ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នាបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំនៅខណ្ឌសែនសុខ

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នាបណ្តាលឲ្យរងការខូចខាតរថយន្តទាំងនោះយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។  តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាកសៃអនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AU-0245 និងរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AO-3332បានបើកបរក្នុងទិសដៅពីលិចទៅកើត ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ក្នុងការកែសម្រួលអាជ្ញាបណ្ណរបស់ក្រុមហ៊ុនឯកជន សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃស្រុកស្ទឹងហាវ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ ២០២០ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ក្នុងការកែសម្រួលអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃឃុំជើងគោ ... Read More »

លោកស្រី បាន ស្រីមុំ តែងតាំង ជាអភិបាលខេត្តប៉ៃលិន ជំនួសលោក ផាន់ ចាន់ធុល ដែលត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

ភ្នំពេញ ៖បើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព នគរដ្រេហ្គន ទទួលបាន នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ គឺ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ... Read More »

តំណាងលោកឌី វិជ្ជា ប្រគល់ផ្ទះទី៣៥ ជូនគ្រួសារក្រីក្រមានជីវភាពខ្វះខាតមួយគ្រួសារនៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ លោកតូច ប៉ូលីវ៉ា អនុប្រធាន សសយក ខេត្ត តំណាងលោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះទី៣៥ ជូនគ្រួសារក្រីក្រមានជីវភាពខ្វះខាតមួយគ្រួសារស្ថិតនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ នៅថ្ងៃទី១៨ ... Read More »

លោក ជិន ម៉ាលីន បានធ្វើបទឧទ្ទេសនាម អំពីស្ថានការណ៍នយោបាយ សិទ្ធិមនុស្ស យុត្តិធម៌ និងការអនុវត្តច្បាប់នៅកម្ពុជា ជូនមន្រ្តី ការទូតដែលទើប តែងតាំងថ្មី

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ តាមការចាត់តាំងរបស់លោករដ្ឋមន្រ្តី លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ... Read More »

អគ្គនាយកដ្ឋាននិងរដ្ឋាករកម្ពុជា មានប្រារព្ធពិធីប្រគល់-ទទួល ឧបករណ៍និងសម្ភារបរិក្ខារអនាម័យសម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19)

ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋាននិងរដ្ឋាករកម្ពុជា មានប្រារព្ធពិធីប្រគល់-ទទួល ឧបករណ៍និងសម្ភារបរិក្ខារអនាម័យសម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19)ពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ... Read More »

បិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងកម្លាំងយោធានៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹងយោធានៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នៅថ្ងៃសុក្រ ៤ កើត ខែបុស្សឆ្នាំជូត ទោស័ក ព.ស. ... Read More »

លោក វុិត មឃ: ព្រះរាជអាជ្ញារង និងលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ត្រូវប្រជាពលរដ្ឋ ប្តឹងទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌(មានវីដេអូ)

ខេត្តកំពង់ស្ពឺ៖ អាចចាត់ទុកថា ជាការចោទប្រកាន់ដោយតំណាងអយ្យការ ពុំមានហេតុផលក្នុងបទល្មើស ទើបនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ប្រជាពលរដ្ឋបង្ខំចិត្តដាក់ពាក្យបណ្ដឹង លើលោក វុិត មឃ: ព្រះរាជអាជ្ញារង និងលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ... Read More »

លោកស្រី ខៃ ណារិន ចេញលិខិតបំភ្លឺជាសាធារណៈចំពោះការសកម្មភាពបុគ្គលមួយក្រុម សាងសង់ផ្ទះលើដីស្របច្បាប់របស់លោកស្រី នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោកស្រី ខៃ ណារិន អាយុ៦២ឆ្នាំ បានចេញសេចក្តីសុំបំភ្លឺជូនសាធារណៈជនជុំវិញសកម្មភាពរបស់បុគ្គលមួយក្រុម ដែលបានធ្វើការសាងសង់ផ្ទះនៅលើដីរបស់លោកស្រីដែលមានការទទួលស្គាល់ និងលិខិតស្នាមត្រឹមត្រូវស្ថិតនៅភូមិឬទី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ព្រមទាំងបានដាក់ពាក្យប្តឹងដើម្បីចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។ នេះបើយោងតាមលិខិតបំភ្លឺរបស់លោកស្រីខៃ ណារិន ដែលអង្គភាពនគរដ្រេហ្គន ... Read More »

