ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ក្រសួង​ទេសចរណ៍​៖​ ចុងសប្ដាហ៍ទី៤ខែកញ្ញា កម្ពុជាទទួលបានទេសចរផ្ទៃក្នុងជាង១០ម៉ឺននាក់ កើនជាងសប្ដាហ៍មុន ២៩%

ភ្នំពេញ៖ បើតាមប្រសាសន៍លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះថា៖​ រយៈពេល៣ថ្ងៃ គឺថ្ងៃទី២៤-២៥-២៦ ខែកញ្ញា ឆ្នាំ២០២១ ភ្ញៀវទេសចរផ្ទៃក្នុងបានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១០២,០៦៣ ... Read More »

រដ្ឋបាលខេត្តកណ្តាល​ ទទួល​អង្ករចំនួន២៥តោន, មី១០០កេស និងត្រីខកំប៉ុង១០០យួរ ពីអ្នកឧកញ៉ា ឃុន សៀ

ខេត្ត​កណ្តាល ​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា ឃុន សៀ ដែលបានឧបត្ថម្ភអង្ករចំនួន២៥តោន មី១០០កេស ... Read More »

ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ ៖​ ព្រះសិរមេទេវតាព្រះភ័ក្រ្ត៤រកឃើញនៅខ្លោងទ្វារតាកាវ

ភ្នំពេញ​ ៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ បានឱ្យដឹងនៅរសៀលថ្ងៃចន្ទទី២៧​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ថា៖​ រូបចម្លាក់ព្រះសិរមេទេវតាត្រូវបានក្រុមការងារជួសជុលខ្លោងទ្វារតាកាវប្រទះឃើញកប់ក្នុងដីនៅក្បែរខឿនជ្រុងឦសាននៃខ្លោងទ្វាតាកាវ កាលពីថ្មីៗនេះ។  ប្រភពដដែលបន្តថា​ រូបព្រះសិរមេទេវតាព្រះភ័ក្រ្ត៤ ដែលបានរកឃើញមានព្រះភ័ក្រ្ត២ត្រឹមពាក់កណ្តាលច្រមុះចុះក្រោម។ ចំពោះចម្លាក់ព្រះសិរទេវតាដែលបានរកឃើញនេះ ក្រុមការងារបានយកទៅធ្វើការផ្គុំសាកល្បងជាមួយនឹងចម្លាក់ស្មាទេវតាដើម្បីផ្ទៀងផ្ទាត់ ជាលទ្ធផលចម្លាក់ព្រះភ័ក្រ្តដែលបានរកឃើញនោះពិតជាត្រូវគ្នាជាមួយនឹងតួខ្លួនមេទេវតាប្រាកដមែន។ ... Read More »

សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធទាំងស្រុងរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត​

ភ្នំពេញ​៖​ សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធទាំងស្រុងរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត​ ជាពិសេស​ គឺការចុះផ្សាយមានលក្ខណ:ប្រមាទមកលេីមន្ត្រីអនុវត្តច្បាប់​ ដែលគ្មានមូលដ្ឋានច្បាស់លាស់​ ដែលធ្វេីឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់កងកម្លាំងនគរបាលជាតិ​។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០២១។  ប្រភពដដែលបន្តថា​ កាលពីថ្ងៃទី២៥ ខែកញ្ញា ... Read More »

ទុស្សេខ្សែភ្លេីង​ឆេះរោងកម្មករស្នាក់នៅរបស់បុរីប៉េងហួត​ ក្នុងខណ្ឌដង្កោ​ អស់ចំនួន០៥បន្ទប់

ភ្នំពេញ​ ៖​ មានករណីអគ្គិភ័យមួយបានឆាបឆេះរោងកម្មករស្នាក់នៅរបស់បុរីប៉េងហួត​ អស់ចំនួន០៥ បន្ទប់​ កាលពីវេលា​ម៉ោង​១១:២០នាទី​ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ  រាជធានីភ្នំពេញ។     ... Read More »

ក្រសួងអប់រំ ចេញសេចក្តីណែនាំស្តីពី ការបើកដំណើរការ​ឡើងវិញក្នុងដំណាក់កាលទី១ សម្រាប់គ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ និងឯកជន

