ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

បន្ទាប់ពីរដ្ឋបាលរាជធានីអំពាវនាវ ឲ្យ ពលរដ្ឋអាយុ១៨ឆ្នាំឡើង,កុមារ និងយុវវ័យ អាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលខកខានមិនបានចាក់វ៉ាក់សាំងដូសទី១ ពលរដ្ឋ និងកុមារ បានមកចាក់យ៉ាងច្រើន នៅទីតាំងពេទ្យបង្អែកទាំង៨ ដែលបានកំណត់

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលមានអាយុពី ១៨ ឆ្នាំ ឡើងទៅ កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅព្រឹកថ្ងៃទី២៦ សីហានេះ បានសម្រុកទៅទទួលការវ៉ាក់សាំងនៅតាមមន្ទីរពេទ្យបង្អែកទាំង៨ទីតាំងយ៉ាង ច្រើន ... Read More »

ផ្ទុះការភ្ញាក់ផ្អេីល!!​ បុគ្គលម្នាក់និងបក្ខពួកយកឈ្មោះអាវុធហត្ថមកប្រេី​ ហេីយទម្លាក់គ្រឿងញៀនមកលេីប្ដីប្រពន្ធ២នាក់​ហើយបង្ខំឱ្យយកលុយមកដោះខ្លួន

ភ្នំពេញ​ ៖​ ពីរនាក់ប្ដីប្រពន្ធត្រូវបង្ខំចិត្តយកម៉ូតូហុងដាឌ្រីម​ ស៊េរីឆ្នាំ២០២០​ទៅបញ្ចាំនៅឃ្លាំងរំសេវ​ ដេីម្បីយកលុយ៦០០$មកឲ្យបុគ្គលម្នាក់ដែលយកឈ្មោះអាវុធហត្ថ​មកប្រើ រួមជាមួយបក្ខពួក៥-៦នាក់ទៀត​ ក្រោយពីក្រុមទាំងនោះយកគ្រឿងញៀនទៅទម្លាក់លេីប្ដីប្រពន្ធខាងលេី​កាលពីវេលាម៉ោងជាង១២រំលងអាធ្រាត្រ​ឈានចូលថ្ងៃទី​២៦​ ខែសីហា​ ឆ្នាំ​២០២១​ ស្ថិតនៅផ្ទះជួល​ ជាប់ផ្លូវវេងស្រេង​ ក្នុងភូមិដំណាក់ធំ៣​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ ។  ... Read More »

អគ្គនាយកស៊ីម៉ាក់​៖ ថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតដែលបានប្រមូលទិញផ្លែមៀនពីកសិករ​ និងចែកជូនដល់កងកម្លាំងអង្គភាពសុីម៉ាក់!

ភ្នំពេញ​៖​ នៅទីបញ្ជាការដ្ឋានអង្គភាពសុីម៉ាក់រាជធានីភ្នំពេញ​ ​នៅថ្ងៃទី២៦​ ខែសីហា ២០២១នេះ​ លោក​ ហេង​ រតនា​ ​ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានបញ្ជាក់នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​យ៉ាង​ដូច្នេះ​ថា៖​ “ខ្ញុំនិងថ្នាក់ដឹកនាំ បានទទួលផ្លែមៀនចំនួន៥តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »

មេបញ្ជាការយោធភូមិភាគទី៥​ កម្ពុជា​ និងមេបញ្ជាការកងទ័ពភូមិភាគទី១ថៃ ជួបប្រជុំពិភាក្សាការងាររាជការ និងអភិវឌ្ឍសម្ព័ន្ធមេត្រីភាពកម្ពុជា-ថៃ តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (VTC)

ខេត្ត​បន្ទាយមានជ័យ​៖​ នៅទីបញ្ជាការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ប្រធានភាគីកម្ពុជា និងមន្ត្រីរាជការ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ជួបប្រជុំពិភាក្សា ... Read More »

អគ្គស្នងការដ្ឋាននគរបាលជាតិ​ បានប្រគល់រថយន្តពន្លត់អគ្គិភ័យថ្មី​ទំនេីបមួយគ្រឿង​ ដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដែលមានលទ្ធភាពអាចពន្លត់បានដល់កម្ពស់​ ៥២ម៉ែត្រ​

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ២០២១​ លោកឧត្តម​សេនីយ៍ទោ​ ឈាង​ ផាន់ណារ៉ា​ ស្នងការរង​ តំណាងលោក ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ... Read More »