ក្មេងស្រីម្នាក់ធ្លាក់ពីលើផ្ទះស្លាប់ពេលបញ្ជូនទៅកាន់មណ្ឌលសុខភាព

ខេត្តកំពង់ឆ្នាំង៖ កេ្មងស្រីម្នាក់បានស្លាប់ពេលបញ្ជូនទៅកាន់មណ្ឌលសុខភាព ក្រោយពេលដែលក្មេងស្រីរងគ្រោះរូបនេះបានធ្លាក់ពីផ្ទះខណៈដែលដើរឆ្លងស្នួពីផ្ទះម្ខាងទៅផ្ទះម្ខាងទៀត។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។    សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

រថយន្តដឹកស៊ីម៉ងត៍បើកជែងគ្នាមិនគិតពីឧបសគ្គខាងមុខធ្វើឱ្យធ្លាក់ប្រឡាយទឹកស្អុយ

ភ្នំពេញ​៖​ រថយន្តដឹកស៊ីម៉ងត៍របស់ក្រុមហ៊ុនCIMC ត្រូវបានអ្នកបើកបរបេីកលឿនជែងគ្នាតែពេលឃើញមានឧបសគ្គនៅខាងមុខក៏គេចជ្រុលទៅធ្លាក់ប្រឡាយទឹកស្អុយ ប៉ុន្តែសំណាងហើយដែលមិនមានមនុស្សរងរបួស។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១៨ ខែធ្នូ​ ឆ្នាំ២០២០​ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ​ ក្នុងសង្កាត់ព្រៃស​ ខណ្ឌដង្កោ​។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ នៅមុនពេលកេីតហេតុគេបានឃេីញរថយន្តធុនធំដឹកស៊ីម៉ងត៍របស់ក្រុមហ៊ុនCIMC​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ4A-8807 បេីកបរតាមបណ្តោយផ្លូវ៣០ម៉ែត្រ​ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿន ... Read More »

លោក លី ធុជ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសលោកសំ នីតូ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយចេក ស្រុករំដួល

ខេត្តស្វាយរៀង៖ លោកលី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួលបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសលោកសំ នីតូ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយចេក ស្រុករំដួល នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នៅសាលាឃុំស្វាយចេក។ ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកសុខា រ៉ាមអភិបាលស្រុក លោកសំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ... Read More »

ឧត្តមសេនីយ៍ត្រី ចៅ ឃីន ទទួលអំណោយបរិក្ខារពេទ្យពីក្រុមហ៊ុន អនភ័ញ ឯ.ក

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី វេជ្ជបណ្ឌិត ចៅ ឃីន ... Read More »

អភិបាលខេត្តព្រៃវែង ជួបសំណេះសំណាល និងពិគ្រោះយោបល់ ដើម្បីទទួលយកនូវសំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងឃុំក្របៅ

ខេត្តព្រៃវែង៖ នៅថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ លោក ជា សុមេធី អភិបាលខេត្ត​ព្រៃវែង​ រួមជាមួយលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស្តើង ... Read More »

លោករដ្ឋមន្រ្តី វេង សាខុន បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សា សុំយោបល់ និងផ្តល់ធាតុចូលសំខាន់ៗលើសេចក្តីព្រាងច្បាប់ស្តីអំពី “សភាកសិឧស្សាហកម្មកម្ពុជា”

ភ្នំពេញ៖ បានឃើញសេចក្តីជូនដំណឹងលេខ ១០៤០ សជណ.កឆ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ របស់ទីស្តីការគណ:រដ្ឋមន្រ្តីស្តីអំពី “ការយល់ព្រមដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឲ្យបង្កើតសភាកសិឧស្សាហកម្មនៃព្រះរាជាណាចក្រកម្ពុជា”។ ទទួលបានការយល់ព្រមដ៏ខ្ពង់ខ្ពស់នេះ នៅទីស្តីការក្រសួងកសិកម្ម ... Read More »

រាត្រីនេះបេក្ខភាពកញ្ញាឯក MISS CAMBODIA 2020 ទាំង៣១រូបនឹងបង្ហាញសម្រស់ក្នុងការប្រកួតបឋម

    ភ្នំពេញ៖ ក្រោយពីឆ្លងកាត់ការជ្រើសរើសយ៉ាងយកចិត្តទុកដាក់នោះ មានបេក្ខនារី៣១រូបនឹងបង្ហាញមុខក្នុងការប្រកួតបឋមនៃកម្មវិធីកញ្ញាឯកកម្ពុជាMISS CAMBODIA 2020 ។ កម្មវិធីប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនារាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះនៅលើកញ្ចក់ទូរទស្សន៍ My TV  និង Facebook ... Read More »