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជននិងកីឡា បានចេញសេចក្តីណែនាំស្តីពី ការបើកដំណើរការ​ឡើងវិញក្នុងដំណាក់កាលទី១ សម្រាប់គ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ និងឯកជន។ ចាប់តាំងដើមសប្ដាហ៍ទី៣ នៃខែកញ្ញា ឆ្នាំ២០២១ ដោយមានកិច្ចសហការ និងគាំទ្រពីសំណាក់រដ្ឋបាល ... Read More »

ការដ្ឋានសំណង់ដ៏ធំជាប់សាលាខណ្ឌទួលគោក មិនត្រឹមតែយកផ្លូវសាធារណៈស្ទើរតែទាំងស្រុងទេ គឺអាចនឹងបង្កហានិភ័យខ្ពស់ដល់អ្នកដំណើរ ចំពោះការសាងសង់គ្មានរៀបចំស្តង់ដារហ៊ុមព័ទ្ធការដ្ឋានឱ្យបានត្រឹមត្រូវនោះ !

ភ្នំពេញ៖ ការដ្ឋានសំណង់អគារដ៏ធំមួយកន្លែងស្ថិតនៅលើផ្លូវលេខ៥៩៦ សង្កាត់បឹងកក់ទី២ ជាប់នឹងសាលាខណ្ឌទួលគោកតែម្តង បានយកផ្លូវសាធារណៈជាងពាក់កណ្តាលធ្វើជាកន្លែងចាក់បេតុងបង្កផលលំបាកដល់អ្នកដំណើរ  និងការហ៊ុមព័ទ្ធការដ្ឋានមិនត្រឹមត្រូវតាមលិខិតអនុញ្ញាត, យកផ្លូវសាធារណៈដាក់ថ្ម ខ្សាច់ ដែក គ្មានសណ្តាប់ធ្នាប់, ខ្សែរ៉តយោងសម្រាប់លើកដែក ថ្ម ខ្សាច់ ដាក់ចំពីលើផ្លូវសាធារណៈដែលអាចបង្កហានិភ័យខ្ពស់បំផុត ដែលគ្រោះថ្នាក់អាចនឹងកើតឡើងជាយថាហេតុណាមួយ ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ យុទ្ធសាស្ត្រ អាទិភាពមួយចំនួន ដើម្បីចាប់ផ្ដើមបើកឡើងវិញនូវសកម្មភាពទេសចរណ៍ជាតិ និងអន្តរជាតិនាពេលខាងមុខ ឆ្ពោះទៅការអភិវឌ្ឍទេសចរណ៍កម្ពុជាប្រកបដោយចីរភាព

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងលើកឡើងថា ដើម្បីចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ “ទេសចរណ៍ដើម្បី កំណើនប្រកបដោយបរិយាបន្ន” សម្តេចសូមចែករំលែកការយល់ឃើញនិងគូសបញ្ជាក់នូវយុទ្ធសាស្ត អាទិភាពមួយចំនួន ដើម្បីចាប់ផ្ដើមបើកឡើងវិញនូវសកម្មភាពទេសចរណ៍ជាតិ និងអន្តរជាតិនាពេលខាងមុខ ឆ្ពោះទៅការអភិវឌ្ឍទេសចរណ៍កម្ពុជាប្រកបដោយចីរភាព ... Read More »

នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា​រាជធានីភ្នំពេញ​បើកវគ្គអប់រំផ្សព្វផ្សាយពីចម្ងាយតាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference ) ស្តីពីសុវត្ថិភាពចរាចរណ៍​ ពិការភាព និងជំងឺកូវីដ-១៩​

ភ្នំពេញ៖ លោក​ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា នាព្រឹកថ្ងៃចន្ទ​ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧​ ខែកញ្ញា ឆ្នាំ២០២១នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា​រាជធានីភ្នំពេញ​ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំផ្សព្វផ្សាយពីចម្ងាយតាមរយៈការបញ្ជូនរូបភាព ... Read More »

អាណិតណាស់អតីតតារាសិចស៊ី សេង សូណា មានជំងឺកូវីដ-១៩ និងមានជំងឺរួមរិតជាច្រើនទៀត

    ភ្នំពេញ៖ ពិតជាធ្វើឲ្យគេភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមក្រោយពីអតីតតារាសិចស៊ី កញ្ញា សេង សូណា បានប្រកាសអំពីការធ្លាក់ខ្លួនឈឺជំងឺច្រើនមុខ និងឆ្លងជំងឺកូវីដ-១៩ ថែមទៀតនោះ។ ដំណឹងដ៏ភ្ញាក់ផ្អើលនេះបានធ្វើឡើងបន្ទាប់ពីនាងបានបាត់មុខពីសិល្បៈអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលស្ទើរតែធ្វើឲ្យទស្សនិកជនភ្លេចមុខ។  គេចាំបានថា ចន្លោះឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៨ ... Read More »

