ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

រដ្ឋបាលជលផល ចេញសេចក្តីជូនដំណឹង ស្តីពី ការបិទធ្វើនេសាទអូសគ្រំក្រទ្បាហូល ឆ្នាំ២០២១ ក្នុងដែននេសាទសមុទ្រកម្ពុជា

ភ្នំពេញ៖ រដ្ឋបាលជលផល សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ការធ្វើអាជីវកម្មនេសាទគ្រំក្រឡា ហូល នៅក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវផ្អាកសកម្មភាព ចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ជារៀងរាល់ឆ្នាំ ដោយសារជារដូវពងកូនរបស់គ្រំក្រឡាហូល។ ... Read More »

Update ៖ បិទខ្ទប់តំបន់លំនៅឋានអ៊ូស៊ានណា ស្ថិតនៅភូមិសំរោងទាវ និងភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល ១៤ថ្ងៃ !

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់តំបន់លំនៅឋានអ៊ូស៊ានណា ស្ថិតនៅភូមិសំរោងទាវ និងភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ... Read More »

ជិះម៉ូតូមិនប្រកាន់ស្ដាំទៅបុកម៉ូតូដែលបើកបញ្ច្រាសទិសគ្នាបណ្តាលឱ្យរងរបួសមនុស្ស៣នាក់នៅស្រុករំដួល

ខេត្តស្វាយរៀង៖ បុរស៣នាក់បានរងរបួសដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូមិនប្រកាន់ស្ដាំទៅបុកម៉ូតូដែលបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកធ្វើអន្តរាគមន៍ជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី១៧ខែសីហាឆ្នាំ២០២១ស្ថិតនៅភូមិវាល ឃុំបុសមន ស្រុករំដួលខេត្តស្វាយរៀង។    យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសដែលបើកម៉ូតូបង្កហេតុមានឈ្មោះលាស់ វណ្ណ អាយុ ៤៣ឆ្នាំ មុខរបរកម្មករសំណង់ និងអ្នករួមដំណើរឈ្មោះ លាស់ ... Read More »

រថយន្តបែនដឹកដីបេីកទាក់ខ្សែភ្លើងបាក់បង្គោលភ្លើងពីរដើមសង្កត់ផ្ទះប្រជាពលរដ្ឋនៅខណ្ឌដង្កោ រងការខូចខាត

​     ភ្នំពេញ​ ៖ រថយន្តបែនដឹកដីមួយគ្រឿងបេីកបរដោយបុរសម្នាក់ក្នុងល្បឿនលឿននិងមិនប្រយ័ត្នបានទាក់ខ្សែភ្លើងទទឹងផ្លូវបណ្តាល​ឲ្យទាញបាក់បង្គោលភ្លើងសង្កត់លើផ្ទះប្រជាពលរដ្ឋនិងដាច់ខ្សែភ្លើងរាយប៉ាយពេញផ្លូវ បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋាន​ កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២១ ស្ថិតនៅផ្លូវក្រវាត់ក្រុង (ហៅផ្លូវ ៥០ម៉ែត្រ) ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារនៃសេចក្ដីព្រាងប្រកាស ស្ដីពីការបង្កើត និងការគ្រប់គ្រងក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមបង្ការ និងពន្លត់អគ្គិភ័យស្ម័គ្រចិត្ត

ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់អោយដឹងថា,នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវិដេអូសន្និសីទ ZOOM សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារនៃសេចក្ដីព្រាងប្រកាស ស្ដីពីការបង្កើត និងការគ្រប់គ្រងក្រុមបង្ការ ... Read More »

សហគ្រិនឌីជីថលវ័យក្មេងកម្ពុជាចំនួន ៥ ក្រុម ត្រូវបានជ្រើសរើសសម្រាប់ការប្រកួតកម្មវិធី SmartStart ដើម្បីឈ្នះប្រាក់រង្វាន់ ១០,០០០ ដុល្លារ