វត្តចំនួន២​ នៅក្នុងក្រុងសៀមរាប ទទួល​អំណោយ​សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ខេត្តសៀមរាប៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចំពោះព្រះសង្ឃក្នុងពេលដែលជំងឺកូវីដ-១៩ នៅតែរាតត្បាតជាបន្តបន្ទាប់នៅក្នុងសហគមន៍ និងដោយមើលឃើញពីការខ្វះខាតចង្ហាន់សម្រាប់ព្រះសង្ឃនៅតាមវត្តមួយចំនួនលោក ទៀ សីហា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ... Read More »

កម្លាំង​ជំនាញនាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះបង្រ្កាប​ និងឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួចមាន​ស្ថានទម្ងន់ទោស​(ប្លន់)

ភ្នំពេញ​៖​ បេី​យោង​របាយការណ៍​របស់កម្លាំង​នាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍​ទី​២៦​ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ កម្លាំង​ជំនាញនាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំង​ជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំ​​ពេញ​  និងកម្លាំងស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ ចុះធ្វេីការបង្រ្កាប​ និងឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ កាលពីថ្ងៃទី២៥ ខែសីហា​​​​​ ម្សិលមិញនេះ​​​​ ត្រង់ចំណុចភូមិភ្នាត​ ... Read More »

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ៖ ចាត់ឱ្យតំណាងចុះសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមូលនិធិមហាជូនគ្រួសារកងរាជអាវុធហត្ថខេត្តព្រះសីហនុ

ខេត្ត​ព្រះសីហនុ៖​ អនុវត្តន៍តាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅវេលាម៉ោង០៩ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ​ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ... Read More »

គោលនយោបាយជាតិស្ដីពីមុខរបរនិងការងារ៖ បង្កើនឱកាសការងារសមរម្យ លើកកម្ពស់ជំនាញវិជ្ជាជីវៈ និងពង្រឹងអភិបាលកិច្ចទីផ្សារការងារ

ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្ត គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ បានបើកកិច្ចប្រជុំលើកទី៥ របស់ខ្លួន តាមប្រព័ន្ធវីដេអូ (Zoom) នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកបណ្ឌិត អ៉ិត ... Read More »

ជិះកង់ធ្វេីសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់បានហេីយតែរត់មិនរួចត្រូវពលរដ្ឋក្របួចជាប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានជិះកង់មកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីបុរសម្នាក់ដែលកំពុងអង្គុយចុចលេងនៅក្នុងផ្ទះអ៊ុតសក់មួយកន្លែងបានសម្រេចហើយក៏ប្រឹងជិះកង់រត់គេចខ្លួន តែត្រូវបានជនរងគ្រោះស្រែកថាចោរៗធ្វើឱ្យផ្អើលដល់អ្នកក្បែរខាងនាំគ្នាជួយដេញចាប់បានប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្ទះអ៊ុតសក់មួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិព្រៃល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមជាមួយស្ត្រីម្នាក់ទៀតនិងស្ត្រីជាម្ចាស់ផ្ទះម្នាក់ផងដែរ កំពុងអង្គុយចុចទូរស័ព្ទដៃលេងនៅក្នុងផ្ទះដោយមិនបានបិទទ្វារផ្ទះជិតនោះទេគឺចំហមួយចំហៀង។ លុះមកដល់ម៉ោងកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះកង់មកឈប់អែបចំហៀងផ្ទះ រួចចុះដើរចូលទៅធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីបុរសម្នាក់ដែលកំពុងចុចលេងនោះបានសម្រេច ... Read More »

រដ្ឋបាលខេត្តកោះកុង រកឃើញ ការសាងសង់ជាសំណង់ផ្ទះ មានការអារឈើ និងឈូសឆាយដីលើកោះម្នាស់ ដោយខុសច្បាប់

  ខេត្តកោះកុង ៖ បើយោងតាមប្រភពពី រដ្ឋបាលខេត្តកោះកុង និងរូបភាពបានបញ្ជាក់អោយដឹងថា ,នៅថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ ម្សិលមុិញ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត ... Read More »

ស្ត្រីម្នាក់ដោតសាកទូរស័ព្ទបណ្តេីរចុចលេងបណ្តេីរត្រូវបានចរន្តអគ្គិសនីឆក់ធ្លាក់ពីលេីតូបស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

    ភ្នំពេញ​៖​ ស្ត្រីជាអាជីវករលក់សាច់មាន់ម្នាក់បានតព្រីភ្លេីងដាក់ក្នុងតូបសម្រាប់ប្រេីប្រាស់ តែខណៈដោតសាកថ្មទូរស័ព្ទបណ្តេីរចុចលេងបណ្តេីរនោះដោយសារខ្សែភ្លេីងដាច់រលាត់ប៉ះជាមួយបង្គោលដែករោងតូបក៏ឆក់បណ្តាលឱ្យគាត់ធ្លាក់ពីលេីតូបមកដីរងរបួសធ្ងន់​ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែអកុសលជនរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។    ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០ព្រឹក​ ថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ២០២១​ នៅចំណុចមុខផ្សារព្រៃទា​ ភូមិត្រពាំងជ្រៃ​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​  ... Read More »