រដ្ឋបាល​ខណ្ឌដូនពេញ​ សហការជាមួយក្រុមគ្រូពេទ្យTYDA ចុះយកសំណាកកម្មករ៩៤នាក់​ នៅការដ្ឋានមន្ទីរពេទ្យសង់ត្រាល់ និងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ

ភ្នំពេញ​៖​ បើ​យោង​តាម​ការបញ្ជាក់​ពី​លោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូនពេញ​ និងជាប្រធានវេនប្រចាំបញ្ជា​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ថា៖​ អនុវត្តតាមគោលការណ៍ដឹកនាំរបស់លោក​ សុខ​ ពេញវុធ​ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃទី២៦កញ្ញា​ម្សិលមិញ​នេះ​ ... Read More »

អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយលោក ហ៊ុន ម៉ាណែត ប្រគល់ជូនកម្លាំងអាវុធហត្ថខេត្ត សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ខេត្តត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ អំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុនី ត្រូវបានលោក ជាម ច័ន្ទសោភ័ណ ... Read More »

អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដែលបានឧបត្ថម្ភឱសថបុរាណចិនចំនួន ៦,០០០ប្រអប់សម្រាប់ព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងខេត្ត

ខេត្ត​ព្រះសីហនុ​៖​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ... Read More »

របងថ្មដេប៉ូបូមខ្សាច់បាក់រលំសង្កត់លើផ្ទះប្រជាពលរដ្ឋមិនទាន់មានសំណងនៅឡើយទេដោយសារខាងក្រុមហ៊ុននិងប្រជាពលរដ្ឋចរចាមិនទាន់ត្រូវគ្នា

ភ្នំពេញ ៖ ដេប៉ូបូមខ្សាច់មួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ដែលរបងថ្មចំនួន៧ផ្ទាំងបានបាក់សង្កត់លើផ្ទះប្រជាពលរដ្ឋចំនួន៨ខ្នងកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ត្រង់ចំណុចអតីតការាសរថយន្ដ ប្រេងឥន្ធនៈតេលា ស្ថិតក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញនោះ មកដល់ថ្ងៃទី២៧ ខែកញ្ញានេះមិនទាន់មានសំណងនៅឡើយទេ ... Read More »

កូនអកតញ្ញូវាយម្ដាយបង្កើតរហូតដល់ស្លាប់ដោយសារតែការប្រើប្រាស់គ្រឿងញៀនលើសកម្រិត

    ខេត្តកណ្ដាល ៖ កូនប្រុសតិរច្ឆានជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់បានវាយម្ដាយបង្កើតខ្លួនឯងរហូតដល់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី២៥ ខែកញ្ញា​​​​​​​​ ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី​ នៅចំណុចភូមិព្រែកតាបែន​ ឃុំព្រះប្រសប់​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​។      ... Read More »

ថ្ងៃនេះ​កម្ពុជា! រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៨៣៩នាក់ និង​​អ្នក​ជាសះស្បើយ​ ៥៣០នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១៨នាក់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃចន្ទទី២៧ ខែកញ្ញា​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៨៣៩នាក់ ខណៈឣ្នកជាសះស្បើយចំនួន​ ៥៣០នាក់ និងករណីស្លាប់​ ១៨នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​២៦ ខែកញ្ញា​​​​​ ... Read More »

បុរសម្នាក់សង្ស័យស្រវឹងស្រាហើយបើកម៉ូតូលឿនដល់កន្លែងផ្លូវកោងដួលម៉ូតូបោកក្បាលស្លាប់ទាំងក្បាលព្រលប់

ខេត្តស្វាយរៀង៖ បុរសជាកម្មកររោងចក្រម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលស្រវឹងស្រាបើកម៉ូតូលឿនខ្វះការប្រុងប្រយ័ត្ន ហើយពេលបើកដល់កន្លែងផ្លូវកោងធ្វើឲ្យរេចង្កូតដួលបោកក្បាលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងក្បាលព្រលប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥នាទីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ ១៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៧និងលេខ៨ ស្ថិតក្នុងភូមិអកនាគ សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ។ សមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ ... Read More »