រាជធានីភ្នំពេញ៖  ថ្ងៃទី១៨​ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីបានចូលរួមសិក្ខាសាលាបំប៉នជំនាញន្ថែមក្នុងវគ្គ Bootcamps វគ្គHackathons និងវគ្គសិក្សាតាមអនឡាញជាច្រើនខែរួចមក ក្រុមចំនួន ៥ ត្រូវបានជ្រើសរើស ដើម្បីបន្តទៅវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart រដូវកាលទី ​៤ ... Read More »

រដ្ឋបាល​ខណ្ឌដូនពេញ​ បន្ត​ឃាត់អ្នកជិះកង់បញ្ច្រាសទិសដៅរង្វង់មូលវិមានឯករាជ្យ​ចំនួន​ ៧គ្រឿង

ភ្នំពេញ​៖​ យោង​តាមរបាយការណ៍របស់អាជ្ញាធរខណ្ឌដូនពេញ​ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី១៨ ខែសីហា​ ឆ្នាំ​២០២១នេះ​ថា៖​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ពីម៉ោង១៩ និងដល់ម៉ោង២២យប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានបន្តអនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបរបញ្រ្ចាសទិសដៅចរាចរណ៍ ... Read More »

អាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទខ្ទប់លំនៅឋាន អ៊ូស៊ានណា នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក្រោយមានករណីឆ្លងជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីដែលតា (Delta)

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពីការ បិទខ្ទប់លំនៅឋានអ៊ូស៊ានណា ស្ថិតនៅភូមិសំរោងទាវ និងភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដែលមានឆ្លងរាលដាលនៃមេរោគកូវីដបំប្លែងខ្លួនថ្មី ប្រភេទ Delta។ ប្រការ១ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ៖ ដំណើរការចាក់វ៉ាក់សាំងអាស្ដ្រាហ្សេនីកា ដូសទី៣ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កំពុងដំណើរការ ចាប់ពីថ្ងៃទី ១៨ដល់ ថ្ងៃទី២១សីហានិងបញ្ចប់ទាំង១០៥សង្កាត់ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖  អនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះ សកម្មភាពនៃការចាក់វ៉ាក់សាំងអាស្រ្តាហ្សេនីកា ដូសជំរុញ ឬ ដូសទី៣ ជូនដល់មន្ត្រីរាជការ មន្ត្រីសុខាភិបាល និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ ... Read More »

សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ និងបក្ខពួកចំនួនពីរនាក់ទៀតដាក់ពន្ធនាគាររយៈពេល ២០ខែ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ និងបក្ខពួកចំនួនពីរនាក់ទៀត គឺឈ្មោះ តុន និមល និងឈ្មោះ ... Read More »

មានករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០១ករណី ក្នុងនោះ បុរសជនជាតិខ្មែរ អាយុ ៦៧ឆ្នាំ នៅភូមិស្ពឺលិច ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា៖ បុរសជនជាតិខ្មែរ ឈ្មោះ ឈាន សុខា អាយុ ៦៧ឆ្នាំ នៅភូមិស្ដីលិច ឃុំស្ពឺ ស្រុកចំការលើ ... Read More »

នៅខេត្តកំពង់ចាម មានករណីជាសះស្បើយចំនួន ៥៦នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២៣នាក់ !

ខេត្តកំពង់ចាម៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជាសះស្បើយចំនួន ៥៦នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២៣នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០៦នាក់, ស្រុកកងមាស ០៤នាក់, ស្រុកចំការលើ ០៤នាក់, ស្រុកព្រៃឈរ ... Read More »

តុលាការផ្ដន្ទាទោស​ម្ចាស់​គម្រោង «​ទិញ​ម៉ាស់​ពាក់​ឲ្យ​មាន់ » ជនជាប់ចោទ នីណាក់, ដាក់ពន្ធនាគារ ១៨ ខែ !

