយទីបញ្ជាការពេលហោះដល់ព្រំដែនខេត្ត Nagano និង Nijgata។ សារព័ត៌មានចិន ... Read More »

ឪពុកម្តាយក្មេកប្រធានាធិបតី ត្រាំ ទទួលបានសញ្ជាតិអាមេរិកបង្កឲ្យមានការថ្កោលទោស

ការណ៍ដែលឪពុកម្តាយរបស់ភរិយា ប្រធានាធិបតីអាមេរិក លោកស្រី Melania Trump ទទួលបានសញ្ជាតិអាមេរិក បានក្លាយជាប្រធានបទក្តៅលើបណ្តាញសង្គមព័ត៌មាននានាក្នុងទឹកដីអាមេរិក ខណៈ ដែលលោក ត្រាំ រឹតបន្តឹងច្បាប់អន្តោ ប្រវេសន៍។ សារព័ត៌មាន Sputnik បានផ្សាយថា ... Read More »

កូរ៉េខាងជើងប្រឈមនឹងវិបត្តិស្បៀងអាហារជាទ្រង់ទ្រាយធំ

អង្គការកាកបាទក្រហមអន្តរជាតិ និង អឌ្ឍចន្ទក្រហមពិភពលោកបានប្រកាស ឲ្យដឹងនៅថ្ងៃទី១០ ខែសីហាថា កូរ៉េខាង ជើងប្រឈមនឹងវិបត្តិខ្វះស្បៀងអាហារជាទ្រង់ទ្រាយធំដោយសារតែរលកកម្តៅបានវាយប្រហារប្រទេសនេះ ធ្វើឲ្យផលដំណាំស្រែចម្ការត្រូវខូចខាតជាច្រើន។ អង្គការកាកបាទក្រហមអន្តរជាតិបានប្រកាសថា ច្បាប់ដាក់ទណ្ឌកម្មបានរារាំងដល់សកម្មភាពផ្តល់ជំនួយដល់កូរ៉េខាងជើង។ អង្គការសហប្រជាជាតិបានអនុម័ត ដាក់ទណ្ឌកម្មយ៉ាងតឹងតែងទៅលើកូរ៉េ ខាងជើង ក្រោយពេលប្រទេសនេះបានសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប កាលពី ... Read More »

មីយ៉ានម៉ា និងបង់ក្លាដែស ឯកភាពគ្នា បញ្ជូនជនភៀសខ្លួនត្រឡប់ទៅកាន់កន្លែងដើមវិញឲ្យបានឆាប់បំផុត

នៅក្នុងសេចក្តីប្រកាស ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រី ប្រទេស មីយ៉ានម៉ានិងបង់ក្លាដែស កាលពីថ្ងៃទី១០ខែសីហា ប្រទេសទាំងពីរ ក៏បានព្រមព្រៀងគ្នា ឲ្យជនភៀសខ្លួនវិលត្រឡប់ពីបង់ក្លាដែសទៅកាន់ប្រទេស មីយ៉ានម៉ាវិញ ។ កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសប្រទេសទាំអពីត ក៏បានសម្រេច បង្កើត ទីតាំងកណ្តាលសម្រាប់ទទួលជនភៀសខ្លួន បញ្ជូនពីបង់ក្លាដេស ... Read More »

អាមេរិកព្រមានអ៊ីរ៉ង់ ពីការបាញ់សាកល្បងមីស៊ីល

អ៊ីរ៉ង់បានបាញ់សាកល្បងមីស៊ីលជាលើកដំបូងនៅក្នុងឆ្នាំ ២០១៨នេះ ដោយរងការប្រឆាំង និងថ្កោលទោសយ៉ាងខ្លាំងពីអាមេរិក ។ ផ្កាយរណបអាមេរិក ចាប់បានសកម្មភាពបាញ់មីស៊ីលថ្មីបំផុតរបស់អ៊ីរ៉ង់ នៅប្រេភេទមីស៊ីល Fateh 110 នៅក្នុងពេលធ្វើសមយុទ្ធទ្រងទ្រាយធំនៅឈូងសមុទ្រ Hormuz ។ សារព័ត៌មាន Sputnik ... Read More »

អឺរ៉ុបស្នើឲ្យបើកការស្រាវជ្រាវករណីធ្វើឃាតប្រធានាធិបតីវេណេហ្ស៊ុយអេឡាមិនបានសម្រេច

សហគមន៍អឺរ៉ុប កាលពីថ្ងៃទី១១ ខែសីហា បានអំពាវនាវ ឲ្យបើកការស្រាវជ្រាវ ជាទ្រង់ទ្រាយ និងតម្លាភាពទៅលើករណីធ្វើឃាតប្រធានាធិបតីវេណេហ្ស៊ុយអេឡា មិនបានសម្រេចដោយយន្តហោះ ឌ្រូន គ្មានមនុស្សបើកកាលពីថ្ងៃទី ៤ខែសីហា ។ សារព័ត៌មាន AP បានផ្សាយថា ... Read More »

សម្ព័ន្ធមិត្តក៏មិនលើកលែង! អាមេរិកតម្លើងពន្ធ លើប្រទេសសម្ព័ន្ធមិត្តណាតូ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទើបតែតម្លើងពន្ធទ្វេដងដល់ដែកថែប និងអាលុយមីញ៉ម របស់ប្រទេសទួរគី ដោយសារតែ រដ្ឋាភិបាលទីក្រុង Ankara មិនព្រមដោះលែងសកម្មជន Brunson ។ កាលពីថ្ងៃទី១០ ខែសីហា ប្រធានាធិបតីអាមេរិក ... Read More »