ខេត្តកំពង់ចាម ៖ ករណីជាសះស្បើយចំនួន ១៧នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២៧នាក់

ខេត្តកំពង់ចាម ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជាសះស្បើយចំនួន ១៧នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២៧នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០៣នាក់, ស្រុកកងមាស ០២នាក់, ស្រុកកំពង់សៀម ០៦នាក់, ... Read More »

បេក្ខភាពលេចធ្លោ៥រូបរបស់ Miss Grand Cambodia 2021 គឺពោរពេញដោយសមត្ថភាពនិងរូបសម្រស់

     ភ្នំពេញ៖ ពិតជាធ្វើឲ្យអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាភ្ញាក់ផ្អើលមិនតិចនោះទេ ក្រោយពីកម្មវិធីប្រកួតសម្រស់Miss Grand Cambodia 2021បានបង្ហាញសមាសភាពបេក្ខភាពមួយចំនួន។ ក្នុងនោះគេឃើញមានបេក្ខភាពជាច្រើនពោរពេញទៅដោយសមត្ថភាព និងរូបសម្រស់នឹងបង្ហាញមុខនៅលើវេទិកានេះ។ សូម្បីតែអតីតជ័យលាភីក្នុងកម្មវិធីប្រកួតសម្រស់កន្លងមកមួយចំនួនក៏អាចនឹងមានឱកាសខ្ពស់ក្នុងការបង្ហាញមុខនៅលើឆាកមួយនេះផងដែរ។ កម្មវិធីប្រកួត Miss Grand Cambodia ... Read More »

សេចក្ដីប្រកាសព័ត៌មានស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៦៨នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២០៥នាក់ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១!

ខេត្ត​សៀមរាប​៖​ រដ្ឋបាលខេត្តសៀមរាប នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​ ខែសីហា​ ឆ្នាំ​២០២១នេះ​ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៦៨នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២០៥នាក់ នៅថ្ងៃទី២៥ ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន នាំអំណោយជារង្វាន់លើកទឹកចិត្តរបស់សម្តេចតេជោ ទៅប្រគល់ជូន លោកយាយអាយុ១០១ឆ្នាំ , ១០៣ឆ្នាំនៅខេត្តពោធិ៍សាត់ !

ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី ២៦ខែសីហា ឆ្នាំ ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញធ្វើដំណើរមកខេត្តពោធិ៍សាត់ ដើម្បីនាំយកថវិកានិង គ្រឿងឧបភោគបរិភោគមួយចំនួន ជារង្វាន់លើកទឹកចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »

រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំដើម្បីបង្កើតយន្តការថ្មីមួយ ដើម្បីគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែបឹងទន្លេសាបចុងឃ្នៀស

ខេត្ត​សៀមរាប​៖​ បេី​យោង​តាមការបញ្ជាក់ពីរដ្ឋបាលខេត្ត​សៀមរាប​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានបង្ហាញនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការចម្រុះខេត្តសៀមរាប ដើម្បីការគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែទន្លេសាបចុងឃ្នៀស ចេញពីវិស័យឯកជនចូលក្នុងចំណាត់ការរបស់រដ្ឋ គឺជាច្រកចេញបញ្ចប់បញ្ហាទំនាស់ នឹងរក្សាបាន នូវផលប្រយោជន៍ ប្រកបដោយតម្លាភាពនៃសហគមន៍ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។  ជាក់ស្ដែង​ដើម្បីគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែបឹងទន្លេសាបចុងឃ្នៀស ស្ថិតនៅក្នុងសង្កាត់ចុងឃ្នៀស នៃក្រុងសៀមរាប ... Read More »

សំណុំរឿងឃាតកម្មម្ដាយពេជ្រ សូលីកា ត្រូវដាក់ពន្ធនាគារ ១២ឆ្នាំ

  ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលជាឃាតក គឺជាជាម្ដាយបង្កើតតារាចម្រៀង  ពេជ្រ សូលិកា ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់  ១២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទឃាតកម្មតាមមាត្រា ១៩៩នៃក្រមទណ្ឌ ដែលសាលក្រមនេះប្រកាសកាលពីល្ងាចថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ ... Read More »

