ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២០នេះ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ រួមដំណើរជាមួយ លោក លោកស្រី លោកឧកញ៉ា អនុប្រធានកិត្តិយសសាខា ... Read More »
ព័ត៌មានជាតិ
ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តស្ទឹងត្រែង បន្ទាយមានជ័យ តាកែវ ស្វាយរៀង (ពីថ្ងៃទី០៧ – ១១ ខែកញ្ញា ឆ្នាំ ២០២០)
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត នឹងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តស្ទឹងត្រែង ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តស្វាយរៀង ចាប់ពី ថ្ងៃទី០៧ ... Read More »
ជនល្មេីសកាប់ដាច់កដៃស្ត្រីម្នាក់និង ជះទឹកអាស៊ីតផងនោះ ត្រូវបាន សមត្ថកិច្ចចាប់ខ្លួនបានហេីយក្រោយគេចខ្លួនជាង១ឆ្នាំ
ខេត្តតាកែវ៖ កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៤៖៣០នាទី បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ របស់សាលាដំបូងខេត្តតាកែវនិងចាប់ខ្លួនបានជនសង្ស័យឈ្មោះ គប់ ផា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ... Read More »
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទៅកាន់បិណ្ឌទី៤ នៅវត្តលង្កាព្រះកុសុមារាម
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ-មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងពុទ្ធបរិស័ទជាច្រើននាក់ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ... Read More »
សាហាវបំផុត ,មួយរយះនេះមានឃាតក ជាបុរស ៧ រូប ចាក់សម្លាប់នារីភេទទន់ខ្សោយគ្មានត្រាប្រណី និងតក់ស្លុតបំផុតក្នុងសង្គម
ភ្នំពេញ ថ្ងៃនេះអង្គភាព «នគរដ្រេហ្គន» សូមលើកយកនូវព្រឹត្តិការណ៍ដ៏សែនឃោរឃៅ បង្កឡើងដោយបុរសបានកាប់ ចាក់សម្លាប់នារីភេទចំនួន៧នាក់ ជាបន្តបន្ទាប់ដោយសារតែភ្លើងប្រច័ណ្ឌ សេចក្តីគិតខ្លី លែងគិតពីបុណ្យបាប ច្បាប់ទម្លាប់ នឹងគួរឱ្យអាប់អោនយ៉ាងធ្ងន់ធ្ងរដល់សង្គម។ បុរសដែលប្រព្រឹត្តនៅបទឧក្រិដ្ឋក្នុងនោះរួមមាន ៖ -ទី១ បុរសម្នាក់បានធ្វើសកម្មភាពច្របាច់ក ... Read More »
អភិបាលក្រុមហ៊ុន ជីន លីស៊ុន ជាជនជាតិចិនសោះ តែពាក់ផ្កាយ៣និង គូកនជាច្រើននាក់ត្រូវតុលាការចោទប្រកាន់ចំនួន៣បទល្មើសពាក់ព័ន្ធការធ្វើឯកសាររំលោភយកដីអ្នកដទៃទំហំជាង៤ហិកតា
ភ្នំពេញ៖ អភិបាលក្រុមហ៊ុនជីន លីស៊ុន Cambodia Co.Ltd លោកឧត្តមសេនីយ៍ឯក ហ៊ាង ហ្វខាយ ជាជនជាតិចិន និងគូកនជាច្រើននាក់ទៀត ត្រូវបានតុលាការចោទប្រកាន់ចំនួន៣បទល្មើស គឺ បទ «មិនអនុវត្តសេចក្តីសម្រេចរបស់តុលាការ បទ ... Read More »
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងក្រុមគ្រួសារអញ្ជើញប្រារព្ធពិធីកាន់បិណ្ឌទី៤ វត្តក្រពើហា នាក្រុងតាខ្មៅ ខេត្តកណ្តាល
ខេត្តកណ្តាល៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សមាជិក សមាជិការដ្ឋសភា ថ្នាក់ដឹកនាំ ... Read More »
ជុងមិនភ្លេចកុកមែន! ទីបំផុតចោរប្លន់ជាង១២ឆ្នាំមុន នៅតែជាប់អន្ទាក់សមត្ថកិច្ចដដែល
ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌខេត្តបាត់ដំបង ចុះសហការជាមួយនគរបាលជំនាញព្រហ្មទណ្ឌខេត្តពោធិ៍សាត់ ចុះអនុវត្តដីកាសាលាដំបូងខេត្តបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យជាចោរប្លន់១នាក់ បន្ទាប់ពីបានព្យាយាមរត់គេចខ្លួនមកពួនសំងំជាង១២ឆ្នាំមកនោះ ។ ករណីកម្លាំងសមត្ថកិច្ចសហការចុះអនុវត្តដីកាខាងលើ ធ្វើឡើងវេលាម៉ោង៨ និង០៦នាទី ព្រឹកថ្ងៃអាទិត្យ ៤រោច ខែភទ្របទ ... Read More »