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហាឆ្នាំ២០២១,  លោក សុង ប៊ុណ្ណា​រិ​ទ្ធ ចៅក្រម​ជំនុំជម្រះ សាលាដំបូង​រាជធានី ភ្នំពេញ  បានប្រកាស​សាលក្រម សម្រេច​ផ្ដន្ទាទោស អតីតមន្ត្រី​ក្រសួងកសិកម្ម​ម្នាក់ ដាក់ពន្ធនាគារ កំណត់ ១៨ ... Read More »

អភិបាល​ខេត្ត​កណ្ដាល​ ចូលរួម​ប្រគល់អណ្តូងស្នប់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋរស់នៅភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹ ង

ខេត្ត​កណ្ដាល​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ នៅព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានចូលរួមជាអធិបតីក្នុងពិធីប្រគល់អណ្តូងស្នប់ទឹកស្អាត ... Read More »

អាជ្ញាធរខេត្តឧត្ដរមានជ័យ ចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្នុងក្របខ័ណ្ឌទូទាំងខេត្តឧត្ដរមានជ័យ

ខេត្ត​ឧត្ដរមានជ័យ៖ លោក ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ នៅព្រឹក​ថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ... Read More »

សេចក្ដីប្រកាសព័ត៌មានស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៧នាក់ និងជាសះស្បើយ ចំនួន១៧៧នាក់ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៧នាក់ និងជាសះស្បើយចំនួន១៧៧នាក់ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖ ករណីទី១ ... Read More »

រដ្ឋបាលខណ្ឌមានជ័យ បន្តអនុវត្តន៍គោលដៅបំរាមគោចរនៅផ្លូវជាតិលេខ២ មុខសាលាសង្កាត់ចាក់អង្រែក្រោម

ភ្នំពេញ​៖​ ដោយអនុវត្តតាមសេចក្តីសំរេច លេខ ២៤៩/២១ សសរ  របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១ ស្តីពីការដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ ... Read More »

លោករដ្ឋមន្រ្តី វេង សាខុន បានដឹកនាំប្រតិភូក្រសួងកសិកម្ម ចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ Zoom ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពី ” ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់” !

ភ្នំពេញ, នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៨:៣០ នាព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ... Read More »

សប់កង់គោយន្តមិនមើលនាឡិកាស្ទង់ដោយរវល់ជជែកជាមួយគេឯង ផ្ទុះកង់ស្លាប់ម្នាក់

ខេត្តបន្ទាយមានជ័យ ៖ ​យុវជន​ម្នាក់​ ជា​កម្មករ​ស្តង់​លក់​និង​ទិញ​ដំឡូង​មី បានស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ ដោយសារ​បូម​ខ្យល់​កង់គោយន្តកន្ត្រៃយ៍លើស​ចំណុះ​បណ្តាល​ឲ្យ​ផ្ទុះខ្ទាតថាសកង់គោយន្តត្រូវក្បាល។ ឧបទ្ទវហេតុនេះកើតឡើងនៅរសៀល ​ថ្ងៃទី​១៦​ខែសីហា ឆ្នាំ​២០២១ ត្រង់ចំណុច​ស្តង់​ទិញ​និង​លក់​ដំឡូង​មី ស្ថិតក្នុង​ភូមិ​អំពិល ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។​ ... Read More »

សមត្ថកិច្ច​ថៃចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ២នាក់ចោទ​ពីបទ​ចូល​កាប់​ឈើក្នុង​ព្រៃឧទ្យាន​ជាតិ

 ក្រុងប៉ោយប៉ែត៖ កម្លាំងសមត្ថកិច្ចតាមបន្ទាត់ព្រំដែន ថៃរាយការណ៍ថា សមត្ថកិច្ច​ថៃ​បានចាប់ខ្លួនពលរដ្ឋ​ខ្មែរ២នាក់នៅ​ព្រំដែនដោយចោទ​ពីបទ​ចូល​កាប់​ឈើ ខុសច្បាប់ រហូតមកទល់​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ២០២១នេះ ពលរដ្ឋ​ខ្មែរ​ទាំង ២ នាក់​នោះ ត្រូវបាន​សមត្ថកិច្ច​ឧ​ទ្យា​នុ​រក្ស​ថៃ នៅ​ស្រុក​ឡាក់ហាន​សាយ ខេត្ត​បូរី​រម្យ កសាង​សំណុំរឿង ... Read More »

រថយន្តកូរ៉េមួយគ្រឿងប្រហែលជាជាន់ហ្វ្រ័ងមិនសុីបានជ្រុលល្បឿនទៅបុកស្ថានីយប្រេងឥន្ធនៈ L.H.R

ភ្នំពេញ ៖ រថយន្តឃ្លុបដឹកអីវ៉ាន់មួយគ្រឿងប្រហែលជាជាន់ហ្វ្រ័ងមិនសុី ហើយបួងចង្គូតគេចពីរថយន្តនិងម៉ូតូដែលឈប់ចាំភ្លើងស្តុបនៅខាងមុខ ក៏ជ្រុលល្បឿនទៅចូលស្ថានីយប្រេងឥន្ធនៈ បុកជញ្ជាំងកញ្ចក់ម៉ាតរងការខូចខាត១ផ្ទាំង តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង៤០នាទីព្រឹកថ្ងៃទី១៨ ខែសីហាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ត្រង់ចំណុចស្ថានីយប្រេងឥន្ធនៈមួយកន្លែងយីហោ L.H.R  ... Read More »

ជនអនាថា២នាក់សង្ស័យរឿងសេពថ្នាំញៀនចែកគ្នាមិនស្មើ បង្កជម្លោះហិង្សាវាយកាប់ចាក់គ្នាទៅវិញទៅមក ចុងក្រោយដេកពេទ្យទាំង២នាក់

ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកេីតឡេីង បន្ទាប់ពីបុរស២នាក់ដែលជាជនអនាថាបាននាំគ្នាចូលទៅសម្ងំ នៅក្នុងអគារទុកចោលមួយកន្លែងដេីម្បីប្រើប្រាស់ថ្នាំញៀន ហើយស្រាប់តែកើតមានជម្លោះគ្នា និងបានវាយតប់គ្នាទៅវិញទៅមកបណ្ដាលឱ្យរងរបួស បែកក្បាលហូរឈាមស្រោចខ្លួននិងសន្លប់ ស្តូកស្តឹងទាំងពីរនាក់ ហើយដំណាក់កាលចុងក្រោយគឺដេកពេទ្យទាំងអស់គ្នា។ ករណីខាងលើនេះបានកើតឡើងកាលពី វេលាម៉ោង ១២ និង១០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៨ ... Read More »

រកឃើញករណីវិជ្ជមាន មេរោគកូវីដ-១៩ បំប្លែងថ្មី Delta លើសន្តិសុខធនាគារប្រៃសេណីយ៍កម្ពុជា !

ភ្នំពេញ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, រកឃើញករណីវិជ្ជមាន មេរោគកូវីដ-១៩ បំប្លែងថ្មី Delta លើសន្តិសុខធនាគារប្រៃសេណីយ៍កម្ពុជា 📌ដែលមានទីតាំងនៅ ផ្លូវជាតិលេខ ៦A ភូមិដើមគរ ... Read More »

ចាស់ថារពិសដៃផ្ទៃឆ្អែត! តែក្រុមក្មេងស្ទាវ៣នាក់នេះរពិសដៃឆក់យកកាបូបគេសមត្ថកិច្ចចាប់ដាក់ខ្នោះ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខបាន                           ... Read More »

បទ”ចាញ់ត្រង់ស្រលាញ់” របស់មាស សុខសោភាបានការកោតសរសើរថា ល្អទាំងគុណភាព និងអត្ថន័យ(មានបទចម្រៀង)

     ភ្នំពេញ៖ ក្រោយពីស្ងប់ស្ងាត់ក្នុងការបញ្ចេញស្នាដៃផលិតជាMV មួយរយៈធំព្រោះតែជំងឺកូវីដ-១៩នោះមក ពេលនេះតារាចម្រៀង មាស សុខសោភាបានបញ្ចេញបទថ្មីអមដោយការសម្តែង និងសាច់រឿងដ៏ជក់ចិត្ត។ បទថ្មី”ចាញ់ត្រង់ស្រលាញ់” ដែលបានបញ្ចេញជាផ្លូវហើយនោះពិតជាពិីរោះប្លែកមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ។ មិនត្រឹមតែជាបទពិីរោះរណ្តំចិត្តនោះទេ តែបទចម្រៀងនេះក៏បានប្រមូលផ្តុំដោយសិល្បករលំដាប់ជួរមុខជាច្រើនចូលរួមសម្តែងអមដោយសាច់រឿងដ៏ជក់ចិត្តដិតអារម្មណ៍ផងដែរ។    តារាសម្តែងក្នុងបទចម្រៀង”ចាញ់ត្រង់ស្រលាញ់” ... Read More »