លោកស្រី យក់ សម្បត្តិ ៖ ព្រឹកស្អែក ! វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ ចំនួន ៣លានដូសទៀត ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិនដឹកមកដល់កម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ស្អែកនេះ វ៉ាក់សាំងកូវីដ-១៩ ប្រភេទ សុីណូវ៉ាក់ ចំនួន ៣លានដូសទៀត នឹងដឹកមកដល់កម្ពុជា។ នេះជាបញ្ជាក់ឱ្យដឹងពី លោកស្រី យក់ ... Read More »

លោក នេត ភក្ត្រា ៖ រាជរដ្ឋាភិបាលបានកំណត់ទិសស្លោក «ថែរក្សាឈើឈរ ដើម្បីរកចំណូល»

ខេត្តពោធិ៍សាត់ ៖ ព្រៃឈើនៅតំបន់ជួរភ្នំក្រវាញភូមិសាស្ត្រខេត្តពោធិ៍សាត់ មិនមែនឈើមួយដើម តែព្រៃទាំងមូល! រាជរដ្ឋាភិបាលបានកំណត់ទិសស្លោក «ថែរក្សាឈើឈរ ដើម្បីរកចំណូល» តាមរយៈការលក់ឥណទានកាបូន។  នេះជាការថ្លែងរបស់លោក នេត ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន។  ... Read More »

សារលិខិត សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ” ទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ន “​ ” TOURISM FOR INCLUSIVE GROWTH “

ភ្នំពេញ៖ សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ក្រោមប្រធានបទ”ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន TOURISM FOR INCLUSIVE GROWTH – សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ – សម្តេច ... Read More »

លោក កៅ សំអាន តំណាងលោកឌី វិជ្ជានិងលោកស្រី ហ៊ុន ម៉ាណា បន្តយកអំណោយប្រចាំខែជាគ្រឿងឧបភោគបរិភោគនិងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ផ្ដល់ជូនព្រឹទ្ធាចារ្យចាប៉ីដងវែងដែលមានជំងឺប្រចាំកាយនៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ អំណោយប្រចាំខែជាគ្រឿងឧបភោគបរិភោគនិងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ត្រូវបាន លោក កៅ សំអាន ក្រុមការងារស.ស.យ.ក. ខេត្តស្វាយរៀង ជាតំណាងលោក ឌី វិជ្ជា ប្រធាន ស ស យ ... Read More »

សេចក្តីប្រកាសព័ត៌មាន ជំនួបកំពូលវៀតណាម-កម្ពុជា-ឡាវ

ភ្នំពេញ៖ នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាលគណបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀង ភូជុង អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ... Read More »

នគរបាលអន្តោប្រវេសន៍ខេត្តសៀមរាប ឃាត់ខ្លួន​ជនជាតិ​ថៃ​ ០២​នាក់​ លួច​ឆ្លង​ដែន​និង ស្នាក់​នៅ​ខុសច្បាប់

ខេត្ត​សៀមរាប​ ៖​ កម្លាំង​ប្រចាំការ​គោលដៅ​បិទ​ខ្ទប់​ ត្រង់​ចំណុច​ភ្លើងស្តុប​ចុង​កៅស៊ូ​ បាន​ត្រួតពិនិត្យ​រថយន្តឈ្នួល​មួយ​គ្រឿង​ ធ្វើ​ដំណើរ​ពី​ទិស​ខាងលិច​ ទៅ​ខាងកើត​ ហើយបានឃាត់ជនបរទេស​ចំនួន​០២​នាក់​ មាន​លិខិតឆ្លងដែន​ តែ​គ្មាន​ប្រថាប់ត្រា​ច្រក​ទ្វារ​ ។​ ការឃាត់ជនបរទេស២នាក់នេះប្រព្រឹត្តទៅកាលពីវេលា​ម៉ោង​៣​ អធ្រាត្រ ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០២១​ ... Read More »

កន្លែងស្តុក​រក្សា​ប្រភពទឹកចំនួន ៥ ទីតាំង ធ្វើឲ្យទឹក​ឡើង​ក្បែរ ដល់​កម្រិត​ប្រកាសអាសន្ន ​នៅខេត្តឧត្តរមានជ័យ