យុវជន៣នាក់ត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
ភ្នំពេញ៖ លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងតាមបណ្តាញសង្គម Telegram នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០នេះថា តំណាងអយ្យការបានសម្រេចចោទប្រកាន់យុវជន៣នាក់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៤ និង មាត្រា ... Read More »
រាជធានីភ្នំពេញបន្តអភិវឌ្ឍន៍ពង្រីកផ្លូវធំៗ បំពេញតម្រូវការចរាចរណ៍កើនឡើង
ភ្នំពេញ៖ សូមស្វែងយល់ពីគម្រោងស្ថាបនាមហាវិថីថ្មី ទទឹង ៣០ម៉ែត្រ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ដែលនឹងបើកការដ្ឋាននៅថ្ងៃចន្ទទី៧ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។ សូមបញ្ជាក់ថា៖ ... Read More »
សម្តេចតេជោ ៖ អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ «បិណ្ឌ៤» សូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា៖ ថ្ងៃទី៦ខែ កញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌ៤ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ... Read More »
អាវុធហត្ថរាជធានីភ្នំពេញចេញម៉ូតូកង់បី១០០គ្រឿងត្រួតពិនិត្យលក្ខណៈបច្ចេកទេស
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញបានចេញម៉ូតូកង់បីចំនួន១០០គ្រឿង រត់លើផ្លូវ ដូចសព្វមួយដង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស រឺដាស់ម៉ាស៊ីន សាកអាគុយ និង ពង្រឹងដៃចង្កូត ប្រកបដោយសណ្តាប់ធ្នាប់។ ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ ... Read More »
សន្តិសុខម្នាក់ជិះកង់ទៅធ្វេីការត្រូវម៉ូតូបុករងរបួសហើយត្រូវក្រុមរថយន្ត៧១១ដឹកយកទៅមន្ទីរពេទ្យថែមទាំងជួយថវិកាមួយចំនួនទៀតផង
ភ្នំពេញ៖ បុរសជាសន្តិសុខឯកជនម្នាក់ជិះកង់ទៅធ្វេីការត្រូវម៉ូតូបុកពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់រួចហេីយម៉ូតូបង្កបានជិះគេចខ្លួនបាត់ ត្រូវបានក្រុមរថយន្តសង្គ្រោះរបស់កងពលតូច៧១១ដឹកយកទៅមន្ទីរពេទ្យកាលពីវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះលី យ៉ុង ភេទប្រុសអាយុ៣៨ឆ្នាំ ជាសន្តិសុខរបស់ក្រុមហ៊ុនឯកជនមួយ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ... Read More »
អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងនិងថ្នាក់ដឹកនាំខេត្តបានដឹកនាំមន្ត្រីរាជការអញ្ជើញកាន់បិណ្ឌវេនទី៣ចំនួន២វត្តនៅស្រុកថាឡាបរិវ៉ាត់
ខេត្តស្ទឹងត្រែង៖ លោកឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង និង ថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៣នៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយបាននាំយកបច្ច័យ ទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តអលង្ការាម និងវត្តគិរីសុវណ្ណមយូរា ស្ថិតនៅក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃ ... Read More »
ផ្ទះ៩ខ្នងដួលរលំនិងរបើកដំបូលដោយសារភ្លៀងលាយនឹងខ្យល់កន្ត្រាក់នៅស្រុករមាសហែក
ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏ផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នងត្រូវបានរលំនិងរបើកដំបូលដោយសារតែភ្លៀងលាយឡំជាមួយនឹងខ្យល់កន្ត្រាក់បោកបក់មកលើ ប៉ុន្តែសំណាងដែរដែលមិនមានអ្នករងគ្រោះ កាលពីវេលាម៉ោង៨យប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ស្ថិតក្នុងឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។ តាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ផ្ទះដែលរងគ្រោះមានម្ចាស់ឈ្មោះ ៖ ទី១ឈ្មោះស៊ាង ហៃ ភេទប្រុសអាយុ៣៩ឆ្នាំ រស់នៅភូមិពពាយ ... Read More »
សង្ស័យអន់ចិត្តម្ដាយស្ដីបន្ទោស ទាញខ្សែនីឡុងចង.កធ្វើអត្តឃាត
ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែង និងប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្លង់រាប សហការចុះស្រាវជ្រាវ និងពិនិត្យករណីចង.ក ធ្វើអត្តឃាត នៅគ្រាដែលគេមានការសង្ស័យជាករណីផ្សេងៗ ។ ហេតុការណ៍ធ្វើអត្តឃាតចង.ក ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃសៅរ៍ ៣រោច ... Read More »
ជនជាតិចិនបើករថយន្តវ៉ាជែងទៅប៉ះនឹងរថយន្តក្រុងរេចង្កូតទៅមុខក្បាលព្រួញពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើងម្ខាង របួសធ្ងន់ស្រាល២នាក់
ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់រួមដំណើរនឹងបុរសជនជាតិចិនម្នាក់ទៀតបើករថយន្ដតូយូតា តាកូម៉ា មួយគ្រឿងបោះពួយក្នុងល្បឿនលឿនដូចហោះបានវ៉ាជែងរថយន្តក្រុងមួយគ្រឿងខាងស្ដាំដៃមិនផុត ប៉ះរថយន្តក្រុងផ្នែកខាងស្ដាំរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់ចំនួន២កង់ ឯរថយន្តក្រឡាប់ផ្ងាជើងម្ខាង និងរងរបួសធ្ងន់ស្រាលចំនួនពីរនាក់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២០ នៅចំណុចមុខប៉ុស្តិ៍នគរបាលកាកាបទី១ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ... Read More »
កងរាជអាវុធហត្ថខេត្តព្រះសីហនុចាប់ខ្លួនជនត្រូវចោទម្នាក់តាមដីកាបញ្ជូនទៅសាលាដំបូង
ខេត្តព្រះសីហនុ៖ អនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួន លេខ ០២០ អ.យ.ង/២០ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ របស់លោក ពេញ ពិសិដ្ឋ តំណាងអយ្យការ នៃសាលាដំបូងខេត្តព្រះសីហនុ នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី៥ ... Read More »
ស្រវឹងបេីកឡំប្រឺតាដឹកភ្ញៀវជ្រុលទៅបុកគូទរថយន្តក្រុងក្រឡាប់ផ្ងារជើងស្លាប់ម្នាក់របួសម្នាក់
ភ្នំពេញ៖ បុរសម្នាក់បេីកបរឡំបឺ្រតាទាំងស្រវឹងដឹកភ្ញៀវក្នុងល្បឿនលឿនជ្រុលទៅបុកគូទរថយន្តក្រុងរបស់ក្រុមហ៊ុនរិទ្ធមុនី្នបញ្ឆិតផ្នែកខាងក្រោយបណ្ដាលឲ្យក្រឡាប់ផ្ងារជើងខ្ទាតបោកនឹងថ្នល់ពេញទំហឹងធ្វើឲ្យស្លាប់ភ្ញៀវអ្នកជិះម្នាក់ចំណែកអ្នកបេីកបររបួសស្រាល។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅខាងលិច ភ្លើងស្តុបក្តាន់ពីរប្រមាណជា ៥០ម៉ែត្រ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនរងគ្រោះ(ស្លាប់)មានឈ្មោះមួង ម៉ារត្ន ... Read More »
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជួបសំណេះសំណាលជាមួយ យោធិននៃកងរាជអាវុធហត្ថចូលសោធននិវត្តន៍ សរុបចំនួន១៩នាក់
ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង ... Read More »
លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ថ្នល់ទទឹង គាត់មិនថ្លឹងរថយន្តផ្ទុកលើសទំងន់ទេ គឺថ្លឹងលុយហ្នឹង? ?