អភិបាលខណ្ឌចំការមន បន្តអំពាវនាវដល់ប្រជាពលរដ្ឋ អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវវិធានការនានារបស់អាជ្ញាធរ ដើម្បីបញ្ជៀសបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ លោក ថេង សុថុល បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ បានបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ អ្នកធាក់សុីក្លូ ៣០០នាក់ទទួលបានអំណោយផ្លែមៀន,អាល់កុល,ជែល,មី និងម៉ាស់ពីមូលនិធិត្រីចក្រយានកម្ពុជាបន្ថែមពីលើ ប្រាក់ឧបត្ថម្ភរាល់ខែ

     ភ្នំពេញ៖ អំណោយជាផ្លែមៀន មី ម៉ាស់និងអាល់កុលឬជែលមួយចំនួនត្រូវបាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជាបានចាត់ឱ្យលោកម៉េត មាសភក្តី ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយក្រុមការងារប្រគល់ជូនបងប្អូនអ្នកធាក់សុីក្លូចំនួន៣០០នាក់យកទៅហូបចុកនិងការពារខ្លួនពីការរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះបាននិងកំពុងកើតមាននៅក្នុងរាជធានីភ្នំពេញនៅឡើយ។ ... Read More »

អត់អីលួច គាស់ដំបូលចូលលួចកង់រទេះនិងម៉ាស៊ីនបូមទឹកទាំងថ្ងៃ

ខេត្តបាត់ដំបង៖ មុខសញ្ញាគាស់ដំបូលចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋម្នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកថ្មគោលបង្រ្កាបបានភ្លាមៗ ខណ:កំពុងធ្វើសកម្មភាព។ ការឃាត់ខ្លួនមុខសញ្ញាលួចទ្រព្យប្រជាពលរដ្ឋនេះប្រព្រឹត្តទៅកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៥​ខែ​ សីហា​ ឆ្នាំ​២០២១ នៅចំណុចក្រុមទី១២ ភូមិ​ក្បាលខ្មោចឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់​ដំ​បង ក្រោយជនសង្ស័យធ្វើសកម្មភាពបានកន្លះម៉ោង។ លោកវរសេនី​យ៍ទោ​សេង​ លុច​ អធិការនគរ​បាលស្រុកថ្មគោល​ ដែលបានដឹកនាំកម្លាំងបង្រ្កាបករណីនេះបានឲ្យដឹងថា ... Read More »

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ Zoom បានបន្ថែមមុខងារដែលអាចសម្គាល់កាយវិការមួយចំនួនសម្រាប់អ្នកប្រើប្រាស់ iPad

ភ្នំពេញ​៖​ បើ​តាមការបញ្ជាក់ពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ​២០២១នេះថា៖ Zoom បានបន្ថែមមុខងារដែលអាចសម្គាល់កាយវិការមួយចំនួនសម្រាប់អ្នកប្រើប្រាស់ iPad។  ប្រភពដដែល​ បានបន្ថែមទៀតថា​ ដោយសារតែជំងឺកូវីដ-១៩​នៅតែបន្តរីករាលដាលនៅជុំវិញពិភពលោក ក្រុមហ៊ុនភាគច្រើនបានបន្តឱ្យបុគ្គលិកពួកគេធ្វើការងារពីចម្ងាយ។ ដូច្នេះក្រុមហ៊ុនបង្កើតកម្មវិធី video ... Read More »

អ្នករត់​ឡំប្រឺតា​ចំនួន​ ៩នាក់​ ​ល្មើសបម្រាម​វិធានការប្រមូល​ផ្ដុំគ្នា​ផឹកស៊ី​តាមផ្លូវ​សាធារណៈ​ ត្រូវ​អាជ្ញាធរ​ខណ្ឌដូនពេញ​ឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌដូនពេញ​ ចុះចាប់និងឃាត់ខ្លួនក្រុម​អ្នករត់​ឡំប្រឺតា​ចំនួន​ ៩នាក់​ដែល​ប្រមូល​ផ្ដុំគ្នា​ផឹកស៊ី​ល្មើស​នឹងវិធានការក្រសួងសុខាភិបាល​ត្រូវបាន​​ យក​ទៅ​​អនុវត្ត​តាមច្បាប់​កូ​វីដ​-១៩។  បេី​តាមការបញ្ជាក់ពី​លោក សុខ ពេញ​វុ​ធ​ ​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​ នៅ​ល្ងាច​ថ្ងៃទី២៥ ​ខែសីហា​ ឆ្នាំ២០២១ថា​ បន្ទាប់ពី​ទទួល​បាន​ការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា​មាន​ក្រុមអ្នករត់ឡំប្រឺតានាំគ្នា​ប្រមូល​ផ្ដុំ​មិន​ស្ដាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ជាពិសេស​មិន​អនុវត្ត​វិធានការ​​របស់​ក្រសួងសុខាភិបាល​។ ភ្លាមនោះ​ លោក​​ក៏បាន​ចាត់​កម្លាំងប្រជាការពារខណ្ឌ​​ ... Read More »