ប្រមុខការទូតកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំ គណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ តាមប្រព័ន្ធវីដេអូ

​​ភ្នំពេញ ៖ លោក ប្រាក់​ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ លោក ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស ... Read More »

លោក ប្រាក់ សុខុន ៖ ការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់របស់ចក្រភពអង់គ្លេស និងអៀឡង់ខាងជើង ដល់​ព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០​កាលកន្លងទៅ  លោលោកស្រី Tina Redshaw​​ ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេសនិងអៀឡង់ខាងជើងបានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី០១ ... Read More »

ផ្ទុះកំប៉ុងហ្គាស លក់លតឆា បណ្តាលឲ្យរងរបួសធ្ងន់ ស្រាល៣នាក់

ខេត្តកំពង់ចាម ៖ មនុស្ស៣នាក់បានរងរបួសធ្ងន់ស្រាល ខណៈបានយកចង្ក្រានហ្គាស លក់លតឆា បណ្តាលឲ្យផ្ទះកំប៉ុងហ្គាស នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងផ្សារផ្អាវ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ... Read More »

តោះស្វែងយល់ទាំងអស់គ្នា ពី ខ្លោងទ្វារទាំង ៥ នៃក្រុងអង្គរធំ

ខេត្តសៀមរាប៖ បើយោងតាមប្រភព ពី ទំព័ររឿងបូរាណ បានបញ្ជាក់អោយដឹងថា, ខ្លោងទ្វារខាងត្បូង មានឈ្មោះថា ទន្លេអ៊ុំ៖ ខ្លោងទ្វារទន្លេអ៊ុំ(ទិសខាងត្បូង)ខ្លោងទ្វារខាងត្បូងត្រូវបានប្រើប្រាស់សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ ទាំងវណ្ណៈក្សត្រ ទាំងវណ្ណៈនម៉ឺនសព្វមុខមន្ត្រីរហូតដល់ប្រជារាស្រ្តសាមញ្ញ ដែលអាចចេញចូលបានគ្រប់ពេលវេលាតាំងពីប្រលឹម(ថ្ងៃរះ) ទល់ព្រលប់(ថ្ងៃលិច) ក្នុងគោលបំណងកិច្ចការរដ្ឋបាល សាសនា និងរកស៊ីជួញដូរ ... Read More »

អភិបាលខណ្ឌចំការមនអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គិភ័យ ខណៈរដូវរំហើយបានចូលមកដល់

ភ្នំពេញ៖ ដោយសង្កេតឃើញថា មកដល់ពេលនេះ ជារដូវរំហើយ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គិភ័យ ដោយនៅមុនពេលចេញពីផ្ទះសូមពិនិត្យមើលភ្លើងចង្ក្រាន ទៀន ធូប បញ្ហាចរន្តអគ្គិសនី និងសូមចៀសវាងកុំដាក់ដាំបាយ ... Read More »

ក្រសួងសាធារណការ ផ្អាកមណ្ឌលផ្តល់សេវា ផ្សារទំនើប អុីអន១ និងអុីអន២ និងផ្សារទំនើប ជីបម៉ុង ណូរ៉ូម៉ល បណ្តោះអាសន្នរយៈពេល ៣ថ្ងៃ (១៨-២០​ ធ្នូ ២០២០)

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា៖ មណ្ឌលផ្តល់សេវា ផ្សារទំនើប អុីអន១ និងអុីអន២ និងផ្សារទំនើប ជីបម៉ុង ណូរ៉ូម៉ល ត្រូវបានផ្អាកជាបណ្តោះអាសន្នរយៈពេល ៣ថ្ងៃ (១៨-២០​ ធ្នូ ... Read More »

រថយន្តមែរសឺដេសមួយគ្រឿងបុកសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់បង្គោលភ្លើងមួយដើម រថយន្តកល់ជាប់ទៅមុខលែងរួច

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ាកមែរសឺដេសមួយគ្រឿងក្នុងល្បឿនលឿនបានរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់បង្គោលភ្លើងអស់មួយដើម ចំណែករថយន្តកល់ទ្រូងផ្លូវជាប់ទៅមុខលែងរួច។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និងង៣០នាទីយប់ ថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តមែរសឺដេសមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2U- 5038 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចដោយប្រើល្បឿនលឿន។ ... Read More »

ទំនាស់ព្រំដីបង្កជាហិង្សាធ្វើឲ្យតាអាយុ៨៦ឆ្នាំម្នាក់កាប់ទៅលើប្តីប្រពន្ធ២នាក់រងរបួសយ៉ាងដំណំ