ខេត្តត្បូងឃ្មុំ ៖ មិនដឹងខាងមន្ទីរ-ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹងឬទេ ជាទម្លាប់ឬជាចេតនាទុច្ចរិតបំផ្លាញផ្លូវជាតិប្រព្រឹត្តដោយ លោក គង់សុភាព..? ខណៈលោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង គាត់មិនថ្លឹងរថយន្តផ្ទុកលើសទំងន់ទេ គឺថ្លឹងលុយហ្នឹង…? ? ... Read More »
កក្រើកឆាកថ្ងៃប្រកួតឈុតប្រពៃណី និង ប៊ីគីនី ពីMiss Grand Cambodia 2020
ភ្នំពេញ៖ យ៉ាងហោចណាស់មានបេក្ខភាពបេក្ខនារីស្រស់សោភាប្រមាណ២៨រូបត្រូវបានបង្ហាញសមត្ថភាពក្នុងការប្រកួតសន្សំពិន្ទុក្នុងកម្មវិធី Miss Grand Cambodia ឆ្នាំ2020 កាលពីថ្ងៃទី ៤កញ្ញា ២០២០ ។ បើទោះបីជាមានការរិះគន់ខ្លះៗក៏កម្មវិធីនេះត្រូវបានទស្សនិកជនសាទរច្រើនខណៈដែលជាឱកាសឲ្យយុវតីមានសមត្ថភាព ទេពកោសល្យ និងរូបសម្រស់ឈានជើងចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ។ បេក្ខនារីភាគច្រើនបានបង្ហាញអោយឃើញពីភាពក្លាហាន នៅលើវេទិកា ... Read More »
លោក សាយ សំអាល់៖ ការស្តារនិងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ គឺដើម្បីរក្សា និងបង្កើនកំណើនសេដ្ឋកិច្ច និងការងារដល់ប្រជាពលរដ្ឋខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ លោក សាយ សំអាល់ ថ្លែងថា ការស្តារនិងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ គឺដើម្បីរក្សា និងបង្កើនកំណើនសេដ្ឋកិច្ច និងការងារដល់ប្រជាពលរដ្ឋខេត្តព្រះសីហនុ។ លោករដ្ឋមន្ត្រីថ្លែងក្នុងពេលអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃសៅរ៍ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ... Read More »
Update ៖ ករណីនារីជនជាតិកូរ៉េ ដ៏ស្រស់ស្អាតធ្លាក់ពីលើខុនដូជាន់ទី២៤ ស្លាប់ទាំងអាក្រាតកាយ ..ឈានដល់ឃាត់ខ្លួនជនជាតិ២នាក់ តែដោះលែងវិញ
ភ្នំពេញ៖ ករណីមាននារីដ៏ស្រស់ស្អាតជាជនជាតិកូរ៉េម្នាក់បានស្លាប់ទាំងអាក្រាតកាយ ធ្លាក់ពីលើអគារខុនដូរ Sky Lar ជាន់ទី២៤ គឺសមត្ថកិច្ចនគរបាលខណ្ឌចំការមន បាននាំខ្លួនជនសង្ស័យជាជនជាតិចិន ២នាក់ ទៅសាកសួរ។ រួចដោះលែងវិញភ្លាមៗ ដោយលោកវរសេនីយ៍ត្រី ផន អូន អធិការរងនគរបាលខណ្ឌចំការមន ... Read More »
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជួបសំណេះសំណាលជាមួយប្អូនៗនិស្សិត កម្មសិក្សាការីដែលមានការលំបាក
ប្រទេសជប៉ុន៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ លោក អុឹង រចនា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងក្រុមការងារ បានជួបសំណេះសំណាលជាមួយប្អូនៗនិស្សិត កម្មសិក្សាការី ដែលមានការលំបាក និងបាត់បង់ការងារ ឬបាត់បង់ចំណូលលើសពី៥០% ដោយសារជំងឺកូវីដ-១៩ ... Read More »
សូមអាននូវសុន្ទរកថាគន្លឹះទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំ «កំពូលកម្មន្តសាល និងឧស្សាហូបនីយកម្មសកល ឆ្នាំ២០២០»