ក្រុមហ៊ុនក្រុមហ៊ុនវីរ: ប៊ុនថាំ ប្រាប់នាយរដ្ឋបាលព្រៃឈើបន្ទាយស្រីថា, ក្រុមហ៊ុនទទួលបញ្ញើរគ្មានសិទ្ធឆែកមើលទំនិញភ្ញៀវនោះទេ

ភ្នំពេញ៖ កម្លាំងរដ្ឋបាលព្រៃឈើបន្ទាយស្រី ឃាត់រថយន្តដឹកអីវ៉ាន់របស់ក្រុមហ៊ុន វីរ:ប៊ុនថាំ ដោយចោទថា, លួចបង្កប់ដឹកសត្វតុកកែ ជិតមួយពាន់ក្បាល ដែលសមត្ថកិច្ចថា នេះអំពើល្មើសច្បាប់ ! ករណីនេះលោក លី សុផា នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប ... Read More »

ស្ថានទូតចិនប្រចាំកម្ពុជា ៖ ពហុកីឡាដ្ឋានដែលជាជំនួយរបស់ភាគីចិនឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ

     ភ្នំពេញ៖ សូមជម្រាបជូនថា, នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ទូតចិនប្រចាំកម្ពុជាបានបានបញ្ជាក់យ៉ាងដូច្នេះថា, នាថ្ងៃទី១៦ ខែសីហា ពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់រដ្ឋាភិបាលចិនបានឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ។ នេះបានបង្ហាញពីអត្ថន័យសំខាន់នៃ“នាវាមិត្តភាព”រវាងចិននិងកម្ពុជា និងការផ្សារភ្ជាប់រវាងបេះដូងនៃប្រជាជនទាំងពីរ។  ស្ថានទូតចិនប្រចាំកម្ពុជាបានបន្តថា, ... Read More »

ភាគីចិនឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់លេខាធិការដ្ឋាននៃអង្គការសុខភាពពិភពលោកស្តីពីការស្វែងរកប្រភពដើមនៃជំងឺវីរុសកូវីដជំហានបន្ទាប់ !

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ស្ថានទូតចិនប្រចាំកម្ពុជាបានបញ្ជាក់ឲ្យដឹងថា, , នាថ្ងៃទី១៦ ខែសីហា លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិននៅក្នុងសន្និសីទសារព័ត៌មានបានឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រុមសារព័ត៌មានស្តីពីសេចក្តីថ្លែងការណ៍របស់លេខាធិការដ្ឋានអង្គការសុខភាពពិភពលោក(WHO)ក្នុងការស្វែងរកប្រភពដើមនៃជំងឺវីរុសកូវីដនៅជំហានបន្ទាប់។ លោកស្រីបានលើកឡើងថា ភាគីចិនបានកត់សំគាល់លើសេចក្តីថ្លែងការណ៍ខាងលើដែលធ្វើឡើងដោយលេខាធិការដ្ឋាននៃអង្គការ WHOកាលពីនៅថ្ងៃទី១២ ... Read More »

កម្ពុជា​​!​ បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៥៩៣នាក់ និង​​អ្នក​ជាសះស្បើយ​ ៧៤៨នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១២នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃពុធទី​១៨ ខែសីហា​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៥៩៣នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៧៤៨នាក់ និងករណីស្លាប់​ ១២នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​១៧ ខែសីហា​​​​ ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីបំពេញបេសកកម្មមនុស្សធម៌ ជួយដល់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងជួបការលំបាកដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុនសែន បានជួយឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនដុល្លារដល់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងជួបការលំបាកដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយប្រទេសជាមិត្តនៅក្នុងតំបន់អាស៊ាន។ នៅថ្ងៃទី​ ១៧​ ខែសីហា​ ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ... Read More »