បាតុភូតធម្មជាតិរន្ទះបាញ់ងាប់គោ និងក្របី ៣ក្បាលនៅស្រុករុក្ខគីរី និងស្រុកកំរៀង

ខេត្តបាត់ដំបង៖ ខណ:មេឃកំពុងធ្លាក់ភ្លៀងខ្លាំងស្រាប់តែរន្ទះបានបាញ់សត្វគោ និងក្របីចំនួន ៣ក្បាលបណ្ដាលឲ្យងាប់នៅនឹងកន្លែងជាបន្តបន្ទាប់ ក្នុងស្រុករុក្ខគីរី និងស្រុកកំរៀង។ មន្ត្រីនគរបាលជំនាញបានឲ្យដឹងថាឧបទ្ទវហេតុរន្ទះបាញ់នេះបានកើតឡើងចំនួន ២កន្លែង នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ ដោយករណីទី ១បានកើតឡើងនៅត្រង់ចំណុចភូមិមុខរាហ៍ ... Read More »

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ​ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា !

ភ្នំពេញ៖ នៅថ្ងៃពុធ ២រោច​ ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៥​ ខែសីហា​ ឆ្នាំ២០២១ម្សិលមុិញនេះ​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ... Read More »

កម្ពុជា​​!​ ថ្ងៃ​នេះ​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៤២៣នាក់ និង​​អ្នក​ជាសះស្បើយ​ ២៩១នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ០៦នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃព្រហស្បតិ៍​ទី​២៦ ខែសីហា​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន៤២៣​ នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន២៩១ នាក់ និងករណីស្លាប់០៦​ នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​២៥ ខែសីហា​​​​ ... Read More »

រដ្ឋាភិបាលជប៉ុនបានសំរេចដាក់ខេត្តចំនួន ៨ទៅក្នុងភាពអាសន្ន ហើយចូលជាធរមាននៅថ្ងៃសុក្រទី ២៧ ខែសីហា នេះ ! នឹងបន្តដល់២១ខេត្ត ខណៈឆ្លងកូវីដ-១៩ ប្រភេទ(Delta)ច្រើន !

ប្រទេសជប៉ុន ៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្ដីជូនដំណឹងសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា រដ្ឋាភិបាលជប៉ុនបានសំរេចដាក់ខេត្តចំនួន ៨ ទៀត (Hokkaido, Miyagi, Gifu, Aichi, Mie, Shiga, ... Read More »

អភិបាលខេត្តបន្ទាយមានជ័យ​ បន្តទទួលអំណោយឧបត្ថម្ភរបស់សប្បុរសជន

ខេត្ត​បន្ទាយមានជ័យ​៖​ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ អញ្ជើញទទួលអំណោយឧបត្ថម្ភរបស់សប្បុរសជនអំណោយ អង្ករចំនួន ៤តោន ។  ចំពោះ​សប្បុរសជនដែលបាននាំអំណោយឧបត្ថម្ភ​ខាងលេីនេះ​ ទី១,លោក ង៉ូវ ... Read More »

កាកបាទក្រហមកម្ពុជា បានរៀបចំទេយ្យវត្ថុសម្រាប់ប្រគេនថ្វាយ​សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ​ សម្តេចព្រះសង្ឃនាយក​ និងប្រគេនសម្តេចព្រះសង្ឃ-ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅតាមវត្តចំនួន ៨

ភ្នំពេញ៖ នៅថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ម្សិលមុិញនេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម ... Read More »

បង្រ្កាបអ្នកស្នេហាបក្សីកីឡា ឃាត់ខ្លួនមនុស្ស៨នាក់បញ្ជូនទៅតុលាការ

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកសង្កែ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបងបានរួមគ្នាបង្រ្កាបសង្វៀនបញ្ជល់មាន់មួយកន្លែង ឃាត់មនុស្ស៨នាក់ និងរឹបអូសវត្ថុតាងជាច្រើន។ ប្រតិបត្តិការបង្រ្កាបសង្វៀនបញ្ជល់មាន់មួយកន្លែងនេះប្រព្រឹត្តទៅនៅ​ថ្ងៃទី​ ២៥​ ខែ​ សីហា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១១និង៣០នាទី​ ត្រង់ចំ​ណុច​ភូមិ​បេង​ ឃុំ​អន្លង់​វិល​ ... Read More »