ខេត្តកណ្ដាល៖ ដោយសារទំនាស់បន្តិចបន្តួចពីរឿងព្រំដី បានបង្កជាគំនុំគំកួនគ្នាឈានដល់ធ្វើឲ្យលោកតាអាយុ៨៦ឆ្នាំម្នាក់យកកាំបិតផ្គាក់ស្ទាក់កាប់ប្តីប្រពន្ធ២នាក់ដែលជាម្ចាស់ដីជាប់គ្នា បណ្ដាលឲ្យរបួសយ៉ាងដំណំ។ ករណីនេះ​ បានកើតឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទីស្ថិតក្នុងភូមិ​ស្ទឹង​​ ឃុំ​រលាំង​កែន​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ... Read More »

នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូលស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យពាក់ព័ន្ធករណីបង្ខាំងមនុស្សជំរិតទារប្រាក់

ភ្នំពេញ៖ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅម៉ោងប្រហែល១១និង៣០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងអធិការដ្ឋាននគរបាលខណ្ឌដង្កោបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យពាក់ព័ន្ធករណីបង្ខាំងមនុស្សជំរិតទារប្រាក់ នៅចំណុចតាមផ្លូវបេតុង ... Read More »

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលនាំយកអំណោយមនុស្សធម៌ជូនក្រុមគ្រួសារសពក្មេងលង់ទឹកស្លាប់នៅស្រុកស្អាង

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនប្រជាពលរដ្ឋចំនួនពីរគ្រួសារ ដែលមានកូនស្រីចំនួន២នាក់ បានស្លាប់ដោយសារលង់ទឹកប្រឡាយព្រែកធំ កាលពីថ្ងៃទី១៥ ខែធ្នូ ... Read More »

នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវឱ្យស្ថាប័នព័ត៌មានទាំងអស់ ប្រកាន់ខ្ជាប់វិជ្ជាជីវៈ និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យស្ថាប័នព័ត៌មានទាំងអស់ ប្រកាន់ខ្ជាប់វិជ្ជាជីវៈ និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្ដេចតេជោ ហ៊ុន សែន បានគួរបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ ... Read More »

ព្រះគ្រូវិជិតមេធា មាស សំណាង អនុគណស្រុកស្អាង និងជាព្រះចៅអធិការវត្តព្រែកអំបិល បាននាំយកបច្ច័យ ព្រះគ្រូចៅអធិការវត្តក្នុងស្រុកស្អាង ចំនួន៣០០០ដុល្លារនិង៦លានរៀលជូនសម្ដេចតេជោ តាមរយៈរដ្ឋបាលខេត្តកណ្ដាល សម្រាប់ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩

ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ព្រះគ្រូវិជិតមេធា មាស សំណាង អនុគណស្រុកស្អាង និងជាព្រះចៅអធិការវត្តព្រែកអំបិល បាននាំយកបច្ច័យព្រះគ្រូចៅអធិការវត្តក្នុងស្រុកស្អាង ចំនួន៣០០០ដុល្លារ និង៦លានរៀលជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ... Read More »

ដេកផ្ទះមិនចង់ទេ ! ចង់តែទៅដេកក្នុងពន្ធនាគារ , នេះហើយជើងខ្លាំងបង្កើត facebook ក្លែងក្លាយ បំពុលសង្គម ចុងក្រោយអស់អនាគត ជាប់ចោទ ៥បទល្មើស

ខេត្តកំពត៖ ទីបំផុត ! តុលាការបានឃុំខ្លួនបុរសម្នាក់ដែលបង្កើតហ្វេសប៊ុកក្លែងក្លាយ ប្រមាថព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ   អភិបាលខេត្ត ស្នងការខេត្តនានា ត្រូវបានលោក សេង ម៉ាឡាប ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពតចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពាក់ព័ន្ធការបង្កើតហ្វេសប៊ុកក្លែងក្លាយ ប្រមាថព្រះមហាក្សត្រ ប្រមាថថ្នាក់ដឹកនាំ ... Read More »

តំណាងឱ្យ លោក ហ៊ុន ម៉ានី បាននាំយកម៉ាស់ និងជែលលាងដៃ ដែលជាអំណោយរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ប្រគល់ជូន លោកគ្រូ អ្នកគ្រូ ដែលកំពុងបំពេញការងារស្រាវជ្រាវ និងចងក្រងរបាំក្បាច់បុរាណខ្មែរ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងនាមលោក ហ៊ុន ម៉ានី , លោក សុខ សប្បាយណា សមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក. បាននាំយកម៉ាស់ និងជែលលាងដៃ ... Read More »