ខេត្តឧ​ត្ត​រ​មាន​ជ័​យ៖ បរិមាណ​ទឹកភ្លៀង ធ្លាក់​ប៉ុន្មាន​ថ្ងៃ ជាប់ៗ​គ្នា​នេះ នៅតាម​បណ្តា​អាង​ស្តុក រក្សា​ប្រភពទឹក ចំនួន ៥ ទីតាំង នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ប្រភពទឹក ឡើង​ជិត​ដល់ កម្រិត​ប្រកាស ឲ្យ​មានការ​ប្រុងប្រយ័ត្ន​។​ នេះបើតាមការឲ្យដឹងពីមន្ត្រី​មន្ទីរ​ធនធានទឹក ... Read More »

បុរសម្នាក់បើកម៉ូតូលឿនមិនប្រយ័ត្នទៅបុករថយន្តបត់ទទឹងផ្លូវរបួសធ្ងន់

ខេត្តប៉ៃលិន ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណ:ដែលរូបគាត់បានបើកបរម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ទៅបុករថយន្ត កំពុងបើកបត់ទទឹងផ្លូវយ៉ាងពេញទំហឹងចំកណ្ដាលរថយន្តបណ្ដាលឲ្យអ្នកបើកបរម៉ូតូដួលផ្កាប់មុខរងរបួសធ្ងន់ចូលពេទ្យ។ តាមសមត្ថកិច្ចជំនាញមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង ១០ និង ៤០នាទី​ព្រឹក ថ្ងៃទី ២៦ ខែ កញ្ញា ... Read More »

រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រកាសបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១១៤នាក់ ស្រី ៦៧នាក់, អ្នកជាសេះស្បើយចំនួន ២៧នាក់ ស្រី ២១នាក់ និងទទួលមរណភាពថ្មី(គ្មាន) នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង – សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបាន ជ្រាបថា៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ... Read More »

អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី Delta ០១នាក់ បានធ្វើដំណើរ តាមរថយន្ត VIP ក្រុមហ៊ុន ឡារីតា ចេញពីខេត្តសៀមរាប !

ភ្នំពេញ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី Delta ០១នាក់ បានធ្វើដំណើរ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ ... Read More »

រដ្ឋបាលខេត្តសម្រេចបន្តកំណត់ជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រ ភូមិដូនទាវ ឃុំរលួស និងភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង !

ខេត្តសៀមរាប៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តសម្រេចបន្តកំណត់ជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រ ភូមិដូនទាវ ឃុំរលួស និងភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩ ជាបណ្តោះអាសន្ន ... Read More »

ជនសង្ស័យជិះរថយន្តមកឈប់ដើរចូលផ្ទះលក់មាសបន្លំយកបានសម្រេចនៅផ្សារកំពង់រោទិ៍

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមកអន្តរាគមន៍ខណ:មានករណីឆបោកយកមាសដោយជនសង្ស័យជាស្ត្រីបានជិះរថយន្តមួយគ្រឿងហើយបានចូលផ្ទះលក់មាសបន្លំយកបានសម្រេច។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីព្រឹកថ្ងៃទី ២៥ ខែ កញ្ញាឆ្នាំ ២០២១ ស្ថិតនៅក្នុងភូមិស្វាយអាណាត ឃុំ  ញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង  ។ សមត្ថកិច្ចបានឱ្យដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ លាង ហៃ ... Read More »

លោក ឃួង ស្រេង ៖ បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមវត្តទាំង១៥១ព្រមគ្នាក្រោយការយកសំណាកព្រះសង្ឃ ដូនជី លោកតាអាចារ្យនិងសិស្សគណជិត៩ពាន់អង្គ/នាក់រួចមក

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤សហការជាមួយនឹងទាហាន នៃកងពលតូចលេខ៧០ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមវត្តអារាមនានា ទូទាំងរាជធានីភ្នំពេញចំនួន១៥១វត្តក្រោយពីអាជ្ញាធរនិងក្រុមគ្រូពេទ្យបានយកសំណាកព្រះសង្ឃ លោកតាអាចារ្យ តាជី យាយជី និងអ្នកស្នាក់នៅតាមបណ្ដាវត្តនានានៅទូទាំងរាជធានីភ្នំពេញរួចរាល់អស់ហើយមក។    នៅព្រឹកថ្ងៃទី២៦ ... Read More »