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំកំពូលកម្មន្តសាល និង ឧស្សាហូបនីយកម្មសកល ឆ្នាំ ២០២០ (GMIS 2020) ក្រោមប្រធានបទ *ការស្តារឡើងវិញនូវវិបុលភាពក្នុងពិភពលោកក្រោយពីជំងឺឆ្លងរាតត្បាតថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២០ ... Read More »
អំពើហិង្សាវាយក្បាលដោយពូថៅ និងញញួរ២ករណីផ្សេងគ្នានៅស្រុកក្រគរ
ខេត្តពោធិ៍សាត់ ៖ ពិតជាសាហាវពេកណាស់ដែលក្នុងស្រុកក្រគរកើតមានអំពើហិង្សា២ករណីផ្សេងគ្នា គឺករណីទី១បងបង្កើតទាញពូថៅសំពងក្បាលប្អូន បណ្ដាលឲ្យដេកដួលក្នុងថ្លុកឈាមយ៉ាងរន្ធត់ និងករណីទី២កូនប្រសាប្រុសវាយក្បាលម៉ែក្មេកនឹងញញួរដោយមិនញញើតដៃសោះឡើយ។ លោក វរសេនីយ៍ត្រី ខៀវ សុខា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលក្បាលត្រាចបានប្រាប់ថា យោងតាមបណ្ដឹងរបស់ឈ្មោះ ទាំ ទីម៉ាល់ មុខរបរកសិករ ... Read More »
ក្រសួងសុខាភិបាល រំឮកពីវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ សម្រាប់សាសនិកឥស្លាម ក្នុងការគោរពប្រតិបត្តិសកម្មភាពជំនឿសាសនា
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងថា៖ ការសម្រួលឲ្យសាសនិកឥស្លាមគោរពប្រតិបត្តិសកម្មភាពជំនឿសាសនាខ្លួននៅតាមវិហារ និងសូរ៉ាវ ជាដំណាក់ៗ ដោយអនុវត្តចាប់ពីថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ តទៅ។ ដូច្នេះគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូនសាសនិកឥស្លាមនៅទូទាំងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា ៖ យោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ... Read More »
រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីកាន់បិណ្ឌវេនទី៣ នៅវត្តរាជបូព៌តាមប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ
ខេត្តសៀមរាប៖ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីខ្មែរនេះ លោក អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី ព្រមទាំងលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត ... Read More »
សត្វត្មាតកំពុងតែប្រឈមការបបាញ់ពីព្រានព្រៃ និងផុតពូជនៅកម្ពុជា
ភ្នំពេញ៖ យោងតាមលទ្ធផលជំរឿនសត្វត្មាតទូទាំងប្រទេស ដែលបានធ្វើឡើងនៅលើទីតាំង ៤កន្លែង ផ្សេងៗគ្នាកាលពី ដើមខែកញ្ញា ឆ្នាំ២០២០នេះ បាន បង្ហាញថា សត្វត្មាតនៅកម្ពុជាមានបីប្រភេទ ដែលកំពុងមានវត្ដមានរស់នៅក្នុងតំបន់ការពារធម្មជាតិនៅប្រទេសកម្ពុជា គឺមានចំនួន ១១៩ក្បាល ក្នុងនោះ ត្មាតភ្លើងចំនួន ១១ក្បាល ត្មោតផេះចំនួន៧១ក្បាល និងត្មាតត្នោតចំនួន ៣៧ ក្បាល។ ថៃ្ងនេះយើងប្រារព្ធទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិ ដោយភ្ជាប់ជាមួយនូវសារដែលបញ្ជាក់យ៉ាងច្បាស់ថា សត្វត្មាតត្រូវការជំនួយពីយើងទាំងអស់គ្នា ប្រសិនបើយើងចង់ឃើញមានវត្តមានសត្វត្មាតរស់នៅក្នុងប្រទេសកម្ពុជាបន្តទៀត។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នក នាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២០នេះថា ៖ “ក្រុមការងារ បានរកឃើញសត្វត្មាតក្នុងដែនជម្រកសត្វព្រៃឆែប ខេត្ដព្រះវិហារ ចំនួន ៣៤ក្បាលក្នុងនោះត្មាតភ្លើង ០៣ក្បាល ត្មាតផេះ ២២ក្បាល និងត្មាតត្នោត ០៩ក្បាល។ ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែង មានសត្វត្មាតសរុបចំនួន ៨១ក្បាល គឺត្មាតភ្លើង ០៤ក្បាល ត្មាតផេះ ៤៩ក្បាល និងត្មាតត្នោត ២៨ក្បាល។ដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី មានសត្វត្មាតភ្លើងចំនួន ០៤ក្បាល ហើយនៅដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តក្រចេះ មិនមានវត្ដមានសត្វត្មាតទេ។ ការងារជំរឿន និងអភិរក្សសត្វត្មាត ត្រូវបានអនុវត្ត និងចូលរួមដោយក្រុមការងារសត្វត្មាតកម្ពុជា (CVWG) ដោយសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអង្គការជីវិតសត្វស្លាបអន្ដរជាតិ (Birdlife International) អង្គការ WWF មជ្ឈមណ្ឌលអង្គរដើម្បីអភិរក្សជីវៈចម្រុះ(ACCB) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅក្នុងខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។ ដោយ ឡែកសម្រាប់ទីតាំងនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្ដរតនគិរី មិនត្រូវបានធ្វើឡើយ ។ លោក បានបន្ថែមថា ចំនួនសត្វត្មាតនៅឆ្នាំ២០២០ នេះមានចំនួន ១១៩ក្បាល មានការថយចុះចំនួន ១៨ក្បាល បើប្រៀបធៀបនឹងលទ្ធផលនៃការជំរឿននៅឆ្នាំ២០១៩ ដែលជាសញ្ញានៃហានិភ័យសត្វត្មាតនៅកម្ពុជានៅឡើយ ហើយតំបន់ដែលមានសត្វត្មាតច្រើនជាងគេគឺនៅដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង និងដែនជម្រក សត្វព្រៃឆែបក្នុងខេត្តព្រះវិហារ។ សត្វត្មាតគឺជាអ្នកត្រួតពិនិត្យខ្យល់អាកាស! យោងតាមទិន្នន័យទទួលបានពីផ្កាយរណបនាពេលថ្មីៗនេះទាក់ទងទៅនឹងបំលាស់ទីរបស់សត្វត្មាតនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង បានបង្ហាញឱ្យដឹងថា សត្វត្មាតអាចហោះហើរនៅលើអាកាសបានកម្ពស់ ៦គីឡូម៉ែត្រ និងអាចហើរបានក្នុងល្បឿនរហូតដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយវាអាចហើរទៅមកពីអាហារដ្ឋានផ្តល់ចំណីសត្វត្មាតនៅក្នុងដែន ជម្រកសត្វព្រៃឆែប និងដែនជម្រកសត្វព្រៃសៀម ប៉ាងយ៉ាងងាយស្រួល។ ទោះយ៉ាងណា ក៏មានរឿងជាច្រើនទៀតដែលគួរស្វែងយល់អំពីសត្វត្មាត។ សត្វត្មាតបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាបរិស្ថាន ព្រោះវាបានស៊ីសាកសពសត្វ ជួយកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងពីសត្វងាប់។ ពួកវាជាភ្នាក់ ងារសំអាតបរិស្ថាន។ ប៉ុន្តែ វាគឺជារឿងដែលធ្វើឱ្យពួកវាមានគ្រោះថ្នាក់ទៅវិញ។ ការប្រើប្រាស់ថ្នាំពុលដែលមានសារធាតុ carbofuran អាចធ្វើឱ្យអន្តរាយដល់សត្វត្មាត។ សារធាតុគីមីដ៏គ្រោះថ្នាក់ទាំងនេះគួរតែត្រូវបានហាមឃាត់ ព្រោះវាក៏បង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សផងដែរ។ ជាលទ្ធផល សត្វត្មាតក្នុងស្រុកទាំងបីប្រភេទ ដែលរស់នៅតាមព្រៃល្បោះនៃប្រទេសកម្ពុជា កំពុងទទួលការគំរាមកំហែងនឹងឈានដល់ការផុតពូជ។ ប្រទេសកម្ពុជាគឺជាក្តីសង្ឃឹមចុងក្រោយសម្រាប់ប្រភេទសត្វត្មាតទាំងនេះនៅក្នុងតំបន់ ប៉ុន្តែចំនួននេះបានធ្លាក់ចុះពាក់កណ្តាលក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។ នៅមានចំនួនសត្វត្មាតមិនច្រើនទេ ដែលកំពង់មានវត្តមាននៅតាមបណ្តោយដងទន្លេមេគង្គ ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទែងត្រែង និងដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ។ លោកម៉ាយឃើល ម៉ីយ័រហូហ្វ (Michael Meyerhoff) នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)បានមានប្រសាសន៍ថា៖ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ អាចមានមោទកភាពចំពោះខ្លួនឯងដែលនៅមានវត្តមានសត្វត្មាតនៅក្នុងប្រទេស ប៉ុន្តែ គ្រប់គ្នាចាំបាច់ត្រូវតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអភិរក្ស តាមរយៈការជួយការពារទីជម្រករបស់សត្វត្មាត និងជាពិសេសត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំបំពុលសត្វព្រៃ។បើមិនដូច្នេះទេ សត្វត្មាតរបស់កម្ពុជានឹងវិនាសផុតពូជដូចនៅក្នុងប្រទេសថៃ និងវៀតណាមជាមិនខាន ។ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានបង្កើតឡើងដោយរួមមាន អង្គការមិនមែនរដ្ឋាភិបាល រដ្ឋាភិបាល និងវិទ្យាស្ថានអប់រំជាន់ខ្ពស់ ក្នុងគោលបំណងទប់ស្កាត់ការផុតពូជរបស់សត្វត្មាតនៅកម្ពុជា។ នៅក្នុងទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិឆ្នាំ២០២០ យើងចូលរួមជាមួយអ្នកអភិរក្សសត្វត្មាតនានានៅទូទាំងពិភពលោកដើម្បីរំឭកដល់សត្វត្មាត។ លោក សេង ទៀក នាយកប្រចាំប្រទេសនៃអង្គការ WWF បានមានប្រសាសន៍ថា “ស្ថានភាពអភិរក្សសត្វត្មាតទាំងបីប្រភេទដែលជាប្រភេទជិតផុតពូជបំផុតនៅកម្ពុជា គឺមានលក្ខណៈគួរឱ្យព្រួយ បារម្ភខ្លាំង។ ថ្នាំសម្លាប់សត្វល្អិតមិនត្រឹមតែបង្កគ្រោះថ្នាក់ខ្លាំងដល់ជីវិតរស់រានរបស់សត្វត្មាតប៉ុ ណ្ណោះទេ វាថែមទាំងប៉ះពាល់ដល់សុខភាពមនុស្ស និងបសុសត្វផងដែរ។ អង្គការ WWF កំពុងតែស្វែងរកការគាំទ្រមតិលើវិធីសាស្ត្រ «សុខភាពមួយ (One Health)» ដែលផ្សារភ្ជាប់សុខភាពរបស់មនុស្ស សត្វ និងបរិស្ថានរួមរបស់យើង ព្រមទាំងជុំរុញឱ្យមានការធ្វើសេចក្តីសម្រេចចិត្តបញ្ឈប់ការបរិភោគសត្វព្រៃ និងការប្រើប្រាស់ដីធ្លី”។ សមាជិកស្នូលនៃក្រុមអភិរក្សសត្វត្មាតកម្ពុជា (CVWG) រួមមានក្រសួងបរិស្ថាន(MoE) ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ (MAFF) មជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវៈចម្រុះ (ACCB) អង្គការជីវិតសត្វស្លាបអន្តរជាតិកម្មវិធីប្រចាំកម្ពុជា (BLI) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) និងសមាជិកសាមញ្ញរួមមាន សមាគម មគ្គុទ្ទេសក៍បក្សីកម្ពុជា (CBGA) អង្គការជីវិតធម្មជាតិកម្ពុជា (NLC)សំ វាសនាខន់សឺវេសិនធួរ (SVC) និងមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ(CBC) នៃសាកល វិទ្យាល័យភូមិន្ទភ្នំពេញ៕ ដោយ៖សំរិត Read More »